Home Blog Page 1151

Exhuma ដណ្តើមបានពានរង្វាន់៤ ក្នុងចំណោមពានឈរឈ្មោះទាំង៨ ប្រភេទ

0

ពានរង្វាន់ Baeksang Arts Awards លើកទី ៦០ ជាកម្មវិធីបង្ហាញពីស្នាដៃដ៏អស្ចារ្យបំផុតប្រចាំឆ្នាំក្នុងវិស័យទូរទស្សន៍ ភាពយន្ត និងល្ខោន ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែឧសភា ធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលបានរកឃើញម្ចាស់ពានរង្វាន់ហើយ ខណៈភាពយន្ត Exhuma ឬ ផ្នូរបិសាច ដណ្តើមបានពានចំនួន៤ក្នុងចំណោមពាន៨ដែលភាពយន្តនេះបានឈរឈ្មោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZambFVdVTQuMQunm8k-jTJ3rYo5oM1cMUj45aUXx5HnUDqWYKeZHI7D4G5QoSjjWB_Nximl9oEmRhIq4bvIzP6mcDVggxQXNWCYpTFo-Nzm7exMBOUVBqZxf4S7jJ2A1oet-kHK3gCdsmvLxVbB8F3H-R06XGjebqauBh0e0OekhktGNZMnadWz4IDE/s1848/image_2024-05-08_09-50-11.png

តារាសម្តែង Kim Go Eun បានឈ្នះពានរង្វាន់ជាតារាសម្ដែងឆ្នើមសម្រាប់រឿង «Exhuma»។ ចំណែកឯ Lee Do Hyun វិញក៏បានឈ្នះពានតារាសម្ដែងថ្មីល្អបំផុតសម្រាប់ការសម្ដែងរបស់ខ្លួននៅក្នុងរឿងនេះដូចគ្នា។ ខណៈដែលអ្នកដឹកនាំរឿង «Exhuma» Jang Jae Hyun បានឈ្នះពានសម្រាប់អ្នកដឹកនាំល្អបំផុត។ ហើយពានរង្វាន់ Best Art Direction គឺបានទៅលើ Kim Byung-hee។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdCz7pzln4T7cnJbDTRcURSH-GEg8J2dYEtFRlICnXVZc42Hfyaq67EtsD5-5l7vuZrRFvTVc4sAZ-gFsNaLo4iaajrvDeH-tfJJBc74d-A0cN4gH15_ksQugE6ZMsXjCgGLzf6IwtMznSbZ3KoMoebklDskZABFCPvNsu5YXMV7_w0vsyh9s72rjRCg/s1849/image_2024-05-08_09-50-13.png

កម្មវិធីនេះមានតារាល្បីៗជាច្រើនរូបចូលរួម ហើយសិល្បករ សិល្បការិនីផ្សេងទៀតក៏បានឈ្នះពានសម្រាប់ភាពយន្ត រឿងភាគទូរទស្សន៍ និងកម្មវិធីផ្សេងទៀតផងដែរ។ ចំណែកឯតារាសម្តែង Kim Soo Hyun ទទួលបានពាន Popularity Award នៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqx6LCMzOyRRd-yCH8lbWIqTNOjnOhX5eIbX9xTM_es-nDycEiDtRBEV0AgW_BYutR5Wh4HlM1wecXYbo6ssZIemzasqVFPv3Vwa19wCNim-vxffEZrDq-DKT34w9iw7WYvo4IO5c04npuR-55OGyqeL4uWJNeKV7ssrMjZP4cqWvQK6v_BNGpREwccr0/s1440/image_2024-05-08_13-26-45%20(2).png

គួរបញ្ជាក់ថា តារាសម្តែង Song Joong Ki និងអតីតភរិយា Song Hye Kyo រួមជាមួយ តារាស្រី Lim Ji yeon គូស្នេហ៍ Lee Do Hyun ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ៕

កម្មវិធីធំតែ Rihanna, Beyoncé និង Taylor Swift ខកខានចូលរួមក្នុងព្រឹត្តិការណ៍ Met Gala

0

ព្រឹត្តិការណ៍ Met Gala បានធ្វើឱ្យបណ្តាញសារព័ត៌មាន និងអ្នកគាំទ្រចាប់អារម្មណ៍ច្រើនជាងគេជាពិសេសពួកគេចង់ដឹងថាតើតារាល្បីៗរូបណាខ្លះបានចូលរួម និងមិនបានចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដ៏ធំសម្បើមនេះ។ សម្រាប់តារាចម្រៀងល្បីឈ្មោះ៣រូបគឺ Rihanna, Beyoncé និង Taylor Swift ដែលមានហ្វេនៗទន្ទឹមរង់ចាំថាពួកគេនឹងស្លៀកពាក់ប្លែកបែបណាចូលរួមក្នុងកម្មវិធីនេះត្រូវខកចិត្តហើយព្រោះអ្នកទាំង៣មិនបានចូលរួមនោះទេ។

ដំបូងឡើយអ្នកគាំទ្រនិងបណ្តាញសារព័ត៌មានមួយចំនួនទស្សន៍ទាយថា Taylor Swift អាចបណ្តើរមិត្តប្រុសរបស់ខ្លួនចូលរួមក្នុងកម្មវិធីនេះ ឬអាចទៅម្នាក់ឯងតែទីបំផុតអ្នកគាំទ្របានទទួលចម្លើយរបស់ពួកគេហើយកម្មវិធីនេះឆ្នាំនឹងគ្មានវត្តមានតារាចម្រៀងប៉ុបរូបនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDC7gdr6rLGFry5-h1zIYQyiDjgKXT8F-6H5e54TbeRFghM7right68zDORVLft8nQpHmv2qCBvEDB6bteWqWKy2xd3BE0R1_iqsnvH2EEYmMOhFR-PjSlsyyzKZiz59v5HyaFEm7ldU_iumak_0HkGYi21hBYtoH9eOT3F84WnZqE0aDjVf-DSx5CcMQ/s1272/image_2024-05-08_10-37-37.png

អវត្តមានគួរឱ្យកត់សម្គាល់ផ្សេងទៀតពីកម្រាលព្រំក្រហមគឺតារាចម្រៀង Beyoncé ដែលមិនត្រូវបានគេរំពឹងថានឹងចូលរួម និងតារាចម្រៀង Rihanna ដែលហាក់ដូចជាបានត្រៀមខ្លួនបង្ហាញពីម៉ូតសំលៀកបំពាក់ប្រចាំឆ្នាំទៅហើយក៏គ្មានវត្តមានដូចគ្នា។

