Home Blog Page 1134

Karina និង Lee Jae Wook បញ្ចប់ទំនាក់ទំនងដោយសារតែមានមតិវា.យប្រហារពេក

0

Karina សមាជិកក្រុម Aespa និងតារាសម្តែង Lee Jae Wook ត្រូវបានរាយការណ៍ថាបានបែកបាក់គ្នា៥សប្តាហ៍បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ តាមប្រភពពី Tenasia បានរាយការណ៍ថា មូលហេតុដែលពួកគេបែកគ្នាគឺដោយសារតែការឈឺចាប់ផ្លូវចិត្តដែលពួកគេទទួលបានពីមតិអាក្រក់តម្រង់មកលើពួកគេ ក៏ដូចជាមានអារម្មណ៍សោកស្តាយចំពោះអ្នកគាំទ្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1L7cbhQB1CLLNSDT71qzwdRoou0ffbPZfzJxXHcTDNbp6nAgUS_3j9gzQUyfU4y53fI70vLBoKBXhnMe-V1mKyZjHGhDN02U0A7yWWRBgwLL3UVc6NjTXnrxE6PaIOutO-ZLcVHkpGSydUSiyCPNuNzcabK9Rb8GBESERZyku1CzfqEj2zOnHK8Yq-Qk/s797/20240227050604_0.jpg

នៅថ្ងៃទី២ មេសា នេះដែរក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Jae Wook C-JeS Entertainment បានបញ្ជាក់ថាពួកគេពិតជាបានបែកគ្នាពិតមែន។ ក្រុមហ៊ុននេះបានបញ្ជាក់ថា« តារាសម្តែង Lee Jae Wook បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងនេះ ដើម្បីផ្តោតលើការងារដែលលោកកំពុងថតនាពេលនេះ។ អ្នកទាំងពីរនឹងនៅតែជាមិត្តរួមការងារដ៏ល្អ និងគាំទ្រគ្នាទៅវិញទៅមក។ពួកគេនឹងស្វាគមន៍អ្នកគាំទ្ររបស់ពួកគេជាមួយនឹងសកម្មភាពល្អៗតាមផ្លូវរៀងៗខ្លួននាពេលអនាគត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3VIZHkc8wjfQACZLMFX3hLckl7HSiXgudCcpn1xQwjMDD3VaYB2Co5vmPHHxOrkUMVVWjx8TvQxc1JVeTWoHUNpHs1rND2x4Br8ClwyGbatvS3m47_S_bukIiriP3vFGgTWadH-DYlboJR8yh2oKkoJbRCpUFNmCsR6CbBSo7VhdaFiNrINIx7zcm24/s925/image_2024-02-27_10-03-24.png

គួរបញ្ជាក់ថានៅថ្ងៃទី២៧ ខែកុម្ភៈ Dispatch បានបង្ហាញថា Karina និង Lee Jae Wook មានទំនាក់ទំនងស្នេហា។ ស្របពេលដែលភាគីទាំងសងខាងបញ្ជាក់ពីព័ត៌មាននេះ អ្នកគាំទ្រមួយចំនួនមិនបានទទួលយកទំនាក់ទំនងល្អនោះទេ ដោយអ្នកគាំទ្រមួយចំនួនរបស់ Karina បានរៀបចំពហិការប្រឆាំងនឹងនាង ដែលនាំឱ្យ Karina សរសេរសំបុត្រសូមទោសទៅកាន់អ្នកគាំទ្ររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBfEeQB2uoD010QWFz82p9qcApK7dFuedFLY6Gw_eAFq_y-qYPcgcLhtk7Sb1q3eu86lHifpN3ubnqfoPlqozu0eUiULTvCDApmmxov6wztV4mC86x_D3VM2EitlW9cNsHJwwuGBO5_NwwtFeM7qovORV1e4CmJMOZMs0pbTENmNI07l90CH1CNENKgA/s925/image_2024-02-27_10-03-25%20(3).png

តារាសម្តែង Lee Jae Wook និង Karina សមាជិកក្រុម Aespa មានភាពស្និទ្ធស្នាលគ្នានិងបានក្លាយទៅជាទំនាក់ទំនងស្នេហា បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតម៉ាកយីហោជាមួយគ្នានៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ មករា ហើយទំនាក់ទំនងរបស់ពួកគេបានបន្តនៅក្នុងទីក្រុងសេអ៊ូល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnPji5jIfqP_9E3PRIGe2GLDFaRZMtB8BeZvZhxQBREtXp_QVwPq7ng4h2O0n-zWOkSooSPveM1Vp1l0R6VM1iJCm2Fqfs9xjbpsjffNTD8lm_bXxQRGFb6PVlqfFdsm7Pk03bUrXboKmd8rV2WClVSjiBSqZGdhYn2o-WE7X-FpTrZhbbX2Dld8t0ZCI/s1388/image_2024-02-27_10-03-26.png

សេចក្តីជូនដំណឹង ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា និងការជួសជុលថែទាំអគារ សម្រាប់ ឆ្នាំ២០២៤

0

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហ គ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបាន ជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ ១.សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ២.ការជួសជុលថែទាំអគារ (ជួសជុលរបងប្រវែង ៣៥៨ម៉ែត្រ និងកម្ពស់ ២,៤ម៉ែត្រ និងចាក់សាបទំហំ ៤៦០ម៉ែត្រការ៉េ) សម្រាប់ ឆ្នាំ២០២៤។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហ គ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្ងៃ។ ឯកសារពិគ្រោះថ្លៃមានដាក់លក់នៅការិយាល័យក្រុមលទ្ធកម្ម នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដែលមានអាសយដ្ឋាននៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរសព្ទ័ទាក់ទងលេខៈ ០១២ ៣៥៤ ៧២៧, ០១២/ ០៦៩ ៧១៥ ១៣១

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនក្រុមលទ្ធកម្មនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង៩:០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពីគ្រោះថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្ងៃនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPmlTyVhs8xD9sH1a74Bz4OzHpDRGs9tidP5oCAq6r0SC6YOCoQrIYEnKb-7VRSluoHU89_ZRE__PnrzCMKmWj70qZaXpBRtMC3334gCYzN2hUa7v2Th_yYGBi8dslmpwgcI1JP2wF1L4K_VZjQx7zsRzkwuuBWF259ioEFR1xbYYZdzSzR_kyFJzpLNc/s1280/photo_2024-04-02_10-01-06.jpg

ប្រើពេលជិត២ឆ្នាំ ថុល សុភិទិ វាយលុកទីផ្សារខ្លាំងមានបទចម្រៀងផ្ទុះច្រើន បទខ្លះឈានដល់៣៥M

