ព្រឹត្តិការណ៍ Met Gala បានធ្វើឱ្យបណ្តាញសារព័ត៌មាន និងអ្នកគាំទ្រចាប់អារម្មណ៍ច្រើនជាងគេជាពិសេសពួកគេចង់ដឹងថាតើតារាល្បីៗរូបណាខ្លះបានចូលរួម និងមិនបានចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដ៏ធំសម្បើមនេះ។ សម្រាប់តារាចម្រៀងល្បីឈ្មោះ៣រូបគឺ Rihanna, Beyoncé និង Taylor Swift ដែលមានហ្វេនៗទន្ទឹមរង់ចាំថាពួកគេនឹងស្លៀកពាក់ប្លែកបែបណាចូលរួមក្នុងកម្មវិធីនេះត្រូវខកចិត្តហើយព្រោះអ្នកទាំង៣មិនបានចូលរួមនោះទេ។

ដំបូងឡើយអ្នកគាំទ្រនិងបណ្តាញសារព័ត៌មានមួយចំនួនទស្សន៍ទាយថា Taylor Swift អាចបណ្តើរមិត្តប្រុសរបស់ខ្លួនចូលរួមក្នុងកម្មវិធីនេះ ឬអាចទៅម្នាក់ឯងតែទីបំផុតអ្នកគាំទ្របានទទួលចម្លើយរបស់ពួកគេហើយកម្មវិធីនេះឆ្នាំនឹងគ្មានវត្តមានតារាចម្រៀងប៉ុបរូបនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDC7gdr6rLGFry5-h1zIYQyiDjgKXT8F-6H5e54TbeRFghM7right68zDORVLft8nQpHmv2qCBvEDB6bteWqWKy2xd3BE0R1_iqsnvH2EEYmMOhFR-PjSlsyyzKZiz59v5HyaFEm7ldU_iumak_0HkGYi21hBYtoH9eOT3F84WnZqE0aDjVf-DSx5CcMQ/s1272/image_2024-05-08_10-37-37.png

អវត្តមានគួរឱ្យកត់សម្គាល់ផ្សេងទៀតពីកម្រាលព្រំក្រហមគឺតារាចម្រៀង Beyoncé ដែលមិនត្រូវបានគេរំពឹងថានឹងចូលរួម និងតារាចម្រៀង Rihanna ដែលហាក់ដូចជាបានត្រៀមខ្លួនបង្ហាញពីម៉ូតសំលៀកបំពាក់ប្រចាំឆ្នាំទៅហើយក៏គ្មានវត្តមានដូចគ្នា។

កាលពីឆ្នាំមុន Rihanna បានបង្ហាញខ្លួនជាមួយសំលៀកបំពាក់ដោយបានរុំផ្កាយ៉ាងមានភាពទាក់ទាញ។ តារាចម្រៀងវ័យ៣៦ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ Extra TV កាលពីដើមសប្តាហ៍ថានាងមានគម្រោងចូលរួមព្រឹត្តិការណ៍នេះ ប៉ុន្តែទស្សនាវដ្ដី People បានរាយការណ៍ថា តារាចម្រៀងរូបនេះមានជំងឺផ្តាសាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGOxLOSgoNLmRvHYjlLkf5slMofhuSjIiPTVR3qKmQO9gg8I8B0S0alB0uUulfeFg91GrSPmEMgpVRV9r9gDJn1giDjtXW9pEGMuQFCQLhD4IdMDaT6AWJ3uw-qmsRJyehLxgRfgdck0UoTIkQJ-8-TlomouWb8yBelBfWz9FJZe_g3nvVaI5miBrEZA/s2048/image_2024-05-08_10-30-55.png

តារាចម្រៀងរូបនេះបានក្លាយជាវត្តមានដែលគេទន្ទឹងរង់ចាំយ៉ាងក្តៅគគុកបំផុតនៅព្រឹត្តិការណ៍ Met Gala។ អ្នកគាំទ្រជាច្រើនតាមអ៊ីនធឺណិតបាននិយាយថា អវត្តមាន Rihanna គឺជាបញ្ហាមួយ ខណៈមានរូបភាព AI លេចឡើងនៅលើប្រព័ន្ធអ៊ិនធឺណិត។ https://www.hollywoodreporter.com/wp-content/uploads/2024/05/GettyImages-1486954342.jpg?w=3000

Rihanna មានវត្តមានញឹកញាប់នៅក្នុងកម្មវិធី gala ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែ Taylor Swift និង Beyoncé មិនបានចូលរួមតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

Taylor Swift បានចាប់ផ្តើមចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំ២០០៨ និងជាសហប្រធាននៅក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំកន្លងទៅនេះ នាងពិតជាមិនចាប់អារម្មណ៍ព្រឹត្តិការណ៍នេះទៀតទេ។

Beyoncé បានចូលរួមព្រឹត្តិការណ៍នេះចំនួន ៧ ដង ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦។ ទោះបីជាមិនបានបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ក៏ Beyoncé កាន់អំណាចយ៉ាងសម្បើមនៅក្នុងវិស័យម៉ូតដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGOxLOSgoNLmRvHYjlLkf5slMofhuSjIiPTVR3qKmQO9gg8I8B0S0alB0uUulfeFg91GrSPmEMgpVRV9r9gDJn1giDjtXW9pEGMuQFCQLhD4IdMDaT6AWJ3uw-qmsRJyehLxgRfgdck0UoTIkQJ-8-TlomouWb8yBelBfWz9FJZe_g3nvVaI5miBrEZA/s2048/image_2024-05-08_10-30-55.png