Home តារាជាតិ វណ្ណដា ចំណាយពេលយ៉ាងរីករាយជាមួយអ្នកមានគុណ

វណ្ណដា ចំណាយពេលយ៉ាងរីករាយជាមួយអ្នកមានគុណ

10
0

ស្ងប់ស្ងាត់ពីជីវិតគូជាមួយនឹងគូស្នេហ៍ មួយរយៈចុងក្រោយនេះអ្នកគាំទ្រសង្កេតឃើញថា វណ្ណដា បានចំណាយពេលយ៉ាងរីករាយជាមួយនឹងអ្នកមានគុណរបស់ខ្លួន។ មានវីដេអូមួយបានបង្ហាញពីម្តាយរបស់ វណ្ណដា ចែករំលែកពីជីវិតរៀបការធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic0miJ_E_2vWBRZ4uVq_Uqc3YG-SzokwG5Y3XiuMr8hRWap-RFR7nZm3DfLLeHjeE5BJ0h6i7cAA5e3D4-zeakkw-ALTU8ShOgLioPSITUNSNBruZSffpOtXP_xLoJTZYkf61nbZaiwWV6w-XY-3NgLr_A8GNwRrcUj600KXmyD9oezOUlpSmXtatbQCwE/s2048/image_2026-03-03_15-55-47.png

បង្ហោះសារសោកសៅរៀងៗខ្លួន ឡូរីន និង វណ្ណដា បានផ្តាច់ទំនាក់ទំនងជាមួយគ្នាលែងបញ្ចេញសកម្មភាពដូចមុន ដោយអ្នកទាំងពីរលែងបណ្តើរគ្នាចូលរួមពិធីមង្គលការដូចមុន។ ទោះជាយ៉ាងនេះក្តី វណ្ណដា បានចំណាយពេលវេលាយ៉ាងច្រើនជាមួយនឹងអ្នកមានគុណរបស់ខ្លួនដោយបង្ហាញនៅលើ Story ជាញឹកញាប់ និងសកម្មភាពធ្វើម្ហូប ធ្វើផ្លែឈើសម្រាប់សុខភាពជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpVMOMsyD90NNUVmHDNBPc2o-i7J3xZAG9jZn5oF_CqP5NKEmsl1KzPgVBw4NFVRuiu8mDFihMlNybzTzSNX0wUBNJRGm9nJqD7aWaoOOJ3zE8F0LGmM6iwg15CQpJiKhJ2nYJymxzABUU7-M-vjaDA_v9RKnYvbpSHkV-CLjTqrKL0RxUtPf7RDlRjx20/s2048/image_2026-03-03_15-55-48.png

ថ្មីៗនេះតាមការចែករំលែករបស់ វណ្ណដា តារាប្រុសរូបនេះបានបង្ហាញពីរបៀបដែលប៉ាម៉ាក់លោកបានហៅគ្នាទៅវិញទៅមកនិងជីវិតក្រោយពេលរៀបការដំបូងៗ។ មានពេលខ្លះ វណ្ណដា និងឪពុករបស់ខ្លួនជជែកជាមួយគ្នាដល់មេឃភ្លឺក៏មាន។ សកម្មភាពដ៏កក់ក្តៅនៅក្នុងរង្វង់គ្រួសាររបស់ វណ្ណដា បានក្លាយជារូបភាពដ៏ល្អមួយសម្រាប់អ្នកគាំទ្រជាពិសេសគឺសេចក្តីស្រលាញ់នឹងជះឥទ្ធិពលដល់ វណ្ណដា ផ្ទាល់ក្នុងជីវិតជាប្តីប្រពន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTVufvJ_B63c-JXz8LZg1G1nEQRIniQAO94PuJamLb60JlpQZjQN9AHAvLb5iY2U8ejwLAERd2pWvtBsl3zown8BGyDdyoGbad4DPj7UUstrt-H-w71u_K9mhJhK_arcUzRuyUqgrpZ3A38hYMGCAg31_V119CdhuV7dowIeI_ib-67X7q2jPyBaAMFkHB/s2048/image_2026-03-03_15-55-50.png
ជារឿយៗ តារារ៉េប វណ្ណដា បានបង្ហាញពីការចំណាយពេលវេលាដ៏មានន័យជាមួយគ្រួសាររបស់ខ្លួនមិនថាតែការដើរកម្សាន្តក្នុងស្រុកឬក្រៅស្រុកនោះទេ។ ងាកមកកាន់ឪពុកម្តាយរបស់ វណ្ណដា ទៀតសោតគឺតែងតែនៅក្បែរយកចិត្តទុកដាក់ចំពោះកូនប្រុសជានិច្ច៕