Home Blog Page 1152

តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេបំផុតនៅលើពិភពលោក?

0

ផ្លូវដែក ឬផ្លូវរថភ្លើងបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍ នៅក្នុងប្រទេសនានាលើពិភពលោក ពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ ដូច្នេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេបំផុតនៅលើពិភពលោក?

១.សហរដ្ឋអាមេរិក៖ ដោយប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេង និងមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌានោះ បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវដែកវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២៥០,០០០ គីឡូម៉ែត្រ ក្លាយជាបណ្តាញដ៏វែងបំផុតនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWejn8fp1G7ZX6ITwwcVupiw6ASxgvcAsGXkeYAWqe9BK4ANDoxRuMrvv3VBA4PSKui445bpQ4-EjPo_NKFwXOdyaEdEI1AagCCB3Py4iWqsFvEJ_UDIW8w2HQVvtmJTn_aw7nQEMcJnGDbLPkxG3WNkcMXv-7-TWWfuNDpfObgs7TZvsWOlUszYryqxA/s1600/us-tentative-railway-labor-deal-averts-strike-biden-says-big-win-for-america.jpg

២.ប្រទេសចិន៖ ចិនគឺជាប្រទេសមហាយក្សអាស៊ីដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក ដែលបណ្តាញផ្លូវដែករបស់ប្រទេសនេះមានប្រវែងជាង ១០០,០០០ គីឡូម៉ែត្រ ជាប់ចំណាត់ថ្នាក់ជាបណ្តាញផ្លូវដែកដ៏វែងបំផុតទីពីរនៅក្នុងពិភពលោក។ បណ្តាញដ៏ធំទូលាយនេះដំណើរការដោយសាជីវកម្មផ្លូវដែកចិនគ្រប់គ្រងដោយរដ្ឋបានដឹកអ្នកដំណើរ ២.០៨ ពាន់លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0t1cfpsoP6KxF3EVxPrq2XKU1DnIbf0J1nM-4Nvw6EArLun82JqJJZB0oRh-xPZYtlEMRvN6IwyZkVUHWJgBvhoaset1Ba55O9Eo7RLp24C7ODae_coWzsQZUrcJsHZo76alfl3Wh510t2iCAS-G0zFnTLZXMLJTJXZHcHeOTEctuhT0TdUXwLAz4caM/s3071/191126172520-china-high-speed-train.jpg

៣.ប្រទេសរុស្ស៊ី៖ រុស្ស៊ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោក ទោះបីជាចំនួនប្រជាជនមិនច្រើនដូចប្រទេសធំៗផ្សេងទៀតក៏ដោយ ប៉ុន្តែប្រទេសយក្សមួយនេះត្រូវការផ្លូវដែកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម។ ហេតុនេះហើយ សម្រាប់បណ្ដាញផ្លូវដែកក្នុងប្រទេសនេះមានប្រវែង ៨៥.៥០០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruB5EYYJHX15PjsU9S1UA7-1itwAtoBBuohFbt_lFG6H05kSloDzRS85jB7UYKd8_HeXhqYVbk6lb6YVF8Es1i1eNNlXrQ8sDmV2PlyitAh76gloB4Jp4-I8XcbewiH7-aQOwKzIzmx_x__iXvWkI4wh5ZLqWPUTLUwqX3yd-c-0NijFsFlVPz87eAAg/s900/013823.jpg

៤.ប្រទេសឥណ្ឌា៖ ឥណ្ឌាជាប្រទេសដែលមានបណ្តាញផ្លូវដែកវែងជាងគេទី ៤ នៅលើពិភពលោក ជាមួយបណ្តាញផ្លូវដែកដែលមានប្រវែងជាង ៦៥,០០០ គីឡូម៉ែត្រ។ បណ្តាញនេះបានដឹកអ្នកដំណើរប្រហែល ៨ ពាន់លាននាក់ (ខ្ពស់បំផុតនៅលើពិភពលោក) និង ១.០១ លានតោននៃទំនិញ។https://i.insider.com/56d0b3536e97c629008ba07c?width=1136&format=jpeg

៥.ប្រទេសកាណាដា៖ ភូមិសាស្ត្រប្រទេសនេះ ភាគច្រើនគ្របដណ្ដប់ទៅដោយទឹកកកដូចប្រទេសរុស្ស៊ីដែរ។ ប្រទេសកាណាដាមានបណ្ដាញផ្លូវដែកប្រវែងសរុប ៤៨,០០០ គីឡូម៉ែត្រ ធ្វើឱ្យបណ្តាញជាតិរបស់ខ្លួនក្លាយជាបណ្តាញដែលវែងជាងគេទី ៥ នៅលើពិភពលោក។ ផ្លូវដែកជាតិកាណាដា (CN) និងផ្លូវដែកកាណាដាប៉ាស៊ីហ្វិក (CPR) គឺជាបណ្តាញផ្លូវដែកដឹកទំនិញធំពីរដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ខណៈដែលក្រុមហ៊ុន Via Rail ដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរចម្ងាយ ១២,៥០០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpGPtVO00GnkY0RQoTL7MJhAXhxBNJEptPPHI-fLtuiZHB2VsADNGZ46p34SjXf1PuXAcRT0qvm-azzP50-0gGoykITBex7FktWN-knm-If5nsnt9ZpHeY5ZnOLAfgsEEV6mSHEGlNypLWMj0r_NCfE48SII-rNJJMd8orO53kPHD1Sg11n04Ud2ANixY/s1280/VIA-Rail-Exterior-shot-5_Plan-Exte%CC%81rieur-5.jpg

ជនភៀសខ្លួនទម្លុះរបងលួសចូលទឹកដីអាមេរិកដោយមិនខ្លាចការ ចា.ប់.ខ្លួន

0

សហរដ្ឋអាមេរិក ៖ គេបានឃើញជនភៀសខ្លួនរាប់រយនាក់នាំគ្នាទម្លុះរបងលួសនៅរដ្ឋតិចសាស់ និងរត់សំដៅទៅកាន់របងដែកការពារព្រំដែន ដើម្បីសម្រុកចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកឱ្យទាល់តែបាន ។

ភាពចលាចលបានកើតឡើងយ៉ាងខ្លាំង បើទោះជាមានកងទ័ពអាមេរិកឈរការពាររបងព្រំដែន និងកាន់ កាំ.ភ្លើ.ង ក្តី ក៏កងទ័ពអាមេរិកពុំអាចទប់ស្កាត់ជនភៀសខ្លួនទាំងនេះបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWZGx2I7WqOHDLJxrOzuqtk3WX9DJsPVzQg39SJuG51H46DWNFwJl2N1KZ16UBvg2b_UR1heUrM8yytvsAY7dufAsCY04e6KmvUcOCSktbIw9mNyTEefx6csu-HKEf8KxdQ_y3J6257wlreUMmMnpnqt1Xxi8-dq_etdy4hLB08kzikAjrD7DDK8TNJyE/s929/107239445-1683768695009-gettyimages-1253668968-AFP_33ET7RY.jpeg