កាលពីឆ្នាំមុន Rihanna បានបង្ហាញខ្លួនជាមួយសំលៀកបំពាក់ដោយបានរុំផ្កាយ៉ាងមានភាពទាក់ទាញ។ តារាចម្រៀងវ័យ៣៦ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ Extra TV កាលពីដើមសប្តាហ៍ថានាងមានគម្រោងចូលរួមព្រឹត្តិការណ៍នេះ ប៉ុន្តែទស្សនាវដ្ដី People បានរាយការណ៍ថា តារាចម្រៀងរូបនេះមានជំងឺផ្តាសាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGOxLOSgoNLmRvHYjlLkf5slMofhuSjIiPTVR3qKmQO9gg8I8B0S0alB0uUulfeFg91GrSPmEMgpVRV9r9gDJn1giDjtXW9pEGMuQFCQLhD4IdMDaT6AWJ3uw-qmsRJyehLxgRfgdck0UoTIkQJ-8-TlomouWb8yBelBfWz9FJZe_g3nvVaI5miBrEZA/s2048/image_2024-05-08_10-30-55.png

តារាចម្រៀងរូបនេះបានក្លាយជាវត្តមានដែលគេទន្ទឹងរង់ចាំយ៉ាងក្តៅគគុកបំផុតនៅព្រឹត្តិការណ៍ Met Gala។ អ្នកគាំទ្រជាច្រើនតាមអ៊ីនធឺណិតបាននិយាយថា អវត្តមាន Rihanna គឺជាបញ្ហាមួយ ខណៈមានរូបភាព AI លេចឡើងនៅលើប្រព័ន្ធអ៊ិនធឺណិត។ https://www.hollywoodreporter.com/wp-content/uploads/2024/05/GettyImages-1486954342.jpg?w=3000

Rihanna មានវត្តមានញឹកញាប់នៅក្នុងកម្មវិធី gala ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែ Taylor Swift និង Beyoncé មិនបានចូលរួមតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

Taylor Swift បានចាប់ផ្តើមចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំ២០០៨ និងជាសហប្រធាននៅក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំកន្លងទៅនេះ នាងពិតជាមិនចាប់អារម្មណ៍ព្រឹត្តិការណ៍នេះទៀតទេ។

Beyoncé បានចូលរួមព្រឹត្តិការណ៍នេះចំនួន ៧ ដង ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦។ ទោះបីជាមិនបានបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ក៏ Beyoncé កាន់អំណាចយ៉ាងសម្បើមនៅក្នុងវិស័យម៉ូតដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGOxLOSgoNLmRvHYjlLkf5slMofhuSjIiPTVR3qKmQO9gg8I8B0S0alB0uUulfeFg91GrSPmEMgpVRV9r9gDJn1giDjtXW9pEGMuQFCQLhD4IdMDaT6AWJ3uw-qmsRJyehLxgRfgdck0UoTIkQJ-8-TlomouWb8yBelBfWz9FJZe_g3nvVaI5miBrEZA/s2048/image_2024-05-08_10-30-55.png

IU ធ្វើឱ្យក្មេងៗមិនអាចបំភ្លេចបាននូវទង្វើនេះចំថ្ងៃទិវាកុមារនៅកូរ៉េ

0

នៅថ្ងៃទិវាកុមារ ៦ ឧសភា តារាចម្រៀង និងសម្តែង IU បានឧបត្ថម្ភកន្លែងមានផាកសុកភាពទៅកុមារនៅ Seongdong-gu ទីក្រុងសេអ៊ូល។ ពួកគេបានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្ហាញពីការដឹងគុណដោយចែករំលែកថាការគាំទ្ររបស់ IU បានអនុញ្ញាតឱ្យកុមាររីករាយជាមួយអាហារពេលល្ងាចពិសេសនៅ Outback Steakhouse ដែលធ្វើឱ្យវាក្លាយជាឱកាសដែលមិនអាចបំភ្លេចបានសម្រាប់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4NZXe6O8x5G_3ackWtjnHmd1UhyiWcE2E41fd0dR1tC0dbRKBT_5YYWMhrn7ZOvC23VFegy4qLmWWiN33xAl7VwsfFru1EQJw7Ys3dt9S2voCkZdEAxA0gPQlVRy2of6NTwcnDKXvnUQQuabxrPU5vgaiSblrXOdWQCVxTHt9tcJrH6-eSgiangKtaJ4/s2048/image_2024-05-07_16-16-32.png

រូបថតដែលភ្ជាប់មកជាមួយការបង្ហោះបានចាប់យកពេលវេលាដ៏កក់ក្តៅរបស់ក្មេងៗដែលកំពុងទទួលទានអាហាររបស់ពួកគេនៅក្នុងភោជនីយដ្ឋានពិសេសនេះ។ បន្ថែមពីលើកាយវិការដ៏គួរឱ្យរំភើបនេះ IU បានប្រារព្ធទិវាកុមារដោយការបរិច្ចាគ ១០០លានវ៉ុនដល់មូលនិធិ Green Umbrella Children’s Foundation ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidSlCIOuo1rG7xakARb-3gMwyylzNYb8pL7sNOr8ztc31BjhdYhKpsHdfFB2-WuXhHmsJHpEbVxaYDvUjn3pEh0X8fgv_oat7eObllFrEBcUvHu9Xatt3pzwhZiI5lUcxbwYgANy9ipEbj4UhzdtTzZNtlRwo2FvcC4DGVK1YG346hpgLZqNU_kUpBBH0/s2048/image_2024-05-07_16-16-30.png

ទីភ្នាក់ងាររបស់នាង Edam Entertainment បានបង្ហាញពីអារម្មណ៍របស់ IU ដោយបង្ហាញពីការជូនពរដល់កុមារទាំងអស់ទទួលបានបទពិសោធន៍នៃក្តីស្រឡាញ់ និងរីកចម្រើនទៅជាបុគ្គលដែលមានសុខភាពល្អ។

IU គឺជាតារាល្បីម្នាក់មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ពូកែច្រៀង សម្តែង ប៉ុណ្ណោះទេតែនាងក៏ល្បីខាងចិត្តសប្បុរសធម៌ដូចគ្នាដោយបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់អំណោយមកវិញក្នុងឱកាសសំខាន់ៗ។ អ្នកនិយមលេងអ៊ីនធឺណិតបានសរសើរ IU ចំពោះទង្វើរបស់នាង ដោយមានមនុស្សជាច្រើនបានសរសើរការខិតខំប្រឹងប្រែងជាប់លាប់របស់នាងក្នុងការធ្វើឱ្យមានផលវិជ្ជមានក្នុងថ្ងៃបុណ្យកុមារ និងលើសពីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLPX-BCRQjQuddumH5Rt8CisHyba-57g3MKLHPB7xwUT5r3YxtKvnR7DTRxQxnPztGE-HrhfHZVOy5ECaPiYNFo0Fx-4WBX5_Tvbuj0QC6iOufCoV6a9LMfmHu72Nt5K4t9TDA9HsfVikYZk6uKQwxdTbYKDKXjWyiukm6PIiWlRhKHXwQyzwtN8v0z0/s2048/image_2024-05-07_16-16-27.png

