Home Blog Page 1150

ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោកនៅឆ្នាំ ២០៣៥

0

ប្រទេសចិន៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បើយោងតាមរបាយការណ៍ថ្មីដែលចេញដោយក្រុមស្រាវជ្រាវ (Think Tank) រួមទាំងអ្នកជំនាញ និងអ្នកប្រាជ្ញមកពី ៥ ប្រទេសគឺ អាមេរិក រុស្សី កាណាដា ឥណ្ឌា និងចិន បានព្យាករណ៍ថា នៅឆ្នាំ២០៣៥ ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាមួយនឹងប្រាក់ចំណូលត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ បើធៀបទៅនឹងឆ្នាំ ២០២៣។ ការព្យាករណ៍នេះគឺជាចក្ខុវិស័យមួយក្នុងចំណោមចក្ខុវិស័យទាំង ១០ សម្រាប់ប្រទេសចិនក្នុងឆ្នាំ ២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiIWsvq3dF1qu3s34qsBQ0ST0NpJwBfHpKqs7keSN8f2q1tpkbh8wtqn9Gfx3Wf-G2w83tYyMRI0U3sjoE1y1XYsT5lrXPaKPIGWDAA47Jsr84kdqBuvvTvOTPl_5KC1V_urwQ4kL6pJve0RpHjfYbD_ljWG8S1ojYKHBfDGeagkcpP-XSB1S8r0XCF5s/s929/107382224-1709613584375-gettyimages-523738180-corbis-8-21.jpeg

ដូច្នោះហើយ ប្រទេសចិនត្រូវបានគេរំពឹងថានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោកក្នុងរង្វង់ឆ្នាំ ២០៣៥ ប្រសិនបើប្រទេសនេះរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រហែល ៥% ក្នុងមួយឆ្នាំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ហើយកំណើនកើនឡើងយ៉ាងហោចណាស់ ៤% រហូតដល់ឆ្នាំ ២០៣៥ វាច្បាស់ណាស់ថាប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនាពេលអនាគត។ ចក្ខុវិស័យផ្សេងទៀតសម្រាប់ប្រទេសនៅក្នុងរបាយការណ៍រួមមានថា ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនចិនត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ បើធៀបនឹងឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZf1yXJPmrrtH3NFe5laq0sVvVlozqHyCReDjrQLwvnJ_VwAx7CYSNwGtP1hOQTvmS0fcwBuYhYh5XsSu_4nsr01PJvU3EEOHaFYp_shJ8MhqQelMS9DpsjU6xgMxk7RIFit1-pKHvNkaa46pFM4ipXpJb_PYJz9ENdWipGPPdL5ieRoGoZwTqNku2IDo/s2048/2023-09-28T010155Z_1482952485_RC26G3AQ08D8_RTRMADP_3_CHINA-ECONOMY-TOURISM-scaled.jpg

សមាមាត្រនៃក្រុមចំណូលមធ្យមត្រូវបានគេរំពឹងថានឹងកើនឡើងពី ១/២ ដល់ទៅ ១/៣ ។ ហេតុនេះហើយនៅឆ្នាំ ២០៣៥ គ្រួសារចិនជាមធ្យមនឹងមានរថយន្តមួយ ដែលមួយភាគបីជារថយន្តថាមពលថ្មី ហើយចំនួនក្រុមហ៊ុនចិនក្នុង Top ២០០ ពិភពលោកនឹងឡើងដល់យ៉ាងហោចណាស់ជាង ៥០០ ឬច្រើនជាងនេះ។ របាយការណ៍ក៏បាននិយាយផងដែរថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នឹងក្លាយជាគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដ៏ធំបំផុតនៅក្នុងពិភពលោក ដែលគ្របដណ្តប់ប្រទេសច្រើនបំផុត ប្រជាជនច្រើនបំផុត និងទំហំសេដ្ឋកិច្ចធំបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNLmCHqNkeRVGqMmSWcX8Dl8SRQiAxwNIH4dbuIRnD_YUFUb3bmCv_fsAW00u-XtrQB_iE4WFVYFt1A3mCMJO1Yks6APLuiXCAS77T8rtnTnbXx7RV5Qr78HdWFJPbk6EpnDGuqJZony0ZjyNUbKIFHrAucfQ4umbXqeqXmgRPCPcXnyoccgnJwhwtk0M/s800/fn-2020-12-26-09-50-50-0.jpg

នៅក្នុងខែឧសភា ឆ្នាំ២០២៣ សាស្រ្តាចារ្យ Cuc Kien Dong នៃសាកលវិទ្យាល័យ Tsinghua របស់ប្រទេសចិនក៏បាននិយាយផងដែរថា ដោយផ្អែកលើការព្យាករណ៍របស់អង្គការអន្តរជាតិ និងអ្នកប្រាជ្ញ GDP របស់ប្រទេសនេះនឹងរក្សាបានតំណែងលេខ ១ នៅលើពិភពលោកក្នុងរយៈពេលដ៏យូរបន្ទាប់ពីឆ្នាំ ២០៣៥។ ទោះយ៉ាងណាក៏ដោយ លោកក៏បានបញ្ចេញមតិផងដែរថា សមាមាត្រអតិបរមារបស់ប្រទេសចិននៅក្នុង GDP សកលនឹងមិនលើសពី ៣០% នោះទេ ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកក្នុងសតវត្សរ៍ទី ២១ នឹងក្លាយជាការប្រកួតប្រជែងរយៈពេលវែង និងការរួមរស់ជាមួយគ្នានៃសេដ្ឋកិច្ចដូចជាសហរដ្ឋអាមេរិក ចិន និងឥណ្ឌា ហើយប្រទេសណាមួយដែលស្វែងរក “គ្រប់គ្រងពិភពលោក” នឹងមិនមាននិរន្តរភាពឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBNgqzs-cF0RFwnvcbVVYePtuzN6cavybWGD-Xjcck4eG_C-6NNXZFHEUnOTgc0h50AsHepMZVQVYX1PxELd4oGaPlfK2AqergL54MmOTxlx0_4MtFFR1Rt21D1Yx9Zzq5EitoOSkuJbkr96ocECv6myAVwaWmVM4LtaCRPh75lVuUnxepf8n1PiIZsr8/s1920/zhou-xian-7tFFO6Mq5L4-unsplash.jpg

