Home ព័ត៌មានអន្តរជាតិ តើសណ្ឋាគារអណ្តែតលើអាកាសនឹងលេចរូបរាងនៅពេលណា?

តើសណ្ឋាគារអណ្តែតលើអាកាសនឹងលេចរូបរាងនៅពេលណា?

62
0

ប្រទេសយេម៉ែន ៖ លោក Hashem Al-Ghaili គឺជាអ្នកទំនាក់ទំនងផ្នែកវិទ្យាសាស្ត្រដ៏ល្បីល្បាញនៅប្រទេសយេម៉ែន និងជាអ្នកបកស្រាយអំពីបាតុភូតវិទ្យាសាស្ត្រក្នុងបណ្តាញសង្គមផ្សេងៗ បានបង្ហាញគំនិតថ្មីមួយ គឺការបង្កើតសណ្ឋាគារដ៏ធំអណ្តែតលើអាកាសឈ្មោះ «Sky Cruise» ។ សណ្ឋាគារនេះនឹងអាចទទួលភ្ញៀវស្នាក់នៅរហូតដល់៥.០០០នាក់ ហើយផ្នែកខាងក្នុងមានសេវាកម្មគ្រប់យ៉ាង ដូចជា ៖ ក្លិបហាត់ប្រាណ និងអាងហែលទឹក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZfqDTo38iHG3xvuGHFiVRzKsnJjNEb5T-ezhnn3xcVTgw0976KT7u4Ggc_fIq3VzXfHJBoBY6HCHiP3NIm-Uy9IwpyrFXRB6OpMC32Hl04X3lR0wjlmUfLYPY7zhKTli5fftmSCFXORN4l2Jx3LQGgcCS2_0RVio-zO_MT6lRLQAow3JEJ403Jn4S8I/s1200/16564535768403.jpg

សណ្ឋាគារនេះអាចអណ្តែតនៅលើអាកាសបានរយៈពេលជាច្រើនឆ្នាំ តាមរយៈការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ។ បច្ចេកវិទ្យា AI នឹងគ្រប់គ្រងការអណ្តែតលើអាកាសរបស់សណ្ឋាគារដោយស្វ័យប្រវត្តិ ព្រមទាំងមានម៉ូទ័រយក្សយ៉ាងហោចណាស់ ជាង២០គ្រឿង ដើម្បីជួយឱ្យសណ្ឋាគារអណ្តែតលើអាកាសបាន ។ ម៉ូទ័រនីមួយៗនឹងប្រើប្រាស់ថាមពលអគ្គិសនីពីម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ឬទទួលថាមពលពីការរលាយធាតុវិទ្យុសកម្មសម្រាប់ប្រើប្រាស់ជាថាមពលអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhry228IJrShCcUgdn7ew9S7Q6pZFuX-7MN_OKotDFT4JIHqRml11kUSZMgBMp5Nb400XMtEUI4V_a-SK29fgmMJDbRAbK_ynEtbhgad-HJeDbsaF4-OayC7sWzbG7rDYd1GDq-zpoXzfeizfGpc5YTPCUos3ttM91IlNfE_aXnyoUJdQnz-pOJApecC-8/s1280/photo_2024-06-20_14-39-50.jpg

ហេតុនេះ វានឹងធ្វើឱ្យសណ្ឋាគារ Sky Cruise អាចអណ្តែតនៅលើអាកាសបានរយៈពេលជាច្រើនឆ្នាំ ដោយពុំចាំបាច់ចុះមកក្រោម ។ រីឯគ្រឿងម៉ាស៊ីនដែលនឹងប្រើប្រាស់ក្នុងសណ្ឋាគារ គឺពុំបញ្ចេញកាបូនឌីអុកស៊ីតមកក្រៅទេ ហើយគំនិតថ្មីនេះត្រូវបានគេចាត់ទុកថា គឺជាការប្រើប្រាស់ថាមពលស្អាត និងពុំបញ្ចេញជាតិពុលបង្កផលប៉ះពាល់ដល់បរិយាកាស ។

ចំណែកនៅផ្នែកខាងក្នុងសណ្ឋាគារ គឺមានបន្ទប់ស្នាក់នៅ, សម្ភារៈប្រើប្រាស់, អាងហែលទឹក, ហាងលក់ទំនិញធំៗ, រោងភាពយន្ត, ភោជនីយដ្ឋាន និងបារ ។ គេអាចហៅសណ្ឋាគារនេះថា គឺជាទីក្រុងតូចមួយក៏បាន ដោយសារផ្នែកខាងក្នុងមានសេវាកម្មគ្រប់បែបយ៉ាងសម្រាប់ភ្ញៀវស្នាក់នៅ ។ លើសពីនេះ នៅតាមចំណុចជាច្រើនក្នុងសណ្ឋាគារ ភ្ញៀវនឹងអាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតលើអាកាសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXqgDxQOk02G95m1d8h2VL7rluXwAusi_Vbeg7LSzYRzjNnhZq5gw5-UWgQp-4jH01Ed8-EKVRqyAqAmIZ3oLFMY428TmqqJrE2XylXaYShj6BatTNAue6geklSkgR5kHqaYUTLgqMHMaQXvATvsQVOvYtyKhyphenhyphenccNGRkU8Y_7DYRELv9cef7vBhUyuEA/s1200/1200x628-template-4-2022-07-09T194510.418-1.png

អ្នកផ្តួចផ្តើមគំនិតបង្កើតសណ្ឋាគារអណ្តែតលើអាកាស លោក Hashem Al-Ghaili និយាយថា សណ្ឋាគារនេះអាចទទួលភ្ញៀវស្នាក់នៅប្រមាណ៥.០០០នាក់ ហើយពួកគេនឹងទទួលបានអារម្មណ៍រីករាយ និងបទពិសោធន៍ថ្មីក្នុងជីវិត ។ ភ្ញៀវអាចប្រើប្រាស់សេវាកម្មគ្រប់បែបយ៉ាងនៅទីនេះ ហាក់ដូចជាពួកគេកំពុងរស់នៅក្នុងទីក្រុងតូចមួយដែរ គឺពួកគេអាចជួបជុំមិត្តភក្តិ ឬបន្ធូរអារម្មណ៍ ខណៈផ្នែកខាងក្រោយសណ្ឋាគារនឹងមានកន្លែងមើលពពកគ្រប់ជ្រុងទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTBjqnd_cnV64V948VN9y3ZgRyAPsWt5ohnEEDk4s85BWT2cPp7pE4oQsGPkFgAmbce1JDcKKFG6agUEPTTUILTKHapKblqRHLZ1xD5sFuaFhmrZGe5puD_pKNOpdAWbpMZFpvo5zdfqq5DmkvNWDg8cciFz8EZ9HBGeEaMziSY4PTuNSheBhm-rILoas/s1000/5d5eec8f8b54435a.webp

លោក Hashem Al-Ghaili ជឿជាក់ថា សណ្ឋាគារនេះនឹងលេចរូបរាងលឿនបំផុត គឺមិនលើសពី២០ឆ្នាំទេ បើគិតចាប់ពីឆ្នាំ២០២៤ ពីព្រោះសមត្ថភាពរបស់មនុស្ស រួមបញ្ចូលជាមួយបច្ចេកវិទ្យាផ្នែកវិទ្យាសាស្ត្រកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ វានឹងធ្វើឱ្យការបង្កើតសណ្ឋាគារអណ្តែតលើអាកាសពោរពេញទៅដោយភាពច្នៃប្រឌិត ៕