បន្ទាប់ពីកំពូលតារាចម្រៀងទេពបូព្រឹក្សបានបញ្ចេញ MV ថ្មីៗក្តៅៗនៅលើបណ្តាញសង្គមកាលពីពេលកន្លងមកនេះគឺឃើញថាសន្ទុះនៃការគាំទ្រដ៏ច្រើនមហាសាលគឺបានលេចឡើងនៅក្នុងចំណោមពលរដ្ឋខ្មែរគ្រប់ៗរូប។ ទោះជាយ៉ាងណា ភាពចម្រូងចម្រាស់ផ្នែកវប្បធម៌ប្រពៃណីរវាងជនជាតិខ្មែរនិងថៃគឺនូវតែមិនទាន់រលប់បាត់នៅឡើយនោះទេ ទើបបានបង្កឲ្យមានការវែកញែក ប្រៀបធៀបរវាងនាគរាជ្យនៃប្រទេសទាំង២។.jpg)
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើបណ្តាញសង្គមហ្វេសបុកនិងយូធូបផ្លូវការរបស់អ្នកនាងទេព បូព្រឹក្ស គឺបានបង្កឲ្យមានការចាប់អារម្មណ៍ និងស្ងើចសរសើរយ៉ាងខ្លាំងទៅលើ MV ថ្មីរបស់នាង គឺបទ«ទេវរាជ» ដែលនិពន្ធផ្ទាល់ដោយគូរស្នេហ៍ខ្លួនគឺលោកងួន ចាន់ដាវីត។ MV នៃបទចម្រៀង«ទេវរាជ»ដែលបានឆ្លុះបញ្ចាំងអំពីពង្សាវតាខ្មែរតាំងពីសតវត្សទី១នៃ សម័យនគរគោកធ្លកតរៀងមក សម័យចេតឡា សម័យអង្គរ រួមមានទាំងព្រលឹងជាតិខ្មែរ គឺរបាំអប្សរា និងប្រាសាទអង្គរវត្ត។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺទៅលើឈុតឆាកមួយដែលអ្នកនាងទេព បូព្រឹក្ស បានគ្រងឈុតជាព្រះនាងសោមា ឬព្រះនាងនាគ កាលពីសម័យនគរភ្នំឬនគរគោកធ្លកនោះ។ បន្ថែមពីនេះ គេសង្កេតឃើញវត្តមានស្តេចនាគដ៏មានរិទ្ធិអំណាចក៏បាននឹងកំពុងបង្ហាញខ្លួនជាមួយគ្នានោះដែរ ហើយក៏បានក្លាយទៅជាប្រធានបទគួរជាទីចាប់អារម្មណ៍បំផុត។
ការបង្ហាញខ្លួននាគរាជ្យក្បាល៧យ៉ាងមានអំណាច ជាមួយនឹងបច្ចេកទេស Graphic Design ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តនៃការបង្ហាញខ្លួននាគរាជ្យខ្មែរ ពី MV កំពូលតារាចម្រៀងស្រីរូបនេះ បានបង្កឲ្យមានការស្ងើចសរសើរពីសាធារណៈជនខ្មែរមិនដាច់ពីមាត់។ ទោះជាយ៉ាងណា បើទោះបីជាមានមតិគាំទ្រយ៉ាងច្រើនផុលផុសបែបនេះក្តី នាគរាជ្យខ្មែរលើកនេះក៏នូវតែទទួលរងនូវមតិវាយប្រហារ ដោយគេបានធ្វើការប្រៀបធៀបជាមួយនឹងនាគរាជ្យរបស់ប្រទេសជិតខាងក្នុងរឿង«ព្រះម៉ែនាគី»ដែលបានផលិតឡើងកាលពីឆ្នាំ២០១៦។ 
ជាមួយគ្នានេះ មហាជនមួយចំនួនក៏បានចូលទៅបញ្ចេញមតិថា«ទោះបីថៃផលិតនៅឆ្នាំ2016ក្តី ក៏នៅតែនិយាយអំពីខ្មែរដដែលហ្នឹង»។ អ្នកខ្លះថា«នាគខ្មែរយើងដែល ទេព បូព្រឹក្ស បានបង្ហាញពិតជាស្អាត មានលក្ខណៈជាខ្មែរដែលឧស្សាហ៍ឃើញនៅតាមវត្តអារាមនិងគំនូរក្នុងវិហារព្រះពុទ្ធសាសនាខ្មែរយើង ។ បើធៀបនិងរូបនាគថៃនេះមានលក្ខណៈខុសគ្នា តែថៃគេបាន update graphic នាគឲ្យមើលទៅដូចជាសត្វនាគពិតៗជាងយើង ខាងយើងនៅលក្ខណៈជាគំនូរច្រើនជាង សង្ឃឹមយើងអាច បន្ត update graphic នាគយើងឲ្យកាន់តែពិតៗ»។
អ្នកខ្លះទៀតថា«យោងតាមការសិក្សាបុរាណវិទ្យា ប្រវត្តិសិល្បៈខ្មែរបាននិយាយពន្យល់អំពីចម្លាក់នាគរបស់ខ្មែរដែលបានទទួលឥទ្ធិពលសិល្បៈឥណ្ឌា គ្រាន់តែខ្មែរយកមកកែច្នៃកែលម្អរ ដល់ចម្លាក់នាគឱ្យមានគ្រឿងអលង្ការដែលខុសពីសិល្បៈនាគឥណ្ឌា។សត្វនាគជាប្រភេទស្តេចពស់ដែលមាននៅក្នុងទេវកថាហើយមានតម្លៃនិមិត្តរូបជាច្រើន មានក្បាល 1-3-5-7-9»៕











