Home Blog Page 1121

តោះ! មកយល់ដឹងអំពី «គោមផ្កាយខ្មែរ» ដែលបង្កប់នូវអត្ថន័យយ៉ាងស៊ីជម្រៅ ចងភ្ជាប់ជាមួយអបីយជំនឿនិងរឿងនិទានខ្មែរបុរាណ!

0

ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាបានឃើញបានស្គាល់យ៉ាងច្បាស់ហើយអំពី «គោមផ្កាយ» ដែលតំណាងឲ្យជនជាតិខ្មែរ។ គេសង្កេតឃើញជាទូទៅថា គោមផ្កាយនេះត្រូវបានគេយកទៅព្យូរដាក់តាំងលម្អនៅតាមគេហដ្ឋាន សាលារៀន និងតាមដងវិថីសាធារណៈនានា ជាពិសេស គឺនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTgg5ebz7wNkL7I2S2nhsbvr1EnfxiQctTId-ccdMrNQL9v9G7MNztiYCt_ube_nscNRAmg9_-ebL0aycGhu7xYzx5T8ijux69Bdm-uSGiCekt4iuTd3e6RC-Cq25kfPbnwW4sExeNH2Ndphs1ilIzvK31QvhyphenhyphenuXny4knRgs-UBdDNg5uFL6CYDAZJ0w/s1280/photo_2024-04-10_11-34-52.jpg

ការចងព្យួរ «គោមផ្កាយ» បានក្លាយជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីយូរលង់ណាស់មកហើយ ព្រោះវាមិនត្រឹមតែជួយបង្កើននូវសោភ័ណ្ឌភាពឲ្យទីតាំងនីមួយៗ ក៏ដូចជាគ្រាន់តែជាការចេះចាំធ្វើតៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែ គោមផ្កាយខ្មែរមួយប្រភេទនេះពិតជាបានបង្កប់នូវអត្ថន័យមួយចំនួនចងភ្ជាប់ជាមួយនឹងអបីយជំនឿនិងរឿងព្រេងបុរាណ ជ្រាបចូលទៅក្នុងផ្នត់គំនិតកូនខ្មែរគ្រប់ៗរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMN7mynh04eIc9Zq0fK9lsYANjWl27tNPogFvxlzjuvXuWGpMjb-hJefa4pKKZ5WV7-Q-b8AmUiO-2J87ma_s0-cTgtKic8q1SYcwwJMT9ce8ldntivPLAfFBJAfu0rgtNPhbbum_2zWo7b0kDr8GRofdjrM7kEOspxI5ybGHWlYiBTExWGQOcKQcPYss/s1280/photo_2024-04-10_11-34-54.jpg

ទាក់ទងជាមួយនឹងអបីយជំនឿខ្មែរ គោមផ្កាយ ត្រូវបានចាស់ៗបុរាណជឿថា ដោយសារតែមនុស្សនៅលើលោកីយយើងនេះ សុទ្ធតែបានទទួលឥទ្ធិពលពីផ្កាយភពគ្រោះ រួមមានភពអាទិត្យ ភពច័ន្ទ ភពអង្គារ ភពសុក្រជាដើម ហើយមានការចែកវេនគ្នាបំភ្លឺនៅពេលយប់និងថ្ងៃ។ នៅពេលណាដែលបាត់បង់ពន្លឺ ពិភពទាំងនេះនឹងប្រែទៅជាងងឹតមើលអ្វីលែងឃើញ ហើយជីវិតមនុស្សនឹងងងឹតសូន្យឈឹងដូចគ្នា ក៏ទទួលបានតែរឿងអព្វមង្គល ។ ទើបគេធ្វើគោមផ្កាយនេះឡើងតំណាងឲ្យពន្លឺនិងជាការបំភ្លឺជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigWhRxR1AKGMqZERh5jGbFSqGNxE-mfz9UmE7g3Cbn5IccxnlcZw1YVMm6IKm6orXk1YB7U7kSxuvEDkYioVvqd4AbtuxzXonqWdfwYDOueXja5S790UKP9rfQAU0NP8N4hqbLf-IeI_INOUE2pycNFFl8KP50uXaFwoyc_seo-hajPJhRF_7q-6uzvhM/s1280/photo_2024-04-10_11-35-04.jpg

បើនិយាយអំពីដំណាលរឿងព្រេងនិទានខ្មែរបុរាណវិញ គឺត្រូវបានគេលើកឡើងអំពី ការប្រកួតរវាងបុរសនិងស្ត្រី ក្នុងការសាងសង់ប្រាសាទបន្ទាយស្រីនិងបន្ទាយសម្រែ ដោយស្រីៗឆ្លាតនាំគ្នាចងគោមរូបផ្កាយនេះ នៅពេលកណ្តាលអធ្រាត្រ ដើម្បីបន្លំភ្នែកខាងប្រុសៗថាជាផ្កាយព្រឹក ទើបនាំឲ្យពួកប្រុសចូលដេកមុនអស់ទៅ ខណៈដែលពេលនោះស្រីៗនៅបន្តការងារ ក្រោមពន្លឺគោមផ្កាយរហូតដល់ពេលផ្កាយព្រឹករះឡើងមែនទែន និងជាលទ្ធផលបានធ្វើឲ្យខាងស្រីៗឈ្នះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFnCe6MWHSUaxFO3UlqsuiWmGWALliypjdjFfmB-EVm1FsC8gjCspvUqsHOOEYnLf7ZO8XbqOCRIYSI2LzGO12g6vAb8l-kXWh7C2hMjzDajhDDCDkk2X0PxeJUx6pbxMdgb3956I1W_kYsozciG5bUHWc9gRb0K4F__nasO3lwV0DVmCqE0LrmF73ghA/s1024/10631280_10152881670833985_8641850451643743127_o.jpg

ជាមួយគ្នានេះ ចំពោះអត្ថន័យសំខាន់ៗនៃ «គោមផ្កាយខ្មែរ» ដែលឃើញថាគេតែងនិយមយកវាមកប្រើប្រាស់ជាប្រចាំ ជាពិសេសក្នុងឱកាសពិធីបុណ្យសំខាន់ៗរបស់ខ្មែរមានដូចជា៖
១ គោមផ្កាយគឺជានិមិត្តរូបនៃសិរីសួស្តី ភាពរីកចម្រើន សំណាងល្អ និងសម្រេចអ្វីតាមចិត្តប៉ងរបស់មនុស្ស។
២ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរវិញ ព្រោះតែស្ថិតនៅក្នុងខែចែត្រ ក្តៅបំផុត ជាហេតុនាំឲ្យពិបាកដើរលេងពេលថ្ងៃ ទើបគេធ្វើគោមព្យូរឡើង សម្រាប់បំភ្លឺផ្លូវពេលរាត្រី ឲ្យមនុស្សដើរលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ។
៣- ដើម្បីជាពរជ័យរបស់ទេវតា ឲ្យមនុស្សគ្រប់រូបទទួលបាននូវរាសីជោគជតាល្អ
៤- ដើម្បីជាពន្លឺដាស់ព្រលឹងដូនតា អោយមកចូលរួមប្រារព្ធបុណ្យចូលឆ្នាំជួបជុំកូនចៅ ហើយអោយមកប្រស់ព្រំកូនចៅរស់នៅត្រជាក់ត្រជុំ ចាកផុត ពីភាពរាំងស្ងួត ក្រីក្រ ខ្វះខាត យល់តែភាពសំបូរសប្បាយហូរហ៊ាបំផុតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-ouAG-vwL1lSeQ49zsAuRfDDmAXcoiDu9J2BWmiVLxr90JR6z1KfqbPlmjnPOWlgoEfe4Ke-hTStEr8qs1BpUTspvuir4RKAIT2BEhpOKEMpZdeWEOejt6e0ePYaRzIHCMl3rzzMwnbJKj9p7R_DrS1M8ngEED3E505R89ISeMxBPc5YZjC9K_WQ6BA/s1600/11059541_10152881660423985_2900094669632476211_o.jpg

មកដឹងពីភាពល្អឯកប្រាសាទ«ភ្នំជីសូរ» ដែលបានស្ថាបនាឡើងមុនប្រាសាទអង្គរវត្តទៅទៀត!

