Home Blog Page 113

វៀតណាមកាន់តែបោះជំហានទៅមុខ ជាមួយនឹងគម្រោងផលិត «បន្ទះឈីប» ដោយខ្លួនឯង

0

ហូជីមិញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Viettel បានចាប់ផ្ដើមសាងសង់រោងចក្រផលិត «បន្ទះឈីប» ជាលើកដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម ដែលគ្រោងថានឹងធ្វើរួចរាល់នៅក្នុងអំឡុងពេលពី 3-4ឆ្នាំខាងមុខ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាផលិត «បន្ទះឈីប» របស់ប្រទេសខ្លួនឲ្យមានកម្រិតខ្ពស់ជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VN Express។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhujaTiIFIWWq_Eau2YnKvaFXNOAHAaHIiRtt4e1JpAJsFN7O7P5bWQdpftA6dJgCD8FiCeAhuwRQX08TvEfqrmJ91nwLL83HtvNaG7okUDBGZJ8QyBbv4xjR-p2au84AbDTXwvHi1mU84XvL5dLZaj68oisEct0l-C_jL3GCTuWBhVeKcS5oIOHJzJh2E/s665/photo_2026-01-17_09-00-54%20(3).jpg
លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel បានថ្លែងថា គម្រោងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីសមត្ថភាពផលិតបន្ទះឈីបក្នុងស្រុកដំបូងរបស់ប្រទេសវៀតណាម និងសម្រាប់ការដាក់មូលដ្ឋានគ្រឹះដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwG4agrhY2se9F7mrJz6n6au0dahFD5CKk0aW3SRoaIR9ef6KCwsx4xixIV-n_eM9PaE18KGXO9tmoeZEgwiw78BBUZPLNtOeGoLmPqy7_7uPXTMnFX-yL83qP0di9oYJoYp-PjU-ql7WbGO-gxvJhHGgQDb-tGZEYmpSt2ZgIA3Bb4uTW0SdAXTLbUYF/s1280/photo_2026-01-17_09-00-54.jpg

លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានមាននិយាយថា «គម្រោងនេះបង្ហាញពីសមត្ថភាពរបស់វៀតណាមក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបៗបន្តិចម្តងៗ»។ នៅពេលដែលរោងចក្រនេះដំណើរការរួច រោងចក្រនេះវាត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់បន្ទះឈីបដល់ឧស្សាហកម្មសំខាន់ៗដូចជា អាកាសចរណ៍ ទូរគមនាគមន៍ អ៊ីនធឺណិតនៃវត្ថុ ការផលិតរថយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងស្វ័យប្រវត្តិកម្ម ដែលផ្ដល់នូវខ្សែសង្វាក់ផលិតកម្មយ៉ាងទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eAD8yQ2hJa0KjYwwa_ITq4ht1rqWjxwrS9kVKM4iWwWjRM6DUS316F6Y18q8gb97KWdVbG2IqolHFn606GisAAdKpeoBe5S61VgLnmUk8khsRRUp76_kgxHhnsAYe_IGEtaQupVUWXkChJRWdGq6s0sC2Iqegq2kCG8JrAjoFRD9Ugmjmrub9TrhrQXY/s777/photo_2026-01-17_09-00-53.jpg

សូមជម្រាបថា ប្រទេសវៀតណាមបានដាក់គោលដៅក្នុងការបណ្តុះបណ្តាលវិស្វកររចនាបន្ទះឈីបចំនួន 50,000 នាក់នៅឆ្នាំ 2030 ក្រោមកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មស៊ីមីកុងដុកទ័ររបស់ខ្លួន ហើយព្យាករថាកម្លាំងពលកម្មបន្ទះឈីបសរុបរបស់ខ្លួននឹងមានលើសពី 100,000 នាក់នៅឆ្នាំ 2040 ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Pwi1Wr7otE53EG1MRNA1Pg_sfFKVOQk7GmC_Wb1ckHTfxh4agRroz_vnmNQKJp1kpQcwUFF4eN3Fze2mOc3hznPG4yyDsWbv7QMS-xl-sXKcT8Fi1vHfnTW0VLChfWa2KY1EoE7wXllkH0o5bfcQswQ2-CCM00Kh-g2FrnQegWskx6X2VeDtYuVYndC0/s780/photo_2026-01-17_09-00-54%20(2).jpg

លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិនៃគម្រោងនេះ រោងចក្រផលិតបន្ទះឈីបខាងលើ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ឲ្យរួចរាល់នៅក្នុងពេលឆាប់ៗ ហើយគ្រោងនឹងបើកការផលិតសាកល្បងដំបូងនៅចុងឆ្នាំ 2027 ដោយផ្ដោតលើការកែលម្អប្រតិបត្តិការឱ្យស្របតាមស្តង់ដារអន្តរជាតិ ចាប់ពី 2028 ដល់ 2030៕

អ្នកនាង ចន ច័ន្ទលក្ខណា ថា កន្និដ្ឋា សូរ ក្លាយជាអ្នកប្រាជ្ញលង់នឹងអំណួតរើស.អើងពូជសា.សន៍

0

ថ្មីៗនេះអ្នកនាង កន្និដ្ឋា សូរ បានបង្ហោះសំណេរមួយទាក់ទងនឹងជនជាតិចិនបានធ្វើឱ្យមានការបញ្ចេញមតិជាច្រើន។ ក្នុងផ្នែកបញ្ចេញមតិយោបល់គេសង្កេតឃើញថាអ្នកខ្លះក៏បានគាំទ្រការលើកឡើងនោះ ប៉ុន្តែមួយផ្នែកទៀតពុំគាំទ្រឡើយ។ ជាក់ស្តែងអ្នកនាង ចន ច័ន្ទលក្ខណា សម្តែងការមិនយល់ស្របដោយចាត់ទុកថា កន្និដ្ឋា សូរ អ្នកប្រាជ្ញលង់នឹងអំណួតរើសអើងពូជសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj9SZbPicQ4HnQD-jpQJlKS4ng0nwJWAvGft6VgcjcL5Y5Ni4Ke5qYJw33Yhb_f786MNcOuyPXRuqdEAXwH9VME9IFGsxOIMC4WF8hYTnCpWsOyklIPEpv_HWBwl4SgvHPbaiTOOmHd95XvY6PBvGAHKJFAgxtYMPm5aHm1haX7C1fY6FBuhW0ZufeM8Zz/s2048/image_2026-01-16_15-50-14.png

