តារារ៉េប Sprite ដែលមានឈ្មោះកំណើត Sukkonlawat ជាតារារ៉េបថៃដ៏ល្បីអាយុ ១៨ឆ្នាំដែលមានបទចម្រៀងបានជាប់ចំណាត់ថ្នាក់នៅលើតារាង Billboard Global Charts ជាមួយនឹងបទ «Ton» ត្រូវបានប្តឹងដោយអតីតក្រុមហ៊ុនរបស់គេ ពីបទរំលោ.ភកិច្ចសន្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY7Q2z84MutZ9BNCXzDg2Bdj5lNXZ1itdDw9xzrc5QHy3692MYyGCDgD5uo3hKHe2KiXhSWgumQItnVbKQ44L97MeGAitWLL_rANJvN-AHVjls_EcwHlMnd8hvqaET02kJHbvMo0izCJZRLajSg1F_0Qw3lXyuJk-AGoM3ocDdLS2DxoadKHtvJyKY4Ks/s600/img-20210816-142811-25b277b5899ff4bfcd882abc3691af9e-a763b7fc0e3a61f7c0b936223c2c4bf3_600x400.jpg

ទោះបីជាភាពជាក់លាក់នៃជម្លោះមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ HYPE TRAIN ENTERTAINMENT អះអាងថា Sprite នឹងទទួលបាន ២០,០០០ បាត ប្រមាណ៥៤៥ដុល្លារសម្រាប់រាល់ការមើល ១,០០០,០០០ ដងដែលទទួលបាននៅលើ YouTube ដោយក្រុមហ៊ុនរក្សាបាន ៧០ ភាគរយនៃចំនួននោះ។

មេធាវីរបស់ Sprite មានឈ្មោះថាលោក James LK បានបង្ហាញនៅលើបណ្តាញសង្គម Facebook ថាក្នុងករណីនេះ Sprite នឹងត្រូវការការចូលមើលជាង ២ពាន់លានដង ដើម្បីទូទាត់សងការខូចខាតផ្នែកហិរញ្ញវត្ថុចំនួន ១៤លានបាត ដែលប្រមាណនឹងជាង៣៨ម៉ឺនដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJtGQq27DcUGzxCewIFzLhDowL9h8GEhEonLF1NjgOKP8VcsJZGhO1tPKhDQWrPXcV85K1zf2sGG0CVXW9YwygNlQVNHLCQDdxvVVR7KvXMTupVGOvJGnvAzn30a3edJ_qNepBbQxjY0v0F8Y0XjgcPkBTZzKnMpkjCLU3KOfJEzpPL8n4RhWTC6o0n3o/s2048/image_2024-06-20_10-40-58%20(3).png

ទោះជាយ៉ាងណាក៏ដោយ ឆាណែលដែលបានបង្ហោះវីដេអូចម្រៀងរបស់តារារ៉េបវ័យក្មេងរូបនេះបច្ចុប្បន្នមានអ្នកចូលមើលជាង ៤២១ លានដង មិនមែនជារបស់អ្នករ៉េបវ័យក្មេងរូបនេះទេ ឬយ៉ាងហោចណាស់ក៏មិនមែនជាវេទិកាដែល Sprite ទទួលបានប្រាក់ចំណូលដែរដែលនេះជាចម្ងល់ថា តើលុយ១៤លានបាតបានមកពីណា?

មេធាវីខាងលើបានបង្ហាញការអាណិតអាសូរទៅកាន់ Nong Sprite ដោយបានរៀបរាប់ថារូបគេគជាកូនល្អ ចេះដឹងគុណ និងពូកែនិពន្ធ និងច្រៀង។ តារារ៉េបវ័យក្មេងរូបនេះត្រូវបោះបង់ការសិក្សាព្រោះឪពុកម្តាយរបស់ខ្លួនមានប្រាក់ចំណូលទាប។ មេធាវី James LK ក៏បានកោតសរសើរឪពុកម្តាយរបស់ Rapper វ័យក្មេងរូបនេះដែលបានតស៊ូអត់ធ្មត់ និងគាំទ្រកូនអស់ពីលទ្ធភាពដោយបង្ហាញខ្លួនទាំងគ្រួសារជុំវិញបញ្ហាប្រឈមផ្លូវច្បាប់នេះ។ តាមដីកាចោទ មកកាន់តារារ៉េបវ័យក្មេងរូបនេះរំលោភកិច្ចសន្យាទោះបីជាភាគីឪពុករបស់ Sprite បានស្នើសុំលុបចោលកិច្ចសន្យាមុននឹងកូនប្រុសរបស់ខ្លួនល្បីលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUjOWOBfaNox5KewzMELZVM7-sXq4UUOk1ZnDEx9gzmJWrwf6krmFJEEPhVLQyCY1fgiAmJg2pbIXaDWIeuFOjFPhDVuFy1yojM1MGXauElC08CBq3OfWmXw4ubvmuIVHvoFgTSbMKvU-D82PBEQF_ojdRTjiuZ7JFLRNylR-1QBnLPloJoSTas2rdbs/s728/image_2024-06-20_10-40-58.png

ការរំលោភលើសិទ្ធិអ្នកនិពន្ធនៅតែជាបញ្ហាដ៏ចម្រូងចម្រាសនៅក្នុងឧស្សាហកម្មតន្ត្រី ជាពិសេសនៅក្នុងប្រទេសថៃ ដែលសិល្បករតែងតែប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់លើកម្មសិទ្ធិ និងសិទ្ធិក្នុងការបង្កើតរបស់ពួកគេ។ ជាក់ស្តែង ក្នុងឧប្បត្តិហេតុមួយដែលទាក់ទងគ្នានេះ កាលពីកក្កដា ឆ្នាំ២០២៣ តារាចម្រៀងថៃម្នាក់ក៏ត្រូវបានក្រុមហ៊ុន RS ប្តឹងទារប្រាក់ ១២ លានបាតដូចគ្នាពីបទរំលោភសិទ្ធិអ្នកនិពន្ធ បើទោះជានិពន្ធបទចម្រៀងដោយខ្លួនលោក។

Sprite ដែលបច្ចុប្បន្នចុះហត្ថលេខាជាមួយ Hype Train Records មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើបណ្ដឹងនេះទេ។ លោកត្រូវបានគេឃើញចុងក្រោយនៅសហរដ្ឋអាម៉េរិកជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនដែលសម្តែងនៅ Sabaidee Fest ក្នុងរដ្ឋកាលីហ្វ័រញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglsxZnVgWUs3MbLMtYy-FZAtG0k8luvxLp1TfPSm8_Au1e9eyuYDRZspcsjQ9jCCJpFYIvNSASCftYwhcepJl73IsfAY1pl_7jOmjDqzwjuyzs6BHRSFO_iUEwgZAIzaBTCUKy88K51yTRToMvnJbdXcQMP_IZmVKK4g2-duKuEH9PokXJg2NNVX5gv4M/s1800/image_2024-06-20_10-40-59%20(2).png

Sprite គឺជាតារារ៉េបវ័យក្មេងបំផុតនៅក្នុងប្រទេសថៃ ហើយក៏ជាតារារ៉េបម្នាក់ស្រលាញ់ពេញចិត្ត វណ្ណដា ដូចគ្នា ខណៈអ្នកទាំងពីររួមជាមួយ Rapper ប្រចាំប្រទេសថៃផ្សេងទៀតធ្លាប់សហការចេញបទចម្រៀង «Run The Town »កាលពីខែមេសា ឆ្នាំ២០២២៕