Ahyeon បង្ហាញច្បាស់ៗថា Jennie ជាអាយដលរបស់ខ្លួនតាំងពីនៅជាអ្នកហ្វឹកហាត់ ខណៈរូបនាងត្រូវគេហៅថា «Jennie តូច»

0

នៅព្រឹកថ្ងៃទី១ ខែមេសា ក្រុម BABYMONSTER ដែលមានសមាជិកទាំង៧នាក់) បានធ្វើសន្និសីទសារព័ត៌មាននៅអគារការិយាល័យថ្មីរបស់ YG ក្នុងទីក្រុង Mapo-gu ទីក្រុងសេអ៊ូល ដើម្បីនិយាយពីការចេញអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេ។ BABYMONSTER គឺជាក្រុមចម្រៀងនារីថ្មីដែល YG បង្កើតលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWCGyeI-779yT2tH-SKLWa2CKRJlAbIOVE6tFLh7AcDjjQ86vGd3Se0AxcLhUKIsgPvRAPQ3IdwKS-zZ9C86JT6ru8iCn_EWrtnQ1Hh6UQaSi_2R-aB4M71-dalZMPc3-dGUMvrcBwhD3z5nk7vTGb2njOoQ18ayvMkKMVVhgrW_aLhCRTpiXBr1cdMs/s1275/image_2024-04-01_11-54-57%20(2).png

ក្រុមថ្មីនេះបោះជំហានដំបូងក្នុងវិស័យតន្ត្រីដោយចេញបទ “BATTER UP” កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែអវត្តមាន Ahyeon មិនអាចចូលរួមជាមួយសមាជិកនៅពេលនោះបានទេ ដោយសារបញ្ហាសុខភាព ប៉ុន្តែទីបំផុតនាងបានត្រលប់ទៅក្រុមវិញសម្រាប់ការផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេ។ ជាមួយនឹងអាល់ប៊ុមខ្នាតតូចនេះ BABYMONSTER បានបង្ហាញខ្លួនជាផ្លូវការជាក្រុមទាំងមូលដែលមានសមាជិកប្រាំពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTv8DmqC7FGTpi3490JZotweQdvs8qR1TQ_tswKdezGSicj7Pd9sEcTSm9bQd87Y2gJ4PVPYRbUxdJvlJufX-usEFlwx6OsxsiBOG3W1XjdBo9NESaZ1srSccRBlR3ix2UrEBUnQalBnxDZEPcvrJcModXX1rmGRBQxFCWruz8zbv6qgGvid9xVM7y2Bs/s1093/image_2024-04-01_11-54-58.png

ទាក់ទងនឹងអារម្មណ៍របស់ Ahyeon នាងបាននិយាយថា «ខ្ញុំចង់ជាសះស្បើយយ៉ាងឆាប់រហ័ស ហើយត្រលប់ទៅក្រុមវិញនោះហើយជាមូលហេតុដែលខ្ញុំមិនមានការព្រួយបារម្ភមុនពេលចូលរួមជាមួយសមាជិក» ។ Ahyeon បន្ថែមថា «វាពិបាកក្នុងការបញ្ចេញឱ្យលម្អិត ប៉ុន្តែខ្ញុំមានការលំបាកខាងផ្លូវចិត្ត។ ខ្ញុំបានផ្តោតលើការជាសះស្បើយពីស្ថានភាពរបស់ខ្ញុំ និងព្យាយាមរក្សាសុខភាពដោយការធ្វើលំហាត់ប្រាណជាប្រចាំនៅផ្ទះ។ ខ្ញុំបានជាសះស្បើយហើយឥឡូវនេះ ហើយខ្ញុំរីករាយដែលបាននៅជាមួយអ្នករាល់គ្នាបែបនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVajGw-lq02mkMheYWj6wbWEWwMaVz3kH2ZDWd84H9WARR7IMMtlnHZBEM3NKR2EndzCVb46Fz-0Q3Tuf2vmwRjDJ_KD5Ft4xiy8XNjJ0cpZfJ2jJyKvLz-sLI-_h4qNhLJ_YUsIzUc7g9J9ZOoFatU6pQZfcrFBDhGgLW4F_ImUf0MxByofidpIU5zgU/s1440/image_2024-04-01_11-54-58%20(2).png

Rora ក៏បានបន្ថែមថា «ពួកយើងបានស្គាល់គ្នាយូរហើយ ដូច្នេះយើងតែងតែគិតថាពួកយើងនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយគ្នាក្នុងនាមជាសមាជិកទាំង៧នាក់។ ខ្ញុំរីករាយណាស់ដែលឱកាសសម្រាប់ពួកយើងទាំងប្រាំពីរនាក់បានរួបរួមគ្នាឱ្យក្រុមកាន់តែខ្លាំង»។ Ahyeon បានបង្ហាញទេពកោសល្យដ៏ពូកែរបស់នាងចាប់តាំងពីការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី survival មុនដំបូងរបស់ក្រុម។ ដូច្នេះហើយ មហាជនជាច្រើនទន្ទឹងរង់ចាំការបង្ហាញខ្លួនលើកដំបូងរបស់នាង និងបានលើកការរំពឹងទុកខ្ពស់ចំពោះសក្ដានុពលរបស់នាងក្នុងការក្លាយជាអ្នកសិល្បៈគ្រប់ជ្រុងជ្រោយ។ ជាពិសេស អ្នកខ្លះថែមទាំងដាក់ឈ្មោះហៅក្រៅ Ahyeon ថា «Jennie តូច» ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFlVenZTScXk5_EFtwzcdSF9rbeOCBMwFLarFKBa059HCgUfSStILa_mp0v3vsy0Z5D-szS6C4NOx3e8P3e3uYUsnZ0nD5zaxKtKI0kqCNsHwnKuP7VQx3LpvQl9xZghoqGJeiLRJOGSzsqjksAS3-nhE8AQ-ssgSMg-BAVzaiHrZbJQmB3Esmqd6Lnnk/s1000/1-lifestyle-asia_3466221_20230914171902.jpg

