Home Blog Page 1153

អាជ្ញាធរអាមេរិកឈឺក្បាល ខណៈរថយន្តជិត ១៤,០០០ គ្រឿងត្រូវបានគេបោះបង់ចោលពាសពេញផ្លូវ

0

សហរដ្ឋអាមេរិក៖ ក្នុងរយៈពេល ៦ ខែកន្លងទៅនេះ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ រថយន្តជិត ១៤,០០០ គ្រឿងត្រូវបានគេបោះបង់ចោលនៅតាមផ្លូវនៃទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ាដែលបណ្តាលឱ្យអាជ្ញាធរឈឺក្បាលខ្លាំងក្នុងការស្វែងរកដំណោះស្រាយ។
យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា រថយន្តទាំងនេះត្រូវបានចោ.រលួចគាស់យកតែគ្រឿងបន្លាស់ថ្លៃៗ ហើយបន្សល់ទុកនូវតួរថយន្ត បង្អួចដែលខូចខាត ទ្វារខ្លះបាត់ ធ្វើឱ្យអ្នកស្រុកត្អូញត្អែរថា រថយន្តបានបិទផ្លូវចូលផ្ទះរបស់ពួកគេ ក៏ដូចជាកន្លែងអាជីវកម្ម ផ្លូវចូលសាលារៀន ខណៈរថយន្តខូចខាតទាំងនេះត្រូវបានចោ.ររាយប៉ាយនៅតាមផ្លូវក្នុងតំបន់ដែលមានមនុស្សកកកុញជិតផ្លូវរថភ្លើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvXmXSw8y4ACvQxp2kJy0joKhM4NLwvcpmTimuxl0oF-8t2DZ7_1_zSQYnkblg2NBSl6dR_9BGgzpzGYrhtgCdFlEgWbwQoSFMQUQYoZXs2AWqZSsJXz2tWDLRIcxpZTi-mhQcer6Mm6ZoVkAgeE4QDrXJNGiQgTfhI-UXfWxrxS183LPLCnfz8YFK2GQ/s1069/3D5BC49E27DCFF188ED72FE7F46C0ED1.jpg

បើតាមរបាយការណ៍ថ្មីមួយពីនាយកដ្ឋានដឹកជញ្ជូន Oakland ក៏បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ រថយន្តដែលត្រូវបានចោ.រលួច ហើយទុកចោលតាមផ្លូវមានចំនួនសរុប ១៣,៨៥៦ គ្រឿង។ លោក Noel Gallo សមាជិកក្រុមប្រឹក្សាក្រុងបាននិយាយថា “យើងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ទុករថយន្តខូចខាតទាំងនេះទេ” ហើយកន្លែងសម្រាប់ទុករថយន្តបែបនេះគឺមានកំណត់ និងថ្លៃផងដែរ ព្រោះវាត្រូវជួល ដោយទីក្រុងត្រូវចំណាយប្រាក់ជិតមួយលានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាទុករថយន្តទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRsthwziC_vnhz1z9TmV5-zoWl6qhqp6BgbzVkTrrKnvPBalX5seS2Qnp2_mvqv8TmACvGiEhj8g4j2lwpW6o68zzbl6It9rJpFB2e4_XUQw3k6AQUFvAh313OrkAqbr3buU45AmiEkZipJF20p6tX2QFxSIADyLx4NQ5MIvuMEAMPYEzrWdJsL4sMmRA/s640/8d66b5c0c650b3b731ed9fd21b886fc3.jpg

ដូច្នេះហើយ នៅថ្ងៃទី២៤ ខែមីនា ក្រុមប្រឹក្សាក្រុងបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តវិធានការមួយដើម្បីដោះស្រាយបញ្ហា និងការបង្កើតមូលនិធិសម្រាប់ទីក្រុងដើម្បីជួលក្រុមហ៊ុនសណ្តោងក៏ដូចជាការប្រើប្រាស់ដីទំនេរដើម្បីទុករថយន្ត។ បច្ចុប្បន្នអង្គភាពទទួលខុសត្រូវកំពុងជួលអ្នកបច្ចេកទេសត្រួតពិនិត្យបន្ថែមចំនួន ១៥ នាក់ ដើម្បីផ្តោតលើការឆ្លើយតបទៅនឹងរបាយការណ៍នៃរថយន្តដែលត្រូវបានលួច និងបោះបង់ចោល។ ក្រុមនេះកំពុងត្រូវបានបណ្តុះបណ្តាល ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅប៉ុន្មានខែខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj5fQegIBlota0fW6x3bZJ2fVH8aM17g2n26H-slO5vPHfZnUL66bXzW0jlrAAp3-uxPGagRjwLHoR2D6slAN0rHXWezlebrjyDBkpP2dhRfLPAFcCYlPnv4D-v0EujH1PFi323HkYMq5cTYq5bhP126ajcxmohNdAUJKCX17lAouuVz518P9ri8XC5xY/s1920/Oakland-Is-Littered-With-Abandoned-Stolen-Cars-3.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកនៅតែមានអារម្មណ៍មិនសប្បាយចិត្ត ដោយអាជីវករម្នាក់បាននិយាយថា៖ សព្វថ្ងៃគាត់មិនអាចចេញពីផ្ទះបានទេ ដោយសាររថយន្តចតពេញមុខផ្ទះគាត់។ បើទោះជាអ្នករាយការណ៍ទៅអាជ្ញាធរ និងទទួលបានការឆ្លើយតបក៏ដោយ ក៏រឿងនេះនូវមិនអាចដោះស្រាយបានភ្លាមៗនោះទេ ហេតុនេះការស្ទះចរាចរណ៍នៅក្នុងទីក្រុងកំពុងជួបការលំបាកខ្លាំង ខណៈអាជ្ញាធរកំពុងដោះស្រាយ និងប្រកាសឱ្យប្រជាពលរដ្ឋមានភាពអត់ធ្មត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_63xDFDNO9WywXbIhmvV7ktPVa8_1mE4ps-rB1-P60eMt1hgCt5Vp_GFNyyvjPeaWdXg36-g9lsr_8pC7ot3LVw39HUUQfgWLEfA8O0PGBka2o2AyRunMZ7OwULaSgqkAoGpAbU74vlEXQ6lkppk8sJHJigeXXAh-5oPEjJkldLcbAcnnwW0D7pD8Is/s1200/Oakland-Is-Littered-With-Abandoned-Stolen-Cars-7.jpg

