នាដើមខែឧសភា នេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទិញឡានស៊េរីទំនើបជាអំណោយសម្រាប់ខ្លួនឯងតម្លៃជាង៧ម៉ឺនដុល្លារក្រោយពីមមាញឹកជាមួយការងារសិល្បៈមួយប្រាវ។ ឃើញភាពជោគជ័យអាយដលមានបានដូចនេះអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមអបអរសាទរនាងយ៉ាងច្រើននិងបានសរសើរពីការខិតខំប្រឹងប្រែងរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6i7HWSohc8iVVN2vyAQYtug_tynWuZmX2bd6P94sbM8Tl-6GAD0MvQQn54iJltdK9fjlndgURIdmHJA4xS2GONtcaeVUeq-EiKZ7Amer_FUqhjL8lGYx4N-Ss2TzY7iCebvHE7DgB7ftW85vC0WR9iBtbn22z0Mb1WHJkbZbNL8tI2XAupLIp0aZZN5U/s2048/image_2024-05-07_11-12-52.png

កាលពីថ្ងៃទី៧ ឧសភា ផេកផ្លូវការរបស់ Ford Cambodia បានបង្ហោះរូបប៉ុន្មានសន្លឹករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបានជ្រើសរើសរថយន្ត Ford Everest Titanium ខណៈហ្វេនរបស់បវរកញ្ញារូបនេះបានទម្លាយថារថយន្តស៊េរីមានតម្លៃជាង៧ម៉ឺនដុល្លារ។ សមិទ្ធផលដើមខែថ្មីនេះដែរ ហ្វេនៗអ្នកក្នុងចង្កោមសិល្បៈដែលមានទំនាក់ទំនងជាមួយ Miss Grand Cambodia2022 រូបនេះបានចូលរួមអមអរសាទរនាងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHwOmMFbZhkWCkZ3ii5Ayd6zhisBibrqEZE8eU1j3m-6hyphenhyphenjZq-YTN7xwo6GD37ObvdfqRt5HJ2IHF4qfH_Ptpv1Xqde8Blx4JILjsVKKW1m_i7D_YTNJ3ZiM8xQeQU8b0UIqi_4LlX9_ENvpLXcgRF9-Wwhdr6p_89vX67cSKlZMcNx1HRCg2S7Tehu34/s2048/image_2024-05-07_11-12-53.png

ចាត់តាំងពីមានប្រជាប្រិយភាពលើឆាកអន្តរជាតិ បវរកញ្ញារូបនេះមានការងារជាហូរហែទាំងក្នុងស្រុក និងក្រៅស្រុក។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំជាមួយតារាសម្តែងប្រុសមីយ៉ាន់ម៉ា និងក្លាយជាទូតសុឆន្ទៈផលិតផលធំៗមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ រួមទាំងការងារតូចធំមួយចំនួនទៀត។
ក្រៅពីទិញឡានថ្មីតម្លៃជាង៧ម៉ឺនដុល្លារនេះហើយ បវរកញ្ញារូបនេះក៏ត្រៀមបើកជំនួញផ្ទាល់ខ្លួនក្រៅពីការងារសិល្បៈដូចគ្នាគឺថ្នាក់បង្រៀនដើរម៉ូត និងផលិតផលសម្រាប់មិត្តៗនារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4B2SPc00iVjddjxzIgsh07Y3qhikVM67RdA3afuHCSxjn4YxR5l45FckUzoF5LNW2Ac9Xr7DBbZW7zXaFHELvrD7vbvA1gC_-RjIa750DUIS95qt7T7ZD9UhCtmKsCJXmUBnytX-QjnidTiDGL2DghAHQWg02wvpCYlhnUe9zdtQGVBUYkLm9b6h1rDQ/s2048/image_2024-05-08_09-32-41.png

ជាងនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទើបតែទទួលបានតំណែងជាអនុប្រធានប្រតិបត្តិ Miss Grand Cambodia 2024 ដូចគ្នា ដែលអាចបញ្ជាក់បានដែរនាងគឺជាបវរកញ្ញាម្នាក់ដែលលេចធ្លោទាំងការងារសិល្បៈ និងកម្រិតជីវភាពកាន់ខ្ពស់ទៅមុខទៅតាមការខិតខំប្រឹងប្រែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9avSQ3K4lPUCNY6NP4DyTcC0uN4W8p4YaUP4gBHo37-xAi0xUvKDCQMijJWlBGAtz6ddGJakOt1md3MbqqbDla97dxv7ymVs4cKO9FVYqMh1McWha6YgcBo5JC89F2uQOEL9Z661B3myCcjbs4gSpKVz2ubkcDfhDGeLX6msDwgLPn-DS3TvgfvgnGE/s2048/image_2024-05-08_09-32-42.png

កាលពីកន្លងមកនេះថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងនៅក្នុងកិច្ចសម្ភាសមួយថា ភាពជោគជ័យតែងតែមានឧបសគ្គ ហើយនាងបានចាត់ទុកឧបសគ្គប្រៀបដូចជាការលេងហ្គេម ការជួបឧបសគ្គនៅថ្ងៃនេះនឹងធ្វើឱ្យមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីមួយទៀតនាពេលខាងមុខ៕