Home ព័ត៌មានជាតិ សាយ ប្រកាសព្រឹត្តិការណ៍រត់ថ្មីដើម្បីជួយសាលារៀនកុមារអូទីហ្សឹម

សាយ ប្រកាសព្រឹត្តិការណ៍រត់ថ្មីដើម្បីជួយសាលារៀនកុមារអូទីហ្សឹម

54
0

លោក អ៊ួន បឋម ហៅ សាយ បានប្រកាសពីព្រឹត្តិការណ៍ថ្មីមានឈ្មោះថា «រត់ដោយបេះដូង-RUN BY HEART» ដែលអ្នកចូលរួមអាចរត់ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះធ្វើឡើងមានគោលបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8eE0TURFINklq14JZRXB-tE-tVG5JIih2zYUgp7_BTVZTugpPazuaPFKHMkpbPVsKRv1qmfaj4I9kHcnlcMhkdeZnZ890dqykWn8bKfP7Ljdpl35NlM3XEkT1MzlXrfaSUgAc4LUMm-FGGFzlaqSlz1TCGdaQeHyC5MPDktfLXNyneWd7AnTi2T_P2g/s640/1610421094eyhjx-136801742-4368687476480417-1811817843248359663-o.jpg

សាយ ជាសិល្បករម្នាក់តែងតែខ្នះខ្វែងក្នុងកិច្ចការសប្បុរសធម៌បង្កើតព្រឹត្តិការណ៍រត់ដើម្បីរៃអង្គាសប្រាក់ជូនទៅដល់មន្ទីរពេទ្យកុមារហើយសកម្មភាពរបស់លោកដក់ជាប់ក្នុងចិត្តមហាជនជានិច្ច។ ជាមួយគ្នានេះ បន្ទាប់ពីសកម្មភាពជួយដល់មន្ទីរពេទ្យសង្គ្រោះកុមារ ពេលនេះសាយ បានប្រកាសកម្មវិធីពិសេសថ្មីមួយទៀតដើម្បីជួយដល់សាលារៀនកុមារអូទីហ្សឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAh2QGUuD2_GaB2Aicq1kFZecDXRhwCsRllrS32ChaCZYrXohvm-lGp7rE2Xt8FxjDPmXtuXD6SyWo5-GRqSzhd3R3CBwMpm8P2JlzVTXl9jOlTCs-lS3s0H9uffn_PeogfDFuGrJHW2UopsOZAa6dtlIy4sydQqcoYjNLibB6HQlk27YgSD7cfQsFsmU/s1440/image_2024-05-20_14-02-16.png

តាមការប្រកាសរបស់ សាយ នាថ្ងៃទី១៩ ឧសភា បានឱ្យដឹងថា «ក្រុមការងារ Run With Sai រួមជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សាលាទន្សាយ The Rabbit School សូមអនុញ្ញាត នាំមកជូននូវកម្មវិធីពិសេស មានឈ្មោះថា “រត់ដោយបេះដូង-RUN BY HEART” ក្នុងព្រឹត្តិការណ៍ “រត់ពីចម្ងាយជាមួយសាយ លើកទី ២ ឆ្នាំ ២០២៤” ជាប្រភេទកម្មវិធីរត់ពិសេស សម្រាប់អ្នកដែលបានបរិច្ចាគចាប់ពី ២០០,០០០រៀល/៥០ដុល្លារ ឡើងទៅ ដែលនឹងទទួលបានឱកាសក្នុងការអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមរត់ជាក្រុម ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីពិសេសនេះ ជាកម្មវិធីថ្មីមួយរៀបចំឡើងដោយមានបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម(Autism) មានទីតាំងនៅរាជធានីភ្នំពេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaVJr7QjVlKDNTCyQrZXvDCboNlY8LVC8u8B82TpuNTh3e0FeE6SQZ07zth0q69h9Y1xXKV6tS4kNuFrTHjSctZ5HA3GPi5W9kbN8ZNJrrjbsLIzkZBXW6cHoqaf1COmNgREN_RdKiY8CoRAK-MGvEMBeiBLuNsaDHFSSdcQlyCwOiJ15iOGjbuitVJ58/s2896/image_2024-05-20_14-02-15.png

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សាយ បានរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” នៅខេត្តកែប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតាក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង៕