Home Blog Page 110

ឯកឧត្តម ហួត ឃាងវេង ធ្វើបទអន្តរាគមន៍ស្តីពី​ វឌ្ឍនភាពការងារនីតិកម្ម និងបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍

0

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារនីតិកម្ម និងក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦​ បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាពការងារនីតិកម្ម និងការងារបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន​ ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ​ មុខងារ​ ​និងភារកិច្ចថ្មី” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsmjO61UiRm79GiIfPh6nJ-wVjFegfaMwTyBWes7HCaaLUQyFoChxNOvT2i_w4hNt89ri79TwWQcaw-iUbiToK7lunlcMGNirTqVXhoAeLG6xMQZ9ie8tOLLKQ9muUNRO406ff6Y-ZzfSR72jxPU3HdECCcR44tVcI8_dlPTz1TbCRvfLrqN9nBjkZeQBE/s1280/photo_2026-01-20_12-47-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTK0TuBRPeesAnvf1NcdxHNvi8zfbHi4ghfoy9fI12yZtEWtB_7kI_7QkBktwJqJ407nTblLbVNii4dPcp8n30d1IAWT1GYLhLLO13pHb6BskgZ8W_N5eSzMpYA15V-eahq0vPo7oxnv-p9mf4ehZHErGyJmtLa1rxdS_l3EH6S0w4CV9gg3l8lQpFSUat/s1280/photo_2026-01-20_12-47-30.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzTAIc3mV5keMOUHLrK0qdwwtlmpTTn67KXE4jfqqzEMYB4N2IgeGbUU3onBJalO7PZnQ_Z5jWpsPb0E2VVuRzxwlAyG8IoQd6mTZaVR23mnKsi2iE3ShISVVuYoggVBmiknqyCmKmpFNVQ8zq1lolPN4WmKZVA5bDXD7FbJ4-c1IlBiLE0WZdJW_Hbuof/s1280/photo_2026-01-20_12-47-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8dexGD6K_lGwl0-3Hj3snIiUTSZCJ21jOr9RQ73rszZU5dRoIxhr22An4XK6cCBdd9NJZ5UjEP0vgmw_t2yfiqzybPtw6vwnIl3MBMmx1s8reeQfwuj7eEKkXYutwihDlBUn-zJVYt1kFNm9hOtrY_fhSTRM1FxOM_Ean-I5fcP_zZlY8ZLTkU64uBvb/s1280/photo_2026-01-20_12-47-31.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9AnlzLZ2o4B92rtAlXhYIGkp6NZtS1bpGTCyfh3kgJk3fMTNZxw4oLhyzHTQ7HFaTC12PNpKAyXx6_auI8g7kJjGh1VcSkfwBUqwdfzun_60VCFp6_-QTn-wv-Mz1jc_qlgbZUVsLypDPkCIcctRoR12VNRLtLpV9I2OSg5gLvdOP1bYE0JYPBNrhnekg/s1280/photo_2026-01-20_12-47-32.jpg

ពាក្យសម្តីរបស់ នាយ ព្រែក កំពុងរ.ងការវែ.កញែ.កពីអ្នកគាំទ្រវិស័យ K-Pop

0

នាយ ព្រែក បានបង្កឱ្យអ្នកគាំទ្រវិស័យ K-Pop បញ្ចេញមតិវែកញែកយ៉ាងច្រើនបន្ទាប់ពីលោកបាននិយាយថាយកលុយរាប់ម៉ឺនដុល្លារ រាប់លានដុល្លារជួលតារាស្រុកគេ គេយកលុយទៅបាត់។ អ្នកគាំទ្រជាច្រើនបានរិះគន់សម្តី នាយ ព្រែក និងបានលើកឡើងថាមិនមើលស្រុកគេដើរដល់ណាហើយ។ ចំណែកមនុស្សមួយចំនួនទៀតលើកឡើងថាពាក្យសម្តីរបស់នាយ ព្រែក គ្រាន់តែស្មារតីជាតិនិយមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAvMrNJX4Vn4LdhyphenhyphenY0oxWLBdYbxmGp9Im0XQMUejJKERHlNLIdh9OCefZgUQjiE_lb-tiowHh64ZUEnicl4RHfL7sgfJTMUSYnnBWbsvtV9IMThrASqRVxDymBt_yVf9w_2ce4-9gdIzipMom4SpRdtQDLjv3BB_LxnXR9fbemDTi8XGtPX7ksU1z1bYCX/s2048/image_2026-01-19_09-14-30%20(2).png
នាពេលបច្ចុប្បន្ន វិស័យ K-Pop បានរីកដុះដាលយ៉ាងខ្លាំងហើយប្រទេសកូរ៉េខាងត្បូងបានផ្សារភ្ជាប់វិស័យ K-Pop និង K-drama ទៅកាន់ពិភពលោកដែលបង្ហាញពីវប្បធម៌និងទាញយកវិស័យទេសចរណ៍និងប្រាក់ចំណូលជាតិបានយ៉ាងច្រើន។ នៅបណ្តាប្រទេសនានានៅពេលមានការប្រគំតន្រ្តី K-Pop តែងតែទទួលបានអត្ថប្រយោជន៍ជាច្រើនមានទាំងភ្ញៀវទេសចរ សណ្ឋាគារ ការធ្វើដំណើរ ភោជនីដ្ឋាន គឺរកចំណូលមិនតិចនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5OdDqPmGMYcm9X6v_fD5Zu2C8FY3xIBgxoyU9qasXFP0RXHk2lO0gZLxKGsnc-PTADf63_8vY7sksvvN_uqAGgXWisjIu7yKcWpSzghancE0x6rjPQZh3DPVc_yCUD_2ITWOf_WuNxXgj_afuAsYvtfg6iUAQMZnN_rqc0o0Q5m-Po7AkWIwgntd3Cv0z/s2048/image_2026-01-19_09-14-33.png
កន្លងមកនៅក្នុងប្រទេសកម្ពុជាមានក្រុមចម្រៀង Kpop និងតារា Kpop ល្បីៗមកសម្តែងនៅប្រទេសកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដូចគ្នា។ ទោះបីជាពេលនេះ Kpop ពេលនេះមានឥទ្ធិពលខ្លាំងក្តីប៉ុន្តែអ្នកមួយចំនួនតូចនៅមិនទាន់យល់ច្បាស់និងមានចិត្តចង្អៀតចង្អល់បន្តិចបន្តួចនិងមានការរិះគន់នៅលើបណ្តាញសង្គមជាដើម។ ជាក់ស្តែងថ្មីៗនេះមានក្រុមចម្រៀង Kpop ដ៏ល្បីបានក្លាយជា BA ប្រ៊េននៅស្រុកខ្មែរប៉ុន្តែបង្កឱ្យមានប្រតិកម្មចម្រុះផងដែរ។ ទន្ទឹមនឹងនេះពាក្យសម្តីរបស់ នាយ ព្រែក ដែលនិយាយនៅក្នុងកម្មវិធីមួយក៏ត្រូវអ្នកគាំទ្រវិស័យ Kpop បញ្ចេញមតិរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZqbuu0UAuwGokbHlIxvrPOEcewZIe_KfizgJM0zMMsVNfHXYRYevYig_nKsssH23oiYX3VM3o0ATgl4T3aOaL8ziVmLwn0OiOCGhUwcvNKePaCxBZw_f0bCidOegdlNKZMjDN2c6XAEMeApxILbH8P-8kAqU96qRNhc4UH1wSK-wU_FQq0b_hiYiNg8m/s2048/image_2026-01-19_09-14-35.png