ដើមខែថ្មី ពេជ្រ វត្តីសារ៉ាវឌ្ឍី ទិញឡានស៊េរីទំនើបតម្លៃជាង៧ម៉ឺនដុល្លារជាកាដូសម្រាប់ខ្លួនឯង

0

នាដើមខែឧសភា នេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទិញឡានស៊េរីទំនើបជាអំណោយសម្រាប់ខ្លួនឯងតម្លៃជាង៧ម៉ឺនដុល្លារក្រោយពីមមាញឹកជាមួយការងារសិល្បៈមួយប្រាវ។ ឃើញភាពជោគជ័យអាយដលមានបានដូចនេះអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមអបអរសាទរនាងយ៉ាងច្រើននិងបានសរសើរពីការខិតខំប្រឹងប្រែងរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6i7HWSohc8iVVN2vyAQYtug_tynWuZmX2bd6P94sbM8Tl-6GAD0MvQQn54iJltdK9fjlndgURIdmHJA4xS2GONtcaeVUeq-EiKZ7Amer_FUqhjL8lGYx4N-Ss2TzY7iCebvHE7DgB7ftW85vC0WR9iBtbn22z0Mb1WHJkbZbNL8tI2XAupLIp0aZZN5U/s2048/image_2024-05-07_11-12-52.png

កាលពីថ្ងៃទី៧ ឧសភា ផេកផ្លូវការរបស់ Ford Cambodia បានបង្ហោះរូបប៉ុន្មានសន្លឹករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបានជ្រើសរើសរថយន្ត Ford Everest Titanium ខណៈហ្វេនរបស់បវរកញ្ញារូបនេះបានទម្លាយថារថយន្តស៊េរីមានតម្លៃជាង៧ម៉ឺនដុល្លារ។ សមិទ្ធផលដើមខែថ្មីនេះដែរ ហ្វេនៗអ្នកក្នុងចង្កោមសិល្បៈដែលមានទំនាក់ទំនងជាមួយ Miss Grand Cambodia2022 រូបនេះបានចូលរួមអមអរសាទរនាងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHwOmMFbZhkWCkZ3ii5Ayd6zhisBibrqEZE8eU1j3m-6hyphenhyphenjZq-YTN7xwo6GD37ObvdfqRt5HJ2IHF4qfH_Ptpv1Xqde8Blx4JILjsVKKW1m_i7D_YTNJ3ZiM8xQeQU8b0UIqi_4LlX9_ENvpLXcgRF9-Wwhdr6p_89vX67cSKlZMcNx1HRCg2S7Tehu34/s2048/image_2024-05-07_11-12-53.png

ចាត់តាំងពីមានប្រជាប្រិយភាពលើឆាកអន្តរជាតិ បវរកញ្ញារូបនេះមានការងារជាហូរហែទាំងក្នុងស្រុក និងក្រៅស្រុក។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំជាមួយតារាសម្តែងប្រុសមីយ៉ាន់ម៉ា និងក្លាយជាទូតសុឆន្ទៈផលិតផលធំៗមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ រួមទាំងការងារតូចធំមួយចំនួនទៀត។
ក្រៅពីទិញឡានថ្មីតម្លៃជាង៧ម៉ឺនដុល្លារនេះហើយ បវរកញ្ញារូបនេះក៏ត្រៀមបើកជំនួញផ្ទាល់ខ្លួនក្រៅពីការងារសិល្បៈដូចគ្នាគឺថ្នាក់បង្រៀនដើរម៉ូត និងផលិតផលសម្រាប់មិត្តៗនារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4B2SPc00iVjddjxzIgsh07Y3qhikVM67RdA3afuHCSxjn4YxR5l45FckUzoF5LNW2Ac9Xr7DBbZW7zXaFHELvrD7vbvA1gC_-RjIa750DUIS95qt7T7ZD9UhCtmKsCJXmUBnytX-QjnidTiDGL2DghAHQWg02wvpCYlhnUe9zdtQGVBUYkLm9b6h1rDQ/s2048/image_2024-05-08_09-32-41.png

ជាងនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទើបតែទទួលបានតំណែងជាអនុប្រធានប្រតិបត្តិ Miss Grand Cambodia 2024 ដូចគ្នា ដែលអាចបញ្ជាក់បានដែរនាងគឺជាបវរកញ្ញាម្នាក់ដែលលេចធ្លោទាំងការងារសិល្បៈ និងកម្រិតជីវភាពកាន់ខ្ពស់ទៅមុខទៅតាមការខិតខំប្រឹងប្រែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9avSQ3K4lPUCNY6NP4DyTcC0uN4W8p4YaUP4gBHo37-xAi0xUvKDCQMijJWlBGAtz6ddGJakOt1md3MbqqbDla97dxv7ymVs4cKO9FVYqMh1McWha6YgcBo5JC89F2uQOEL9Z661B3myCcjbs4gSpKVz2ubkcDfhDGeLX6msDwgLPn-DS3TvgfvgnGE/s2048/image_2024-05-08_09-32-42.png

កាលពីកន្លងមកនេះថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងនៅក្នុងកិច្ចសម្ភាសមួយថា ភាពជោគជ័យតែងតែមានឧបសគ្គ ហើយនាងបានចាត់ទុកឧបសគ្គប្រៀបដូចជាការលេងហ្គេម ការជួបឧបសគ្គនៅថ្ងៃនេះនឹងធ្វើឱ្យមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីមួយទៀតនាពេលខាងមុខ៕

 

តាមឱ្យទាន់ឃ្លាដែល ជី ដេវីត បង្ហោះតម្រង់មុខព្រួញទៅលើរឿងអ្វី

0

តារាចម្រៀង ជី ដេវីត បានបង្ហោះឃ្លាមួយជាភាសាអង់គ្លេសថា «Up where belong»នៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្នកខ្លះក៏បង្ហាញការឆ្ងល់មិនដឹងការផុសនេះសម្តៅលើអ្វី ខណៈអ្នកមួយចំនួនបានបង្ហាញថាការផុសរបស់ ជី ដេវីត ចង់សម្តៅទៅលើការបង្ហោះរបស់តារាថៃ Janie Tienphosuwan ដែលមកទស្សនាប្រាសាទអង្គរវត្តហើយបានប្រើឃ្លានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdJaIVFmFBwCDsddtY8MRZWS0OgIcYghdc1mr3rOqFvBML6dlKX65KfX-nycKe-2oGhO-HxBnECtXyuloiTaKZmUgEiJAdci2Cm1Mn315rgjqM6NdejZT5Iz2lOiCxJ72n9TEZI6wB2S2LlLQJ5xC5Tvnva4wQmJTe7KF8XZ0PlkmUHYzI9Y-OK1G0hFg/s259/images%20(1).jpg

