Home Blog Page 114

ថៃកំពុងប្រើយុទ្ធសាស្ត្រឈ្លានពានបែបស្ងាត់ៗ តាមរយៈការសុំពន្យាពេលចរចានៅកិច្ចប្រជុំ JBC

0

(ភ្នំពេញ) ៖ អ្នកជំនាញផ្នែកច្បាប់អន្ដរជាតិយល់ឃើញថា ទង្វើស្នើសុំលើករពេលកិច្ចប្រជុំ JBC ជាមួយកម្ពុជាជាលើកទី២ ពីសំណាក់ភាគីថៃ ក្រោមហេតុផលរង់ចាំការរៀបចំគណៈរដ្ឋមន្រ្តីថ្មី គឺជាលេសនយោបាយពន្យាពេលការចរចា ដើម្បីប្រើយុទ្ធសាស្រ្តឈ្លានពានបែបស្ងាត់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMeL8VCuBTAqj_cY3z9DOPxjFnJwHqdB-ciDHns2-X0mFLoPjJ7IEHoQO-PBnnS4sSJFhnzFCiC8Tr_elFClPYiq4ku872419vlaMhDljNs0Jnn3fJAZdKA5VFFIHCjJ4Lwn6o6eZGuBwif0XyjfeyAo6QdIJm1bxvxG6_Adsw0YV5gJITXLdhHsom6Un/s696/photo_2026-01-16_15-08-43%20(3).jpg

យោងតាមប្រសាសន៍របស់លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្ដ្រនយោបាយនិងច្បាប់អន្ដរជាតិ បានបង្ហាញពីការយល់ឃើញចំពោះយុទ្ធសាស្ត្ររបស់ប្រទេសថៃ នៅពេលបច្ចុប្បន្ននេះថា មានលក្ខណៈស្មុគស្មាញ ដែលផ្តោតលើការពន្យារពេលកិច្ចចរចា ខណៈពេលដែលថៃបន្តពង្រឹងវត្តមាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅតាមតំបន់ព្រំដែន ដែលបានឈ្លានពាន និងដណ្ដើមទីតាំងឈរជើងពីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSUpU47Z84YdxhD_1sGjU_eQXkudEFdkXSekb2Gk7ULjb6fpNGEO5Ca5posGQPLywhepsm0GQpZMrLr6kNf1qlfGSCjh4966f5lK8WjeBFGHGhIUS_QD43TyuVDr2vv4XTaXyAT1fdoc1zjbUww04Ntw4qyhELXNh-1zX2O0UiWspKUudHkShoWi9w5hYy/s1280/photo_2026-01-16_15-08-43.jpg
តាមការកត់សម្គាល់របស់លោក ការបដិសេធមិនធ្វើកិច្ចប្រជុំបានរបស់ថៃនៅពេលនេះ គឺដោយសារតែ រដ្ឋាភិបាលបច្ចុប្បន្នពួកគេជារដ្ឋាភិបាលអន្តរកាល មិនអាចសម្រេចចិត្តលើបញ្ហាសំខាន់ៗបែបនេះបានទេ។ ទន្ទឹមនឹងការពន្យារពេលកិច្ចចរចា និងការប្រកាសថាខ្លួន មិនមានរដ្ឋាភិបាលសមស្រប សម្រាប់ការពិភាក្សាដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែភាគីថៃនៅតែបន្តសកម្មភាពយោធា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើតំបន់ដែលបានឈ្លានពានកម្ពុជា ដោយថៃបានអះអាងថាជាទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5dQc3lmrSCKu-R2J51Gh7BqCHvUYpBOvDrLZYaNBTr1RyaTVbE2lZEUbLjWvzQf4XL7ptuH3SxgV2H1azo5720swjFgLppOP8247vfUxpwEOZ25AzGrvK2sWGk5DrK1Hi2mr3-kTCzSbk5oqloUt7LQiGDrmGYyEcEZAFt_CVNdrC6y83fK7KoB4UmZR/s1280/photo_2026-01-16_15-08-43%20(2).jpg

ជាមួយគ្នា យុទ្ធសាស្ត្រនេះអាចត្រូវបានគេមើលឃើញថា ជាការប្រើលេសនយោបាយផ្ទៃក្នុង (ការបោះឆ្នោត និងការប្តូររដ្ឋាភិបាល) ដើម្បីពន្យារពេលការចរចា ខណៈពេលដែលយោធាថៃបន្តបង្កើន អង្គភាពការពារការពិត តាមរយៈការសាងសង់ ការដាក់ទ័ព និងការគ្រប់គ្រងតំបន់ជាក់ស្តែង។ សកម្មភាពនេះបង្កើតស្ថានភាពដែល កម្ពុជាត្រូវរង់ចាំរដ្ឋាភិបាលថៃថ្មី ប៉ុន្តែភាគីថៃមានពេលវេលាគ្រប់គ្រាន់ក្នុងការពង្រឹងវត្តមានរបស់ខ្លួន ដែលអាចធ្វើឱ្យការចរចាពេលក្រោយកាន់តែពិបាក និងមានគុណសម្បត្តិសម្រាប់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnC1OqV332zznYzBSQXN5dEvA6onbB2KEzDkWHqGQyGCP5Elof9F6jozRKY8sYb91PZm16lPtr0MAY3Vk1H7dewasZKYDewExqZONIonilRbmUzD5oA9nlICOMyp2Du5opQXLMysCsT7VxxdQ5dA3I03AYH1k_5EzjeAhU_5owtdN-HyMwV40qVRS18Isx/s1280/photo_2026-01-16_15-10-26%20(2).jpg

លោកបណ្ឌិតសង្កត់ធ្ងន់ថា៖«សរុបមកយុទ្ធសាស្ត្ររបស់សៀមនៅពេលនេះគឺ៖ បដិសេធមិនប្រជុំដោះស្រាយបញ្ហា ដោយប្រើហេតុផល “គ្មានរដ្ឋាភិបាលសមស្រប” ប៉ុន្តែមានសមត្ថភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការសាងសង់ ដាក់របង និងរក្សាការគ្រប់គ្រងតំបន់ជម្លោះ ។ នេះអាចចាត់ទុកជាយុទ្ធសាស្ត្រឈ្លានពានបែប “ស្ងាត់ៗ” (creeping encroachment) ដែលបង្កើនការពិតនៅលើដី មុនពេលមានកិច្ចចរចាផ្លូវការ ដើម្បីបង្កើតគុណសម្បត្តិក្នុងការចរចាពេលអនាគត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCkVE9Jb-lTnO1X9XHlFGFBVXQtBG4FR4A4off3V1ImEum6zkmCyB2lSRWAYuQ5-2QpTfDzjCEw1j78C10ovY_fFfUMfBxCfd5gdWP_j1PvXx4_b5_hNpTnq6YN2fX_3fAFTzCV84ZcR2kcQSLevw9_afS0JuqWW-nMULTQGpmbEV-In6wc8FJC_5aDmr/s1280/photo_2026-01-16_15-10-26%20(3).jpg
ស្ថានភាពនេះបង្ហាញពីភាពមិនស្មើភាពក្នុងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ព្រោះខណៈពេលដែលកម្ពុជាជំរុញឱ្យមានកិច្ចប្រជុំ និងការងារបច្ចេកទេសរួមគ្នា ភាគីថៃជ្រើសរើសផ្លូវនៃការពន្យារពេល និងការពង្រឹងវត្តមានយោធា។ នេះអាចនាំឱ្យមានភាពតានតឹងបន្ត បើសិនជាមិនមានការជ្រៀតជ្រែកពីភាគីទីបី ឬការផ្លាស់ប្តូរជំហរពីភាគីពាក់ព័ន្ធទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfdEOSP_2Yw1ZbEl9jOaLrQYRfYTuiUUFLml37N2BR_XSLTiKWykDbi3B8OeDgsir68lIY8zca-SLPSX9vJHGRNeFZG-k0Z95m7EOZiQx_RDnqlvDtNficQjbpyrOC5QqXzXRmCsiZ5_1pM2vrsp5JoPSSYDqq0u_HYCwiI-u4LQzvraoMcNnyrkuNBica/s990/photo_2026-01-16_15-10-26.jpg

គួរបញ្ជាក់ថា ក្រោយថៃស្នើលើកពេលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកJBC កម្ពុជា-ថៃ ភាគីកម្ពុជាបានស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា៕