ចាប់ខ្លួន ខ្មាន់.កាំភ្លើ.ង ៤នាក់ បា.ញ់.រះ ក្នុងកន្លែងប្រគំតន្ត្រីនៅរុស្ស៊ី

0

ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះហេតុការណ៍ បា.ញ់.រះ នៅកន្លែងប្រគំតន្ត្រីមួយឈ្មោះ (Crocus City Hall) ស្ថិតនៅទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ រុស្ស៊ីសន្និដ្ឋានថា ប្រទេសអ៊ុយក្រែនពាក់ព័ន្ធនឹងការ បា.ញ់.រះ លើកនេះ ។https://i.abcnewsfe.com/a/fdffbd52-f064-4855-8842-df1099a3b232/moscow-2-rt-er-240322_1711133118366_hpMain_16x9.jpg?w=992

នៅទីបំផុត ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់រះនៅកន្លែងប្រគំតន្ត្រី ចំនួន៤នាក់ ក្នុងអំឡុងពេលពួកគេបម្រុងរត់គេចខ្លួនទៅប្រទេសអ៊ុយក្រែន ខណៈពេលមុននេះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងហេតុការណ៍នេះ ចំនួន១១នាក់ ។ វាជាហេតុការណ៍ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជិត២០ឆ្នាំ កន្លងមក ដែលមានអ្នកស្លាប់ច្រើនបំផុតនៅប្រទេសរុស្ស៊ី រហូតដល់១៤៣នាក់ និងរងរបួសជាង១៤០នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0Y5YvnXSNvlshCgnxgRBOl9AE3zGYECOOeAwBEOWkipQ1VceI3lmxevcD_nmDLr7XTUy9WJVpxY7mfe6YwlYsHumc-pbjVIscz_BbPNfu-6OZTc-J1xhmh7CWH750OMJsIt4iTKBU5wsLLwfMP6kHWE0PCuleMpzlm-V7DbjStsa27-m9L5yB9s4bVc/s760/65ffd9a880eee.jpg

ក្រោយកើតហេតុការណ៍នេះ ក្រុមភេរវករ (ISIS) បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមទាំងបង្ហាញភស្តុតាងថា ពួកគេជាអ្នកនៅពីក្រោយខ្នងហេតុការណ៍បាញ់រះនៅកន្លែងប្រគំតន្ត្រី ។ រីឯភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) និយាយថា បានស៊ើបអង្កេតរួចរាល់ហើយ គឺក្រុមភេរវករ (ISIS) ជាអ្នកបញ្ជាឱ្យបាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH07Zvq5nq-8iXkbtasWxPwBzhx9vKo8U3kBRAC-6DMlfZXuyUfWCgsNoh1LysrC4PrKeOQNdEz35Gkx2elBOatgyF8uZLmiD1SSrJPWULF5wOD3s89L4lg54QF_YgkYGfFcRLz38rgwwMRFgwWx2CHMoNyLQquysg3eQCiSgK-EL5Craqd6ZMarfLffk/s640/russia-terror-attack-isis-gunmen-reuters-2024-03-4be5f237522b4f40e9ea179d63d7902e.jpg

ទន្ទឹមនឹងនេះ មេដឹកនាំប្រទេសរុស្ស៊ីបញ្ជាក់ថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបវិញជាមួយអ្នកពាក់ព័ន្ធនឹងហេតុការណ៍នេះទាំងអស់ ។ រីឯខ្មាន់កាំភ្លើងដែលប៉ូលិសរុស្ស៊ីចាប់បានទាំងអស់ ពួកគេនឹងទទួលទោសតាមច្បាប់ ដោយសារតែទង្វើរបស់ខ្លួន ។

បើតាមព័ត៌មានរបស់នាយកដ្ឋានសន្តិសុខឱ្យដឹងថា ខ្មាន់កាំភ្លើងបានព្យាយាមរត់គេចទៅប្រទេសអ៊ុយក្រែននោះធ្វើឱ្យគេសន្និដ្ឋានថា អ៊ុយក្រែនមានចំណែកពាក់ព័ន្ធជាមួយហេតុការណ៍បាញ់រះនៅរុស្ស៊ីលើកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh3xu3aoJ1cBK_D65c4lCfYQ_cwGc3WYLFCRQFacZTlTFVXwHK2niE8PJFlH1pS7KRSA2MzxJ3v3X9vsyv8foA9MYEF-MS2hprgatReBF-Ve4akP7hu_6SzrdG17FWb2u-6l_cxNBM4UUcI-xVYuha8MQ0I_m-K0clpSNrHNm7ib15YPJefuAlL-I5mbU/s2048/skynews-russia-moscow_6499935.jpg

ចំណែកប្រទេសអ៊ុយក្រែនបានចេញមកបដិសេធការចោទប្រកាន់ភ្លាមៗ ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឆ្លើយតបទៅមេដឹកនាំរុស្ស៊ីថា វាគួរឱ្យអស់សំណើចណាស់ ដែលរុស្ស៊ីព្យាយាមចោទប្រកាន់អ៊ុយក្រែនថា ពាក់ព័ន្ធនឹងហេតុការណ៍បាញ់រះ ។ លោកប្រធានាធិបតី Volodymyr Zelensky បញ្ជាក់ថា អ៊ុយក្រែនមិនបានជាប់ពាក់ព័ន្ធ ឬជាអ្នកបង្កហេតុឡើយ ៕

មហស្ចារ្យ! ស្ពានបុរាណអាយុកាលជិត១០០០ឆ្នាំ នៅសៀមរាប ដាក់ឲ្យប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ

0

ស្ពានកំពង់ក្តី ដែលត្រូវបានគេស្គាល់ថាជា ស្ពានព្រះទិស ឬស្ពានប្រាប់ទោស ឬស្ពាននាគ គឺជាស្ពានដ៏ចំណាស់របស់ខ្មែរ ដែលបានសាងសង់ឡើងតាំងពីសម័យអង្គរដ៏រុងរឿងថ្កើនថ្កាន ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យស្ងើចសរសើរ បច្ចុប្បន្នស្ពានមួយនេះគឺនៅតែមានសភាពមាំទាំ និងដាក់ឲ្យធ្វើដំណើរតាមធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvQus15LYYtf_1sSrukhC_3knCSAeZuW1UjTpsRi3CMao-r2qrU7jOVRfN65MiIr0DHQ1wbR7gWZ5gnKE5yOeBrImSZNHWzMfkikFkCvk7I1fGttXP6eq7u8kzk-5gXgJIeq_wgqk4FEy0U3-ghJdH-pF2KCTVGgkxDnNSrKFpI9wcrPZMd7hhX1T79o/s750/photo_2024-03-25_09-55-45%20(2).jpg