នៅរសៀលថ្ងៃទី៧ ឧសភា គណនី « Ngoun Chan Davith» បានបង្ហោះថា «Up where belong»ថែមទាំងមានរូប Emoji មួយ ដែលបង្កឱ្យអ្នកមួយចំនួនមានភាពងឿងឆ្ងល់ចំពោះការបង្ហោះរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកគាំទ្រខ្លះក៏បានយល់ចំពោះឃ្លាដែល ជី ដេវីត បង្ហោះផងដែរ ដោយសញ្ញានេះគឺចង់សម្តៅមុខព្រួញតារាថៃ Janie មកទស្សនាប្រាសាទអង្គរវត្ត ដោយបានដាក់បទចម្រៀងនេះរួមទាំងចំណងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWRlCSYDoya8Bcp-XWv8nGVmgzULzwNezt9vZ3gNlIMp5by5z9G27rejQ2QK_APQ7TAbbbPatkwNO6L7Fazg12BsFRG8lmTkry1odxWRB-_ddVQKdQCg5mwxd6x1J4YFKT0aQyv4MEipMdcMnzmj0p4HR_bfNvwjMg7UVbvOZPjX2eIVKhTQJSfMucppM/s1080/photo_2024-05-07_16-46-17.jpg

នៅលើបណ្តាញសង្គមរបស់តារាស្រី Janie បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនក្នុងដំណើរកម្សាន្តលើទឹកដីប្រាសាទអង្គរវត្តដោយមានតារាជួរមុខ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ជាម្ចាស់ផ្ទះនាំដើរកម្សាន្តលើទឹកដីសៀមរាបនេះ។ ដំបូងឡើយតារាសម្តែងថៃ Janie បានដាក់ខេបសិន វីដេអូរបស់ខ្លួនថា « Up where we belong ជាមួយនឹងអក្សរខ្មែរថា អង្គរវត្ត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF9_ug_P0GDSKbiRM3w3t7MM4y_e1xrxqYsQ0IZ9fWdWMu6uRXdHx4tJxBO6r_dpbni5R8UfG8W98G2cBlqrD8oaef-VNSmPFAyngJw2cADdZWFvUvAbLmwF5BS8mAEYFnmP0GH1OFs-EA49-4_oqbqtdS1YOolEeRklDGoH3-AEpYsa-hXDqGPBHtzHU/s1163/photo_2024-05-07_15-07-23.jpg

ជុំវិញការប្រើខេបសិននេះដែរអ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនក៏មានប្រតិកម្មដូចគ្នា ខណៈរូបនាងបានផ្លាស់ប្តូរចំណងជើងរបស់ខ្លួនដោយដាក់តែរូប Emoji និងអក្សរខ្មែរ អង្គរវត្ត ដោយដាក់ចម្រៀង Up where belong នៅក្នុងវីដេអូផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0K8IciyPXcdRFZKVUdIz_h2652FT2UtfuTj-zPnQzTHt0wGihhZfj2sJj6lJ60wF8keR0-7SlC01D3Ef4xeNj9u4iTt1x-75U4HvYn_4IsHb39lRsTHCMibaU2b8GcLaoT8WpTtZcsNrBn5JZVe1r2981TXPokRLRNkbmeOmx3sat_WycXdTSOGdbT94/s1200/photo_2024-05-08_15-45-21.jpg

ហេតុអ្វីបានជាជនជាតិខ្មែរនិងថៃមានជំនឿខ្លាំង​ម្ល៉េះ​ ទៅលើរូបចម្លាក់សត្វនាគ?

0

នាគ គឺជាសត្វទេវកថាមួយប្រភេទដែលជាស្តេចនៃពពួកល្មូនរស់នៅក្នុងទឹក ឬលើទឹក ដែលមានក្បាលចាប់ពីមួយ បី ប្រាំ ប្រាំពីរ និងប្រាំបួន ហើយមានបើករំពារ។ នាគក៏ជាសត្វដែលមាននៅក្នុងព្រេងនិទានដែលទាក់ទងនឹងដើមកំណើតខ្មែរ នាសម័យនគរគោកធ្លក ដែលដំណាលថា មានព្រាហ្មណ៍ឥណ្ឌាម្នាក់បានរៀបការជាមួយនាងនាគ គឺព្រះនាងលីវយី។

នៅក្នុងរឿងព្រះពុទ្ធសាសនា គឺគេស្គាល់ថាមាននាគមួយឈ្មោះ មុជ្ជលីន ជាស្តេចនាគមានក្បាលប្រាំពីរផុសមកពីស្រះទឹកមកជួយព្រះពុទ្ធអង្គកាលព្រះអង្គទ្រង់ធ្វើសមាធិអស់កាលប្រាំពីរថ្ងៃក៏មានហេតុការណ៍ចម្លែកកើតឡើង គឺខ្យល់ព្យុះ និងទឹកភ្លៀងយ៉ាងខ្លាំងមកលើព្រះពុទ្ធអង្គ។ ការបង្ហាញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគឈ្មោះមុជ្ជលីននេះមានការនិយមខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIV4LPG6hCrdBhov3rzDyEt8MQUqRnv71xiAkTuhrf4a1fVaOqRqLYEA18ys3wGbByl3kxJnnRiyno5yCYcR6u3tNj3sN6uRRBjN__AKAzL7-dNYKme5aLtQOUAlPkjKKtgXlaMVerKLfZvj5JqhpO3hSACqg0N5tjpGx_kVdjgDBHt1kqWm0phNTF_I/s984/4KjRoip.jpg

ចំណែកនៅក្នុងទេវកថាព្រហ្មញ្ញសាសនា គេដឹងថានៅពេលដែលព្រះនារាយណ៍ ឬព្រះវិស្ណុផ្ទុំ ដើម្បីបំផ្លាញលោកនិងបង្កើតលោកថ្មី គឺទ្រង់ផ្ទុំនៅលើសត្វនាគមួយឈ្មោះថា “អនន្ត”។ ឯរឿងទេវកថាមួយទៀតដែលសិល្បករនិយមយកមកឆ្លាក់គឺរឿងកូរសមុទ្រទឹកដោះ យើងឃើញថាសត្វនាគឈ្មោះ “វ៉ាស៊ូគិ” គេប្រើធ្វើជាខ្សែសម្រាប់កូរសមុទ្រទឹកដោះយកទឹកអម្រឹត ដែលម្ខាងជាសុរ និងម្ខាងទៀតជាអសុរ។