កាលពីថ្ងៃទី១៥ កន្និដ្ឋា សូរ បានបង្ហោះសំណេរមួយថា «ឱ្យតែចិនចូលប្រទេសណារលាយប្រទេសហ្នឹង ឆបោកតាមអនឡាញ គ្រឿងញៀន កម្ចីចងការ ចាប់ជំរិត អាវុធមិនដើរ ស៊ីអាជីវកម្មក្នុងស្រុកអស់»។ ក្នុងផ្នែកខម្មិន កន្និដ្ឋា សូរ បន្ថែមថា បន្ទាប់មកប្រទេសដែលចិនបានចូលរួច ខូចកេរ្ដិ៍ឈ្មោះខ្ទេចខ្ទីអស់ គេមិនចង់រាប់រក គេឃាំងវីសា អាជីវកម្មបរទេសគេមិនចង់ចូល បើមើលរូបភាពពីខាងក្រៅពេលចិនចូលឃើញដូចចំណេញណាស់ តែធាតុពិតពីខាងក្នុងគឺរលួយ ប្រទេសខាតបង់លើសដើម។ កន្និដ្ឋា សូរ ថា គួរឱ្យស្ដាយខ្មែរជំនាន់ថ្មីមិនបានស្គាល់ពីអត្ថន័យពិតនៃចរិតកុម្មុយនិស្ដ មនុស្សពីប្រទេសហ្នឹងភាគច្រើនចរិតគឺមិនធម្មតាដូចពួកយើងនេះទេ ខ្ញុំសង្ឃឹមថាកូនខ្មែរជំនាន់ថ្មីនឹងយល់ដឹងខ្លាំងជាងនេះទៀតអំពីរឿងទាំងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsyOlSLec8LoRBx6SFCyuXkEfeXnqIX52B8YVqMFGthlHG0zfYCFyJzfQpiN2tEvwAflObXHfa_cGwo1gnPzaf35M8Ri07SZhG3FHDYxi2hKhUxeW77ZZN_-6sbOCyQvGspPC8nOdWwiIkD84ysdKmRqEFTt3fQa_rRNfuJONXu56WFzcuV8L2nUzxokfa/s807/image_2026-01-16_14-52-21.png

សំណេរដែល កន្និដ្ឋា សូរ បានបង្ហោះបង្កឱ្យមតិប្រតិកម្មចម្រុះនៅលើបណ្តាញសង្គមដោយមានអ្នកខ្លះគាំទ្រនិងមានអ្នកខ្លះមិនគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-DCAzS54_mKEV-Pn5wPgHmnhBi9r1k_1mMfHn-L1AnobM5OfDSP9AMHLP78EDPWEA5JVK_qiWOGmEVsxljh2HLgxfJzM-g-3aIqk8Xi5PT28eaSGaP6GGDzbd7d-Nl3zjMoC19OlLHYFiFlSTqOWgnak-SWsFZSe9nUDxVwNfd1SWLgBlKez8xmsUhp4/s2048/image_2026-01-16_15-50-19.png

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអនុប្រធានសមាគមសិល្បករបានបង្ហាញគោលជំហរមិនគាំទ្រនូវការលើកឡើងរបស់ កន្និដ្ឋា សូរ ដោយតារាសម្តែងជើងចាស់រូបនេះបានបង្ហោះថា «អ្នកប្រាជ្ញលង់និងអំណួតរហូតក្លាយជា ទឹកជោរ អ្នកប្រាជ្ញល្បីពេករហូតក្លាយជាបុគ្គលដែលរើសអើងពូជសាសន៍ ប្រទេសណាខ្លះដែលរលាយដោយសារតែចិន? សូមរាប់ឈ្មោះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqtU-T5pdoPec611pFQ2cJNcgasmxchOkUsGDb8yQkml69RF8Y1CDw1G_reOR11lZe4_YTwxR0JfKNxOhkQ4sZMLDWwB6XwW_TYZi4dtvAqOCDErHSNY_NV-kFZ9ImbIl-EqktjMl2fgOy2f_9SwnxEaokojUNaFubpKA8ub9sqMRHB9AKP6wvR4BVJgq-/s2048/image_2026-01-16_15-50-20.png

ទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះខ្លឹមសារទៅកាន់ កន្និដ្ឋា សូរ មិនយូរប៉ុន្មានសំណេររបស់អ្នកនាង ចន ច័ន្ទលក្ខណា ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ៕

Trump នឹងដំឡើងពន្ធទំនិញប្រទេសណាដែលប្រឆាំងនឹងផែនការអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញប្រទេសណាដែលប្រឆាំងនឹងផែនការអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន (Greenland) ដោយសារលោកចាត់ទុកកោះនេះមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសន្តិសុខ ស្របពេលរងការរិះគ.ន់ពីរដ្ឋាភិបាលដាណឺម៉ាក សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងអ្នកនយោបាយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃទី១៦ ខែមករា ថា អាមេរិកអាចនឹងអនុវត្តវិធានការដំឡើងពន្ធទំនិញប្រទេសណាដែលមិនយល់ស្របនឹងផែនការបញ្ចូលកោះហ្គ្រីនឡែនក្នុងទឹកដីអាមេរិក ដែលជាដែនដីគ្រប់គ្រងដោយខ្លួនឯងផង និងស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកផង កោះនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុទ្ធសាស្ត្រសន្តិសុខអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

ក្នុងអំឡុងពេលប្រជុំនៅសេតវិមាន លោកប្រធានាធិបតី Trump បាននិយាយពីអាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសណាដែលមានគំនិតផ្ទុយគ្នារឿងកោះហ្គ្រីនឡែន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់តើមានប្រទេសណាខ្លះ ឬនឹងចាត់វិធានការតាមផ្លូវច្បាប់តាមវិធីណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjf-3rZS3_wSz-IwAT5DtYrzlkFSMTEjGyB2kEeWspM0IPdVqhTmIGFayRT0Mg_MN0f49jIYDwTraBPoh7ma54TyX6BoLMINDudCTqWblobicjPiD6LbwwSCgGaItN-qw_mz6mSfDfGF9V2rg5Y935YsgXrvKnnpSMex8ft1QJkUHN1yjtdT4PWUH86if/s1084/image_2026-01-08_11-28-11.png

គោលជំហររបស់លោកប្រធានាធិបតី Trump ចំពោះកោះហ្គ្រីនឡែន ស្របពេលមានការប្រឆាំងពីប្រទេសជាច្រើន រួមទាំងដាណឺម៉ាក និងហ្គ្រីនឡែន ខណៈសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (Democrat) និងគណបក្សសាធារណរដ្ឋ (Republican) មួយចំនួនក៏បារម្ភដែរ អំពីប្រធានាធិបតីអាមេរិកចង់គ្រប់គ្រងកោះនេះ ។ សមាជិកសភាអាមេរិករបស់គណបក្សទាំងពីរ ចំនួន១១នាក់ បានធ្វើដំណើរទៅកោះហ្គ្រីនឡែនដើម្បីបង្ហាញការគាំទ្រ និងស្តាប់មតិពលរដ្ឋហ្គ្រីនឡែន ថាតើពួកគេយល់ឃើញបែបណាចំពោះថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rd8eFjwQKxpY1JbjltKHIQld0cKSIYrWAlIR4V5agv4Yzab0SEzdO3O8DVT7T7v9-s5TWouCQ_uDjM1ovMJ343MjLt_4FeuVCzcLGkTnfKB9RIRWvYz_hq6LbIPTGhQZhmQ5HFi-4TNsVkzdBgTOer-lK5xo7m3YGbWa37iGyBsSmHZXMAH55fXJFvR1/s770/image_2026-01-08_11-28-11%20(2).png

លោកប្រធានាធិបតី Trump និយាយជាញឹកញាប់ថា កោះហ្គ្រីនឡែនមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសន្តិសុខអាមេរិក ទាំងប្រព័ន្ធជូនដំណឹងជាមុនពីការវាយប្រហារដោយមីស៊ីល និងការគ្រប់គ្រងផ្លូវដឹកជញ្ជូនក្នុងតំបន់អាកទិក ខណៈដាណឺម៉ាកដាស់តឿន ប្រសិនបើអាមេរិកប្រើប្រាស់កម្លាំងកងទ័ពកាន់កាប់កោះ គឺស្មើនឹងការបំផ្លាញអង្គការ NATO ទាំងមូល ។ ដូចគ្នានេះ ប្រទេសនៅអឺរ៉ុបជាច្រើន រួមមាន ៖ បារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវែស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស បានបង្ហាញគោលជំហរគាំទ្រដាណឺម៉ាក និងបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន ចូលរួមភារកិច្ចល្បាតរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfxUjDLxUbQo9Ha7B0mPeerGxnFoeYsFjW6gZYqT0A7umlLT05tRgPDpyb3AdcKw8gMVykupJsj6igOTyak2ULOfJeieEl23_pehThhCNFM5j6Bwe13C0JHvDlvTsVQRQhLLkkhdPQA3KXq-0okif5GVX1kVGrZPxfS2PUDTlbC_9rwCR8Hk5mtd8pnh-/s1600/image_2026-01-08_11-28-12.png

កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ចង់ទិញកោះហ្គ្រីនឡែនម្តងហើយ ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ដែលធ្វើឱ្យលោក Trump មិនពេញចិត្ត និងលុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកភ្លាមៗនាពេលនោះ ។ នៅឆ្នាំ២០២៦ លោកថា អាមេរិកចាំបាច់ត្រូវគ្រប់គ្រងកោះនេះជាបន្ទាន់ដើម្បីសន្តិសុខជាតិ និងការពារកុំឱ្យចិន-រុស្ស៊ីគ្រប់គ្រងនាថ្ងៃអនាគត ហើយអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ បើការចរចាទិញកោះមិនជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFRrLQI0ztcl9zM6q3mg_r-jC4yYmywawKFHG5DcwszX7dTylwWJd6ZWaMmJiA6FYcQqjRV1MFJQ2acnpDzZH0YD0zkKp0R5n3M-c81S4wtAE-5juLPX_uRp7JmEZ5gF5zSi2ND30In9btYN4hgmcycTUM_cWJAg_pKhZMtuPMWwEiOfhU2GfeFZ_eBzK/s4384/image_2026-01-08_11-28-13%20(2).png

គួរបញ្ជាក់ថា អាមេរិកធ្លាប់ទិញអាឡាស្កាពីរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧លាន ២សែនដុល្លារប៉ុណ្ណោះ ខណៈប្រទេសនានាសើចចំអកថា អាមេរិកទិញអាឡាសា្កជាដែនទឹកកក ។ ប៉ុន្តែបច្ចុប្បន្ន អាឡាស្កាក្លាយជាដែនទឹកកកមានប្រេង មាស និងទីតាំងឈរជើងរបស់កងទ័ពអាមេរិក ហើយនេះអាចជាមូលហេតុធ្វើឱ្យលោក Trump សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទទួលបានហ្គ្រីនឡែនជាដែនទឹកកកធំជាងអាឡាស្កា ៕

ម្តងហើយម្តងទៀត! បាក់ស្រុតផ្លូវព្រះរ៉ាម បណ្តាលឱ្យរថយន្តធ្លាក់ចូលហាក់ដូចព្រះធរណីស្រូប

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ផ្លូវព្រះរ៉ាម២ នៅខេត្តសមុទ្រសាខន ឆ្ពោះកាន់ទីក្រុងបាងកក បានបាក់ស្រុតភ្លាមៗក្លាយជារណ្តៅដ៏ធំ និងបែកធ្លាយប្រព័ន្ធបង្ហូរទឹកស្អាតបណ្តាលឱ្យរថយន្ត១គ្រឿងធ្លាក់ចូលក្នុងនោះ ។ អ្នកបើកបររថយន្តភ័យតក់ស្លុតយ៉ាងខ្លាំង និងចេញពីរថយន្តទាន់ពេលវេលា ខណៈសមត្ថកិច្ចបិទផ្លូវជាបន្ទាន់ធ្វើឱ្យស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWdb3dRlJhQ4gx0P8aPypkVwN_iGEP_AYpRvUC_IXz2LTb3mOqw-6kike4XskIe0g5swtHSqcZrlQUQ2eaFRj9qCsgXKiDG3kUGaT6oLfd3aNhPT2llu5QwTrQOQSrQ48yUjCeb3uX4B-BD842xyJ4UQwlyG1Sqs5-US72NYRfV1ezsQ8qDZ_VZDgAE7v/s853/photo_2026-01-17_09-50-33.jpg

សមត្ថកិច្ចបានចុះមកត្រួតពិនិត្យនៅទីតាំងកើតហេតុ និងសម្រួលការធ្វើចរាចរណ៍របស់អ្នកដំណើរ ដោយស្នើឱ្យពលរដ្ឋចៀសវាងធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ ។ តាមការសន្និដ្ឋានបឋម មូលហេតុបណ្តាលឱ្យផ្លូវនេះបាក់ស្រុត ដោយសារធ្លាយបំពង់បង្ហូរទឹកស្អាតនៅក្រោមដី ឬទឹកហូរច្រោះក្នុងដីយូរមកហើយ ទើបធ្វើឱ្យផ្លូវមិនអាចទ្រទ្រង់ទម្ងន់ធ្ងន់របស់រថយន្តបាន ម្យ៉ាងទៀត ផ្លូវនៅបរិវេណក្បែរនេះធ្លាប់ជួសជុលកាលពីពេលថ្មីៗ ។ រីឯមន្ត្រីពាក់ព័ន្ធបានបិទប្រព័ន្ធបង្ហូរទឹកស្អាតនៅទីតាំងកើតហេតុ និងស្រាវជ្រាវរកមូលហេតុបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDEZ7MkmR_cen-WYpo56M8v8Zq1XWWPB-n3nO5AV3yglfRZRNZGo3yMbMIX1RxLDnybQ8tQGa4hzBwS0NdM26EoR9ea_-XZByo6-_y67akuIFTAt1BCSnurA2L1FdKOL4-QwlmWO6L_4txiNZeH7c5yqqH7zr2r7Ef3p7XabMdsFzgj7skBcQ-zQWO9G4/s960/photo_2026-01-17_09-50-34%20(2).jpg

បើតាមម្ចាស់រថយន្តដែលធ្លាក់ក្នុងរណ្តៅ គឺមុនពេលកើតហេតុ ខ្លួនបើកបើករថយន្តមកពីស្រុកហួហ៊ីន សំដៅទៅទីក្រុងបាងកក ស្រាប់តែមកដល់ទីតាំងកើតហេតុ ស្រាប់តែផ្លូវបាក់ស្រុតភ្លាមៗក្លាយជារណ្តៅដ៏ធំធ្វើឱ្យរថយន្តធ្លាក់ចូលតែម្តង ។ លើសពីនេះ មានទឹកចេញមកពីក្នុងរណ្តៅលិចផ្លូវធ្វើឱ្យខ្លួនភ័យស្លន់ស្លោយ៉ាងខ្លាំង ទើបប្រញាប់បើកទ្វាររថយន្តចេញមកក្រៅ ពីព្រោះខ្លាចរថយន្តធ្លាក់ចូលកាន់តែជ្រៅជាងនេះ ។ សំណាងល្អ មិនរងរបួស ដោយសារបើករថយន្តយឺតៗ និងធ្វើដំណើរតែម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIKVZ1D15obhyphenhyphenAtFNTLfslG5IVsbZGeb0YKpuFHBrtUPu_r5c9chnwC_9PG_0wJqic2-aLLh6eFUq2eKigO4M2hRh-TsNDjPkH3QRXRB59aeRAUg-Ournx0fpHcNaPXdmTE6hPmXO2VI0yX_c1K-qeArxezaL1oQAqA-9Y_adVXayoIiF2R29FVh-kCeZc/s1080/photo_2026-01-17_09-50-34%20(3).jpg