ជនភៀសខ្លួនជាច្រើននាក់បានស្រែកខ្លាំងៗថា ៖ «ពួកយើងមានទាំងស្ត្រី និងកុមារ ហើយពួកយើងហេវខ្លាំងណាស់» ។ ពួកគេស្រែកបែបនេះ ដើម្បីឱ្យកងទ័ពអាមេរិកដែលឈរការពារព្រំដែនអាណិតអាសូរពួកគេ ។

ជនភៀសខ្លួននាំគ្នាទម្លុះរបងលួសចូលក្នុងទឹកដីអាមេរិកដោយមិនខ្លាចការ ចា.ប់.ខ្លួននេះ បានកើតឡើងក្រោយពីនៅថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ តុលាការឧទ្ធរណ៍អាមេរិកប្រកាសថា ហាមអាជ្ញាធររដ្ឋតិចសាស់បង្ខំអនុវត្តច្បាប់, ចាប់ខ្លួន និងបណ្តេញជនភៀសខ្លួនខុសច្បាប់ ដែលរត់ចូលមកទឹកដីអាមេរិក ។https://nypost.com/wp-content/uploads/sites/2/2024/03/migrants-battle-texas-national-guard-78744163.jpg?w=1024

នាពេលមុននេះ តុលាការកំពូលអាមេរិកទើបតែប្រកាសឱ្យអនុវត្តច្បាប់ចាប់ខ្លួន និងបណ្តេញជនភៀសខ្លួនចេញពីរដ្ឋតិចសាស់ ។ អាជ្ញាធររដ្ឋតិចសាស់និយាយថា ចំនួនជនភៀសខ្លួនបានបង្កើតស្ថិតិថ្មី ហើយអាជ្ញាធររដ្ឋតិចសាស់ត្រូវតែចាត់វិធានការជនភៀសខ្លួនទាំងនេះ ខណៈវាជាតួនាទីរបស់រដ្ឋាភិបាលកណ្តាល ។

ចំណែកមេដឹកនាំប្រទេសម៉ិកស៊ិកវិញបានរិះគន់អាជ្ញាធររដ្ឋតិចសាស់ ដែលអនុវត្តច្បាប់ចាប់ខ្លួន និងបណ្តេញជនភៀសខ្លួនចេញពីទឹកដីអាមេរិក ដោយមេដឹកនាំម៉ិកស៊ិកលើកឡើងថា វាជាអំពើអមនុស្សធម៌ និងមិនយុត្តិធម៌យ៉ាងខ្លាំងសម្រាប់ជនភៀសខ្លួនទាំងអស់ ៕https://nypost.com/wp-content/uploads/sites/2/2024/03/migrants-battle-texas-national-guard-78744159.jpg?w=1024

អ្នកនាង ម៉េង កែវពេជ្ជតា ទម្លាយថាកាលពីមុនមានជនខិ.លខូ.ចបញ្ឆេះកំ.ហឹងឱ្យស្អប់ ពេជ្រ សោភា

0

ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងពេជ្រ សោភា បានស្នើអ្នករៀបចំកម្មវិធីមានការកែតម្រូវលើរូបថតរបស់ខ្លួនដាក់នៅពីក្រោយរូបភាពអ្នកនាង ម៉េង កែវពេជ្ជតា វិញព្រោះបើប្រៀបធៀបអាជីពសិល្បៈនាងនៅក្មេងជាងរៀមច្បងខ្លាំង។ ជាមួយគ្នានេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានទម្លាយថាពីមុនមានជនខិលខូចមួយក្រុមបានចូលមកបញ្ឆេះកំហឹងឱ្យអ្នកទាំងពីរស្អប់គ្នាទៅវិញទៅមកដោយបានប្រើមធ្យោបាយដ៏ថោកទាបប៉ុន្តែការពិតមិនដូច្នេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFUkFsUCh_Myi4YyncTM3e6pOSNKqDd5bA7GAa-hLDiv3t57tD-rtpZ2wfyC6qnFNEJi2BkWce1y8Hoj2Zkbo2l9vxLoQbf-eCqGuj-uywujJzOBzj_y_HmBVs4AILqEIkLchtt-UJZoOPHE7Q_jWKBU64qfPPhv4b0c5PTUaIwpeNFoAHjRZvXcQ1Fn8/s2048/image_2024-02-19_10-30-37.png

នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា នាថ្ងៃទី២៥ ខែមីនា នេះបានចែករំលែកវីដេអូមួយរបស់ ពេជ្រ សោភា ដោយភ្ជាប់ជាមួយសំណេរថា «អរគុណប្អូនស្រី ពេជ្រ សោភា និងសូមសរសើរនូវភាពក្លាហានរបស់ប្អូនស្រីនិយាយការពិត។ ពីមុនមានជនខិលខូចមួយក្រុមបានចូលមកបញ្ឆេះកំហឹងឱ្យខ្ញុំស្អប់គាត់ និងឱ្យគាត់ស្អប់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpys2CMAREH4VAyc70-fsQEFzf8QHx26yltM-uL9xtEU1nbFK-PG43gr7YQ0w-iawFNyv5hGJ2f4OrJve6D4FdEVTuRjt1BSKQ4W_q1Dnb5MmPyXnE1bN0cmnRaV7huonKRgDgN0CKymjQpGs4_YAaWv6HSkusW67-Kk50LfKKOkeVwMS6wCU_XhiLtic/s2048/image_2024-02-19_10-30-46.png

រាជិនីសំឡេង ម៉េង កែវពេជ្ជតា បន្តទម្លាយទៀតថា «ពួកគេបានបើមធ្យោបាយដ៏ថោកទាបបង្កើតពាក្យឈ្លោះឆ្លងឆ្លើយឱ្យខ្ញុំ និងតារាផ្សេងៗទៀតយល់ច្រលំខឹងគ្នា និងបានធ្វើឱ្យទស្សនិកជនស្អប់ខ្ញុំ ថាខ្ញុំមិនដែលចេះត្រូវនឹងនរណា តែតាមការពិត ដូចបងប្អូនបានឃើញស្រាប់។ អរគុណបងៗប្អូនៗអ្នកសិល្បៈ អរគុណមនុស្សល្អៗ អរគុណពេលវេលា ដែលជាអ្នកបញ្ជាក់ឱ្យខ្ញុំយ៉ាងត្រជាក់។ ជូនពរប្អូនស្រី ពេជ្រ សោភា និងពុកម៉ែបងប្អូន ក្រុមគ្រួសារ សូមមានក្តីសុខសុភមង្គលឈ្នះអស់មារសត្រូវ និងកាន់តែមានហ្វ៊ែនច្រើនៗបន្តទៀត »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZoh2El4qLb_lxlUi3quD9mWmlmG5ByPThLfR-Pgsk8qtAf4Xqz9ypBuEa7qfbu3QOR5rDotBHQVjA_Vg6MyrQt4a5oquAiRoQ4Vf0X8-jyO6eCEdHgNyMpuGzT_hDILTAMYPLX1FtFT7nwU9g-VLf32DN-vLfWFvwglt4Awx-YQwcWzDEnvTaX9PK7KM/s1440/image_2024-01-15_10-47-02.png