នាយ ព្រែក បាននិយាយថា ការយកលុយរាប់ម៉ឺនដុល្លារ រាប់លានដុល្លារជួលតារាស្រុកគេ គឺគេយកលុយទៅបាត់ហើយពុំបានជួយមកស្រុកខ្មែរនោះទេ។ ពាក្យសម្តីក្នុងន័យជួយគាំទ្រសិល្បករក្នុងស្រុក ស្របពេលរឿងប្រកាស BA ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិថា «ចង់ឱ្យគេស្គាល់កម្ពុជាចង់ឱ្យទេសចរណ៍កម្ពុជារីកចម្រើនតែមើលនិយាយ អត់មើលប្រទេសគេគេដល់ណាហើយ សូម្បីតែនាយរដ្ឋមន្រី្តថ្មីក៏គាត់ដឹងចំណុចហ្នឹងដែរ»។ អ្នកផ្សេងទៀតក៏បានបញ្ចេញមតិរិះគន់ផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyv91bwslp0IYFFXgLa2Vn4CfaoPyUl6FMnAs-tU13pJJkpy0cLxmjdsiotfk21DEeGL-YSYqGAyaRZjmJOCziGZaIvgh6EaAqfq2JW98EVE9YwFHbyoq44olBkk7cXPIgN7VZiXJmrlsJaGOo-Dn7uUAI0pkwJYlmjq6tBcb1nGLTmtZJ5zWu8_Fn6ug/s1920/image_2026-01-19_09-14-34.png

យ៉ាងណាមិញ ទន្ទឹមនឹងពាក្យសម្តីរិះគន់អ្នកមួយចំនួនបានបញ្ចេញថា ពាក្យសម្តីរបស់ នាយព្រែក គ្រាន់តែស្មារតីជាតិនិយមគាំទ្រសិល្បករក្នុងស្រុកប៉ុណ្ណោះពុំគួរវិនិច្ឆ័យជេរប្រមាថ ជាន់ខ្មែរគ្នាឯងឡើយ។ មកទល់នឹងព្រឹកថ្ងៃទី១៩ ខែមករា នាយ ព្រែក ពុំទាន់ចេញបកស្រាយឬតបតនឹងការរិះគន់របស់អ្នកគាំទ្រ Kpop ឡើយ៕

«ជំងឺខ្សោយបេះដូង» ឆក់យកជីវិតតារាហុងកុងសម្តែងក្នុងរឿង អ្នកលេងពូថៅហោះទិនហ្វី

0

តារាសម្តែងហុងកុង Siu-Lung Leung (Bruce Leung) ឬទស្សនិកជនស្គាល់ថាជាតាក្បាលដែកក្នុងរឿង «អ្នកលេងពូថៅហោះទិនហ្វី» បានទទួលមរណភាពក្នុងអាយុ ៧៧ ឆ្នាំ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកមានការសោកស្តាយយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7rHkK2OBEbFn4ZO9anTueZyLDQvW68Oql1pAmOSOYZykZouhjutHe5jlcYWtpGXSQWqqKXnkVbyeS2vxOp0_4z9iYocYj1406iUPqEYFSjfZ3hltfB1nXgGv6x265n6IY3CEtVLjgIJgBCM22ilnJPAm_DXnFjMQfbrDey84_Q58kfSBsm2JlwEKZRbq4/s1024/image_2026-01-19_11-48-32.png
យោងតាមសារព័ត៌មាន St Headline នៅថ្ងៃទី១៨ ខែមករា លោក Siu-Lung បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមករា ហើយក្រុមគ្រួសាររបស់លោកមានគម្រោងធ្វើពិធីបុណ្យសពឯកជនមួយនៅថ្ងៃទី២៦ ខែមករា នៅទីក្រុង Shenzhen ប្រទេសចិន។ បើតាមអ្នកនាំពាក្យរបស់សមាគមអ្នកផលិតខ្សែភាពយន្តហុងកុងបាននិយាយថា លោកបានស្លាប់ដោយសារជំងឺខ្សោយបេះដូង។ មួយសប្តាហ៍មុនពេលលោកចែកឋាន គណនី Douyin របស់ លោក Siu-Lung បានបង្ហោះវីដេអូជាច្រើនរបស់គាត់កំពុងសម្តែងក្បាច់គុន និងជជែកជាមួយអ្នកគាំទ្រ។ មួយថ្ងៃមុនពេលលោកស្លាប់ លោកបានចេញទៅញ៉ាំស៊ុបជាមួយមិត្តភក្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOsJtxYrdKy08d-zW2BefvyrpU_8EOlrzHIZafp1pHO_b7e2PlnFGEKEGEnxNLMFonqi4SKnImT0XxIwDS4XVSkCU9m8a1pxB-REGe2Ia8GqQsBgwIvzGzDj7yACUwNN0PRz_T1uLuQBuXAYzd91FVOV8_PfddwzlrUhFX0cbb-494A8fKjBAOWcQl4FC1/s1524/image_2026-01-19_11-48-30.png

នៅលើ Weibo តារាសម្ដែងឈិនឡុង (Jackie Chan) បានបង្ហោះរូបភាពជាមួយ លោក Siu-Lung ដោយនិយាយថាគាត់មិនអាចជឿថាមិត្តរួមការងាររបស់គាត់លែងនៅជាមួយគាត់ទៀតហើយ។ ក្រៅពីឈិនឡុង ទិនហ្វី (Stephen Chow) ក៏បានបង្ហោះរូបលោក Siu-Lung និងចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់តាក្បាលដែកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlU_OrXgJ2fu_yaT-PPA78KhQl-omjA7nTAmU4a60573FM8XUUIxcxKIzK1dr_R0wsqMe83pMklo4YEovGi42JNVU4nP5vI-9aVRgJbjkDcdefa3-mqZe-tbyrrxiLpG3W4kw_cENH0fgoCuOP1UK_zGoNc_0Srf2Xh37R8g9ALdf02oemxPa5u7XPqkpd/s1000/image_2026-01-19_11-48-31%20(3).png

