Home ព័ត៌មានអន្តរជាតិ មានអ្វីកើតឡើងចំពោះពលរដ្ឋជប៉ុន ទើបដល់ថ្នាក់រដ្ឋាភិបាលបង្កើតគេហទំព័រស្វែងរកគូ?

មានអ្វីកើតឡើងចំពោះពលរដ្ឋជប៉ុន ទើបដល់ថ្នាក់រដ្ឋាភិបាលបង្កើតគេហទំព័រស្វែងរកគូ?

35
0

ប្រទេសជប៉ុន ៖ ពលរដ្ឋរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងអាចប្រើប្រាស់គេហទំព័រស្វែងរកគូស្រករ ដែលរដ្ឋាភិបាលបានបង្កើតឡើងដើម្បីជំរុញឱ្យពលរដ្ឋរៀបការកាន់តែច្រើន ។ ការបង្កើតគេហទំព័រនេះ ក្រោយពីជប៉ុនប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រ និងអត្រាស្លា.ប់ កើនឡើងខ្ពស់ជាងអត្រាកំណើតទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmm06VYigNfjUdw6w3KMFvruf8UmtGB5XrjcHV3q12bsrllNulcgmLHrdn2Ww4yl0p4iwsMPTq50VijrnCohrGZgRQ6_4u61Xeak9q6UyK6OBNBoeAVrewzZzvtVRT9Sa_Z3FvoBa5XQgzfr3clJsc4O2xrpmbZztZdAFYRGPfG0z-zt9RqgGlZvsV2o/s1100/Dating-apps.jpeg

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងតូក្យូ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ថា ឆាប់ៗនេះ ទីក្រុងតូក្យូរបស់ជប៉ុននឹងដំណើរការគេហទំព័រស្វែងរកគូ ហើយវាជាការព្យាយាមរបស់រដ្ឋាភិបាលដើម្បីបង្កើនអត្រាកំណើត ។ រីឯអ្នកប្រើប្រាស់គេហទំព័រនេះនឹងផ្ញើឯកសារបញ្ជាក់ពីភាពនៅលីវតាមច្បាប់, ចុះហត្ថលេខាក្នុងលិខិតបញ្ជាក់ថា រីករាយនឹងរៀបការ ព្រមទាំងបង្ហាញលិខិតបង់ពន្ធសម្រាប់បញ្ជាក់ប្រាក់ខែប្រចាំឆ្នាំ ។

អាជ្ញាធរក្រុងតូក្យូនិយាយថា ៖ «ពលរដ្ឋជប៉ុនចង់រៀបការប្រមាណ៧០% ពួកគេពុំបានចូលរួមកម្មវិធី ឬចុះឈ្មោះក្នុងគេហទំព័រស្វែងរកគូស្រករទេ ។ ហេតុនេះ យើងនឹងជំរុញពួកគេឱ្យឆាប់រកឃើញគូអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrs5P8jzoez2Lak4LInAaSoQqdatlb_YLf0n0nJB1cc4xSkl0tqJPVGqbOzn7_xt4f7EufQ5vB3pTlQcHQmeDflCloGu0Us83gW356Sf6gAgcv4GGkg09cW3juukchSpzf8pkkpsVo47k4qaSgK7VJ16fLK0BHqOsL5T6PsIie0bAhOKilOwk8g7CdDro/s2000/n-valentine-a-20180214.jpg

វាមិនមែនជារឿងប្លែកទេ ដែលអាជ្ញាធរក្រុងតូក្យូរៀបចំកម្មវិធីឱ្យពលរដ្ឋស្វែងរកគូ ប៉ុន្តែវាអាចពិបាកសម្រាប់អាជ្ញាធរក្នុងតំបន់ដែលត្រូវបង្កើតគេហទំព័រនេះ ។ ការប្រើប្រាស់គេហទំព័រនឹងមានការសម្ភាសន៍ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដែលវាជាផ្នែកមួយនៃដំណាក់កាលចុះឈ្មោះក្នុងគេហទំព័រស្វែងរកគូ ។ អាជ្ញាធរបានចាប់ផ្តើមសាកល្បងគេហទំព័រនេះ តាំងពីចុងឆ្នាំ២០២៣ មកម៉្លេះ ។

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើននាក់ពុំឯកភាពនឹងគម្រោងនេះទេ ហើយអ្នកខ្លះបានរិះគន់រដ្ឋាភិបាលទៀតផង ។ រីឯអ្នកខ្លះទៀតចាប់អារម្មណ៍នឹងគម្រោងនេះ ពីព្រោះគេហទំព័រស្វែងរកគូររបស់រដ្ឋាភិបាលធ្វើឱ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5eqx8bEUXSIzl2NDkcG8QmVDP1E4MZfX8Qh-J8CAPf_YmylP2wf3sG1Zaf_8DqSIGFh65w04iDLu-JrHy9s0U2keg-11OMkND6vJsR8tWJEP8p6s3Dvjw3pKm5XPu2yNiPxMkCf5GeBZpLRzpZTgxRhyphenhyphen314N3dV1i2f69lbHrfdWxZGw6Rluv67fQeMs/s1332/np_file_210390.jpeg

កាលពីឆ្នាំ២០២៣ អត្រាការស្លាប់នៅប្រទេសជប៉ុនបានកើនឡើងលើសអត្រាកំណើតទ្វេដង ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ពលរដ្ឋជប៉ុនបានផ្តល់កំណើតទារកធ្លាក់ចុះអស់រយៈពេល៨ឆ្នាំជាប់ៗគ្នា គឺមានអត្រាកំណើតត្រឹមតែ៧៥៨.៦៣១នាក់ ឬធ្លាក់ចុះ៥,១% ខណៈចំនួនអ្នកស្លាប់កើនឡើងរហូតដល់១.៥៩០.៥០៣នាក់ ។ ដូច្នេះ វាធ្វើឱ្យជប៉ុនប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida សន្យាថា នឹងបង្កើតគោលនយោបាយលើកទឹកចិត្តឱ្យពលរដ្ឋរៀបការ និងមានកូន ដូចជា ៖ ការឧបត្ថម្ភប្រាក់សម្រាប់ក្រុមគ្រួសារមានកូន, បង្កើនសេវាកម្មថែទាំកុមារ និងបន្ថែមថ្ងៃឈប់សម្រាកថែទាំកូន ជាដើម ៕