ចំពោះបញ្ហានេះ Ahyeon បានសារភាពថា «តារាចម្រៀងរៀមច្បង Jennie សមាជិកក្រុម BLACKPINK គឺជាidol របស់នាងតាំងពីនាងនៅជាអ្នកហ្វឹកហាត់»។ Jennie គឺជាមនុស្សម្នាក់ដែលជំរុញទឹកចិត្តនាងជាខ្លាំងក្នុងនាមជា Role Model ។ វាជាកិត្តិយសរបស់នាងណាស់ដែលត្រូវបានគេហៅថា «Jennie តូច» (Little Jennie)។ ក្នុងនាមជាសិស្សប្អូននាងចង់ធ្វើឱ្យល្អជាងនេះសម្រាប់រៀមច្បងរបស់នាង ហើយនាងចង់ក្លាយជាសិល្បករម្នាក់ដែលអាចរកនូវពណ៌ផ្ទាល់ខ្លួនដូចរៀមច្បង Jennie ជាមួយនឹងនាម «Jennie តូច» ទៅដល់អ្នកគាំទ្ររបស់នាង៕

ផ្ទុះការសរសើរតារាចម្រៀង ទេព បូព្រឹក្ស បង្ហាញទស្សនីយភាពនៅក្នុងព្រឹត្តិការណ៍គុនខ្មែរ

0

តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញទស្សនីយភាពបទចម្រៀងល្បី២បទមានចំណងជើងថា «ចតុរង្គគុនខ្មែរ» និងបទ «វីរៈនារី » នៅក្នុងព្រឹត្តិការណ៍គុនខ្មែរ។ ការបង្ហាញវត្តមានដ៏កម្រក្នុងកម្មវិធីប្រដាល់នេះ ទេព បូព្រឹក្ស បានបកស្រាយបទចម្រៀងដោយផ្ទាល់បានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF223Q0I9vdorzvTE0bglxeALh3I3lAUxrgB31tKe4uMSOmnY7X93FgSBQtn6AjXiiSOqSP01hhfQIMgPd1xgFZUlsXu5jDjcH9lB2qEPN5-YD3spUhxJGw4ZtFLb-YoYwIy9PfPc90Sr367SubRtWAwkdT9Jxikuv1LlJ4EcoNdfbFmg2ICRxqfF5m18/s1280/photo_2024-04-01_15-36-36.jpg

ព្រឹត្តិការណ៍ប្រដាល់ Krud KUN KHMER Reign of Kings ចេញពីបរិវេណគម្រោងវឌ្ឍន:វីល ម្តុំព្រែកឯងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដើម្បីលើកស្ទួយវិស័យគុនខ្មែរ និង លើកទឹកចិត្តកីឡាករកម្ពុជាដែលត្រូវប៉ះគូប្រកួតជាមួយកីឡាករអន្តរជាតិ និងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ទទកផងដែរ។

មិនត្រឹមតែមានការប្រកួតដណ្តើមខ្សែក្រវាត់ ប្រាក់រង្វាន់ខ្ទង់លានបន្ថែមពីលើតម្លៃខ្លួនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍គុនខ្មែរនេះមានទាំងការតារាល្បីសម្តែងបទចម្រៀងដើម្បីញុំាងកម្មវិធីឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ថែមទៀត។ ក្នុងនោះតារាចម្រៀង ទេព បូព្រឹក្ស ក៏បង្ហាញវត្តមានដ៏កម្រក្នុងព្រឹត្តិការណ៍គុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhANC2iWpd52AU3TB994rTB1b5VGGdeOqeoqeEqYttSn_s1ubb66uZKJRIZYDEc-C44xNbimWYhbPTV8eDgCQ_K_UhwDP-iBNBK91RD_4mREnjeavOjXjuOXmsknVyawimVYkPDLcLIxRk3RW3QtjPcRpm83S5i-dmy5XBFKSXqwsDaf7PBRBulNe3Pm3E/s1280/photo_2024-04-01_15-36-37%20(2).jpg

ទេព បូព្រឹក្ស បានលើកយកបទចម្រៀងពីរបទមកសម្តែងរួមមានបទ «ចតុរង្គគុនខ្មែរ» ជាមួយទស្សនីយភាពក្បាច់គុនល្បុក្កតោ និងរបាំខ្មែរ។ តារាចម្រៀងរូបនេះក៏បានបន្ថែមបទចម្រៀងមួយបទទៀតមានចំណងជើងថា «វីរៈនារី» ដែលជាបទដ៏ល្បីល្បាញរបស់នាងជាមួយទស្សនីយភាពចង្វាក់រាំពីក្រុមរាំប្រចាំខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAfnAYHOY6jMPXm8g1aNz7SqXt9vRyE8D6QULHOUgams6KnUdPdsKUUfn741pkqNdVrBGRurW6JFZOFdmAEZHNseQw0mar_oE3U3whNRxAZbP3Wae40UiwmkrsU7Xqbh-ITeJIHkRDsipKT8OsMm0Q2Xd14utk7_eKc555_DQd6v4rtZovlT699_5yj3M/s1280/photo_2024-04-01_15-36-37.jpg

