Home ព័ត៌មានអន្តរជាតិ គ្រោះថ្នា.ក់ លើមេឃទៀតហើយ! យន្តហោះ Austrian Airlines ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរព្រោះតែបែបនេះ

គ្រោះថ្នា.ក់ លើមេឃទៀតហើយ! យន្តហោះ Austrian Airlines ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរព្រោះតែបែបនេះ

313
0

ប្រទេសអូទ្រីស ៖ សារព័ត៌មាន CNN រាយការណ៍ថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរចំនួន១៧៣នាក់ និងបុគ្គលិកអាកាសចរណ៍ចំនួន៦នាក់ បានជួបហេតុការណ៍នឹកស្មានពុំដល់បណ្តាលឱ្យកញ្ចក់បង្អួចមុខរបស់បន្ទប់អាកាសយានិក និងផ្នែកខាងមុខយន្តហោះខូចខាតធ្ងន់ធ្ងរ ។ ហេតុនេះ អាកាសយានិកព្យាយាមគ្រប់គ្រងស្ថានការណ៍ ដើម្បីឱ្យកុំអ្នកដំណើរមានគ្រោះថ្នា.ក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUovrkSE_4N8tMg4W-dtNEeCIWnojkLD3TXs3Gd1LjSkoYfnk1mns9rpYjxx2F2vmQzuzKG9c0vVgzJIwpN1Z6WBwxfFszLsn3cycsbqpwlGVk5L5quOb32K6rGOwHBv7si5_E-Z89lXCOXEm0FFmidVID4nBTeFaUr4HqOUe-CjUn16zdIz9tqEPuOA/s1024/a320-aircraft-damaged-hail-aircraft-83579359.webp

ហេតុការណ៍នេះបានកើតឡើងពេលយន្តហោះធ្វើដំណើរចាកចេញពីទីក្រុង Palma ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Vienna ប្រទេសអូទ្រីស ក្រោយពេលជើងហោះហើរ OS434 ប្រភេទ Airbus A320 ជួបខ្យល់ព្យុះខ្លាំង ។ សំណាងល្អ អាកាសយានិកអាចបើកយន្តហោះចុះចតនៅអាកាសយានដ្ឋានទីក្រុង Vienna ដោយសុវត្ថិភាព និងគ្មានអ្នកដំណើរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ បើទោះជាមានការផ្តល់សញ្ញាអាសន្នក្នុងអំឡុងពេលហោះហើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir5IDDYcxh5FkLq4qj4Iuu_qgzTkasiCGUJJQYxt1PsTqmpl4qeIlBxNbaSt6Exkq55H-b2rerfWDZCKJVRCKMDT_Df_PYW-tmqohAoR3HXNMd2KVaqoCAAlbwfSSfNwK46xXvwxhhHxQ_g2PkWZ_fGzWl9_zI4FYy2nSTznMbzB8fk5FzJjBfhSgsLMk/s1480/gppslx3wyaadvzi.jpg

ព្រិលធ្លាក់ខ្លាំងពេកធ្វើឱ្យកញ្ចក់បង្អួចមុខរបស់បន្ទប់អាកាសយានិក និងផ្នែកខាងមុខយន្តហោះខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ហេតុនេះ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះឆ្លងកាត់ខ្យល់ព្យុះដោយមើលពុំឃើញផ្លូវ ដូចគ្នានឹងមនុស្សពិការភ្នែកដែរ ។ នៅទីបំផុត ពួកគេក៏អាចចុះចតយន្តហោះនៅអាកាសយានដ្ឋានដោយសុវត្ថិភាព ដោយប្រើប្រាស់ប្រព័ន្ធបញ្ជា និងឧបករណ៍ជំនួយ ។

ក្រុមហ៊ុន Austrian Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះ Airbus A320 ជើងហោះហើរ OS434 ខូចខាតធ្ងន់ធ្ងរដោយសារព្រិលធ្លាក់លើក្នុងពេលធ្វើដំណើរចេញពីទីក្រុង Palma ទៅទីក្រុង Vienna ។ ហេតុការណ៍នេះកើតឡើងក្រោយយន្តហោះជួបខ្យល់ព្យុះ ខណៈហោះជិតដល់ទីក្រុង Vienna ហើយអាកាសយានិកបញ្ជាក់ថា មើលពុំឃើញផ្លូវក្នុងរ៉ាដាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSE2PLvn9IGr7P0RM_mE6QLOLhCCOC0SinQH_KW9454NGNtdczZvBHCS8dSGxkZAzweqHfZcxcPh7jhxzHUyTMGoSiqZPMMr9p4Ty0230w3orckRuw6pOzNEoHsxygmhN3MQwGgrnmFC3fsf9LvJZ51omBxtkjburTs4kMRdw4klAy1lp8vdPHXNTVCA/s1024/hailstorm-damage-austrian-airlines-comp_05a152.webp

សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារជំនាញនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀតដើម្បីវាយតម្លៃការខូចខាត ។ រីឯអ្នកដំណើរពុំដឹងថា យន្តហោះខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរឡើយ ។ ប៉ុន្តែពួកគេដឹងរឿងពេលចុះពីយន្តហោះ គឺឃើញភ្នាក់ងារសង្គ្រោះបន្ទាន់មកចាំទទួល និងឃើញយន្តហោះខូចខាតផ្នែកមុខ ។ អ្នកដំណើរនិយាយថា ក្រុមអាកាសយានិកបានបំពេញតួនាទីយ៉ាងល្អដើម្បីនាំយន្តហោះចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbNC3gajZ8942YdZZXvFHC5I7tiUNl72SIOvNgpMg3J38T6j0q1hr1mHBQkFSDNnd-PGDzB9rQh1FB0SXsvn9YH-Aymw7ZmjDr3iG9fCI4-lRdG0KFlPLyRHnjbyelwLiRyDeoh5UnlGVHu3d5iCRrMid_lXt5Z_2QhW0QVFMnkJ0eR3b3SoXMAbr_PM/s1280/photo_2024-06-12_09-31-40.jpg

គេចាត់ទុកថា នេះជាសំណាងល្អមួយដែលគ្មានអ្នកដំណើររងរបួស រីឯយន្តហោះនឹងផ្អាកដំណើរការបណ្តោះអាសន្នរយៈពេលច្រើនសប្តាហ៍ ។ ក្រុមហ៊ុនអាកាសចរណ៍ពុំបានប្រកាសច្បាស់លាស់ថា ពួកគេនឹងជួសជុលយន្តហោះនេះឬយ៉ាងណាទេ ប៉ុន្តែបើតាមការសន្និដ្ឋាន គឺការជួសជុលនឹងចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ៕