នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ ​សាន់​​រ៉ាយ​ ក្នុងបរិវេណបុរីប៉េង ហួតបឹងស្នោរ ដែលមានភ្ញៀវកិត្តិយស និងប្រិយមិត្ត​អ្នកសារព័ត៌មាន​ជាច្រើន​បានចូលរួម ក្នុងកម្មវិធីដ៏ពិសេស​នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW4tdgS-I1P87wFsIFzmvqB2vAcw-I7inP8Osf6LXL7QymVl6lDW9tbHPEW9b_Tt28hI3rEQQrX8cpdIVlEeIaIkDxa9ow0ei3u1WbvyMJEMtmXsje57Wv-0MJM85gwTrYzOi33hk9ukYEswX6WlYm5B7k0CxhepG4O5lIEVWCEJx2YxMfsTwGmgjfVMU/s2048/1.jpg

ឯកឧត្តម ទៀ ស្យាម ស្ថាបនិកនៃក្រុម Cambodia Car Culture បានមានប្រសាសន៍ថា៖ “សម្រាប់រថយន្ត Ford ក្រោយពីបានធ្វើតេស្តជាច្រើនដងហើយ គឺខ្ញុំអាចសន្មត់ថាពិតជាខ្លាំង និងមានសមត្ថភាពខ្ពស់មែន ដោយយើង​បានឃើញហើយ នៅពេលយើងធ្វើការបើកបរឡើងចុះ និងមានលក្ខណៈហោះជាដើម គឺ​គ្មាន​​អ្វីជាបញ្ហា​​ទាំង​អស់សម្រាប់រថយន្ត Ford ។ នេះគឺការបញ្ជាក់ច្បាស់ថា រថយន្ត Ford គឺរឹងមាំ និងគ្មាន​អ្វីជំទាស់នោះ​ទេ”

ក្នុងថ្ងៃដ៏ពិសេសនេះ ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះឡើងសម្រាប់អោយបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ថ្មី ក្នុងការបើកបរសាកល្បងរថយន្តFord គ្រប់ម៉ូឌែលទាំងអស់ដូចជា៖ Ford Territory, Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, និង Ford Ranger Raptorhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyExcZVHmo-kzTVy_YhHDlUgmgYQhAwG0OA4Ng9wFTRx_hQNaT57Z0nAGvi1OAm4ZVmNX4D_6WaL1wAtvdTj1HLx6oD7YDlw2MYWK2hKxTU0TZHLnbJT-VzIx4S2LXiTOefX_lcfTUNeXLlOry54oR9XRvU6YA8AKFzbzTL1wqxW6YUsRJR1o2c9Skttc/s1580/2.jpg

សម្រាប់ការបើកបរសាកល្បងគឺមានផ្លូវធម្មតា និងផ្លូវឧបសគ្គ ដែលរួមមានការបើកបរលើផ្លូវភ្នំឡើងចុះ ផ្លូវខ្សាច់ និងផ្លូវឧបសគ្គ ​(Off-Road) ផ្សេងៗទៀត ទៅលើប្រភេទ Pick-up ដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor និងប្រភេទ SUV ខ្នាតកណ្តាល ដូចជា Ford Everest ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖
លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJTpGLGlWaeaEadkrRRNs9kMRYOQEn8skVlOxM137WzjTGU5KPJPWD1hQi6ia4ujHdapIpBhzSaZeO2BRefOuYvcZAxXGyAXN5xttx9AgoliG6NEtcz4Gji8uRzL0UApJIWjUCie9Gx6LTzYY4xLMrO9DV5-SLBGw6gaqjFewGPGyrXOsEBGniD1N_Ow/s1581/3.jpg

លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance
និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍​បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួល​បាន​​បទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរ​ពី​អ្នកជំនាញបរទេសមកពីបរទេស ដោយប្រើប្រាស់មុខងារ Baja Mode។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfwHflZX9pCDiZAlRb_qB9CweSWMaUYwf-lIcaisLmFd_gWYPqrhijjoJ4gsDt9Y6C-2mGNU_DfEby_E3b9DJN2FdN396dU5Ti6Nh1UhKO-tBVPRIM-f3DpIQx814Y6dTEBo6FIYecAVtkxuxb7q7bNL19bBp8Ukm3_gvflSyqETseCNqwQ41tDQ-YIMM/s1581/4.jpg

អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Mode សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Mode របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗ​របស់​រថយន្ត Ford ដូចជា៖
ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
ដំណើរការនៃប្រអប់លេខអេឡិចត្រូនិច 10​លេខអូតូ E-Shifter
និងបច្ចេកវិទ្យាផ្សេងៗទៀតរបស់រថយន្ត Ford ដែលមានបំពាក់ក្នុងកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.4 អ៊ីញ និងអេក្រង់ Touch Screen បញ្ឈរទំហំ 12 អ៊ីញ ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងមានបំពាក់មកនូវប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងមុខងារ Off-Road Screen ផងដែរ។ មិនតែប៉ុណ្ណោះ រថយន្ត Ford ក៏មានបំពាក់មកនូវបច្ចេកវិទ្យា​ SYNC 4A ជំនាន់ថ្មី​ អាចភ្ជាប់នឹង Apple CarPlay Android Auto & Google Map តាមរយះWireless ដែលវាជាភាពងាយស្រួលសម្រាប់អ្នកបើកបរទាំងអស់ ហើយថែមទាំងមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រួមជាមួយរន្ធសាក USB Type A និង Type C ទាំងខាងមុខ និងខាងក្រោយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilADP8mAIfZZsMHrvDG2ZiTqoYXd9sA5Jt5azcbQ8YSYO_6K3yYlkWDjRJO8t7heHsGd8tpHxordLxOHNoT7bpgvhEpwTCP-TSIjU6T32VYl8hGLz5RPIyQRLSYryB43ze6Yg8VUjzW5KVDITdsyxfv7-A6EB3y-ooBCqi3gKI4bn_3e2UY7BRnOS8Y70/s1578/5.jpg