បទចម្រៀងពីរបទខាងលើរបស់ ទេព បូព្រឹក្ស លើកយកមកសម្តែងក្នុងព្រឹត្តិការណ៍គុនខ្មែរនេះធ្វើឱ្យមានការកោតសរសើរយ៉ាងច្រើនពីសំណាកទស្សនិកជន ការបកស្រាយដោយផ្ទាល់របស់ ទេព បូព្រឹក្ស ពិតជាធ្វើបានល្អគួរជាទីគាប់ចិត្ត។ ចំណែកឯបទចម្រៀងទៀតសោតសុទ្ធតែមានអត្ថន័យជា្រលជ្រៅហើយទាំងពីរបទនេះប្រទេសជិតខាងកម្ពុជាក៏កើតទុក្ខមិនសុខចិត្តដែរកាលពីកន្លងមកនេះដោយសារតែដាក់ចំណុចពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB64UfwcBw4Ov0XpKPuKyZ4qWoNp9k3xVdFHidkU67lg6IfmSYfHavGNMXNaQB1AbBExjxddM4-_ViM2jobxfcXsOp1L9Gp4VQd3o4-YTDRjcbC6mRz7NPSTnQ9GewYG8oDOah_sgbcfQLqHZ_uSsde0im5pDtBVV6a1WaQ4SJpLYflGKkv_h7JTxPtuM/s1280/photo_2024-04-01_15-36-35.jpg

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ខាងលើនេះរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ត្រូវបានភាគីថៃបញ្ឈប់ការនាំកីឡាកររបស់ខ្លួនមកប្រកួតភ្លាមៗដោយសារតែប្រជាជនថៃមិនសប្បាយចិត្តនឹងពាក្យគុនខ្មែរ៕

ពេជ្រ សួគ៌លី ហួសចិត្តខ្លាំងឃើញផ្ទាល់ភ្នែកស្រស់ៗក្មេ.ងស្រីៗឱ្យគេប៉ះ គេថើបតាមចិត្ត

0

ថ្មីៗនេះក្រុមយុវជនយុវនារី សិស្សានុសិស្សមួយចំនួននៅរាជធានីភ្នំពេញបានចាប់ផ្តើមនាំគ្នាលេងបាញ់ទឹក បាតម៉្សៅ បង្កឱ្យការរំខាននៅតាមដងផ្លូវសាធារណៈបង្កឱ្យមានការកកស្ទះចរាចរណ៍ជាដើម។ មិនត្រឹមតែប៉ុណ្ណោះកញ្ញា ពេជ្រ សួគ៌លី អ្នកបង្កើតមាតិកាមួយរូបបានសម្តែងដោយក្តីហួសចិត្តជាខ្លាំងព្រោះបានឃើញផ្ទាល់ភ្នែកចំណែកឯក្មេងស្រីៗឱ្យគេប៉ះ ឱ្យគេថើបតាមចិត្តមិនចេះស្រលាញ់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOX8FdpEK4htEwpoDMf2EUvZFYiueFrjhiXrY68cIoa6F1CFU28LCpH8f_lDYoqR_I9g2QUuEwLPK_UWZZmFrmYahBEx4KyM2haYYxpaDZEitbXpySbOSWeQS9mzKs_YtUPereP866yVZisvhaJF0n0y1sDJgFVbqYlRDzEAQyp-rE9GEQ8yRdeqE5pwQ/s2048/image_2024-04-01_14-11-54.png
យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ពេជ្រ សួគ៌លី បានបង្ហោះវីដេអូខ្លីមួយភ្ជាប់មកជាមួយខ្លឹមសារថា «14.15.16ឆ្នាំ….. អូនឯងឱ្យគេប៉ះ គេថើបតាម ចិត្តចឹង អូនគិតថាគេជាគូអនាគតអូនមែន??? ធ្លាប់តែឃើញក្នុង Video តែពេលនេះបានឃើញផ្ទាល់ភ្នែកហួសចិត្ត (Video នេះខ្ញុំបាន edit មិនឱ្យឃើញមុខច្បាស់ទេ មិនចង់ឱ្យប៉ះពាល់អនាគតក្មេងៗ)»។

ពេជ្រ សួគ៌លី បានបន្ថែមទៀតថា «ដំបូងចង់និយាយទៅកាន់ប្រុសៗមួយចំនួនដែលអសីលធម៌លេងបន្លំមនុស្សស្រីប៉ះនេះប៉ះនោះ គេមកលេងដើម្បីសប្បាយមិនមែនមកដើម្បីឱ្យពួកអសីលធម៌គ្មានចំណេះដឹងដូចអ្នកឯងមកស្ទាបគេនោះទេ។ ក្មេងស្រីមួយចំនួនក៏អ៊ីចឹងដែរ ហេតុអ្វីប្អូនមិនចេះស្រឡាញ់ខ្លួន អាយុប៉ុន្មានហើយ ចេះរកស៊ីចិញ្ចឹមខ្លួនឯងហើយឬនៅ»?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2wchpja4nKwULeJZnL-RKBfdAlj1aLVUN7x3p6QpgD08YJ9INdVcW36fV37Ml2i7wPcoKt4Z0MXII2tckRsLwRRLaT4X0Hm9y3WCb5p22KEXq7NhvagqaH1d9Rr-EFr_vhITTXjw8GdPc62btyQugcI8N8RNxixHY-ObnSVOYa0naLSOLODLU92SuMI/s2048/image_2024-04-01_14-11-51%20(2).png

អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថា « បើសិនជាម្ដាយឪពុកប្អូនដឹងតើគាត់នឹងមានអារម្មណ៍បែបណា??? អនាគតវែងឆ្ងាយណាស់កុំងាយពេក មិនទាន់ទទួលខុសត្រូវជីវិតខ្លួនឯងបានទេ កុំហ៊ានពេកគេមិនមែនជាគូអនាគតរបស់ប្អូនទេ ហើយប្អូនក៏មិនអាចរកឃើញគូអនាគតដោយគ្រាន់តែមកលេងបាតម្សៅឱ្យគេថើបប៉ុណ្ណឹងដែរបញ្ជាក់: មិនមែនខ្លួនរបស់ខ្ញុំទេតែខ្ញុំដាស់តឿន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiackKj9LfbICzCWSF7LeavhoNZsF63DAm3O89LcI6OQCAJFlj1N_FvXD51z0JPEzr-84MCWhuTC9V7K3SEFjc9KplJ63C9tL7kNXvjuEEtRrJntURQeymEvzvJ-LajS4qDNygK2Wqnq_l-xcW05lz2xeLWz69K9Z2irwpT8DZjeobjxnGkdk2XLMweSu0/s1080/image_2024-04-01_14-11-50%20(2).png