0

ថុល សុភិទិ គឺជាតារាចម្រៀងដែលដុះចេញពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ដែលមានការគាំទ្រខ្លាំងជាងគេពីសំណាកទស្សនិកជននាប៉ុន្មានរដូវកាលមកនេះ។ ទោះបីជាមិនបានជ័យលាភីឯក និងមានរឿងអាស្រូវទាំងអំឡុងពេលប្រកួតនិងក្រោយការប្រកួត ថុល សុភិទិ នៅតែក្តោបប្រជាប្រិយភាពបានតាមរយៈទឹកដមសំឡេងរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix3sf4UT0hfZ-qgzxkwWhtD9kP5x2CgHj0ncZIA7ZeE3TRf5imLxzHwltsI-W88ly_IAIxxeTZHgxCqc2qUZP6x3hqCqWqOULE37IhI5-iG8LHxQhmNn1QvqM10eZVzNE9rlkXtFA4OJkG5_LJEPn1oJFaJyXoF8tyU_Bsuu9Nris-SaAd8bWztr1GdMQ/s2048/image_2024-04-02_10-24-54.png

ក្នុងរយៈពេលជិត២ឆ្នាំចាប់តាំងពីការប្រកួត មកទល់ពេលនេះ ថុល សុភិទិ មានបទចម្រៀងផ្ទាល់ខ្លួនដែលមានការគាំទ្រខ្លាំងបទនីមួយៗសុទ្ធតែខ្ទង់លាន។ លើសពីនេះក្រៅពីបទផ្ទាល់ខ្លួនរាល់ពេលលោកមានការ Cover បទរបស់តារាចម្រៀងផ្សេងក៏ល្បីខ្លាំងផ្ទុះការចាប់អារម្មណ៍ដូចគ្នា។ តារាចម្រៀងរូបនេះបានក្រសោបភាពល្បីល្បាញមានហ្វេនគាំទ្រច្រើនបន្ទាប់ពីជ្រើសរើសបទរបស់ ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «មិនអាចឃាត់ទេ« ប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoY1gIK81I74qSE9s79VSfNFIM68siAd6NXQod_j0j3PuRYI-VF5hiDacTXInvZiIEI60oMA9dIRjnjrNRllVTGwdujfMWS_Daci6eIuK8rfx3EAHzqyT5Jzc65P9NiNG3G-LUT6_SJVr0HvNk98TNHQjiDiuM9RjAznbzjk9vC46axMLBklI-uOBKe3U/s2048/image_2024-04-02_10-24-58.png

ចាប់តាំងពីពេលនោះមក ថុល សុភិទិ បានក្លាយជាបេក្ខជនម្នាក់មានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន តារាល្បីៗជាច្រើនរូប ក៏បង្ហាញថាចូលចិត្តសំឡេងរបស់ ភិទិ ដូចគ្នា។ មានការចាប់អារម្មណ៍ពីភ្នែកមហាជនដូច្នេះទើបធ្វើឱ្យ ថុល សុភិទិ ក៏រងនូវរឿងអាស្រូវដូចគ្នានៅក្នុងប្រកួតគឺនៅពេលបង្ហាញកាយវិការព្រងើយកន្តើយដាក់ ឈិន រ័ត្ន បង្ហោះសារដាក់ក្រុម BTS ព្រមទាំងរឿងមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn45XVtw-l4s5xQYLBI3N5w-SGJI9SyVsCRv9pmO9Jfup5UGiRzydNhPctPc7IPL7n_AawLwStN8zNZusrQccmsuvIc2Gy48hL8MavDiblgqjyLxuXzTXLqAGrN2kV4ljO5Z9Z3qwQtySYUeHeWf6bFF4rWzfko3cb_FRpuQ25QKmjDYKfhyphenhyphenM3IuY_z7U/s1440/image_2024-04-02_10-25-01.png

ក្រោយឆ្លងកាត់ការប្រកួត ថុល សុភិទិ បានជាប់នៅក្នុងចំណាត់ថ្នាក់៤នាក់ចុងក្រោយក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ និងបានបង្ហាញខ្លួនជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស។ ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធិ ថុល សុភិទិ មានរឿងអាស្រូវលើទំនាក់ទំនងស្នេហា ប៉ុន្តែលោកនិងគូស្នេហ៍ ឡុង ម៉ានីន បានឆ្លងកាត់ឧបសគ្គជាមួយគ្នាតស៊ូស្រលាញ់គ្នាមកដល់បច្ចុប្បន្នហើយអ្នកគាំទ្រក៏បើកចិត្តទទួលយកច្រើនពីទំនាក់ទំនងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqRbYM1Xv6p83_9eJR1HSF1mai3f_DvtGTjLv6ceZzF3R8mri97xzeog6MfIS7IDDulKeD4iIFm_8Fd5-YNeQ5rfhyphenhyphenzLvE9UVVu5Tdf3h3VoI_6sqBMbWNNfRBUuQ5XBtW5wu2AJuEbKdTcQicXmwcwoo6jxjVsKoOyTryIfU4gnE46L2HN-bWBx71kO4/s2048/309593317_132872842835849_233086864138842117_n.jpg

ទោះយ៉ាងណា ដ្បិតមិនបានគ្រងតំណែងជាម្ចាស់ជ័យលាភីឯកនៅក្នុងការប្រកួតនិងមានរឿងអាស្រូវច្រើនក្តី ប៉ុន្តែក្រលេកទៅមើលបទចម្រៀងរបស់ ថុល សុភិទិ វិញឃើញថាមានការគាំទ្រច្រើនពីទស្សនិកជនបទមួយៗរបស់លោកសុទ្ធតែមានគុណភាពគួបផ្សំទឹកដមសំឡេងរបស់ខ្លួនទៀតមានការស្តាប់រាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEwLWLd32gz8ahg3ihiXxGD-xIiiBBmArYJfsrB3nM8jLEYWndqwGqz01sKn-3O2RrmB8XSze7pdkDBRlqJsohMtotVga-5YLcOnFEu0XJ-xj-WNIizeAbAKsrkzdq0PRpA-9BL2EdbVqs9OaoCW53kiz6-nbBvXVH5YLv-FRcfTywFjwxHBl2GpB1iww/s1290/image_2024-04-02_10-20-43.png

នៅយប់ថ្ងៃទី១ ខែមេសា ថុល សុភិទិ បានបង្ហាញការនឹករលឹកពេលលោកប្រកួតក្នុងកម្មវិធីថា «ពេលវេលាដើរលឿនមែន ភ្លេចខ្លួនជិត២ឆ្នាំបាត់» ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ទៀតថា «មានការរំភើបជាខ្លាំងទោះរយៈពេលខ្លីមែន តែសែនមានន័យព្រោះទទួលបានការស្រឡាញ់អាណិតពីពុកម៉ែបងប្អូន ចូលស្តាប់ច្រើនគ្រប់បទ លើសការរំពឹងទុក អរគុណពុកម៉ែបងប្អូន និងហ្វេនៗគ្រប់គ្នា ហើយអធ្យាស្រ័យទុកមុនរាល់កំហុសខុសឆ្គងដោយអចេតនាកន្លងមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnismWLvwwAG0ZpCPb0-XNAFv8oZmVV-EmEPZGFDSOdjdyoxbvR4lXmnNR4T_E2UX4iY37WUBYGkWpxWRFKz5WqLAgPtzvuDIq33tZ0z874xIi6ZryLSiApXA1c-ciKceNMjIxrtZcFDbT8Bn6X_n7BeXbk1k6m2O6RLlzXtJRneLZE_t2hcOKeVJvXXY/s1290/image_2024-04-02_10-20-43%20(2).png