កើតនៅឆ្នាំ ១៩៤៨ នៅទីក្រុងហុងកុង លោក Siu-lung បានចាប់ផ្តើមសិក្សាក្បាច់គុនតាំងពីអាយុ ១៥ ឆ្នាំ ហើយក្រោយមកបានធ្វើការជាអ្នកសម្តែងជំនួស។ នៅក្នុងវិស័យភាពយន្ត តារាសម្តែងរូបនេះបានបន្សល់ទុកនូវស្នាដៃជាច្រើន។ នៅក្នុងបទសម្ភាសន៍មួយក្នុងខែតុលា ឆ្នាំ២០២៥ សិល្បកររូបនេះបានបង្ហាញថា លោកជាម្ចាស់ក្រុមហ៊ុនផលិតកម្សាន្តមួយហើយកំពុងមមាញឹកជាមួយគម្រោងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVcgh0KAq17OZQ-GTeG4h8Cy4nYxXU2rnijyMJATSn2b05FwIRTMo3pOWfqNIkgwRQ57rqdDG8kkj9WiKnJh_0rvsUu4PQGIlTR62sbHHK2IkYOsiNo-WHMeEibwT6i3B22H4GKVpdEycsbcF7igE838nszJEtQawuxnti47Kogp6QMX9haE9zi619MXh/s1200/image_2026-01-19_11-48-30%20(2).png

លោកគឺជាតារាសម្តែងក្បាច់គុនម្នាក់ក្នុងចំណោមតារាសម្តែងក្បាច់គុនដែលត្រូវបានអ្នកជំនាញ និងទស្សនិកជនគោរពយ៉ាងខ្លាំងចំពោះជំនាញប្រយុទ្ធជាក់ស្តែង និងរចនាប័ទ្មសម្ដែងរបស់លោក។ សិល្បកររូបនេះបានរៀបការពីរដង។ ភរិយាដំបូងរបស់លោកគឺអ្នកចម្រៀង Irene Ryder។ អ្នកទាំងពីរបានលែងលះគ្នានៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ហើយមានកូនស្រីម្នាក់ជាមួយគ្នា។ នៅឆ្នាំ ១៩៩៥ លោក Siu-lung បានរៀបការម្តងទៀតជាមួយអ្នកស្រី Xiang Song ដែលមានអាយុតិចជាងលោក ២០ឆ្នាំ។ អ្នកទាំងពីរមាន កូនប្រុសម្នាក់ និងកូនស្រីម្នាក់ជាចំណងដៃ៕

ឃើញលោក ណូយ វ៉ាន់ណេត បានជួប វណ្ណដា អ្នកគាំទ្ររំភើបចិត្តនិងរំពឹងថាអាចនឹងសហការគ្នា

0

ថ្មីៗនេះអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេងមិនចេះរីងស្ងួតលោក ណូយ វ៉ាន់ណេត បានបង្ហោះរូបជាមួយនឹងតារារ៉េប វណ្ណដា។ ក្រោយឃើញបែបនេះអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនិងចង់ឱ្យតារាចម្រៀងទាំងពីរដួងសហការគ្នាហើយនោះក៏ជាបំណងប្រាថ្នារបស់ វណ្ណដា ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmMP041lqDWkuUCfusSSyUMs1q_bzfoM7IvRatLEl9jr4CfJ_Q6TrSd17wIwQrB9e3Fkjg2aB2U4l9ofQW7U60MyjukjCL0cvpwxU1XrdvY4V4J5mRtSILSr5QSsYkHJ8HuPFrRj_JpWmSwa3yEcPR09r-p-T_fC76ZC33qvtbR6uyMDFCQ2-i98KTGiAk/s2048/image_2026-01-20_08-27-02.png

នៅថ្ងៃទី១៩ ខែមករា លោក ណូយ វ៉ាន់ណេត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងតារារ៉េប វណ្ណដា ដោយភ្ជាប់មកជាមួយនឹងសំណេរថា «ថ្ងៃនេះបានជួបក្មួយវណ្ណដាពិតហើយពុកម៉ែបងប្អូននៅបាយ័នTVបឹងស្នោរ អរគុណក្មួយវណ្ណដា»។ ឃើញរូបភាពនិងការបង្ហោះរបស់តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះហើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz8XaStBp70TwJT1a2SC1hRHrh-v0C6UkeCJM3JtPMUn5FLDfjgu3sVLGW2fe0Ax5w_7rip0XeCuNJ0BNhxcUZDnui7AjiTJTfT8dteWcXqdo8_ohhHbzvrxW0pdxbDPciQSKZ6DGabV37HxtQNJTMyfnadk_liOC82V0xoUwXEqQSrpRcEgLByPSXPuFm/s2048/image_2026-01-20_08-51-06.png

ការបង្ហោះរបស់លោក ណូយ វ៉ាន់ណេត ទៀតសោតបានជំរុញទឹកចិត្តឱ្យអ្នកគាំទ្រដាក់ក្តីរំពឹងថាតារាចម្រៀងទាំងពីរដួងអាចមានការសហការគ្នាបង្កើតប្រវត្តិសាស្រ្តជាមួយគ្នាជាតន្រ្តីបុរាណលាយសម័យ។ ការរំពឹងទុករបស់អ្នកគាំទ្រដោយសារតែកាលពីកន្លងទៅ វណ្ណដា ក៏ធ្លាប់បង្ហាញដំរួយនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin053JxT2X1HHm7fVxaMfy-KSLMWRzWjtnR1eZTocIdiOqrEiMyarAbfpy4X0HPEPtR6TorF0X5MGPSF2Vm1yebGus1P475nai_AMIFI7od8IFG2wXM1tqUECadIslo9vcvU1jPeQcCyqou9M4PYtsk2kpnjcTieSw6y1iIxmJNjhJ5JHONOiGjRTMgwXM/s1915/image_2026-01-20_11-09-08%20(2).png