អ្នកសម្រាយរឿង Ra Sreytouch ជាជនរងគ្រោះម្នាក់របស់បុរី ឡេង ណាវ៉ាត់ត្រា

0

« សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ឆាណែល Admin Sreytouch ម្តងទៀតហើយណា» នេះជាសំឡេងបើកក្បាលវីដេអូរបស់អ្នកសម្រាយរឿងមានឈ្មោះថា Ra Sreytouch ដែលមានមនុស្សជាច្រើនស្គាល់នៅលើ Youtube។ ទោះជាយ៉ាងណា មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលថ្មីៗនេះពីព្រោះ Admin Ra Sreytouch ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមច្រើននាក់របស់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHllr-nyoycpJpLISNFeOCUc00h6P0fP-kofjFNcCExC3LB6lTWCvVSvT4Xp9dr-mg3DaSiJreSLPkffR9rWcPDzjZxECokv8xWhq4QnRwb_13asd2xggtFCMtWsgwqYCwK2q5XEuA9662vtqi-TdA0Ngpe8aopqepAJKIdz36JPs5JEqwrqukhERezXEb/s2048/image_2026-01-16_10-48-12%20(2).png
តាមរយៈវីដេអូដែលមានការចែករំលែកនៅលើបណ្តាញសង្គម អ្នកសម្រាយរឿងរូបនេះបាននិយាយទាំងអួលដើមកពីផលលំបាករបស់ខ្លួនដែលរង់ចាំផ្ទះពីគម្រោង បុរី ឡេង ណាវ៉ាត់ត្រា។ Admin Ra Sreytouch បាននិយាយថានៅពេលទៅមើលផ្ទះគំរូដំបូងក្រុមគ្រួសាររបស់នាងមានអារម្មណ៍រំភើបសប្បាយចិត្តខ្លាំងណាស់ថែមទាំងមានចិត្តចង់លក់ដីនៅខេត្តដើម្បីមកទិញផ្ទះនៅជិតកូន។ ប៉ុន្តែមកដល់ពេលនេះការទិញផ្ទះរបស់នាងធ្វើឱ្យពិបាកចិត្តទាំងក្រុមគ្រួសារហើយរូបនាងបានត្រឹមព្យាយាមកុហកអ្នកផ្ទះថាបន្តិចទៀតនឹងបានផ្ទះនៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVIihVoYxnlVot_VkAfodhpjGi6eYAO4_V1To5-4FfCAlyFZ3cNSr0lLTc889ZdaEDyLAOSG-m7z5jsb_7zaJQo-t0kZd7lHInSkpJBT06JgRLEL10vVujWNprae75jcKEKF4W8jo59nsD8gYADMxyA2vh7P5pwPLCajf_0zh4v4sBNsb_lOUAcrXDWuiG/s2048/image_2026-01-16_10-48-13.png

វីដេអូការសម្ភាសន៍របស់ Admin Ra Sreytouch បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះសំឡេងអ្នកសម្រាយរឿងដែលពួកគេតែងតែគាំទ្រកន្លងមកបានជួបប្រទះនូវបញ្ហាបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOqEza3uuVb43IxgrOm7_hVUHPREocqgEF4-6s0acRXmRCO1GO5dWaSAHIbOvQC2yoEn7VyWqjLHB3WrEI_P_O0sDnF1IO_aW1lDMbBTBcbZGdozWeNCqHHKpVtASLY1tHRyYVnSiBr1WlvesAWS1kWG6U2fbC3nah3PavkMvDNcZzVshM9k7fhDGOg0eo/s2048/image_2026-01-16_10-48-14.png

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះមានពលរដ្ឋជាង១០០នាក់ ទាមទារក្រសួងដែនដីជួយដោះស្រាយក្រោយទិញពីគម្រោងឧកញ៉ា ឡេង ណាវ៉ាត្រា មិនបានដីនិងផ្ទះអស់រយៈពេលជាង៤ឆ្នាំមកហើយ៕

តារាចម្រៀង ទីងតុង កាន់តែផ្អែមល្ហែមជាមួយនឹងគូស្នេហ៍

0

រយៈពេល១ឆ្នាំដែលមានទំនាក់ទំនងជាមួយគ្នាតារាចម្រៀង ទីងតុង បានបង្ហាញមុខមាត់គូស្នេហ៍ជាភេទដូចគ្នា ជាសាធារណៈហើយអ្នកទាំងពីរពិតជាផ្អែមល្ហែមនិងរស់នៅចុះសម្រុងគ្នាយ៉ាងខ្លាំងថែមទាំងមានជាបទចម្រៀងនិយាយពីស្នេហាអ្នកទាំងពីរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQsQfLs77WrIy4ZNBN0-IP5E5e37JccpxZSo9G5A7P6CsBjzc5dYUMHcCn1ocYjO8fWqzHJHOIbdNbZisgqysRFlCD1K-RjYfCvDxFViT9bkAH0UAYmPKFdXHUZPBgYDX_49ktq-f9hB9Rrwil4bdJ1A_vkNvX0uWprh9254bJo9lYqypfFyuNhSc8S3E/s1290/image_2026-01-16_14-46-33.png

លោក ឈិត សុវណ្ណនិមិត្ត ហៅ ទីងតុង អតីតបេក្ខជន The Voice Cambodia រដូវកាលទី៣ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុកជាមួយនឹងគូស្នេហ៍ដោយបញ្ជាក់ថាការស្រលាញ់គ្នារបស់អ្នកទាំងពីរមានរយៈពេល១ឆ្នាំហើយ។ តារាចម្រៀងរូបនេះថារូបគេមិនលាក់បាំងទស្សនិកជននោះទេហើយការស្រលាញ់គ្នានេះក៏មិនមែនដើម្បីតែភាពល្បីល្បាញដែរ។ ដើម្បីបង្កើតអនុស្សារវីយ៍ជាមួយគ្នានឹងគូស្នេហ៍ តារាចម្រៀង ទីងតុង បានបង្កើតបទចម្រៀងមួយបទមានចំណងជើងថា «គ្រប់យ៉ាងនៃខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWsKrBMiBvcPTSib1TxFGyBnVdJEwFg3ZMaywTrO4JTMw_YQP0IoAQqjD5UPjcb8s1wRsI-7dyOeRBaxmW38-c3hwSCYb9kdRuF-6jS9KEuNOQDSW7vylB3Q3Ts3NufmgfjyoFASO-3CRSv9EkZOeWIPw-WZKilzPGlgebzupoXvxmMF86qnvmSbkE_IdD/s1290/image_2026-01-16_14-46-39.png

នៅក្នុងផ្នែកបញ្ចេញមតិយោបល់ ទីងតុង បានបញ្ជាក់ថានេះជាការឆ្លើយតបដ៏គួរឱ្យគោរព ចំពោះអ្នកដែលមានសំណួរអំពីជីវិតផ្ទាល់ខ្លួននិងសំណួរបែបចំអកថាយកប្រពន្ធឬប្តី ជា TOP ឬអ្វីផ្សេង។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ចំពោះមនុស្ស LGBTQ បានឆ្លងកាត់ការវិនិច្ឆ័យ ការតស៊ូ បញ្ហាប្រឈម និងការរំពឹងទុកជាច្រើនពីសង្គមតែយើងគោរព និងស្រឡាញ់ខ្លួនឯងច្រើនជាងអ្នកដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAXCpGyfNKKYmOks7f9jUom8T-23PGm4KwLyGvGDBP2hLMORwArLn3sMT2aJxBa9HaFHomNn3PIR-CRZ0JF7CTTocJ7t0AM7_fBFhgr5x1BW0HQuh-2D7fgG6QDasuWKgy6_vBoekxXJenpoNc2HSUPgNoNDtu98IKofmE7_VAFaP7V-FbMltIutzcotw/s2048/image_2026-01-16_14-46-38.png

ការបង្ហាញសេចក្តីស្រលាញ់ដោយបើកចំហរមិនខ្វល់ថាខ្លួនមានអាជីពសិល្បៈរបស់ ទីងតុង ក៏បានធ្វើឱ្យទស្សនិកជនមានការសរសើរចំពោះភាពក្លាហានរបស់លោកផងដែរជាមួយនឹងពាក្យជូនពរជាច្រើន៕