0

ភ្នំជីសូរ ដែលកម្ពស់ ១៣០ម៉ែត្រ ជាភ្នំធម្មជាតិនិងជាទីតាំងប្រវតិ្តសាស្រ្តខ្មែរមួយកន្លែង ស្ថិតក្នុងភូមិស្លាឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ខណៈដែលនៅលើភ្នំនេះ មានប្រាសាទដ៏ល្អឯកមួយត្រូវបានសាងសង់តាំងពីមុនប្រាសាទអង្គរវត្តទៀត ដែលគេហៅថា «ប្រាសាទភ្នំជីសូរ» ស្ថាបនាឡើងនាដើមសតវត្សទី១១ ដោយព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទធរណិន្ទ្រវរ្ម័ន និងព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ក្នុងព្រាហ្មណ៍សាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Nls_r4FBdvI1MNER-Ylbr9Cbh6BeK3Ur8WNRbIzQMEyNGp8vfVrcVxczL6S5R4s8moj2lamNCuyTxy6sYtLQGnJ5A7zq322tzTW_LiD6q2sj8VQrAkzYvCaxMLG-a9EIylbZmt2U4hLmZhL9sqo9CkVisJW4OE97O4L4IAz4Jy6FQW6-wsvEA5dG5_k/s1024/2-2-1024x686.jpg

ប្រាសាទភ្នំជីសូរ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាកេរ្តិ៍មរតកខ្មែរដ៏មានតម្លៃ ដែលគេជឿជាក់ថា ប្រាសាទនេះគឺជាទីតាំងប្រវត្តិសាស្រ្តខ្មែរបុរាណ ព្រោះបានបន្សល់ទុកនូវរយៈសិលាចារឹកមួយចំនួននៅទីនោះ។

តាមការសិក្សាស្រាវជ្រាវតាមសាលាចារឹកនានា «ភ្នំជីសូរ្យ» គឺមានឈ្មោះបុរាណថា «ស្រីសូរ្យបព៌ត ឬ សូរ្យបព៌ត» ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។ ខណៈដែលសាលាចារឹកមួយក្នុងចំណាមសាលាចារឹកផ្សេងទៀតលើភ្នំនេះគឺសរសេររៀបរាប់ពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំជីសូរនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjilB6rR3XMp25G4nxJnmgjcKLluo6bb73soR5iDDTgMR1Ws4kRBwcdgabj-Rf1piIZTYMyNEveTIdPUPCxYNTjonjLzlH3PHk_yyPJpBri3IEXlkvGrZhyphenhyphenJ3lkHKGk0rKEDzjkutc40lS97JOgt3P0zSYkMHJDQS8zPYlA_tVEFoZILaUI9OAh59V7k/s970/5f97c1c041ca6_1603781040_medium.png

តាមឯកសារផ្សេងទៀត ខ្នងភ្នំនេះមានឈ្មោះយោគេន្ទ្រាល័យ ឯទីតាំងភូមិស្រុកព័ទ្ធជុំវិញមានឈ្មោះថាយោគេន្ទ្រាបុរៈ ក្រោយមកបានក្លាយឈ្មោះ បារមីសូរ ។ ខណៈប្រជាពលរដ្ឋ សម័យនោះគោរពកោតខ្លាចអំណាចព្រះឥសូរកាន់តែច្រើនឡើងៗ ក៏ក្លាយទៅជា “ជីសូរៗ” រហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8FmuRaZA64zcMWKAPAF1dRAqzNmUu513XZKnYjNuB8nKsc5GoCAF8MWhAj20Zd9IXl5PuN6xy_oP_UV8VFfd6BW7mbx9d8ZpmupdwOlzawI0d7DOwoehDbtEL7Wy5EYsE6w19AqQkRvx9UdPICQUEXUewMkdERla3Z6XPC8nsliXGqjFg75SNIsA4FOI/s900/Phnom_Chisor_4039.jpg

ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត មានថែវព័ទ្ធជុំវិញ សាងឡើងដោយថ្មបាយក្រៀមបន្តុបពីលើគ្នា ។ នៅក្នុងថែវគឺមានតួប៉មកណ្តាលមួយ, បណ្ណាល័យ២, តួប៉ម៤ដែលព័ទ្ធជុំវិញតួប៉មកណ្តាល ។ ខណៈតួប៉មនីមួយៗសុទ្ធតែមានការតុបតែង យ៉ាងល្អប្រណីតឆ្លាក់ជារឿងរ៉ាវផ្សេងៗនៅលើផ្តែរទ្វារ, លើសសរពេជ្រ, លើហោជាង, លើសសរផ្អោប ។ រឿងរ៉ាវទាំងអស់ច្រើនឆ្លាក់ទាក់ទងទៅនឹងព្រះឥសូរ និងព្រះវិស្ណុ ។ ក្រៅពីនោះនៅក្នុងតួប្រាសាទមានតម្កល់ លិង្គព្រះឥសូរនិងយោនីព្រះនាងឱមា, ក្បាល “មករ”, “ទ្វារបាល” ដែលសម្រាប់ការគោរពបូជារបស់មនុស្ស នៅក្នុងសម័យមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfD_uyqHbUkw0gJyghNYIV88qOPpxge_WOjyGJtZmmw5zNiDD-Pyv3gOLNxAVOG45eTrpFp0XgvmfUolx38_yIGC8ax96w6LcVxT9dPCXTJL5pk-JN-fHJB-Ass_vBk2R0T1iJdeNVo5AsmyrY7zZlyzgBzcONuWmRgmrM8WMnuVAMFDfq5nhMI8uG72g/s2048/305365654_808758887145385_8869127658978555140_n.jpg

ក្រៅពីប្រាសាទភ្នំជីសូរ ក៏នៅមានកូនប្រាសាទល្បីៗចំនួន២ទៀតស្ថិតនៅក្បែរគ្នានោះ ដែលប្រាសាទមួយគឺមានឈ្មោះថា គោបុរៈទី២ ឬប្រាសាទសែនធ្មល់។ គោបុរៈទី២នេះត្រូវបានគេជឿថាជាកន្លែងតម្កល់ព្រះគោ ដែលគោគឺជាយានជំនិះរបស់ព្រះឥសូរនេះឯង ។ ហើយក៏នៅមានកូនប្រាសាទមួយទៀត គឺគោបុរៈទី១ ឬ សែនភូវាំង និងមានទន្លេមួយទៀតដែលគេហៅថា ទន្លេអុំ សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូកកាលពីជំនាន់មុន។ ចំណេរកាលក្រោយមក ក្នុងឆ្នាំ ១៩៦០ គេក៏បានកសាងវិហារមួយទៀត សង់លើខឿនប្រាសាទ សម្រាប់គោរពបូជាផ្សេងៗផងដែរ៕