គេចាំបានថាកាលពីខែវីច្ឆិកា ឆ្នាំ២០២៤ ស្របពេលដែលបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា មានភាពល្បីរន្ធឺខ្លាំង តារាចម្រៀង ណូយ វ៉ាន់ណេត បានបកស្រាយចម្រៀងនេះនៅក្នុងវីដេអូកំប្លែងរបស់ នាយ ព្រែក ជាហេតុធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយពីឃើញរៀមច្បងក្នុងវិស័យសិល្បៈដែលគោរពស្រលាញ់ជាយូរមកហើយច្រៀងបទចម្រៀងរបស់ខ្លួន វណ្ណដា បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង ថែមទាំងទម្លាយទៀតថាសុបិនរបស់លោកគឺចង់មានការសហការជាមួយលោក ណូយ វ៉ាន់ណេត៕

Lacima បង្ហាញដំរួយមិនច្បាស់លាស់ធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់និងសង្ស័យថា «បំបែកក្រុម»

0

ក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់បន្ទាប់ពីបង្ហោះវីដេអូជាមួយនឹងសំណេរថាចាកចេញពីអ្នកគាំទ្រនិងអរគុណអ្នកគាំទ្រសម្រាប់រយៈពេលកន្លងមក។ នេះបានជំរុញឱ្យមានការសង្ស័យថាតើនេះជាការបំបែកក្រុមរបស់ពួកគេ ឬមួយគ្រាន់តែជាការ Prank ?។ ទោះយ៉ាងណា ការបង្ហោះមិនអស់សេចក្តីដោយមិនមានពាក្យថា «បំបែកក្រុម» នៅតែធ្វើឱ្យអ្នកគាំទ្រសង្ស័យនិងសង្ឃឹមថាពួកគេនៅតែបន្តទៅមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pSOBw576e3vAebPW6xTcI9qfbt_STvr9oTdE1evttsjP8EqXGhDdAFfNQTW6EXhuX2ykUj4tc13dxyf-KWpR8Qw0Or4wAPONZVAHOTwKwVH85ovzQCmY1nVJi3SLeg6gcKCT2LeAhZQ2NtCsfp5sO2jXQQHvNKSU_2DlGQ8xyXFSXqbqh7QFY-uyKtao/s1080/image_2026-01-19_15-58-34.png
នៅរសៀលថ្ងៃទី១៩ ខែមករា ក្រុមចម្រៀង Lacima បានបង្ហោះវីដេអូដោយភ្ជាប់ជាមួយនឹងចំណងជើងថា «រយៈពេលជិត ៦ ឆ្នាំហើយ ដែលពួកយើងបានដើរនៅលើផ្លូវជាមួយគ្នា… ហើយ Cartel ក៏ដល់ពេលដែលត្រូវចាកចេញពីអ្នកគាំទ្រទាំងអស់ដូចគ្នា។ អរគុណ Falcons សម្រាប់រយៈពេលកន្លងមកនេះ »។ សមាជិកក្នុងក្រុមទាំង៧នាក់បាននិយាយរៀបរាប់ថា ពួកគេពិតជាអរគុណអ្នកគាំទ្រមែនទែនសម្រាប់ការគាំទ្រ ហើយការគាំទ្រនេះគឺពិតជាធ្វើឱ្យពួកគេសប្បាយចិត្តនិងជំរុញទឹកចិត្តពួកយើងឱ្យបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhynZCYwiFN2jmi45La7jDGZ0W0tQttA01rwuA5oDibRm2MTHKGNHoerUvLRFVSPFfwywoUtTLS84g5b51cRLcoKjieCcHWQV80finMQSJ8YjTpr7SkxMg4-grcifBCBqQdUjKgayzDbf2NELQ_ruwQm-Fx252BV4Ls28dGI1YzbkhaztWNNFirK_CZRUTd/s1440/image_2026-01-19_15-58-26.png

Lacima ថាអ្នកគាំទ្របានផ្តល់អនុសាវរីយ៍ល្អៗជាមួយ Lacima Cartel តាំងពីដំបូងឬអ្នកគាំទ្រដែលស្គាល់ថ្មីៗដោយសង្ឃឹមថានឹងនៅតែបន្តគាំទ្រពួកគេបន្តទៀត ហើយពួកគេពិតជាសប្បាយចិត្តរាល់ពេលដែលបទចម្រៀងពួកគេធ្វើក្លាយជាផ្នែកមួយដែលធ្វើឱ្យទស្សនិកជនសប្បាយចិត្តភ្លេចទុក្ខកង្វល់។ នេះក៏ជាផ្នែកមួយដែលធ្វើឱ្យពួកគេបន្តទៅមុខទៀត ហើយដល់ពេលដែល Cartel ចាកចេញពីអ្នកទាំងអស់គ្នា ខណៈអលជ្ជី បានលើកដៃ bye bye លាអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SsL1Ax3Ur_EaRA4SvHPZumrNU8CH3OE7Lh7-m8V86uBVNzAHKrDbH2o_JEq3Re3WyS7LRURYcUNew5vgDic5XCfUbFi5k6Pa_b73AvW6Jjw5itisvujKWKoI4sX7yqQ7Os-XxVFuuw9TGkYaWJcQYw_7LGfNoo6mcEoOUufVEwEiomwQxiZfOHWKjGmL/s2048/image_2026-01-19_15-58-27%20(2).png

ក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រជ្រួលច្របល់និងមានសំណួរជាច្រើនថា ពួកគេបំបែកក្រុមឬយ៉ាងណា ដោយសារតែពួកគេមិនបានប្រាប់ចំៗនោះទេដោយគ្រាន់តែលាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកមួយចំនួនថែមទាំងគិតថាក្រុមចម្រៀងនេះអាចថា Prank អ្នកគាំទ្រដោយមានការប្រកាសអ្វីថ្មីប៉ុណ្ណោះ ស្របពេលដែលសមាជិកនីមួយៗបង្ហោះរូបភាពពណ៌សដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFHepWQTo4yt9iIRJaUyBoNREvjUy4qACgme04v7UA1urEYMWDbC_hh7iJWCDMIlDdMv2AhrFzTh44GtJUq0MrSRJ-uACUJynPs9sbIv_9uEMurlw2de2RO1mJkKJDGBXsQKabalrpjm1ugscKuh6tHTgTidXK-I2XMucMzCA30j2UiujBRROU-jv9FutK/s2048/image_2026-01-19_15-58-30.png

គួរបញ្ជាក់ថា បទចម្រៀងរបស់ក្រុម La Cima Cartel ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរួមមាន បទ «កម្រ», «អូនសីតា», «ស្រាមួយកែវ» និងបទ «10» ជាដើម៕