ទន្ទឹមនឹងខ្លឹមសារខាងលើ ថុល សុភិទិ បានបង្ហាញឱ្យដឹងថា បទចម្រៀងរបស់លោកដែលមានការគាំទ្រខ្លាំងជាងគេមានដូចជាបទ «មួយឆាវ» មានការចូលស្តាប់៣៥លានដង ត្រឹមរយៈពេល១០ខែ។ បទ« នឹកអ្នកធ្លាប់ Call »មានការចូលស្តាប់២១លានដងត្រឹមរយៈពេល៨ខែ បទ«ស្រលាញ់តែប្រុសបោក» មានការចូលស្តាប់១៨លានដងក្នុងរយៈពេល៩ខែ និងបទជាច្រើនទៀតដែលមានការចូលស្តាប់សុទ្ធតែរាប់លានដងមិនថានៅលើឆាណែលយូធូបរស្មីហង្សមាស ឬឆាណែលផ្សេងនោះទេ៕

ប្រទេសសិង្ហបុរីកំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះជំងឺគ្រុនឈាម

0

បរទេស៖ បច្ចុប្បន្នប្រទេសសិង្ហបុរីកំពុងជួបប្រទះនឹងការកើនឡើងនៃការឆ្លងមេរោគគ្រុនឈាម ដោយករណីនៅក្នុងត្រីមាសដំបូងក្នុងឆ្នាំ ២០២៤ នេះបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
យោងតាម CNA ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមេសាថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ មានករណីជំងឺគ្រុនឈាមសរុបជាង ៥,០០០ ករណី កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះគិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ មនុស្ស ៧ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម ដែលចំនួននេះខ្ពស់ជាងចំនួនអ្នកស្លាប់កាលពីឆ្នាំ ២០២៣។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងពិធីបើកយុទ្ធនាការជាតិទប់ស្កាត់ជំងឺគ្រុនឈាមកាលពីថ្ងៃអាទិត្យ ដែលបានកើតឡើងមុនរដូវកាលជំងឺគ្រុនឈាមជាប្រពៃណីពីខែឧសភាដល់ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDGi7bQ0rrYT_TRUqILj3JkL3OPMzOuHuaWclbKESs_oyTaaNIKt4eVgHVPgoi8poF5T3D8pCjzmetUat6ja9BYmbtINLXahYkxsxWKN-4HxKV4kdS2PM9nlNHAXprORU0X4-iBLEJFh1RI4DnLdh-H-bSOMHEHrPeac4p2DGNbUkka4djcQP19szSH8/s3023/bebfd38461f248ecad4641d01fe64013.jpeg

អាជ្ញាធរសិង្ហបុរីបានអំពាវនាវឱ្យប្រជាជនការពារខ្លួនពីមូសខាំ ដើម្បីជួយកុំឱ្យមានការរីករាលដាល។ មុនពេលរដូវគ្រុនឈាមមានកម្រិតកំពូលធម្មតា ចាប់ពីខែឧសភាដល់ខែតុលា អាជ្ញាធរសិង្ហបុរីបានចាប់ផ្តើម “យុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមថ្នាក់ជាតិ” ដើម្បីបញ្ជាក់ពីទំនួលខុសត្រូវសង្គមរបស់ប្រជាជន ដោយអំពាវនាវឱ្យសហគមន៍ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច និងចាត់វិធានការបង្ការ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម។ ទោះជាយ៉ាងណាក៏ដោយ លោក Baey Yam Keng រដ្ឋលេខាធិការជាន់ខ្ពស់ទទួលបន្ទុកនិរន្តរភាព និងបរិស្ថានបានថ្លែងក្នុងបទសម្ភាសន៍ថា បច្ចុប្បន្នមានមេរោគគ្រុនឈាមចំនួនបួនប្រភេទដែលកំពុងចរាចរនៅក្នុងប្រទេសសិង្ហបុរី ប្រសិនបើវិធានការមិនគ្រប់គ្រាន់ត្រូវបានចាត់វិធានការទេនោះ ជំងឺគ្រុនឈាមនឹងរីករាលដាលខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2024/02/07/aidengue070224.JPG

គួរបញ្ជាក់ដែរថា ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុតិចជាង ១០ ឆ្នាំ។ រោគសញ្ញារួមមាន៖ ទ្បើងកម្តៅខ្លួនខ្លាំងភ្លាមៗ និងមានអាការញាក់ៗ, ឈឺចាប់ពេញខ្លួនប្រាណ មានអារម្មណ៍ពិបាកទ្រាំ និងអស់កម្លាំង, ឈឺក្បាល និងឈឺបំពង់ក, មានចេញកន្ទួលក្រហមដូចជាស្នាមមូសខាំនៅត្រង់ប្រអប់ដៃ និងប្រអប់ជើង រួចរាលដាលដល់ពេញរាងកាយទាំងមូល។ ហេតុនេះដើម្បីបង្ការកុំឱ្យកើតជំងឺនេះ យើងគួរតែកម្ចាត់ជម្រកមូស, គេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុងឱ្យបានត្រឹមត្រូវ, ចៀសឱ្យបាននៅទីកន្លែងមានមូសខាំ, ពាក់ខោអាវវែង ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhJz2wxM9lwwCC9ELug0fFLpQ5ODEmJSpLJWbsMnnci0aEYhAg9WihQVWzZihgMS_WoEtJvfjcRRVAe2WYEpnx9l9n7cqkPmla33IrOzlYT3SY90utFeBIQaW6ddVtUnAOD9_pjofKE9EpDsj7OvBADZQrT2gCsWlMcHU7vGAqBc8yxa44kAPt3ISdxLw/s1440/why-are-singapore-dengue-fever-clusters-growing-in-2020.png

សីតុណ្ហភាពនៅប្រទេសថៃនឹងកើនឡើងរហូតដល់៤២អង្សាសេ

0

ប្រទេសថៃ ៖ នាយកដ្ឋានឧតុនិយមប្រទេសថៃបានប្រកាសថា នៅតំបន់កណ្តាល និងខាងជើងប្រទេសថៃ នឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គឺសីតុណ្ហភាពខ្ពស់បំផុត ចាប់ពី៣៩អង្សាសេ ទៅ៤២អង្សាសេ ខណៈនៅទីក្រុងបាងកក មានសីតុណ្ហភាព៤០អង្សាសេ ។