ចម្លាក់នាគមានតួនាទីសំខាន់ណាស់ នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរ ដោយសង្កេតឃើញថាមានតែងប្រើចម្លាក់អមសងខាងផ្លូវឆ្ពោះទៅកាន់ប្រាសាទ វត្តអារាមនានា គឺតំណាងអោយផ្លូវឡើងទៅកាន់ឋានទេវលោក។ មនុស្សជំនាន់មុនជឿជាក់យ៉ាងមុតមំាថា នាគ គឺជាសេនាការពារទ្រព្យសម្បត្តិទាំងពួងនៃផែនដី ហើយជាអ្នកថែរក្សាថាមពលនៅក្នុងទឹក ឬជាសត្វតំណាងឲ្យទឹក ឬភាពត្រជាក់ត្រជុំ។ ដូច្នេះហើយ ទើបយើងតែឃើញនៅសំណង់ប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា គេនិយមធ្វើបង្កាន់ដៃនាគនៅខាងមុខច្រកចូលខ្លាំងណាស់។ ម៉្យាងវិញទៀត នៅក្នុងព្រហ្មញ្ញសាសនាវិញ គេក៏បានចាត់ថានាគ គឺជាសត្រូវរបស់សត្វគ្រុឌតាមរយៈរឿងព្រេងទេវកថា ដូចជារឿយៗសិល្បករខ្មែរបុរាណតែងតែឆ្លាក់នាគនិងគ្រុឌជិតគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrH0BQsLoM1dI56r-vBHu5Qncmat8t3xow1TO30rgfp5c66lJVrOdSXiON5MvDDDDxlUGXbIyvQ6dAJYovEzHx2LE5s080BA9EYZOvQJk8BF3EeEj2Em4HTOKPd-MTg2dRcb1idIm7hK2yJnV_1pqCXlBa86YNqSfFy2Byt-Sl_yUXOqbSCMmVCk7R-cY/s720/51165956_330910007527992_7176640118231400448_n.jpg

ខាងក្រោមនេះគឺជាអត្ថន័យនៃរូបចម្លាក់ក្បាលនាគបើករំពារនីមួយៗ៖
-នាគក្បាលមួយ៖ ជានិមិត្តរូបសេស មានន័យថាឲ្យអ្វីៗក្នុងលោក ដែលរលាយសាបសូន្យនៅសល់តែមួយគត់ដែលមានជីវិតអមតៈ ជ័យជំនះ និងសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc56NWtAMoSbArVOtvO_xtWqW4lCmecH7kPXf0WPmFuu7m8qdof-dVZahI4_FUeMgZdz9l1LGHnyebOn1UIFN7UvUHuXBIdVtaaxvhLuXDPWoJAATBV3oQEzwlDeEd982EeBIuzLglmySaokepg2Nmcm6sRHDPBjIdxYPe7kGWV_Ivr514GJOgFSJn6JQ/s510/photo_2024-05-08_15-43-30.jpg

-នាគក្បាលបីតំណាងឲ្យត្រៃភពទាំងបី (ស្ថានសួគ៌ ស្ថានមនុស្ស ស្ថាននរក) និងតំណាងឲ្យព្រះអទិទេពសំខាន់ទាំងបីអង្គ (អវលោកេស្វរ ប្រាជ្ញាបារមីតា ព្រះពោធិសត្វ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSDuZZTneicG3ZLwaF6c0R829nhk3xaTQU5CcRUTguX4QPgmFnbFKgYQoud9H7lrH0ZNoDk_UHTFQAAJ5ZOahd_AoPHcOQUL5X1LifJ_a0X6T2X-n2KTXlScw1gyEveWp_YvfguCGio6J6fS9MZhVDoWQwwUKV1cGL7Kmvpq2CkfqPrsP0jgBvRwBpvCc/s688/photo_2024-05-08_15-43-40.jpg

-នាគក្បាលប្រាំតំណាងឲ្យធាតុទាំងប្រាំនៃសិរីរាង្គកាយមនុស្ស គឺ ទឹក ដី ភ្លើង ខ្យល់ អាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYeU_tqiUzd35KbodDiVW-vS6UM2hinRC4_XLhL1BqPj_xTypBPN8IKhcmJy6JhCJ8crFeB5UqYrid1wdBUaRZWdAqbEc__krFY4IPheGaT-9y6cwDGeSvCIiqM8fu3SQSOzS-Psfg4sM_IeI9h-DlGUlu0Ugp_i4qIu4fGhHy9_4nouV5ycil7ddMGM/s764/photo_2024-05-08_15-43-44.jpg

-នាគក្បាលប្រាំពីរតំណាងឱ្យសប្តាហ៍រាសីមានឈ្មោះពីភពទាំង៧និងតំណាងទេព ដែលគ្រប់គ្រងមហាសមុទ្រទាំង៧និងជួរភ្នំទាំង៧ ឬក៏តំណាងឲ្យវាលវដ្តសង្សាររបស់មនុស្ស វិលកើតវិលចាស់ ឈឺស្លាប់ក្នុងរយៈពេលប្រាំពីរថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVoMJsvS71e12Uq_zVjBBYhP5c_O6a5H8LBgQUahAl5Ddykvp2H1zCOriTH-F6HOZ0g3oXSbb7Dq2gCp_J0qzdjbsEGGV5P_lA_fxd0oAFILZrxX_1vl22gDocCCjp_h-oxBBTCDUJTWHy3rE46jpNx3Arv7Lhk2OJ-IOWVB7i8Nw5_nfDm4oKbpdbMe0/s510/photo_2024-05-08_15-44-03.jpg

-នាគក្បាលប្រាំបួនតំណាងឲ្យទិសទាំង៩ និងភាពសុខក្សេមក្សាន្ត ការសម្បូណ៌សប្បាយជានិរន្ត មានសុខភាពល្អ មានសុភមង្គលចម្រុងចម្រើននៃជីវិតមនុស្សទាំងពួង៕https://scontent.fpnh20-1.fna.fbcdn.net/v/t1.6435-9/74694878_2517762001652263_1479298435956867072_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=ABzWJ0zfdXIQ7kNvgEFgu9n&_nc_ht=scontent.fpnh20-1.fna&oh=00_AfAdwKQghHcqnJeQXYxc7McQq_U4lNQIkZqxbYxLL-WVVQ&oe=6662B8BA

ខេត្តមួយនេះ នឹងត្រូវរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នាចុងខែឧសភានេះ

0

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែ ពិសាខ។

ព្រះរាជពិធីនេះ ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1CWLm5Vfu0YX5VpbICnAMlhr46xasA65Q48l_DD2rfddls4RXL0Xi2d-F1tK6vrolvAG9xRVM7KDdhYZrrG2_Y1EY_iE1M7KmbtVJRTKzhki-V1PjGihB-NE-gaJLF6kqbo-MJsf6Anzf3FSIucuKFXZTc5BYx0NOAn0fFnVoIWMWzKLjA-M2JEZcn4/s1280/20180503_RoyalPloughing-SR008C.jpeg

