Home ព័ត៌មានអន្តរជាតិ Trump លើកឡើងថា រយៈពេលនៃការវាយប្រ.ហារអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលរហូតដល់ជាង១ខែ

Trump លើកឡើងថា រយៈពេលនៃការវាយប្រ.ហារអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលរហូតដល់ជាង១ខែ

8
0

ស្របពេលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំងឡើង និងបង្កក្តីបារម្ភដល់ពិភពលោក មេដឹកនាំអាមេរិកព្រមានថា ការវាយប្រ.ហារលើអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលរហូតដល់ជាង១ខែ ដោយអាមេរិកប្តេជ្ញាចិត្តសងសឹ.កចំពោះការវាយប្រ.ហាររបស់អ៊ីរ៉ង់មកលើស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងសងសឹ.កចំពោះការបាត់បង់ជីវិ.តកងទ័ពអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR8TxQzW7hwhjqw3tVLsUUkJdRv0lT3soD-hBc3r8D3tYf2LK5pqOkLP0tLG0mWhr_X5L0wSuOoGalVtr2hlWNuLO6lyCkGqoNJuVF7mxGco0gl9Ag7xQ5V3oQ6O6HKxqmeWPFyaYLEjkoAKYjP8aDwmm2cS9atoBemArk3Dll2HSLr2C3miM3HcmZSIuJ/s1280/photo_2026-03-03_16-00-14.jpg

បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំវាយប្រ.ហារលើគោលដៅសំខាន់ៗនៅអ៊ីរ៉ង់បណ្តាលឱ្យមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបាត់បង់ជីវិត អ៊ីរ៉ង់បានសងសឹកជាបន្តបន្ទាប់ដើម្បីប្រឆាំងប្រទេសទាំងពីរ ដោយការផ្លោងមីស៊ីលទៅកាន់បណ្តាប្រទេសជាមិត្តរបស់អាមេរិកនៅឈូងសមុទ្រពែក្ស ព្រមទាំងបង្ហោះដ្រូនកំទេចស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLXOQO5MTwXyr1thP5NL10WRQCelsQ3jKikWHHBoZzfrGvwwO0aj0rstjQqGoMSPaRcgBUdOhweDFkPEBxgSOK08jRKSWdjYXuPEBgoIKl_1jKcuLjZS-rlJPZCSq9lvPK_HtO0_vjW8ERnULqJ6ONPur3h5MB8-UVlB2Zjh1t8Et8pnpi9I7RPxb9Vwgg/s1280/photo_2026-03-03_16-00-14%20(2).jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅសេតវិមានថា ៖ «ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលរហូតដល់ជាង១ខែ យើងសន្និដ្ឋានថា នឹងចំណាយពេលវេលាចាប់ពី៤សប្តាហ៍ ទៅ៥សប្តាហ៍ ប៉ុន្តែយើងមានសមត្ថភាពធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់រយៈពេលយូរជាងនេះ» ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6g3Ea-HGvM_NJqQEY3V4jpuApG5XQsZI6y0fMKINr7382WwADTZ5SdoQU2vcfy94a6I4nEYhvN2FhcNvfYd_RmjDPgdEYB0ehaudQrFdy7_owLJnWwuGqS7pBB-Sk5ZbbdPLe74TeVfWjYP1FtDCzPz8ixyzCNCRrE1c-Jo1p8KE-kITCamui0h_H_scW/s1280/photo_2026-03-03_16-00-13%20(2).jpg

កន្លងមក អាមេរិកបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ហើយក្រោយកើតហេតុការណ៍អ៊ីរ៉ង់បញ្ជូនដ្រូន២គ្រឿងវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឱ្យលោកប្រធានាធិបតី Trump ប្រកាសសងសឹកអ៊ីរ៉ង់វិញនាពេលឆាប់ៗ ។ លោកថា សង្គ្រាមចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មុនពេលកំណត់ អាមេរិកបានត្រៀមខ្លួនសម្រាប់សង្គ្រាមអូសបន្លាយពេលយូរ ប៉ុន្តែលោកមិននិយាយលម្អិតពីការសងសឹកតាមវិធីណានោះទេ ។ មេដឹកនាំអាមេរិកបាននិយាយពីគោលបំណងនៃការវាយប្រហារថា គឺជាការបំផ្លាញមីស៊ីល អាវុធនុយក្លេអ៊ែរ និងកងទ័ពជើងទឹកអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា ត្រឹមតែរយៈពេល៣ថ្ងៃ កងទ័ពអាមេរិកបានវាយប្រហារលើគោលដៅសំខាន់ៗរបស់អ៊ីរ៉ង់ ស្មើជាង១,៧០០កន្លែង និងបណ្តាលឱ្យមនុស្សស្លាប់នៅអ៊ីរ៉ង់កើនឡើងរហូតដល់៧៨៧នាក់ ក្នុងនោះមានកូនសិស្សស្រីចំនួន១៧៦នាក់ផងដែរបានស្លាប់ក្នុងសាលារៀននៅទីក្រុងមិណាប ។ កងទ័ពអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងថ្មីៗបន្ថែមទៀតមកធ្វើប្រតិបត្តិការនៅអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbY-gsZu9SVvGX85XhYrOrQMDKaBA8gLZJpvzEeIfjTXPHnaCsWbC42mmrB5xVAJGoAgDnpy5eQTza-65J9Od3ANn9ln-5Zq_vnquZCi522cV-Xn31lB8dEq9LxkDiXadfzhFgPTtgojhDkH31prjyN4PH7pvUwhUJqFRrIZ2zB1BuMAGLGi7QyaahBu4o/s600/photo_2026-03-03_16-00-13.jpg

ទីកន្លែងសំខាន់ៗរបស់អ៊ីរ៉ង់ដែលជាគោលដៅវាយប្រហារពីសំណាក់កងទ័ពអាមេរិក រួមមាន ៖ ទីតាំងបាញ់មីស៊ីល, នាវាចម្បាំង, នាវាមុជទឹក និងទីបញ្ជាការកងទ័ពអ៊ីរ៉ង់ ។ ក្រៅពីនេះ មន្ទីរពេទ្យអ៊ីរ៉ង់ចំនួន៩កន្លែងក៏រងការវាយប្រហារដែរ ខណៈក្រសួងការបរទេសអ៊ីរ៉ង់ និងសមាជិកគណៈកម្មាធិការសុខភាពសាធារណៈសភាអ៊ីរ៉ង់ចោទប្រកាន់ថា អាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាកំណត់គោលដៅវាយប្រហារមន្ទីរពេទ្យទាំងនេះ ៕