ថៃពង្រាយទ័ពនិងបិទព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីផ្ទះពលរដ្ឋខូចខាតដោយសារការប៉ះទង្គិចនៅមីយ៉ាន់ម៉ា

0

ប្រទេសថៃ ៖ កងទ័ពថៃត្រូវបានដាក់ពង្រាយនៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗ និងបិទព្រំដែន៧ថ្ងៃ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុ.ធការៀង បណ្តាលឱ្យគ្រាប់កាំភ្លើ.ងធ្លាក់ចូលក្នុងទឹកដីថៃខូចខាតផ្ទះពលរដ្ឋ ចំនួន២ខ្នង ។ នេះមិនមែនជាលើកទី១ទេ ដែលគ្រាប់កាំភ្លើ.ងពីមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃ ពុំទាន់មានប្រតិកម្ម ឬថ្កោលទោសមីយ៉ាន់ម៉ាទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8ZeKnr-hT3boHkY6LFC7dWmS653HmymIgZ5PKDLC69XaIGXi8Sj7d3fzqpyk6z9YFSzAq2WEPbQGQZkr9ish5FJMG7R3dKfDItQ9UpudEAR2HBcNqKBcEnInWYwR5TQ8C9udz5SDfVFSr3BFAEJG0Nv76QY0QQImPahkGyUQFXH83XyDJ7duOOtWd8ya/s800/photo_2026-01-16_15-58-02.jpg

នៅថ្ងៃទី១៦ ខែមករា កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធការៀង (KNU) នៅស្រុកមៀវឌី ខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា ជាប់នឹងស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាព្យាយាមចូលកាន់កាប់ទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធការៀង ប៉ុន្តែមិនបានសម្រេច ទើបធ្វើឱ្យភាគីទាំងពីរប្រើប្រាស់កាំភ្លើងបាញ់គ្នាទៅវិញទៅមកបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ បំផ្លាញផ្ទះសម្បែងពលរដ្ឋនៅស្រុកមេស៊ត ចំនួន២ខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqLcq4NoowZ6dxLs4u2OUHZivGQwIh1xpUYo0WjBBJT6RN7d_Gsy6-OfHogEVqzvOa4u89rgJoi8Vc69YDPOkELqjOb9lCk10-ZFdJ0B-Ro85esDDf67VEiIq9XlLfy5vW-SJiZyV3VRCPeL8JcRYgMlLaThuFv0-iCTLBbE8S0azdozp4mlfC5_NAIz2/s800/photo_2026-01-16_15-58-03%20(2).jpg

ពេលប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធការៀង ថៃក៏បានដាក់ពង្រាយកងទ័ព ឬកងកម្លាំងណារ៉េសួន នៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗដើម្បីត្រៀមទប់ទល់ស្ថានការណ៍ ព្រមទាំងផ្តល់សុវត្ថិភាពដល់ពលរដ្ឋក្នុងតំបន់ ។ មេបញ្ជាការកងកម្លាំងណារ៉េសួន បានបញ្ជាឱ្យបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាទាំងអស់ រយៈពេល៧ថ្ងៃ រង់ចាំឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាស្ងប់ស្ងាត់ ។

គួរបញ្ជាក់ថា គ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃដោយសារការប៉ះទង្គិចនៅមីយ៉ាន់ម៉ានេះ គឺជាលើកដំបូងដែលកើតឡើងក្នុងឆ្នាំ២០២៦ បន្ទាប់ពីកាលពីចុងឆ្នាំ២០២៥ គ្រាប់កាំភ្លើងតូច កាំភ្លើងធំពីមីយ៉ាន់ម៉ាបានធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋថៃជាច្រើនខ្នង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYByMO5WC2u3mJJ0RXGzBQ3tKblhGb5836TPu35rO1zOo6iJ_QkKCD_w5OUFN-iZT6hXD5ULL9KTkOSuco-5vCUXA4FRf0kcgvubvoBglDR2IahK5iaRDwwa7p8XZxb_k6If2lQQSzuR0RsinITRNhWa498iECoAdE3U9qKoB_opBJdu9BWaaoHBZDzLo8/s800/photo_2026-01-16_15-58-03.jpg

កងកម្លាំងប្រដាប់អាវុធការៀងបានប្រកាសផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ខែមករា និងបង្កើតរដ្ឋឯករាជ្យមួយឈ្មោះ «សាធារណរដ្ឋកូថូឡេ» ដោយចាត់ទុកប្រទេសថៃជាបងប្អូន ខណៈមេដឹកនាំការៀងសន្យាគោរពច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យពិភពលោក ផ្តល់ការគាំទ្រផ្នែកការទូត មនុស្សធម៌ និងនយោបាយ ។

កងកម្លាំងប្រដាប់អាវុធការៀងបានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយសម្រេចចិត្តផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលមីយ៉ាន់ម៉ានៅឡើយទេ ។ រីឯកងទ័ពមីយ៉ាន់ម៉ាចាត់ទុកការផ្តាច់ខ្លួនរបស់ការៀងជាទង្វើក្បត់ជាតិ និងថា ថៃគាំទ្រការផ្តាច់ខ្លួននេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEftKqnxpZwYrZ3_R5kz7rd12Wflc_dxFEm2amCS72B4FnA96Bm0MI4wGG6Vp83CYG3KMnuom1k9wi09eq8848dLg-YpupWwecGPD9wW10AIFshCXlW93E7Vmungpz85SnLnaUAZbsvZjzKwLqXQUXEwhtz3josFhTAG1e093CWpaK6LxDdlbZvt_F_uk/s800/photo_2026-01-16_15-58-04.jpg

កម្មវិធីទូរស័ព្ទ «តើអ្នកស្លា.ប់ហើយឬនៅ?» សម្រាប់អ្នករស់នៅម្នាក់ឯង កំពុងល្បីខ្លាំងនៅចិន

0

បរទេស៖ កម្មវិធីទូរសព្ទថ្មីមួយដែលមានឈ្មោះប្លែក និងគួរឱ្យភ្ញាក់ផ្អើលគឺ Sileme ដែលមានន័យជាភាសាខ្មែរថា តើអ្នកស្លា.ប់ហើយឬនៅ? កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងមានការទាញយកយ៉ាងច្រើននៅក្នុងប្រទេសចិន។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធានាសុវត្ថិភាពសម្រាប់អ្នកដែលរស់នៅម្នាក់ឯង ស្របពេលដែលចំនួនមនុស្សរស់នៅឯកោក្នុងប្រទេសនេះកំពុងកើនឡើងខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjI-UL59HmlGWqJkMZjTRO6yE2vzbsKgWDuDK62eFSxgwJ1kJX8VBO6GUk2Nq7LSAhkR3OA8GHN83T6hBQLbiSGpfchN3BcFixWdc09iocPqCsYq3hVHmVgR2nhIPMFmQWRt51B14_N_RJKyVHSFzf_ha0D9ZY_vcum7VXeHwyFS-I6GMK-v8245fLv1vm/s640/photo_2026-01-16_13-57-15%20(2).jpg
កម្មវិធី Sileme ត្រូវបានរៀបចំឡើងជាឧបករណ៍សុវត្ថិភាពកម្រិតស្រាល សម្រាប់សិស្សានុសិស្ស បុគ្គលិកធ្វើការងារឆ្ងាយពីផ្ទះ ឬអ្នកដែលជ្រើសរើសរស់នៅម្នាក់ឯង។ ត្បិតមានលក្ខណៈសាមញ្ញប៉ុន្តែវាមានប្រសិទ្ធភាព ដោយគ្រាន់តែតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវកំណត់លេខទូរសព្ទសង្គ្រោះបន្ទាន់ណាមួយ។ ប្រសិនបើអ្នកប្រើប្រាស់មិនបានចូលទៅ Check-in ក្នុងកម្មវិធីតាមកាលកំណត់ ច្រើនថ្ងៃជាប់ៗគ្នា កម្មវិធីនឹងផ្ញើសារជូនដំណឹងទៅកាន់លេខសង្គ្រោះបន្ទាន់នោះដោយស្វ័យប្រវត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOeFDfcr7YC3lifRyRKxsLK3JI_h4lFQHISl2Z0SzrriyXpmOrXJDzD8_mhVv-ZJoaTpGLO_AuHlYqRSizPneOeqZVA8t7Q8RRyoubD2GyMDc0eciRtzuRy0Wd9wzfqnB3Cd2CMRWMjlHlvbcAdR4QowbWuIebq-sbvXraoP1joaQjOZkvdK9snr0NS2MS/s1280/photo_2026-01-16_13-57-15.jpg