នៅក្នុងឆ្នាំនេះ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6M59DO6P61JuroiUy0owqj9oHA0nlE0kuQteHE-TaHyOD2SDfDY3fvG12NXbNnXZYMIJ0OOaJFTmFyxmk1qUVr8PauJQ9m12CAqiwgvYMtUcKv2Uw8vebHP3CrME7u2CxwN37t7h_8qAimsrW9lHevBRJJQY2BjJw-ixM1125xk9SIW43MH82zcG_0X0/s960/photo_2023-05-08_08-15-36-3.jpg

គួរបញ្ជាក់ថា ព្រះរាជពិធីនេះ ប្រព្រឹត្តិឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCBm4IpCKDPDH_Gus2I_8mp4-wVi8dWPFTqVBrtOwL4Pt4YIDp7TzGq3DaWFGT40p9iUvi7JqtE7J7xM_SEQLJ5RX3ejV4pJSDZoMEMe1SVB1Yf_byjj_-V2BqGK0hcJv3MoBbBtzDg3fH_a648hdCg0UOfvsVwoJ_NaBG-1B2UGiXiNEWQjHeysBQV4c/s512/unnamed.jpg

ក្រុមអ្នកស្រាវជ្រាវផលិតដើមឈើស្រូបកាបូនពីខ្យល់ដើម្បីកាត់បន្ថយកំដៅផែនដី

0

ក្រុមហ៊ុន Carbon Collect ធ្វើការផ្នែកអភិវឌ្ឍបច្ចេកវិទ្យាស្រូបកាបូនឌីអុកស៊ីត ដែលជាមូលហេតុធ្វើឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ បានផលិតដើមឈើមេកានិច (Mechanical Tree) សម្រាប់ស្រូបកាបូនពីខ្យល់ ។ ដើមឈើនេះមានសមត្ថភាពស្រូបយកកាបូនលើសដើមឈើពិតប្រាកដរហូតដល់១.០០០ដង ហើយវាជាវិធីកាត់បន្ថយកំដៅផែនដីផងដែរ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNn-YQrKPAXoH3cYqd_uU0reGZSfngvAoD7IfJMxrx_K003hDKi00NhWiQJO2bAuF_DlkH4O0_ZisXaUQ3xtAcSG4iurrQzr97osfDSnQM4oY4AldWhd5fj_ZGFVaRfMy7wH0FtAnmQQ7pXot3QXpuB2f4sA5bfOu9HaHFoo6j1WBYUEEmk-zVAvsHAcY/s700/carbon-collect-system-web-700x467.jpg

ការផលិតដើមឈើមេកានិច គឺជាការសហការគ្នារវាងក្រុមហ៊ុន Carbon Collect ជាមួយលោកសាស្ត្រាចារ្យ Klaus Lackner មកពីសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក ។ លោក Klaus Lackner បានចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ដើម្បីស្រាវជ្រាវបច្ចេកវិទ្យាស្រូបកាបូន បន្ទាប់មក ក៏ឈានដល់ការផលិតដើមឈើមេកានិច ដែលមនុស្សគ្រប់គ្នាបានឃើញ ។ បច្ចេកវិទ្យាស្រូបកាបូបនេះ ត្រូវបានប្រើប្រាស់រួចហើយនៅសាកលវិទ្យាល័យ Arizona ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQQynET7G4nEw_qCriQV0u-f-9r64x43z3RyqSanCrojR8sbaiudwn7RkShRDxpQusAkAeQZpNvFfFCqaoGjXFtgEd9AuxEu4hjyjDOP7jm95bpEBOMrhJ9vA8rMUkI0H8149z20qVAqHN9zD-Jyqtd7jeKenI9z93dQsAPfAIOoOnRtMugWocRiW2fY/s3000/download.jpg

ដើមឈើមេកានិច មានកម្ពស់ប្រមាណ១០ម៉ែត្រ គឺមានតម្រងស្របកាបូនពីខ្យល់ ហើយបង្គោលរបស់វាអាចពង្រីក ឬបន្ថយទំហំដោយស្វ័យប្រវត្តិ ។ វាបានចំណាយពេលស្រូបកាបូន ចាប់ពី៣០នាទី ទៅ១ម៉ោងក្នុង១លើក ហើយនៅពេលដើមឈើនេះស្រូបកាបូនពេញហើយ បង្គោលស្រូបកាបូននឹងបន្ថយទំហំបន្តិចម្តងៗ និងបញ្ចេញកាបូនទាំងនេះ ។ បន្ទាប់មក បង្គោលដើមឈើនឹងពង្រីកទំហំម្តងទៀតដើម្បីដំណើរការជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9_8oN2eqBlJMdP6VZg4ID5OQBi4Qt9ylWrAozKzv5Fj8xjWDyhjaEuweC1gTU13520RC5fNc0MDBBTeHZmwEWY-UNyXd6onZbdAxYMTN03C68Vj-xo7YASJGESqdra6W3H-L77B0mgBXJQDOHE3riCOEh8yu0mn5JLCA_WbtVU5jV4Kc-hN_IFni0Ik/s720/mechanical-tree-credit.jpg

ក្រុមហ៊ុន Carbon Collect អះអាងថា ដើមឈើមេកានិចអាចស្រូបកាបូនពីខ្យល់បានល្អជាងដើមឈើពិតប្រាកដ រហូតដល់១.០០០ដងឯណោះ ។ ទោះយ៉ាងណា បើប្រៀបធៀបវាជាមួយដើមឈើពិតប្រាកដ ដើមឈើនេះមានតួនាទីត្រឹមតែស្រូបកាបូនប៉ុណ្ណោះ ប៉ុន្តែវាពុំអាចបញ្ចេញអុកស៊ីសែនមកក្រៅដូចដើមឈើពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSU3w41nSvGkxSM32NOcuYhyphenhyphen672cV9Zht9y4QiJsGCQW1x-aLYliojXUVh_TY5H4W7NYbnaePisRB1J2TYoWbUiNWbTZJ1tQz83ckHW8LX5OOrIfkJc6vsCz_tGdUNo21OjjLTzynFYcCC8yfN2U3wcjmZx9GIMUQiUUyQIQF5PKoDu6HpoA2Qdbmt_sI/s1199/20220429lnp20-dactrees.jpg