នៅក្នុងវីដេអូនោះ ពេជ្រ សោភា បាននិយាយថា នាងបានសុំខាងអ្នករៀបចំដាក់រូបក្រោយអ្នកនាង ម៉េង កែវពេជ្ជតា បើនិយាយប្រៀបធៀបនាងនិងគាត់គឺនាងនៅក្មេងណាស់នៅក្នុងវិស័យសិល្បៈហើយដាក់រូបនាងពីមុខ អ្នកនាង ម៉េង កែវពេជ្ជតា បែបនេះគឺអាក្រក់មើលណាស់ទទួលយកមិនបាននោះទេខ្មាសខ្លួនឯងណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWNFPoUj1ug1lkac0TUUqy47DnDxGmviKLPZBP2AlshkOh3uymQ74j5Mjee-ZtoMTtuaQaceTtLjQMP2QiZJwm6yb8nBssPNjYo6KaiIuKD1ZvT894rC6e8SvRA4uOboOhAZwoUWwzfzYnZWYwY9JPx25oLoDIAAA7CgAdTxFJucvd0Ki-ON5Yh_X7ulI/s1440/image_2024-01-15_10-47-02%20(2).png

ផ្ទុះការសរសើរ! សិស្សសាលាវិទ្យាល័យកោះកុងមួយក្រុម សម្តែង«របាំនេសាទ» បានយ៉ាងសមសួន

0

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមគឺបានបង្ហាញវីដេអូរបស់សិស្សានុសិស្សមួយក្រុម នៃវិទ្យាល័យខេត្តកោះកុង បាននឹងកំពុងហ្វឹកហាត់សម្តែងរបាំនេសាទបានយ៉ាងស្រស់ស្អាត ដែលចាត់ទុកថាជាការជួយអភិរក្សរបាំខ្មែរយើង និងជាកេរ្តិ៍ដំណែលមិនចេះសាបសូន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcj9ZtqLxsCGb3cT9nZ-Je1iaR7WuVYHSlGMHhaKjKr0nnQ79OB4km_SD1ti5kyaWJ4kGA98gyIkIExnRlQYICG3lvd7zlwS8ZvzLE9JcxxZ7NcxKQgQcHN64uFxOSR9UwSIJ9PTiSex8d9hmKqNnJHQpeR6wN0NSeQz-GF_j_u9a0v5xmmMbtBfzPTDU/s428/Screenshot%202024-03-25%20150514.png

ដូចដែលបានដឹងមកហើយ ទឹកទន្លេ បឹងបួរ ព្រែក គឺជាធនធានធម្មជាតិដ៏អំណោយផលបំផុតមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាប្រភពចំណូលដ៏កាក់កបរបស់បងប្អូនប្រជានេសាទខ្មែរ ព្រោះថា ដែនទឹកកម្ពុជាគឺប្រមូលផ្តុំដោយមច្ឆាជាតិចម្រុះគ្រប់ប្រភេទយ៉ាងសម្បូរហូរហ៊ា ដែលបានធ្វើឲ្យប្រហុកនិងផ្អកក្លាយជាទីពេញនិយមបំផុតក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានោះ ដើម្បីបង្កនូវភាពងាយស្រួលដល់ការនេសាទ ក៏មានការកែច្នៃឧបករណ៍នេសាទផ្សេងៗជាច្រើនប្រភេទដូចជា សន្ទូច មង សំណាញ់ អួន សៃយ៉ឺន ទ្រូ លប អ៊ុយ អង្រុត និងឈ្នាងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrsnhhJAntMfnzQsNZPXuvmHj1oUEvFPEZy6rJUBR9IHQbosl4zmy0LBCkCCnHtfWehsLL3a1N6KiFJxObitFxS2e8tEPlCKhDtfG8bSLuVtBdruEYMxOBoYVu7ZskmtK1YTH6-T0saFZoGDt9v5ZyMOSnwHj6zwCAQHjJmaP3UYL8MEoSRQRTgsLf24/s432/Screenshot%202024-03-25%20150529.png

ក្រឡេកមកចាប់អារម្មណ៍លើ «របាំនេសាទ» នេះវិញគឺត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងអំពីមុខរបរនេសាទរបស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ពិសេសគឺអ្នកដែលរស់នៅតាមដងទន្លេសាបនៃប្រទេសកម្ពុជា។ លើសពីជាមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរហើយ គូរស្នេហ៍កំឡោះក្រមុំភាគច្រើនក៏បានជួបចែចង់គ្នាក្នុងអំឡុងពេលនេសាទនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTH-JlhL-LhUE74NzeoYlwpKl9qqtcFN7yUvSYns_P_g3kFzOp8MvaHnz86IcdF-c94ThDrhzoRx0jhZBVppn9eT4fkaJzONjJzjPWEnfgFoPAPaYDZLPK35eZdKRHyTTq2EYONDM-qAcXp9P1q6KH5ZhcOfX6ASlvkp4wIhCr1JIT1RdWFLm-1qlx_U/s990/photo_2024-03-25_14-53-06.jpg

របាំនេសាទ គឺមានការចូលរួមសម្តែងពីតួអង្គចំនួន១០នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៥នាក់ ដែលដោយខាងប្រុសគឺត្រូវសម្តែងរបៀបដូចប្រឹងអង្រុតត្រី ចំណែកខាងស្រីត្រូវប្រឹងខិតខំចូកត្រី។ ជាមួយគ្នានោះ ខាងប្រុសក៏មានការចែចង់ ញេះញោះ ឲ្យខាងស្រីខឹង បន្ទាប់មកខាងប្រុសក៏តាមលួងលោមជាដើម។ ចំពោះឧបករណ៍ដែលត្រូវប្រើប្រាស់ក្នុងការសម្តែងរបាំនេសាទនេះវិញមានដូចជា អង្រុតត្រី សម្រាប់បុរស និង ឈ្នាង សម្រាប់ស្រ្តី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv7-ytGOZGYiYsLsCH9dty9B2nf_NkqC7bMN_Onh1Rom_SzBodnz3QkPg5onAsLTxn4mCIzrk-SS5DzSk-reW5htOICOzJVxB7a06tonqVMOOZiCfMqZP4vX9-N1Hdxt5rJ6PhbqDQHxSPQPx9HKhIKsO8vAFxrL9vgaMiebTXLjUCStzz_sKMMp-687c/s1024/photo_2024-03-25_14-53-05.jpg