យ៉ាងណាមិញ ដោយសារតែការគាំទ្រលើសពីការរំពឹងទុក ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីនេះ បានសម្រេចចិត្តប្តូរឈ្មោះកម្មវិធីទៅជា “Demumu” វិញ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាលក្ខណៈសកល។ បច្ចុប្បន្ន Demumu បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមកម្មវិធីដែលត្រូវបង់ប្រាក់នៅលើ App Store របស់ Apple ដែលមានតម្លៃប្រហែល ៨ យ័ន ឬ១.១៥ ដុល្លារអាមេរិក ប៉ុណ្ណោះសម្រាប់ការទាញយក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoT52uXGblxFJoRbz4OdBc6_sVopTJbGYXasAJ46cvGpNwxwXL-6BcMSIWsE3_aPShEA4zaMIO_esX18bQA1FZzr-A_OVxkcYwU9dRWSraadfhtI8myiqLwCMDA5HHB9blT-7cu175gsjfcipI4_kqoqUKj5nXddOcSRvQ7tOpPh_Az41opdfFFoacJRO/s1280/photo_2026-01-16_13-57-16%20(2).jpg
ទោះបីជាឈ្មោះដើមនៃកម្មវិធីនេះហាក់ដូចជាមានភាពអវិជ្ជមានក្ដី ប៉ុន្តែអ្នកលេងអ៊ីនធឺណិតជាច្រើនបានស្នើកុំឱ្យដូរឈ្មោះវា។ អ្នកប្រើប្រាស់ម្នាក់បានលើកឡើងថា ទោះបីជាមនុស្សមួយចំនួនពិបាកទទួលយកឈ្មោះនេះ ប៉ុន្តែវាផ្ដល់ភាពកក់ក្ដៅដល់ពួកយើងដែលនៅលីវ និងរស់នៅម្នាក់ឯង ឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WIxpY7qLHRpqzf-IHsNUB4F6eh54TPPh398t0VTLxvHPgJRoFcFXeF7kXwTI_UTR4hgLxOEIiHCnpqLi3v6dx94LNpaJG7gNjrKsh6bBljCNVdZoxzJiM9uH3PnQCouB9bjF_43e3GUbGkRW5PKIlIkfzBde__g44qolpe7MbfwBt2JkFxfqlNXRn6ai/s728/photo_2026-01-16_13-57-16.jpg

យោងតាមកាសែត Global Times ប្រទេសចិនអាចមានគ្រួសារដែលរស់នៅម្នាក់ឯងរហូតដល់ ២០០ លានគ្រួសារ ដែលស្មើនឹងជាង ៣០% នៃគ្រួសារសរុប។ តួលេខនេះសបញ្ជាក់ឱ្យឃើញថា កម្មវិធីបែបសួរសុខទុក្ខនេះ នឹងក្លាយជាតម្រូវការចាំបាច់នាពេលអនាគត៕

តារាសម្តែងចិនល្បី៥រូបដែលស្ងាត់មិនទាន់មានដំណឹងចូលរួមសម្តែងក្នុងខ្សែភាពយន្ត

0

ស្ថិតិថ្មីមួយនៅលើបណ្តាញសង្គមទាក់ទងនឹងចំនួនថ្ងៃដែលតារាសម្តែងល្បីៗអវត្តមានពីការថតរឿងបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេស តំណែងកំពូលទាំងបីត្រូវបានកាន់កាប់ដោយ Angelababy , Liu Yifei និង Wang Yibo ដែលអ្នកទាំងបីបានសម្រាកពីអាជីពសម្តែងជាច្រើនឆ្នាំ។ លើសពីនេះតារាសម្តែង Zhao Lusi និងតារាប្រុស Liu Yuning ក៏ឈប់សម្រាកយូរដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQO37v4_mR6nZwcyPCWNeHsa3azc-FrzMY95gnx2Fe0wp_I2JVGImujJu3sVnspnLYn8XMemSxB7YBFXbEWtWTmizHeJ-96Um0cnuCtxECGAA1Pp64S1kRcFavgCIDxGDrPWCKuPI3D-furLYk3xvTGiViyn7spU3_jWvlEuE0yswF8i3ovsOHbJ-pXlq/s2048/image_2026-01-16_12-08-48%20(2).png
បន្ទាប់ពីភាពចម្រូងចម្រាសមើលការសម្តែងរបស់ Lisa Angelababy មិនបានទទួលយកគម្រោងភាពយន្តថ្មីណាមួយឡើយ។ គិតត្រឹមថ្ងៃទី ១៥ ខែមករា ការសម្រាករបស់នាងបានឈានដល់ ៩៧៥ ថ្ងៃ។ ការផ្តោតអារម្មណ៍អាជីពរបស់នាងបានផ្លាស់ប្តូរយ៉ាងច្បាស់ទៅជាម៉ូតអន្តរជាតិ ដោយរក្សាវត្តមានរបស់នាងតាមរយៈការសហការជាមួយម៉ាកល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGeckVbIFjTqWvJ9J_iOFSfmBVJIotWYgiv4KbgT-VnQDMCFeh2900aw7JLXa4Vxg5rrCiXvcm-xgpcpCXzk-E31nfwk_PiZAgoITL4cB_cLSFdJBJI6PdcvfXnYMTTdaro2ROvvzJuBYOVKeq8OcV_JTk538G9vObQ__HJ2DkQZcPStUm5ibEGVq0pCAS/s807/image_2026-01-16_12-08-48.png

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ នាងបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តីចំនួន ៧ បានចូលរួមជាច្រើនដងនៅក្នុងសប្តាហ៍ម៉ូតនៅប៉ារីស និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ហើយបានសហការជាមួយម៉ាកល្បីៗសរុបចំនួន ១២ រួមទាំងការរចនាមួយដែលបានបង្ហាញខ្លួនទូទាំងពិភពលោក។ នៅថ្ងៃទី ៣ ខែធ្នូ ក្លិបអ្នកគាំទ្រផ្លូវការរបស់នាងបានប្រកាសពីការបន្តសកម្មភាពរបស់ខ្លួនឡើងវិញបន្ទាប់ពីការសម្រាក ៩ ខែ រួមជាមួយនឹងកាលវិភាគសម្រាប់ការផ្សាយផ្ទាល់របស់ម៉ាក និងការថតទស្សនាវដ្តី។ នេះត្រូវបានមើលឃើញថាជាសញ្ញាមួយដែលបង្ហាញថាល្បឿនការងាររបស់នាងកំពុងងើបឡើងវិញជាបណ្តើរៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDwytm23mMh1BdzGnAF6ux1aTHI25rDzUC2hgc45UPzDHjOlBr27oL34OP1dZjJ9uNXWCoxDki3fsXSL7VHK3HZ3udowP9AXvgbs5ka2pec3MP0mHBMdWn-uzfPvXnVN15G1QIH6KHlxAJYf_4mlJvyMsmSQ8cZ0ukksXkO79CVmEGgdhlpqjnfRYlOK4S/s1619/image_2026-01-16_12-08-50.png