មន្ត្រីឧតុនិយមលើកឡើងថា អាកាសធាតុក្តៅខ្លាំងអាចនឹងមានភ្លើងឆេះព្រៃនៅខេត្តឈៀងម៉ៃផងដែរ ។ រីឯខេត្តឡាំប៉ាង មានសីតុណ្ហភាពកើនឡើងរហូតដល់៤១.២អង្សាសេ ហើយវានឹងកើនឡើងជាបន្តបន្ទាប់ នៅខែមេសា ឆ្នាំ២០២៤ ។ រីឯតំបន់ខាងកើត និងតំបន់ឦសាន មានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានខ្យល់ព្យុះ និងផ្គររន្ទះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDi2ELDPcf_6yWyKqwi2hmylbJucnunbB_iJZL2S_QOYn6sMNnDJ1LSk1xMxl9hyx_N1I8wBV2MKi8gc8z0Pz4CGv1a1ZN6p8QHqBeP8-5LaPdZZFrwzF3lYx-NxIi6znqGT1xYjFRUsIrboQBiU3jbsHXO31uKc3z4osZ4JokA7TwIZuslCSmbEeD3DI/s700/c11750cc-d5cc-4b96-ae8c-a5bc030eb89f.jpg

នៅខេត្តឈៀងម៉ៃ មិនត្រឹមតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងមានភ្លើងឆេះព្រៃជាច្រើនតំបន់ផងដែរ ។ ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Mae Takhrai បានឆេះរាលដាលរហូតដល់កំពូលភ្នំណាងម៉ក់ ហើយអាជ្ញាធរបានជួយគ្នាពន្លត់ភ្លើង និងទប់ស្កាត់ភ្លើងនៅបរិវេណជើងភ្នំណាងម៉ក់ ដោយមានការសហការពីពលរដ្ឋក្នុងតំបន់ ។

គេហទំព័រ Iqair.com រាយការណ៍ថា បរិយាកាសកខ្វក់នៅខេត្តឈៀងម៉ៃ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់រូប ហើយខេត្តឈៀងម៉ៃ មានការបំពុលបរិយាកាសខ្លាំងស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ខណៈចំណាត់ថ្នាក់ទី១ គឺទីក្រុងហាណូយ ប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrBqmllkaltLMtO6WIm9KinLctPmofuzUzV9jiiUygxDPAUjSJ3A8YF1e5rSPshr77SVY6C74lSF3NUMmlIA4sbq6Ag-xf3TwqFNOHYEPjO4V-z5D6JAAwZSzxCqM2e6TxzDXH8GDnc9_LsOvN4b_l2W8WndpfX1PE2s66WxHdMw-qSEo05-Pm8wmhA5c/s600/p2lAY6XJrq-600.jpeg

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅវត្តព្រះកែវ ក្នុងទីក្រុងបាងកក បានកាន់ឆ័ត្រ ឬវត្ថុផ្សេងៗសម្រាប់បាំងពន្លឺថ្ងៃ ដោយសារអាកាសធាតុក្តៅខ្លាំង ។ រីឯភ្ញៀវទេសចរខ្លះទៀតបានដាក់ទឹកតាមខ្លួនសម្រាប់ផឹកនៅតាមផ្លូវផងដែរ ។

ពេលអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់ប្រទេសថៃ រដ្ឋាភិបាលបានណែនាំឱ្យពលរដ្ឋគ្រប់រូបថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងចៀសវាងការធ្វើការងារ ឬធ្វើសកម្មភាពអ្វីមួយនៅកណ្តាលថ្ងៃរយៈពេលយូរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPF_8lon-SPrJIf4kSCuJae3a-EVNJDizaHYLz3zAKL0QvEzNID3jX3oJ2TKU90HnXvoAMJlO5PV6a8Ni6DNHz7hhOXiwiiFnJKqlHGTcLCTS324B04YOYvoZibZvMW7lJlNbPCLrwvI5qmyMpW3KSYfdDNt6juNpBAbv-Jc1RVX75mgKcQY6t9GW2Ls/s728/S__11649070-BKK-hot-24mar2024-728x485.jpg

តើវប្បធម៌ក្នុងការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរពីដើមបាត់ទៅណាហើយ?

0

កាលពីសម័យមុន ដើម្បីជាការអបអរក្នុងអំឡុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីជាតិ គេសង្កេតឃើញថា តែងនិយមលេងល្បែងប្រជាប្រិយខ្មែរ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រជាដើម ព្រមជាមួយនឹងការរាំលេងសប្បាយជាមួយនឹងចង្វាក់ប្រពៃណីខ្មែរបានយ៉ាងសមសួន ដូចជារាំវង់ សារ៉ាវាន់ ឡាំលាវ។ល។ ខណៈ បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្នុងចំណោមយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីមួយចំនួន ហាក់មិនសូវអើ.ពើនឹងវប្បធម៌ប្រពៃណីខ្មែរ នំាគ្នាលេងអ្វីដែលមិនសមទំនង ជាពិសេសបានបង្កនូវភាពអាណា.ធិបតេយ្យដល់សង្គម ដែលជាហេតុនាំឲ្យក្មេងៗតូចៗ និងជនជ្រុល.និយមមួយចំនួន បន្តយកគំរូតាមជាបន្តបន្ទាប់។https://i0.wp.com/khmer-lfrd.com/wp-content/uploads/2020/04/30227183_1551649501620817_5345448672341524480_n.jpg?resize=618%2C412&ssl=1

ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងមកដល់ក្នុងអំឡុងពេល២អាទិត្យខាងមុខទៀតនេះ ខណៈដែលបច្ចុប្បន្ន គេសង្កេតឃើញថា ជាពិសេសក្នុងចំណោមយុវវ័យខ្មែរមួយចំនួន ជ្រួល ជ្រើមលេងជះទឹក ប៉ាតម្សៅ យ៉ាងអាណា.ធិបតេយ្យនៅលើដងផ្លូវសាធារណៈ ស្របពេលដែលអ្នកមួយចំនួនទៀតក៏បានបញ្ចេញនូវអាកប្បកិរិយាមិន.សមរម្យ រាំលេងយ៉ាងសប្បាយអើងកង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCVRwsxGgakqfgVZpKqBE8ZhFlDnTrSV5H3rifCJuy4_tKaFeDvU_-AvUInWT9SqAaPzejNW7uLVf5ElwbiPbyqV4Ktrje0ny1AoRhJvzd1KRb-a-C_8uQhdfxT0TeHPLGrBYmlgvRqZSFaDEXudENKScDrj5jUL5-Lbqwp8opMalCcXw_5S-4W-2lkt0/s948/Screenshot%202024-04-02%20102727.png

