“ប្រុងពលី” គឺជាពិធីមួយ ដែលគេតែងប្រារព្ធឡើងដើម្បីជាការសែនព្រេន បួងសួង សុំសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី។ ខណៈដែលពិធីនេះទៀតសោតគឺតែងលេចឡើងស្ទើរតែគ្រប់ពិធីសំខាន់ៗទាំងអស់ក្នុងសង្គមខ្មែរ មិនថាពិធីមង្គលការ ឡើងផ្ទះ និងពិធីបញ្ចុះសីមាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4B3J1UDUa4ZLj-eY7Jm5Afg5GjP2LmEvjfTlr_cpHrpm6trBCEjkzuupTcmjWyXg4vXqV3Ey796RkWZmhNrgRaUnbBEYYL2unoTAiz9anOEWIvUwOgdcvV_bqmeYB1NjzZhsKo0LX5NTVfuZqOrvFfxbkFBnboIELTzpGmArgkTO9xBbDDV40QaWr63A/s1280/85186383_2746383608777436_3690345349374803968_o.jpg

អ្នកដែលរស់នៅភ្នំពេញឬតាមខេត្តនានា គេតែងហៅកិច្ចខាងលើនេះថា «ក្រុងពាលី»,ឬ «សែនក្រុងពាលី» ដោយពន្យល់ថាក្រុងពាលីជាម្ចាស់ទឹកម្ចាស់ដី។ ប៉ុន្តែបើនៅខេត្តសៀមរាប គេតែងហៅកិច្ចនេះថា «ប្រុងពលី»។ ខណៈដែលកិច្ច“ប្រុងពលី ឬក្រុងពាលី” នេះគេធ្វើឡើងខុសៗគ្នាទាំងរបៀបនៃការធ្វើ និងការជ្រើសរើសពេលវេលា ឧទាហរណ៍សព្វថ្ងៃមានអ្នកខ្លះរហូតដល់ទៅធ្វើកិច្ចនេះពេលព្រឹកទៀតផងដែលពីមុនមកពុំដែលមាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAjjQne-KcS0x28f9_1tnnhXvBCz_f-poshQQJp0RUpAQSy95lhIudaSpm-D1z1q-nyaPuUYqi1xs7zADFoWFYGwOZTGjrfsP6B97oMcyuDJ17F_zymYmUcZAdw2cRGhwPb3Ze8izLDM4Y0jqMqg75hMTN3EoqHtKSn_MVSZFWxPWr94jnRGrxeCFwgg/s800/06_1.jpg

ពាក្យថា «ប្រុង» ដែលប្រើក្នុងកិច្ចពិធីមានន័យថា «រៀបចំ», «ធ្វើឲ្យមានសណ្តាប់» ជាដើម។ ឯ«ពលី»គឺសំដៅដល់ការបូជា ការថ្វាយ ការលះបង់ ឬវត្ថុជាគ្រឿងបូជា។ល។ ដូច្នេះហើយប្រុងពលី គឺមានន័យថាជាការរៀបចំពិធីបូជា បួងសួង សុំសេចក្តីសុខចម្រើន និងបណ្តេញនូវអព្វមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7UZkt2-UQ1f-QORHeswYy1VOJ2cLBkYR7Mqu9Hn2MUlOZpuOmynOzlWkcsS6oxPG82hMhRXt69EVxmUl77S_fpDTAIosJmRVr679qCT3lllFqq6mdYhqXoVTPRa8nWlwyonPnFRRKdLw6TS5AjH8MlwmMKyuJCCLBcftxq3JDGIBohOB7RxWpoti8FAU/s960/photo_2024-05-28_09-52-43.jpg

ចំពោះពាក្យក្រុងពាលីវិញ៖ “ក្រុង” មានន័យថា “ស្តេច ឬម្ចាស់” រីឯ “ពាលី” គឺទាក់ទងនឹងរឿងទេពកថាព្រហ្មញ្ញសាសនា ដែលទេពកថានោះមានយក្សមួយឈ្មោះ “ពាលី” ដើរអួត ក្អេងក្អាង ថាខ្លួនខ្លាំង ដល់ភ្នាល់ចាញ់ព្រះនារាយណ៍ទៅក៏អត់ដីនៅ ព្រះនារាយណ៍ក៏ឲ្យទៅនៅក្រោមដី ព្រោះយក្សនោះខូចពេក។ ចំណែករឿងមួយទៀតក្នុងព្រះពុទ្ធសាសនាវិញ “ពលី” នោះ គឺពលីនាងគង្ហីង ជានិមិត្តរូបនៃដី ដោយកប់ពែ ដែលមានរូបស្នងធ្វើពីម្សៅអង្ករ ទៅក្នុងដីជម្រៅប្រមាណជាងមួយចំអាម។ ដូច្នេះ កាលណាដែលគេនិយាយពីក្រុងពាលី គឺអាចជាការឧទ្ទិសទៅដល់យក្ស ឬក៏នាងគង្ហីងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3_RmxX-_VtLN6qcKSL-9yG_HgMa7gFtR0KKZVE2IroDUhQ6ywSFOAMSyWkJhjl-mzhDGSgCk62sM96IANoiQIeJzWwdQjmAtenVyhFE7QAauHmBAfrgouQklndmxHS7rqQ5Q0q_dS6sHqYhgMj7x_aR6UUwj5CyEHZYyDrGveu2f-_ZquDDHh33nY-yE/s600/%E1%9E%96%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%9F%E1%9F%82%E1%9E%93%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%84%E1%9E%96%E1%9E%B6%E1%9E%9B%E1%9E%B8-SEA-Games-Paragames-2023-%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9A%E1%9E%A0%E1%9F%90%E1%9E%9F_fn-2023-03-20-16-31-02-34.jpg

តាមអត្ថន័យដែលបានរៀបរាប់ខាងលើនេះឃើញថា ប្រុងពលី និងក្រុងពាលី ជាពាក្យដែលមានទំនាក់ទំនងគ្នា ក្នុងពិធីបន់ស្រន់ សុំការអនុញ្ញាតធ្វើពិធីផ្សេងៗពីម្ចាស់ទឹកម្ចាស់ដី។ ប្រុងពលី សំដៅដល់ពិធីការ ខណៈក្រុងពាលី សំដៅដល់អ្នកទទួលផលពីពិធីការនោះ។ ជារួមមក កាលបើយើងនិយាយពីពិធី គប្បីហៅថា ពិធីប្រុងពលី តែបើចង់ប្រើពាក្យថា ក្រុងពាលី គប្បីប្រើថា ពិធីសែនក្រុងពាលី ព្រោះពាក្យថា សែន ក៏សំដៅដល់សកម្មភាពបូជា ថ្វាយ លះបង់ ដូចនឹងពាក្យថា ពលី ជាភាសាបាលីដែរ៕