តារាចម្រៀង ជី ដេវីត បានបង្ហោះឃ្លាមួយជាភាសាអង់គ្លេសថា «Up where belong»នៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្នកខ្លះក៏បង្ហាញការឆ្ងល់មិនដឹងការផុសនេះសម្តៅលើអ្វី ខណៈអ្នកមួយចំនួនបានបង្ហាញថាការផុសរបស់ ជី ដេវីត ចង់សម្តៅទៅលើការបង្ហោះរបស់តារាថៃ Janie Tienphosuwan ដែលមកទស្សនាប្រាសាទអង្គរវត្តហើយបានប្រើឃ្លានេះ។.jpg)
នៅរសៀលថ្ងៃទី៧ ឧសភា គណនី « Ngoun Chan Davith» បានបង្ហោះថា «Up where belong»ថែមទាំងមានរូប Emoji មួយ ដែលបង្កឱ្យអ្នកមួយចំនួនមានភាពងឿងឆ្ងល់ចំពោះការបង្ហោះរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកគាំទ្រខ្លះក៏បានយល់ចំពោះឃ្លាដែល ជី ដេវីត បង្ហោះផងដែរ ដោយសញ្ញានេះគឺចង់សម្តៅមុខព្រួញតារាថៃ Janie មកទស្សនាប្រាសាទអង្គរវត្ត ដោយបានដាក់បទចម្រៀងនេះរួមទាំងចំណងផងដែរ។
នៅលើបណ្តាញសង្គមរបស់តារាស្រី Janie បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនក្នុងដំណើរកម្សាន្តលើទឹកដីប្រាសាទអង្គរវត្តដោយមានតារាជួរមុខ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ជាម្ចាស់ផ្ទះនាំដើរកម្សាន្តលើទឹកដីសៀមរាបនេះ។ ដំបូងឡើយតារាសម្តែងថៃ Janie បានដាក់ខេបសិន វីដេអូរបស់ខ្លួនថា « Up where we belong ជាមួយនឹងអក្សរខ្មែរថា អង្គរវត្ត»។ 
ជុំវិញការប្រើខេបសិននេះដែរអ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនក៏មានប្រតិកម្មដូចគ្នា ខណៈរូបនាងបានផ្លាស់ប្តូរចំណងជើងរបស់ខ្លួនដោយដាក់តែរូប Emoji និងអក្សរខ្មែរ អង្គរវត្ត ដោយដាក់ចម្រៀង Up where belong នៅក្នុងវីដេអូផងដែរ៕