លើសពីនេះទៅទៀត រថយន្ត Ford ក៏មានបំពាក់មកនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាព​ទំនើបៗជាច្រើនរួមមាន៖
ប្រព័ន្ធប្រព័ន្ធចាប់ហ្រ្វាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្ត
ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ
ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
ប្រព័ន្ធផ្តល់សញ្ញាដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត
ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5Zyx78ApR6Q38J0RLQiHE_6usdxl6__3Ok2SDf9df1DpYWBSp6hm3L5USkcIp8zpwAaUepUq_YAR_3pS0vsQGmDOURnXw21ig07uIuWT6p0Zd5wWcZNJc6T9pQi963FMXJvIVTrPKMmXxg0SaRU8xLw-uzTz9A0_VSFtKX40vj5pO02KaLyNh21ynWM/s1581/6.jpg
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត
ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត
ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUpm6ZuIo5KmetI51Zs6dslJtkJVBzjd-QH34_k-hTQDhu_PEFbiP1Ny4OePne0kR1aH8GaCLCCvZ6m5XRuuZciTDxnsuTpYG4YP3hfXsE7YP_0KtpuHhdTNW_Z9EcHdZHyRhumrriWLONxNc6WVxqTw9l1WBWB8HefLYaa6yUzyceOupX_Fa5eL1p_Nc/s7008/7.jpg
ចំណុចលើសគេរបស់រថយន្តFord Ranger Raptor គឺ៖
ម៉ាស៊ីនសាំងជំនាន់ថ្មី Twin-Turbo 3.0L V6 EcoBoost
បូម Fox 2.5អ៊ីញ Live-Valve Internal Bypass Shock Absorbers
បំពង់ស៊ីមុំាងចំនួន 2 ដែលធ្វើអោយមានភាពស្ព័រ
មុខងារភ្លើងបំភ្លឺជុំវិញរថយន្ត (Zone Lighting)
សំបកកង់ Off Road ទំហំ 33អ៊ីញធន់រឹងមាំគ្រប់ស្ថានភាពផ្លូវ
ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Normal, Comfort, Sport)
ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Normal, Sport, Baja)
ប្រព័ន្ធកំណត់សម្លេងស៊ីមុំាងរថយន្ត (Quiet, Normal, Sport, Baja)
ប្រព័ន្ធកំណត់ និងគ្រប់គ្រងការបើកបរសម្រាប់ផ្លូវមានឧបសគ្គ Trail Control
និងប្រព័ន្ធពិសេសៗជាច្រើនទៀត!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlf7oka04XseoiUUSfdJiWt3yzp304_pNWxS4KSsX0rRuZ3IXVgHW6mVRpch2bMaLL0FmMJvqQTxgzlvSu2UIg6CIIwrlEtf11Bsh1tP0WBrE1vZV-WV7zmsls0uUPr3CU-MAmBnzUNCtaQSwyZqEtMXDCqdK94_7L1lSwT9c6VWkh3i9gAJ-elqe1g64/s7008/8.jpg
សម្រាប់រថយន្តFord Territory Dark Edition ក៏មានបំពាក់មកប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាព​ទំនើបៗជាច្រើនរួមមាន៖
មុខងារបញ្ឆះ​ និងពន្លត់រថយន្តពីចម្ងាយ តាមរយៈ Smart Key
មុខងារចងចាំផ្លូវត្រឡប់ក្រោយក្នុងប្រវែង 50m ចុងក្រោយ
ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាលជើង
ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្ត ពេលមានភ្លៀងធ្លាក់ និងអាចចុច​បើក/បិទពីចម្ងាយ
ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវៈ ធម្មតា, សន្សំសំចៃ, ស្ព័រ, និងឧបសគ្គhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfnEe8eeqm7KDoNaorDi1L1HWpIsJVGKWqG08r1Z36489_n0XkoGINaCzEoo1FEHZYo0mleywSXPKmWcd6dgy1IFHpFllh-pyY7k3HLMyXe1ZA_UR8clffNzlQY8cdJlLHkdSFzdhHt6VJdZaqihH8iHi1fBpgteNaSSKcHtolIeEN7qSqrYSaA_wQ4o/s7008/9.jpg
ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ
និងប្រព័ន្ធពិសេសៗជាច្រើនទៀត!
ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញ និងសេវាកម្មចម្រុះជាច្រើនមុខ រួមទាំងការប្រគំតន្ត្រី ដែលរៀបចំដោយបុរី ប៉េង ហួត ថែមទៀតផង​។ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈលេខទូរស័ព្ទលេខ 078 333 748 | 016 333 785https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ZosjMNqPRlyHe1KPPV_yV-JMyoqZr3Gjmmr7HHV1psjG4vxQLAB0miVgdrwD1rlJOZyRgpt1Pppskl-Bv6xsyYqWGDaOG7SGPrXHCgjm2dS1ahfajQBFFRXvCcyvlgc29_Xp3hIAbBmP5SQXC-QZp9wDJ4E6SuGBE2vVQrvbuD-FgOabnSdAxCs73s8/s1581/10.jpg