ស្ពានកំពង់ក្តីគឺមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពាននេះមានប្រវែង៧៥ម៉ែត្រ កម្ពស់ ១៤ម៉ែត្រ ដែលបានកសាងឡើងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៃប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូវជាតិលេខ៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFuaVFzfl51hYPgF1_LML2mfLZ3SS7pubOtBc0F_9AoLYZ_da6rzHvUcNIFxwG14KVlI5gYpnQF7lF4sgVcXbisfP1pmvDsSUPz19tyhwldIHW4lb4yXMSn3b_s5wEBVIKEkEOgONZdMM7t_pmp2ZQ228MH_pwbTO2-Vuv2309Os3ZWSNT_Zt2swr5yMA/s750/photo_2024-03-25_09-55-45.jpg

ស្ពានប្រាប់ទិសកំពង់ក្តី គឺជាស្ពានបុរាណ ដែលវែងជាងគេរបស់ខ្មែរកាលពីសម័យអង្គរ។ ស្ពាននេះត្រូវបានកសាងឡើងក្នុងសតវត្សទី១២ នៃគ្រិស្តសករាជ ១១៨១-១២២០ ក្នុងរចនាបថបាយ័ន ក្រោមស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរដ៏មានកិត្យានុភាព គឺព្រះបាទជ័យវរ្ម័នទី៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6u4z_086hRVoqV6dcupCu4Rs5Ma7yJWAeOiiqgJhzuvMjPTnuugbhFCzS0vZcFEK9_yKN73t7Q5IhQzuWidaZDlByTPsCm1kNwvx7ose1QqEkMppV8lbuXhpVSy6MXjARCVV_0ZvtbKAmuqyxJQDKKkMr4CrWy1raYfDn3yZ0PeuUjFU7N-2ElQjeUI/s750/photo_2024-03-25_09-55-47.jpg

ទោះជាយ៉ាងណា ស្ពាននេះក៏ត្រូវបានជួសជុលចំនួន ២ ដងរួចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា៕

ការសាកល្បងដំណើរការរថភ្លើងអ៊ីដ្រូសែនរបស់ចិនបានបញ្ចប់ដោយជោគជ័យ

0

ប្រទេសចិន៖ រថភ្លើងក្នុងទីក្រុងដំបូងគេរបស់ប្រទេសចិនដែលប្រើប្រាស់ថាមពលអ៊ីដ្រូសែនបានបញ្ចប់ការសាកល្បងដោយជោគជ័យក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្លាយជារថភ្លើងអ៊ីដ្រូសែនដំបូងបង្អស់របស់ពិភពលោកដែលបានសាកល្បងមុនគេ។
យោងតាមសារព័ត៌មាន China News កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា រថភ្លើងនេះត្រូវបានរចនាឡើងដើម្បីដំណើរការរវាងផ្នែកដែលមិនមានអគ្គិសនីនៃផ្លូវរថភ្លើងក្នុងទីក្រុង ជាមួយនឹងល្បឿនជិះអតិបរមា ១,០០០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្រដៀងទៅនឹងរថភ្លើង H2 ដែលផលិតនៅអឺរ៉ុប។https://www.domusweb.it/content/dam/domusweb/en/sustainable-cities/gallery/2023/02/10/after-germanys-success-china-launches-a-new-hydrogen-powered-train/3hydrogen-trains-domus-.jpg.foto.rmedium.png

រថភ្លើងអ៊ីដ្រូសែនមានទូរថភ្លើងចំនួន ៤ ដែលលក្ខណៈពិសេសរបស់វាអាចផ្តល់នូវប្រភពថាមពលដ៏រឹងមាំ និងប្រើប្រាស់បានយូរ មិនដូចរថភ្លើងប្រពៃណីដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ឬខ្សែអគ្គិសនីសម្រាប់ថាមពលនោះទេ។ ក្នុងអំឡុងពេលធ្វើតេស្ត ការប្រើប្រាស់ថាមពលជាមធ្យមរបស់រថភ្លើងគឺ 5 kWh/km ដែលស្មើនឹងល្បឿនរថភ្លើងថាមពលស្អាតឈានមុខគេរបស់ពិភពលោក។ ការធ្វើតេស្តនេះបានផ្ទៀងផ្ទាត់ថារថភ្លើងអាចដំណើរការនៅសីតុណ្ហភាពពី -25 អង្សាសេទៅ 35 អង្សាសេ បំពេញតាមតម្រូវការនៃការរចនា និងបំពេញតាមស្តង់ដារអន្តរជាតិកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAl_jJYk6xOD2aVdDEDgzhPOUWLHo3_6_icbASNXYKjvymndBcFhKC_LlV3mCLOssisHlclXQHY0MTIX70odsbrvCUuv4rRgwkQB9e4stOiUVoiRYwKj-Lp-38EOY5FEK8utLFKhxuWj7ey3bKcll68otlOnq1wFDykFkY3iFhg3v3x8fPDGZ66WsWi6Y/s692/thumb__692_0_0_0_auto.jpeg

ការបញ្ចប់ការសាកល្បងរថភ្លើងក្នុងទីក្រុងដែលដើរដោយថាមពលអ៊ីដ្រូសែន គឺជារបកគំហើញរបស់ប្រទេសចិនក្នុងការអនុវត្តថាមពលអ៊ីដ្រូសែនទៅក្នុងវិស័យដឹកជញ្ជូនផ្លូវដែក។ ប្រទេសចិនមានផែនការប្រកបដោយមហិច្ឆតាក្នុងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មថាមពលអ៊ីដ្រូសែន។ នៅឆ្នាំ ២០២៥ ប្រទេសនេះរំពឹងថានឹងមានរថភ្លើងប្រហែល ៥០,០០០ គ្រឿងនឹងដំណើរការលើកោសិកាឥន្ធនៈអ៊ីដ្រូសែន ហើយការផលិតអ៊ីដ្រូសែនប្រចាំឆ្នាំពីថាមពលកកើតឡើងវិញត្រូវបានកំណត់គោលដៅពី ១០០,០០០ ទៅ ២០០,០០០ តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhS2YJne4L9wxMvnFkOSJ8yPr6c3H4flD-UXW3kO_yIKT9wY_6M0conNVpgkaX5E-PuUYTq94Tet6g5k-UVvAGYLRdFhC-D68DNkewnUMVabDHUnq-GlkJvfIypFA4AqpLdNzzsIfx9rtwg1sD2WQAatCi5YtxbQA12s_8S01JtIXYEg_9dny9nz6Rvw/s720/photo_2024-03-25_09-32-06.jpg

