Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ប្រកាសផ្ដល់មីស៊ីលប្រល័.យលោកទៅឲ្យអ៊ីរ៉ង់ប្រសិនបើមានការស្នើសុំ

កូរ៉េខាងជើង ប្រកាសផ្ដល់មីស៊ីលប្រល័.យលោកទៅឲ្យអ៊ីរ៉ង់ប្រសិនបើមានការស្នើសុំ

10
0

សង្រ្គាមនេះនឹងមិនបញ្ចប់ដោយងាយៗឡើយ ហើយវាត្រូវបានគេរំពឹងថានឹងកាន់តែរីកធំឡើងៗលើសពីតំបន់មជ្ឈិមបូព៌ា ឬឈានដល់ការកើតមានសង្រ្គាមលោកលើកទី៣ ក្រោយប្រទេសជាច្រើនបានលូកដៃចូលរួមទាំងដោយផ្ទាល់និងប្រោលជាបន្តបន្ទាប់។ ក្នុងនោះ កូរ៉េខាងជើងដែលស្ថិតនៅក្នុងប្លុកកុម្មុយនិស្តក៏ប្រកាសចូលរួមជាមួយអ៊ីរ៉ង់ផងដែរ តាមរយៈការផ្ដល់ជំនួយជាគ្រាប់មីស៊ីលប្រឆាំងនឹងអ៊ីស្រាអែលប្រសិនបើមានការស្នើសុំពីអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIoBb6jerBY7lMqRwwbxmHYg0uuRC9bcMXWskdBxZKX7e8MuYFxBe79OHqpCDbtLViy2ywUAniR8ZoZe3ERUPWigthljOdfdm8I8yUtqOAFpVdhpmzx5ORs5hQm5_jHU8Wmv65ajS4RBRS3Dhp9NtIFukZV3rToGPvM7L5ZjM0HLaf6ist0vEITm_Pkbk/s800/photo_2026-03-04_13-26-01%20(2).jpg
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសថា កូរ៉េខាងជើងគាំទ្រយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ ដោយបញ្ជាក់ថា កូរ៉េខាងជើងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់មីស៊ីលដល់ប្រទេសអ៊ីរ៉ង់ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើមានការស្នើសុំ ។ ជាមួយគ្នានោះលោក គីមជុងអ៊ុន បានសង្កត់ធ្ងន់ថា « ត្រឹមមីស៊ីលរបស់យើងតែមួយគ្រាប់ គឺល្មមគ្រប់គ្រាន់ដើម្បីលុបអ៊ីស្រាអែលចេញពីផែនទីពិភពលោកបានហើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLFvfzx8Bd66jAlxLmNf6KoBEvC6I-J6flFFg6x1HlXaeNqCD2OhCR0XHozmcPWLeePBEIzsGpjBJUq7_a7eAKC5e1wOR_-3nMhXa0JR3Uv_bUrfAFkToYu1f_HBEYAiZU0lcPEvJOajDc1PO6tdHMkRuJgJiiXVX4_E16fhTdaKh4BvIc6QNBy6Av3AK/s1024/photo_2026-03-04_13-26-01.jpg

គួរជម្រាបថា ការប្រកាសខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការគំរាមកំហែងរបស់កូរ៉េខាងជើងផ្តោតជាពិសេសលើប្រទេសអ៊ីស្រាអែល ដែលជាដៃគូចម្បងក្នុងការវា.យលុកប្រឆាំងនឹងរបបផ្ដេចការអ៊ីរ៉ង់ ដោយបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការបំផ្លិ.ចបំផ្លា.ញឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង Ballistic របស់អ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7fEugA8yrR7qSheFcPpDtoGq9oNn_Vyv_i7X5fjHv7bUHcl7-iomMWFKr41Z5n_DexuNJ_AgoJznueKpDA8-Bj2lb7uWbS6dtSrW1mb_4eLxiBbOfvEQcFqF41ndDpOQ_0NPwz-snFvOmDMUlPHVygHQNiwTdCPML7XECRK-Ptk7qWCtIbYyDjZNwz3o/s1200/photo_2026-03-04_13-26-01%20(3).jpg

សេចក្តីថ្លែងការណ៍នេះ កំពុងបង្កើនហានិភ័យយ៉ាងខ្លាំងសម្រាប់ «ការប្រឈមមុខដាក់គ្នាដ៏ធំ» ដែលលោកប្រធានាធិបតី Trump ថ្មីៗនេះបានព្រមានថា «វានឹងមកដល់ក្នុងពេលឆាប់ៗនេះ»។ ដូចគ្នានេះដែរ សហគមន៍អន្តរជាតិឥឡូវនេះកំពុងប្រឈមមុខនឹងសម្ព័ន្ធភាពរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័សនៃរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដែលរួមមាន ប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង ដែលទាំងអស់នេះបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះយុទ្ធនាការសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលកំពុងធ្វើទៅលើតំបន់មជ្ឈិមបូព៌ា៕