ការលេងគប់ថង់ទឹកដាក់គ្នាទៅវិញទៅមក និងការពពាក់ពពួនប៉ាតម្សៅគ្នានៅតាមដងផ្លូវសាធារណៈ គឺជារឿងដែលគ្រោះថ្នាក់ដល់ប្រការណាមួយដោយចៃដន្យ ជាពិសេសគឺប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀតនៅតាមដងផ្លូវ។ ម៉្យាងវិញទៀត ការរាំបញ្ចេញនូវភាពមិនសមរម្យនៅទីសាធារណៈ ថែមទាំងបង្ហោះចែកចាយនៅលើបណ្តាញសង្គម នាំនូវបាត់បង់តម្លៃជាស្រ្តីខ្មែរ និងប៉ះពាល់ដល់កិត្តិយសនារីដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibxM1CwJKnj96uVT1FxyJ13uuzPvmK8oUJ7t0g8AAickw5RyzXC2l3BP0Xc9JshUPpLCIB-FiINpRFEB3WkX8f895eIRN3A3TdJeMRcQ-GWsjWY5WBKBqMHjK3Muuh4IMpN8RC6A5nVsdc2ulkCYJ3DdQPoItOBZoNSYVnponldRnUg42QxzlxG4Q_5IU/s1805/Screenshot%202024-04-02%20102857.png

យ៉ាងណាមិញ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ងាកមកកម្សាន្តលេងសប្បាយជាមួយនឹងល្បែងប្រជាប្រិយ ក៏ដូចជាចង្វាក់រាំប្រពៃណីខ្មែរឲ្យបានច្រើនបំផុត ដើម្បីជាការអភិរក្ស ជួយថែរក្សានូវវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ ដែលដូនតាបានបន្សល់ទុកឲ្យបានគង់វង្សជាដរាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZP9X5-BSbxR_X6pB9_jTGY0BiFePgu8Picld0-zPM4ZYAHwiTGg3t2md3SKM4VIveBce4uDZ5EKhnrO74LS8O8KydtFkwTeXNZSEL4EDHkVaBzCLfS97JM7wR_lczrElIxWHyd67nllUctJaVmjlIbx9IiajiXtOv4tTtN3PKREd37Z_7iR6EBeW9jDA/s929/Screenshot%202024-04-02%20102816.png

ភ្ញៀវទេសចរភ័យលស់ព្រ.លឹង ពេលជាប់ក្នុងកន្ត្រកខ្សែរ៉កអស់ជាង២០នាទី

0

ប្រទេសអ៊ីតាលី ៖ តើអ្នកណាទៅគិតថា ដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍នឹងក្លាយជាថ្ងៃភ័យលស់ព្រលឹង ហើយភ្ញៀវទេសចរម្នាក់ៗស្ទើរតែ បាត់ប.ង់ ជីវិតក្នុងកន្ត្រកខ្សែរ៉កនៅរីសតមួយកន្លែងរបស់ប្រទេសអ៊ីតាលី ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយសារមានខ្យល់ព្យុះខ្លាំង ខណៈភ្ញៀវទេសចរកំពុងជិះកន្ត្រកខ្សែរ៉ក ។

អ្នកស្រី ស្តេហ្វានី បឺត អាយុ៤៨ឆ្នាំ ជាកីឡាការិនីលេងស្កីពោរពេញទៅដោយបទពិសោធន៍ បានធ្វើដំណើរទៅកម្សាន្តនៅរីសតមួយកន្លែងឈ្មោះ Breuil-Cervinia នៅប្រទេសអ៊ីតាលី ជាមួយក្រុមគ្រួសារ និងមិត្តភក្កិ ។ ប៉ុន្តែអ្នកស្រីមិនគិតថា អ្នកស្រីត្រូវមកប្រឈមនឹងហេតុការណ៍គ្រោះថ្នាក់បែបនេះឡើយ ។https://i.dailymail.co.uk/1s/2024/03/30/15/83062997-0-image-a-39_1711813830673.jpg

នៅពេលអាកាសធាតុមិនអំណោយផល និងពិបាកមើលផ្លូវផងនោះ អ្នកស្រី ស្តេហ្វានី បឺត និងមិត្តភក្តិបានសម្រេចចិត្តឈប់លេងស្គី រួចនាំគ្នាឡើងជិះកន្ត្រកខ្សែរ៉កដើម្បីចុះពីលើភ្នំមកវិញ ។ ប៉ុន្តែរយៈពេលត្រឹមតែ៥នាទី ក្រោយពីពួកគេចេញដំណើរ ស្រាប់តែកន្ត្រកខ្សែរ៉កឈប់ដំណើរការ ដោយសារខ្យល់បក់ខ្លាំងពេក ។ វាបានធ្វើឱ្យអ្នកស្រី ស្តេហ្វានី បឺត និងមិត្តភក្តិ ព្រមទាំងភ្ញៀវទេសចរម្នាក់ទៀតនៅខាងក្រោយជាប់ក្នុងកន្ត្រកខ្សែរ៉ក ហើយត្រូវខ្យល់បក់ទៅមកគួរឱ្យខ្លាចបំផុត ។

អ្នកស្រី ស្តេហ្វានី បឺត ប្រាប់ថា ខ្លួនអ្នកស្រីបានធ្លាក់ពីកៅអីអង្គុយ ហើយរមៀលទៅមកនៅលើអាកាស ។ ហេតុផលតែមួយគត់ដែលធ្វើឱ្យអ្នកស្រីនៅមានជីវិតនោះ ដោយសារអ្នកស្រី និងមិត្តភក្តិមានទម្ងន់សរុប១០០គីឡូក្រាម បាននាំគ្នាជួយចាប់កន្ត្រកខ្សែរ៉ក ។ រីឯកន្ត្រកខ្សែរ៉កដែលអ្នកលេងស្គីម្នាក់ទៀតជិះត្រូវបានខ្យល់បក់ទៅមកខ្លាំង ហើយអ្នកស្រីបានឮសំឡេងអ្នកជិះយំទៀតផង ។https://i.dailymail.co.uk/1s/2024/03/30/13/83061037-0-image-a-29_1711805568191.jpg

ក្រោយមក ភ្ញៀវទេសចរក៏សម្រេចចិត្តលោតចុះពីលើកន្ត្រកខ្សែរ៉ក ពីព្រោះខ្លាចមានគ្រោះថ្នាក់ដល់ជីវិត បើនៅតែជិះវាបន្តទៀត ។ ភ្នាក់ងារសង្គ្រោះបានបញ្ជូនភ្ញៀវទេសចរទៅកាន់មន្ទីរពេទ្យតាមរយៈឧទ្ធម្ភាគចក្រ ក្រោយពីភ្ញៀវទេសចរបានអង្គុយក្នុងកន្ត្រកខ្សែរ៉កអស់រយៈពេលជាង២០នាទី ។