គួរបញ្ជាក់ដែរថា នៅប្រទេសអាល្លឺម៉ង់ក៏មានរថភ្លើងអ៊ីដ្រូសែនល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ហើយនៅប្រទេសស្វីសក៏មានរថភ្លើងអ៊ីដ្រូសែនចម្ងាយអតិបរមា ៤៦០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ១២៧ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ ទោះជាយ៉ាងណា រថភ្លើងអ៊ីដ្រូសែនរបស់ចិននេះ គឺជារថភ្លើងអ៊ីដ្រូសែនដំបូងបង្អស់របស់ពិភពលោកដែលបានសាកល្បងដោយជោគជ័យមុនគេ ដោយសាររថភ្លើងនេះមានមុខងារបើកបរដោយស្វ័យប្រវត្តិ ខណៈរថភ្លើងទាំងពីរខាងលើមិនមានមុខងារបើកបរដោយស្វ័យប្រវត្តិឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-efxL30h9oH1s9ZcAwCTFw_xFZ9Qj94viBMmfVn36rJGcqlgH-YAw4DaHfbexRCAinrf-1y7mHlgRMONxj6q0cwr1jBfGLX5kX4yESmHYA3GllLpJClzYv55gifrK_3sMfRe3hW8d37jIyQ3mS2gFg6Yvmuf1Lc9-NM7nt6Pqcf8zWoKr2_KbFJofR0/s720/photo_2024-03-25_09-32-13.jpg

គ្រូពេទ្យរកឃើញទារកនៅក្នុងផ្ទៃលោកយាយអស់ជាង៥០ឆ្នាំ

0

ប្រទេសប្រេស៊ីល ៖ លោកយាយម្នាក់ឈ្មោះ Daniela Almeida Vera អាយុ៨១ឆ្នាំ រស់នៅប្រទេសប្រេស៊ីល បាន ស្លា.ប់ ក្រោយពីក្រុមគ្រូពេទ្យធ្វើការវះកាត់ ដើម្បីយកទារកចេញពីផ្ទៃរបស់គាត់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ លោកយាយពុំបានដឹងថា មានទារកក្នុងផ្ទៃនោះទេ ហើយគាត់ចេះតែនិយាយថា ឈឺពោះជាញឹកញាប់ ។

លោកយាយ Daniela មានកូនចំនួន៧នាក់ និងមានចៅសរុប៤០នាក់ ហើយលោកយាយរស់នៅតំបន់ជនបទ ដែលជាសហគមន៍ជនជាតិដើមភាគតិច ។ លោកយាយរូបនេះភ័យខ្លាចនៅពេលទៅជួបគ្រូពេទ្យម្តងៗ ព្រមទាំងខ្លាចឧបករណ៍វះកាត់របស់គ្រូពេទ្យទៀតផង ។ ហេតុនេះ គាត់ក៏សម្រេចចិត្តព្យាបាលជំងឺរបស់ខ្លួន ដោយប្រើប្រាស់ឱសថបុរាណ ច្រើនជាងទៅមន្ទីរពេទ្យ ។ នេះបើតាមការរៀបរាប់របស់កូនស្រីគាត់ ដែលមានអាយុ២១ឆ្នាំ ។https://i2-prod.mirror.co.uk/incoming/article32398661.ece/ALTERNATES/n615/1_THP3572JPG.jpg

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកយាយតែងតែនិយាយប្រាប់កូនចៅថា គាត់ឈឺពោះជាញឹកញាប់ ។ រីឯស្វាមីរបស់គាត់ធ្លាប់និយាយថា លោកយាយឈឺពោះបែបនេះ តាំងពីមានផ្ទៃពោះជាលើកដំបូងមកម៉្លេះកាលពីគាត់នៅក្មេង (គឺលោកយាយមានផ្ទៃពោះជាមួយស្វាមីមុន) ។

លោកយាយនិយាយថា ដូចមានទារកកម្រើកនៅក្នុងពោះ ហើយពេលខ្លះទៀត វាបានធ្វើឱ្យលោកយាយពុំស្រួលខ្លួនខ្លាំងទៀតផង ។ រីឯកូនស្រីនិយាយថា នាងចាំពុំបានថា នៅពេលនោះ ម្តាយមានអាយុប៉ុន្មានឆ្នាំទេ ។https://i0.wp.com/www.semanarioargentino.miami/wp-content/uploads/2024/03/BEBE-DE-PIEDRA-scaled.jpg?resize=678%2C412&ssl=1

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រួសារក៏បានបញ្ជូនលោកយាយទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ ដោយសារតែមានរោគសញ្ញាឆ្លងមេរោគក្នុងតម្រង់នោម ប៉ុន្តែនៅពេលគ្រូពេទ្យឆ្លុះ X-ray រកឃើញថា មានទារកនៅក្នុងផ្ទៃរបស់គាត់ ។ ទារកនេះមានសភាពរឹងខ្លាំងដូចថ្ម ហើយគ្រូពេទ្យបញ្ជាក់ថា គាត់មានផ្ទៃពោះនៅក្រៅស្បូន កាលពីប្រមាណ៥៦ឆ្នាំមុន ។

ក្រោយពីរកឃើញទារកនៅក្នុងផ្ទៃអស់រយៈពេល៥៦ឆ្នាំ ក្រុមគ្រូពេទ្យក៏បានវះកាត់យកទារកចេញពីក្នុងផ្ទៃ បន្ទាប់មក គ្រូពេទ្យក៏បញ្ជូនគាត់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ (ICU) ប៉ុន្តែគាត់បានស្លាប់នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ចំណែកអ្នកជំនាញលើកឡើងថា វាជាករណីដំបូងគេ និងកម្រមានស្ត្រីណាម្នាក់ជួបហេតុការណ៍បែបនេះណាស់ ៕https://i2-prod.mirror.co.uk/incoming/article32398667.ece/ALTERNATES/s1200b/1_THP3571JPG.jpg