ហួសហេតុ! ថៃចោ.ទថាបញ្ហា«ខ្យល់ពុ.ល» ដែលកំពុងវា.យលុកក្រុងបាងកកមានប្រភពមកពីកម្ពុជា

0

(ភ្នំពេញ) ៖ កាសែត The Nation របស់ថៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទមួយទាក់ទងនឹងបញ្ហាខ្យល់កខ្វក់ PM2.5 ដែលកំពុងរីករាលដាលពេញទីក្រុងបាងកកថា មានប្រភពដើមនៅប្រទេសកម្ពុជា ប៉ុន្តែក្រោយមកត្រូវបានក្រសួងបរិស្ថានកម្ពុជាច្រានចោលវិញ ដោយធ្វើការបញ្ជាក់ថា បញ្ហានេះជាការបង្កឡើងដោយភាគល្អិតនៅក្នុងខ្យល់ និងសកម្មភាពមាមាញឹកក្នុងទីក្រុងរបស់ថៃខ្លួនឯងតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7CLtRQZmJFvb7G0MCn7tSJwX1Wb-KRJNgPS-3If7ZV6kpdlY7rs8837dyis7JMoyqc25KHd5etuEf051YdOiA1z_Qs2Xcsr8pmtw3Lxd5lJutBN8s9pJ6pFNs6A8mjujxvpTQgRzdjoQTgw32dnsVRV8lz81-2BPBeP5nHXElufSTN9FZZPrxcr1IH5C/s1200/photo_2026-01-19_10-45-20.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ស្ដីពីការបដិសេធការចុះផ្សាយរបស់កាសែត The Nation របស់ថៃ ដែលបានលើកឡើងថា ការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះដែលកើតមាននៅក្នុងប្រទេសកម្ពុជា ក្រសួងបរិស្ថានបានលើកឡើងថា ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺកើតឡើង ដោយប្រភពក្នុងស្រុកជាចម្បង ដូចជា ការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមានចំនួន យានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyYsvG_uyXCZ4PFWuK6eWzE4vHpH9oXeopsEoVW1LYvRsEd4PqRlq7C9rHmwwDnnR7IiRJ5tqgm_9jnFWbbOArPl0ihF6k-JVpkZIphHSpzti__tcbYf_c1r6SZ8BEYJAzVL_zBKgwaO4618Tkt1KEMxZdqiiZh_8jHXSYLi-VOC5bUcLLM3Aj0XW9XNCx/s1200/photo_2026-01-19_10-45-19%20(2).jpg

ប្រភពទាំងនេះ រួមផ្សំជាមួយនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែល មិនអំណោយផល ដូចជាបាតុភូតបញ្ច្រាស់សីតុណ្ហភាព (Temperature inversion) និងការធ្លាក់ចុះរយៈ កម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យសារធាតុ បំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងមានការកើនឡើង បង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP3vU3PStwQ7ReNb7etgacGD522HW_gXpIAKXfAGM9KPp-CmOTCxG_97AdgJjV5i6rkWAP-xMsNlWT4wax585EhthT3qKYuI7lbLbMG98_Iy5F2N0Re4JppRNIHGdBaFC8jVDMHbg0cdx04GOSBRxHImhrN0xRsc83LYfM30Qy7trMkJ5Mf6d8NEHt9Zk/s1200/photo_2026-01-19_10-45-19.jpg

យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា (១)កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មានន័យថាទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) (២)អំឡុងពេលដែលទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Wdhg7Jd1sBGQH659bHNtJeMp8n04V-eYlsnTTzKlYeGBvBHdiW2iNKVJf9iuWqxcqmdqbtXetFLHTU6iNosTdaRnCJbCLkNqa0UKFYIZ0oFb1NFalfL3smO_X4jbqV2f5E4TbX1ikdvNIC9BgmfECbmXwYIyoZILsgmVYrG-lNJ4Q8wTRr_HbMjtwDWh/s1200/photo_2026-01-19_10-45-20%20(2).jpg

អាស្រ័យហេតុនេះ ក្រសួងបរិស្ថានទទូចឲ្យស្ថាប័នសារព័ត៌មាន និងសាធារណជនមេត្តាជ្រាប និង សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត មានគោលបំណងញុះញង់ ដូចករណីកាសែតរបស់ថៃបានចុះផ្សាយដូចខាងនេះជាបន្តទៀត៕

ពិតជាអស្ចារ្យ! ហ្វាំងឡង់ អាចផ្ទេរថាមពលអគ្គិសនីតាមខ្យល់ដោយមិនប្រើខ្សែភ្លើងបានដោយជោគជ័យ

0

អ្នកវិទ្យាសាស្ត្រនៅប្រទេសហ្វាំងឡង់ ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការបញ្ជូនចរន្តអគ្គិសនីតាមរយៈខ្យល់ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (Ultrasonic) និងប្រព័ន្ធឡាស៊ែក្នុងការរុញច្រានដែនអេឡិចត្រូម៉ាញ៉េទិចនៃថាមពលឥតខ្សែ ដែលប្រៀបដូចជាដំណើរការរបស់ដុំ Wi-Fi ដែលផ្ទេរការតភ្ជាប់ដល់ឧបករណ៍អេឡិចត្រូនិចដោយឥតខ្សែដូច្នេះដែរ។ នេះបើតាមការចុះផ្សាយរបស់ The MES Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSCtfJqIRkVtixjr5bjeGstraCrcY79bsW7_JRVXF6t2ivBIPf9dBmgLjvIH9ZsjVDNxnqpj5EPGPj7R2ubawqgU1Wwt5zptJkB8fJTfWDHpM8ngvF36UROPJCj3ETZnotoU1akZTkXqhM1GhbRpF4Xo0gahOCvam3374sfI2PY9obU2JYAH6daLgP90Jj/s864/photo_2026-01-19_10-34-20%20(4).jpg
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Helsinki និងសាកលវិទ្យាល័យ Oulu ដែលកំពុងដឹកនាំការងារនេះ បានរកឃើញនូរបកគំហើញមួយ ដែលគេអាចប្រើរលកអ៊ុលត្រាសូនិក ដែលមានអាំងតង់ស៊ីតេខ្ពស់ មកបង្កើតផ្លូវខ្យល់ដែលមើលមិនឃើញ ហើយវាដឹកនាំផ្កាភ្លើងនៃចរន្តអគ្គិសនី ទៅបង្កើតជាអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា “ខ្សែអាខូស្ទីក” (acoustic wire)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTZaBuTKM9_nPKH26EBK56rSom7HcymLEDWZR5KTmVnAKy0CJnSmtWywd2rBS3mqOFBHzin4m60JTSS5rZ1fed4OG-Wq-irbfDqSu6UdnSe9ibuLNRxw0TJBFdKnPMjoHkFVrcgOlW3ZzLivi0N66Hz_KoWNAMbz5JE5mV__5YBBLH7dSVI3Ir0RgPxUpZ/s727/photo_2026-01-19_10-34-20.jpg
ជាមួយនឹងការអភិវឌ្ឍន៍ថ្មីដែលទើបទទួលបានជោគជ័យក្នុងការពិសោធនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ការផ្ទេរថាមពលឥតខ្សែបច្ចុប្បន្នគឺសមស្របបំផុតសម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីចម្ងាយជិត ដូចជាការសាកថ្មឧបករណ៍អេឡិចត្រូនិចតូចៗ ឧបករណ៍ចាប់សញ្ញា ឬមនុស្សយន្តនៅក្នុងបរិស្ថានដែលមានការគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4wWhZWMui88W7X-M0fwbjbOCpMhaUSHjfo_rNDHoRRc2MG2uwzug0kzxe417-SNGMxVQQucVuiSKtnbhRfLEwxI5_WM31ri0cs2PVIEurNmTP29FxNJol1wigqGHFz2OP3XMtakaLZbKau_tE1y3zRsjCZLf9Ng9o1Pz2LmT2TgaqoLuGXqvEMJpUUDLb/s800/photo_2026-01-19_10-34-19.jpg