គួរបញ្ជាក់ថា ប្រទេសថៃបានជួបគ្រោះថ្នាក់ និងសោកនាដកម្មផ្ទួនៗគ្នាជាច្រើនថ្ងៃ ដូចជា ៖ ការបំផ្ទុះស្ថានីយប្រេងឥន្ធនៈ PTT ជាង១០កន្លែងនៅខេត្តភាគខាងត្បូង និងដងស្ទួច (Crane) របស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបាក់សង្កត់លើរថភ្លើង១ខ្សែនៅខេត្តណាខនរ៉ាជសីមា កាលពីថ្ងៃទី១៤ ខែមករា ដែលរថភ្លើងធ្វើដំណើរពីទីក្រុងបាងកក ទៅខេត្តឧប៊ុនរ៉ាជថានី បណ្តាលឱ្យមនុស្សស្លាប់ជាង៣០នាក់ និងរបួសជាច្រើននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsVMcnOg2N521XKRrF2yP1n4805j3_mr1I56oWZyi95-qVHeNW-ZyAy6CQ6CwpWF2FhCDPWboVqY468h4Y6b_AlJtYX8-WAMwxj3EDklU1gbOxQEdqWkhsr39EFQcdySZw7c9HXOcwcUnsO1K8bybuuXdm_uAdTrrPw6qlvh_162Ia3Dwzzvu1IeTfyI9n/s1280/photo_2026-01-17_09-50-33%20(2).jpg

នៅថ្ងៃទី១៥ ខែមករា បាក់ដងស្ទួច១ទៀតក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ។ នៅថ្ងៃដដែល ក៏មានអគ្គិភ័យឆាបឆេះបំពង់បង្ហូរទឹកសំណល់កម្ពស់ជាង៤០ម៉ែត្រ នៅស្ពានអាកាស Bhumibol Bridge 2 យ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវពូចៅសាមីងផ្រាយ ឃុំពូចៅសាមីងផ្រាយ ស្រុកព្រះប្រាឌែង ខេត្តសមុទ្រប្រាកាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVivOhtb_5kdhVpnsE8Z-Y3AbXrsyVWqxVq6ntVuwcqyrXuDXbClo-8ppr0pM6J1k6LWCP6o0ZCbCABNcdeqSHCKxgiA11B9A7HFfVk4G474OUt2In6ERiHSA__qjcX2_bdc9LMwKqu7VuYI-A9_yXgUGotYLL05WOl-Kl7wsBECoD7YqA9tQYyiG_ju0L/s1280/photo_2026-01-17_09-50-34.jpg
បន្ទាប់មក នៅថ្ងៃទី១៦ ខែមករា អគ្គិភ័យបានឆាបឆេះរថយន្តដឹកប្រេងឥន្ធនៈដ៏ធំមួយគ្រឿងរបស់ក្រុមហ៊ុនឯកជនថៃយ៉ាងសន្ធោសន្ធៅ និងរាលដាលកាន់តែខ្លាំងនៅកណ្តាលផ្លូវលេខ៣០៤ ក្នុងភូមិហួយណាមខេម ឃុំឧត្តមសាប់ ស្រុកវាំងណាមខៀវ ខេត្តណាខនរ៉ាជសីម៉ា ។ លើសពីនេះ ប្រទេសថៃមានខ្យល់ពុលខ្លាំងឈានទៅប្រកាសអាសន្នពីផលប៉ះពាល់សុខភាពពលរដ្ឋនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត ៕

ចិនត្រៀមផលិតមនុស្សយន្តដែលអាចពរពោះនិងបង្កើតកូនជំនួសមនុស្សតាមរយៈស្បូនសិប្បនិមិត្ត

0

ជឿនលឿនដល់កំពូល! នៅឆ្នាំ 2026 នេះ ប្រទេសចិនកំពុងរៀបចំបង្ហាញប្រព័ន្ធមានផ្ទៃពោះរបស់មនុស្សយន្តដែលមានរាងដូចជាមនុស្សដ៏ទំនើប ជាមួយស្បូនសិប្បនិម្មិត ដែលជាផ្នែកមួយជួយសម្រួលដល់ការបន្តពូជរបស់មនុស្សតាមបែបវេជ្ជសាស្ត្រ និងកាត់បន្ថយអត្រាគ្រួសារដែលមិនអាចមានកូនបាន។ នេះបើតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអំពីបច្ចេកវិទ្យា The Time of India។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCTZhYgejrfW9We31go2erW-zwxdm7hJFRPndxbz9RzhVbvbCMSFbtivq5YbZTVjlN-gSiO5Ni1OCfjKGu61oeZVZDEgcRiZcuU5MlpagG6F8ZxBNpAq6ZbUzyLMB6nl1Wo69VWb_A3y7gdkIWScr_YBwkBtCa1aEncPiaH5_IruMN3MqpFgNoWBQo_xw/s1000/photo_2026-01-16_11-49-20.jpg
គម្រោងនេះត្រូវបានប្រកាសដោយលោកវេជ្ជបណ្ឌិត Zhang Qifeng ស្ថាបនិកក្រុមហ៊ុន Kaiwa Technology នៅឯសន្និសីទមនុស្សយន្តពិភពលោកនៅទីក្រុងប៉េកាំង។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីចម្លងដំណើរការមានផ្ទៃពោះរបស់មនុស្សពេញលេញ ដោយគាំទ្រដល់ការរីកលូតលាស់របស់ទារក ចាប់តាំងពីការបង្កកំណើតដំបូងរហូតដល់ពេលកើត តាមរយៈស្បូនសិប្បនិម្មិតដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DuiRsLzUmJwl4GbH-jun1jT0xM08EIbC9Qvg8nrPyBYbNFBR88zEfw7Sx4THWEBOXk1jqf8D0ArFtoWV3NXwegP49n-PS9oi1zY7GSYwNQB_FpDixQ-j9u2UiXLJDsJesZeGgr5gf-z_HnoNx0SFXIM-se1iZ_4Q0bIYGS5g-OyYF4RH8iBxWVH_6RnG/s698/photo_2026-01-16_11-49-20%20(4).jpg
តាមការពន្យល់របស់លោក Zhang Qifeng ស្បូនសិប្បនិម្មិតនេះ មានសមត្ថភាពអាចធ្វើត្រាប់តាមមុខងាររបស់ស្បូនមនុស្សពិតប្រាកដ ដោយគ្រប់គ្រងសារធាតុចិញ្ចឹម អុកស៊ីសែន សីតុណ្ហភាព និងទឹកភ្លោះ ដែលទារកក្នុងផ្ទៃត្រូវការ។ យោងតាមរបាយការណ៍ដែលដកស្រង់ដោយកាសែត New York Post បច្ចេកវិទ្យានេះអាចផ្លាស់ប្តូរការព្យាបាលជំងឺអត់កូន កាត់បន្ថយការពឹងផ្អែកលើការពរពោះជំនួស និងផ្តល់ឱ្យអ្នកស្រាវជ្រាវនូវសិទ្ធិចូលប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក ក្នុងការសិក្សាអំពីការមានផ្ទៃពោះ និងការវិវត្តរបស់ទារកក្នុងលក្ខខណ្ឌដែលបានគ្រប់គ្រង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vFGW6ErfPlmL8VGLBRulFz4fSimGTGXdm2lGm1Qap_JqKghS9DiM2cJxD7uzfIsHsXIrPBpJIiFv7xFd8dfp3fg1TEwVR1r2q3-TI23pbz1HJLHCeXDLvhDgkvI3OHu0oZcc90dDZ4jp9109WkcRCVSX_-iImH_ePDxeVDaGjTsSmAd3K18XR6-nnY5h/s1024/photo_2026-01-16_11-49-20%20(3).jpg
គំរូដំបូងនៃមនុស្សយន្តនេះត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហែល 100,000 យ័ន (ប្រហែល 13,900 ដុល្លារអាមេរិក) ដែលអាចធ្វើឱ្យវាក្លាយជាជម្រើសដែលមានតម្លៃសមរម្យជាងការស្វែងរកនាក់ពរពោះជំនួសទៅទៀត។ ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍គម្រោងនេះបាននិយាយថា តាមរយៈបច្ចេកវិទ្យានេះ វាអាចកាត់បន្ថយហានិភ័យនៃរាងកាយ និងអារម្មណ៍ដែលទាក់ទងនឹងការមានផ្ទៃពោះ ព្រមទាំងផ្ដល់ជម្រើសក្នុងការបន្តពូជសម្រាប់គូស្វាមីភរិយាដែលមិនអាចមានកូនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Firf0_wi64yNgU-_xbeNz5s7DfMcSKpos9rt_dWNcositvO51zjDsIy5j_B_eAMesBtj3hRAdEek6DMNcDZM6BL_mwv4FxOeU7ujAHJI5RVq4z1AI4khsEnSLkyCsxcrY4mVgeccvLWoxOTiC5UuCG-JIIEAJMoM9k1UQLd0HJptsS09-TMy_SbOiDky/s1280/photo_2026-01-16_11-49-19.jpg

