Home ព័ត៌មានជាតិ ក្រសួងពាណិជ្ជកម្ម ប្រាប់ឲ្យពលរដ្ឋសន្សំសំចៃ «ប្រេង សាំង» ក្រោយផ្ទុះសង្រ្គា.មនៅមជ្ឈិមបូព៌ា

ក្រសួងពាណិជ្ជកម្ម ប្រាប់ឲ្យពលរដ្ឋសន្សំសំចៃ «ប្រេង សាំង» ក្រោយផ្ទុះសង្រ្គា.មនៅមជ្ឈិមបូព៌ា

42
0

សូមត្រៀមលក្ខណៈសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរដែលនឹងមកដល់នៅពេលខាងមុខ ព្រោះតិចឬច្រើន ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជា ខណៈដែលតម្លៃប្រេងឥន្ធនៈនឹងមានកើនឡើងខ្ពស់ ហើយថែមទាំងអាចប្រឈមនឹងការខ្វះខាតផងដែរ ដូច្នេះតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងប្រើប្រាស់«ប្រេងសាំង»ដោយសន្សំសំចៃតាមដែលអាចធ្វើទៅបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4BYYcy-G_bdtWIJfz3MvUWdTjY6OcDPK2RHuHsayL_IKJsJbFpUI2wIHIZuOLedlUt_cvSr0JkTMvPUW7UCXV2QPs1iFaT-HoTBoNU6LeycgINPZpLTo-E1_REpN0t5gldg2W90DWZ4698l1T8DKLv7B7z3V0vGkxSOIc2SgLFkbT0Kh9R4w8UROMT-fp/s900/photo_2026-03-04_09-33-17%20(2).jpg
តាមប្រសាសន៍របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈបានចាប់ផ្តើមកើនឡើងបន្តិចម្តងៗ តាំងពីមុនពេលមានការផ្ទុះឡើងចុងក្រោយមកម្ល៉េះ។ លោកបន្ថែមថា “នៅក្នុងរយៈពេល 10 ថ្ងៃខាងមុខ យើងរំពឹងថា តម្លៃប្រេងឥន្ធនៈនឹងអាចបន្តកើនឡើងកាន់តែខ្ពស់ ដោយសារតែការបិទច្រកសមុទ្រហ័រមូស បន្ទាប់ពីជម្លោះនៅអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBnBS0LotX4W1Ls0qN8P_xHJi9w1v2IFSWNTHjkDNcHuS6_ekTHw7ueJaMEy9F5G9dVB40-jwQ3GmPQjAuz5mEiayTl3ObyJ8R5QMMrcaGvvgFtsgdOKJuKAkhrWSNtzPNhuTkIv1fVHCI9x79baOh_TsujRj1aAcuUgppgo1sn1lgPrhYK0yH23_uIUuB/s750/photo_2026-03-04_09-33-17.jpg
តាមការបង្ហាញរបស់ លោក ប៉ែន សុវិជាតិ សព្វថ្ងៃនេះ ប្រភពប្រេងនាំចូលប្រទេសកម្ពុជា គឺបានមកពីប្រទេសសិង្ហបុរី វៀតណាម និងផ្នែកខ្លះមកពីប្រទេសចិន ជាប្រទេស ដែលមិនមែនជាអ្នកផលិតប្រេងធំដូចក្រុមប្រទេសនៅតំបន់មជ្ឈិមបូព៌ានោះទេ ដូច្នេះប្រសិនបើប្រទេសទាំងនោះជួបបញ្ហាខ្វះខាតប្រេងក្នុងស្រុក នោះពួកគេនឹងកាត់បន្ថយការនាំចេញដូចគ្នា។ ជាមួយនឹងការលើកឡើងដូចខាងលើ មន្ត្រីរូបនេះបានស្នើសុំដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវមានការរឹតត្បឹតខ្លះក្នុងការប្រើប្រាស់ប្រេង ឬប្រើតែក្នុងករណីណាចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmq5FlAu_ysRHY_T6jAllnjsO3yoQpAe4AttZk_4HrLY0ZE4pLNlIBrWXzrSW_Pj2zi9QIguBNIX7bJEFM_5KHXG1fQ1LbYjVdPvVv-G7rQAxX6NuyUnLHYyxo4xZ6xpSrtDYqZfMdJisuraLGcROvm6HMShEt88KfdEZvOTZ6mcWW409vrsmbHSr5z_n/s1280/photo_2026-03-04_09-33-18.jpg

ទន្ទឹមគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យបានបង្ហាញការជឿជាក់ថា “ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាមិនអូសបន្លាយ ហើយបញ្ចប់ក្នុងពេលឆាប់ៗនេះទេ យើងនៅតែមានទុនបម្រុងប្រេងឥន្ធនៈយ៉ាងហោចណាស់បានមួយខែដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រចាំថ្ងៃ ទោះបីជាការនាំចូលត្រូវបានបញ្ឈប់ទាំងស្រុងក៏ដោយ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUS5dIVzlJWZuydRsj31ihto0NygheluNOrCuCt2MlMacI5Uuh-MnR3-NObN-vkLUYQqsmohNJKDKbJtw7Y_uie_4w2RGxT8x5N0Ywh41CWePip8kFD3QA8K1T4TY9aeyfqtDgKz3ttzeFo5wx-GCG2EcegCgwLYeYDmFjvG0OU5qquZcqsp1VXQM-TwFm/s800/photo_2026-03-04_09-33-17%20(3).jpg

តាមការប៉ាន់ស្មានរបស់អ្នកវិភាគ ប្រសិនបើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz អាចបន្តឡើងវិញក្នុងពេលឆាប់ៗ សម្ពាធតម្លៃប្រេងឥន្ធនៈអាចនឹងថយចុះមកវិញ។ ប៉ុន្តែប្រសិនបើជម្លោះកាន់តែស៊ីជម្រៅឬអូសបន្លាយពេលយូរ នោះអ្នកបើកបរយានយន្តនៅកម្ពុជា ក៏ដូចជាអ្នកប្រើប្រាស់ទូទាំងពិភពលោក នឹងត្រូវចំណាយប្រាក់កាន់តែច្រើនទៅលើប្រេងឥន្ធនៈនៅក្នុងពេលឆាប់ៗខាងមុខ៕