ក្រុមហ៊ុនបញ្ជាក់ទៀតថា បច្ចេកវិទ្យាដើមឈើមេកានិចខុសគ្នាពីបច្ចេកវិទ្យាស្រូបកាបូនផ្ទាល់ពីខ្យល់ នៅត្រង់វាពុំចាំបាច់ប្រើប្រាស់កង្ហារបឺតខ្យល់ចូលក្នុងម៉ាស៊ីន ។ ប៉ុន្តែវាបានស្រូបខ្យល់ធម្មជាតិ ដែលធ្វើឱ្យការចំណាយដើមទុនកាន់តែថោក ។ បច្ចុប្បន្ន ដើមឈើមេកានិចស្ថិតក្នុងការសាកល្បងនៅឡើយ ហើយក្រុមហ៊ុនមានគម្រោងពង្រីកបច្ចេកវិទ្យានេះឱ្យមានសមត្ថភាពស្រូបកាបូនរហូតដល់១.០០០តោនក្នុង១ថ្ងៃ នាពេលអនាគត ៕

គន្លឹះល្អៗដើម្បីជួយឪពុកម្តាយងាយរកឃើញការកុហករបស់កូន

0

ការនិយាយកុហកគឺជាទម្លាប់ដ៏អាក្រក់មួយរបស់កុមារ ជាពិសេសកុមារមិនប្រាប់រឿងពិតទៅដល់អ្នក ដែលវាពិតជាពិបាកណាស់សម្រាប់ឪពុកម្ដាយក្នុងការដោះស្រាយបញ្ហាណាមួយឱ្យបានត្រឹមត្រូវ។ នៅពេលដែលឪពុកម្តាយដឹងថាកូនរបស់ពួកគេកំពុងនិយាយកុហក ពួកគេនឹងមានផែនការល្អប្រសើរក្នុងការបង្រៀន និងចិញ្ចឹមកូនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមានការភ័ន្តច្រឡំ ពាក់កណ្តាលជឿ និងពាក់កណ្តាលសង្ស័យថាតើកូនរបស់ពួកគេនិយាយកុហក ឬនិយាយការពិត។ ដូច្នេះដើម្បីកំណត់ថាតើកូនរបស់អ្នកកំពុងនិយាយកុហកឬអត់ សូមយកចិត្តទុកដាក់លើចំណុចខាងក្រោម៖

១.កុមារចំណាយពេលយូរដើម្បីឆ្លើយសំណួររបស់អ្នក៖ នៅពេលដែលក្មេងៗនិយាយកុហក ការកុហកនឹងត្រូវចំណាយពេលច្រើនជាងធម្មតា ព្រោះនៅពេលនោះខួរក្បាលត្រូវការពេលវេលាគិតដើម្បីស្វែងរកជម្រើសជំនួសការពិត។ ប្រសិនបើអ្នកសួរភ្លាម ហើយកុមារឆ្លើយភ្លែត ប្រហែល ៨០% គឺពួកគេនិយាយការពិត ដូច្នេះចូរយកចិត្តទុកដាក់លើល្បឿនឆ្លើយតបរបស់កូនអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8sYnCov7jJE2tcrToxPC_B9SWoSP1bkDbCXx1LXDewgiCj01XJ9jEQb0gqL1im70KR9NMLfHW8ol3tIeo9IB07BRMD77HUKdi4IygMfOdJUJ7Fp9BgDQlB8sXyRBW0Wu4dqZ3B9klJpnXgCz9oJXFEbdDltUyn8jJWINhU0A4HcyO6yTMNiso8y7kuA/s1732/anxiety_AdobeStock_417164963.jpeg

២.កុមារនិយាយបន្លំ៖ នៅពេលកូនរបស់អ្នកមិនចង់និយាយការពិត ពួកគេនឹងនិយាយអ្វីមកបន្លំ ដើម្បីជៀសវាងបញ្ហាដែលឪពុកម្តាយកំពុងនិយាយ ហើយកុមារនឹងលាក់ការពិតដោយនិយាយអំពីបញ្ហាមួយផ្សេងទៀត ឬផ្តល់ចម្លើយដែលមិនទាក់ទងនឹងសំណួររបស់ឪពុកម្តាយពួកគេ។

៣.កុមារនិយាយដោយសំឡេងឮ ឬខ្សោយជាងធម្មតា៖ នៅពេលកូនរបស់អ្នកកំពុងនិយាយកុហក ការបញ្ចេញសំឡេងនឹងប្លែកជាងធម្មតា។ ដូច្នេះហើយ ប្រសិនបើអ្នកឃើញកូនរបស់អ្នកនិយាយដោយសំឡេងខុសពីបុគ្គលិកលក្ខណៈធម្មតារបស់គាត់ វាអាចបញ្ជាក់ថាកូនកំពុងនិយាយកុហក និងមានអារម្មណ៍មិនស្រួលចំពោះការកុហកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9TmV52uR24jACMdH60rY1xsDmRtdouzxR-EU998KszxCiygNP-O6Uj1a-yDb5MlF-p-rp3Y6bYFbyla_Xy0CGX6GYQpxDusvSJ1Xn_QHZ1gO6Aujyr9cKp1-aM6wy8eEcF_PtNITnnjKs2tlfrw2wKBusBYVMAzRVrczFeAncMdn680GV7NyQvW8bQxI/s2121/Argues-about-everything-GettyImages-1137632803.jpg

៤.កុមារបង្កើនល្បឿនឆ្លើយតបមិនធម្មតា៖ នៅពេលក្មេងៗនិយាយកុហក ពួកគេតែងតែនិយាយលឿនជាងធម្មតា ដោយសារតែពួកគេមិនស្រួល ហើយចង់បញ្ចប់ការសន្ទនាឱ្យបានរហ័ស។

៥.កុមារនិយាយរអាក់រអួល៖ ការនិយាយកុហកក៏ធ្វើឱ្យមនុស្សមានការរអាក់រអួលផងដែរព្រោះនៅពេលដែលពួកគេនិយាយកុហកជាញឹកញាប់គឺដោយសារតែកុមារស្ថិតក្នុងស្ថានភាពថប់បារម្ភនិងបាត់បង់ការគ្រប់គ្រងខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUCXS-vwsz2794WRMILVG6yqegQEaXXtYTrdiBZyXmTx0iF5Nm-RfzjaDaF1O6a31B6iybWcmElJsmNueDQU_8F0vh4WzuhGnO6pgMy2Avra0DFfY4AeLsU_ywPWAE0JHEzbFQqdU2MmbDt7uVxho-Z68mztHoNFjl3nuc_M1CSdt_8LbMbsLKMv5TiI/s1280/photo_2024-05-08_14-14-15.jpg

៦.កុមារមិនមើលមុខរបស់ឪពុកម្តាយ៖ ពេលនិយាយកុហក កុមារនឹងអោនមុខចុះ ឬមើលឆ្ងាយជាញឹកញាប់។ ហេតុនេះនៅពេលកុមារនិយាយកុហកពួកគេនឹងមានអារម្មណ៍ថាមានកំហុស ដូច្នេះគេនឹងមើលទៅឆ្ងាយដើម្បីគិតរកចម្លើយ។