ការសម្រាកមិនទៀងទាត់នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលរៀនសូត្រ

0

ការសិក្សាស្រាវជ្រាវមួយដែលផ្តល់មូលនិធិដោយវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (NIH) បង្ហាញថា ការចូលសម្រាកមិនទៀងទាត់ពេលវេលា និងការសម្រាកយប់ជ្រៅ នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការសិក្សារបស់យុវវ័យ ព្រមទាំងធ្វើឱ្យពួកគេមានអាកប្បកិរិយាពុំសមរម្យជាមួយមិត្តភក្តិនៅសាលារៀនផងដែរ ។

អ្នកស្រាវជ្រាវបានវិភាគទិន្នន័យរបស់យុវវ័យជិត៨០០នាក់ ដែលពួកគេបានលើកឡើងអំពីលទ្ធផលការសិក្សា និងអាកប្បកិរិយាក្នុងសាលារៀន ។ យុវវ័យទាំងនេះបានពាក់ឧបករណ៍នៅលើដៃ រយៈពេល១សប្តាហ៍ ដើម្បីឱ្យខាងសាលារៀនអាចប៉ាន់ស្មានពីការសម្រាករបស់ពួកគេ ។https://thejordanlegacy.com/wp-content/uploads/bis-images/1193/Im-not-sleeping-well-iStock-497201581-1500x0.jpg

យុវវ័យដែលចូលរួមផ្តល់ទិន្នន័យដល់អ្នកស្រាវជ្រាវ និយាយថា ពួកគេបានចូលសម្រាកមិនទៀងទាត់តាមពេលវេលា និងសម្រាកពុំគ្រប់គ្រាន់ គឺលទ្ធផលការសិក្សារបស់ពួកគេទទួលបានត្រឹមកម្រិត D ឬទាបជាងនេះ ។ ប៉ុន្តែសម្រាប់អ្នកបានសម្រាកគ្រប់គ្រាន់ និងទៀងទាត់ពេលវេលា ពួកគេតែងតែទទួលបានពិន្ទុល្អជានិច្ច ។

ចំណែកក្រុមយុវវ័យដែលចូលសម្រាកនៅយប់ជ្រៅ និងក្រោកយឺតនៅពេលព្រឹក ឬសម្រាកបានតិចតួចក្នុង១យប់ គឺពួកគេពិបាកទទួលបានពិន្ទុកម្រិត A ណាស់ បើប្រៀបធៀបនឹងអ្នកសម្រាកបានគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiePCiK17Vw9yvNUXFLGWfagSr6pZjUQUQIwINIvz7LrUq-1RQsHGGEgcNDqJdrzV-TOC9SfobtHlcmwG4ZQLOqiHR4d7TnNhTW95_k7Pbe4mSlKQdlwqfJEiHtAtTv2hvNHBnVC6QT2ie0X1GicJ9Y3JWBKoii3O-qhBYBF9OgfenhzAUGjcoTq_g3Q/s1000/sleep-problems-childnarrow.jpg

លទ្ធផលការស្រាវជ្រាវបង្ហាញថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ កូនសិស្សមួយចំនួននៅសហរដ្ឋអាមេរិកត្រូវបានសាលាផ្អាកការរៀនសូត្រជាបណ្តោះអាសន្ន ឬត្រូវសាលាបណ្តេញចេញ ប្រសិនបើពួកគេភ្ញាក់យឺតជាងមិត្តភក្តិ ឬមិនបានសម្រាកទៀងទាត់នៅពេលយប់ ។

ហេតុនេះ អ្នកស្រាវជ្រាវបានកំណត់ទ្រឹស្តីថា «ការសម្រាកយប់ជ្រៅនឹងធ្វើឱ្យសិស្សទៅសាលារៀនយឺតយ៉ាវ ហើយវាធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្រ និងអាកប្បកិរិយានៅសាលារៀន» ៕

ទូរទស្សន៍ឆ្លាតវៃ LG ច្រើនជាង ៩ ម៉ឺនគ្រឿងកំពុងប្រឈមនឹងហានិភ័យនៃការ Hack

0

បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវសុវត្ថិភាព Bitdefender បានរកឃើញភាពងាយរងគ្រោះចំនួនបួននៅក្នុងប្រព័ន្ធប្រតិបត្តិការ WebOS ដែលដំណើរការលើទូរទស្សន៍ឆ្លាតវៃ LG ។
យោងទៅតាម Bitdefender ភាពងាយរងគ្រោះនេះផ្តល់ឱ្យពួក Hacker នូវការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងការគ្រប់គ្រងទៅលើកម្រិតផ្សេងៗគ្នានៅលើទូរទស្សន៍ដែលរងផលប៉ះពាល់ ដូចជាការឆ្លងកាត់ការអនុញ្ញាត ការបង្កើនសិទ្ធិ និងការបញ្ចូលពាក្យបញ្ជា។ ពួក Hacker អាចបង្កើតគណនីបំពានលើឧបករណ៍ដោយប្រើប្រាស់សេវាកម្មដែលដំណើរការនៅលើច្រក ៣០០០/៣០០១ ដែលបច្ចុប្បន្នត្រូវបានប្រើដើម្បីភ្ជាប់ស្មាតហ្វូនជាមួយនឹងលេខកូដ PIN ។ ការធ្វើតេស្តស្កេនអ៊ីនធឺណិតជាមួយឧបករណ៍ស្កេនសុវត្ថិភាព Shodan Report បានបង្ហាញថាឧបករណ៍ LG ប្រហែល ៩១,០០០ គ្រឿងងាយរងគ្រោះ។https://www.bleepstatic.com/images/news/u/1220909/2024/Hardware/03/PIN.png

ភាពងាយរងគ្រោះទាំងបួនដែលចេញផ្សាយដោយក្រុមស្រាវជ្រាវរួមមាន CVE-2023-6317 ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារឆ្លងកាត់យន្តការអនុញ្ញាតរបស់ទូរទស្សន៍ និងបន្ថែមអ្នកប្រើប្រាស់ដោយគ្មានការយល់ព្រម។ CVE-2023-6318 ទទួលបានសិទ្ធិជា root បន្ទាប់ពីប្រតិបត្តិ CVE-2023-6317; ហើយ CVE-2023-6319 OS បញ្ចូលពាក្យបញ្ជា និងការប្រតិបត្តិពាក្យបញ្ជាតាមអំពើចិត្ត; និង CVE-2023-6320 អនុញ្ញាតឱ្យពួក Hacker កេងប្រវ័ញ្ច API ដើម្បីប្រតិបត្តិពាក្យបញ្ជាជាអ្នកប្រើប្រាស់ dbus ដែលជាការអនុញ្ញាតស្រដៀងនឹង root ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcR3FIUFFHcR0aFtRSJ4Lu400nC0CLWrLKUydyC8MSa0Dw&s