នាថ្ងៃបន្ទាប់ អ្នកស្រី ស្តេហ្វានី បឺត បានសុំជួបម្ចាស់រីសត និងប្រធានវិស្វករប្រចាំរីសត ដើម្បីជជែកពីហេតុការណ៍ដែលកើតឡើង ។ ប៉ុន្តែអ្នកស្រីបានដើរចេញពីបន្ទប់ជជែកដោយការខឹងសម្បារកាន់តែខ្លាំង ដោយសារពួកគេមិនចាប់អារម្មណ៍នឹងរឿងសុវត្ថិភាពដែលអ្នកស្រីលើកមកនិយាយទេ ដោយពួកគេព្យាយាមមិនទទួលខុសត្រូវអ្វីទាំងអស់ ។https://www.thesun.co.uk/wp-content/uploads/2024/03/sun-pictures-london-sun-london-890460658.jpg

អ្នកស្រីបន្តថា ភ្ញៀវទេសចរបានព្យាយាមយករួចខ្លួន ប៉ុន្តែគ្មានអ្នកណាម្នាក់មកត្រួតពិនិត្យថា តើភ្ញៀវទេសចរមានអាការៈបែបណាខ្លះ? ខណៈភ្ញៀវទេសចរខ្លះរងរបួស និងស្ទើរគាំងបេះដូងស្លាប់ ដោយពួកគេគ្រាន់តែនិយាយថា ៖ «យើងសោកស្តាយដែលអ្នកភ័យខ្លាច» ។ អ្នកស្រីថា នឹងមិនមកលេងស្គីនៅប្រទេសអ៊ីតាលីទៀតទេ ប្រសិនបើរីសតនេះមិនគិតគូរពីសុវត្ថិភាពភ្ញៀវទេសចរទេនោះ ៕

ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោកនៅឆ្នាំ ២០៣៥

0

ប្រទេសចិន៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បើយោងតាមរបាយការណ៍ថ្មីដែលចេញដោយក្រុមស្រាវជ្រាវ (Think Tank) រួមទាំងអ្នកជំនាញ និងអ្នកប្រាជ្ញមកពី ៥ ប្រទេសគឺ អាមេរិក រុស្សី កាណាដា ឥណ្ឌា និងចិន បានព្យាករណ៍ថា នៅឆ្នាំ២០៣៥ ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាមួយនឹងប្រាក់ចំណូលត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ បើធៀបទៅនឹងឆ្នាំ ២០២៣។ ការព្យាករណ៍នេះគឺជាចក្ខុវិស័យមួយក្នុងចំណោមចក្ខុវិស័យទាំង ១០ សម្រាប់ប្រទេសចិនក្នុងឆ្នាំ ២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiIWsvq3dF1qu3s34qsBQ0ST0NpJwBfHpKqs7keSN8f2q1tpkbh8wtqn9Gfx3Wf-G2w83tYyMRI0U3sjoE1y1XYsT5lrXPaKPIGWDAA47Jsr84kdqBuvvTvOTPl_5KC1V_urwQ4kL6pJve0RpHjfYbD_ljWG8S1ojYKHBfDGeagkcpP-XSB1S8r0XCF5s/s929/107382224-1709613584375-gettyimages-523738180-corbis-8-21.jpeg

ដូច្នោះហើយ ប្រទេសចិនត្រូវបានគេរំពឹងថានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោកក្នុងរង្វង់ឆ្នាំ ២០៣៥ ប្រសិនបើប្រទេសនេះរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រហែល ៥% ក្នុងមួយឆ្នាំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ហើយកំណើនកើនឡើងយ៉ាងហោចណាស់ ៤% រហូតដល់ឆ្នាំ ២០៣៥ វាច្បាស់ណាស់ថាប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនាពេលអនាគត។ ចក្ខុវិស័យផ្សេងទៀតសម្រាប់ប្រទេសនៅក្នុងរបាយការណ៍រួមមានថា ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនចិនត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣៥ បើធៀបនឹងឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZf1yXJPmrrtH3NFe5laq0sVvVlozqHyCReDjrQLwvnJ_VwAx7CYSNwGtP1hOQTvmS0fcwBuYhYh5XsSu_4nsr01PJvU3EEOHaFYp_shJ8MhqQelMS9DpsjU6xgMxk7RIFit1-pKHvNkaa46pFM4ipXpJb_PYJz9ENdWipGPPdL5ieRoGoZwTqNku2IDo/s2048/2023-09-28T010155Z_1482952485_RC26G3AQ08D8_RTRMADP_3_CHINA-ECONOMY-TOURISM-scaled.jpg

សមាមាត្រនៃក្រុមចំណូលមធ្យមត្រូវបានគេរំពឹងថានឹងកើនឡើងពី ១/២ ដល់ទៅ ១/៣ ។ ហេតុនេះហើយនៅឆ្នាំ ២០៣៥ គ្រួសារចិនជាមធ្យមនឹងមានរថយន្តមួយ ដែលមួយភាគបីជារថយន្តថាមពលថ្មី ហើយចំនួនក្រុមហ៊ុនចិនក្នុង Top ២០០ ពិភពលោកនឹងឡើងដល់យ៉ាងហោចណាស់ជាង ៥០០ ឬច្រើនជាងនេះ។ របាយការណ៍ក៏បាននិយាយផងដែរថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នឹងក្លាយជាគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដ៏ធំបំផុតនៅក្នុងពិភពលោក ដែលគ្របដណ្តប់ប្រទេសច្រើនបំផុត ប្រជាជនច្រើនបំផុត និងទំហំសេដ្ឋកិច្ចធំបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNLmCHqNkeRVGqMmSWcX8Dl8SRQiAxwNIH4dbuIRnD_YUFUb3bmCv_fsAW00u-XtrQB_iE4WFVYFt1A3mCMJO1Yks6APLuiXCAS77T8rtnTnbXx7RV5Qr78HdWFJPbk6EpnDGuqJZony0ZjyNUbKIFHrAucfQ4umbXqeqXmgRPCPcXnyoccgnJwhwtk0M/s800/fn-2020-12-26-09-50-50-0.jpg

នៅក្នុងខែឧសភា ឆ្នាំ២០២៣ សាស្រ្តាចារ្យ Cuc Kien Dong នៃសាកលវិទ្យាល័យ Tsinghua របស់ប្រទេសចិនក៏បាននិយាយផងដែរថា ដោយផ្អែកលើការព្យាករណ៍របស់អង្គការអន្តរជាតិ និងអ្នកប្រាជ្ញ GDP របស់ប្រទេសនេះនឹងរក្សាបានតំណែងលេខ ១ នៅលើពិភពលោកក្នុងរយៈពេលដ៏យូរបន្ទាប់ពីឆ្នាំ ២០៣៥។ ទោះយ៉ាងណាក៏ដោយ លោកក៏បានបញ្ចេញមតិផងដែរថា សមាមាត្រអតិបរមារបស់ប្រទេសចិននៅក្នុង GDP សកលនឹងមិនលើសពី ៣០% នោះទេ ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកក្នុងសតវត្សរ៍ទី ២១ នឹងក្លាយជាការប្រកួតប្រជែងរយៈពេលវែង និងការរួមរស់ជាមួយគ្នានៃសេដ្ឋកិច្ចដូចជាសហរដ្ឋអាមេរិក ចិន និងឥណ្ឌា ហើយប្រទេសណាមួយដែលស្វែងរក “គ្រប់គ្រងពិភពលោក” នឹងមិនមាននិរន្តរភាពឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBNgqzs-cF0RFwnvcbVVYePtuzN6cavybWGD-Xjcck4eG_C-6NNXZFHEUnOTgc0h50AsHepMZVQVYX1PxELd4oGaPlfK2AqergL54MmOTxlx0_4MtFFR1Rt21D1Yx9Zzq5EitoOSkuJbkr96ocECv6myAVwaWmVM4LtaCRPh75lVuUnxepf8n1PiIZsr8/s1920/zhou-xian-7tFFO6Mq5L4-unsplash.jpg