ក្រៅពីការប្រើសំឡេងដឹកនាំថាមពលតាមរយៈខ្យល់អាកាសអ្នកវិទ្យាសាស្រ្តហ្វាំងឡង់ ក៏កំពុងប្រើប្រាស់ ពន្លឺ និងរលកវិទ្យុ ដើម្បីដោះស្រាយបញ្ហាថាមពលស្មុគស្មាញផងដែរ ហើយខណៈនេះវិស័យឯកជន កំពុងអភិវឌ្ឍប្រព័ន្ធ «ថាមពលតាមពន្លឺ» (Power-by-Light) ដែលប្រើកាំរស្មីឡាស៊ែរកម្លាំងខ្ពស់ ដើម្បីបញ្ជូនអគ្គិសនីទៅកាន់ឧបករណ៍ទទួលនៅចម្ងាយ ធានាបាននូវការបំបែកអគ្គិសនីសុវត្ថិភាព សម្រាប់បរិស្ថានគ្រោះថ្នាក់ ដូចជា រោងចក្រនុយក្លេអ៊ែរ និងស្ថានីយ៍តង់ស្យុងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt5mM_UBcfFjcHigdno3GeQIElAGB4UN9T-hOlBnt4gnRg2K31LAZhOFiO5CBTGedQJYQixTkhiPJfx5f3MmThwIBykUKLT-P7AGmWo8extSVCnaM07bO1lXZqS4a6iZGGQjSQGdTXYBdy-WZToDem84dlo8D3seFFEhA8bjJT99Y763OaGyzx8yt1r7q_/s640/photo_2026-01-19_10-34-20%20(2).jpg

ជារួម ការងាររបស់ប្រទេសហ្វាំងឡង់ ដែលសម្រេចបានជោគជ័យនៅពេលនេះ បានបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយបន្ថែមទៀតសម្រាប់មនុស្សជាតិនៅលើពិភពលោក នោះគឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសដែលមើលមិនឃើញ» និងអាចនាំអគ្គិសនីឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtFQBEsm8MoQ43GV1x5cKOt_Q2aRndjS4dD3kdvBT3D1nEcRrZ0VnL5wzSr9H1MAkzWtT1hZKMQa-4_ACMsWKTaIiL3N600U-FY16gSj5nNnfRtsq8hxKTwY5qZLL0Xhy8uE3ueUZHkABG1188m4W1CZkg09-2SkfrKioIwMiOFXbld__KJwbd4KRGcXUa/s1280/photo_2026-01-19_10-34-20%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យបន្ថែមដើម្បីស្វែងយល់ពីលទ្ធភាព និងសុវត្ថិភាពក្នុងការទាញយកមកប្រើប្រាស់ជាផ្លូវការ ដែលនឹងអនុញ្ញាតឱ្យថាមពលឥតខ្សែបំពេញបន្ថែមលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដែលមានស្រាប់ ដោយផ្តល់ជូននូវដំណោះស្រាយថាមពលថ្មីសម្រាប់ការប្រើប្រាស់ចាំបាច់របស់មនុស្សនៅក្នុងពេលអនាគត៕

«កោះទទឹង» ស្ងប់ស្ងាត់និងស្រស់ស្អាតប្លែកភ្នែក ស័ក្តិសមបំផុតសម្រាប់អ្នកត្រូវការសាកថ្មជីវិត

0

កោះទទឹង ជាកោះដែលមានបរិយាកាសធម្មជាតិស្ងប់ស្ងាត់ ទឹកថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់ស្អាត ផ្កាថ្ម និងធនធានធម្មជាតិក្រោមបាតសមុទ្រជាច្រើន បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនិងសម្រាកលម្ហែកាយ ជាពិសេសស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តបោះតង់ សាកថ្មជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoV_Fb8G4tBpI4qnuejDGSPu_UaO38v7-rhiBTvltUFly_hx5ZCLgI1Mbnd4DYOAvHWBvu4jhoY3HrkoN6wsBPIknV3cz2Aie-uAW_hZ5xwP8i_uBqq6EiYu1_cGYWvFuz2nuIrJ5Ni0hwLtGxdToAzGOVwUBK3InIBguizi3Yb-Mz_T_7hh9iYmVkR0wg/s1280/photo_2026-01-17_16-13-24%20(2).jpg
កោះទទឹង គឺជារមណីយដ្ឋានទេសចរធម្មជាតិដ៏សែនមនោរម្យមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះពីកោះស្ដេច ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ឬទូកទេសចរណ៍ដើម្បីទៅកម្សាន្តនៅកោះនោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjecTjN_jD5aTlel1tngCZmYzehOvcWruSqpwJqj6c-3D1KxFxqx33yDV7ojKo3LuSo2wAsiBDaN1cq0vZ6V9uUc6lq76-AeEzBd_I8UNSx0Os3b-UkgGJEOhynwBaQhpam8eGGzXxielBvobkC3SLroYsZ-S6FeeFfiFv2EruzCIi8qW_5iBhJJMWsTbds/s1000/photo_2026-01-17_16-13-24.jpg