ទោះជាយ៉ាងណាក៏ដោយ ការច្នៃប្រឌិតនេះបានបង្កឲ្យមាននូវសំណួរជាច្រើន ទាក់ទងនឹងសីលធម៌ និងផ្នែកច្បាប់សំខាន់ៗ។ ចំណែកការពិភាក្សាអំពីការបង្កើតមនុស្សយន្តនេះត្រូវបានរាយការណ៍ថា កំពុងដំណើរការជាមួយអាជ្ញាធរក្វាងទុងទាក់ទងនឹងបទប្បញ្ញត្តិ សិទ្ធិកុមារ និងនិយមន័យនៃភាពជាឪពុកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLZTUgRzvit7wnxFKVbujuVgVodpKb7CIJTMu3xcIQkSedxLLvHFnCYeBwTJtq45qOwfePrKBDLt8XQxbUBONz8atDKDBm0Jr1lrvtYa24mHFudEm5ddY_Prtw1NRiudSc7U7N_Eo8Pm0JqTJg1nvFt1jBPij054akhNRxCrgfD1YwA4EriQaaG6F1u2o/s1250/photo_2026-01-16_11-49-20%20(2).jpg

ខណៈពេលដែលប្រទេសចិនខិតខំជំរុញប្រទេសទៅមុខជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យលើក្របខ័ណ្ឌច្បាប់ ត្រូវតែមានការសិក្សានិងត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុត មុនពេលការមានផ្ទៃពោះរបស់មនុស្សយន្តដែលមានរាងដូចមនុស្ស ត្រូវបានដាក់អនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅពេលអនាគត៕

សញ្ញាគ្រោះថ្នាក់! លោក ពូទីន ព្រមា.នថា ស្ថានភាពពិភពលោកនៅពេលនេះកាន់តែអាក្រ.ក់ទៅៗ

0

ទីក្រុងមូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពអន្តរជាតិនៅពេលនេះកាន់តែយ៉ាប់យ៉ឺននិងច្របូកច្របល់ ហើយពិភពលោកនឹងកាន់តែមានគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ RT ទី១៥ ខែមករា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha7dsYpqsIaGWrQBYpXSBrI0evulKw9pzqO9Ll1mNTA8ZGFaBWLXTXSu_bZTKngIpcY-tHiToiFiV7iBFJO_scI8vl4B9EDYoA5xtuqQjw-QpPw9NTe4ldVhqDMnQRhz64qeXONU_BgOcBkF4ZuWEbZuSwSnrn1CVWdPjLYeLJSDLF9Ols-v9AGi9PvueR/s770/photo_2026-01-16_14-30-29.jpg

ថ្លែងពាក់ព័ន្ធនឹងជម្លោះរបស់ប្រទេសជាច្រើននៅជុំវិញពិភពលោកនាពេលនេះ លោក ពូទីន បាននិយាយទាំងញញឹមថា “ស្ថានភាពនៅលើឆាកអន្តរជាតិកាន់តែយ៉ាប់យ៉ឺនទៅៗ ខ្ញុំមិនគិតថានរណាម្នាក់នឹងប្រកែកជាមួយរឿងនោះទេ ជម្លោះយូរអង្វែងកំពុងកាន់តែខ្លាំងឡើង ហើយចំណុចក្តៅគគុកថ្មីៗ ចាប់ផ្ដើមលេចចេញមកកាន់តែច្រើន”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhkaGvpr42bNLHyMY4aJgPe6qLnwd_NjYdyrO8yYVmQRxyNk6Ys9rwy7vEMxurfXxAdXK_ISEJWQSY7cjEm9mJ3cDp-5U3rbjX1H2Xl1ANUCoXtdOkvWbXnjvNqGfxNRJDesGjK1WXR_9C7SaxszFWUq79RbPx3rDtZpS7COj9R-CSC7_hcR9t_6GY3osw/s1280/photo_2026-01-16_14-30-30.jpg

មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមទៀតថា នៅក្នុងពិភពសម័យទំនើប ការទូត និងការស្វែងរកការមូលមតិគ្នា ត្រូវបានជំនួសដោយសកម្មភាពឯកតោភាគី និងគ្រោះថ្នាក់ណាស់។ លោកបាននិយាយថា ប្រទេសជាច្រើនប្រឈមមុខនឹងការបង្គាប់បញ្ជារបស់អ្នកដែលទទួលយកវិធីសាស្រ្តដែលគេអាចគិតថាអាចនឹងត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0-X6dvjqcW4yvWm5CBjhUDoo4ZXSu0waqDJdPmJTC3nZb22fOyArfSvnkeIkQKTAmOpvURVW_5rT8nBJXG36hrM0ym1-lyl_6oWxK_yZNcyJ5n5G7_Fwdj4Uuu_-kzjbc8ghr8IAd1P7acZ7LvxG2voImiR5a8iVAlpoqDLP7P1lvl2WTRaRGcWvqYrP/s690/photo_2026-01-16_14-30-29%20(5).jpg

ជាមួយគ្នានេះ លោក ពូទីន ក៏បានអំពាវនាវដល់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក ឱ្យប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដោយជំរុញឱ្យពួកគេគាំទ្រ សណ្តាប់ធ្នាប់ពិភពលោកដែលទើបនឹងកើត និងកំពុងឆ្ពោះទៅរកពហុប៉ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikImoN8NPoDNbKlXUw0NIpE_Jny8pu3r5kSEyCT3zknBSraH4EVRxykU-gr5vXQVkYtEVQhX44sWrulWFJt2XspkPrC5wO6TXeW1HJw6b9SbGQVpMkRk9HG2XXKBGrTzwv-lBWxRrEw0grOZR3oGZWF3uFExc4aI30sexqEVKmpGRq6JMovueJWVfCf2Fd/s612/photo_2026-01-16_14-30-29%20(2).jpg