Ahyeon បង្ហាញច្បាស់ៗថា Jennie ជាអាយដលរបស់ខ្លួនតាំងពីនៅជាអ្នកហ្វឹកហាត់ ខណៈរូបនាងត្រូវគេហៅថា «Jennie តូច»

0

នៅព្រឹកថ្ងៃទី១ ខែមេសា ក្រុម BABYMONSTER ដែលមានសមាជិកទាំង៧នាក់) បានធ្វើសន្និសីទសារព័ត៌មាននៅអគារការិយាល័យថ្មីរបស់ YG ក្នុងទីក្រុង Mapo-gu ទីក្រុងសេអ៊ូល ដើម្បីនិយាយពីការចេញអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេ។ BABYMONSTER គឺជាក្រុមចម្រៀងនារីថ្មីដែល YG បង្កើតលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWCGyeI-779yT2tH-SKLWa2CKRJlAbIOVE6tFLh7AcDjjQ86vGd3Se0AxcLhUKIsgPvRAPQ3IdwKS-zZ9C86JT6ru8iCn_EWrtnQ1Hh6UQaSi_2R-aB4M71-dalZMPc3-dGUMvrcBwhD3z5nk7vTGb2njOoQ18ayvMkKMVVhgrW_aLhCRTpiXBr1cdMs/s1275/image_2024-04-01_11-54-57%20(2).png

ក្រុមថ្មីនេះបោះជំហានដំបូងក្នុងវិស័យតន្ត្រីដោយចេញបទ “BATTER UP” កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែអវត្តមាន Ahyeon មិនអាចចូលរួមជាមួយសមាជិកនៅពេលនោះបានទេ ដោយសារបញ្ហាសុខភាព ប៉ុន្តែទីបំផុតនាងបានត្រលប់ទៅក្រុមវិញសម្រាប់ការផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេ។ ជាមួយនឹងអាល់ប៊ុមខ្នាតតូចនេះ BABYMONSTER បានបង្ហាញខ្លួនជាផ្លូវការជាក្រុមទាំងមូលដែលមានសមាជិកប្រាំពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTv8DmqC7FGTpi3490JZotweQdvs8qR1TQ_tswKdezGSicj7Pd9sEcTSm9bQd87Y2gJ4PVPYRbUxdJvlJufX-usEFlwx6OsxsiBOG3W1XjdBo9NESaZ1srSccRBlR3ix2UrEBUnQalBnxDZEPcvrJcModXX1rmGRBQxFCWruz8zbv6qgGvid9xVM7y2Bs/s1093/image_2024-04-01_11-54-58.png

ទាក់ទងនឹងអារម្មណ៍របស់ Ahyeon នាងបាននិយាយថា «ខ្ញុំចង់ជាសះស្បើយយ៉ាងឆាប់រហ័ស ហើយត្រលប់ទៅក្រុមវិញនោះហើយជាមូលហេតុដែលខ្ញុំមិនមានការព្រួយបារម្ភមុនពេលចូលរួមជាមួយសមាជិក» ។ Ahyeon បន្ថែមថា «វាពិបាកក្នុងការបញ្ចេញឱ្យលម្អិត ប៉ុន្តែខ្ញុំមានការលំបាកខាងផ្លូវចិត្ត។ ខ្ញុំបានផ្តោតលើការជាសះស្បើយពីស្ថានភាពរបស់ខ្ញុំ និងព្យាយាមរក្សាសុខភាពដោយការធ្វើលំហាត់ប្រាណជាប្រចាំនៅផ្ទះ។ ខ្ញុំបានជាសះស្បើយហើយឥឡូវនេះ ហើយខ្ញុំរីករាយដែលបាននៅជាមួយអ្នករាល់គ្នាបែបនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVajGw-lq02mkMheYWj6wbWEWwMaVz3kH2ZDWd84H9WARR7IMMtlnHZBEM3NKR2EndzCVb46Fz-0Q3Tuf2vmwRjDJ_KD5Ft4xiy8XNjJ0cpZfJ2jJyKvLz-sLI-_h4qNhLJ_YUsIzUc7g9J9ZOoFatU6pQZfcrFBDhGgLW4F_ImUf0MxByofidpIU5zgU/s1440/image_2024-04-01_11-54-58%20(2).png

Rora ក៏បានបន្ថែមថា «ពួកយើងបានស្គាល់គ្នាយូរហើយ ដូច្នេះយើងតែងតែគិតថាពួកយើងនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយគ្នាក្នុងនាមជាសមាជិកទាំង៧នាក់។ ខ្ញុំរីករាយណាស់ដែលឱកាសសម្រាប់ពួកយើងទាំងប្រាំពីរនាក់បានរួបរួមគ្នាឱ្យក្រុមកាន់តែខ្លាំង»។ Ahyeon បានបង្ហាញទេពកោសល្យដ៏ពូកែរបស់នាងចាប់តាំងពីការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី survival មុនដំបូងរបស់ក្រុម។ ដូច្នេះហើយ មហាជនជាច្រើនទន្ទឹងរង់ចាំការបង្ហាញខ្លួនលើកដំបូងរបស់នាង និងបានលើកការរំពឹងទុកខ្ពស់ចំពោះសក្ដានុពលរបស់នាងក្នុងការក្លាយជាអ្នកសិល្បៈគ្រប់ជ្រុងជ្រោយ។ ជាពិសេស អ្នកខ្លះថែមទាំងដាក់ឈ្មោះហៅក្រៅ Ahyeon ថា «Jennie តូច» ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFlVenZTScXk5_EFtwzcdSF9rbeOCBMwFLarFKBa059HCgUfSStILa_mp0v3vsy0Z5D-szS6C4NOx3e8P3e3uYUsnZ0nD5zaxKtKI0kqCNsHwnKuP7VQx3LpvQl9xZghoqGJeiLRJOGSzsqjksAS3-nhE8AQ-ssgSMg-BAVzaiHrZbJQmB3Esmqd6Lnnk/s1000/1-lifestyle-asia_3466221_20230914171902.jpg

