ថ្មីៗនេះក្រុមយុវជនយុវនារី សិស្សានុសិស្សមួយចំនួននៅរាជធានីភ្នំពេញបានចាប់ផ្តើមនាំគ្នាលេងបាញ់ទឹក បាតម៉្សៅ បង្កឱ្យការរំខាននៅតាមដងផ្លូវសាធារណៈបង្កឱ្យមានការកកស្ទះចរាចរណ៍ជាដើម។ មិនត្រឹមតែប៉ុណ្ណោះកញ្ញា ពេជ្រ សួគ៌លី អ្នកបង្កើតមាតិកាមួយរូបបានសម្តែងដោយក្តីហួសចិត្តជាខ្លាំងព្រោះបានឃើញផ្ទាល់ភ្នែកចំណែកឯក្មេងស្រីៗឱ្យគេប៉ះ ឱ្យគេថើបតាមចិត្តមិនចេះស្រលាញ់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOX8FdpEK4htEwpoDMf2EUvZFYiueFrjhiXrY68cIoa6F1CFU28LCpH8f_lDYoqR_I9g2QUuEwLPK_UWZZmFrmYahBEx4KyM2haYYxpaDZEitbXpySbOSWeQS9mzKs_YtUPereP866yVZisvhaJF0n0y1sDJgFVbqYlRDzEAQyp-rE9GEQ8yRdeqE5pwQ/s2048/image_2024-04-01_14-11-54.png
យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ពេជ្រ សួគ៌លី បានបង្ហោះវីដេអូខ្លីមួយភ្ជាប់មកជាមួយខ្លឹមសារថា «14.15.16ឆ្នាំ….. អូនឯងឱ្យគេប៉ះ គេថើបតាម ចិត្តចឹង អូនគិតថាគេជាគូអនាគតអូនមែន??? ធ្លាប់តែឃើញក្នុង Video តែពេលនេះបានឃើញផ្ទាល់ភ្នែកហួសចិត្ត (Video នេះខ្ញុំបាន edit មិនឱ្យឃើញមុខច្បាស់ទេ មិនចង់ឱ្យប៉ះពាល់អនាគតក្មេងៗ)»។

ពេជ្រ សួគ៌លី បានបន្ថែមទៀតថា «ដំបូងចង់និយាយទៅកាន់ប្រុសៗមួយចំនួនដែលអសីលធម៌លេងបន្លំមនុស្សស្រីប៉ះនេះប៉ះនោះ គេមកលេងដើម្បីសប្បាយមិនមែនមកដើម្បីឱ្យពួកអសីលធម៌គ្មានចំណេះដឹងដូចអ្នកឯងមកស្ទាបគេនោះទេ។ ក្មេងស្រីមួយចំនួនក៏អ៊ីចឹងដែរ ហេតុអ្វីប្អូនមិនចេះស្រឡាញ់ខ្លួន អាយុប៉ុន្មានហើយ ចេះរកស៊ីចិញ្ចឹមខ្លួនឯងហើយឬនៅ»?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2wchpja4nKwULeJZnL-RKBfdAlj1aLVUN7x3p6QpgD08YJ9INdVcW36fV37Ml2i7wPcoKt4Z0MXII2tckRsLwRRLaT4X0Hm9y3WCb5p22KEXq7NhvagqaH1d9Rr-EFr_vhITTXjw8GdPc62btyQugcI8N8RNxixHY-ObnSVOYa0naLSOLODLU92SuMI/s2048/image_2024-04-01_14-11-51%20(2).png

អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថា « បើសិនជាម្ដាយឪពុកប្អូនដឹងតើគាត់នឹងមានអារម្មណ៍បែបណា??? អនាគតវែងឆ្ងាយណាស់កុំងាយពេក មិនទាន់ទទួលខុសត្រូវជីវិតខ្លួនឯងបានទេ កុំហ៊ានពេកគេមិនមែនជាគូអនាគតរបស់ប្អូនទេ ហើយប្អូនក៏មិនអាចរកឃើញគូអនាគតដោយគ្រាន់តែមកលេងបាតម្សៅឱ្យគេថើបប៉ុណ្ណឹងដែរបញ្ជាក់: មិនមែនខ្លួនរបស់ខ្ញុំទេតែខ្ញុំដាស់តឿន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiackKj9LfbICzCWSF7LeavhoNZsF63DAm3O89LcI6OQCAJFlj1N_FvXD51z0JPEzr-84MCWhuTC9V7K3SEFjc9KplJ63C9tL7kNXvjuEEtRrJntURQeymEvzvJ-LajS4qDNygK2Wqnq_l-xcW05lz2xeLWz69K9Z2irwpT8DZjeobjxnGkdk2XLMweSu0/s1080/image_2024-04-01_14-11-50%20(2).png

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5a0GW_CZcOnIRS6YArQ-4la7WfAMaqhTnSzB6r_dO5M2x1xU6I_wCtewoQ9oZEP_BlEimytPwzxgdLEflbN6jiKWOJinB682VzZeSIEOx-TG5r6Q0qCziBKHqxt6DdOtc8_d90oWTYUlKyhSa67xXigaOdk44TtzyVj7JNlKcHbdSOxJqGpoSVtWifI/s1688/433879085_2097932303933544_5279985097982515722_n.jpg

ដោយថ្មីនេះៗសង្កេតឃើញថានៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ៕