ទោះជាយ៉ាងណា លោក ពូទីន មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការផ្តួលរំលំលោក នីកូឡាស ម៉ាឌូរ៉ូ មេដឹកនាំប្រទេសវេណេស៊ុយអេឡាដោយសហរដ្ឋអាមេរិក, ការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ឬការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងនឹងកោះហ្គ្រីនឡែនឡើយ៕

ថៃកំពុងប្រើយុទ្ធសាស្ត្រឈ្លានពានបែបស្ងាត់ៗ តាមរយៈការសុំពន្យាពេលចរចានៅកិច្ចប្រជុំ JBC

0

(ភ្នំពេញ) ៖ អ្នកជំនាញផ្នែកច្បាប់អន្ដរជាតិយល់ឃើញថា ទង្វើស្នើសុំលើករពេលកិច្ចប្រជុំ JBC ជាមួយកម្ពុជាជាលើកទី២ ពីសំណាក់ភាគីថៃ ក្រោមហេតុផលរង់ចាំការរៀបចំគណៈរដ្ឋមន្រ្តីថ្មី គឺជាលេសនយោបាយពន្យាពេលការចរចា ដើម្បីប្រើយុទ្ធសាស្រ្តឈ្លានពានបែបស្ងាត់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMeL8VCuBTAqj_cY3z9DOPxjFnJwHqdB-ciDHns2-X0mFLoPjJ7IEHoQO-PBnnS4sSJFhnzFCiC8Tr_elFClPYiq4ku872419vlaMhDljNs0Jnn3fJAZdKA5VFFIHCjJ4Lwn6o6eZGuBwif0XyjfeyAo6QdIJm1bxvxG6_Adsw0YV5gJITXLdhHsom6Un/s696/photo_2026-01-16_15-08-43%20(3).jpg

យោងតាមប្រសាសន៍របស់លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្ដ្រនយោបាយនិងច្បាប់អន្ដរជាតិ បានបង្ហាញពីការយល់ឃើញចំពោះយុទ្ធសាស្ត្ររបស់ប្រទេសថៃ នៅពេលបច្ចុប្បន្ននេះថា មានលក្ខណៈស្មុគស្មាញ ដែលផ្តោតលើការពន្យារពេលកិច្ចចរចា ខណៈពេលដែលថៃបន្តពង្រឹងវត្តមាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅតាមតំបន់ព្រំដែន ដែលបានឈ្លានពាន និងដណ្ដើមទីតាំងឈរជើងពីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSUpU47Z84YdxhD_1sGjU_eQXkudEFdkXSekb2Gk7ULjb6fpNGEO5Ca5posGQPLywhepsm0GQpZMrLr6kNf1qlfGSCjh4966f5lK8WjeBFGHGhIUS_QD43TyuVDr2vv4XTaXyAT1fdoc1zjbUww04Ntw4qyhELXNh-1zX2O0UiWspKUudHkShoWi9w5hYy/s1280/photo_2026-01-16_15-08-43.jpg
តាមការកត់សម្គាល់របស់លោក ការបដិសេធមិនធ្វើកិច្ចប្រជុំបានរបស់ថៃនៅពេលនេះ គឺដោយសារតែ រដ្ឋាភិបាលបច្ចុប្បន្នពួកគេជារដ្ឋាភិបាលអន្តរកាល មិនអាចសម្រេចចិត្តលើបញ្ហាសំខាន់ៗបែបនេះបានទេ។ ទន្ទឹមនឹងការពន្យារពេលកិច្ចចរចា និងការប្រកាសថាខ្លួន មិនមានរដ្ឋាភិបាលសមស្រប សម្រាប់ការពិភាក្សាដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែភាគីថៃនៅតែបន្តសកម្មភាពយោធា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើតំបន់ដែលបានឈ្លានពានកម្ពុជា ដោយថៃបានអះអាងថាជាទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5dQc3lmrSCKu-R2J51Gh7BqCHvUYpBOvDrLZYaNBTr1RyaTVbE2lZEUbLjWvzQf4XL7ptuH3SxgV2H1azo5720swjFgLppOP8247vfUxpwEOZ25AzGrvK2sWGk5DrK1Hi2mr3-kTCzSbk5oqloUt7LQiGDrmGYyEcEZAFt_CVNdrC6y83fK7KoB4UmZR/s1280/photo_2026-01-16_15-08-43%20(2).jpg

ជាមួយគ្នា យុទ្ធសាស្ត្រនេះអាចត្រូវបានគេមើលឃើញថា ជាការប្រើលេសនយោបាយផ្ទៃក្នុង (ការបោះឆ្នោត និងការប្តូររដ្ឋាភិបាល) ដើម្បីពន្យារពេលការចរចា ខណៈពេលដែលយោធាថៃបន្តបង្កើន អង្គភាពការពារការពិត តាមរយៈការសាងសង់ ការដាក់ទ័ព និងការគ្រប់គ្រងតំបន់ជាក់ស្តែង។ សកម្មភាពនេះបង្កើតស្ថានភាពដែល កម្ពុជាត្រូវរង់ចាំរដ្ឋាភិបាលថៃថ្មី ប៉ុន្តែភាគីថៃមានពេលវេលាគ្រប់គ្រាន់ក្នុងការពង្រឹងវត្តមានរបស់ខ្លួន ដែលអាចធ្វើឱ្យការចរចាពេលក្រោយកាន់តែពិបាក និងមានគុណសម្បត្តិសម្រាប់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnC1OqV332zznYzBSQXN5dEvA6onbB2KEzDkWHqGQyGCP5Elof9F6jozRKY8sYb91PZm16lPtr0MAY3Vk1H7dewasZKYDewExqZONIonilRbmUzD5oA9nlICOMyp2Du5opQXLMysCsT7VxxdQ5dA3I03AYH1k_5EzjeAhU_5owtdN-HyMwV40qVRS18Isx/s1280/photo_2026-01-16_15-10-26%20(2).jpg

លោកបណ្ឌិតសង្កត់ធ្ងន់ថា៖«សរុបមកយុទ្ធសាស្ត្ររបស់សៀមនៅពេលនេះគឺ៖ បដិសេធមិនប្រជុំដោះស្រាយបញ្ហា ដោយប្រើហេតុផល “គ្មានរដ្ឋាភិបាលសមស្រប” ប៉ុន្តែមានសមត្ថភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការសាងសង់ ដាក់របង និងរក្សាការគ្រប់គ្រងតំបន់ជម្លោះ ។ នេះអាចចាត់ទុកជាយុទ្ធសាស្ត្រឈ្លានពានបែប “ស្ងាត់ៗ” (creeping encroachment) ដែលបង្កើនការពិតនៅលើដី មុនពេលមានកិច្ចចរចាផ្លូវការ ដើម្បីបង្កើតគុណសម្បត្តិក្នុងការចរចាពេលអនាគត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCkVE9Jb-lTnO1X9XHlFGFBVXQtBG4FR4A4off3V1ImEum6zkmCyB2lSRWAYuQ5-2QpTfDzjCEw1j78C10ovY_fFfUMfBxCfd5gdWP_j1PvXx4_b5_hNpTnq6YN2fX_3fAFTzCV84ZcR2kcQSLevw9_afS0JuqWW-nMULTQGpmbEV-In6wc8FJC_5aDmr/s1280/photo_2026-01-16_15-10-26%20(3).jpg
ស្ថានភាពនេះបង្ហាញពីភាពមិនស្មើភាពក្នុងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ព្រោះខណៈពេលដែលកម្ពុជាជំរុញឱ្យមានកិច្ចប្រជុំ និងការងារបច្ចេកទេសរួមគ្នា ភាគីថៃជ្រើសរើសផ្លូវនៃការពន្យារពេល និងការពង្រឹងវត្តមានយោធា។ នេះអាចនាំឱ្យមានភាពតានតឹងបន្ត បើសិនជាមិនមានការជ្រៀតជ្រែកពីភាគីទីបី ឬការផ្លាស់ប្តូរជំហរពីភាគីពាក់ព័ន្ធទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfdEOSP_2Yw1ZbEl9jOaLrQYRfYTuiUUFLml37N2BR_XSLTiKWykDbi3B8OeDgsir68lIY8zca-SLPSX9vJHGRNeFZG-k0Z95m7EOZiQx_RDnqlvDtNficQjbpyrOC5QqXzXRmCsiZ5_1pM2vrsp5JoPSSYDqq0u_HYCwiI-u4LQzvraoMcNnyrkuNBica/s990/photo_2026-01-16_15-10-26.jpg

