ពានរង្វាន់ Baeksang Arts Awards លើកទី ៦០ ជាកម្មវិធីបង្ហាញពីស្នាដៃដ៏អស្ចារ្យបំផុតប្រចាំឆ្នាំក្នុងវិស័យទូរទស្សន៍ ភាពយន្ត និងល្ខោន ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែឧសភា ធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលបានរកឃើញម្ចាស់ពានរង្វាន់ហើយ ខណៈភាពយន្ត Exhuma ឬ ផ្នូរបិសាច ដណ្តើមបានពានចំនួន៤ក្នុងចំណោមពាន៨ដែលភាពយន្តនេះបានឈរឈ្មោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZambFVdVTQuMQunm8k-jTJ3rYo5oM1cMUj45aUXx5HnUDqWYKeZHI7D4G5QoSjjWB_Nximl9oEmRhIq4bvIzP6mcDVggxQXNWCYpTFo-Nzm7exMBOUVBqZxf4S7jJ2A1oet-kHK3gCdsmvLxVbB8F3H-R06XGjebqauBh0e0OekhktGNZMnadWz4IDE/s1848/image_2024-05-08_09-50-11.png

តារាសម្តែង Kim Go Eun បានឈ្នះពានរង្វាន់ជាតារាសម្ដែងឆ្នើមសម្រាប់រឿង «Exhuma»។ ចំណែកឯ Lee Do Hyun វិញក៏បានឈ្នះពានតារាសម្ដែងថ្មីល្អបំផុតសម្រាប់ការសម្ដែងរបស់ខ្លួននៅក្នុងរឿងនេះដូចគ្នា។ ខណៈដែលអ្នកដឹកនាំរឿង «Exhuma» Jang Jae Hyun បានឈ្នះពានសម្រាប់អ្នកដឹកនាំល្អបំផុត។ ហើយពានរង្វាន់ Best Art Direction គឺបានទៅលើ Kim Byung-hee។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdCz7pzln4T7cnJbDTRcURSH-GEg8J2dYEtFRlICnXVZc42Hfyaq67EtsD5-5l7vuZrRFvTVc4sAZ-gFsNaLo4iaajrvDeH-tfJJBc74d-A0cN4gH15_ksQugE6ZMsXjCgGLzf6IwtMznSbZ3KoMoebklDskZABFCPvNsu5YXMV7_w0vsyh9s72rjRCg/s1849/image_2024-05-08_09-50-13.png

កម្មវិធីនេះមានតារាល្បីៗជាច្រើនរូបចូលរួម ហើយសិល្បករ សិល្បការិនីផ្សេងទៀតក៏បានឈ្នះពានសម្រាប់ភាពយន្ត រឿងភាគទូរទស្សន៍ និងកម្មវិធីផ្សេងទៀតផងដែរ។ ចំណែកឯតារាសម្តែង Kim Soo Hyun ទទួលបានពាន Popularity Award នៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqx6LCMzOyRRd-yCH8lbWIqTNOjnOhX5eIbX9xTM_es-nDycEiDtRBEV0AgW_BYutR5Wh4HlM1wecXYbo6ssZIemzasqVFPv3Vwa19wCNim-vxffEZrDq-DKT34w9iw7WYvo4IO5c04npuR-55OGyqeL4uWJNeKV7ssrMjZP4cqWvQK6v_BNGpREwccr0/s1440/image_2024-05-08_13-26-45%20(2).png

គួរបញ្ជាក់ថា តារាសម្តែង Song Joong Ki និងអតីតភរិយា Song Hye Kyo រួមជាមួយ តារាស្រី Lim Ji yeon គូស្នេហ៍ Lee Do Hyun ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ៕