Home ព័ត៌មានជាតិ ហេតុអ្វីបានជាជនជាតិខ្មែរនិងថៃមានជំនឿខ្លាំង​ម្ល៉េះ​ ទៅលើរូបចម្លាក់សត្វនាគ?

ហេតុអ្វីបានជាជនជាតិខ្មែរនិងថៃមានជំនឿខ្លាំង​ម្ល៉េះ​ ទៅលើរូបចម្លាក់សត្វនាគ?

225
0

នាគ គឺជាសត្វទេវកថាមួយប្រភេទដែលជាស្តេចនៃពពួកល្មូនរស់នៅក្នុងទឹក ឬលើទឹក ដែលមានក្បាលចាប់ពីមួយ បី ប្រាំ ប្រាំពីរ និងប្រាំបួន ហើយមានបើករំពារ។ នាគក៏ជាសត្វដែលមាននៅក្នុងព្រេងនិទានដែលទាក់ទងនឹងដើមកំណើតខ្មែរ នាសម័យនគរគោកធ្លក ដែលដំណាលថា មានព្រាហ្មណ៍ឥណ្ឌាម្នាក់បានរៀបការជាមួយនាងនាគ គឺព្រះនាងលីវយី។

នៅក្នុងរឿងព្រះពុទ្ធសាសនា គឺគេស្គាល់ថាមាននាគមួយឈ្មោះ មុជ្ជលីន ជាស្តេចនាគមានក្បាលប្រាំពីរផុសមកពីស្រះទឹកមកជួយព្រះពុទ្ធអង្គកាលព្រះអង្គទ្រង់ធ្វើសមាធិអស់កាលប្រាំពីរថ្ងៃក៏មានហេតុការណ៍ចម្លែកកើតឡើង គឺខ្យល់ព្យុះ និងទឹកភ្លៀងយ៉ាងខ្លាំងមកលើព្រះពុទ្ធអង្គ។ ការបង្ហាញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគឈ្មោះមុជ្ជលីននេះមានការនិយមខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIV4LPG6hCrdBhov3rzDyEt8MQUqRnv71xiAkTuhrf4a1fVaOqRqLYEA18ys3wGbByl3kxJnnRiyno5yCYcR6u3tNj3sN6uRRBjN__AKAzL7-dNYKme5aLtQOUAlPkjKKtgXlaMVerKLfZvj5JqhpO3hSACqg0N5tjpGx_kVdjgDBHt1kqWm0phNTF_I/s984/4KjRoip.jpg

ចំណែកនៅក្នុងទេវកថាព្រហ្មញ្ញសាសនា គេដឹងថានៅពេលដែលព្រះនារាយណ៍ ឬព្រះវិស្ណុផ្ទុំ ដើម្បីបំផ្លាញលោកនិងបង្កើតលោកថ្មី គឺទ្រង់ផ្ទុំនៅលើសត្វនាគមួយឈ្មោះថា “អនន្ត”។ ឯរឿងទេវកថាមួយទៀតដែលសិល្បករនិយមយកមកឆ្លាក់គឺរឿងកូរសមុទ្រទឹកដោះ យើងឃើញថាសត្វនាគឈ្មោះ “វ៉ាស៊ូគិ” គេប្រើធ្វើជាខ្សែសម្រាប់កូរសមុទ្រទឹកដោះយកទឹកអម្រឹត ដែលម្ខាងជាសុរ និងម្ខាងទៀតជាអសុរ។

ចម្លាក់នាគមានតួនាទីសំខាន់ណាស់ នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរ ដោយសង្កេតឃើញថាមានតែងប្រើចម្លាក់អមសងខាងផ្លូវឆ្ពោះទៅកាន់ប្រាសាទ វត្តអារាមនានា គឺតំណាងអោយផ្លូវឡើងទៅកាន់ឋានទេវលោក។ មនុស្សជំនាន់មុនជឿជាក់យ៉ាងមុតមំាថា នាគ គឺជាសេនាការពារទ្រព្យសម្បត្តិទាំងពួងនៃផែនដី ហើយជាអ្នកថែរក្សាថាមពលនៅក្នុងទឹក ឬជាសត្វតំណាងឲ្យទឹក ឬភាពត្រជាក់ត្រជុំ។ ដូច្នេះហើយ ទើបយើងតែឃើញនៅសំណង់ប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា គេនិយមធ្វើបង្កាន់ដៃនាគនៅខាងមុខច្រកចូលខ្លាំងណាស់។ ម៉្យាងវិញទៀត នៅក្នុងព្រហ្មញ្ញសាសនាវិញ គេក៏បានចាត់ថានាគ គឺជាសត្រូវរបស់សត្វគ្រុឌតាមរយៈរឿងព្រេងទេវកថា ដូចជារឿយៗសិល្បករខ្មែរបុរាណតែងតែឆ្លាក់នាគនិងគ្រុឌជិតគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrH0BQsLoM1dI56r-vBHu5Qncmat8t3xow1TO30rgfp5c66lJVrOdSXiON5MvDDDDxlUGXbIyvQ6dAJYovEzHx2LE5s080BA9EYZOvQJk8BF3EeEj2Em4HTOKPd-MTg2dRcb1idIm7hK2yJnV_1pqCXlBa86YNqSfFy2Byt-Sl_yUXOqbSCMmVCk7R-cY/s720/51165956_330910007527992_7176640118231400448_n.jpg