អ្នកឧកញ៉ា គួច ម៉េងលី ខាតជិត៣០មុឺនដុល្លារ និងស្នើឱ្យបើកការស៊ើបអង្កេតលើក្រុមហ៊ុន CIC

0

អ្នកឧកញ៉ា គួច ម៉េងលី បានចេញមុខទាមទារឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ដែលរងការចោទប្រកាន់ថា ក្លែងបន្លំប្រាក់វិនិយោគរួមគ្នារាប់សិបលានដុល្លារនៅពេលកន្លងមកនេះ។

អ្នកឧកញ៉ា បានចំណាយទុនជិត៣០ម៉ឺនដុល្លារ វិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី (CIC Plc) ដោយលើកឡើងថា អ្នករងគ្រោះគ្រប់គ្នា ត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_W4dXbt70DRoh4TEc8h1QtUoANZZuvJtqNyFGgoSSXB5u6W7hhwRWzMxPeD0kzH0bzWO7cDPdSjIhAVD5I2SMCCQwRgnA03afJKgOwzZH48h6ODtxWKpwMrI8xNQrh_Y4tYg-O6d01jQjQ_qZF8qhwV_VDdbhQI3F_Ty2_VrJpGREkQ_5b0gd5IzVc8g/s990/e-khouchmengly1.jpg

អ្នកឧកញ៉ាថា បានសង្កត់ធ្ងន់ថា៖”ករណីនេះ មិនគួរមើលរំលងដាច់ខាត ហើយត្រូវតែធ្វើអ្វីមួយ ព្រោះសំណុំរឿងនេះ ជារឿងព្រហ្មទណ្ឌ ដែលគួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមកកាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjnUT8L6KvomQj6bpxlXti7LdSCnA2jrGpPS17WFTDjtgmw-tPNXPukQQHRfXpXYdndXKC1inM3GRtFX6RiHawi4yzjXbrUTrN0M3apK6QFhcAwTKAmecE2m49BqYZGhL6k7wJQV195lGy-bjzG5dbIm9cbyF-kIfGvT4pYdixny_8yG68S2Afou2FhQg/s2046/182913654_3675427825898891_4956196185295805428_n.jpg

ជុំវិញករណីនេះ អ្នកឧកញ៉ា គួច ម៉េងលី បានស្នើឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC ដោយលោកលើកឡើងថា៖”ប្រសិនបើរឿងនេះ នៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅ ក្នុងសង្គម ដែលនាំទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពល ផ្នែកមីក្រូនិង ប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល”៕

Amazon គ្រោងដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ

0

រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Amazon ដែលមានឈ្មោះថា Zoox បានពង្រីកការសាកល្បងបើកបរនៅរដ្ឋ California និង Nevada សហរដ្ឋអាមេរិក ដើម្បីពង្រីកតំបន់បើកបរឱ្យកាន់តែទូលំទូលាយ, មានល្បឿនលឿនជាងមុន និងការបើកបរនៅពេលយប់ ។ ក្រុមហ៊ុននេះបញ្ជាក់ថា នឹងសាកល្បងផ្តល់សេវាកម្មដឹកដំណើរនៅតាមបណ្តាទីក្រុងផ្សេងៗរបស់សហរដ្ឋអាមេរិក ដូចជា ៖ Seattle, Las Vegas, San Francisco និង Foster City រដ្ឋ California ។https://akm-img-a-in.tosshub.com/businesstoday/images/story/202302/amazon_robotaxi-sixteen_nine.jpg?size=948:533

ចំណែករូបរាងរបស់រថយន្ត Zoox គឺជាការយករថយន្ត Toyota Highlander មកកែច្នៃផ្នែកមួយចំនួនរបស់រថយន្ត ហើយនឹងមានការបង្កើនកន្លែងទំនេរសម្រាប់យានជំនិះ ដែលបានរចនាយ៉ាងពិសេសមួយនេះ ។ រថយន្ត Zoox នឹងអាចបើកបរដោយស្វ័យប្រវត្តិក្នុងល្បឿនរហូតដល់៧២គីឡូម៉ែត្រក្នុង១ម៉ោង និងធ្វើដំណើរបានក្នុងចម្ងាយផ្លូវ៨គីឡូម៉ែត្រ ខណៈកាលពីមុន វាអាចធ្វើដំណើរបានត្រឹមតែ១,៦គីឡូម៉ែត្រប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrHOpIl3AlQf3dBwhq1jf7HD-wWSLobJawbVvn6bDmVKudY_e0b2I-65rCA5ekcfeVyNgjB7R0Ovuk41NQKsK8mQRvS8Pe-ccQtgKQL3RD5PzpfbNi8pzpIJi90GYdjayA7ERzEw8MdlKCH7vnNuo7L8sStsEOvSsqCK226CWO25yWQs5Gs23mSuHEn1M/s2800/106810720-1607953690861-Zoox_Autonomous_Vehicle_-_Single_Side_-_Coit_Tower_SF.jpg

សារព័ត៌មានរ៉យទ័ររាយការណ៍ថា រថយន្ត Zoox មានប្រព័ន្ធបើកបរទំនើបជាងរថយន្តរបស់ក្រុមហ៊ុន Waymo របស់ Google ។ នៅចុងខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Waymo បានប្រកាសអំពីគម្រោងផ្តល់សេវាកម្មរថយន្តតាក់ស៊ីនៅទីក្រុង Los Angeles បន្ទាប់ពីក្រុមហ៊ុននេះបានផ្តល់សេវាកម្មនៅទីក្រុង San Francisco និង Phoenix ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPDiD4EmwN5BO2rtfyz4-TgbM1owygtoyJhY-xUEmXTGQTAmYesZqTWnMOYD3y609qW8HTKFH7bnlH90FMeQz4ugAXDu-WrvpdjNXqv5MR8LqtLepSmca-Ax4Vkcv_Iok6xSQMRhUv73HaA09IyDUJVmXdmmuDuwvhrW0P1KAR7K2OVRCh3p9aDgTUt1c/s2000/230214110348-amazon-zoox-robotaxi-file-071922.jpg