ប្រទេសជាច្រើនណែនាំប្រជាជនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី

0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងហូឡង់ បានដាក់ប្រទេសរុស្សីក្នុងបញ្ជីខ្មៅដោយហាមប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះបច្ចុប្បន្នកំពុងមានការវាយប្រហារភេរវកម្មនៅសាលមហោស្រព Crocus City Hall។https://live-production.wcms.abc-cdn.net.au/55e61e21356187afc6be12778eadcab3?impolicy=wcms_crop_resize&cropH=2021&cropW=3593&xPos=7&yPos=0&width=862&height=485
Crocus City Hall គឺជាសាលមហោស្រពដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ីត្រូវបានសាងសង់ និងសម្ពោធក្នុងឆ្នាំ ២០០៩ ដើម្បីឧទ្ទិសដល់ Muslim Magomayev (១៩៤២-២០០៨) ដែលជាអ្នកចម្រៀងដ៏ល្បីល្បាញក្នុងសម័យសូវៀត និងមានដើមកំណើតមកពីប្រទេស Azerbaijan។ នេះក៏ជាកន្លែងកម្សាន្តទិញទំនិញប្រណីតសម្រាប់អ្នកមាននិងល្បីឈ្មោះក្នុងទីក្រុងមូស្គូផងដែរ។ Crocus City Hall គឺជាកន្លែងដ៏ពេញនិយមបំផុត ដែលភ្ញៀវបរទេសជាច្រើនបានជ្រើសរើសកន្លែងនេះជាកន្លែងសម្រាប់ព្រឹត្តិការណ៍សំខាន់ៗផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-KLkW2ZI3tmG83bUGwWser0JmMq6J6tG0nsmcAwXCYJKJUwN85gye8uqnV3oTPMLUKYsyuP-Tg83sVhkApwqt_b_0JsK-c71e-kswt2dMXLj2f6O0FEOZJ5iHsRk-es7TW2PrFKr-we3CKK32bJasap9loHMKE66Ad-DD6aGsdaV2L5ogqCyawJR380/s1801/22Moscow-promo-2100-lfpj-mediumSquareAt3X.jpg

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសរុស្ស៊ីកំពុងមានការចលាចលខ្លាំង បន្ទាប់ពីមានការបាញ់ប្រហារលើអ្នកប្រគុំតន្ត្រីចំនួន ៦០០០នាក់ នៅសាលមហោស្រព Crocus City Hall ក្នុងទីក្រុង Krasnogorsk ដែលការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ស្លា.ប់ និង ១៨២ នាក់ទៀតរងរបួស។
ការិយាល័យបរទេសរបស់អង់គ្លេស កាណាដា ហូឡង់ និងអាមេរិក បានណែនាំដល់ភ្ញៀវទេសចរដែលកំពុងស្ថិតក្នុងទីក្រុងមូស្គូឱ្យជៀសវាងការទៅកន្លែងជួបជុំធំៗ ដូចជាការប្រគុំតន្ត្រី កន្លែងទេសចរណ៍ល្បីៗ ពិធីបុណ្យ សកម្មភាពសាសនា ឬតំបន់ដែលមិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយសន្តិសុខ ដូចជាទីផ្សារក្នុងស្រុក ក៏ដូចជាជៀសវាងការទៅកន្លែងដែលមានមនុស្សច្រើនដើម្បីធានាសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN6b7h23VOUNHh0Abeub1NMdY9ij3xmD_EHjXbz8AwWlFhB-0V-f4-pdDLPeT4mGknhd8Lz7AA42QYZ16xubdSrqWVneY2kCxC2q0cRcdv7u5s7PXKrr5fcFVPTpbci9fNYWP1J51Zx3DQEnYoX2yu4I3mbJ9njOUjyKo6Zkr1csf66izSxfEhoGJ2cWw/s1280/im-941453.jpg

ម្យ៉ាងវិញទៀតបើយោងតាម អាជ្ញាធរកាណាដា ក៏បានកត់សម្គាល់ដែរថា អ្នកទេសចរគួរតែចាកចេញពីប្រទេសរុស្ស៊ីឱ្យបានឆាប់ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍នៅតែដំណើរការ។ ប្រសិនបើនៅតែស្នាក់នៅក្នុងប្រទេសរុស្ស៊ីអ្នកទេសចរត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្នបំផុត។ គួរបញ្ជាក់ដែរថា នៅចុងឆ្នាំ ២០២៣ ប្រទេសជាង ៤០ នឹងបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបម្រើតម្រូវការការធ្វើដំណើរ និងទេសចរណ៍ ដែលចំនួនអ្នកទេសចររុស្ស៊ីដែលធ្វើដំណើរទៅក្រៅប្រទេសបានងើបឡើងវិញប្រហែល ៨៦% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh49gkB1JjibEKgg01ymyMyflvAWjM_jvJ-q5r4wV4XhwMLjjSzY0ldca9pCrqc2dig9tl1SoCTQG-y7e1mqJ8BIpUBaaFi2KaiuALLa0ZBg6AILMXsbOtPrJsa1rXNRt4ateSoqA6damu1FJog29iN3Vn3PrFgwxFk2fmx8eXAGlQ-cSOSLfomxKOTxys/s1200/russia-terror-attack-isis-gunmen-reuters-2024-03-4be5f237522b4f40e9ea179d63d7902e-16x9.jpg

នៅអំឡុងឆ្នាំ ២០២០-២០២២ (មុនសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន) ជនជាតិអ៊ុយក្រែនបានមករុស្ស៊ីច្រើនជាងគេ។ បច្ចុប្បន្ននេះ ទីផ្សារធំៗចំនួន ៦ ដែលបញ្ជូនភ្ញៀវទេសចរទៅកាន់ប្រទេសរុស្ស៊ីរួមមាន ឥណ្ឌា ចិន អារ៉ាប៊ីសាអូឌីត អូម៉ង់ អារ៉ាប់រួម និងអ៊ីរ៉ង់។ ដូច្នេះឧស្សាហកម្មទេសចរណ៍របស់រុស្ស៊ីត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវអន្តរជាតិចំនួន ១៦ លាននាក់នៅឆ្នាំ ២០៣០ នេះបើយោងតាមទិន្នន័យពីសមាគមទេសចរណ៍រុស្ស៊ី (ATOR) ៕

ថៃនិយាយថា ខ្មែរយល់ច្រឡំដោយខ្លួនឯងរឿងប្រទេសថៃចង់ដាំវល្លិ៍ខ្លូត

0

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកថៃមួយលើកឡើងថា វាបានក្លាយជាបញ្ហារិះគន់ប្រទេសថៃ នៅពេលខ្មែរយល់ខុសថា ថៃនឹងយករុក្ខជាតិរបស់ខ្មែរមកដាំនៅប្រទេសថៃ ។ បើតាមសារព័ត៌មានខ្មែរ ចាប់ពី៤ ទៅ៥សារព័ត៌មានផ្សព្វផ្សាយថា ថៃនឹងយករុក្ខជាតិរបស់ខ្មែរមកធ្វើជារបស់ខ្លួនឯង ក្រោយពីទំព័រហ្វេសប៊ុកថៃឈ្មោះថា «រ៉យអារិយៈ» បានបង្ហោះថា ៖ «ថៃមិនប្រាកដចិត្តថា ផ្កាខ្លូត ឬវល្លិ៍ខ្លូត គឺជាផ្លែឈើ ឬជារុក្ខជាតិ ។ បើអ្នកណាជ្រាប សូមប្រាប់អេតមីនផង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS9f_BX2EbGWjmEdJUAtWwiAUVVed3pm-9l_szGmxFv43mg6ziysPT3gsSZyclFtoZtmpfdNCv5N1kfWnYiyjIoeNg2jXcOKre_ZkdEAZJKudUD5_DuynHj_hQHaufLpH3Z46PLbuumFjUxvTLK-nwMC1843rdgXohSMghYafoFnTR-AUhkG-TF5vfuYE/s1434/299339206_1195796824535986_3326844443381894176_n.jpg

