មរណភាពគូដណ្តឹងមួយគូដែលជិតចូលរោងការទៅហើយត្រូវជនដៃដល់មានងារជាឧកញ៉ាបាញ់សម្លាប់ក្នុងផ្ទះផ្តើមចេញពីបញ្ហាបន្តិចបន្តួចបានធ្វើឱ្យសាធារណជនស្លុតចិត្តយ៉ាងខ្លាំងសឹងពេញមួយនគរ។ តារាស្រី មាលា កូនខ្មែរកាត់បារាំងបានសម្តែងការតក់ស្លុតឥតឧបមា តាំងពីចាប់អាជីពជាតារាម៉ូដែលនិងលើកឡើងថាជនរងគ្រោះឈ្មោះ លីសុង ជាមនុស្សខំប្រឹងទាំងថ្ងៃទាំងយប់ដើម្បីអនាគត ខណៈតារាចម្រៀង ម៉ុង ម៉ានិត និង រ៉េននី ដារ៉ា ក៏រន្ធត់ចិត្តដូចគ្នាចំពោះហេតុការណ៍បាញ់សម្លាប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjABbTIBSyyNxZX8fD1myeT5z979niPWQyvbLQ8ImlrtqSoPQ524smClfznB80RaZOpVsDGACxnbLbDPvncESRfJUMeuFnicpuUmob1qCzxnkVO1a5nWKpX3LHmFt9AFRYqYNBDYo55rKnQsowrLWj1kl6RoESXGKVjKw1st2L5kOyorGOd_pv4ADFNjS0/s1351/image_2024-06-18_09-02-47%20(2).png

នៅលើបណ្តាញសង្គមរបស់តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានពោលយ៉ាងសោកស្តាយថា « Lysong អូនអើយ ធ្លាប់ធ្វើការជាមួយគ្នាប៉ុន្មានដង ពេលនេះទទួលដំណឹងមរណភាព។ សូមចូលរួមសោកស្ដាយផង May your soul rest in peace ឮមកថាទាស់ជាមួយអ្នកជិតខាង មិនដឹងថាពិតឬអត់ទេ។ ព្រះ! រឿងតិចតួចសោះ ឱ! ប្អូនអើយប្អូន។ សូមវិញ្ញានកន្ធទៅកាន់សុគតិភពណាអូន។ សូមអធ្យាស្រ័យោគយល់គ្នាឱ្យបានច្រើន រឿងធំឱ្យទៅជាតូច រឿងតូចឱ្យទៅជាគ្មាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmaQd0gzpk0lO4YA3xmji-MF4xCWzpZSu_zcEr1X_UEo5s5Nd1o-nJpl9djxRsygYucWGEE5OJBGDn_Yq4H2qcA-B5oZL548CgMYdqg5Zbkq2Hi70PZO5eo3jP6SbErWzVnabn41McQvmu9Yl9umLpWYABCzOqW3NDJhCPns4DE4_VjXGXriDmatV0BGs/s2048/image_2024-06-18_09-02-50.png

រ៉េននី ដារ៉ា Influencer ទើបតែទទួលពានរង្វាន់ពីប្រទេសសិង្ហបុរី ក៏បានចូលរួមរំលែកទុក្ខនិងបង្ហាញការសោកស្តាយដល់ជនរងគ្រោះដែរថា «ជាក្មេងប្រុសម្នាក់ដែលខិតខំដើម្បីជីវិត ជាក្មេងប្រុសម្នាក់ខិតខំដើម្បីគ្រួសារ ហើយក៏ជាក្មេងប្រុសម្នាក់មិនដែលត្អូញត្អែរនៅក្នុងការងារ សូម្បីតែមួយដង។ ខំប្រឹងដើម្បីជីវិតសុំតែម្យ៉ាងគឺក្តីសុខរបស់ក្រុមគ្រួសារ ប៉ុន្តែឥឡូវនេះគាត់បានចាក់ឆ្ងាយហើយ លាទៅរហូត ពិតជាសប្បាយចិត្តក្នុងអំឡុងពេលបួនឆ្នាំកន្លងមកដែលបានស្គាល់ លីសុង អរគុណសម្រាប់ការរួមការងារដោយចិត្តល្អនិងគោរព សុំជូនពរឱ្យ ឡុង លីសុង ទៅឱ្យបានសុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgch69-lI1MyTHJprUVxnjwIEL88s4_xrEGWZd1B0Hgn-pL7TtnodzkRLwi7Cl4ygR-e_ZN46AxiJ8C-B-xpQvk8NOUVbAtamug1GAzP2fvqFYW2gEp2ub11a5Be6mUBn4WCU4T_Fg2jzGXWQRhBFrqnoHY7DOETumxZukMmNF_01_jSKrwiqLoLvvUMms/s1800/image_2024-06-18_09-02-48.png