ភាពងាយរងគ្រោះប៉ះពាល់ដល់ WebOS កំណែ 4.9.7 – 5.30.40 ដែលដំណើរការលើស៊េរីទូរទស្សន៍ 43UM7000PLA, WebOS 04.50.51 – 5.5.0 នៅលើ OLED55CXPUA TV, WebOS 0.36.50 – 6.3.3-3OSC 10, OLED និង Web3.3.3.448 85 – 7.3.1-43 នៅលើ OLED48C1PUB, OLED55A23LA ។ Bitdefender បាននិយាយថា ខ្លួនបានរកឃើញភាពងាយរងគ្រោះកាលពីចុងឆ្នាំមុន ហើយបានរាយការណ៍វាទៅ LG ។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ដល់ចុងខែមេសាទេ ដែលក្រុមហ៊ុនកូរ៉េបានចេញផ្សាយការអាប់ដេតដំបូងដើម្បីជួសជុលវា។ អ្នកប្រើអាចចូលទៅកាន់ ការកំណត់ > ជំនួយ > អាប់ដេតកម្មវិធី > ពិនិត្យរកបច្ចុប្បន្នភាព។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRxO79ksX6AnbqWebrvLfCjEF7BiWKXn0bJ5Z41n-SomQ&s

យោងតាម Bleeping Computer ទោះបីជាបញ្ហាសុវត្ថិភាពនៅលើទូរទស្សន៍មិនធំដូចនៅលើកុំព្យូទ័រ ឬស្មាតហ្វូនក៏ដោយ ក៏មនុស្សអាក្រក់នៅតែអាចប្រើវាជាចំណុចមួយដើម្បីវាយប្រហារឧបករណ៍ផ្សេងទៀតដែលភ្ជាប់ទៅបណ្តាញដូចគ្នា។ លើសពីនេះ ទូរទស្សន៍ឆ្លាតវៃតែងតែភ្ជាប់ទៅគណនីអនឡាញ ដូច្នេះពួក Hacker អាចលួចគណនីទាំងនេះបាន។ ជាចុងក្រោយ ទូរទស្សន៍អាចត្រូវបានកេងប្រវ័ញ្ចជា botnet (បណ្តាញកុំព្យូទ័រខ្មោច) សម្រាប់ការវាយប្រហារដោយ DDoS ឬដំឡើងកម្មវិធីរុករកប្រាក់ឌីជីថលដោយស្ងៀមស្ងាត់៕

កន្លែងគោលដៅចំនួន ៣ ដែលអ្នកទេសចរណ៍មិនគួររំលងពេលទៅទស្សនាទីក្រុងប៉េកាំង

0

ប្រទេសចិន៖ ក្រៅពីសារីរិកធាតុបុរាណដ៏ល្បីល្បាញ ទីក្រុងប៉េកាំងក៏មានស្នាដៃស្ថាបត្យកម្មទំនើប ដែលអាចធ្វើឱ្យអ្នកទេសចរភ្ញាក់ផ្អើលនៅពេលពួកគេបានទៅទស្សនា។ ក្នុងនាមជាទឹកដីនៃប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ជាមួយនឹងតំបន់បេតិកភណ្ឌពិភពលោកចំនួន ៧ ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ទីក្រុងប៉េកាំងក៏មានស្នាដៃស្ថាបត្យកម្មថ្មីៗ ទំនើបៗ និងប្លែកៗជាច្រើន ដែលសក្តិសមជាគោលដៅសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តរបស់ថ្មី និងភាពស្រស់ស្អាត។ ដូច្នេះខាងក្រោមនេះគឺជាគោលដៅល្បីៗចំនួន ៣ ដែលអ្នកមិនគួររំលងពេលទៅទស្សនាទីក្រុងប៉េកាំង៖

១.ពហុកីឡដ្ឋានជាតិ៖ មានទីតាំងនៅក្នុងសួនកីឡាអូឡាំពិកទីក្រុងប៉េកាំង ពហុកីឡដ្ឋានជាតិគឺជាអគារដ៏លេចធ្លោបំផុត ដែលពិភពលោកស្គាល់ថាជាកីឡដ្ឋានសំបុកសត្វស្លាប។ គម្រោងនេះធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលនៅពេលឃើញដំបូង ដោយសារការរចនាដ៏រឹងមាំ និងភាពលេចធ្លោររបស់វា។ លំហយក្សនេះមានរាងដូចកំណាត់ដែករាប់រយដែលត្បាញជាមួយគ្នាដើម្បីបង្កើតជាសំបុកសត្វស្លាបដ៏ធំមួយទល់នឹងផ្ទៃមេឃពណ៌ខៀវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKm3ZY1oGlLigUj_A2cT4L0Azwy3F6bf6E_IkztxK79Vc7zvxo78pBIFTo_Ce4uwEOUFwkcD6HW1UAb-bBrWB5QgATskMnOG7J1Zj76ey-pNAohua6JtjZWySrPVlRIJsEQjIiiPIJae1mKh-vBFS0KKepHltJhFfF8qBqsromG-MgSH2ellYHw-6ttnc/s3808/chinaolympics_5_wide-b0032a0adcd9c6a60d85e596f4bc699b58c73ecc.jpg

ហេតុនេះដើម្បីទៅដល់កីឡដ្ឋាន៖ អ្នកអាចជិះរថភ្លើងក្រោមដីលេខ ៨ ឬខ្សែទី ១៥ ទៅកាន់ស្ថានីយ៍អូឡាំពិចបៃតង រួចជិះឡានក្រុងលេខ ៨២, ៤១៩, ៥៣៨, ឬ ៦៤៥ ទៅកាន់ចំណតពហុកីឡដ្ឋានជាតិខាងកើត។ ដូច្នេះអ្នកអាចដើរលេងកម្សាន្ត និងថតរូបជុំវិញបរិវេណកីឡដ្ឋាន និងឧទ្យានអូឡាំពិកទាំងមូលដោយសេរី ដើម្បីចូលរួមដំណើរកម្សាន្តនៅខាងក្នុងកីឡដ្ឋាន។

២.សារមន្ទីរជាតិ៖ គម្រោងដ៏ធំដែលមានទីតាំងនៅទីលានធានអាន សារមន្ទីរជាតិនៃប្រទេសចិនគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោក ប្រសិនបើអ្នកចំណាយពេលប្រហែល ២-៣ ម៉ោងទៅទស្សនាសារមន្ទីរ អ្នកនឹងឃើញពិភពលោកទាំងមូលបង្ហាញនៅក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យ។ សារមន្ទីរនេះក៏មានកន្លែងសម្រាប់ភ្ញៀវទទួលទានអាហារ និងសម្រាកផងដែរ ដោយមានតម្លៃត្រឹមតែពីរបីយ័នប៉ុណ្ណោះសម្រាប់អាហារថ្ងៃត្រង់ ហើយអ្នកក៏អាចទិញទំនិញនៅក្នុងហាងសារមន្ទីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRT875-NsGbeHmei5-eS3l4kAyFoF1B5OEuM8Wy7V_Zv-BMBCNWwYosy3Sgy7nTh4d0yze8uvUIqinPGpcAeqntIpmErijrYoo89U3UmSH79UmmgmkUzEw-qtZZlWJaelICIHGhbkmzVC7_ZAm0Da-IBTopB3RH70P7XM2gtcM0Tr3nbD7gSAt6MQX3Bs/s1200/TQ7-9291-1712136899-6715-1712136997.jpg

