បន្ទាប់ពីរង់ចាំការប្រកួតអស់រយៈពេលជាច្រើនខែទីបំផុតកម្មវិធី Miss Planet International បានចាប់ផ្តើមចូលកងប្រកួតហើយខណៈបេក្ខភាពក៏បានមកដល់ទឹកដីកម្ពុជាជាបន្តបន្ទាប់ដូចគ្នា។ ងាកមកកាន់ ស៊ីដនី ម៉ារិទ្ធ Miss Planet Cambodia 2025 វិញគឺបានបញ្ចេញសកម្មភាពដ៏លេចធ្លោសូម្បីអ្នកគាំទ្រអន្តរជាតិព្យាករណ៍ថានាងនឹងជាប់ជាម្ចាស់ជ័យលាភី។

ស្ថិតក្នុងវ័យ២០ឆ្នាំ ស៊ីដនី ម៉ារិទ្ធ ជាកូនខ្មែរកាត់អាម៉េរិក និងបានជាប់លំដាប់រងទី១ Miss Supranational Cambodia 2025 ហើយត្រូវបានតែងតាំងជា Miss Planet Cambodia 2025 ។ បន្ទាប់ពីពន្យារពេល ពេលនេះកម្មវិធី Miss Planet International 2025 បានចាប់ផ្តើមចូលកងប្រកួតហើយនៅថ្ងៃទី៥ ខែមីនា ខណៈមិត្តរួមបន្ទប់របស់ ស៊ីដនី គឺបវរកញ្ញាតំណាងឱ្យប្រទេសឥណ្ឌូនេស៊ី។ ជាម្ចាស់ផ្ទះនៅក្នុងការប្រកួតគេសង្កេតឃើញថា ស៊ីដនី បានរៀបចំយ៉ាងស្រស់ស្អាត រៀបរយ បញ្ចេញពន្លឺយ៉ាងភ្លឺត្រចេះត្រចង់។
សម្រស់បវរកញ្ញាកូនកាត់រូបនេះមិនត្រឹមតែឆាបឆក់បេះដូងទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកគាំទ្រវិស័យបវរកញ្ញាក្រៅប្រទេសក៏ចាប់អារម្មណ៍ ស៊ីដនី ដូចគ្នាថែមទាំងប៉ាន់ស្មានថានាងនឹងអាចជាប់ចំណាត់ថ្នាក់កំពូលមិនខាន។ .png)
គួរបញ្ជាក់ផងដែរថា Miss Planet International 2024 បានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានម្ចាស់ជ័យលាភីឯកចំនួនពីររូបចំណែកឯពានរង្វាន់ Best National Costume គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ទទួលបាន Queen of Vote និងជាប់ក្នុងបញ្ជីTOP28 ៕