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5a0GW_CZcOnIRS6YArQ-4la7WfAMaqhTnSzB6r_dO5M2x1xU6I_wCtewoQ9oZEP_BlEimytPwzxgdLEflbN6jiKWOJinB682VzZeSIEOx-TG5r6Q0qCziBKHqxt6DdOtc8_d90oWTYUlKyhSa67xXigaOdk44TtzyVj7JNlKcHbdSOxJqGpoSVtWifI/s1688/433879085_2097932303933544_5279985097982515722_n.jpg

ដោយថ្មីនេះៗសង្កេតឃើញថានៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ៕

ខែថ្មី! សាំងឡើងថ្លៃបន្តិច ខណៈម៉ាស៊ូតចុះ៥០រៀល

0

ឆ្នាំ២០២៤ ម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ។

បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន៖

  • សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ
  • តម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2mFzr3RmnTtlvauMyYW2zBqMS2ctoQ4g4jhng2M4GKLAUt2WP6D7xX-V45qCabJOYzDNemLloS3ICsSukyL1WW-90eVNlpwLpulanFWc_AE2WlARsD8AoylBknDX6nrGzt726Az9U99LuT2F_polShzKVeAIf2P2yyXcSokMnCfa-6ViDnmc73KGWZa0/s1280/photo_2024-04-01_11-12-42.jpg 

Ford Ranger ជាប់ជាជម្រើសរថយន្ត Pick-Up ដែលទទួលបានចំណាត់ថ្នាក់លេខ១ ​ប្រចាំឆ្នាំ២០២៣!

0

រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP  ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up  ទាំងមូល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤​។  ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger គឺជារថយន្តដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៥ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ​​​ដោយសារមានការផ្តល់នូវទំនុកចិត្តដល់អតិថិជន និងបច្ចេកវិទ្យាទំនើបលើសគេនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។​ លើសពីនេះទៅទៀត រថយន្ត Next Generation Ford Ranger ក៏បានគ្របដណ្តប់ទីផ្សាររថយន្ត Pick-Up  ជាច្រើនប្រទេសនៅជុំវិញពិភពលោក ជាពិសេសទីផ្សារព្រះរាជាណាចក្រកម្ពុជា។ នេះក៏ដោយសារតែការគាំទ្រពីអតិថិជន និងទំនុកចិត្តទៅលើសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពដ៏ទំនើបរបស់រថយន្ត ដោយហេតុនេះហើយទើបធ្វើអោយរថយន្ត Next Generation Ford Ranger ទទួលបាននូវការផ្តល់ចំណាត់ថ្នាក់ផ្កាយ៥ ពីកម្មវិធីវាយតំលៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់​ (Australasian​ New Car ​Assessment Programme) ​ដែលក្រោមការរចនានៃគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច​ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រទេសអូស្រ្តាលី ក៏ដូចជាអតិថិជនជុំវិញពិភពលោកផងដែរ។សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។

ចង់ជ្រាបច្បាស់ ពីមូលហេតុដែលធ្វើអោយរថយន្ត Ford Ranger ទទួល​បាន​ការគាំទ្រ និងពេញនិយម​នៅទីផ្សារប្រទេសកម្ពុជា សូមទស្សនាវីឌីអូនេះទាំងអស់គ្នា៖ https://www.youtube.com/watch?v=M5EcpdrUvY0

 

ផ្ទុះការចាប់អារម្មណ៍! ឆេងម៉េងត្រកូលអភិជនចិន ដុតក្រដាសសែនកុងម៉ា ផ្អើលអស់ឋានទាំង៣

0

ថ្មីៗនេះ រីដេអូចែកចាយពីបណ្តាញសង្គម គឺបានបង្ហាញឲ្យឃើញថា ពិធីបុណ្យឆេងម៉េងទំនងជារបស់ខ្សែស្រឡាយកំពូលអភិជនចិន បានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង ហើយក៏បានក្លាយជាប្រធានបទគួរជាទីចាប់អារម្មណ៍ក្នុងចំណោមមហាជនគ្រប់ៗរូប។

ពិធីបុណ្យឆេងម៉េង ជារៀងរាល់ឆ្នាំត្រូវបានគេប្រារព្ធឡើងធំរយៈពេលមួយថ្ងៃ អាចត្រូវនឹងថ្ងៃទី ៤,៥,៦ ខែមេសា ឬពេលខ្លះអាចធ្វើឡើងមុនថ្ងៃទាំងនេះបន្តិចបន្តួច តាមទំនៀមទម្លាប់របស់គ្រួសារខ្សែស្រឡាយចិននីមួយៗ។ នៅអំឡុងថ្ងៃឆេងម៉េង គ្រួសារចិននឹងទៅលេងផ្នូររបស់បុព្វបុរសពួកគេ ដើម្បីធ្វើការសម្អាតផ្នូរនិងគោរពបូជាផ្សេងៗ។ ជាមួយគ្នានោះ ដើម្បីប្រារព្ធកិច្ចពិធី គេក៏ត្រូវមានដង្វាយជាម្ហូបអាហារ មាន់ស្ងោរ ជ្រូកខ្វៃ ផ្លែឈើ នំចំណីផ្សេងៗទៅតាមលទ្ធភាពរៀងៗខ្លួន អមជាមួយនឹងក្រដាសអុជសែនដូនតាក្នុងរូបរាងជាលុយ ផ្ទះ មាស ប្រាក់កែវកងជាដើម ដោយគេជឿថា ការដុតសម្ភារៈទាំងនេះ ដើម្បីធានាថាវិញ្ញាណរបស់អ្នកស្លាប់អាចចាប់ជាតិថ្មីជាមួយនឹងជីវិតដ៏ល្អប្រពៃនិងសប្បាយហូរហ៊ា។