ខាងក្រោមនេះគឺជាអត្ថន័យនៃរូបចម្លាក់ក្បាលនាគបើករំពារនីមួយៗ៖
-នាគក្បាលមួយ៖ ជានិមិត្តរូបសេស មានន័យថាឲ្យអ្វីៗក្នុងលោក ដែលរលាយសាបសូន្យនៅសល់តែមួយគត់ដែលមានជីវិតអមតៈ ជ័យជំនះ និងសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc56NWtAMoSbArVOtvO_xtWqW4lCmecH7kPXf0WPmFuu7m8qdof-dVZahI4_FUeMgZdz9l1LGHnyebOn1UIFN7UvUHuXBIdVtaaxvhLuXDPWoJAATBV3oQEzwlDeEd982EeBIuzLglmySaokepg2Nmcm6sRHDPBjIdxYPe7kGWV_Ivr514GJOgFSJn6JQ/s510/photo_2024-05-08_15-43-30.jpg

-នាគក្បាលបីតំណាងឲ្យត្រៃភពទាំងបី (ស្ថានសួគ៌ ស្ថានមនុស្ស ស្ថាននរក) និងតំណាងឲ្យព្រះអទិទេពសំខាន់ទាំងបីអង្គ (អវលោកេស្វរ ប្រាជ្ញាបារមីតា ព្រះពោធិសត្វ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSDuZZTneicG3ZLwaF6c0R829nhk3xaTQU5CcRUTguX4QPgmFnbFKgYQoud9H7lrH0ZNoDk_UHTFQAAJ5ZOahd_AoPHcOQUL5X1LifJ_a0X6T2X-n2KTXlScw1gyEveWp_YvfguCGio6J6fS9MZhVDoWQwwUKV1cGL7Kmvpq2CkfqPrsP0jgBvRwBpvCc/s688/photo_2024-05-08_15-43-40.jpg

-នាគក្បាលប្រាំតំណាងឲ្យធាតុទាំងប្រាំនៃសិរីរាង្គកាយមនុស្ស គឺ ទឹក ដី ភ្លើង ខ្យល់ អាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYeU_tqiUzd35KbodDiVW-vS6UM2hinRC4_XLhL1BqPj_xTypBPN8IKhcmJy6JhCJ8crFeB5UqYrid1wdBUaRZWdAqbEc__krFY4IPheGaT-9y6cwDGeSvCIiqM8fu3SQSOzS-Psfg4sM_IeI9h-DlGUlu0Ugp_i4qIu4fGhHy9_4nouV5ycil7ddMGM/s764/photo_2024-05-08_15-43-44.jpg

-នាគក្បាលប្រាំពីរតំណាងឱ្យសប្តាហ៍រាសីមានឈ្មោះពីភពទាំង៧និងតំណាងទេព ដែលគ្រប់គ្រងមហាសមុទ្រទាំង៧និងជួរភ្នំទាំង៧ ឬក៏តំណាងឲ្យវាលវដ្តសង្សាររបស់មនុស្ស វិលកើតវិលចាស់ ឈឺស្លាប់ក្នុងរយៈពេលប្រាំពីរថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVoMJsvS71e12Uq_zVjBBYhP5c_O6a5H8LBgQUahAl5Ddykvp2H1zCOriTH-F6HOZ0g3oXSbb7Dq2gCp_J0qzdjbsEGGV5P_lA_fxd0oAFILZrxX_1vl22gDocCCjp_h-oxBBTCDUJTWHy3rE46jpNx3Arv7Lhk2OJ-IOWVB7i8Nw5_nfDm4oKbpdbMe0/s510/photo_2024-05-08_15-44-03.jpg

-នាគក្បាលប្រាំបួនតំណាងឲ្យទិសទាំង៩ និងភាពសុខក្សេមក្សាន្ត ការសម្បូណ៌សប្បាយជានិរន្ត មានសុខភាពល្អ មានសុភមង្គលចម្រុងចម្រើននៃជីវិតមនុស្សទាំងពួង៕https://scontent.fpnh20-1.fna.fbcdn.net/v/t1.6435-9/74694878_2517762001652263_1479298435956867072_n.jpg?_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=ABzWJ0zfdXIQ7kNvgEFgu9n&_nc_ht=scontent.fpnh20-1.fna&oh=00_AfAdwKQghHcqnJeQXYxc7McQq_U4lNQIkZqxbYxLL-WVVQ&oe=6662B8BA