កាលពីឆ្នាំ២០២៣ តាក់ស៊ីរបស់ក្រុមហ៊ុន General Motors (ឬ GM) មានឈ្មោះថា Cruise បានបញ្ឈប់ការសាកល្បងរបស់ខ្លួន ក្រោយពីភ្នាក់ងារត្រួតពិនិត្យចោទប្រកាន់ថា នាយកគ្រប់គ្រងក្រុមហ៊ុនព្យាយាមបិទបាំងព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅទីក្រុង San Francisco ។ គ្រោះថ្នាក់ចរាចរណ៍ពេលនោះ គឺរថយន្ត Cruise បានបុក និងអូសស្ត្រីម្នាក់នៅលើដី ប្រមាណជាង៦ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_AVgQ7CsvzynnKdJwNikoDsmnK2p9q9CK9WvqxdKWDBUQWCjIfVt87CKoo1hQobMttC1aQV5xILYTnJsGZPO4q-QwQ_mjm7PRFTbZal45z5ES0vgBuHTg6j-tL5DqzgTzccpI9Xy0uOP7V6AkoPi03iK_UksiVNt31j5zB31n6Im2HliQ8yB_mOKsLl0/s1400/Zoox_is_world_s_first_in_putting_purpose_built_robotaxi_on_public_roads_at_headquarters_in_Foster_City__California.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon បានទិញក្រុមហ៊ុន Zoox កាលពីឆ្នាំ២០២០ ក្នុងតម្លៃជាង១ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនសង្ឃឹមថា នឹងប្រើប្រាស់រថយន្តនេះសម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗ ។ ទោះយ៉ាងណា ក្រុមហ៊ុន Zoox ពុំទាន់បានប្រកាសអ្វីទេពាក់ព័ន្ធនឹងការលើកឡើងនេះ ៕

ពិធីលាងជើងក្នុងមង្គលការខ្មែរ បន្សល់ទុកពីសម័យនគរភ្នំ បច្ចុប្បន្នស្ទើរតែលែងមានទៀតហើយ ព្រោះថាជាការបន្ថោ.កតម្លៃស្រ្តីទៅវិញ!

0

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្កេតឃើញថា ពិធីលាងជើង ដែលជាពិធីមួយនៃពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ត្រូវបានបំបាត់ចោល ដែលបច្ចុប្បន្នស្ទើរតែលែងមានទៀតហើយ ដោយសារតែកត្តាមួយចំនួនដូចជា អ្នកខ្លះយល់ឃើញគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីប្រារព្ធ ឬថាជាពិធីមិនសូវចាំបាច់ ឬជាការបង្អាប់ដល់កិត្តិយសស្រ្តីជាដើម។https://lokbongrattanak2.files.wordpress.com/2018/11/e19e96e19eb7e19e92e19eb8e19e9be19eb6e19e84e19e87e19f81e19eb8e19e84-e19e80e19f92e19e93e19ebbe19e84e19e98e19e84e19f92e19e82e19e9be19e80.jpg?w=640

បើយោងតាមតម្រានាសម័យអាណាចក្រភ្នំ ឬសម័យនគរគោកធ្លក (ហ្វូណន) ដែលកាលពីសម័យនោះស្រ្តីគឺជាអ្នកគ្រប់គ្រងប្រទេស ដូច្នេះកាលនោះស្រ្តីគឺជាអ្នកចូលស្តីដណ្តឹងបុរសមុន ហើយក្នុងពិធីមង្គលការ បុរសគឺជាអ្នកលាងជើងឲ្យស្រ្តី។ ក្រោយមកទៀត ក្រោយពី ព្រះនាងសោមា ជាម្ចាស់អាណាចក្រភ្នំកាលសម័យនោះ បានរៀបអភិសេកជាមួយព្រះបាទហ៊ុនទាន ដែលយាងមកពីប្រទេសឥណ្ឌា ក៏បានទទួលឥទ្ធិពលព្រាហ្មណ៍សាសនាទូទាំងប្រទេស ទើបខ្មែរបានផ្លាស់ប្តូរទម្លាប់នេះតាមឥណ្ឌាឲ្យស្រ្តីជាអ្នកលាងជើងឲ្យបុរសវិញ។ នេះយោងតាមសំណេររបស់លោកស្រី កែវ ច័ន្ទបូរណ៍ ដែលបានសរសេររៀបរាប់អំពីពិធីមង្គលការខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wxSE408bloW7jMS9vL3R_4X4tZi3ZQGREeeUV88OpsYPKhJEipPbjl2bfuOjS8KDYFlU0nT-zdbtwnY-Aspo98ONsnGFlMx0NmbEwAEi0NVDL4GluRwero6_i7h-8KuSqqslISq1QsU1djRaPFLp043oCRFjv0pT1LFIh_lVmHtGW43_MN91St5BRZU/s614/11377100_1656446051258784_7582988954236205179_n.jpg

ម៉្យាងវិញទៀត នៅជំនាន់ដើម ពិធីលាងជើងនេះ ច្រើនធ្វើនៅតំបន់ជនបទស្រុកស្រែប៉ុណ្ណោះ ដោយហេតុថា ខាងបុរសធ្វើដំណើរផ្លូវឆ្ងាយដោយជើងទទេរ មកផ្ទះខាងស្រី និងជាការបង្ហាញអំពីសុជីវធម៌ ទើបខាងស្រីហុចទឹកលាងជើងទៅបុរស ដើម្បីលាងជើងកុំឲ្យប្រឡាក់ផ្ទះ។

ជាមួយគ្នានោះ បើប្រៀបជាមួយន័យធៀប ការលាងជើងគឺមានន័យថា ជាការលាងជម្រះរឿងរ៉ាវអាក្រក់ពីអតីតកាល ប្រសិនបើបុរសនោះធ្លាប់ខូចខិលពីមុនមក នោះនឹងជួយលាងជម្រះឲ្យស្អាតល្អ សបញ្ជាក់ពីភាពបរិសុទ្ធជាមួយគូរស្រករ មុននឹងកសាងគ្រួសារជាមួយគ្នា។ លើសពីនេះ ពិធីនេះក៏ជាការបង្ហាញអំពីសេចក្តីស្រលាញ់ស្មោះស្ម័គ្រជាមួយគ្នា ដែលបញ្ជាក់ថា ជាការស្រលាញ់តាំងពីចុងក្បាលដល់ចុងជើងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1JS3napSpRTYMv9PEnpteTXSZdIxhySgEy3w5qsy-OFd-EcNeipGn1deD23UK3MGZuZJxWJSoWFqIyDUEN0ch9P9hiIqHhFuiEA2BJfIW8pwRkE7hlV7xZMktYf7uN8IRR1WL-XT2MTIgfc3UrOHVd1Y6K2PqVzvEo1nQR3RyOUCyYzaGHzQ5SXOVdLY/s960/256616121_419365196325539_8562744229557367111_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ននេះ យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានប្ដូរបរិបទទៅតាម ក្បួន ដែលមានចែងស្រាប់គឺ ក្បួនទម្រង់ការព្រះជ័យចេស្ដា អនុញ្ញាតឱ្យប្អូនរបស់កូនក្រមុំ ឬ ក្មួយបង្កើតរបស់កូនក្រមុំ ហ្នឹងទៅលាងជើងជំនួស មិនមែនកូនក្រមុំទៅលាងដូចមុនដោយផ្ទាល់នោះទេ៕

