Home ព័ត៌មានអន្តរជាតិ អាជ្ញាធរអាមេរិកឈឺក្បាល ខណៈរថយន្តជិត ១៤,០០០ គ្រឿងត្រូវបានគេបោះបង់ចោលពាសពេញផ្លូវ

អាជ្ញាធរអាមេរិកឈឺក្បាល ខណៈរថយន្តជិត ១៤,០០០ គ្រឿងត្រូវបានគេបោះបង់ចោលពាសពេញផ្លូវ

55
0

សហរដ្ឋអាមេរិក៖ ក្នុងរយៈពេល ៦ ខែកន្លងទៅនេះ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ រថយន្តជិត ១៤,០០០ គ្រឿងត្រូវបានគេបោះបង់ចោលនៅតាមផ្លូវនៃទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ាដែលបណ្តាលឱ្យអាជ្ញាធរឈឺក្បាលខ្លាំងក្នុងការស្វែងរកដំណោះស្រាយ។
យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា រថយន្តទាំងនេះត្រូវបានចោ.រលួចគាស់យកតែគ្រឿងបន្លាស់ថ្លៃៗ ហើយបន្សល់ទុកនូវតួរថយន្ត បង្អួចដែលខូចខាត ទ្វារខ្លះបាត់ ធ្វើឱ្យអ្នកស្រុកត្អូញត្អែរថា រថយន្តបានបិទផ្លូវចូលផ្ទះរបស់ពួកគេ ក៏ដូចជាកន្លែងអាជីវកម្ម ផ្លូវចូលសាលារៀន ខណៈរថយន្តខូចខាតទាំងនេះត្រូវបានចោ.ររាយប៉ាយនៅតាមផ្លូវក្នុងតំបន់ដែលមានមនុស្សកកកុញជិតផ្លូវរថភ្លើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvXmXSw8y4ACvQxp2kJy0joKhM4NLwvcpmTimuxl0oF-8t2DZ7_1_zSQYnkblg2NBSl6dR_9BGgzpzGYrhtgCdFlEgWbwQoSFMQUQYoZXs2AWqZSsJXz2tWDLRIcxpZTi-mhQcer6Mm6ZoVkAgeE4QDrXJNGiQgTfhI-UXfWxrxS183LPLCnfz8YFK2GQ/s1069/3D5BC49E27DCFF188ED72FE7F46C0ED1.jpg

បើតាមរបាយការណ៍ថ្មីមួយពីនាយកដ្ឋានដឹកជញ្ជូន Oakland ក៏បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ រថយន្តដែលត្រូវបានចោ.រលួច ហើយទុកចោលតាមផ្លូវមានចំនួនសរុប ១៣,៨៥៦ គ្រឿង។ លោក Noel Gallo សមាជិកក្រុមប្រឹក្សាក្រុងបាននិយាយថា “យើងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ទុករថយន្តខូចខាតទាំងនេះទេ” ហើយកន្លែងសម្រាប់ទុករថយន្តបែបនេះគឺមានកំណត់ និងថ្លៃផងដែរ ព្រោះវាត្រូវជួល ដោយទីក្រុងត្រូវចំណាយប្រាក់ជិតមួយលានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាទុករថយន្តទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRsthwziC_vnhz1z9TmV5-zoWl6qhqp6BgbzVkTrrKnvPBalX5seS2Qnp2_mvqv8TmACvGiEhj8g4j2lwpW6o68zzbl6It9rJpFB2e4_XUQw3k6AQUFvAh313OrkAqbr3buU45AmiEkZipJF20p6tX2QFxSIADyLx4NQ5MIvuMEAMPYEzrWdJsL4sMmRA/s640/8d66b5c0c650b3b731ed9fd21b886fc3.jpg

ដូច្នេះហើយ នៅថ្ងៃទី២៤ ខែមីនា ក្រុមប្រឹក្សាក្រុងបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តវិធានការមួយដើម្បីដោះស្រាយបញ្ហា និងការបង្កើតមូលនិធិសម្រាប់ទីក្រុងដើម្បីជួលក្រុមហ៊ុនសណ្តោងក៏ដូចជាការប្រើប្រាស់ដីទំនេរដើម្បីទុករថយន្ត។ បច្ចុប្បន្នអង្គភាពទទួលខុសត្រូវកំពុងជួលអ្នកបច្ចេកទេសត្រួតពិនិត្យបន្ថែមចំនួន ១៥ នាក់ ដើម្បីផ្តោតលើការឆ្លើយតបទៅនឹងរបាយការណ៍នៃរថយន្តដែលត្រូវបានលួច និងបោះបង់ចោល។ ក្រុមនេះកំពុងត្រូវបានបណ្តុះបណ្តាល ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅប៉ុន្មានខែខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj5fQegIBlota0fW6x3bZJ2fVH8aM17g2n26H-slO5vPHfZnUL66bXzW0jlrAAp3-uxPGagRjwLHoR2D6slAN0rHXWezlebrjyDBkpP2dhRfLPAFcCYlPnv4D-v0EujH1PFi323HkYMq5cTYq5bhP126ajcxmohNdAUJKCX17lAouuVz518P9ri8XC5xY/s1920/Oakland-Is-Littered-With-Abandoned-Stolen-Cars-3.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកនៅតែមានអារម្មណ៍មិនសប្បាយចិត្ត ដោយអាជីវករម្នាក់បាននិយាយថា៖ សព្វថ្ងៃគាត់មិនអាចចេញពីផ្ទះបានទេ ដោយសាររថយន្តចតពេញមុខផ្ទះគាត់។ បើទោះជាអ្នករាយការណ៍ទៅអាជ្ញាធរ និងទទួលបានការឆ្លើយតបក៏ដោយ ក៏រឿងនេះនូវមិនអាចដោះស្រាយបានភ្លាមៗនោះទេ ហេតុនេះការស្ទះចរាចរណ៍នៅក្នុងទីក្រុងកំពុងជួបការលំបាកខ្លាំង ខណៈអាជ្ញាធរកំពុងដោះស្រាយ និងប្រកាសឱ្យប្រជាពលរដ្ឋមានភាពអត់ធ្មត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_63xDFDNO9WywXbIhmvV7ktPVa8_1mE4ps-rB1-P60eMt1hgCt5Vp_GFNyyvjPeaWdXg36-g9lsr_8pC7ot3LVw39HUUQfgWLEfA8O0PGBka2o2AyRunMZ7OwULaSgqkAoGpAbU74vlEXQ6lkppk8sJHJigeXXAh-5oPEjJkldLcbAcnnwW0D7pD8Is/s1200/Oakland-Is-Littered-With-Abandoned-Stolen-Cars-7.jpg