តំបន់រមណីយដ្ឋានធម្មជាតិដ៏ល្អឯកមួយកន្លែងនេះមានទំហំប្រមាណមួយគីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើព្រឹក្សាលតាវល្លិ៍ប្រកបដោយពណ៌បៃតងស្រស់បំព្រង។ ចំណែកទឹកសមុទ្រវិញមានពណ៌ ខៀវថ្លាដូចកញ្ចក់។ វាជាទីកន្លែងលំហែសម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ឬ បែបធម្មជាតិមានព្រៃឈើ និងសមុទ្រនៅជុំវិញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9S4DT_56xEH-xOnhIhSctdvLxsA49l6DJCNsyDzg8HCjhzABbv44hIgDn48PjtbYoliFsjgsTM7oq0n0UGN6wYHsUJTZI038iZzWEN0AJSN-6mUEY7iG2Lq4mKvV45bXcXcq_cjkzSqwjnLLztN17zSNYP9S8ktUv2I4eo8TVegToJQHzGz1rqhFVtY-P/s1280/photo_2026-01-17_16-13-26%20(2).jpg

នៅពេលបានទៅដល់ ភ្ញៀវទេសចរអាចរីករាយនឹងសកម្មភាពកម្សាន្តជាច្រើនរួមមាន ការមុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រយ៉ាងសម្បូរបែប, ជិះទូកកាយ៉ាក់, ជិះទូកកម្សាន្តជុំវិញកោះ ដើម្បីទស្សនាទេសភាពថ្មដុះប្លែកៗ, ការស្ទូចត្រី និងជាពិសេសមានជម្រើសស្នាក់នៅបែបជារីសតក៏បាន ឬក៏ចង់បោះតង់ បង្កាត់ភ្លើងក៏បានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOCXNuP4IuVSMD0wMIE-WPnFybzwLVt2TXzjZYim47q50P2P9qal2E8aE8ofBeYYonTjDVDUNzaGL72TK4PbgVZlBVwb1PtnpHA3f-ualaarCDwU1PT8AUmyqhPwYHr8DPLCBK7bZb2pACFsEeb601BQX3Nek5dalHKTXTfQBMbRr8jEMfXh2ZepWXuMn/s1280/photo_2026-01-17_16-13-26.jpg

ចំណុចពិសេស និងភាពទាក់ទាញរបស់កោះនេះ ទោះជារៀបរាប់យ៉ាងណា ក៏មិនដូចបានឃើញផ្ទាល់ភ្នែកដែរ ដូច្នេះអ្នកគួរតែឆ្លៀតពេលមកទស្សនាកម្សាន្តយ៉ាងហោចណាស់ឲ្យបានម្ដង ព្រោះនៅទីកន្លែងនេះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាលផ្នែកផ្លូវចិត្តប្រកបដោយផាសុខភាពសម្រាប់សម្រាក លំហែកាយរំសាយអស់រាល់បញ្ហាស្មុគស្មាញដែលកើតមានកាលពីមុនមក។ អញ្ចឹងតស់!នៅចាំអីទៀត? ណាត់មិត្តិភក្តិ បងប្អូន ដាក់ថ្ងៃជុំគ្នាមកកម្សាន្តបំបាត់ស្រ្តេស Chill Chill ជុំគ្នាឲ្យណាណីទៅមើល៍៕

ដេវិដ អ៊ឹងហាវ បន្តទម្លាយរឿងជាច្រើនទៀតនិងថាតារាចម្រៀងម្នាក់នោះអាក្រក់ទាំងក្នុងនិងក្រៅ

0

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបមកហើយថា ដេវិដ អ៊ឹងហាវ ត្រូវបានតារាចម្រៀងប្រុសម្នាក់មើលងាយជីវិតភាពជិះឡានថោកជាងខ្លួនដែលបង្កឱ្យមានការជែកវែកញែកយ៉ាងក្តៅគគុក។ ក្រៅពីទម្លាយរឿងនេះភាគីម្ខាងទៀតបានរក្សាភាពស្ងៀមស្ងាត់ខណៈ ដេវិដ អ៊ឹងហាវ បាននិយាយថាមនុស្សម្នាក់នោះអាក្រក់ទាំងខាងក្នុងអាក្រក់ទាំងខាងក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimd4iCS9WAyBIYn_GKYoGsgqV8kkJ4TlEtJl9ZWDfA1gazx-upgtIckIZvPVnu5A6odgeZi7adRKoLAnRmi7AMMR_9t_z7LiBOZuVrdHF3StkRlWxBbtJ9qF5CQPYS3ChyphenhyphencRWX-jzMMGUTJfP0ikYmU3vxqz_wmwo-hfYpE7Q4pHvCbxa41dnkBtTSE5Jx/s1800/image_2026-01-19_14-03-48.png
នៅយប់ថ្ងៃទី១៨ ខែមករា តារាប្រុសដ៏ស្រស់សង្ហាសម្បូរមុនស្នេហ៍ ដេវិដ អ៊ឹងហាវ បានបង្ហោះសំណេរថា «នៅមានរឿងពិសពុលជាច្រើនទៀត ខ្ញុំអត់ដែលមានបញ្ហាឬក៏ទៅប៉ះពាល់ជាមួយអ្នកណាមុនទេ តែនេះវាហួសហេតុពេក មនុស្សនេះមិនមែនត្រឹមតែជាមនុស្សមិនល្អធម្មតាទេគឺអាក្រក់ទាំងក្នុងទាំងក្រៅតែម្តង។ នៅស្ងាត់អ៊ីចឹងទៅ តែបើចេញមកបកស្រាយចេញមក ខ្ញុំចាំស្ដាប់តែបើចេញមកបកស្រាយហើយមិនទទួលអ្វីដែលខ្លួនបានធ្វើឬបាននិយាយទេ ប្រយ័ត្នខ្ញុំហៅសាក្សីរបស់ខ្ញុំចេញមកទាំងអស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgItDvUjzbG5RMCK6OVgrqofaULtqpdnmSdBTAOnLWX4ca2y8TZLaAhpC9VAp0GtgUgqPWkoPgGnRdIU7dS3ifmXYLU7dNoNH84KW_mWbVGc4cVeUm8g3E714asK3uTV1czH4uK774jseq9xWicztUW6f65qWz6kY6FU5elmBTJqoMTzlQ1tEI7JVXxxIiT/s1800/image_2026-01-19_14-03-50.png

តារាម៉ូដែលរូបនេះ បានបង្ហោះសំណេរបន្តទៀតដោយមានខ្លឹមសារបណ្តាញសង្គមរបស់លោកថ្មីៗនេះពោរពេញដោយអវិជ្ជមានប៉ុន្តែដោយសារតែមានរឿងច្រើនពេកពីមួយរឿងទៅមួយរឿង។ ដេវិដ អ៊ឹងហាវ បញ្ជាក់ទៀតថា ការដែលលោកនិយាយរឿងទាំងអស់នេះព្រោះលោកមិនចង់ឱ្យអ្នកណាម្នាក់ដើរតាមគន្លងរបស់មនុស្សម្នាក់នោះ គ្មានប្រយោជន៍អ្វីដល់សង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-DVYO6-1oq0foJVlrxf9PFD-gzAYnGjkIcn6e7V5SstdYK300Zfjipkt8DeRJK0kin7fqitgQbOxecZ9pAPVpY-InhpfLRZBE6Qs96CYGMN2ZI9RrvOBeiQ1dPdLGnz4v7uwHm8SpeFvpqHR_3Wc1PKLGJH3bjXdV-RKE90yn8qdpdYqMHf99pHQduWq/s1801/image_2026-01-19_14-03-54.png