យ៉ាងណាមិញ វីដេអូនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺបានបង្ហាញឲ្យឃើញថា គ្រួសារខ្សែស្រឡាយចិនព្រមទាំងជាកំពូលអភិជន (មិនបានបញ្ជាក់ទីតាំង) គឺបានប្រារព្ធបុណ្យឆេងម៉េងនេះយ៉ាងមហាឡារិកបំផុតស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើឲ្យមនុស្សគ្រប់ៗគ្នាស្ញប់ស្ញែងមិនដាច់ពីមាត់។ ព្រោះថា ក្រៅតែពីមានការសែនព្រេននូវម្ហូបអាហារនំចំណីដ៏ច្រើនពោរពាសហើយ អ្វីដែលគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុត គឺឃើញថាមានក្រដាសដុតសែនកុងម៉ាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរូបរាងជាសម្ភារៈស្ទើរតែគ្រប់មុខ និងស្ទើរតែបង្កើតបានជាភូមិមួយរួមមានទាំង រថក្រោះ សំពៅ ឡាន ម៉ូតូ ពូក កៅអី សាឡុង ម៉ាស៊ីនត្រជាក់ ផ្ទះ យន្តហោះជាដើម នៅក្នុងទំហំធំៗ ហើយបើសរុបរបស់របរទាំងអស់នេះវិញ ប្រហែលអាចមានរហូតដល់ទៅរាប់ពាន់គ្រឿងឯណ្ណោះ ដើម្បីដុតសែនថ្វាយបុព្វបុរសរបស់ពួកគេ។

គួរបញ្ជាក់ថា ពិធីបុណ្យឆេងម៉េង ឬភាសាចិន ហៅថា QingMing ដែលត្រូវបានគេស្គាល់ថាជាទិវាបញ្ចុះសព និងជាទិវាឧទ្ទិសកុសលដល់ដូនតា របស់ខ្សែស្រឡាយកាត់ចិន។ បុណ្យឆេងម៉េង គឺជាប្រពៃណីរបស់ប្រទេសចិន ហើយគេសង្កេតឃើញថា បានមានការប្រារព្ធពិធីនេះឡើងពីសំណាក់ជនជាតិចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ រួមទាំងប្រទេសអាស៊ីផ្សេងទៀត ដូចជា កម្ពុជា ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ីជាដើម៕

ក្រុមហ៊ុន Apple គ្រោងសាងសង់រោងចក្រនៅអាស៊ីអាគ្នេយ៍ជាលើកដំបូង

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាម Techinasia ដែលបានរាយការណ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថានាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គ្រោងនឹងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Apple មានគម្រោងចង់សាងសង់រោងចក្រនៅអាស៊ីអាគ្នេយ៍។
លោក Tim Cook បាននិយាយថា គាត់គ្រោងនឹងទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២០ ខែមេសាខាងមុខនេះ ក្នុងគោលបំណងពាក់ព័ន្ធនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងលទ្ធភាពដែលក្រុមហ៊ុននឹងសាងសង់រោងចក្រថ្មីដំបូងនៅក្នុងប្រទេសនេះ ទោះជាយ៉ាងណាក៏ដោយ ផែនការទាំងនេះនៅតែមិនទាន់ប្រាកដប្រជានៅឡើយទេ។https://blogger.googleusercontent.com/img/a/AVvXsEhL1ws77tEw2aLIIsP1CjnsSNpG2geRyCgo9HuHJ4EBEFj-dn1ums12ifdppM3MlM2a1tcS-QrYmOGWFn8N_5GE7lNCRGnS0DXfhN6T3QsyMU3Ql1-3ss4A9WZu4209adksKRg9fZbdDqbBfw48rzhtmReNrZTU0rMDlh1MVVTbJXuTI9AimV7O8lqNtDw

ក្នុងឆ្នាំ ២០១៧ Apple បានបណ្តាក់ទុនចំនួន ៤៤ លានដុល្លារនៅឥណ្ឌូនេស៊ី នៅពេលនោះ ការវិនិយោគនេះត្រូវបានធ្វើឡើងតាមរយៈការសាងសង់សាលា Apple Academy ដែលមានទីតាំងនៅ BSD City ក្នុងខេត្ត Banten ។ យោងតាមទិន្នន័យ StatCounter គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ចំណែកទីផ្សារ iOS នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឈានដល់ ១០% ដែលចំនួននេះនៅតែទាបជាងចំណែកទីផ្សារ Android របស់ Google ច្រើន។ បើយោងតាមរបាយការណ៍ពី IDC ការលក់ស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុនក៏ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្សេងទៀតដូចជា Samsung, Oppo និង Vivo ផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEh48gEZrSxY9MwfgrKK5CcdDGF7sGR4pUEqPAOxRAkJ-Ji6WfGv3jWijIOlcVBZ7-le5fIQGaaOqumoQ7lXmnFERC7uo_LxcKOqGw62-EOpsL0FPisHKaqJOTBZ3bTb6HrGplBpqkvD3ftXAzCuH74si74fJAL1hI9kmbAftnFdBqoNJBKs6GyekXfMTv8

ទោះជាយ៉ាងណាក៏ដោយ IDC ក៏បានកត់សម្គាល់ផងដែរថា ការលក់ស្មាតហ្វូនតម្លៃខ្ពស់ ដែលគ្រប់គ្រងជាចម្បងដោយ Apple និង Samsung គឺជាក្រុមហ៊ុនតែមួយគត់ដែលកើនឡើងកាលពីឆ្នាំមុន ដោយសម្រេចបាននូវការកើនឡើង ៧៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីដើមខែនេះ Apple ក៏បានសម្រេចចិត្តបើកមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំបូងរបស់ខ្លួនសម្រាប់តំបន់ក្នុងប្រទេសសិង្ហបុរី ដោយផ្តល់នូវការចូលប្រើប្រាស់កាន់តែប្រសើរឡើងទៅកាន់អ្នកជំនាញ សេវាកម្មគាំទ្រ បច្ចេកវិទ្យា និងធនធានចុងក្រោយបំផុតពី Apple ។https://blogger.googleusercontent.com/img/a/AVvXsEgt9LQPpMQnvlHpew2R2nQnDZYjTuTOV-glyYPnfKvmLznbxKw3BeZ7szLZ_p9g11St6SalZB5WTScoVUzmX1b7Re1sxI-5SDOxGfuridLR12LM5bYtQ7lUTpcFSjRzqNUFHOaYkBHuKSqMKjxN2kYTpi5SYMs6NYqyYbX1hx3PrPCAgtu2pbI8_wss4XQ