ទំព័រហ្វេសប៊ុកថៃឈ្មោះថា «រ៉យអារិយៈ» បានបង្ហោះថា ផ្កាខ្លូត គឺដុះនៅប្រទេសកម្ពុជា ហើយវាជារុក្ខជាតិដែលគេតុបតែងនៅលើសក់នាងអប្សរានៅប្រទេសកម្ពុជា ។ ទំព័រហ្វេសមួយនេះមិនបានបង្ហោះអ្វីទៀតទេ គ្រាន់តែបង្ហោះដើម្បីផ្តល់នូវចំណេះដឹងប៉ុណ្ណោះ ហើយទំព័រហ្វេសប៊ុកនេះថែមទាំងបញ្ជាក់ថា ផ្កាខ្លូត គឺជាសិល្បៈរបស់ខ្មែរ ។
ទំព័រហ្វេសប៊ុកថៃបន្តថា សង្ស័យសារព័ត៌មានខ្មែរមិនជ្រាបអំពីអត្ថន័យដែលទំព័រហ្វេសប៊ុកថៃបង្ហោះអំពីវល្លិ៍ខ្លូត និងអានភាសាថៃអត់ដាច់ ហើយសារព័ត៌មានខ្មែរក៏យល់ច្រឡំថា ទំព័រហ្វេសប៊ុកថៃឈ្មោះថា «រ៉យអារិយៈ» នឹងយកវល្លិ៍ខ្លូតមកដាំនៅប្រទេសថៃ ។ ហេតុនេះ វាធ្វើឱ្យមហាជនខ្មែររិះគន់មកលើជនជាតិថៃ និងយល់ខុសថា ជនជាតិថៃនឹងយកវល្លិ៍ខ្លូតរបស់ខ្មែរទៅដាំនៅប្រទេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0RqzMZHvJXpNkhDZCQcKSjIuM2J3fLHGKqXxstej23R9dmNUoEcS6w0x03AV3vTZluxQCvDiHodgS4FRd5J2AdVHhNR7fWEYAP0HRVR7QrCGwVZ8-ZycOR4OZqvWY7tw1cUWf9FsVtxE3jLrc3psRi5w4FnaFmx3CZ_V0xb0bIFPKpjvCGfupQs3lns/s768/299957940_1195796727869329_5934735230709011984_n.png

ទំព័រហ្វេសប៊ុកនេះបន្តទៀតថា ជនជាតិថៃទើបតែបានឮឈ្មោះវល្លិ៍ប្រភេទនេះ ហើយគ្មានជនជាតិថៃណាម្នាក់ចង់បានវល្លិ៍ខ្លូតយកមកដាំនៅប្រទេសថៃទេ ។ តើប្រទេសថៃយកវល្លិ៍នេះមកដាំធ្វើអ្វី បើវាគ្មានស្អាតអ្វីសោះដើម្បីទាក់ទាញឱ្យថៃចង់បានធ្វើជារបស់ខ្លួន ។ ម្យ៉ាងទៀត បើថៃយកវល្លិ៍នេះមកដាំមែននោះ ក៏មិនប្លែកអ្វីទេ ពីព្រោះវាគ្រាន់តែជារុក្ខជាតិមួយប្រភេទ ដែលប្រទេសថៃក៏មានពូជរុក្ខជាតិនេះដែរ ។

ជាក់ស្តែង ផ្ការំដួល គឺជាផ្កាតំណាងឱ្យខេត្តស៊ីសាកេត ក៏ជាផ្កាតំណាងឱ្យប្រទេសកម្ពុជាដែរ ។ ប៉ុន្តែបើវល្លិ៍ខ្លូតវិញ ជនជាតិថៃពុំធ្លាប់បានឮឈ្មោះឡើយ ហើយក៏មិនធ្លាប់លេចឮព័ត៌មានថា ជនជាតិថៃនឹងដាំវល្លិ៍នេះដើម្បីពង្រីកពូជដែរ ។ ប៉ុន្តែបញ្ហាការដាំវល្លិ៍នេះ បានក្លាយទៅជាបញ្ហាធំនៅប្រទេសកម្ពុជា និងមានជនជាតិខ្មែររាប់ពាន់នាក់ចូលមកបញ្ចេញមតិពាក់ព័ន្ធនឹងវល្លិ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVFsIhc5y9syQix3Kv6nc5VBgRF9T7Nw5NNYPZCgmX1zj5ZaGueMKp-DZeMCDEF76b3t4GXv6v8kZYjC6TxXQGSlWFO_IyothN6u78PN5K6IGCEORRM81XfSvJkgN_tXBUZ8uH8NFqBP6hBFpckIg__I7cBraHDjjSYosf8Ed-oF57DLeb0AaKfo9l3fU/s1280/431997108_1097073811437853_6819433357045213116_n.jpg

ទំព័រហ្វេសប៊ុកនេះបញ្ជាក់ថា សារព័ត៌មានរបស់ខ្មែរជាច្រើនបានសរសេរថា ៖ «ពេលនេះ ប្រទេសថៃកំពុងស្វែងរកពូជវល្លិ៍ខ្លូតយកទៅដាំ ហើយបើវាក្លាយជារុក្ខជាតិរបស់ថៃ គឺជនជាតិថៃនឹងលួចយកសម្បត្តិរបស់ខ្មែរទៀតហើយ ។ ពួកគេក៏បានអំពាវនាវឱ្យជនជាតិខ្មែរគ្រប់រូបជួយគ្នាថែរក្សាវប្បធម៌ រួមទាំងវល្លិ៍ខ្លូតផងដែរ ដើម្បីកុំឱ្យបានទៅថៃ ពីព្រោះវាជាវល្លិ៍បានបន្សល់តាំងពីសម័យបុព្វបុរស ហើយយើងត្រូវតែជួយគ្នាការពាររុក្ខជាតិមួយនេះ» ។

ទំព័រហ្វេសប៊ុកនេះបន្ថែមថា ការពិតទៅ វាហាក់ដូចជាខ្មែរស្តាប់មិនយល់ពីអត្ថន័យដែលខាងថៃសរសេរ ពីព្រោះទំព័រហ្វេសប៊ុកថៃឈ្មោះ «រ៉យអារិយៈ» មិនបានបង្ហោះអ្វីដូចការលើកឡើងរបស់ខ្មែរទេ ។ ទំព័រហ្វេសប៊ុក «រ៉យអារិយៈ» ថែមទាំងសរសេរដើម្បីផ្តល់ជាចំណេះដឹងថា នាងអប្សរាខ្មែរពាក់វល្លិ៍នេះនៅលើក្បាល ប៉ុន្តែខ្មែរបែរជាកាត់យល់ផ្សេងពីនេះទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILAxIX3mdxGjOroUKNetalswkNGoGDT9lSOusVexIF103v1IEeH_F8qWnbMnD1hHz_p8kZ2XyJziIreNciGYpMy8y4NAN4h7RGCN1NULGvVPVDlBw89XLukZbH5Dq-dys2oxtzCdOW4LKysOwn4WnRHDZNXsUYTlSEk4rbS7kl6ADQ40ouTYkHyUCLm8/s750/photo_2024-03-25_13-53-33.jpg

ទំព័រហ្វេសប៊ុកថៃនិយាយថា មិនគួរឱ្យជឿថា ជនជាតិខ្មែរនាំគ្នាជឿព័ត៌មានវល្លិ៍ខ្លូត១០០% ពីព្រោះប្រទេសថៃគ្មានព័ត៌មាននេះឡើយ ។ រីឯអ្នកជំនាញ និងតារាល្បីៗរបស់ខ្មែរមួយចំនួនខ្លាចប្រទេសថៃជ្រុល ហើយវាគ្មានហេតុផលទេដែលថៃចង់បានវល្លិ៍នេះ ពីព្រោះរុក្ខជាតិ និងផ្កានៅប្រទេសថៃ សុទ្ធតែស្អាតៗទាំងអស់ ៕

ឆ្នាំនេះ ឆ្នាំរោង ហេតុអ្វីទេវតាមិនគង់លើសត្វនាគ ពេលយាងចុះមកជម្ពូទ្វីប?

