បុរសប៉ូឡូញបង្ហាញសមត្ថភាពឡើងជញ្ជាំងអគារ៣០ជាន់ ប៉ុន្តែជួបរឿងស៊យ
ប្រទេសអាហ្សង់ទីន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន គឺមានបុរសម្នាក់ចង់បង្ហាញសមត្ថភាពរបស់ខ្លួនឱ្យមនុស្សទូទៅបានឃើញ ។ ប៉ុន្តែពុំទាន់បានបង្ហាញសមត្ថភាពអស់ផង បែរជាជួបរឿងស៊យធំត្រូវអាជ្ញាធរចាប់ខ្លួន និងដោះស្រាយនៅតុលាការ ។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បុរសប៉ូឡូញម្នាក់បានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅចំពោះមុខមហាជន ដោយឡើងលើជញ្ជាំងអគារកម្ពស់៣០ជាន់ដោយដៃទទេ និងពុំបានប្រើប្រាស់ឧបករណ៍ការពារខ្លួនអ្វីទាំងអស់ ។ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភខ្លាចកើតគ្រោះថ្នាក់ផងដែរ ប៉ុន្តែចុងក្រោយ រឿងក្លាយជាបែបនេះ ។
បើតាមសារព័ត៌មានបរទេសរាយការណ៍ថា បុរសរូបនេះឈ្មោះ មាស៊ីន បាណូត បានព្យាយាមឡើងលើជញ្ជាំងអគារមួយកន្លែងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលមានកម្ពស់ខ្ពស់រហូតដល់១២៥ម៉ែត្រ ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរឆ្លងកាត់បរិវេណនេះចាប់អារម្មណ៍គ្រប់ៗគ្នា និងខ្លាចបុរសរូបនេះធ្លាក់ដី ទើបអ្នកឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរភ្លាមៗឱ្យមកជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ច, ភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់អគារនេះ ខណៈពេលបុរសប៉ូឡូញឡើងជញ្ជាំងអគារបានត្រឹមពាក់កណ្តាល ។ ភ្លាមនោះ ក្រុមអាជ្ញាធរក៏បានឡើងទៅហាមឃាត់កុំឱ្យឡើងទៅខាងលើ និងចាប់ខ្លួនបុរសប៉ូឡូញនៅលើជញ្ជាំងអគារ រួចហើយនាំចុះមកក្រោមវិញ ។ ក្រោយមក អាជ្ញាធរក៏បញ្ជូនបុរសប៉ូឡូញទៅឱ្យសមត្ថកិច្ចចាត់វិធានការ ។
អាជ្ញាធរទីក្រុង Buenos Aires និយាយថា បច្ចុប្បន្ន បុរសប៉ូឡូញឡើងជញ្ជាំងអគារ ឈ្មោះ មាស៊ីន បាណូត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ហើយអាជ្ញាធរនឹងស្នើទៅតុលាការឱ្យកាត់ក្តីបុរសរូបនេះដើម្បីចេញថ្លៃការខូចខាតទាំងអស់ ។ ចុងក្រោយ អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះបានរំខានដល់អ្នកស្នាក់នៅក្នុងអគារ ដោយសារចង់ឡើងដល់កំពូលអគារ ហើយពលរដ្ឋរស់នៅក្បែរៗនោះពុំគួរទទួលបានការប្រមាថមើលងាយពីបុរសរូបនេះទេ ៕


ដំណើរទស្សនកិច្ចរបស់ VLB Berlin និង TBIG នេះគឺជាផ្នែកមួយនៃសន្និសីទស្រាបៀរលើកទី៨ (8th Brewing Conference) ហើយទស្សនកិច្ចមកកាន់ វឌ្ឍនៈ ប្រ៊ូវើរី នេះត្រូវបានស្នើឡើងបន្ទាប់ពីកិត្តិនាមរបស់ វឌ្ឍនៈ ប្រ៊ូវើរី ល្បីសុះសាយលើឆាកអន្តរជាតិដែលបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាទទួលបានមេដាយមាសរហូតដល់ ២១ ពានរង្វាន់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ពីស្ថាប័នអន្តរជាតិ Monde Selection និង World Beer Award ត្រឹមរយៈពេលតែជាង២ឆ្នាំនៃប្រតិបត្តិការ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ ជួយរឹតចំណងមិត្តភាពការទូតរវាង ប្រទេសនីមួយៗ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងរឹងមាំនៅលើឆាកអន្តរជាតិ ហើយខ្ញុំក៏សង្ឃឹមផងដែរថា ទស្សនកិច្ចនេះ នឹងបើកទ្វារ ព្រមទាំងឱកាសឲ្យពួកយើងអាចធ្វើដំណើរ និងជួបគ្នាបានកាន់តែច្រើនតាមរយៈការផលិតស្រាបៀរ។ ”









.png)


.png)


.png)




.jpg)

















គម្រោងសាងសង់ស្ពាននេះ គឺជាគំនិតផ្តួចផ្តើម និងស្ថិតគ្រប់គ្រងដោយរដ្ឋបាលរាជធានីភ្នំពេញ មិនពាក់ព័ន្ធជាមួយនឹងក្រសួងសាធារណការនោះទេ។



.png)
.png)