ជាមួយនឹងកត្តាខាងលើ អ្នកអាចកំណត់លទ្ធភាពដែលកូនរបស់អ្នកនិយាយកុហក ហើយបន្ទាប់មកមានវិធីសមហេតុផលដើម្បីដោះស្រាយបញ្ហារបស់គាត់។ ជាងនេះទៅទៀត ពេលកូនមានបញ្ហា បើបញ្ហាធ្ងន់ធ្ងរ បន្ថែមពីលើការសង្កេតមើលពីរបៀបដែលកូនឆ្លើយតប ឪពុកម្តាយក៏គួរសិក្សាពីបណ្តាញព័ត៌មានផ្សេងៗ ដើម្បីឱ្យពួកគាត់មានដំណោះស្រាយទាន់ពេលវេលា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNTt-tAd3OvvQmapKJ5ooxwCTb-4xQqL260dqql-03Kwd1ZtcBHLdv5p6UnG5meBvL1R0bT4KbYJi2uPnrK5KZI6k6_3WTznOT1Rh7a3FZYdA4Cyg45OYjQP1JHYr4gFK7biNPXwtQMeqy-tqWquAA0jjP08s4KEHZFNLLbNrK9O8I31Csbq2QX7cbEHk/s1024/photo_2024-05-08_14-15-30.jpg

ស្រៀវជំនួស! ភ្ញៀវទេសចរចិនជាច្រើននាក់ជាប់លើច្រាំងថ្មភ្នំអស់ជាង១ម៉ោង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរឡើងភ្នំជាច្រើននាក់នៅប្រទេសចិនបានជាប់លើច្រាំងថ្មភ្នំដ៏ខ្ពស់អស់ជាង១ម៉ោង ដើម្បីរង់ចាំឱ្យអ្នកឡើងភ្នំនៅខាងមុខបម្លាស់ទី ទើបពួកគេអាចបម្លាស់ទីតាមក្រោយ ។ រីឯមូលហេតុធ្វើឱ្យពួកគេជាប់លើច្រាំងថ្មភ្នំបែបនេះ ដោយសារមានភ្ញៀវទេសចរសម្រុកឡើងភ្នំច្រើននាក់ពេក ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំយ៉ានតាំង ស្ថិតក្នុងខេត្ត Zhejiang ។ ភ្ញៀវទេសចរឡើងភ្នំទាំងនេះបានជាប់លើច្រាំងថ្មភ្នំ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កំពូលភ្នំ ។ ពួកគេត្រូវឈរនៅលើផ្លូវដ៏តូចតោងច្រាំងថ្ម និងពាក់ខ្សែសុវត្ថិភាព ព្រោះពួកគេពុំអាចធ្វើដំណើរទៅមុខបន្តទៀតបាន ។

ផ្លូវដែកឡើងភ្នំឈ្មោះថា Via Ferrata បានតភ្ជាប់រវាងដែក ខ្សែ និងច្រាំងថ្ម ដើម្បីផ្តល់ភាពងាយស្រួល និងអាចឱ្យភ្ញៀវទេសចរឡើងភ្នំយ៉ាងមានសុវត្ថិភាព ។ ភ្ញៀវទេសចរទាំងអស់ត្រូវតែពាក់ឧបករណ៍ និងខ្សែសុវត្ថិភាពការពារខ្លួនក្នុងពេលធ្វើដំណើរឡើងភ្នំ ។ មហាជនភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ក្រោយបានទស្សនាវីដេអូរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmtRRxn3itYFsKVg65ly2KsxO51orE87ADttSBZsTy6jUkp5mjOALvtZp3POt2ft-p9tQdfaoAlDrirNuFAnfQJzQhfTJQYrBFnTmylNOjOKMvIF78V1opeNM0-SCAciGwd8SnlQON8o5N9q92qVrwvj07IshpQ66f2kGEeoUxl0TeUiwi3pE9xH06hxA/s1480/untitled-1-20240507052340778.jpg

ក្រុមហ៊ុន Wenzhou Dingcheng Sports Development ដែលគ្រប់គ្រងតំបន់ទេសចរណ៍ និងថែទាំផ្លូវឡើងភ្នំ និយាយថា ក្រុមហ៊ុនបានប៉ាន់ស្មានពីចំនួនភ្ញៀវទេសចរចាប់អារម្មណ៍ឡើងភ្នំ តិចជាងភ្ញៀវទេសចរជាក់ស្តែង ។ ភ្ញៀវទេសចរយ៉ាងច្រើនបានមកទិញសំបុត្រឡើងភ្នំ ទើបធ្វើឱ្យមានការកកស្ទះនៅលើផ្លូវដែកបែបនេះ ។

សប្តាហ៍ទី១ ខែឧសភា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាកនៅប្រទេសចិន ព្រោះរដ្ឋាភិបាលចិនបានកំណត់ថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា គឺជាថ្ងៃឈប់សម្រាកតាមច្បាប់ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋជាច្រើននាក់ដើរលេងនៅតាមតំបន់ទេសចរណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqids5hqdRmAh0xprZVxFR61HrUjPRqYFgiKJxOCPmyLG3csC89ZXt-8xTHb5twVyILWVz95OxL5h65RxPupG53dzCY-HxYlgFg-tyVR-iRokRvy3oQv3DuCLS-nZKUY73FZlsH6HuWJT4UwGTpFK3yh3dqj6jpQv3oHTar9B3i0aeXEgo0aCIL7oss5w/s1200/tourists-walk-on-via-ferrata-route-in-leqing.jpg

ក្រុមហ៊ុន Wenzhou ទទួលស្គាល់ថា ការលក់ និងកក់សំបុត្រឡើងភ្នំពុំទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរច្រើន រួមទាំងការគ្រប់គ្រងការងារមានបញ្ហា ទើបធ្វើឱ្យភ្ញៀវទេសចរត្រូវជាប់លើច្រាំងថ្មភ្នំ ។ ក្រុមហ៊ុនបានផ្អាកការលក់សំបុត្រឡើងភ្នំជាបណ្តោះអាសន្ន ហើយពេលដោះស្រាយបញ្ហារួចរាល់ ទើបក្រុមហ៊ុនរៀបចំផែនការកំណត់ចំនួនភ្ញៀវទេសចរនាថ្ងៃអនាគត ។

ភ្នំយ៉ានតាំង មានកម្ពស់១.១៥០ម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ចិន ហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅភ្នំនេះក្នុងថ្ងៃឈប់សម្រាក ។ កន្លងមក ប្រទេសចិនបានស្នើសុំចុះបញ្ជីភ្នំយ៉ានតាំងជាមួយអង្គការយូណេស្កូ ធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