គួរបញ្ជាក់ថា ក្រោយថៃស្នើលើកពេលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកJBC កម្ពុជា-ថៃ ភាគីកម្ពុជាបានស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា៕

អ្នកសម្រាយរឿង Ra Sreytouch ជាជនរងគ្រោះម្នាក់របស់បុរី ឡេង ណាវ៉ាត់ត្រា

0

« សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ឆាណែល Admin Sreytouch ម្តងទៀតហើយណា» នេះជាសំឡេងបើកក្បាលវីដេអូរបស់អ្នកសម្រាយរឿងមានឈ្មោះថា Ra Sreytouch ដែលមានមនុស្សជាច្រើនស្គាល់នៅលើ Youtube។ ទោះជាយ៉ាងណា មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលថ្មីៗនេះពីព្រោះ Admin Ra Sreytouch ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមច្រើននាក់របស់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHllr-nyoycpJpLISNFeOCUc00h6P0fP-kofjFNcCExC3LB6lTWCvVSvT4Xp9dr-mg3DaSiJreSLPkffR9rWcPDzjZxECokv8xWhq4QnRwb_13asd2xggtFCMtWsgwqYCwK2q5XEuA9662vtqi-TdA0Ngpe8aopqepAJKIdz36JPs5JEqwrqukhERezXEb/s2048/image_2026-01-16_10-48-12%20(2).png
តាមរយៈវីដេអូដែលមានការចែករំលែកនៅលើបណ្តាញសង្គម អ្នកសម្រាយរឿងរូបនេះបាននិយាយទាំងអួលដើមកពីផលលំបាករបស់ខ្លួនដែលរង់ចាំផ្ទះពីគម្រោង បុរី ឡេង ណាវ៉ាត់ត្រា។ Admin Ra Sreytouch បាននិយាយថានៅពេលទៅមើលផ្ទះគំរូដំបូងក្រុមគ្រួសាររបស់នាងមានអារម្មណ៍រំភើបសប្បាយចិត្តខ្លាំងណាស់ថែមទាំងមានចិត្តចង់លក់ដីនៅខេត្តដើម្បីមកទិញផ្ទះនៅជិតកូន។ ប៉ុន្តែមកដល់ពេលនេះការទិញផ្ទះរបស់នាងធ្វើឱ្យពិបាកចិត្តទាំងក្រុមគ្រួសារហើយរូបនាងបានត្រឹមព្យាយាមកុហកអ្នកផ្ទះថាបន្តិចទៀតនឹងបានផ្ទះនៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVIihVoYxnlVot_VkAfodhpjGi6eYAO4_V1To5-4FfCAlyFZ3cNSr0lLTc889ZdaEDyLAOSG-m7z5jsb_7zaJQo-t0kZd7lHInSkpJBT06JgRLEL10vVujWNprae75jcKEKF4W8jo59nsD8gYADMxyA2vh7P5pwPLCajf_0zh4v4sBNsb_lOUAcrXDWuiG/s2048/image_2026-01-16_10-48-13.png

វីដេអូការសម្ភាសន៍របស់ Admin Ra Sreytouch បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះសំឡេងអ្នកសម្រាយរឿងដែលពួកគេតែងតែគាំទ្រកន្លងមកបានជួបប្រទះនូវបញ្ហាបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOqEza3uuVb43IxgrOm7_hVUHPREocqgEF4-6s0acRXmRCO1GO5dWaSAHIbOvQC2yoEn7VyWqjLHB3WrEI_P_O0sDnF1IO_aW1lDMbBTBcbZGdozWeNCqHHKpVtASLY1tHRyYVnSiBr1WlvesAWS1kWG6U2fbC3nah3PavkMvDNcZzVshM9k7fhDGOg0eo/s2048/image_2026-01-16_10-48-14.png

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះមានពលរដ្ឋជាង១០០នាក់ ទាមទារក្រសួងដែនដីជួយដោះស្រាយក្រោយទិញពីគម្រោងឧកញ៉ា ឡេង ណាវ៉ាត្រា មិនបានដីនិងផ្ទះអស់រយៈពេលជាង៤ឆ្នាំមកហើយ៕

តារាចម្រៀង ទីងតុង កាន់តែផ្អែមល្ហែមជាមួយនឹងគូស្នេហ៍

0

រយៈពេល១ឆ្នាំដែលមានទំនាក់ទំនងជាមួយគ្នាតារាចម្រៀង ទីងតុង បានបង្ហាញមុខមាត់គូស្នេហ៍ជាភេទដូចគ្នា ជាសាធារណៈហើយអ្នកទាំងពីរពិតជាផ្អែមល្ហែមនិងរស់នៅចុះសម្រុងគ្នាយ៉ាងខ្លាំងថែមទាំងមានជាបទចម្រៀងនិយាយពីស្នេហាអ្នកទាំងពីរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQsQfLs77WrIy4ZNBN0-IP5E5e37JccpxZSo9G5A7P6CsBjzc5dYUMHcCn1ocYjO8fWqzHJHOIbdNbZisgqysRFlCD1K-RjYfCvDxFViT9bkAH0UAYmPKFdXHUZPBgYDX_49ktq-f9hB9Rrwil4bdJ1A_vkNvX0uWprh9254bJo9lYqypfFyuNhSc8S3E/s1290/image_2026-01-16_14-46-33.png

លោក ឈិត សុវណ្ណនិមិត្ត ហៅ ទីងតុង អតីតបេក្ខជន The Voice Cambodia រដូវកាលទី៣ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុកជាមួយនឹងគូស្នេហ៍ដោយបញ្ជាក់ថាការស្រលាញ់គ្នារបស់អ្នកទាំងពីរមានរយៈពេល១ឆ្នាំហើយ។ តារាចម្រៀងរូបនេះថារូបគេមិនលាក់បាំងទស្សនិកជននោះទេហើយការស្រលាញ់គ្នានេះក៏មិនមែនដើម្បីតែភាពល្បីល្បាញដែរ។ ដើម្បីបង្កើតអនុស្សារវីយ៍ជាមួយគ្នានឹងគូស្នេហ៍ តារាចម្រៀង ទីងតុង បានបង្កើតបទចម្រៀងមួយបទមានចំណងជើងថា «គ្រប់យ៉ាងនៃខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWsKrBMiBvcPTSib1TxFGyBnVdJEwFg3ZMaywTrO4JTMw_YQP0IoAQqjD5UPjcb8s1wRsI-7dyOeRBaxmW38-c3hwSCYb9kdRuF-6jS9KEuNOQDSW7vylB3Q3Ts3NufmgfjyoFASO-3CRSv9EkZOeWIPw-WZKilzPGlgebzupoXvxmMF86qnvmSbkE_IdD/s1290/image_2026-01-16_14-46-39.png