បន្ទាប់ពីការថតរឿង «Almost Lover» ត្រូវបានផ្អាកជាបណ្ដោះអាសន្ន Zhao Lusi មិនបានចូលរួមក្នុងគម្រោងថ្មីរយៈពេល ៣៩០ ថ្ងៃទេ ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែមិនថយចុះ។ ជាពិសេសក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ តារាស្រីរូបនេះបានឆ្លងកាត់ការឡើងចុះជាច្រើនចាប់ពីវិបត្តិសុខភាព និងភាពចម្រូងចម្រាសផ្ទាល់ខ្លួន រហូតដល់ការផ្ទុះឡើងនៃភាពជោគជ័យក្នុងការងាររបស់នាង និងការកើនឡើងជារួមនៃអាជីពរបស់នាង។
កាលពីខែកញ្ញា ឆ្នាំ២០២៥ រឿងភាគ «Love’s Ambition» បានចាក់ផ្សាយ និងទទួលបានជោគជ័យយ៉ាងខ្លាំង។ បន្ទាប់ពីនេះនាងបានចុះកិច្ចសន្យាដោយបង្កើតស្ទូឌីយោផ្ទាល់ខ្លួន និងចាប់ផ្តើមសហការជាមួយម៉ាកល្បីៗដូចជា Bvlgari ដែលជាការធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងធនធានអាជីពរបស់នាង។ ទន្ទឹមនឹងនេះ Zhao Lusi បានស្វែងយល់ពីវិស័យចម្រុះ ដោយចេញបទចម្រៀងជាច្រើន និងបង្ហាញខ្លួននៅលើឆាកតន្ត្រីនានារួមទាំងការប្រគំតន្រ្តីរបស់ Dylan Wang។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Zhao Lusi បច្ចុប្បន្នកំពុងជ្រើសរើសស្គ្រីប ដោយផ្តោតលើប្រភេទរឿងស៊ើបអង្កេត ហើយត្រូវបានគេរំពឹងថានឹងត្រឡប់មកថតវិញនៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBiYeg1ULns-lx1V1rAaFZ6itRGkqNaC79njcfs4PjTIqgZccKRxBgUv3fIgXFlxZDQtTBOoE9n08L8HWOG8bgvsk0DUbbt62k0ezyc_56FjL3bhhHrTH8kuORRnIw-YbDg25JKMUi3B1vR-eUP0ARarh8kGjlrwzFNVtz5Ts-Vo-TFSs2JjJen3aChiVi/s1440/image_2026-01-16_12-08-51.png

បន្ទាប់ពីខ្សែភាពយន្ត «The Tale of Rose» Liu Yifei បានចំណាយពេល ៧៩០ ថ្ងៃដោយមិនបានទទួលយកគម្រោងថ្មីណាមួយឡើយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ នាងបានរក្សាកាលវិភាគការងារ-ជីវិតដែលមានតុល្យភាព ដោយបង្ហាញខ្លួនជាប្រចាំនៅក្នុងព្រឹត្តិការណ៍ម៉ូត និងពាណិជ្ជកម្មក្នុងនាមជាទូតសុឆ្ឆន្ទៈសកលខណៈពេលដែលកំពុងធ្វើការសហការលើម៉ាកល្បីៗ និងចំណាយពេលសម្រាក។
នាងបានចែករំលែកច្រើនដងនៅក្នុងបទសម្ភាសន៍ថា នាងកំពុងរីករាយនឹងជីវិត ដោយថ្ងៃៗរបស់នាងវិលជុំវិញការចិញ្ចឹមឆ្មា ការធ្វើដំណើរ និងការគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbKJYKtrQdmGEyH_5qBuUgwcQJQqJUKi2EeK7MB8ITtXV2St9fa2Dx-RYC8iDOgTtjt6MO_B3yLM9iWuJGUmL1RjQxma5p_h9y4VDXZnXSiuFCpBDrg_sfoYOlf5qWIGtDcY-RkaJjYyXg5ui8H6zqkBrM51yKrTjZQmtvUM3OopmgOtKcOhHeyRbDXxg8/s1439/image_2026-01-16_12-08-52%20(2).png

ទោះបីជាមិនបានចូលរួមក្នុងការថតភាពយន្តអស់រយៈពេលជាង ៦៣០ ថ្ងៃក៏ដោយ Wang Yibo មិនដែលខ្ជះខ្ជាយពេលវេលាឡើយ។ ផ្ទុយទៅវិញ តារាប្រុសរូបនេះបានផ្តោតយ៉ាងខ្លាំងទៅលើចំណង់ចំណូលចិត្តរបស់ខ្លួន។ ក្នុងនាមជាអ្នកប្រណាំងអាជីព Wang Yibo បានឈ្នះជើងឯកមួយ ជើងឯករងពីរ និងចំណាត់ថ្នាក់លេខបីមួយក្នុងរដូវកាលឆ្នាំ ២០២៥ ដែលទទួលបានការទទួលស្គាល់ចំពោះជំនាញរបស់លោកនៅក្នុងឧស្សាហកម្មនេះ។ ក្នុងភាពយន្តឯកសារ «Exploring New Lands 2» ដែលលោកបានចូលរួម បានបង្កើតកំណត់ត្រាសម្រាប់ប្រជាប្រិយភាពក្នុងប្រភេទឯកសារនៅលើ Tencent Video និងទទួលបានការសរសើរខ្ពស់ពីសមាគមរុករកចិន។ ក្នុងពេលដំណាលគ្នា លោកបានចេញបទចម្រៀងជាច្រើនបទ។ ការបង្កើតស្ទូឌីយោប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួននៅទីក្រុងសៀងហៃក៏ត្រូវបានគេមើលឃើញថាជាជំហានសំខាន់មួយនៅក្នុងដំណើររបស់តារាប្រុសរូបនេះ ដែលបង្ហាញថាលោកមិននៅស្ងៀមទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTAMKFjIW5Lw2G_K_qsdU-nVLFWjBxoDu0J-xwLKGYfmfXS8sjAkVdQKoNxcvJUnJ99UXSMhoj66uIaOCOllk3IFbiU4AMh1Vi22uoxsshjOknlFmYyAzD70Qj3NpjwDj8mbs28LW_xW5pYjdxbqKLE_6Ge34ilzdmlPc66b1GTeAdX_67VkgjSKIi4UER/s2048/image_2026-01-16_12-08-52%20(3).png

សម្រាប់ Liu Yuning រយៈពេល ៤៨៨ ថ្ងៃដែលលោកបានចំណាយឆ្ងាយពីការថតភាពយន្ត គឺជាការសម្រាកពីការសម្ដែង ដោយធ្វើឱ្យមានតុល្យភាពរវាងតួនាទីអាជីពជាច្រើន។ កាលពីឆ្នាំ២០២៥ ក្រៅពីគម្រោងរឿងភាគទូរទស្សន៍ពីរ Liu Yuning បានផ្តោតការយកចិត្តទុកដាក់របស់លោកទៅលើតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkNLDv2bLM42FRWS4Auksj3VU-FevnselXSobD-YialmPfzdjkdXzPUJNEUR-b9ykgkaznR8VeRoGPOS6WaGJPo92v7CGweCkUa2qcpIZbm4vgXrRQgyBIzLfXDF5IIF1-fYMbKlm3LCF3KKCKj-PPl969y3GlgR9TcPJFNZAjMgKHYrTWXfl9PlmzC4nJ/s1620/image_2026-01-16_12-08-57.png

Liu Yuning បានចេញបទចម្រៀងចំនួន ៥៤ បទ និងបានធ្វើប្រគំតន្រ្តីចំនួន ១០ ដងនៅក្នុងទីក្រុងចំនួន ៨ រួមទាំងទីក្រុងប៉េកាំង សៀងហៃ និងសិនជិន។ លើសពីនេះ លោកបានចូលរួមក្នុងកម្មវិធីតន្ត្រីពេញនិយមជាច្រើន ដោយបន្សល់ទុកនូវស្នាដៃរបស់ Liu Yuning នៅលើឆាកតន្ត្រីដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_4KsOJ6FB7caWg0plqEqq43ohuxZ2Q_qO_e54m1iwQsMuHa6Vn-0h5Q6lMtFVswrVRMWmq_90HKrFok2qY7tzQxyq3jEqVbUfj5MC7HpYiCOP4p57KXslcVVpTi086lmiZ_nbDMqyV6jVKvtXtHftuKg3qXxPgMKu05zqL2aWPmJx6xaUI8a2talnAWp/s1620/image_2026-01-16_12-08-58.png

នេះបញ្ជាក់ថា ដ្បិតថាតារាកំពូលៗមិនកំពុងសម្តែងមិនមានន័យថាពួកគេមិនធ្វើការនោះទេ។ អ្នកខ្លះបានជ្រើសរើសយក «របៀបសន្សំសំចៃថាមពល» អ្នកខ្លះទៀតបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅវិស័យផ្សេងទៀត ប៉ុន្តែពួកគេទាំងអស់គ្នានៅតែបន្តរក្សាឥទ្ធិពលរបស់ពួកគេតាមរបៀបរបស់ពួកគេរៀងៗខ្លួន៕

