Home ព័ត៌មានអន្តរជាតិ លោក Elon Musk គ្រោងហាមប្រើប្រាស់ iPhone ក្នុងក្រុមហ៊ុនក្រោយ Apple ធ្វើបែបនេះ

លោក Elon Musk គ្រោងហាមប្រើប្រាស់ iPhone ក្នុងក្រុមហ៊ុនក្រោយ Apple ធ្វើបែបនេះ

98
0

សហរដ្ឋអាមេរិក ៖ បើតាមសារព័ត៌មានបរទេសឱ្យដឹងថា លោក Elon Musk ជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនល្បីៗបានឆ្លើយតបភ្លាមៗ ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាលើឧបករណ៍អេឡិចត្រូនិក ។ តើលោក Elon Musk និយាយបែបណាខ្លះទៅកាន់ Apple?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPh3-tPjrBBqWISMQvVMfqhyphenhyphenmdCdtU1jy45sAV_1yjydTB7tfrIVpUN6kgo27HCRT-NMovMATK0_YqaBResRlh6xaAnKsfPMW9G9aAD0xSxjyxKSL1lY2-85DofOtCYeQoW9Jz4hH5RtVTCLbrD8InMj82MoopevZNJeRKhNcUIg4zrNY1bpTn5IQ9js/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

លោក Elon Musk ជាស្ថាបនិកបណ្តាញសង្គម X និងជានាយកក្រុមហ៊ុន Tesla លើកឡើងថា លោកនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ក្រុមហ៊ុន Apple ទាំងអស់ក្នុងក្រុមហ៊ុនរបស់លោក ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ព្រមទាំងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKDZ45jWU1HZ44HmS5JmWn7CFBUGbbCAnFooLLJZW_S9iy9v6nm-N7FGoLWcoHTFU48o8GclcFfF-B7N_vZSM6bU7Zavn7bJes1WOulNsOo45v23QZ8xEuF7QRFYBpjd84v9SgIPwASnfWfhlMdk3IGGChF0pcUF7B0WTp2ql-1CKdy4S7rGaziXq2KTY/s770/AP24162615806539-1-1718069638.webp

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា Apple បានប្រកាសពីកិច្ចសហការជាមួយក្រុមហ៊ុន Open AI ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកអភិវឌ្ឍលំដាប់ពិភពលោក នៅស្នាក់ការធំរបស់ក្រុមហ៊ុនក្នុងទីក្រុងឃូព័រទីណូ រដ្ឋកាលីហ្វ័រញ៉ា ។ លើសពីនេះ ពួកគេនឹងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ដែលនឹងដាក់បញ្ចូលជាមួយឧបករណ៍ផ្សេងៗ ដូចជា ៖ iPhone, iPad និង Mac ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCNNPFO6XWNWwKa4DUrbLJqQojnBv3uToSubQom4S0F84umc4ALtZUK5fYFb3xq8FJmpy-DV4SqD2skpxs3iIZwLsp4ztoKu7R2d0v7pk8B1YQ8Zg6rGiCUrNi0-0haF_gqEjLyNip2OJeJ_mzwrklcb_QNdEMLmFYaH0tL2-iSTPpzlXsyjKslOAPC0/s1115/1702048413129.png

ក្រុមហ៊ុន Apple បញ្ជាក់ថា កម្មវិធី Apple Intelligence នឹងដាក់បន្ថែមជាមួយ Version ថ្មីក្នុងឧបករណ៍របស់ក្រុមហ៊ុន ។ កម្មវិធីនេះជួយការពារភាពឯកជនរបស់ Apple Intelligence ព្រមទាំងធ្វើឱ្យកម្មវិធីផ្សេងៗកាន់តែទំនើប ខណៈទិន្នន័យអ្នកប្រើប្រាស់ពុំត្រូវបានគេលួច ។ លើសពីនេះ កម្មវិធី GPT Chat នឹងត្រូវដាក់បញ្ចូលក្នុងឧបករណ៍របស់ Apple នាចុងឆ្នាំ២០២៤ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpZAr70ifXg_JlZRD1tBZhL1KNhSETQgnkir9w8hI2caIe_r8ikhWWzAuf-AszAAIxMd-wdoHuqRQOvq6MNqGILSokTPq3Raj_zfclQUlyiuj0vwCVwSfGcvemkTtrsIMyKDDqWLYMAzQjISxfJ5Cq4_dvPaq1tDq8T5j9m3XA02n8qKAJugRk8jJMMo/s1920/apple-openai.jpg

ការប្រកាសពីកិច្ចសហការរវាងក្រុមហ៊ុន Apple និង Open AI បានធ្វើឱ្យលោក Elon Musk ឆ្លើយតបភ្លាមៗនៅលើបណ្តាញសង្គម X ថា ៖ «បើ Apple សហការជាមួយ Open AI ខ្ញុំនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ Apple ក្នុងក្រុមហ៊ុនរបស់ខ្ញុំ ពីព្រោះវាល្មើសសុវត្ថិភាព និងពុំអាចទទួលយកបាន ។ បើ Apple អភិវឌ្ឍកម្មវិធីជាមួយ Open AI ក្រុមហ៊ុនផ្សេងៗដែលមករក Apple នាថ្ងៃអនាគត នឹងត្រូវរក្សាទុកឧបករណ៍ Apple មួយកន្លែង» ៕