នៅព្រឹកថ្ងៃទី១ ខែមេសា ក្រុម BABYMONSTER ដែលមានសមាជិកទាំង៧នាក់) បានធ្វើសន្និសីទសារព័ត៌មាននៅអគារការិយាល័យថ្មីរបស់ YG ក្នុងទីក្រុង Mapo-gu ទីក្រុងសេអ៊ូល ដើម្បីនិយាយពីការចេញអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេ។ BABYMONSTER គឺជាក្រុមចម្រៀងនារីថ្មីដែល YG បង្កើតលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWCGyeI-779yT2tH-SKLWa2CKRJlAbIOVE6tFLh7AcDjjQ86vGd3Se0AxcLhUKIsgPvRAPQ3IdwKS-zZ9C86JT6ru8iCn_EWrtnQ1Hh6UQaSi_2R-aB4M71-dalZMPc3-dGUMvrcBwhD3z5nk7vTGb2njOoQ18ayvMkKMVVhgrW_aLhCRTpiXBr1cdMs/s1275/image_2024-04-01_11-54-57%20(2).png

ក្រុមថ្មីនេះបោះជំហានដំបូងក្នុងវិស័យតន្ត្រីដោយចេញបទ “BATTER UP” កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែអវត្តមាន Ahyeon មិនអាចចូលរួមជាមួយសមាជិកនៅពេលនោះបានទេ ដោយសារបញ្ហាសុខភាព ប៉ុន្តែទីបំផុតនាងបានត្រលប់ទៅក្រុមវិញសម្រាប់ការផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេ។ ជាមួយនឹងអាល់ប៊ុមខ្នាតតូចនេះ BABYMONSTER បានបង្ហាញខ្លួនជាផ្លូវការជាក្រុមទាំងមូលដែលមានសមាជិកប្រាំពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTv8DmqC7FGTpi3490JZotweQdvs8qR1TQ_tswKdezGSicj7Pd9sEcTSm9bQd87Y2gJ4PVPYRbUxdJvlJufX-usEFlwx6OsxsiBOG3W1XjdBo9NESaZ1srSccRBlR3ix2UrEBUnQalBnxDZEPcvrJcModXX1rmGRBQxFCWruz8zbv6qgGvid9xVM7y2Bs/s1093/image_2024-04-01_11-54-58.png

ទាក់ទងនឹងអារម្មណ៍របស់ Ahyeon នាងបាននិយាយថា «ខ្ញុំចង់ជាសះស្បើយយ៉ាងឆាប់រហ័ស ហើយត្រលប់ទៅក្រុមវិញនោះហើយជាមូលហេតុដែលខ្ញុំមិនមានការព្រួយបារម្ភមុនពេលចូលរួមជាមួយសមាជិក» ។ Ahyeon បន្ថែមថា «វាពិបាកក្នុងការបញ្ចេញឱ្យលម្អិត ប៉ុន្តែខ្ញុំមានការលំបាកខាងផ្លូវចិត្ត។ ខ្ញុំបានផ្តោតលើការជាសះស្បើយពីស្ថានភាពរបស់ខ្ញុំ និងព្យាយាមរក្សាសុខភាពដោយការធ្វើលំហាត់ប្រាណជាប្រចាំនៅផ្ទះ។ ខ្ញុំបានជាសះស្បើយហើយឥឡូវនេះ ហើយខ្ញុំរីករាយដែលបាននៅជាមួយអ្នករាល់គ្នាបែបនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVajGw-lq02mkMheYWj6wbWEWwMaVz3kH2ZDWd84H9WARR7IMMtlnHZBEM3NKR2EndzCVb46Fz-0Q3Tuf2vmwRjDJ_KD5Ft4xiy8XNjJ0cpZfJ2jJyKvLz-sLI-_h4qNhLJ_YUsIzUc7g9J9ZOoFatU6pQZfcrFBDhGgLW4F_ImUf0MxByofidpIU5zgU/s1440/image_2024-04-01_11-54-58%20(2).png

Rora ក៏បានបន្ថែមថា «ពួកយើងបានស្គាល់គ្នាយូរហើយ ដូច្នេះយើងតែងតែគិតថាពួកយើងនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយគ្នាក្នុងនាមជាសមាជិកទាំង៧នាក់។ ខ្ញុំរីករាយណាស់ដែលឱកាសសម្រាប់ពួកយើងទាំងប្រាំពីរនាក់បានរួបរួមគ្នាឱ្យក្រុមកាន់តែខ្លាំង»។ Ahyeon បានបង្ហាញទេពកោសល្យដ៏ពូកែរបស់នាងចាប់តាំងពីការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី survival មុនដំបូងរបស់ក្រុម។ ដូច្នេះហើយ មហាជនជាច្រើនទន្ទឹងរង់ចាំការបង្ហាញខ្លួនលើកដំបូងរបស់នាង និងបានលើកការរំពឹងទុកខ្ពស់ចំពោះសក្ដានុពលរបស់នាងក្នុងការក្លាយជាអ្នកសិល្បៈគ្រប់ជ្រុងជ្រោយ។ ជាពិសេស អ្នកខ្លះថែមទាំងដាក់ឈ្មោះហៅក្រៅ Ahyeon ថា «Jennie តូច» ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFlVenZTScXk5_EFtwzcdSF9rbeOCBMwFLarFKBa059HCgUfSStILa_mp0v3vsy0Z5D-szS6C4NOx3e8P3e3uYUsnZ0nD5zaxKtKI0kqCNsHwnKuP7VQx3LpvQl9xZghoqGJeiLRJOGSzsqjksAS3-nhE8AQ-ssgSMg-BAVzaiHrZbJQmB3Esmqd6Lnnk/s1000/1-lifestyle-asia_3466221_20230914171902.jpg

ចំពោះបញ្ហានេះ Ahyeon បានសារភាពថា «តារាចម្រៀងរៀមច្បង Jennie សមាជិកក្រុម BLACKPINK គឺជាidol របស់នាងតាំងពីនាងនៅជាអ្នកហ្វឹកហាត់»។ Jennie គឺជាមនុស្សម្នាក់ដែលជំរុញទឹកចិត្តនាងជាខ្លាំងក្នុងនាមជា Role Model ។ វាជាកិត្តិយសរបស់នាងណាស់ដែលត្រូវបានគេហៅថា «Jennie តូច» (Little Jennie)។ ក្នុងនាមជាសិស្សប្អូននាងចង់ធ្វើឱ្យល្អជាងនេះសម្រាប់រៀមច្បងរបស់នាង ហើយនាងចង់ក្លាយជាសិល្បករម្នាក់ដែលអាចរកនូវពណ៌ផ្ទាល់ខ្លួនដូចរៀមច្បង Jennie ជាមួយនឹងនាម «Jennie តូច» ទៅដល់អ្នកគាំទ្ររបស់នាង៕