0

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង កាន់តែកៀកនឹងឈានចូលមកដល់ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈនៅតែមានមហាជនមួយ មានការភាន់ច្រលំពីយានពាហនៈនៃទេវតា ដែលចុះមកមកជម្ពូទ្វីបនៃមនុស្សលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjKxRY7fmw5P-ayLB48_chKrdfLqbUSJ-s-FRsQ3S_3_m9eT5vU-2uZ0TkrDcs1366HPxJcjq35lcIREa7_QhPifG9Eh2G6h1Zx5aSJ9p8qsnoFthKhDqp_tg9rPaKKLui2RevBkVRjP_fR-x6MasdSAGvRsgMGQE8UxAH25K9t762nXjH3SKjznOAKE/s724/Screenshot-5150.png

យានពាហនៈរបស់ទេវតាខុសពីពង្សធាតុ នៃទេវតាដែលជាសត្វតាមឆ្នាំនីមួយៗ ដោយគ្រប់គ្នាតែងតែគិតថា រាល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ទេវតាដែលទ្រង់នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក តែងមានយានជាសត្វតំណាងឱ្យឆ្នាំនោះ។

ជាក់ស្តែង នៅឆ្នាំនេះ ទេវតាឆ្នាំរោង ទ្រង់មិនគង់លើសត្វនាគ ដោយហេតុថា បុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានពាហនៈផ្ទាល់ មិនមែនជាសត្វតំណាងឆ្នាំទាំង១២ ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2VLI6t99MgFmxyzQcKMcxxFH0WlpaS29cc0rAcPU3shjERaGxgM1RRGLP8E_KvSJbqOyYcI6V6ygOYr2T2xJw98fLpTAk3Oktfg9zQGXFVkW7RZ1VBNiNcrOOiFF14LBoi4Pu0D_4znpIJdZrmIuLJUBmwXA8e5YzLih9r4g2UADVaYnRwgd5WgwouHE/s851/57486170_2297114980578205_6431498094495399936_n.jpg

ខាងក្រោមនេះជា ថ្ងៃនិងព្រះនាមទេពធីតា ក៏ដូចជាយានជំនិះ ពេលទ្រង់យាងចុះមកគ្រប់គ្រងជម្ពូទ្វីប៖

១. ថ្ងៃអាទិត្យ ទេវតានាម ទុង្សា ទេវី ដែលមានយានជា សុបណ្ណរាជ (ស្តេចគ្រុឌ)
២. ថ្ងៃចន្ទ ទេវតានាម គោរាគទេវី ដែលមានយានជា ព្យគ្ឃ: (ខ្លាធំ)។
៣.ថ្ងៃអង្គារ ទេវតានាម រាក្យ សាទេវី ដែលមានយានជា អស្សតរ (សេះ) ឬ សុករ: (ជ្រូក)។
៤. ថ្ងៃពុធ ទេវតានាម មណ្ឌា ទេវី ដែលមានយានជា គទ្រភៈ (លា)។
៥. ថ្ងៃព្រហស្បត្តិ៍ ទេវតានាម កិរិណី ទេវី ដែលមានយានជា គជសារ (ដំរី)។
៦. ថ្ងៃសុក្រ ទេវតានាម កិមិរា ទេវី ដែលមានយានជា មហិសារាជ (ស្តេចក្របី)។
៧. ថ្ងៃសៅរ៍ ទេវតានាម មហោទរាទេវី ដែលមានយានជា មយូរា (ក្ងោក)។

គួរបញ្ជាក់ថា ចំពោះទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកក្នុងឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgam-rRw9_qxW4uCGjk8LEXSjEubiFc3nirsFhdW8DPitfLNgsAe5mxOfMLwWS9XN08RMlJvQCBKWRVWz7CgqGl8zY_p92PStlZYZM9TZSiTXY4SbohQD7d3AMdZ40L7HIkqBWVzWAUph-jUGD2qCZ3j5vDyLwmL8y7sK5OaZzWZLVmh7WE6DpILBDSjSc/s900/Mahoatora_Devi.jpg

 

ទំនាក់ទំនងហ្វីលីពីន និងចិនកាន់តែ តា.នតឹ.ង ក្រោយ ប្រឈ.មមុ.ខ នៅសមុទ្រចិនខាងត្បូង

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីនថា លោក Eduardo Ano ទីប្រឹក្សាគោលនយោបាយសន្តិសុខជាតិហ្វីលីពីននិយាយថា ហេតុការណ៍ ប្រឈ.មមុ.ខ ដាក់គ្នា កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក រវាងនាវា «Unaizah May Four» ឬ «UM4» របស់ទាហានហ្វីលីពីន ជាមួយនាវាល្បាតរបស់ឆ្មាំសមុទ្រចិន នៅបរិវេណប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យទាហានហ្វីលីពីន រ.ងរ.បួស ចំនួន៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEMCYmeOu6yQspueWfniogOeYAUNhTBXMR2AMLbY-nk0u0ZtC0Zfnq9py_TckoGtH_5W5Qej_vvu2lbOsHokk0RVc9eAhmP61bujMSAExgcjYEphb5WQ4iC8tFGYrNeS-8pCE-bZyY1dvP16O66twRSdmddcXAYioq7cw_GC521ZDcaC4fk7M84pVFQKg/s670/3959486-1518258662.jpg

លោក Eduardo Ano ទីប្រឹក្សាគោលនយោបាយសន្តិសុខជាតិហ្វីលីពីន ពុំបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងស្ថានភាពរបស់ទាហានទាំង៣នាក់ទេ ។ ប៉ុន្តែបើតាមការអះអាងរបស់ទាហានហ្វីលីពីនឱ្យដឹងថា នាវាចិនបានបើកមកបុកជាមួយនាវា UM4 របស់ទាហានហ្វីលីពីន ហើយថែមទាំងបាញ់ទឹកយ៉ាងខ្លាំងដាក់នាវាហ្វីលីពីនទៀតផង ដើម្បីរារាំងការធ្វើដំណើរ ។ ហេតុការណ៍នេះបានធ្វើឱ្យនាវាហ្វីលីពីនខូចខាត ក្នុងអំឡុងពេលនាវានេះកំពុងដឹកជញ្ជូនស្បៀងទៅឱ្យទាហានហ្វីលីពីន ដែលឈរជើងនៅតំបន់សាន់ដនយ៉ុនងិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtcKzSCl8GV7d7OqkAirsqslKqqA1KhKd9Jnksrg0rAiAq-qqKMdN8yTWhskd8kdKpcZORYWlfVyv9Ve7TvFrd1en8TcUBZgKjx57KKiOUwzdtIKk_9zuq5W8mqyO2ChoLFz8TQONNQ76qXyeliC3YDCNb35C2dYlARJNd7PabRUsb5eI3o_JuaNE4ae4/s1686/20231214_china-water-cannons-1_nyt_ac.jpg