នៅក្នុងផ្នែកបញ្ចេញមតិយោបល់ ទីងតុង បានបញ្ជាក់ថានេះជាការឆ្លើយតបដ៏គួរឱ្យគោរព ចំពោះអ្នកដែលមានសំណួរអំពីជីវិតផ្ទាល់ខ្លួននិងសំណួរបែបចំអកថាយកប្រពន្ធឬប្តី ជា TOP ឬអ្វីផ្សេង។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ចំពោះមនុស្ស LGBTQ បានឆ្លងកាត់ការវិនិច្ឆ័យ ការតស៊ូ បញ្ហាប្រឈម និងការរំពឹងទុកជាច្រើនពីសង្គមតែយើងគោរព និងស្រឡាញ់ខ្លួនឯងច្រើនជាងអ្នកដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAXCpGyfNKKYmOks7f9jUom8T-23PGm4KwLyGvGDBP2hLMORwArLn3sMT2aJxBa9HaFHomNn3PIR-CRZ0JF7CTTocJ7t0AM7_fBFhgr5x1BW0HQuh-2D7fgG6QDasuWKgy6_vBoekxXJenpoNc2HSUPgNoNDtu98IKofmE7_VAFaP7V-FbMltIutzcotw/s2048/image_2026-01-16_14-46-38.png

ការបង្ហាញសេចក្តីស្រលាញ់ដោយបើកចំហរមិនខ្វល់ថាខ្លួនមានអាជីពសិល្បៈរបស់ ទីងតុង ក៏បានធ្វើឱ្យទស្សនិកជនមានការសរសើរចំពោះភាពក្លាហានរបស់លោកផងដែរជាមួយនឹងពាក្យជូនពរជាច្រើន៕

ថៃពង្រាយទ័ពនិងបិទព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីផ្ទះពលរដ្ឋខូចខាតដោយសារការប៉ះទង្គិចនៅមីយ៉ាន់ម៉ា

0

ប្រទេសថៃ ៖ កងទ័ពថៃត្រូវបានដាក់ពង្រាយនៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗ និងបិទព្រំដែន៧ថ្ងៃ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុ.ធការៀង បណ្តាលឱ្យគ្រាប់កាំភ្លើ.ងធ្លាក់ចូលក្នុងទឹកដីថៃខូចខាតផ្ទះពលរដ្ឋ ចំនួន២ខ្នង ។ នេះមិនមែនជាលើកទី១ទេ ដែលគ្រាប់កាំភ្លើ.ងពីមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃ ពុំទាន់មានប្រតិកម្ម ឬថ្កោលទោសមីយ៉ាន់ម៉ាទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8ZeKnr-hT3boHkY6LFC7dWmS653HmymIgZ5PKDLC69XaIGXi8Sj7d3fzqpyk6z9YFSzAq2WEPbQGQZkr9ish5FJMG7R3dKfDItQ9UpudEAR2HBcNqKBcEnInWYwR5TQ8C9udz5SDfVFSr3BFAEJG0Nv76QY0QQImPahkGyUQFXH83XyDJ7duOOtWd8ya/s800/photo_2026-01-16_15-58-02.jpg

នៅថ្ងៃទី១៦ ខែមករា កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធការៀង (KNU) នៅស្រុកមៀវឌី ខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា ជាប់នឹងស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាព្យាយាមចូលកាន់កាប់ទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធការៀង ប៉ុន្តែមិនបានសម្រេច ទើបធ្វើឱ្យភាគីទាំងពីរប្រើប្រាស់កាំភ្លើងបាញ់គ្នាទៅវិញទៅមកបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ បំផ្លាញផ្ទះសម្បែងពលរដ្ឋនៅស្រុកមេស៊ត ចំនួន២ខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqLcq4NoowZ6dxLs4u2OUHZivGQwIh1xpUYo0WjBBJT6RN7d_Gsy6-OfHogEVqzvOa4u89rgJoi8Vc69YDPOkELqjOb9lCk10-ZFdJ0B-Ro85esDDf67VEiIq9XlLfy5vW-SJiZyV3VRCPeL8JcRYgMlLaThuFv0-iCTLBbE8S0azdozp4mlfC5_NAIz2/s800/photo_2026-01-16_15-58-03%20(2).jpg

ពេលប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធការៀង ថៃក៏បានដាក់ពង្រាយកងទ័ព ឬកងកម្លាំងណារ៉េសួន នៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗដើម្បីត្រៀមទប់ទល់ស្ថានការណ៍ ព្រមទាំងផ្តល់សុវត្ថិភាពដល់ពលរដ្ឋក្នុងតំបន់ ។ មេបញ្ជាការកងកម្លាំងណារ៉េសួន បានបញ្ជាឱ្យបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាទាំងអស់ រយៈពេល៧ថ្ងៃ រង់ចាំឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាស្ងប់ស្ងាត់ ។

គួរបញ្ជាក់ថា គ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃដោយសារការប៉ះទង្គិចនៅមីយ៉ាន់ម៉ានេះ គឺជាលើកដំបូងដែលកើតឡើងក្នុងឆ្នាំ២០២៦ បន្ទាប់ពីកាលពីចុងឆ្នាំ២០២៥ គ្រាប់កាំភ្លើងតូច កាំភ្លើងធំពីមីយ៉ាន់ម៉ាបានធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋថៃជាច្រើនខ្នង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYByMO5WC2u3mJJ0RXGzBQ3tKblhGb5836TPu35rO1zOo6iJ_QkKCD_w5OUFN-iZT6hXD5ULL9KTkOSuco-5vCUXA4FRf0kcgvubvoBglDR2IahK5iaRDwwa7p8XZxb_k6If2lQQSzuR0RsinITRNhWa498iECoAdE3U9qKoB_opBJdu9BWaaoHBZDzLo8/s800/photo_2026-01-16_15-58-03.jpg

កងកម្លាំងប្រដាប់អាវុធការៀងបានប្រកាសផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ខែមករា និងបង្កើតរដ្ឋឯករាជ្យមួយឈ្មោះ «សាធារណរដ្ឋកូថូឡេ» ដោយចាត់ទុកប្រទេសថៃជាបងប្អូន ខណៈមេដឹកនាំការៀងសន្យាគោរពច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យពិភពលោក ផ្តល់ការគាំទ្រផ្នែកការទូត មនុស្សធម៌ និងនយោបាយ ។

កងកម្លាំងប្រដាប់អាវុធការៀងបានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយសម្រេចចិត្តផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលមីយ៉ាន់ម៉ានៅឡើយទេ ។ រីឯកងទ័ពមីយ៉ាន់ម៉ាចាត់ទុកការផ្តាច់ខ្លួនរបស់ការៀងជាទង្វើក្បត់ជាតិ និងថា ថៃគាំទ្រការផ្តាច់ខ្លួននេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEftKqnxpZwYrZ3_R5kz7rd12Wflc_dxFEm2amCS72B4FnA96Bm0MI4wGG6Vp83CYG3KMnuom1k9wi09eq8848dLg-YpupWwecGPD9wW10AIFshCXlW93E7Vmungpz85SnLnaUAZbsvZjzKwLqXQUXEwhtz3josFhTAG1e093CWpaK6LxDdlbZvt_F_uk/s800/photo_2026-01-16_15-58-04.jpg