ខ្សែភាពយន្តខ្មែរខ្នាតធំរឿង«បណ្តា.សារនាងរាត្រី» របស់ផលិតកម្ម LD Entertainment កំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាជននៅកោះតៃវ៉ាន់ រកចំណូលបានជាង ១.០០០.០០០លានដុល្លារតៃវ៉ាន់ ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក នៅត្រឹមបើកក្បាលសប្តាហ៍ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ3ffcmRtIqkQSUFeUytajmKZtBIykMp8thAzQb-kUsNqqBvvttbLekoiHnKC74YWHlw5j5M0UdrI7jc3GdbYVph1jrrOTEGkxLZgXvBknyMSTlrE6gY83FWj3F3MdQiBGQ_fOzwp5VuRv218I45h3jGKU2CNcmd6TvIEbthAUnkVdrgjL43682Aqg_7M/s1582/448461326_122178939158074103_6612759942894108317_n.jpg

រឿង«បណ្តាសារនាងរាត្រី» ទទួលបានភាពលេចធ្លោទាំងក្នុងនិងក្រៅប្រទេស ខណៈរួមសម្តែងពីព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តម ចេនណា, ជាមួយនឹងកញ្ញាស៊ី យូប៊ីន ,កញ្ញា Tharoth Sam ,តារាសម្តែងភូមាគឺលោក Paing Takhon រួមទាំងតារាខ្មែរជាច្រើនដួងទៀត។

ខណៈដែលសាច់រឿងនៃរឿងខ្មែរនិពន្ធមួយនេះគឺពិពណ៌នាកាលពីអំឡុងឆ្នាំ ១៩៨៣ ស្ថិតនៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ដែលមាននាងរាត្រីជាគ្រូពិការភ្នែកចាំនៅមើលថែក្មេងៗចំនួន៧នាក់នៅក្នុងបន្ទុក។ ទោះជាយ៉ាងណា ការចោទប្រកាន់ដែលមិនអាចប្រកែកបានមួយក៏បានកើតទៅលើនាងរាត្រី ទើបនាំឲ្យអ្នកស្រុកយកនាងទៅដុតទាំងរស់។ ព្រលឹងរបស់នាងរាត្រីក៏ស្ថិតនៅតែលតោល លងបន្លាចពេញអគារកុមារកំព្រា ខណៈដែលអគារទាំងមូលក៏ជាប់បណ្តាសារដោយព្រលឹងខ្មោច ហើយសោកនាដកម្មក៏បានកើតឡើងជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhqEffzQ0UXQ8ffYefwMrP3ToxCiElMvL7Axj01xg3bWVC2B31CjPukF-ovyRMjKR6Yv2iE-toi9sDinUqLYVZGOutlLvPmqdkt7-GL7GPdUmy_yG3CtZwkkn5tFT8Iw1yFDmcvapgjInEJ2Pbrd2DHapOJfAwJMzKoI1rbAzLxpxETRhWaXGudEkHAM/s1244/448483569_122178939110074103_2666258873138974317_n.jpg

តាមរយៈសាច់រឿងបែបរន្ធត់ព្រឺព្រួច ការដឹកនាំសម្តែងល្អ បច្ចេកទេសថត Perfect តួអង្គសម្តែងទៀតសោតក៏សមតង់គ្នាល្អបែបនេះ ក៏បានអង្រួនបេះដូងមហាជនគ្រប់ៗរូបទាំងខ្មែរនិងជនបរទេសកោតសរសើរររឿងស្នាដៃខ្មែរនិពន្ធមួយនេះមិនដាច់ពីមាត់គ្រប់ៗគ្នា។

យ៉ាងណាមិញ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមគេហទំព័របរទេសមួយដែលមានឈ្មោះថា Cai Chang Asia គឺបានចុះផ្សាយថា «អបអរសាទរ! រឿងបណ្តាសារនាងរាត្រី រកចំណូលបានជាងមួយលានដុល្លារតៃវ៉ាន់ និងបានក្លាយទៅជាភាពយន្តខ្មែរទី១ ដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តតៃវ៉ាន់។ ភាពយន្តនេះនៅតែកំពុងបន្តចាក់បញ្ចាំងក្នុងប្រទេសតៃវ៉ាន់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizr9N2_yx8Zpq6S8_cqi-xPH7b3odd9L425nr95JgBA3e0IzUbmMSHep6vdYphIr40Q7pQLwo6rddGTzMcRHt_v9TBfZj-0Ia-8Y2k4EZ1-g4NWdlp-sDokp4U3QA4zeqVUXBEXcIV3tIo4DC1H7eWs1rvpwV_YKJklWn3lolMIEPfc-Cny110W6XACPo/s1080/448486916_122178939068074103_4254340523818849270_n.jpg

ជាមួយគ្នានោះ ប្រជាជនខ្មែរគ្រប់ៗរូបក៏បានចូលទៅបញ្ចេញមតិយ៉ាងពេញចិត្តនិងថ្លែងអំណរគុណជនជាតិតៃរ៉ាន់ជាពិសេស ដែលបានគាំទ្រនិងទទួលស្គាល់ស្នាដៃខ្មែរនិពន្ធមួយនេះ រហូតទទួលបានសមិទ្ធិផលដ៏អស្ចារ្យមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកុនខ្មែរផងដែរ៕