Home ព័ត៌មានអន្តរជាតិ ដាច់ខាតកុំធ្វើលំហាត់ប្រាណនេះឱ្យសោះប្រយ័ត្នបាត់.បង់.ជីវិត

ដាច់ខាតកុំធ្វើលំហាត់ប្រាណនេះឱ្យសោះប្រយ័ត្នបាត់.បង់.ជីវិត

66
0

កាលពីថ្ងៃទី១៩ ខែឧសភា មានបុរសជនជាតិចិនម្នាក់បានបាត់.បង់.ជីវិត បន្ទាប់ពីធ្វើលំហាត់ប្រាណមួយនេះ ដែលបង្កឱ្យមានភាពចម្រូងចម្រាស់ពេញបណ្តាញសង្គម។
លំហាត់ប្រាណ «ព្យួរចង្កា» គឺជាលំហាត់ប្រាណដ៏ពេញនិយមមួយនៅក្នុងប្រទេសចិនដែលគេជឿថាអាចបំបាត់ការឈឺក និងការឈឺឆ្អឹងខ្នង។ យោងតាមគេហទំព័រ Oddity Central បុរសអាយុ ៥៧ ឆ្នាំម្នាក់បានស្លា.ប់ភ្លាមៗ ខណៈពេលដែលកំពុងធ្វើលំហាត់ប្រាណ “ព្យួរចង្កា” នៅលើយោលនៅឯកន្លែងហាត់ប្រាណក្នុងទីក្រុង Chongqing ប្រទេសចិន។ ទោះជាយ៉ាងណាប៉ូលិសបានកំណត់ពីមូលហេតុនៃការស្លាប់របស់បុរសនោះថាគឺជាការចងក។

យោងតាមសាក្សីដែលនៅក្នុងហេតុការណ៍នោះបាននិយាយថា ជាទូទៅលំហាត់ប្រាណនេះពាក់ព័ន្ធនឹងការព្យួរចង្ការនៅលើឧបករណ៍ពិសេសរាងអក្សរ U ដែលធ្វើពីស្បែក បន្ទាប់ពីដាក់ចង្កាឡើង អ្នកហាត់អាចយោលដងខ្លួនក៏បាន ឬរក្សាវាឱ្យនៅស្ងៀមក៏បាន។ ប៉ុន្តែផ្ទុយទៅវិញបុរសនោះស្រាប់តែហាត់ខុសបច្ចេកទេសដោយគាត់បានព្យួរកខ្លួនឯង និងយោលខ្លួនយ៉ាងខ្លាំងទើបធ្វើឱ្យមានរឿងនេះកើតឡើង។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្របណ្តុះបណ្តាលនេះនៅតែមានគ្រោះថ្នាក់ខ្លាំងដល់ជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAgp78JVlzAj4MTfNPjOl8jIis-WDnrqvmV8K3_Y1NojgHFLD3PjaNC7EjnWhhpv7v0sPKA_gMChemaPxZQmJ6i8ecGdbvzwr-1Ehc32WuTJo1hlbOCxxUsttAobPFjQjMwtLCSVl3Jakb9iKlM95Wlqn9bpo9vkMkGqIYH_AxdRahXgJEdlnaS4HKT0/s634/photo_2024-05-20_15-53-50.jpg

អស់រយៈពេលជាច្រើនឆ្នាំសមយុទ្ធ “ព្យួរចង្កា” ដ៏ចម្លែកបានបង្កឱ្យមានភាពចម្រូងចម្រាសពេញប្រទេសចិន។ លំហាត់នេះត្រូវបានណែនាំនៅឆ្នាំ ២០១៧ ដោយលោក Sun Rongchun ដែលបានអះអាងថាវិធីសាស្ត្រនេះមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺក និងខ្នង។ បន្ទាប់ពីនោះ លំហាត់ប្រាណនេះក៏បានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងសួនឧទ្យាន និងកន្លែងហាត់ប្រាណខាងក្រៅទូទាំងប្រទេសចិន។ ទោះបីជាការព្យួរចង្កានេះអាចធ្វើឱ្យមនុស្សបាត់ឈឺក ឬឈឺឆ្អឹងខ្នងពិតមែន ក៏ក្រុមគ្រូពេទ្យបានព្រមានអំពីគ្រោះថ្នាក់នៃការធ្វើលំហាត់ប្រាណ ដោយហាមព្យួរញឹកញាប់ពេក យូរៗម្តងបានហើយ។

គួរបញ្ជាក់ដែរថា សោកនាដកម្មថ្មីៗនេះបានបង្ហាញឱ្យឃើញថានៅពេលដែលមនុស្សមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញនោះហានិភ័យនឹងកើតឡើង។ លោក Zhao Qiang នាយករងនៃមន្ទីរពេទ្យសម្ព័ន្ធក្នុងសាកលវិទ្យាល័យឱសថបុរាណ Tianjin ប្រទេសចិនបានព្រមានថា “កុំធ្វើលំហាត់ប្រាណដោយប្រើឧបករណ៍ចម្លែកទោះបីជាលំហាត់នេះផ្អែកលើគោលការណ៍នៃការព្យាបាលក៏ដោយ។ វាអាចបំផ្លាញសរសៃប្រសាទ ខួរឆ្អឹងខ្នង ឬអាចបណ្តាលឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះកុំព្យួរក ឬចង្កាពេលហាត់ប្រាណ វានឹងមិនមានអត្ថប្រយោជន៍ណាមួយសម្រាប់សុខភាពរបស់អ្នកឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6d6O3Mt4SD7pR9qIUStr_6de8r8MuF1ZYHBR0qQ0ADl4WFy30u2TlVKLeMBKOQHZNrns95R31eH2ncD_-duH8f7lYZLGlnTFZ5M8uE9EqLQ6BezPJrwyKrDcEDjQ_U9naOFnjnW7a-t06MQStfc_-73_SrDaOaGl7lqmIxOxpD-KAdGrVzjUL5l6Uoa8/s636/photo_2024-05-20_15-53-22.jpg