មជ្ឈមណ្ឌលនេះមានទីតាំងនៅអគារមួយនៅលើផ្លូវ Fusionopolis Walk ភាគខាងជើងនៃប្រទេសសិង្ហបុរី។ នេះជាកន្លែងមួយក្នុងចំណោមគ្រឿងបរិក្ខារសាកលទាំងបួនរបស់ Apple រួមជាមួយ Cupertino រដ្ឋ California (សហរដ្ឋអាមេរិក) Bengaluru (ឥណ្ឌា) និង Shanghai (ចិន)។ Susan Prescott អនុប្រធានផ្នែកទំនាក់ទំនងអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple បាននិយាយថា មជ្ឈមណ្ឌលនេះនឹងក្លាយជាធនធានដ៏អស្ចារ្យសម្រាប់អ្នកអភិវឌ្ឍន៍មកពីប្រទេសសិង្ហបុរី និងប្រទេសជិតខាង៕

គ្រាប់ពេជ្រកម្ពុជា៣រូបសុទ្ធតែទទួលបានលទ្ធផលល្អលើឆាកអន្តរជាតិខណៈ ល្អហួស បានមកុដ ឯក

0

បវរកញ្ញាវ័យក្មេងទាំង៣រូបដែលជាគ្រាប់ពេជ្ររបស់ប្រទេសកម្ពុជារួមមាន ជូរី ល្អហួស ជា អមរាសូហ្វី យិត អេលីស សុទ្ធតែធ្វើបានល្អក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។ ចំណែកឯ ល្អហួស បានសាងប្រវត្តិសាស្រ្តសាជាថ្មីសម្រាប់ប្រទេសជាតិដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 បន្ទាប់ពីបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។

កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គឺជារាត្រីផ្តាច់ព្រ័ត្រការប្រកួតបវរកញ្ញាវ័យក្មេង Junior Idol World នៅលើទឹកដីប្រទេសថៃបន្ទាប់ពីឆ្លងកាត់ការបង្ហាញសកម្មភាពផ្សេងៗប៉ុន្មានថ្ងៃមកនេះ។ ក្នុងការប្រកួតតំណាងប្រទេសលើកនេះរួមមាន ល្អហួស ប្រកួត Miss Preteen អមរាសូហ្វី Little Miss និង អេលីស ប្រកួត Miss Teen Junior Idol World 2024។ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជាមិនខកបំណងនោះគ្រាប់ពេជ្រតូចរបស់កម្ពុជាទាំង៣រូបនេះសុទ្ធតែទទួលបានលទ្ធផលល្អប្រសើរនៅលើឆាកអន្តរជាតិលើកស្ទួយមុខមាត់ប្រទេសកម្ពុជាយ៉ាងខ្លាំង។

ល្អហួស បានសាងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាម្តងទៀតក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណៈម្ចាស់ជ័យលាភីឆ្នាំ២០២៣ គឺបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។ ដូច្នេះកម្ពុជាបានសាងសមិទ្ធផលស្ទួនៗនៃការប្រកួតសម្រស់វ័យក្មេងនេះ។ មិនត្រឹមតែរកមកុដឯកជូនប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែល្អហួស បានដណ្តើមជ័យលាភីជាច្រើនទៀតជូនប្រទេសកម្ពុជា។ ឈុតតំណាងជាតិរបស់ ល្អហួស ដែលមានឈ្មោះថា «អធិរាជិនីហង្សាវតីស្រីកម្ពុជា» បានយកឈ្នះឈុតតំណាងជាតិប្រទេសផ្សេងទៀតក្លាយជាឈុតតំណាងជាតិល្អផ្តាច់គេក្នុងការប្រកួត និងឈ្នះ ពានរង្វាន់ Vote បោះឆ្នោតច្រើនជាងគេ ផងដែរ។ លើសពីនេះទៅទៀត ល្អហួស ក៏ធ្វើឱ្យម្ចាស់ផ្ទះរៀបចំភ្ញាក់ផ្អើលចំពោះសមត្ថភាពជាម្ចាស់ដើមនៃ «របាំអប្សរា» ដែលយុវតីរូបនេះបានរាំយ៉ាងល្អឯកនៅឆាកប្រកួត។

មិនត្រឹមតែ ល្អហួស បានសាងលទ្ធផលល្អជូនជាតិមាតុភូមិប៉ុណ្ណោះទេ ងាកទៅកាន់គ្រាប់ពេជ្រកម្ពុជាពីររូបទៀតក៏ធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពដូចគ្នា។ បវរកញ្ញាវ័យក្មេង ជា អមរាសូហ្វី បានជាប់ជ័យលាភីលំដាប់រងទី២ Little Miss Junior Idol World 2024 ចំណែកឯ យិត អេលីស ក៏បានជាប់លំដាប់រងទី២នៃការប្រកួត Miss Teen Junior Idol World 2024ដូចគ្នា។

ជ័យលាភីបវរកញ្ញាវ័យក្មេងទាំង៣រូបនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍មោទនភាពយ៉ាងខ្លាំងទោះបីជាអ្នកទាំងបីនៅវ័យក្មេងតែបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពសាងឈ្មោះល្អសម្រាប់ប្រទេសកម្ពុជា៕

 

 

ផ្ទុះការវែកញែកយ៉ាងខ្លាំងទៅលើវីដេអូណែនាំបន្លែផ្លែឈើនាំចូលពីចិនរបស់ ខ្លឹម ស្រីគា Miss Grand Cambodia 2017

