Home ព័ត៌មានជាតិ ជី ដេវីត និង ទេព បូព្រឹក្ស គាំទ្រពេញទំហឹងចំពោះ អ៊ិន លកិ្ខណា ជា Miss Cosmo Cambodia...

ជី ដេវីត និង ទេព បូព្រឹក្ស គាំទ្រពេញទំហឹងចំពោះ អ៊ិន លកិ្ខណា ជា Miss Cosmo Cambodia 2024

89
0

ក្នុងដំណើរដែល ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាទៅទីក្រុងប៉ារីស អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 ក៏បានទៅជូនដំណើរអ្នកទាំងពីរដូចគ្នា។ អ្វីដែលកាន់តែចាប់អារម្មណ៍តារាចម្រៀងល្បីទាំងពីររូបបានបង្ហាញការគាំទ្រពេញទំហឹង នឹងទៅលើកទឹកចិត្ត លក្ខិណា ដោយផ្ទាល់ក្នុងការតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlHBqLPLOpd0D-CsDnB97C3dbOcodbg98WgrHm_eq3yJzq3xi04sAbj0zMaeaOy6tTamn9P_K3R-DrkPyniUY1CjZb4qA4Oo3BnwrANwgtN_Rh_gVOjU2c87udiubUQwkcI5F9tutJ92EONzMoOKD8TUra9Q7JIeiGU1AafAVBxfm-qtzLmkz9RurIbw/s2048/image_2024-06-20_11-39-21.png

អ្នកគាំទ្រវិស័យបវរកញ្ញាជ្រាបមកហើយថា បន្ទាប់ពីលោកស្រី អ៊ឹម សុគន្ធា PD Miss Grand Cambodia ទិញសិទ្ធិបានសម្រេចក្នុងការរៀបចំកម្មវីធី Miss Cosmo Cambodia 2024 បណ្តាហ្វេនៗបានជំរុញឱ្យអ្នករៀបចំកម្មវិធីថ្មីនេះតែងតាំងកញ្ញា អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 ជា Miss Cosmo Cambodia 2024 ចេញទៅប្រកួតតំណាងប្រទេសតែម្តងដោយសម្អាងទៅលើបទពិសោធនិងចំណុចមួយចំនួនដែលបវរកញ្ញារូបនេះមានស្រាប់ថែមទាំងមានអ្នកគាំទ្រនៅវៀតណាមច្រើនទៀត។ ថ្មីៗនេះ លក្ខិណា ក៏បង្ហោះរូបថតប្លែកៗជាច្រើននៅលើបណ្តាញសង្គមហាក់ដូចជាកំពុងសម្ងំធ្វើអ្វីមួយឱ្យហ្វេនៗរបស់នាងភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhePH9SDYX-cT_6-J2aKAPf1LApM3PzyzlSJQ971YpgCl89fo41CJwZN7gbHu4KvmzNtVMFAdcC3ci3B33W-Yk2R4X-CTChpl42MYfbU_J-YidBd110JIeMG2p8OTOTuia1I8h5nTcLtyzvIEVCpbCYUoNVKNIm5kLuQgLEGHY1Wbk9YFVM-F3BW2hDLfg/s2048/image_2024-06-20_11-39-22%20(2).png

ជាមួយគ្នានេះដែរ នៅអំឡុងពេលរៀបចំចេញដំណើរពីទឹកដីកម្ពុជាទៅទីក្រុងប៉ារីស ប្រទេសបារាំងរបស់ ជី ដេវីត និង ទេព បូព្រឹក្ស បវរកញ្ញា អ៊ិន លក្ខិណា ក៏បានមកជូនដំណើរដូចគ្នា ខណៈពួកគេរាប់អានគ្នាយ៉ាងស្និទ្ធស្នាល។ លើសពីនេះ ទៅទៀត ទេព បូព្រឹក្ស បាននិយាយថា Miss ដែលសម្តៅដល់លក្ខិណា ក៏មកដោយបន្លឺសំឡេងថា Miss អ្វី? ហើយ ជី ដេវីត បានបន្ទរថា Miss Cosmo ។
ទេព បូព្រឹក្ស បន្ថែមទៀតថា ជួបគ្នាឆាប់ៗ Miss Cosmo បើលក្ខិណាទៅប្រកួតននាងនឹងទៅគាំទ្រទួលមកុដទៅគាំទ្រ លក្ខិណា តែម្តង។ ចំណែកឯ ជី ដេវីត ថាលោកមិនទៅនោះទេតែ យកវ៉ាលីទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNp-Aj2dpL62Qq6w4T3QsBAwblbFH9VQCwmcdILVwaYv_dB5pr-bBW0-RpIzR5rlsmY2fpPTCbfQuT2nvGkH2XL1hW7yxJ0WuGf9FBOw94wQfdvqHljLWaslgbpSwgrQJG6okULHbrsD9EDWCAmXxiKLfEdwwvdStKAeVG3vGQL_SEq2IEuabIGQ4TXTU/s1905/image_2024-06-20_11-39-24.png

មិនមែនតែតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះទេគាំទ្រនាង ប៉ុន្តែអ្នកគាំទ្រជាច្រើនទៀតសុទ្ធតែគាំទ្រនិងជំរុញចិត្តឱ្យអ្នករៀបចំកម្មវិធីលើក លក្ខិណា ជា Miss Cosmo Cambodia តែម្តង ប៉ុន្តែលទ្ធផលផ្លូវការមិនទាន់បានប្រកាសនៅឡើយខណៈមានដំណឹងល្ហែងៗមកថាជ្រើសចេញពីTOP10 Miss Grand Cambodia 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDH-u0g9umkoIkKdMsATk3zcQfmjo1m24N3wjYO8UVQpdIY1LCzReXqfNGVuU_TMGDLlZLp4wdi4IT9WWEkZPxigzWfGOVXyVPXvtvpEj47Z1fOUyVClfdELUwULaKGboJUUrPBItVACD47K9vWI4cTrlkcgB7h0ByN9Lux6p8UXfO8QQrGLixpax_UKs/s2048/image_2024-06-20_11-39-19%20(2).png

លំដាប់រងទី២ Miss Grand Cambodia 2023រូបនេះ ធ្លាប់បានតំណាងប្រទេសម្តងក្នុងការប្រកួត Miss Supranational 2022 និងការប្រកួតប្រជែងក្នុងស្រុកជាច្រើន។

គួរបញ្ជាក់ថា Miss Cosmo 2024 នឹងត្រូវប្រព្រឹត្តទៅនៅដើមខែតុលា ឆ្នាំ២០២៤ លើទឹកដីប្រទេសវៀតណាមដែលមានការចូលរួមពីជាង ៧០ ដែនដី និងប្រជាជាតិជុំវិញពិភពលោក ដោយមានតំណាងមកពីប្រទេសនានាគ្រោងនឹងមកដល់វៀតណាមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤៕