ពេលវេលាកំណត់នៃការផ្ទុះឡើងនូវសង្រ្គា.មលោកលើកទី៣ ទំនងជាកំពុងរំកិលមកកាន់តែជិតទៅៗហើយ ក្រោយរុស្ស៊ីបានផ្ដល់ការព្រ.មានដ៏គួរឱ្យខ្លាចមួយប្រាប់ទៅកាន់ប្រទេសលោកខាងលិច ស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែឡើងកម្ដៅនៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ The Economic Times ដោយដកស្រង់ពីពាក្យសម្ដីរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។
.jpg)
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី បានពិពណ៌នាអំពីសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថាជា “សង្គ្រាមដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរក្សាការត្រួតត្រាលើពិភពលោក”។
តាមរយៈការថ្លែងខាងលើ លោក Dmitry បានព្រ.មានថា “ប្រសិនបើលោក Trump បន្តដំណើរឆ្កួតៗរបស់គាត់ក្នុងការផ្លាស់ប្តូររបបនយោបាយដោយឧក្រិដ្ឋកម្ម សង្គ្រាមលោកលើកទី ៣ នឹង “ចាប់ផ្តើមឡើងដោយគ្មានការសង្ស័យ” ប្រសិនបើគោលនយោបាយអន្តរាគមន៍របស់លោកខាងលិចនៅតែបន្ត។”.jpg)
យោងតាមការវាយតម្លៃរបស់លោក Medvedev ភាពងាយរងគ្រោះរបស់មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល “បានកើនឡើងគួរឱ្យកត់សម្គាល់” ចាប់តាំងពីអ៊ីរ៉ង់បានប្រកាសសង្គ្រាម។ ជាមួយគ្នានេះ លោកមើលឃើញថា សហរដ្ឋអាមេរិកចង់រក្សាការត្រួតត្រាលើពិភពលោកយ៉ាងខ្លាំង ទោះក្នុងតម្លៃណាក៏ដោយ។
ទោះបីជាការព្រមានទាំងនេះមិនតំណាងឱ្យគោលនយោបាយផ្លូវការរបស់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញពីការកើនឡើងនៃវោហាសាស្ត្ររបស់ទីក្រុងមូស្គូ ចំពេលមានវិបត្តិដែលកំពុងបន្តកើតមាននៅក្នុងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ហើយសកម្មភាពយោធាក៏មានរីករាលដាលយ៉ាងទូលំទូលាយ។ អ្នកវិភាគនិយាយថា ការព្រមានបែបនេះគឺជាផ្នែកមួយនៃសារយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីទប់ស្កាត់ការចូលរួមរបស់យោធាលោកខាងលិចបន្ថែមទៀត និងដើម្បីបង្ហាញពីដំណោះស្រាយផ្ទាល់ខ្លួន ប៉ុន្តែក៏បង្កើនការព្រួយបារម្ភជាសកលអំពីការកើនឡើងនាពេលអនាគតផងដែរ៕










