Home ព័ត៌មានអន្តរជាតិ លោកនាយករដ្ឋមន្ត្រីថៃជឿថា ការចែកប្រាក់ពលរដ្ឋម្នាក់១ម៉ឺនបាតនឹងជួយស្តារសេដ្ឋកិច្ចជាតិ

លោកនាយករដ្ឋមន្ត្រីថៃជឿថា ការចែកប្រាក់ពលរដ្ឋម្នាក់១ម៉ឺនបាតនឹងជួយស្តារសេដ្ឋកិច្ចជាតិ

57
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានស្នើកញ្ចប់ចំណាយថវិកាឆ្នាំ២០២៥ ទៅកាន់រដ្ឋសភា ចំនួន៣លាន៧សែនលានបាត ដើម្បីយកមកចែកជូនពលរដ្ឋតាមគម្រោង «Digital Wallet» ។ លោកបានថ្លែងក្រោយកិច្ចប្រជុំថា លោកនឹងផ្តល់ប្រាក់ឱ្យដល់ដៃពលរដ្ឋ ហើយវាជាការស្តារសេដ្ឋកិច្ចជាតិ តាមរយៈលំហូរសាច់ប្រាក់ពីរដ្ឋាភិបាលទៅវិស័យឯកជន ដោយជំរុញការចាយវាយ និងទទួលសេវាកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVhnqk-3qVRo1OY-y8keU7bnDND-Gjmq4d4fHeZRYFZCXlYX8Kxk3ImnlPMHEqafg0ecQ7ubF1sWsArfAvakhVoUL-nrcPGt6Yokg8PdgIzvEZ67StSC8FUJODTJKyXoySfdtWKghYROp2K9h2YAg6cBi4SKCjerJSRC7OUJ1Z0SuMmlKt0S37_GL7F4/s1799/F6g7FdgbYAAD8QF.webp

លោកនាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់សភាតំណាងរាស្ត្រ ដើម្បីពិចារណាលើសេចក្តីព្រាងច្បាប់ ស្តីពីការចំណាយថវិកាប្រចាំឆ្នាំ២០២៥ ហើយលោកថ្លែងថា គណបក្សប្រឆាំងមានមន្ទិលសង្ស័យចំពោះការប្រើប្រាស់ថវិកាក្នុងគម្រោង «Digital Wallet» ថា តើការចំណាយប្រាក់នេះនឹងជួយសេដ្ឋកិច្ចជាតិដោយរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rz__a3_pD0lG2ravHFENFQo0jAjSuJccZQTvWRgDqJKYFrICcrAL70SyxE_mb0CCCE_moxPtVVBFi0BJUlLYC5WFtvSxcAUt4hU5Z97Xn7VtjZctFBKbWMfd06YMqtrMdknFCO724jcD1UHq5HqmE-O3D_6P0e6yCKZfQvw4ee1sCc_xjbzYLUHNrVU/s620/0517221d-435e-4563-bead-d768341d8434.jpeg

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រាក់ក្នុងគម្រោង Digital Wallet នឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ ពីព្រោះរដ្ឋាភិបាលនឹងតម្រូវឱ្យពលដ្ឋចាយវាយប្រាក់នេះ ផ្អែកតាមអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ ក្នុងរយៈពេលកំណត់៦ខែ ហើយប្រាក់ Digital Wallet ចំនួន១ម៉ឺនបាត នឹងបានទៅដល់ដៃពលរដ្ឋ ចំនួន៥០លាននាក់ ។ យើងជឿថា ផ្នែកឧស្សាហកម្ម និង SME ទាំងអស់នឹងបង្កើនការផលិតដើម្បីបំពេញតម្រូវការចំណាយរបស់ពលរដ្ឋ ហើយយើងនឹងឃើញរូបភាពការជំរុញសេដ្ឋកិច្ចយ៉ាងច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqbHMzuVpPCnzoy2hOW4XRV-IUy4rTmWCEvGr8izHwCCsLmv7KQInLpu4IgL70HS6hTzQGK4yTShRVniY1hn0AduCfxbYGSlfoMDjaH87VyTEatipVPN-FpdM92a-YiAe3nxthabXnCYL1KfP9UUp3qzlL61ffNVGn4IGGf68nP0S7ES4UQcJy2nUMszA/s918/chinatown-in-bangkok.jpg

ចំណែកមតិមហាជនលើកឡើងថា ចាប់ពីឆ្នាំ២០២៧ រដ្ឋាភិបាលនឹងមានបំណុលសាធារណៈយ៉ាងច្រើន ហើយវានឹងជាបន្ទុករបស់រដ្ឋាភិបាលអាណត្តិក្រោយនោះ លោកនាយករដ្ឋមន្ត្រីថ្លែងថា បញ្ហានេះត្រូវតែធ្វើឱ្យមានតុល្យភាពទាំងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ។ យើងត្រូវជំរុញសេដ្ឋកិច្ចរយៈពេលខ្លី មុននឹងអនុវត្តគោលនយោបាយផ្សេងៗ ដូចជា ៖ ការវិនិយោគអន្តរជាតិ, ការជួលកម្លាំងពលកម្ម និងការលើកកម្ពស់ឧស្សាហកម្ម ។ ពេលនេះ បើមានគម្រោង Digital Wallet ជួយ វានឹងធ្វើឱ្យការវិនិយោគពីក្រៅប្រទេស និងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTPxhQJgWM00SkdOeoqmZU7mSUP7RCz8_Y22RqXpuun9gtpsbXIub_7sFzdPiDr6a_doDyf_Gp70kQ-_B22wv091jMkmsc3PTz0ylZiXxsanYmNdq7bVjmbz-YOKu0ttpWYmpyFWDxP5qH74KpxeZMxmMObTt9CzKZEEuqWKvBFjSEq-KreF-ZS0cWUM/s1280/photo_2024-06-20_16-48-23.jpg

ដោយឡែក ករណីទេសាភិបាលធនាគារថៃបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសថា រដ្ឋាភិបាលពុំគួរចែកប្រាក់ Digital Wallet ម្នាក់១ម៉ឺនបាតទៅឱ្យពលរដ្ឋគ្រប់រូបទេ ព្រោះវាពុំចាំបាច់ លោកនាយករដ្ឋមន្ត្រីថ្លែងថា វាគ្រាន់តែជាការយល់ឃើញខុសគ្នាប៉ុណ្ណោះ ដែលយើងត្រូវពិភាក្សាគ្នាបន្តទៀត ។ ក្រសួងហិរញ្ញវត្ថុនឹងកំណត់ពេលវេលាច្បាស់លាស់ និងដំណើរការចែកប្រាក់ដល់ពលរដ្ឋ ៕