Home ព័ត៌មានជាតិ សោកស្តាយ! ស្ពានឬស្សីកោះប៉ែន ត្រូវបានផ្អាកជាបណ្តោះអាសន្ន

សោកស្តាយ! ស្ពានឬស្សីកោះប៉ែន ត្រូវបានផ្អាកជាបណ្តោះអាសន្ន

135
0

ស្ពានឬស្សីកោះប៉ែន ត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGENLOfHSwtZv0uaBW_7pAV8vulCXnzH2cwpTBpyH_GIZROJEZKGZzhPIVcGDvt3PCteKZTn0P5efyrQY2GNeJ81D8WaOrh5LMbzMecSxrNVtHu4S-kJkngt5o0omvnx3XR9VBlJazqizY9ytxoE3C65ti7pezX6hGo1sy98UZ6OhQBJxZ1iD_mXpv9k8/s1717/448794789_1225413682229737_8727271731034922903_n.jpg

បច្ចុប្បន្ន ស្ពានស្ពាននេះ គឺជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ តែដោយមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះបណ្តាលឱ្យអជ្ញាធរ ប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយហេតុថាទឹកឡើងខ្ពស់ធ្វើឱ្យជន់លិច និងអាចបង្កហានិភ័យសម្រាប់បងប្អូនដែលចង់ដើរឆ្លងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje-17gzaOjGK2hhuF5ND_PKKRS86zA4SxUyVlN3dSL47kHwoenzo_eRydoa8Wcc3RXJgZA4EoTTpH5L8iU7v5yT-55ExDGucArr2WKy2j2OOwUwtJodFkvXLc50Dp7n1eKNvOY_x363-oAfHOPZDxPBkiJf-ZnE24RDJ4O3wYZtqa7wZxs2Bx6dUFFZW0/s676/Screenshot%202024-06-21%20112912.png

ហេតុដូច្នេះ សម្រាប់បងប្អូនដែលចង់ទៅលេងកោះប៉ែន ក៏អាចទៅកម្សាន្តបានដដែល ដោយត្រូវធ្វើដំណើរតាមស្ពានថ្មកោះមិត្តជំនួសវិញ។

គួរបញ្ជាក់ផងដែរថា ស្ពានឬស្សីកោះប៉ែន មានប្រវែងជា១គីឡូម៉ែត្រ សាងសង់ឡើង សម្រាប់ឆ្លងកាត់ទន្លេមេគង្គ ពីក្រុងកំពង់ចាម ទៅកាន់ទឹកដីកោះមួយចំនួនរួមមានកោះប៉ែន កោះមិត្ត កោះព្រលូង កោះសូទិន ជាដើម៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9oX_8Wc22pzofpI_qqM4L95FGBm4uWg7rEZcoYP7XgJ3jO9euL8P2sgAL6OTSpcWOdABvYDa5eryjoyYw21tt5UT3uhrQxAWPYUQf2AflzI1OiUTFh1YOdwRp4FAcZDtl_6JhBTKSppeVStDH_EM_FR7EOfKyGOt_mo-w8maQcoXmAwLbsDYYaoNxUEo/s1720/62262960_2363853823859988_7475810489050595328_n.jpg