ចំពោះបញ្ហានេះ Ahyeon បានសារភាពថា «តារាចម្រៀងរៀមច្បង Jennie សមាជិកក្រុម BLACKPINK គឺជាidol របស់នាងតាំងពីនាងនៅជាអ្នកហ្វឹកហាត់»។ Jennie គឺជាមនុស្សម្នាក់ដែលជំរុញទឹកចិត្តនាងជាខ្លាំងក្នុងនាមជា Role Model ។ វាជាកិត្តិយសរបស់នាងណាស់ដែលត្រូវបានគេហៅថា «Jennie តូច» (Little Jennie)។ ក្នុងនាមជាសិស្សប្អូននាងចង់ធ្វើឱ្យល្អជាងនេះសម្រាប់រៀមច្បងរបស់នាង ហើយនាងចង់ក្លាយជាសិល្បករម្នាក់ដែលអាចរកនូវពណ៌ផ្ទាល់ខ្លួនដូចរៀមច្បង Jennie ជាមួយនឹងនាម «Jennie តូច» ទៅដល់អ្នកគាំទ្ររបស់នាង៕

ផ្ទុះការសរសើរតារាចម្រៀង ទេព បូព្រឹក្ស បង្ហាញទស្សនីយភាពនៅក្នុងព្រឹត្តិការណ៍គុនខ្មែរ

0

តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញទស្សនីយភាពបទចម្រៀងល្បី២បទមានចំណងជើងថា «ចតុរង្គគុនខ្មែរ» និងបទ «វីរៈនារី » នៅក្នុងព្រឹត្តិការណ៍គុនខ្មែរ។ ការបង្ហាញវត្តមានដ៏កម្រក្នុងកម្មវិធីប្រដាល់នេះ ទេព បូព្រឹក្ស បានបកស្រាយបទចម្រៀងដោយផ្ទាល់បានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF223Q0I9vdorzvTE0bglxeALh3I3lAUxrgB31tKe4uMSOmnY7X93FgSBQtn6AjXiiSOqSP01hhfQIMgPd1xgFZUlsXu5jDjcH9lB2qEPN5-YD3spUhxJGw4ZtFLb-YoYwIy9PfPc90Sr367SubRtWAwkdT9Jxikuv1LlJ4EcoNdfbFmg2ICRxqfF5m18/s1280/photo_2024-04-01_15-36-36.jpg

ព្រឹត្តិការណ៍ប្រដាល់ Krud KUN KHMER Reign of Kings ចេញពីបរិវេណគម្រោងវឌ្ឍន:វីល ម្តុំព្រែកឯងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដើម្បីលើកស្ទួយវិស័យគុនខ្មែរ និង លើកទឹកចិត្តកីឡាករកម្ពុជាដែលត្រូវប៉ះគូប្រកួតជាមួយកីឡាករអន្តរជាតិ និងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ទទកផងដែរ។

មិនត្រឹមតែមានការប្រកួតដណ្តើមខ្សែក្រវាត់ ប្រាក់រង្វាន់ខ្ទង់លានបន្ថែមពីលើតម្លៃខ្លួនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍គុនខ្មែរនេះមានទាំងការតារាល្បីសម្តែងបទចម្រៀងដើម្បីញុំាងកម្មវិធីឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ថែមទៀត។ ក្នុងនោះតារាចម្រៀង ទេព បូព្រឹក្ស ក៏បង្ហាញវត្តមានដ៏កម្រក្នុងព្រឹត្តិការណ៍គុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhANC2iWpd52AU3TB994rTB1b5VGGdeOqeoqeEqYttSn_s1ubb66uZKJRIZYDEc-C44xNbimWYhbPTV8eDgCQ_K_UhwDP-iBNBK91RD_4mREnjeavOjXjuOXmsknVyawimVYkPDLcLIxRk3RW3QtjPcRpm83S5i-dmy5XBFKSXqwsDaf7PBRBulNe3Pm3E/s1280/photo_2024-04-01_15-36-37%20(2).jpg

ទេព បូព្រឹក្ស បានលើកយកបទចម្រៀងពីរបទមកសម្តែងរួមមានបទ «ចតុរង្គគុនខ្មែរ» ជាមួយទស្សនីយភាពក្បាច់គុនល្បុក្កតោ និងរបាំខ្មែរ។ តារាចម្រៀងរូបនេះក៏បានបន្ថែមបទចម្រៀងមួយបទទៀតមានចំណងជើងថា «វីរៈនារី» ដែលជាបទដ៏ល្បីល្បាញរបស់នាងជាមួយទស្សនីយភាពចង្វាក់រាំពីក្រុមរាំប្រចាំខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAfnAYHOY6jMPXm8g1aNz7SqXt9vRyE8D6QULHOUgams6KnUdPdsKUUfn741pkqNdVrBGRurW6JFZOFdmAEZHNseQw0mar_oE3U3whNRxAZbP3Wae40UiwmkrsU7Xqbh-ITeJIHkRDsipKT8OsMm0Q2Xd14utk7_eKc555_DQd6v4rtZovlT699_5yj3M/s1280/photo_2024-04-01_15-36-37.jpg

បទចម្រៀងពីរបទខាងលើរបស់ ទេព បូព្រឹក្ស លើកយកមកសម្តែងក្នុងព្រឹត្តិការណ៍គុនខ្មែរនេះធ្វើឱ្យមានការកោតសរសើរយ៉ាងច្រើនពីសំណាកទស្សនិកជន ការបកស្រាយដោយផ្ទាល់របស់ ទេព បូព្រឹក្ស ពិតជាធ្វើបានល្អគួរជាទីគាប់ចិត្ត។ ចំណែកឯបទចម្រៀងទៀតសោតសុទ្ធតែមានអត្ថន័យជា្រលជ្រៅហើយទាំងពីរបទនេះប្រទេសជិតខាងកម្ពុជាក៏កើតទុក្ខមិនសុខចិត្តដែរកាលពីកន្លងមកនេះដោយសារតែដាក់ចំណុចពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB64UfwcBw4Ov0XpKPuKyZ4qWoNp9k3xVdFHidkU67lg6IfmSYfHavGNMXNaQB1AbBExjxddM4-_ViM2jobxfcXsOp1L9Gp4VQd3o4-YTDRjcbC6mRz7NPSTnQ9GewYG8oDOah_sgbcfQLqHZ_uSsde0im5pDtBVV6a1WaQ4SJpLYflGKkv_h7JTxPtuM/s1280/photo_2024-04-01_15-36-35.jpg

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ខាងលើនេះរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ត្រូវបានភាគីថៃបញ្ឈប់ការនាំកីឡាកររបស់ខ្លួនមកប្រកួតភ្លាមៗដោយសារតែប្រជាជនថៃមិនសប្បាយចិត្តនឹងពាក្យគុនខ្មែរ៕