៣.ផ្ទះល្ខោនជាតិ៖ មានទីតាំងនៅកណ្តាលទីក្រុងប៉េកាំង ចម្ងាយ ២ គីឡូម៉ែត្រពីទីក្រុងហាមឃាត់ មជ្ឈមណ្ឌលជាតិសម្រាប់ការសម្តែងសិល្បៈមិនត្រូវបានភ្ញៀវទេសចរច្រើនមកទស្សនាទេ ព្រោះវាអាចត្រូវបានគិតខុសថាគ្រាន់តែជាកន្លែងសម្រាប់សម្តែងសិល្បៈប៉ុណ្ណោះ។ តាមពិតទៅ រោងមហោស្រពនេះគឺជាកន្លែងទាក់ទាញសម្រាប់អ្នកចូលចិត្តស្ថាបត្យកម្ម ការថតរូប តន្ត្រី និងសម្រាប់អ្នកចូលចិត្តសិក្សាប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY_UEQjI_NlOIpKraHHET3KfaRPOGZvyi_hPS-D7nvwJba3jdb5mBKS3tD4Q0o2vTjYxex5LpKCiJsbTAhX_daBibEayVRjHgycju5nd34Cl-MxprVRhKWMKTrqKq1qQKUBQ_f-ZMYx4dneRjEOkirtPnw_0tsrfSROHhYk0oLoyt2Ga2Du5xz_6mDaQk/s1200/TQ5-100-1712136635-5302-1712136997.jpg

រោងមហោស្រពនេះមានទីតាំងស្ថិតនៅក្នុងទីធ្លាធំមួយ ដែលមានពិដានកំពស់រាប់សិបម៉ែត្រ បន្ទះឈើ ប្រសព្វគ្នាជាមួយនឹងព័ត៌មានលម្អិតតុបតែងលោហធាតុជាច្រើន។ ពីច្រករបៀងវែងៗ យ៉រដែលមើលពីលើសាលធំ រហូតដល់ជណ្តើរយន្តដ៏ប្រណិត ទាំងអស់ត្រូវបានតុបតែងយ៉ាងល្អឥតខ្ចោះ។ មិនត្រឹមតែមានសាលប្រជុំធំៗជាច្រើនសម្រាប់ការសម្តែងល្ខោនអូប៉េរ៉ា និងការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏មានភោជនីយដ្ឋាន ហាងកាហ្វេ ហាងតន្ត្រី វិចិត្រសាល និងសូម្បីតែសារមន្ទីរអំពីប្រវត្តិសាស្ត្រល្ខោនចិន និងពិភពលោកក៏មានផងដែរ៕

ថៃអាចប្រឈមនឹងវិបត្តិយានយន្តព្រោះការវិនិយោគពីចិនពុំផ្តល់លទ្ធផលល្អ

0

ប្រទេសថៃ ៖ ស្ថាប័នស្រាវជ្រាវ KKP Research បានចេញរបាយការណ៍មួយលើកឡើងអំពីឧបសគ្គនានាដែលឧស្សាហកម្មរថយន្តថៃត្រូវប្រឈមមុខ ដោយសារការវិនិយោគរបស់ចិនពុំផ្តល់លទ្ធផលល្អដល់ប្រទេសថៃទេ ។ របាយការណ៍នេះបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តចិន នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តថៃក្នុងរយៈពេលវែង ហើយថៃនឹងពុំទទួលបានផលប្រយោជន៍ពីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEZFMVEVWHsnC_4kgRPfqYBhTxuwFN04JoOU2LfwX7AS9aOYXvtnhJ0QICnbrAOwwqmNnfhnkUCQ38CSHncPtueTlU2gvsM0vEgw5ALypVMpdm17Tjo_ClDMp43byNJ_XCJKe-7XVvRMgai0aP1PfoD-4APuz1u3VcEmcyWEsbhTrG9SI28lPisMYTw_0/s823/2089125.png

ស្ថាប័នស្រាវជ្រាវ KKP Research បានលើកឡើងនូវវិធានការចំនួន៦ចំណុច ដើម្បីឱ្យរដ្ឋាភិបាលថៃត្រៀមអនុវត្ត នៅពេលឧស្សាហកម្មរថយន្តថៃត្រូវប្រឈមមុខជាមួយឧបសគ្គ ៖

១-រដ្ឋាភិបាលថៃត្រូវយកចិត្តទុកដាក់លើបញ្ហាតម្លៃរថយន្ត ដោយសាររថយន្តអគ្គិសនីរបស់ ចិននឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តថៃ ដោយសារក្រុមហ៊ុនចិនមានសមត្ថភាពផលិតរថយន្តអគ្គិសនីលើសលប់ ហើយចិនអាចលក់រថយន្តអគ្គិសនីក្នុងតម្លៃថោកជាងរថយន្តអគ្គិសនីរបស់ប្រទេសផ្សេង ។

២-រថយន្តអគ្គិសនីចិនមិនត្រឹមតែប៉ះពាល់ដល់ទីផ្សាររថយន្តឯកជនថៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់ទីផ្សាររថយន្តមួយបាំងកន្លះរបស់ថៃផងដែរ ដែលថៃឧស្សាហកម្មរថយន្តថៃផ្អែកលើទីផ្សាររថយន្តមួយបាំងកន្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtRftD3ScaO3gojkip21TiMJRZuCd6P58LX6L901-6hQ-tndyFS5e4xMExoc9hUIJo2FboSjH55b0K5cu6pzwSp5BhjEeVCCkW5Muj0VEXMXKKOvsuNh7QNHzon5kZ2DRiwZZ03vh4-yuzJ29cy3fcXT1QVhQlAoNP_VwVFaoeCrOVlTMdlgx9z5HcjNc/s1500/Honda-mulls-building-EV-battery-plant-in-Prachin-Buri-Thailand.jpg

កន្លងមក ប្រទេសចិនបាននាំចេញរថយន្តទៅក្រៅប្រទេស ក្នុងនោះរថយន្ត៧០% គឺជារថយន្តមួយបាំងកន្លះ ហើយរថយន្តមួយបាំងកន្លះរបស់ចិនអាចដណ្តើមចំណែកទីផ្សាររហូតដល់៨% ពីប្រទេសអូស្ត្រាលី ក្នុងរយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំ ។ ហេតុនេះ រថយន្តមួយបាំងកន្លះរបស់ថៃនឹងបាត់បង់ចំណែកទីផ្សារ ដូចរថយន្តអូស្ត្រាលីដែរ ។

៣-ក្រុមហ៊ុនរថយន្តចិនមកវិនិយោគផលិតរថយន្តនៅប្រទេសថៃ ពួកគេអាចមានគោលដៅប្រើប្រាស់ប្រទេសថៃសម្រាប់ធ្វើជាទីតាំងផលិតនាំចេញទៅក្រៅប្រទេស ច្រើនជាងការផលិតរថយន្តសម្រាប់លក់ក្នុងប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXuE1tlkL8yyfNTGKCxYRYsP4ARI4nCOCyYEOUMf3lOoMZxKirtIFDHw_ZDsx7Ja0I-4ghvmhOig208rxyuch7gsGYOcqfQLeTRXPxVMUPwSxT5d6K9E0zDA4ytCUQgPQPTtQg12BntzKCYSmHnZQ-D4Ku-bIe88i4kXgeNoqZCGQXM-9l-JwUGRWO0Xc/s550/Thailand%E2%80%99s-Auto-Parts-Sector-Shrinks-Amid-COVID19.jpg