ប្រទេសផ្សេងក្តៅខ្លាំង តែប្រទេសមួយនេះត្រជាក់ខ្លាំងរហូតសត្វ ងា.ប់ រាប់លានក្បាល

0

ប្រទេសម៉ុងហ្គោលី ៖ កាកបាទក្រហមអន្តរជាតិបានដាស់តឿនថា នៅខែមីនា ឆ្នាំ២០២៤ ប្រទេសម៉ុងហ្គោលីបានប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំងបំផុត ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ដែលបណ្តាលឱ្យសត្វផ្សេងៗ ងា.ប់ ជាបន្តបន្ទាប់ រហូតដល់ជាង៤លាន៧សែនក្បាល ។ លើសពីនេះ អាកាសធាតុត្រជាក់ខ្លាំងបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យមនុស្សជាច្រើននាក់ខ្វះខាតអាហារបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBEkVSrZHJdhqXposFr-enRWaDAdbN4lpIgH8pzhdKoPwkG-s_o1iLeQeDcNRBFNhm90iSLJlysb1KRKahRtRGP5bw100SGK1VWNG8Jt_RksZ4qarb21R2gASSH8066K0iYcUa_W7fH5lsD__YyV6a6ktxyjH8pEaqKSWFgNV8iUTQ5ucn0nSpdtATMo/s976/_89134070_f0c64982-69a9-4cca-9bbe-794fc7559f0e.jpg

ប្រទេសម៉ុងហ្គោលីបានប្រឈមនឹងបាតុភូត Dzud ដែលភាសារបស់ម៉ុងហ្គោលីមានន័យថា ជាអាកាសធាតុត្រជាក់ខ្លាំងបំផុត ដោយសារសីតុណ្ហភាពធ្លាក់ចុះ និងមានព្រិលធ្លាក់យ៉ាងក្រាស់ ។ ផ្ទាំងទឹកកកបានគ្របដណ្តប់លើតំបន់ចិញ្ចឹមសត្វនានាក្នុងប្រទេសនេះ ហើយធ្វើឱ្យសត្វខ្វះខាតចំណីអាហារយ៉ាងខ្លាំង ។ ពលរដ្ឋប្រមាណ៣សែននាក់បានចិញ្ចឹមសត្វទុកធ្វើជាអាហារ និងលក់យកប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVSumuBNmzXfIOmH4ez9wIPjaMzV2CphocYT9Ye2I5k2vZ4KdHlxcoDrLQ0iOA8PXLs0bB-gGrdPTJ9f2WMpMagJlxZKFQ3_Ia6gWG4mBaFv1OmlnHErw7zwDAa0jd0rJIC1GNfN63BSGkaAQJnzVKIUOUHsQaUJagwO0_Ze1N8aLIwTSG0LQJqq96CzU/s900/040116_1.jpg

នាយកកាកបាទក្រហមអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឈ្មោះ Alexander Matheou បាននិយាយមកកាន់សារព័ត៌មាន CNN ថា អ្នកដែលពឹងផ្អែកលើមុខរបរចិញ្ចឹមសត្វដើម្បីឱ្យមានជីវិតរស់នៅពេលនេះ ពួកគេនឹងកាន់តែអត់ឃ្លាននៅប៉ុន្មានខែខាងមុខ ។ ពេលនេះ មនុស្សជាច្រើនមិនអាចរកអាហារមកចិញ្ចឹមខ្លួនឯង ឬសាងសង់ផ្ទះឱ្យកក់ក្តៅបានទេ ។

មន្ត្រីកាកបាទក្រហមអន្តរជាតិបញ្ជាក់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មានក្រុមគ្រួសារមិនតិចជាង២.២៥០គ្រួសារ បានប្រកបមុខរបរចិញ្ចឹមសត្វ ហើយសត្វរបស់ពួកគេងាប់អស់៧០% ខណៈក្រុមគ្រួសារជាង៧. ០០០គ្រួសារទៀត ខ្វះខាតអាហារបរិភោគ ។ បាតុភូត Dzud បានធ្វើឱ្យប៉ះពាល់ដល់តំបន់៣ ក្នុងចំណោម៤ របស់ម៉ុងហ្គោលី ហើយគេគិតថា ស្ថានការណ៍នឹងកាន់តែអាក្រក់ជាងនេះទៀត ដោយសារមិនទាន់ផុតរដូវរងា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpBx0Aw4ibzsA3rxoU1sw_WExPAN5vmBz9GvNd15nP0XhHgXD0fyqRPSQRAI3K4-6_ImpIpe6OQwrBswTw-cW5RWHcLc1Z_EB46tF4c6B6FM1BfXzY1hEG_ZTQVTqe3yhgOThttDjohbUPEqf0rLa4RmMTxOjsvaSE9G2Dvba3unQkfJ8YarH1v4eVgbs/s1000/6063103.jpg

រដ្ឋាភិបាលម៉ុងហ្គោលីបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន ចាប់ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទប់ទល់នឹងបាតុភូត Dzud ។ បាតុភូតនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកចិញ្ចឹមសត្វ, ការធ្វើដំណើរ, ការលក់ដូរ, ពិបាកទៅទទួលការព្យាបាល និងប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្ស ។

អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា បរិមាណព្រិលធ្លាក់នៅប្រទេសម៉ុងហ្គោលី នៅឆ្នាំ២០២៤ គឺខ្ពស់បំផុតក្នុងរយៈពេល៤៩ឆ្នាំ កន្លងមកនេះ ។ ព្រិលបានគ្របដណ្តប់លើតំបន់រហូតដល់ជាង៩០% របស់ប្រទេសនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLxmYXXz38t8KY0tuEuCb2pnrPW_-9SWXTZKW39UTXdtYQr0KWMbgfXwajHFPv9ZMhdvFkdcQUox_RNG66Fq54RYxHiXuu0g6WORIsrwWuw6wp7OyVXLKcN_FcIaGU0COEkg6C70WZHqzl7jJDY33hZDzjqhG-gJ7mNcF2C3Vz-RklAjQgShska6DTbJU/s659/OB-HU498_0310he_H_20100309232032.jpg