តារាម៉ូដែលខ្មែរកាត់បារាំង មាលា វិញក៏បានសម្តែងការតក់ស្លុតចំពោះដំណឹងមរណភាពរបស់ លីសុងនិងគូដណ្តឹង ជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំនៅតែមិនជឿថារឿងនេះបានកើតឡើង អ្នកទាំងពីរមានច្រើនទៀតដើម្បីរស់នៅ ហើយអ្នកទាំងពីរខិតខំធ្វើការ និងពោរពេញដោយក្តីសុបិន… ឡុង លីសុង ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីអាចបង្កើតអនាគតដ៏ល្អ… គាត់មិនបាន មិនទាន់មានពេលវេលាដើម្បីរីករាយនឹងជីវិតរបស់គាត់នៅឡើយទេ។ ដំណឹងនេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ចាប់តាំងពីខ្ញុំចាប់ផ្ដើមអាជីពជាតារាម៉ូដែលជាមួយគាត់ និងធ្វើការជាមួយគាត់អស់៥ឆ្នាំ។ ខ្ញុំក៏បានរៀនពីការថតរូបផងដែរ។ ខ្ញុំសែនសោកស្តាយណាស់ ខណៈខ្ញុំមិនទាន់ពោលពាក្យអរគុណសម្រាប់អ្វីៗគ្រប់យ៉ាងនៅឡើយសម្រាប់គាត់ ខ្ញុំពិតជាសង្ឃឹមថាយើងនឹងអាចរកឃើញអ្នកដែលសម្លាប់អ្នកទាំងពីរ សូមសម្រាកនៅទីឋានដែលស្ងប់សុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPSvJEbuESTvwISF4-zJC6iEvguhjdVR6lrXZb0OhGdgnoXEgI9kfgOKZGVftAuWfeoQF8Na_8WqlkROc2v0WhK2Tp6JHLTt2y_-9kSuY9yEL9p27WFUj0TTV7JQHfutvWFAxslHLJ612LuZDs9L_SVFsdWqrojufMXqnVHwZdjYMozkcbqlLnKGfBSQ/s1280/image_2024-06-18_09-02-46.png

គួរបញ្ជាក់ថា ជនដៃដល់ ស្រី ស៊ីណា ដែលមានងារជាឧកញ៉ា ព្យាយាមរត់គេចបទល្មើសរបស់ខ្លួនក្រោយពីបាញ់សម្លាប់មនុស្ស៤នាក់ដល់ស្រុកអង្គស្នូល ខេត្តកណ្តាល ប៉ុន្តែត្រូវសមត្ថកិច្ចក្របួចបាន។ ចម្លើយរបស់ជនដៃដល់បានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងព្រោះតែរឿងបន្តិចបន្តួចផ្តើមចេញពីអ្នកជិតខាងឈ្លោះប្រកែកគ្នារឿងស្នួលខោអាវ និងជនរងគ្រោះប្រើសម្តីអសុរោះទៅកាន់ជនដៃដល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI467i6S64JE44CZkDrO_nGvDZelMDaq776fMCJ1qZVpSJv2s0sx7c8yR9MeGucfFvCnyPc1106195Z88wHrxjNDrhiUMhpgmQP-hYDH7DzhyTOA8W3eXabKsKL2vocuCCABZWcNnognLIqy-NDet35y4cD-AcYdUUOtw6ZA5DrS7PMfu-xXsBGiQNnC8/s760/image_2024-06-18_09-02-49.png