0

វីដេអូមួយរបស់កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017 បានធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយសារតែបានផ្សព្វផ្សាយពីបន្លែឈើនាំចូលពីប្រទេសចិន មកលក់នៅប្រទេសកម្ពុជាមានតម្លៃធូរថ្លៃ។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា ការនាំចូលបន្លែ ផ្លែឈើច្រើនយ៉ាងនេះទើបធ្វើឱ្យផលិតផលក្នុងស្រុកពុំមានទីផ្សារទូលំទូលាយ ។ ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តម ឃឹម ហ្វីណង់ ក៏បានចូលរួមជាមតិយោបល់ដូចគ្នា។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/433648131_968840664608747_6831915731336647287_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=xH7R-UC06FYAX9V4KBm&_nc_ht=scontent.fpnh20-1.fna&oh=00_AfCYVbl4CD2B4TiRGns3z0lR4ErfUR6J4KYqpiB-NDIKmg&oe=6610650B

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខ្លឹម ស្រីគា Miss Grand Cambodia 2017 បានបង្ហោះវីដេអូជាង៥នាទីភ្ជាប់មកជាមួយចំណងជើងថា « 400តោន បន្លែ ផ្លែឈើ មានគ្រប់មុខ តម្លៃវិញធូរសាហាវ»។ វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការមិនពេញចិត្តជាខ្លាំងចំពោះកសិផលនាំចូលពីផ្សារចិនទោះបីជាទំនិញនោះមានតម្លៃថោកក្តី។ តាមការឱ្យដឹងពី ខ្លឹម ស្រីគា ក្នុងវីដេអូផ្សព្វផ្សាយបានលើកឡើងថា បន្លៃការ៉ុតមានតម្លៃ៩០០រៀលក្នុង១គីឡូក្រាម ឆៃថាវ១០០០រៀល ខ្ញី៣៨០០រៀល ស្ពៃបូកគោ១៦០០រៀល ផ្លៃសារី៤២០០រៀល ក្រូច ៤២០០រៀល ប៉ោម ៤៨០០រៀល ដំឡូងបារាំង១៨០០រៀលក្នុងមួយគីឡូក្រាម។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/434635659_779794664088477_8528672513088068266_n.jpg?stp=cp6_dst-jpg&_nc_cat=100&ccb=1-7&_nc_sid=5f2048&_nc_ohc=_g9EhiBhVnUAX8XRZ8T&_nc_ht=scontent.fpnh20-1.fna&oh=00_AfCscigLijfCwY1KW0WUPLQgL_RS11_DuASgTh6ZMumQbg&oe=6610388D

តម្លៃធូរថ្លៃនៃផលិតផលនាំចូលពីទីផ្សារចិននេះ អ្នកលេងបណ្តាញសង្គមសម្រុកចូលទៅបញ្ចេញមតិថា «ចឹងៗផ្សាយណាស់ ផលិតផលក្នុងស្រុកមិនផ្សាយ មិនគាំទ្រទេ, ផ្សព្វផ្សាយមើលទៅដូចមានមោទនភាពណាស់ចឹងដែលនាំចូលមកបានច្រើនទាំងដែលបន្លែ ផ្លែឈើ ក្នុងស្រុកលក់អត់ចេញ, ខ្ញុំបានឮផ្ទាល់ត្រចៀក ហើយក៏បានឃើញសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយដែរថា បន្លែផ្លែឈើ ស្រូវអង្ករ ត្រីសាច់ នៅទឹកដីខ្មែរយើង គឺមានរសជាតិឆ្ងាញ់ណាស់។, មានតែអ្នកមានលុយ អ្នកជោគជ័យធ្វើទាំងនេះបាន អរគុណច្រើនបងដែលជួយប្រម៉ូតបន្លែផ្លែឈើជ្រលក់ថ្នាំយើងខ្ញុំ ជូនពរបងឱ្យគេជេរកាន់តែច្រើន»។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/423248947_941694917323322_7893056884413902427_n.jpg?stp=cp6_dst-jpg&_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=-WwlKp3fgUoAX-xlXY7&_nc_ht=scontent.fpnh20-1.fna&oh=00_AfAVki0GBvz3AF4oBXizwTQMbClm1yX7zBrT7N6ehjyxKQ&oe=66104FC1

អ្នកផ្សេងទៀតបានលើកឡើងថា «ចឹងបានបន្លែក្នុងស្រុកខ្មែរធ្លាក់ថ្លៃ ពុំគប្បីត្រេកអរនឹងរបស់នាំចូលច្រើនអី សង្វេគកសិករខ្មែរយើងណាស់. សូមជួយផ្សព្វផ្សាយបន្ថែមពីផលិតក្នុងស្រុកយើងវិញ… តើកសិករគាត់រំពឹងអ្វីទៀត បើយ៉ាងៗនេះហ្នឹង»។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/419044621_779794590755151_3655435813210767183_n.jpg?stp=cp6_dst-jpg&_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=LKbQIXrkRq8AX8thTK4&_nc_ht=scontent.fpnh20-1.fna&oh=00_AfDC6foDtCE1w2i50IZcdtdH2VUH91IBNwRVnGMPjagKtA&oe=66103CBF

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថា «គាំទ្រចំពោះមតិយោបល់ជំរុញឱ្យមានចលនាគាំទ្រកសិផលក្នុងស្រុក តែយើងក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន ដូចជាផ្លែប៉ោម ក្រូចក្រហម ឬបន្លែមើមធំៗ ដែលទាមទារអាកាសធាតុត្រជាក់ខ្លាំងទើបដាំបាន ហើយសូម្បីតែប្រទេសវៀតណាមក៏ត្រូវនាំចូលពីប្រទេសចិនដែរ»។

អ្នកនាំពាក្យបន្តទៀតថា «តាមពិតទៅ អ្នកនាំចូលក៏ជាខ្មែរដែរ ពួកគាត់ឃើញឱកាស មានតម្រូវការ តែមិនមានអ្នកណាអាចដាំបាន ទើបពួកគាត់បង្កើតរបរនាំចូលបែបនេះ។ ទោះជាយ៉ាងណា ពិតជាអរគុណដល់បងប្អូនខ្មែរយើង ដែលងាកមកគាំទ្រកសិផលក្នុងស្រុក និងបងប្អូនកសិករយើងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»៕