៤-ផលប្រយោជន៍ផ្សេងៗដែលប្រទេសថៃនឹងទទួលបានពីការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនអាចទាបជាងរថយន្តទូទៅ ដោយសារត្រូវពឹងផ្អែកលើការនាំចូលគ្រឿងបន្លាស់សំខាន់ៗពីក្រៅប្រទេស ។

៥-ស្ថាប័នស្រាវជ្រាវ KKP Research បានស្នើឱ្យរដ្ឋាភិបាលថៃយកចិត្តទុកដាក់លើការអភិវឌ្ឍសក្តានុពលបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្តថៃ និងត្រួតពិនិត្យវិធានការគាំទ្ររថយន្តអគ្គិសនី ដើម្បីកុំឱ្យប៉ះពាល់ដល់ទីផ្សាររថយន្តថៃ ។https://i0.wp.com/b2thbz.siamnews.network/2018/01/robots-automobile.jpg

៦-ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តចិននៅប្រទេសថៃ នឹងធ្វើឱ្យរោងចក្រផលិតរថយន្តក្នុងស្រុកបិទទ្វារជាបន្តបន្ទាប់ ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការដោះស្រាយជាមួយការវិនិយោគរបស់ចិនទេនោះ ។ ជាក់ស្តែង រថយន្តជប៉ុនបានបាត់បង់ចំណែកទីផ្សារ រហូតដល់ជាង១០% ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ហើយថៃនឹងបាត់បង់ចំណែកទីផ្សារដូចគ្នាដែរ ៕

សេះសមុទ្រ ប្រភេទត្រីមួយ ដែលអាឈ្មោលជាអ្នកពពោះ

0

រូបសំណាកសេះសមុទ្របាញ់ទឹក បានលេចរូបរាងជាផ្លូវការហើយនៅខេត្តកំពត ដែលបាននឹងកំពុងអង្រួនអារម្មណ៍ភ្ញៀវទេសចរ ចង់ទៅកម្សាន្ត និងថតរូប ស្រូបយកខ្យល់អាកាសបរិសុទ្ធ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMt11hNy9yeWlq4ST2QN89NzDBWaXWLehPP4ZELBJUr_2HqcSY_oo7w0Xt9a_STRL2iAkb1PVafYfEQf087nOalJ1FkW7STNNFV_LF5723N_BF7yfSw_xQ4LyDFdiEnrajnn-XC_z5TNDYYQIOZWZ5ZT42lfa-xci98-GBtb5IktyHALGocj4pfBP4hyphenhyphen0/s2048/434583062_904642138123869_281953733428079476_n.jpg

ពលរដ្ឋភាគច្រើន ប្រហែលជាស្គាល់ អំពីរូបរាងសេះសមុទ្រ ក៏ប៉ុន្តែប្រហែលជាមិនដឹងពីការពិតមួយចំនួនរបស់សត្វប្រភេទនេះនៅឡើយនោះទេ។

សេះសមុទ្រ (ប្រជានេសាទខ្លះហៅថាត្រីសេះ) ជាប្រភេទត្រីសមុទ្រម្យ៉ាង ដែលមានរូបរាងចម្លែកដូចជាសេះ ហើយហែលបញ្ឈរ ខុសពីប្រភេទត្រីទូទៅ ខណៈត្រីឈ្មោលជាអ្នកពពោះ។https://preview.redd.it/xg4a3g8u3xv21.jpg?width=640&crop=smart&auto=webp&s=5bdbe333cfe24c526fd1344b4a65611947ed074d

ត្រីនេះ មានទំហំចាប់ពី៦ ទៅ ៣៥សង់ទីម៉ែត្រ និងទម្ងន់ប្រហែល៥០០ក្រាម ពេលពេញវ័យ ហើយវាអាចរស់បានចាប់ពី១ឆ្នាំ រហូតដល់៥ឆ្នាំ តាមប្រភេទតូច និងធំ ខណៈសេះសមុទ្រជាប្រភេទមំសាសីសត្វ ដែលស៊ីសត្វល្អិតដែលរស់នៅក្នុងសមុទ្រជាអាហារ ដូចជាកូនបង្គា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8aUmH4JizDHL5iZW2Wy5DMEedekT8UV8TdslGyRM43M0QjEFoLfIetn1ll70jqOyPkOiYLOcCSNppwloR2bAVVrszCy3s0w3fzqvGH6rrQe34kqz0eWrWAVquWFGAcA1Nwqn4RdDFHNtwrix-uRxWZg8n-cu-hNr44QVUZUXE-8ITOLBbVkWoDOSvn1w/s889/962F8D59-E07B-42B8-BA00-75D5479.jpeg

សេះសមុទ្រនេះ អាចបន្តពូជនៅអាយុចាប់ពីប្រមាណ៧ខែឡើងទៅ ហើយការបន្តពូពុំមានរដូវនោះទេ ខណៈពេលចាប់ផ្តើមបន្តពូជ គឺសេះសមុទ្រញីចាប់ផ្តើមមានពង វាក៏បានផ្ទេរពងទាំងនោះទៅសេះសមុទ្រឈ្មោល ដើម្បីឱ្យសេះសមុទ្រឈ្មោលពពោះបន្ត រហូតដល់កើតជាកូន ហើយបញ្ចេញកូនចេញមកក្រៅ ដែលកូនម្តងៗគឺចន្លោះពី៥០ ទៅ១០០កូន ប៉ុន្តែកូនដែលអាចរីកលូតលាស់រហូតដល់ពេញវ័យគឺមានចំនួនតិចមែនទែន ព្រោះតែវាត្រូវប្រឈមនឹងគ្រោះថ្នាក់នៃប្រភេទត្រីផ្សេងៗដែលស៊ីកូនៗរបស់ពួកវាជាអាហារ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរបាយការណ៍កាលពីឆ្នាំ២០២០ នៅដែនសមុទ្រកម្ពុជា សេះសមុទ្រមានប្រហែល ៧ទៅ៨ប្រភេទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXQ6r50eb0u9Ow59-TRKN0_RCP4-wEIThPBT88EeAdNsUaUFmyPctDnOELPk8LfH-f117WbtmdtMqlPp_FSHVB1o-BkO_3aWxnzrhYqHJA9IzV9j8pKEVuSQXE8SVl0iWx2expoc9yUJRW8m-e-MSfBh6t0iGtXXgv4Efze43Yh8y0Tono6UVSz0-okyo/s960/119950355_797242331038320_4300886915006316078_n.jpg

 

ពិតជាសំណាងមែន! មុជទឹកក្នុងទន្លេសុខៗ បុរសម្នាក់ស្រាប់តែប្រទះឃើញដុំមាសសុទ្ធទម្ងន់ជាង ១២០ ក្រាម