បាបកម្មមានពិត ឃើញនឹងភ្នែក! អគ្គិភ័យឆាបឆេះបំពង់បង្ហូរទឹកសំណល់នៅស្ពានអាកាសថៃដែលមានកម្ពស់ជាង៤០ម៉ែត្រ

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរទឹកសំណល់កម្ពស់ជាង៤០ម៉ែត្រ នៅស្ពានអាកាស Bhumibol Bridge 2 យ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវពូចៅសាមីងផ្រាយ ឃុំពូចៅសាមីងផ្រាយ ស្រុកព្រះប្រាឌែង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងពីអ្នកធ្វើដំណើរឆ្លងកាត់ និងរងការរិះគ.ន់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-5DV0KFy-Ff0yKY_9WGfuCE5MyCz0v2judry9PD4AGvxK58aYO9PlEzOgMJ4vKBmS3yct699ZaGzUKpWqmFwV1XVOJiAujQA8H7W-GDeL9PDp3gWTixFCYoJbFpmDwoRGFHWL-z5k-3VG5XmDwoL7-PMaD7NqMXtUNhhwtWRPH677bWF6vnAxqz-UDtp/s1350/616839429_1332807505510821_8060695195685319541_n.jpg
អាជ្ញាធរបានទាក់ទងទៅក្រុមពន្លត់អគ្គិភ័យបញ្ជូនរថយន្តបាញ់ទឹកមកជួយអន្តរាគមន៍ ប៉ុន្តែដោយសារភ្លើងឆេះបំពង់បង្ហូរទឹកសំណល់មានកម្ពស់ខ្ពស់ពេករហូតដល់ជាង៤០ម៉ែត្រ ទើបធ្វើឱ្យក្រុមពន្លត់អគ្គិភ័យមិនអាចបាញ់ទឹកទៅដល់កំពូល ទើបស្នើសុំបញ្ជូនរថយន្តបាញ់ទឹកដែលអាចបាញ់ទឹកដល់ខាងលើដើម្បីពន្លត់ភ្លើង ដោយចំណាយពេលរហូតដល់១ម៉ោង ទើបភ្លើងរលត់អស់ ។ ក្រោយស្ថានការណ៍ស្ងប់ស្ងាត់ អាជ្ញាធរក៏អនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ធម្មតាឡើងវិញ ដោយសារខូចខាតតែបំពង់បង្ហូរទឹកសំណល់ និងមិនឆេះរាលដាល ។

ក្រោយពីចុះពិនិត្យមើលទីតាំងកើតហេតុ ចៅហ្វាយស្រុកព្រះប្រាឌែង លោក ព្រីន ចាវ៉ាក់ធិយ៉ាគុន និយាយថា ភ្លើងបានចាប់ផ្តើមឆេះតាំងពីគល់បំពង់បង្ហូរទឹកឡើងទៅលើរហូតដល់បែកផ្កាភ្លើង ដែលបណ្តាលមកពីការឆេះបំពង់ PE បង្ហូរទឹកពីស្ពានចុះមកក្រោម ។ វាមិនឆេះរាលដាលបន្ថែមទៀត ដោយសារក្រុមពន្លត់អគ្គិភ័យ និងភ្នាក់ងារពាក់ព័ន្ធជួយគ្នាបាញ់ទឹកពន្លត់ទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxiZbWtNh22QMzme-KINURbaQstV0gBP3oXJrMPR6Duj07PeeNhWaNOcaY3O-ZH93gBc2q6_rCr_xMTIGEQVtw8rZS0zNHo3xP8uuaaS4P_psSiCRpr3Vjd4JIM82Caz27RVbaZOvj5tNSksxo4OyqN7g8x2nI8EN9cgCpCjp5fXIn1EggKSSYauR6UFKG/s1350/616832593_1332807542177484_854193521730902087_n.jpg

បើតាមការសេចក្តីរាយការណ៍ចុងក្រោយ គឺហេតុការណ៍នេះអាចកើតឡើងដោយសារភ្លើងឆេះគំនរសំរាមនៅក្បែរបំពង់បង្ហូរទឹកសំណល់ ហើយមូលហេតុពិតប្រាកដ គឺត្រូវរង់ចាំការត្រួតពិនិត្យលម្អិតបន្ថែមទៀត ។ ទោះយ៉ាងណា បំពង់បង្ហូរទឹកមិនបានខូចខាតទាំងស្រុងទេ ប៉ុន្តែត្រូវនឹងមានការត្រួតពិនិត្យជាថ្មីពីអ្នកជំនាញ ។

គួរបញ្ជាក់ថា នេះជាហេតុការណ៍អាក្រក់កើតឡើងផ្ទួនៗគ្នានៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមករា មានសោកនាដកម្មបាក់ដងស្ទួច (Crane) ដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន លឿននៅខេត្តណាខនរ៉ាជសីម៉ា សង្កត់លើរថភ្លើង១ខ្សែដែលដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់ជាង៣០នាក់ និងរងរបួសជាច្រើននាក់ ។

បន្ទាប់មក នៅថ្ងៃទី១៥ ខែមករា ដងស្ទួច (Crane) ដ៏ធំមួយទៀតក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXJc2tsZHK3fcBuOh5a-4oToAvxw2dji2K53tAZ-wbqpAJIcanal_AtirFFPLcYhwJY2MWrabV2nPe1dAaOqFvxfHSqEKvVhIedYbNTngOKqap77mo2JNRy5UukvuqLaQZu65IlAOhbPV4cyvCSpKKdcLe4yAUlvgRoKWPlb93AkhWJ9YIFbmnKgOU3cQ/s1440/615232098_1199421498994779_306734170822855616_n.jpg

កំពុងប្រឈមនឹងបណ្តឹង Danielle បរិច្ចាគទឹកប្រាក់រាប់លានវ៉ុនទៅអង្គការសប្បុរសធម៌

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមករា អង្គការមិនស្វែងរកប្រាក់ចំណេញមួយបានសម្តែងការដឹងគុណចំពោះអ្នកឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តដែលបានគាំទ្រអង្គការនេះពេញមួយប្រតិបត្តិការរយៈពេល៤ឆ្នាំរបស់ខ្លួន។ ក្នុងចំណោមនោះ តារា K-pop គឺ Danielle ដែលជាអតីតសមាជិកក្រុម NewJeans ត្រូវបានចុះបញ្ជីជាមួយនឹងការបរិច្ចាគចំនួន ៣០២ លានវ៉ុនប្រមាណជាង២០ម៉ឺនដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfADESjCvnlYapYp38vBD1A9SfTJ5Eoh46hjpAQXkDWmfMKfTvVwZWuqvOgF3ggU6ZDGz0tUZr-NlI3XxY8yE6KHHhhbK5KKDaVgEteWuxIiAzQuMMnbpySBooJRS9kNn3rwAjO-yngVU_5UUEW72S3Mx2KPgp7RTtqFUBWPQolns60h3Mttmnmh7PbquH/s920/image_2025-12-29_14-50-17.png

ដំណឹងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗ ពីព្រោះ Danielle កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹងធំមួយជាមួយ ADOR ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Group។ បន្ទាប់ពីបានប្រកាសបញ្ចប់កិច្ចសន្យារបស់ Danielle នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ADOR បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងតារារូបនេះ ក្រុមគ្រួសាររបស់នាង និងអតីតនាយកប្រតិបត្តិ Min Hee Jin ដោយទាមទារសំណងចំនួន ៤៣.១ ពាន់លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivsJ65A4t5ZuQhWeKzLcJLbOa-QQc4USuNffHmnthuNLWgXpodn7FWmk_A3OKvXa3dg0-lAeTmdCZ02UMrm4oXyyMP7VLMimdj74DXyELug45AwFCuR5Hzh0LMJs3pSghbKGzo-_YdueX9P3_WmXInaVFz4tig9h0vxJ79u549qnYSldRXKapGMODP15qP/s1200/image_2025-12-30_16-24-11.png

ព័ត៌មានរបស់ Danielle ដែលបានបរិច្ចាគប្រាក់ជាង ៣០២ លានវ៉ុនដល់អង្គការសប្បុរសធម៌បានបង្កឱ្យមានការជជែកវែកញែក។ មនុស្សជាច្រើនបានអះអាងថា តារារូបនេះប្រហែលជាមិនមានប្រាក់គ្រប់គ្រាន់ដើម្បីសងជំងឺចិត្តទេ ប្រសិនបើនាងចាញ់បណ្តឹងប្រឆាំងនឹង ADOR ដែលធ្វើឱ្យសកម្មភាពសប្បុរសធម៌របស់នាងនៅពេលនេះគួរឱ្យអស់សំណើច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nkdL0aE_QhYO7S06NcYDvlh231-5urlwRdTQH089xlcNWra6KKgjrey9Oesu5f23ogQy0YJfw9Grm3FqiFJkXNOdjkg9Q_eD_v356jt6OpUAYAFm0T84LiuJPdgZ9GzP9rzSKU-TaBUjyBlVGj_khFecCpexWJ3JLJEf0j2Cgx9t_q0e4EmMDbQiWGmV/s1024/image_2025-12-30_16-26-08%20(2).png
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាននិយាយការពារតារារូបនេះ ដោយចង្អុលបង្ហាញថា ប្រាក់ចំនួន ៣០២លានវ៉ុន គឺជាចំនួនទឹកប្រាក់ដែល Danielle បានបរិច្ចាគអស់រយៈពេលជាច្រើនឆ្នាំ សូម្បីតែមុនពេលមានជម្លោះជាមួយ ADOR ក៏ដោយ។ នេះបង្ហាញពីចិត្តសប្បុរសរបស់នាងក្នុងនាមជាតារាល្បីម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9YKkuZuTXyOlOVxcOldSoE5FGerbKZjSlReLXhiLMAwEiSeUS5SJaa6tLdpJuBKUOn3zsZc4Qdb_xr8ZlZNrwWbxZLCluOw4eekIe9730m_Jgm0lNM7C-wos0bnxNE0pIgENROVEATvJtYXn8Kc0nLxCG-k1NHt6hpnsL1BTIhmfVxHaFncKEsQ58pPQ/s640/image_2025-12-30_16-30-54%20(2).png

ថ្មីៗនេះ Danielle បានបង្កើតគណនី Instagram និង YouTube ផ្ទាល់ខ្លួន។ ការផ្សាយផ្ទាល់របស់នាងនៅថ្ងៃទី ១២ខែមករា ត្រូវបានធ្វើឡើងនៅលើគណនីទាំងនេះ។ បន្ទាប់ពីព័ត៌មាន Instagram ផ្ទាល់ខ្លួនរបស់ Danielle ត្រូវបានផ្សព្វផ្សាយជាសាធារណៈ បញ្ជីឈ្មោះតារាល្បីៗ និងម៉ាកល្បីៗដែលបានតាមដានគណនីរបស់នាងក៏ទាក់ទាញចំណាប់អារម្មណ៍ផងដែរ។ ការពិតដែលថាម៉ាកយីហោល្បីៗ បានបង្ហាញការគាំទ្របន្ទាប់ពី Danielle បានបញ្ចប់កិច្ចសន្យារបស់នាងជាមួយ ADOR បាននាំឱ្យមនុស្សជាច្រើនសង្ស័យថាតារារូបនេះអាចមានឱកាសសហការជាមួយពួកគេម្តងទៀតនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpeBB0Ojn4CddWB2JKPDN00wLA0QaD4K9KqNuXnGbYZsppibaCxWpkXVLm5W_juVdLNCWt7NCne5wMuyFpS_M7LAGWIAfZtOwH1Uk73KujaomtrvgVO3bVOINze7pQpFSNcOzrXvyhpycvCOF1jWujoVCK_LOtvlP5YP6EiOJhBr9gN2lhzgDHRwJ4Q2J-/s905/image_2025-12-30_16-30-54.png

លើសពីនេះ Danny Chung ដែលជាផលិតករសំខាន់នៅ The Black Label ក៏កំពុងតាមដាន Danielle ផងដែរ។ ពីមុនមានពាក្យចចាមអារ៉ាមថា Danielle កំពុងរៀបចំចូលរួមជាមួយ The Black Label បន្ទាប់ពីចាកចេញពី ADOR។ តារារូបនេះបានបង្ហាញខ្លួនច្រើនដងជាមួយសិល្បករមកពីក្រុមហ៊ុន ដូចជាតារាសម្តែង Park Bo Gum ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo-jM3jLqTcj02Rd0NsnK9OoO05Ceni-8YNv-b6Ik3N4uMSwBFHRdZWQv0aagCmHcjurb_k5-B4hgZgy7vcoweYjuMrjr90zYoo96H-OVoMA-Fynp35UzKQ8y0TVmxQvXPk1PDft_FsSowMitDTlE5AlDbAVCCxVkzBT1XSnf6rPkqcklC7EjurY4RuwfL/s2000/image_2025-12-29_14-50-13.png

ក្នុងពេលជាមួយគ្នានេះ មានរបាយការណ៍ថា Tencent Music Entertainment ដែលជាវេទិកាតន្ត្រីធំជាងគេរបស់ប្រទេសចិន កំពុងពិចារណាវិនិយោគប្រហែល ៥០ ពាន់លានវ៉ុននៅក្នុង The Black Label។ ទន្ទឹមនឹងនេះដែរ Danielle ក៏ទើបតែបង្កើតគណនីថ្មីមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Xiaohongshu។ ការតភ្ជាប់ទាំងនេះបាននាំឱ្យឧស្សាហកម្មកម្សាន្តស្មានថា Danielle ទំនងជាចូលរួមជាមួយ The Black Label៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបពីអត្តចរិតពលរដ្ឋឥណ្ឌា

0

ប្រិយមិត្តជាអ្នកគាំទ្រជា្របមកហើយថាថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា មិនត្រឹមតែស្លៀកពាក់បុរាណខ្មែរផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានស្លៀកពាក់បែបប្រពៃណីឥណ្ឌា(សារី)ទៀតផង។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រាប់តែបានបង្ហាញពីអត្តចរិតរបស់ពលរដ្ឋឥណ្ឌាដែលនាងស្ទើរតែមិននឹកស្មានដល់ ទោះបីជាមិនដែលស្គាល់គ្នាទាល់តែសោះប៉ុន្តែយកចិត្តទុកដាក់ចំពោះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUGkqP1WtON2XIYhF8tB78_9hewuzuLrayXZ9jrYoZjnIF3D1B4eM949VNA_nB1jlukBX0u051-1EuvUzsp7Y_DqVMuORndPX2jpc6Bf09YB6aN8qq775kgqFjLESGxl20Rs_31pppbIQU2GND40W21AdQ0gfI9l0zLHvUITj8USWO1xNGAis3KpCpKe9t/s2048/image_2026-01-16_08-51-52.png

នៅថ្ងៃទី១៥ មករា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយរៀបរាប់នៅក្នុងវីដេអូថា នាងចង់ស្លៀកពាក់ឥណ្ឌាជាមួយនឹងមាលា ដោយបានជួលសំលៀកបំពាក់ហើយបានរៀបចំខ្លួនដោយមើលតាមយូធូបផងអីផងប៉ុន្តែជាលទ្ធផលពុំបានសម្រេចនោះទេ។ បន្ទាប់មកនាងបានរត់រកជនជាតិឥណ្ឌាម្នាក់ឱ្យជួយដើម្បីរៀបចំខ្លួនឱ្យត្រូវខណៈបុរសជាជនជាតិឥណ្ឌាម្នាក់នោះថែមទាំងបានខលសួរភរិយារបស់ខ្លួនថែមទៀតពីព្រោះលោកក៏មិនស្ទាត់ជំនាញលើការស្លៀកពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1nRyBNfhGX_IlaLFURNU9hDmGYAcSdEKfWskseTYfpJgUY4FuI-sHS153eaEyJ8_PUfsWd283v6-BdQ15CEgTyBvOIY2XNJSNCVtqpUwSK9NLub0zIailq50DA4vc3Kfa3rKCvQqvqtrohsZjqARkYsiIYAXtmLtyT5IEvl-y2ioe2SqbofTgQmb9yjs/s2048/image_2026-01-16_08-51-54%20(2).png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយបន្តទៀតថា មាលា បានពឹងឱ្យស្រ្តីជាជនជាតិឥណ្ឌាជួយស្លៀកពាក់ឱ្យនាង ខណៈគាត់ក៏មានសន្តានចិត្តល្អជួយសម្រួលការស្លៀកពាក់ឱ្យនាងឱ្យកាន់តែស្រស់ស្អាត។ បវរកញ្ញាល្បីឈ្មោះរូបនេះបាននិយាយដោយមិននឹកស្មានថាពួកគាត់ចិត្តល្អបែបនេះទេទោះបីនោះជាពេលវេលាដើរផ្សាររបស់ពួកគាត់ ក៏ពួកគាត់ស្ម័គ្រចិត្តជួយនាងនិងមាលា ស្លៀកពាក់បែបឥណ្ឌាឱ្យត្រូវក្បូនខ្នាតផងដែរ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ទើរតែមិនជឿថាមនុស្សដែលមិនស្គាល់គ្នាសោះប៉ុន្មានមានការយកចិត្តទុកដាក់ចំពោះគ្នាបែបនេះ ហើយបើមិនបានជួបពួកគាត់ទេប្រាកដណាស់គម្រោងថតរូបរបស់នាងនឹងបរាជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCKLwL7B0EA83-MYBrCG3AqJXc943jXwy3VKCVfWPCVa5QVUhMgncGgM5hjTl12imxqmrXXyFB2XCe4aVluydpGhbxq2oW9pP5HFGjbt4Z3R820dkQz1X1AdH0lgZZuzaIFHLUK6OkwHWo8XWoBhK7whNZjQGozDimI0y8yl6GtKj3qIa5SB350o5n57_L/s2048/image_2026-01-16_08-51-53.png