ចំណែកការិយាល័យឆ្មាំសមុទ្រចិននិយាយថា ប្រទេសចិននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះនាវារបស់ហ្វីលីពីន ដែលបានឈ្លានពានចូលក្នុងដែនទឹកនៅតំបន់សាន់ដនរឺនអាយ គឺជាឈ្មោះដែលចិនហៅតំបន់សាន់ដនយ៉ុនងិន ។

រីឯក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍មួយ ដោយសុំឱ្យហ្វីលីពីនឈប់បង្កបញ្ហាជាមួយប្រទេសចិន ពីព្រោះស្ថាប័នពាក់ព័ន្ធរបស់ចិននឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាមួយហ្វីលីពីន ហើយប្រទេសចិននឹងការពារអធិបតេយ្យ និងផលប្រយោជន៍ផ្លូវសមុទ្ររបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmx6EsjaH4P7YpOnOwIyNDeiWyMwaXNeCNogpqLf_TY04STrmhmBLqQwQvw2XyaJsTvVY6fEcKJhEzR9dvBJVUvTXjPtNQInO76l4vi1HzjPPOaWoF45yBb85gVh_5aCAoAsrJuI9wYKX2oc6MQ7F1oDecpZXtKClB5odzf4edhoAjssZauJSdn93T7gk/s600/thediplomat_2023-12-14-233036.jpeg

បើតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិលើកឡើងថា ច្បាប់សមុទ្រ នៅឆ្នាំ១៩៨២ បានចែងថា ប្រទេសនីមួយៗនៅលើពិភពលោក គឺមានអំណាចគ្រប់គ្រងលើធនធានធម្មជាតិដែលស្ថិតក្នុងតំបន់របស់ខ្លួន មិនលើសពី៣៧០គីឡូម៉ែត្រ ចាប់ពីឆ្នេរសមុទ្រ ។ រីឯប្រជុំកោះ Spratly ស្ថិតនៅឆ្ងាយពីខេត្តហៃណានរបស់ចិន ក្នុងចម្ងាយជិត១.០០០គីឡូម៉ែត្រ ៕

តារាថៃល្បីៗចំនួន ៤ ដួងបានចែករំលែកអាថ៌កំបាំងធ្វើឱ្យសាច់ចាំបានយូរ និងមានសុខភាពល្អ

0

អាយុកាន់តែច្រើន ភាពស្រស់ស្អាតពីធម្មជាតិក៏កាន់តែបាត់បង់ ប៉ុន្តែទោះជាយ៉ាងណាយើងមិនអាចប្រងើយកន្តើយនឹងសម្រស់របស់យើងបាននោះទេ ព្រោះសម្រស់ និងភាពស្រស់ស្អាតគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូប។ ងាកមកមើលតារាថៃល្បីៗទាំងប៉ុន្មានដួងនេះវិញ ទោះបីអាយុច្រើនបន្តិចមែនតែសម្រស់នៅតែក្មេងជាងវ័យដដែល។ ដូច្នេះដើម្បីថែរក្សាស្បែកឱ្យចាំបានយូរ និងមានសុខភាពល្អ តារាថៃដ៏កំពូលទាំងនេះបានចែករំលែកអាថ៌កំបាំងដូចខាងក្រោម៖

១.Urassaya Sperbund៖ តារាថៃជួរមុខ YaYa បាននិយាយថា ជាទូទៅនាងតែងតែប្រើប្រេងដូង ដើម្បីកែសម្រស់សក់ ចិញ្ចឹមស្បែក ជម្រុះកោសិកាស្បែកងាប់ និងផ្តល់សំណើមដល់រាងកាយទាំងមូល។ YaYa ឧស្សាហ៍ប្រើប្រេងដូង ដើម្បីម៉ាស្សាស្បែកក្រោមភ្នែក ធ្វើឱ្យស្បែកតឹងណែន ជួយបន្ថយសញ្ញានៃភាពចាស់ ក៏ដូចជាកម្ចាត់ស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJbXc67hk5bGmzH3rsrAizD_USAnpCktXEATJBy2LRaxaMmK73Z86vh5OeCL1jvQBF87D49WrjdY7VysZlawOAYDl4SN0IG6tMt_YUS8u0sxe-9x10rdQWPRRmcf_A9g1SZMgB5plvvBHEYjzEbe-TfdC_eaCs2KzBWZBIf21hDrFpdARNwr_a03M_NA/s977/4f84385c26c267479356fc12fc70a74fb38c52ced1dce8dc7591136622b2e92d.jpg

២.Janie Tienphosuwan៖ ស្ថិតក្នុងវ័យ ៤២ ឆ្នាំតារាថៃ Janie ជារៀងរាល់ថ្ងៃនាងតែងតែមានទម្លាប់ញ៉ាំអាហារដែលល្អចំពោះសុខភាពដូចជាបន្លែផ្លែឈើនិងសាច់ក្រហម ដោយជៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ រួមទាំងភេសជ្ជៈមានជាតិផ្អែមជាដើម លើសពីនេះនាងក៏មានទម្លាប់ហាត់ប្រាណជាប្រចាំផងដែរ។Janie Ready to fight in every way for the child Not allowing anyone to  bully - Woody World

៣.Bella Ranee Campen៖ តារាសម្តែងដ៏កំពូលរបស់ថៃគឺកញ្ញា Bella បានបង្ហើបថា នាងតែងតែទទួលទានអាហារដែលមានជាតិខូឡាជេន ដែលវាដើរតួជារចនាសម្ព័ន្ធនៅក្នុងស្បែក ជួយឱ្យវាមានភាពយឺត និងរឹងមាំ។ នៅប្រទេសថៃ ទីផ្សារកូឡាជែនកំពុងរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងផលិតផលជាច្រើនចាប់ពីអាហារបំប៉នដល់គ្រឿងសម្អាងដែលមានផ្ទុកខូឡាជែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgErcJcxBtxI6lx0h2r-aTgne22MJIRzek4iraxLDSf9NoTkV5uoIEpi975CEQM3GQKW-TZ3uXOxyqfYcPgDP48pQPUJ9DHY0VhhCoSLU3MylSDWDmVuwvA7kNh3IZvdRcK0mQNa_8L_vFH0WK8uE61CpEbOQ9imGbXZO4IvKmo65kiUIxi4WxN3pklzaw/s1350/8476dd2f0b47406e4b02ae1855a4006d.jpg