កម្ពុជា ដណ្តើមបានលំដាប់រងទី៣ ខណៈ ហ្វីលីពីន ទទួលបានជ័យលាភីក្នុងការប្រកួត Universal Women

0

កម្មវិធីប្រកួតស្ត្រីជាសាកល Universal Women 2024 ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបេក្ខភាពមកពីប្រទេសហ្វីលីពីន អ្នកនាង Maria Gigante ខណៈកម្ពុជា ដែលមានអ្នកនាង Brianna Mai ជាបេក្ខភាពទទួលបានចំណាត់ថ្នាក់លំដាប់រងទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-SBllgQQVeFEFn_1CZYTwrgF7DG0ef6kJUV9cgO6-rPgtGiKk8DOw15DLF2V0YEN68g1sUXwi0V2YkFvQwWk0Ryhu4BQcvkpalr9D5efPq8wHVOvLhahvCU6_rGAjyMbf5-b5ZqGmGpbIzdZIINFxlpVzp37GYSsrTpFRWxJCIcwLON24Rer3UKvi30/s2048/image_2024-03-23_10-07-45.png

កាលពីរាត្រីថ្ងៃទី២២ ខែមីនា នេះកម្មវិធីប្រកួត Universal Women 2024 បានឈានដល់វគ្គផ្តាច់ព្រ័ត្រដោយបេក្ខភាពចូលរួមមានចំនួនជាង៥០ប្រទេសមកពីជុំវិញពិភពលោក ។ បេក្ខភាពតំណងប្រទេស ហ្វីលីពីន គឺម្ចាស់ជ័យលាភីក្នុងការប្រកួតលើកទី២នេះ លំដាប់រងទី១ បានទៅលើ វេណេស៊ុយអេឡា ចំណែកឯ បារាំង បានជាប់លំដាប់រងទី២ កម្ពុជា ជាប់លំដាប់រងទី៣ ខណៈ សាធារណរដ្ឋដូមីនីកែន(Dominican Republic) ជាប់លំដាប់រងទី៤។ ងាកទៅកាន់ប្រទេសក្នុងតំបន់អាស៊ានដែលបានចូលរួមប្រកួតផ្សេងទៀតមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី បានជាប់ក្នុងបញ្ជីTOP24។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9IM0UrBraZ-5oCVHUiP7JM8Z7-gHxk4-WALdl1Lfx9y4JLwi6_tTzps8PiiLpB3mI2weDvjPBg56EwZ1PyWcrP0L04LpZpnoBEfbg_Iip-O14YCVoqyXkdr5UqT8llsvo6fUYQ8GUxCsd1_FQ-2u3B1Nsc92uKSLp1433KUACvCUubpN2qPF34S3BCPo/s900/image_2024-03-23_10-07-46%20(2).png

ក្នុងរយៈពេលពីរឆ្នាំនៃកម្មវិធីប្រកួត Universal Women ឃើញថាប្រទេសកម្ពុជាទទួលបានលទ្ធផលសុទ្ធតែល្អចូលដល់កំពូល៥នាក់ចុងក្រោយទាំងអស់។ កាលពីឆ្នាំ២០២៣ បេក្ខភាពតំណាងកម្ពុជាអ្នកនាង ប្រាសាទ ដាវីន ទទួលបានចំណាត់ថ្នាក់លំដាប់រងទី៤ នៅលើទឹកដីឌូបៃ។ ក្នុងឆ្នាំនេះកូនខ្មែរកាត់អាម៉េរិក អ្នកនាង Brianna Mai បានជាប់លំដាប់រងទី៣ ការប្រកួត Universal Women 2024។
យោងតាមគេហទំព័រផ្លូវការ Universal Woman គឺជា «ជាវេទិកាមួយដើម្បីអភិវឌ្ឍ និងលើកកម្ពស់ភាពស្រស់ស្អាតខាងក្នុង និងវប្បធម៌ចម្រុះរបស់ស្រ្តីទូទាំងពិភពលោក។ ការប្រកួតនេះអនុញ្ញាតឱ្យស្ត្រីមានអាយុពី២៥ដល់៤៥ឆ្នាំចូលរួមការប្រកួតដោយគ្មានការរឹតបន្តឹងលើកម្ពស់ ទម្ងន់ និងស្ថានភាពអាពាហ៍ពិពាហ៍ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbJIQUWbJnUWJaVyYOAmj892stdiMiT5xlT4sxKMojNxwldab02_V2MO9E7xcN09GrFYMFBEVRgMPyVPLv8kjwmTKqYauiAqnQcS8dxH22tb6AULohCR6dezyv_A-PGRUkwwWS0HLRVVklK_G0LqdG6VEUYR2wm21hHD_vpP6tnEMNFIn1BjknSzLaa7s/s1800/image_2024-03-23_10-07-47.png

ការរៀបចំនៅលើទឹកកម្ពុជានេះគឺក្រោមការគ្រប់គ្រងរបស់អ្នកនាង ប្រាសាទ ដាវីន ដោយការរៀបចំនេះបាននាំបេក្ខភាពបានទៅទស្សនៈកិច្ចនៅខេត្តសៀមរាប និង ខេត្តព្រះសីហនុ។ កម្មវីធីស្រ្តីជាសាកល២០២៤ នេះទទួលបានចាប់អារម្មណ៍ពីសាធារណជនគួរឱ្យកត់សម្គាល់ ជាពិសេសទទួលបានកិត្តិយសខ្ពង់ខ្ពស់នៅលើបណ្តាញសង្គមរបស់នាយករដ្ឋមន្រ្តីក៏បានចូលរួមផ្សព្វផ្សាយផងដែរជាហេតុធ្វើឱ្យអ្នកនាង ប្រាសាទ ដាវីន រំភើបចិត្តយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4wMTtZkz91gezBOJY8IXhtyaL4rop6_L83nh38kuipQYMWepRNlkDYBW32_t96v8nxnLHFKJPS57iTOlRXSA0h0aFi7_mQRGSFA10rlKqMutMgsx_HYd4IMgySSC3Kp2aWl5cDKwFZvJ4D0avoSHNesMjfZf8GaMiZdiyhIC2_v890RzI8HIdSPOP64/s1799/image_2024-03-23_10-07-48.png