អ្វីដែលកាន់តែធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានចិត្តរំភើបថែមទៀតស្រ្តីជាជនឥណ្ឌានោះថែមទាំងយកប្រដាប់ចុចថ្ងាស់យកមកចុចឱ្យនាងថែមទៀតដើម្បីកាន់តែស្រស់ស្អាតទ្វេដង ហើយនាងក៏ទទួលបានការសរសើរថាស្រស់ស្អាតចង់ឱ្យនាងទៅសម្តែងរឿងឥណ្ឌាទៀតផង។ ជាការតបស្នងនូវចិត្តដ៏ល្អនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានជូនជាកាដូទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuis0u3jN181SvtJgvPadPaW_8-uDlfAv8i1jUhEy4PqfihTtFXk-SNqAK-l_9FfdQcRgbnlUDaFkffUlT_6g-6GMqWz9qDxxtHWnn-Bs5QCBxJQ7XXY6lDXCCKVLj1JorfrWEWxvBB-EKdaAujnCogh71NGYdo23igwSLPK7tpvJEOrzLLrw3Isjphx95/s2048/image_2026-01-16_08-51-55.png

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាមានពលរដ្ឋឥណ្ឌាជាច្រើនបានមកកម្សាន្តនៅលើទឹកដីអង្គរ។ ទេសចរឥណ្ឌាខ្លះក៏ថែមទាំងបានស្លៀកឈុតប្រពៃណីខ្មែរថតរូបលេងយ៉ាងសប្បាយរីករាយផងដែរ៕

តារាចិន Ju Jingyi ស្លៀកពាក់ប្រ៊េនកូនខ្មែរ

0

តារាចម្រៀងនិងសម្តែង Ju Jingyi បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញតារាស្រីមានប្រជាប្រិយភាពរូបនេះស្លៀកសំលៀកបំពាក់ដែលជាប្រ៊េនកូនខ្មែរ។ គួរឱ្យចាប់អារម្មណ៍ថា ចុងក្រោយមកនេះស្នាដៃកូនខ្មែរកាន់តែរីកមុខរីកមាត់នៅក្រៅប្រទេសជាពិសេសគឺនៅប្រទេសចិនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrSk0LE5Bhx0IcyYX5_WCFkBwzkXXkv4IK8-UqRfq5i1yZjyymsVN-Mb7AD2dzZtNTBxXaWI4UqLz6Ci7CnFZAklbfSmvwE8iB0b3H2ZZVyKjVeLjuK6ybe94uIha9NYNkA3TBDgeFjvFZBgQuGLJfVsH4qS-UoC_BHZeIzMF2xTu_dK8t3zg4oBAM1fPn/s1397/image_2026-01-16_09-37-57.png

នៅយប់ថ្ងៃទី១៥ ខែមករា QQ Music បានបញ្ចេញ Poster របស់តារាចម្រៀងនិងសម្តែង Ju Jingyi ក្នុងនាមជាអ្នកនាំពាក្យ Super Members VIP ។ ជាមួយនឹងការប្រកាសនេះអ្នកគាំទ្រកម្ពុជាបានកត់សម្គាល់ឃើញថាសំលៀកបំពាក់ក្នុង Poster ដែល QQ Music បង្ហោះនេះគឺជាម៉ាកយីហោ ALmée Couture ដែលជាប៊េ្រនរបស់កូនខ្មែរដែលកំពុងទទួលបានការគាំទ្រ។ រ៉ូបនេះត្រូវបានតុបតែងលម្អបែបបូរ៉ូមែនទិក និងអង្កាំគ្រីស្តាល់ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilyEh9YDXU1r5cb_Q8yRGcTrBrh2tZH-figvyK3sB0yueMjuVcQGFtVem4fIybypvpRAWyDQb-ZyGZjaADDtF1EIy2T36w_qGApt6uN8BR2h0o_qFUZqNORYCJPzeILBRBLmCNyISdWhL-PdrCnyWfrjPDiqFhngsTWDduJi3F53b3RG7o0zm2FxBWj7Pm/s2048/image_2026-01-16_09-37-54.png

រ៉ូបនេះជាបណ្តុំ Collection មានឈ្មោះថា « The World Inside Me » ឬការប្រមូលផ្ដុំពិភពលោកនៅក្នុងខ្លួនខ្ញុំ ដែលមានអត្ថន័យថាពិភពលោកនៅក្នុងខ្លួនខ្ញុំកើតចេញពីក្តីសុបិន និងសេចក្តីប្រាថ្នារបស់នារីវ័យក្មេងម្នាក់ ដែលភ្ជាប់គ្នាយ៉ាងរលូនជាមួយនឹងភាពសម្បូរបែបនៃបេតិកភណ្ឌខ្មែរ។ រ៉ូបនីមួយៗគឺជាការឆ្លុះបញ្ចាំងពីពិភពលោកខាងក្នុងរបស់នាង ដែលមានភាពស្រស់ស្អាត និងមិនចេះហួសសម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiyRy2OYF5x-nePCQOccEt85oByFKi9aeY3FQbB2IF1EZDmoemfQrkdFK_eDaqm7nHyJ-m78A9_TM-_ZaUOdldF0miTl5jwKLfn73WNm4aRqtcKWm1xTYvNWzHZTvpKu7Wbxn0QpmCdLaaVjDM_f31mcHnS84xDtGxhBw7xJaABulubzaDw5H48wRT9IOW/s2048/image_2026-01-16_09-37-55.png
ឃើញតារាចិនស្លៀកពាក់របស់ប្រ៊េនខ្មែរបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងខណៈកាលពីខែធ្នូ កន្លងមកនេះតារាសម្តែង Landy Li ក៏បានគ្រងឈុតស្នាដៃកូនខ្មែចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ «Scream Night» នៃវេទិកា iQiYi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGv6vmqbOMeXV9H0OofmS_a_0wgmp5zKeEQyBPiaZKWMGY5jRt15mg_C-Z_yjTuKZ0_3JONJg0sKdp7R-djwFtSRZP7Vp6P-duiD6teXHMcdIZogptNjlNrIyjQIWLlbqWo4SGUmuP94NcSmag402ojIEJjqW1ucTylMlEoxyL-LgvzK41Dpd-Sh_gTT9M/s1439/image_2026-01-16_09-37-56.png

Ju Jingyi បច្ចុប្បន្នមានអាយុ៣១ឆ្នាំ ជាតារាស្រីម្នាក់ដែលមានភាពស្រស់ស្អាតយ៉ាងខ្លាំងដែលប្រជាជនចិនដាក់ឈ្មោះឱ្យថា ស្រីស្អាតល្បីទាំងបួនរូប ជាមួយនឹងតារាស្រី៣រូបផ្សេងទៀត។ ក្នុងឆ្នាំ២០២៤ Jingyi បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាមរយៈខ្សែភាពយន្ត «In Blossom»។ ចុងក្រោយនេះ Ju Jingyi មានជម្លោះកិច្ចសន្យានឹងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Siba Media ផងដែរ៕