៤. Kimberley Anne Woltemas៖ ជាមួយនឹងអាកាសធាតុត្រូពិច និងអាកាសធាតុក្តៅពេញមួយឆ្នាំ តារាថៃដ៏ល្បីល្បាញ Kimberley តែងតែលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ដោយសារវាមានសារៈសំខាន់ជាពិសេសក្នុងការជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ រសៀល។ ដោយតារាវ័យ ៣២ ឆ្នាំរូនេះយល់ថា ការថែទាំស្បែកមិនត្រឹមតែជាបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ តែក៏ទាក់ទងនឹងសុខភាពស្បែកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitjAuhX5rFzsr8P1WksnlUYMRAGDj2C11Z71A6W45nosFIIWgvzj_lhtazZfr6UomJyGXeoo4iSJvPXzTrSBIRs6VvZ0mQylgsP1I-fqMZvaQuTctTP4EEDF-018R54bC10Vxi3CrWagyqQH8kIYtEE-c9OjN8JvquIVrkZGj_NDDGeRlLWKRFIkgquAU/s1024/cartier_24052023_nikitashubnyi_580-768x1024.jpg

កូនខ្មែរភាគច្រើនបំភ្លេចល្បែងប្រជាប្រិយ តែបែរជាទៅសប្បាយអឺងកងនឹងការលេងបាញ់ទឹកប៉ាតម្សៅទៅវិញ!

0

ល្បែងប្រជាប្រិយខ្មែរ មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ប៉ុន្តែងាកមកមើលសម័យបច្ចុប្បន្នវិញ ល្បែងប្រជាប្រិយខ្មែរហាក់មិនសូវក្លាយជាទីពេញនិយមក្នុងចំណោមយុវវ័យខ្មែរដូចកាលពីសម័យមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9l0l2wyKxsUe_DK9ITfrHJQlQGVJl5_mn03yGNDA1hZAbAcUaNsR7z4o_2E8YOXClPIiuCg9u7Dp45MgAQHRJDdkc1QuOl8cH-4FAQxZtJ4nRN1vAiB4BC337zdSDSmKvPYifmJRqeLurCTdwsT8LMb4Z8Y-E_MfGQKzEYTyJ8pTota2GaMM_n2zf8_s/s1024/photo_2022-04-18_09-07-21-1024x682.jpg

ជាការពិត ល្បែងប្រជាប្រិយខ្មែរនីមួយៗសុទ្ធតែបានបង្កប់នូវអត្ថន័យ អត្ថប្រយោជន៍ និងគតិអប់រំល្អៗ ដែលបច្ចុប្បន្ននេះស្ទើរតែមិនសូវមានអ្នកដឹង។ ល្បែងប្រជាប្រិយទាំងអស់សុទ្ធតែបានបង្ហាញអំពីការអំណត់តស៊ូ សាមគ្គីភាពគ្នា (ខ្មែររួមតែមួយ) ក៏ដូចជាមានការព្យាយាម អត់ធ្មត់ដើម្បីសម្រេចបាននូវការងាររួមណាមួយ តួយ៉ាងដូចជា ល្បែងទាញព្រ័ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFWhDFrq1SA8hdXRDFSF_eJB3NTq6CiJue1YnzqnJGCzz2LvhPlK-v8wlZAq9cHOJ_cWlCD8-IlImaQw_3IaVUEUBpF2OlepCvdLESy-b76ALJNA6FWMWnm5HXEoPG2rXFVmkO0UchfOgwjw5GkJ_d1A6rD7QCvfOkbBp72rytG9IZZuqKCkJy1HoFouQ/s1024/photo_2022-04-18_09-07-25-1024x682.jpg

ម៉្យាងវិញទៀត ល្បែងប្រជាប្រិយខ្មែរ បើទោះបីជាការលេងសម្រាប់កម្សាន្តសប្បាយក៏ពិតមែន ប៉ុន្តែ វាបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលខ្មែរ ដោយហេតុថា ដើម្បីឲ្យស្រុកភូមិខ្លួនបានស្ងប់សុខ លុះត្រាតែមានការស្រលាញ់ ការពារ ជួយយកអាសារគ្នាទៅវិញទៅមក ដែលទាំងនេះសុទ្ធតែបានបង្ហាញនៅក្នុងសកម្មភាពផ្សេងៗនៃល្បែងប្រជាប្រិយ។ ឧទាហរណ៍ ល្បែងចាប់កូនខ្លែងប្រឡែងកូនមាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5hc97jZKe-djKuNdssSCkZFdiVD4eaa_r7SOjT5TX6rDvNteCw3mM2T3GRRFlbZq7R12SnX_EgFMfdJ6Oh03k-B39iSaZaxH3_vQEaPw2IUn8rA9vQhokpsMMrXs-iYyR_jeh0L8K5LcJ6dd3v4gNtnP2w2dqo3uxmYe51EbIoNwgJIUhV9wriBw1Ac/s1200/01000000-0aff-0242-feef-08db25ee20cf_cx0_cy5_cw0_w1200_r1.jpg

ទោះជាយ៉ាងណា ប្រវត្តិនៃការលេងល្បែងប្រជាប្រិយខ្មែរ គឺបង្កើតឡើងដោយសាមញ្ញជនធម្មតា ពោលគឺប្រជាជនដែលរស់នៅតាមស្រុកភូមិនីមួយៗ ដើម្បីធ្វើជាការកម្សាន្ត បន្ទាប់ពីធ្វើស្រែចម្ការហត់ ក៏ដូចជាដើម្បីសាទរដល់ភាពអំណោយផលល្អនៃទិន្នផលដំណាំរបស់ពួកគេជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiOrkaEG8y1iYDlJLgHO5eUabSD0UsL0J5N-X8V1s28lzCtfpyB_mdUmfTtWHwedqYxQkHKRzF9OiGiLsbpnbW87LHVinDlUjuTBfvEM9SsxpcKxoFGuBG-6tGB9M4-BGC4Or3H84nqu1BNA3MV6MXKmp5fy4GpsHbyrwV21ho9605Gouno1TRa1wp_ig/s630/201704-1-849.jpg

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចចោលជាដាច់ខាត ដូចជា ល្បែងព្រ័ត្រ លាក់កន្សែង លោតអន្ទាក់ បោះអង្គញ់ ពង្រត់កូនក្រមុំ វាយក្អម ស្តេចចង់ ចោលឈូង រុញអង្រែ ល្បែងគ្របមាន់ រាំដណ្តើមកៅអី ល្បែងរាវបង្កង ល្បែងបិតពួន ចាប់កូនខ្លែងប្រឡែងកូនមាន់ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji8m8fRpIrbFtcambAn4mBM74akYV4FoiGymWgpH30_Vc9JKDGjxdepF6Y5H-gJMgtKMgGGvsszl-Ttbr_ePlQfw-MYruic_NEAvX-6du3rMZkuTmQLBNcbAmBU8a9ZygIXy1cFZvD9B3CKAWozGIkJLNqOmqb_11r0lvX3Lp7DtCOTkhOxXYGLmP1uYg/s880/98f13708210194c475687be6106a3b84-8.jpg