ក្តិប គឺជាក្មេងម្នាក់ដែលមានដុងសិល្បៈល្បីនៅលើបណ្តាញសង្គមរហូតមានឱកាសសម្តែងកំប្លែងខ្លីជាច្រើនជាមួយនឹងនាយព្រែក រួមទាំងធ្លាប់ថតជាមួយនឹង រ៉េននី ដារ៉ា ផងដែរ។ ទោះបីជាវ័យក្មេងតែ ក្តិប គឺបានជួយរកប្រាក់ទំនុកបំរុងគ្រួសារ ខណៈ នាយព្រែក គឺជាមនុស្សដំបូងដែលហៅ ក្តិប បានថតកំប្លែងជាមួយគ្នា។

តាមរយៈកម្មវិធី «អ្នកជិតខាង» នាយព្រែក បាននិយាយថាលោកបានឃើញ ក្តិប នៅតាមបណ្តាញសង្គមទិកតុកហើយក៏បានហៅមកថតកំប្លែងដែលពេលនោះពុំទាន់មានអ្នកថតកំប្លែងណាហៅក្តិបថតនោះទេ។ ជាមនុស្សដំបូងដែលផ្តល់ឱកាសក្នុងការថតកំប្លែង ក្តិប បាននិយាយថាពាក្យសម្តីរបស់ នាយព្រែក គឺជាការពិត។
ក្តិប បានរៀបរាប់ថាដំបូងឡើយរូបគេគឺជាអ្នកដើរតាមសម្អាងការ ហើយមានពេលមួយបានថតវីដេអូដោយនិយាយថាឆ្ងាញ់ណាស់ៗៗរហូតមានគេស្គាល់និងល្បីដល់សព្វថ្ងៃនេះ។ ចំណែកឯ នាយព្រែក ក៏បានឃើញ ក្តិប តាមរយៈវីដេអូនោះដែរ។

គូសបញ្ជាក់ថា កន្លងមកនាយព្រែក ធ្លាប់ផ្អាកហៅ ក្តិប មកថតកំប្លែងរយៈពេលជិត១ឆ្នាំដោយសារតែ ក្តិបមកថតប៉ុន្តែមកដេកដាស់មិនងើប និងចំណុចមួយចំនួនទៀត។ លើសពីនេះទៅទៀតការផ្តល់ឱកាសនេះដែរនាយព្រែកបានទូន្មាន ក្តិប កុំឱ្យប្រកាន់ភ្ជាប់អត្តចរិតឆ្មើងឆ្មៃជាមួយនឹងអ្នកគាំទ្របន្ទាប់ពីមានមតិយោបល់ពីសាធារណជនថា ក្តិប មានចរិតក្រអើតក្រទមវាយឬកជាមួយនឹងទស្សនិកជន៕