អ្វីដែលកាន់តែចាប់អារម្មណ៍បន្ថែមទៀត ដេវិដ អ៊ឹងហាវ បានលាតត្រដាងទៀតថាមានមនុស្សស្រីម្នាក់ទទួលបានពាក្យថា « ខ្ញុំមានជាងអ្ហែង អ្ហែងក្រទេ កុំធ្វើចរិតខ្លាំងពេក» ចេញពីមាត់របស់តារាចម្រៀងប្រុសម្នាក់នោះ។ ដេវិដ អ៊ឹងហាវ ក៏បានលាតត្រដាងទៀតថា ព្រឹត្តិការណ៍ និងការងារទាំងអស់ដែលលោកចូលរួមនៅក្រៅប្រទេសត្រូវបានបុគ្គលជាតារាចម្រៀងនោះនិយាយថាដោយសារតែលោក «សុំ» ប្រ៊េនទាំងនោះឱ្យលោកទៅ។ តួឯកប្រុសក្នុងរឿង «កំហឹងធ្មប់» បន្តថាពេលលោកទំនេរលោកនឹងព្យាយាមថតរូបការអញ្ជើញទាំងអស់ដែលមានឈ្មោះលោកហើយ Tag ទៅកាន់អ្នកនិយាយថាលោកសុំគេទៅ៕

អាយរីស ឡើងឆាកប្រគំតន្រ្តីសប្បុរធម៌បន្ទាប់ពីរងភាពចម្រូ.ងចម្រា.ស

0

តារាចម្រៀង អាយរីស បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវីធីប្រគំតន្រ្តីសប្បុរសធម៌បន្ទាប់ពីក្លាយជាអ្នកចម្រៀងពេញសិទ្ធិក្នុងផលិតកម្ម GenMusix ។ ការបង្ហាញខ្លួននេះក៏សម្គាល់ពីការវិលត្រឡប់មកវិញរបស់នាងបន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងបទចម្រៀងស្រដៀងគ្នានឹងបទវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5SGf4YvZ2tSWeBvK2HY_B647PQGb2Cr1_4CRRai8yL0nNYse01HSW2Xv1wqmMZceqzIJlzqaUiqpAeSCdKEbeDLvUdZgkEsvmyr-Tv0EoQqTS7bXJLpoXZxZzXoWSxraNiPJ61Rd-pXYaBmau3oT6d18RkBte2WZeEym9GlDIDNno_NKrfSSkPkWXHKPr/s960/image_2025-12-05_15-03-39.png

កាលពីថ្ងៃទី១៧ ខែកម្មវិធី សិល្បករ សិល្បការិនីជាច្រើនរួមទាំងកញ្ញា អាយរីស បានបង្ហាញវត្តមានក្នុងកម្មវិធី Cambodia Charity Concert តន្រ្ដី១ពាន់លានរៀល ដើម្បីប្រមូលថវិកាក្នុងការជួយទៅដល់ការអភិវឌ្ឍការសិក្សារបស់កុមារកម្ពុជាក៏ដូចជាការជួយជុសជុល ការកសាងសាលារៀនដែលរងការខូចខាតនៅតាមតំបន់ព្រំដែន។ នៅថ្ងៃទី១៩ ខែមករា អាយរីស បានបង្ហោះនៅលើបណ្តាញសង្គមទិកតុកថា «នេះជាឆាកលើកដំបូងដែលនាងខ្ញុំ Iris-អាយរីសឡើង perform នៅកម្មវីធី តន្រ្ដី ១ពាន់លានរៀល អរគុណសម្រាប់ការគ្រាំទ្រពីអ្នកកំពង់ត្រាចផងណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_tIJB1obdhy_MMt1NYTFYqpUxTlHO_vWXCxTyF_IVUdpE6ktZKSZFlu-SMszZLUOaTZ19mQ4kVz-LBajq3w7SX79IEKhpTGMaYjRYMzB7Lj3NQHDzeTkaaNfiHSdnYG53U-Xhw2mRRHtpQnb6edp24d_36zZ6IsYs20DH7jEksZeyfV1uxxul1-NLmUnC/s1536/image_2025-12-05_15-03-41.png

គួរកត់សម្គាល់ថាការបង្ហាញខ្លួនរបស់ អាយរីស លើឆាកតន្រ្តីមិនត្រឹមតែលើកដំបូងតែនេះក៏ជាការវិលត្រឡប់មកវិញរបស់នាងបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនៅលើបណ្តាញសង្គមក្នុងរយៈពេលជិត១ខែ។ ការស្ងប់ស្ងាត់នេះគឺដោយសារតែ អាយរីស រងភាពចម្រូងចម្រាសទាក់ទងនឹងការចេញបទចម្រៀងរបស់នាងមួយបទដែលមនុស្សជាច្រើនរិះគន់ថាមានភាពស្រដៀងគ្នាដូចទៅនឹងបទវៀតណាម។ បន្ទាប់មកនាងបានសម្រេចចិត្តលុបបាត់នោះចេញពីគ្រប់បណ្តាញសង្គមផ្ទាល់ខ្លួនប៉ុន្តែ អាយរីស ពុំមានការបកស្រាយអ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7MRiBxbjdV8HX_e9r-8pICYNvQ1-YHrt141VQPhOeb_c-opuR22GSggbf_mVDGsYvFzJGaxAgyXIM6w6_lv5BL8w1d9BnZpHB9Kw_hdA-YMaksFW1aHx3mrYHRxKe3-pR_435uB4jY7w9A_NMrVKAguDfQ8P_Uws88VWUpIAJZXnKY4NMWDtqR-86ulYD/s2048/image_2025-12-05_15-05-05.png

អាយរីស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងដោយសារតែមានរូបសម្រស់ស្រស់ស្អាតនិងមានទឹកដមសំឡេងពីរោះរណ្តំ។ តារាចម្រៀងរូបនេះបានសហការជាមួយនឹងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា តាមរយៈបទចម្រៀងដ៏មានអត្ថន័យរវាងម្តាយហើយនិងកូន ខណៈបទចម្រៀងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