0

បរទេស៖ បុរសសំណាងជនជាតិអង់គ្លេសម្នាក់បានប្រទះឃើញកំណប់ទ្រព្យដ៏មានតម្លៃដោយចៃដន្យ នៅពេលដែលគាត់មុជទឹកលេងក្នុងទន្លេ ដោយបានរកឃើញដុំមាសសុទ្ធទម្ងន់ ១២១.៣ ក្រាម ត្រូវបានគេចាត់ទុកថាជាការរកឃើញដុំមាសសុទ្ធដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាម CNN ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyfID0P5T4dpElm7RSTxxtnkAeY6xVkrVutfh8Ku4EUBmBHfKz0fKHvSmO9IyjbjXP04UxJKCQq1u42bnn54h4pn9eE04UYrVr9LpoQyXQvybXO9JYccKPWev0qwXLJOtEFlrZkmIpRBwGJJg5zfiEhrpAOCiN221Z-jF1eosO22tnn_CPmT9_9jZfKkI/s1280/photo_2024-04-10_09-25-44.jpg
លោក Richard Brock ដែលជាអ្នកមុជទឹកដ៏ជំនាញម្នាក់បានប្រទះឃើញដុំមាសដោយចៃដន្យចំនួនពីរបំណែក ដោយបំណែកទីមួយមានទម្ងន់ ៨៩.៦ ក្រាម និងបំណែកទីពីរមានទម្ងន់ ៣១.៧ ក្រាម នៅក្នុងទន្លេមួយក្បែរប្រទេសប្រទេសស្កុតឡេន ដូច្នេះបើសរុបទាំងពីរបំណែកនេះដុំមាសគឺមានទម្ងន់រហូតដល់ ១២១.៣ ក្រាម។ អ្នកជំនាញបានប៉ាន់ប្រមាណថា “មាសរួម” នេះអាចមានតម្លៃប្រហែល ១ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnDXldi29tU4PB7Jr7Pma0Zr7cX0vnjIHgsLEr8Xm6B3UWeR2afs5G7-64SbKTbdzYPklLy9694xIfhowiV26YiNSUWp_c3xJ6BSdlGPojbtBD5TNIvdoA4qVizrHK1YwKOHAwygIs6SybNV7nG3Pt17ExlBssQ_-QXOLE8pmr-BhCfB3IC6pxgLSgi8M/s624/photo_2024-04-10_09-25-51.jpg

ជាមួយនឹងទម្ងន់បែបនេះ វាលើសពីការរកឃើញក្នុងឆ្នាំ ២០១៦ ដែលដុំមាស “Douglas Gold Nugget” មានទម្ងន់ត្រឹមតែ ៨៥.៧ ក្រាមប៉ុណ្ណោះ ហេតុនេះហើយការរកឃើញថ្មីៗនេះ ត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏កម្រ និងត្រូវបានគេចាត់ទុកថាជាដុំមាសសុទ្ធដ៏ធំបំផុតរបស់ប្រទេសស្កុតឡែន និងអង់គ្លេស។ ទោះជាយ៉ាងណាការរកឃើញដុំមាសនេះមិនមែនជាការរកឃើញលើកដំបូងនោះទេ កាលពីមុនបុរសម្នាក់ដែលមានអាយុ ៤០ ឆ្នាំក៏ធ្លាប់បានរកឃើញដុំមាស Douglas ដ៏ធំមួយដែរប៉ុន្តែគាត់បានរក្សាវាទុកជាសម្ងាត់អស់រយៈពេល ២ ឆ្នាំមុនពេលដាក់បង្ហាញជាសាធារណៈ។ បន្ទាប់មកបុរសម្នាក់ទៀត ក៏ធ្លាប់បានរកឃើញរ៉ែមាសស្រដៀងគ្នានេះដែរ ដែលវាមានទម្ងន់ ៥៩ ក្រាមត្រូវបានគេរកឃើញនៅ Cornwall ក្នុងតំបន់សមុទ្រអង់គ្លេសដែលមានអាយុកាលតាំងពីឆ្នាំ ១៨០៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeidVGFhL0Ebjdy0TIDeJ0q9WsPjoCR7K0KgYYcMpkrIgCkFBT0-c0bIsrGTl6f1EgMGG_J8lHiF4LL70yxPzGmZKjfztZfibWP8caU2VHdiZtxwAHJtzFeeAUQSfRCbh6zEc1Gnidz0h97LEIfA15XTag5gUvqShvjJ7svL0d5Lt3bGjJKZlwfAj7UqA/s660/photo_2024-04-10_09-25-59.jpg

អ្នកជំនាញផ្នែកមាសលោក Neil Clark បាននិយាយថា មានជាង ៣០០ កន្លែង ដែលមាសអាចត្រូវបានរកឃើញនៅក្នុងប្រទេសស្កុតឡែន និងអង់គ្លេស ប៉ុន្តែសម្រាប់ការបញ្ជាក់អំពីប្រភពដើមនៃលោហៈធាតុគឺពិបាក។ លោកបានបន្ថែមថា៖ «វិធីតែមួយគត់ក្នុងការសាកល្បងថាមាសមួយដុំមកពីណាគឺកំណត់ទីតាំងនៃភាពមិនស្អាតនៅខាងក្នុងរបស់វា ហើយវាពិតជាពិបាកណាស់ »។ លើសពីនេះ ច្បាប់កម្មសិទ្ធិមាសរបស់ស្កុតឡែន ក៏អាចបង្កបញ្ហាដល់អ្នកស្វែងរកកំណប់ផងដែរ ព្រោះមាសភាគច្រើនជាកម្មសិទ្ធិរបស់រាជវង្សានុវង្ស ឬម្ចាស់ខ្លះនៅប្រទេសស្កុតឡែន។ ដូច្នេះហើយបុរសដែលបានរកឃើញ “មាស Fusion” សង្ឃឹមថាវានឹងត្រូវបានទិញដោយសារមន្ទីរជាតិនៃប្រទេសស្កុតឡែន ឬសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ៕

ថៃ បើកយុទ្ធនាការធំបង្ក្រាបបារីអេឡិចត្រូនិច ខណៈនៅកម្ពុជាយុវជនមួយចំនួនតែងកាន់ជាប់ដៃ

0

រដ្ឋបាលភិបាលថៃ បានបើកយុទ្ធនាទ្រង់ទ្រាយធំបង្ក្រាបបារីអេឡិចត្រូនិច ក្រោយពីចំនួនអ្នកប្រើប្រាស់កើនឡើងគួរឱ្យកត់សម្គាល់ ដែលភាគច្រើននៃអ្នកប្រើប្រាស់សុទ្ធសឹងតែជាយុវជន និងសិស្សវិទ្យាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjeGFIWEwCdfoQIUfRD1n8Hahayhj9i5d2l2ages7Bocp-DJFERwt_r8YIbPT-kPCJ0vwG50BKICZXekVNsIqoQ3BUcsUi0lvRCrjT5NykAQZyGP19w9B2JkCrlKjrs9Opx0BQj2cxaVQ5IEvhLBs-g5OS2wjR_xaW2v9nApr-p-kEbENkJOb-QFUdPS4/s1478/3844275.jpg

បារីអេឡិចត្រូនិច ឬ Vape នៅថៃត្រូវបាននាំចូល និងផលិតឡើង មើលទៅដូចជាតួតុក្កតាក្មេងលេង ហើយមានក្លិនផ្លែឈើ ដែលអាចបំភាន់ឪពុកម្ដាយ គ្រូបង្រៀន និងសិស្សឱ្យគិតថា Vape មានសុវត្ថិភាពក្នុងការប្រើប្រាស់ ជាបារីធម្មតា ដែលការពិតសារធាតុក្នុង បារីអេឡិចត្រូនិច ឬ Vape អាចបំផ្លាញសួតយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0WZJEHxoBUCbeL77jydNHQgb4mwmerBrcwXuVvgyg35qi0rmjE_9xGIFLxj81o0axoCirRADcwfTvc1UEnwEzkqkUUJc4ndUy_SYkQ2Pszs6egJqdSdhAFMY4gEQjZeAYvUt9NdLJRQEHlfmspjJRf80O3swArbUam4Egc9qWDx0TUGgWFAe0icxF6Rc/s1500/5111363.jpg

កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ នាយកដ្ឋានគយរបស់ប្រទេសថៃ បានឃាត់បារី និងបារីអេឡិចត្រូនិច សរុបតម្លៃ៣៤.១១លានបាត ដែលស្មើនឹង ៩៣០,០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNun6ZctNI0xsNP_5a7oLJE_9tifcdQAWuR8qKAbS_gn6tg3NqhSAIZN_gYOBXShB6qbC6zEMrf9QdsFSrDJLyY0ryiOTNXaISlQJ2qDzdMxFSNPKlIsFSbKnuGFu8IodlTmQwQ5SmfMx90ej_0PJ9qjmDBfCVNK84sZnzx4-WO1z74oeE3LbgalhBXU/s1500/c1_2669609_231023131111.jpg

ដោយឡែកនៅកម្ពុជាវិញ បារីអេឡិចត្រូនិច (E-cigarette/Vape/Yooz) ត្រូវបានយុវជនមួយចំនួន ដែលភាគច្រើនជាសិស្សវិទ្យាល័យ តែងកាន់ជាប់ដៃ ដោយពួកគេជាច្រើនយល់ឃើញថា៖”ការជក់បារីអឡេិចត្រូនិច ឬ Yooz នឹងធ្វើឱ្យពួកគេ ចៀសឆ្ងាយពីការជកបារីធម្មតា ហើយសារធាតុញៀនតិចជាងបារីធម្មតា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFNbyL305iEtX8n_I3PQc-Ax9ZHlQPkqE0zBw0UbxUdNXHCQORyN1ERCC8Y01HpB4Ao8n22PBO5KUG6wqFJrKVgG7tSIAh43ZJL8Cpyqfr1sIJWXb1vA5kWQXAesIBeNi0Pna8Y8xJ20Q3_hNd94KagNLUdIJHslsSchGF8ehyB-wo8kspHMYQWBLvVM/s1500/c1_2727135.jpeg

ជុំវិញករណីនេះ ក្រសួងសុខាភិបាល ធ្លាប់បានអះអាងថា៖”បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់សុខភាព និងសង្គម ព្រមទាំងអំពាវនាវដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី”៕

Luciana Miss Grand International 2023 មកដល់កម្ពុជាភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាប់បង្រៀនខ្មែរភ្លែត

0

បវរកញ្ញា លូស៊ីអេណា ហ្វូស្ទើរ (Luciana Fuster ) Miss Grand International 2023 បានមកដល់កម្ពុជាហើយក្រោមទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគ្រប់គ្រងកម្មវិធី Top 5 MGC 2023 និងបេក្ខភាពទាំង២៨រូប រួមទាំងវត្តមានរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានជូនក្រម៉ាខ្មែរជូនទៅកាន់បវរកញ្ញាពិភពលោករូបនេះ។ គ្រាន់តែមកដល់កម្ពុជាភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្រៀន លូស៊ីអេណា និយាយជាភាសាខ្មែរតែម្តងជាពាក្យថា «ជម្រាបសួរប្រជាជនកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQkAnUXv3ZbUVjoF8JuQFzGZpwDyg2BWoOQ3-EmOZXb5mH923A3WCT95Uaq6Mfn-3vjoiioc4Rc_NBYdwUGBLLwbW4I1yLA9eGpzuRLbjYO2z6h0jOjfpN5n693zKCfIuY41m178YwqOz0qO4la2asniQlhrqpLkPswbafUfZqRVxPV1m1jLM14CMH3h8/s2048/image_2024-04-09_15-31-13.png

នៅព្រឹកថ្ងៃទី៩ មេសា លូស៊ីអេណា ហ្វូស្ទើរ Miss Grand International 2023 រួមជាមួយលោកស្រី Teresa Chaivisut បានធ្វើដំណើរមកដល់ទឹកដីកម្ពុជាហើយ ដើម្បីចូលរួមក្នុងកម្មវិធីសន្និសីទកាសែតនិងការបំពាក់ឆៀងដ៏ធំបំផុតជាមួយនិងការប្រកួត Miss Grand Cambodia 2024 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ លោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ភឹម ស្រីនោ កុយ អេនណា អ៊ិន លក្ខិណា រួមជាមួយ ពេជ្រ វត្តីសាវ៉ាវឌ្ឍី និងបេក្ខភាពផ្លូវការនៃកម្មវិធី គឺបានទៅស្វាមគន៍យ៉ាងកក់ក្តៅចំពោះអ្នកទាំងពីរនៅឯព្រលានយន្តហោះព្រមទាំងជូនក្រម៉ាខ្មែរ ជាកិច្ចស្វាគមន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Xx5R7R_kovAs3pc134Lr4yk-Mq4yjheFiHCw5fWjWeV_RffAA12Jy4yY7XxUHlzROlPmeVmisFDZGZyrjeHWNVP8NGugO5J-pYRsYYkhEi0VSjIPRRAhKAaRrOhdObLJzOVgqnCaR46hTUKGUdwpj6SAP6XD6NU9TL-_KBciTrkbVZWdYkLmHMtIwWg/s2048/image_2024-04-09_15-31-19.png

ការមកដល់របស់ លូស៊ីអេណា Miss Grand International 2023 លើទឹកដីកម្ពុជានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International បានចាប់បង្រៀននាងនិយាយភាសាខ្មែរតែម្តង។ ពេជ្រ វត្តី បានបង្រៀនលូស៊ីអេណា និយាយពាក្យថា «ជម្រាបសួរ ប្រជាជនកម្ពុជា» ខណៈបវរកញ្ញារូបនេះបានលើកដៃសំពះ និងបង់កក្រម៉ាខ្មែរយ៉ាងស្រស់ស្អាត។
Luciana Fuster ជាបវរកញ្ញាមកពីប្រទេសបេរ៉ូ ឈ្នះក្នុងការប្រកួត Miss Grand International 2023 ជាបុគ្គលល្បីល្បាញប្រទេសបេរ៉ូ មានទាំងសម្រស់និងសមត្ថភាពហើយនៅលើបណ្តាញសង្គមវិញមានអ្នកតាមដានរាប់លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhekHIRXpP8-m1okSjIeFDxWJWVa80OqE5E75g2oCVUpF2NQsTmXKfwAqXS7UbfJb66Z2ZHC7ixdxdX7KjY8t59HYhY0KoF_A6bMoGS4XvMzuGEu1lsohg7u60y7i7_GPGLDPv48ddIFM09OL8UFZNmBgDuwg6n4Znqw5KPVgqiYTIQNZS4HA35JYRdMAY/s2048/image_2024-04-09_15-31-17.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9gv6uQhrxjH1y7e3HFrmYwmXfCCHVDX00CrXx11TVRrYcxnana8XK1ph5cEMh8QAOz4x8RwseIl9ZqL67HF9vgdbUSlkgd3HWUPMvPltqsFhdnPAIkDCtkeYvtHFbBVCxOGjvQ0XMMh3SeqpS-9qK5Ul_IAPxV_acdTXxBlRXldZDtWoqOg5AwvqQ-s/s2048/image_2024-04-09_15-31-21.png