Home Blog Page 1082

ចង់ទៅលេងកោះ តែមិនចង់ទៅឆ្ងាយ សាកល្បងទៅកម្សាន្តបានកោះមួយនេះ នៅត្រឹមខេត្តកែប

0

កោះទន្សាយដែលមានទីតាំង ប្រហែលជា ៤គីឡូម៉ែត្រពីខេត្តកែប ជាកោះដែលមានទីតាំងជិតគេបំផុតមួយ សម្រាប់បងប្អូនភ្ញៀវទេសចរ ដែលមានបំណង់ចង់ទៅលេងកោះ ក៏ប៉ុន្តែមិនចង់ធ្វើដំណើរឆ្ងាយដល់ខេត្តព្រះសីហនុ ឬខេត្តកោះកុងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9E8DPibN02OTWhh6WVJuwQiY9PeU7eXm3DIHtd4v3wBr1AFo4hIvCnzTTOYT0Fim1bvqaue-I_RUmrQ6AnodpDb90iSQuENdL2ewS3NChg98OhR6LXW6hCUlSHmnqRZ8LQipa3_j9ISRRldYLInwcG7d-gkHOmyNCdtZBilUyGTp7VffbRRZQrIlOVs/s1024/250418tra1a.jpg

កោះទន្សាយនេះ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាមួយនិងទឹកសមុទ្រដ៏ថ្លា ដែលអាចមើលឃើញនូវ ផ្កាថ្ម ជាមួយនិងជីវចម្រុះ ជាច្រើនដែលរស់នៅក្នុងផ្កាថ្មទាំងនោះ។https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/92093072_1136148736726589_3275880773382569984_n.jpg?_nc_cat=104&ccb=1-7&_nc_sid=5f2048&_nc_ohc=rFj0tYnUU08Q7kNvgHntzJd&_nc_ht=scontent.fpnh1-1.fna&oh=00_AYBsmOudVU173Mw6ZgqdU6E7tUWPU4jLHh-sivcCBCBt2g&oe=66650903

ដើម្បីធ្វើដំណើរទៅកាន់កោះនេះ ភ្ញៀវទេសចរ ត្រូវទិញសំបុត្រទូពីសហគមន៍ដោយក្នុងតម្លៃមួយទូក១០មុឺនរៀល ដែលអាចជិះបាន៨-១០នាក់ ដោយធ្វើដំណើរប្រមាណ១០-១៥ពីផែ ទើបទៅដល់កោះនោះ។

នៅលើកោះនោះមានផ្ទះសំណាក់ប្រហែល ៨ទៅ៩កន្លែង និងមានផ្ទះអ្នកភូមិលក់ម្ហូប ឬគ្រឿងទេសផ្សេងៗដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoWHtzsDn3e6zdB69T2R1H6dwgK5D3RydL4xd48KfWmzhI_MxsUALY5FHu7jxeYjhxhy1Gz64aj-EQ9fT30ryg6xXsyoZ71aPJG0yUck_gM3y8QwQcTvtF1ibF7ed0Tw4UzTGOa9ddVYiZniyuHsesT0gpNOOGt6eVDGpYxzKqNl_4XQhjmEKAWTXpy64/s750/Lead-7.jpg

សម្រាប់ភ្ញៀវទេសចរ ដែលមិនចង់គេងផ្ទះសំណាក់ ក៏អាចសម្រាកបោះតង់បានផងដែរ ដោយអាចយកតង់ទៅដោយខ្លួនឯង ឬក៏ជួលបាននៅក្នុងតម្លៃសមរម្យតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg903T1zMRa5v_ecERNrbj14t3GjtjHl6YdtoJhJNRTMJY4xnR5Mwt0EznaRSP0hrlZrwGyCMjntRbVTzowg2fka-frZVpx2Sq-H47VcHIecRepKHZkxqwBLUmYqS9r4XvOcDTLIhdyzYyapziQampSFsuPS86kQvfuljB6bGgCwLqCuMNc8dKODin9l9Q/s600/rabbit_island_holiday_cambodia-600x340.jpg

ដោយឡែកចំពោះទឹក និងអគ្គិសនីប្រើប្រាស់វិញ ហាក់មានការលំបាកបន្តិច ដោយទឹកមានការឧស្សាហ៍ផ្តាច់ រីឯអគ្គិសនី បើកឱ្យដំណើរចាប់ពេលល្ងាច ទល់ព្រឹក និងបិទវិញនៅពេលថ្ងៃចន្លោះពីម៉ោង១០ដល់៥ល្ងាច៕

មិនធម្មតា! សណ្ឋាគារដ៏ល្អអស្ចារ្យធ្វើពីមាសសុទ្ធនៅលើពិភពលោក

0

បរទេស៖ Atlantis The Royal គឺជាសណ្ឋាគារលំដាប់ជាន់ខ្ពស់ដ៏ល្អប្រណិតនៅមជ្ឈិមបូព៌ាស្ថិតក្នុងទីក្រុងឌូបៃ ដែលសម្ភារៈនៅទីនោះដូចជា ក្រាស់សិតសក់ ច្រាសដុសធ្មេញ ឡាម និងរបស់របរផ្សេងទៀតសុទ្ធតែស្រោបដោយមាសទាំងអស់។
សណ្ឋាគារនេះបានបើកដំណើរការដំបូងនៅឆ្នាំ ២០២៣ បើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេលមួយឆ្នាំហើយ។ យោងតាម CNN ទោះបីជាសណ្ឋាគារនេះស្ថិតក្នុងចំណាត់ថ្នាក់ចុងក្រោយគេបង្អស់នៅក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោកក៏ដោយ ក៏សណ្ឋាគារនេះនៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINqeAlsf_QT8z8Scs5z_nEUe3AiD1Zvq7nBMVfX2vf4PPeldQbfuEnoZSLKHWXfxPDv_xjuzjXFkEzNa5QyDLTgWjKDogpDALOG1EBdsrsBqtkLCASbOAqzhvQ7RUm6gi9BSM7DpGEA42tNR2VLOP_5rXFXdN27Zm2pfbnnSZwqi1vRE-NFxqwYu8aNU/s2000/17._atlantistheroyal-poolampbeach-cloud22infinitypoolaerial.jpg

សណ្ឋាគារ Atlantis The Royal មានគ្រឿងបរិក្ខារដែលស្របដោយមាសក្នុង ៧៥៩ បន្ទប់ និងមានបន្ទប់ស្ប៉ាដ៏ធំមួយទំហំ ៣,០០០ ម៉ែត្រការ៉េ ផ្តល់ជូននូវការតុបតែងមុខមាស និងការម៉ាស្សាម៉ោងមាសជាមួយនឹងថ្មភ្នំភ្លើងដែលជ្រលក់ពណ៌មាស និងប្រេងក្រអូបដែលធ្វើពីមាសដើម្បីព្យាបាលភ្ញៀវ។ លើសពីនេះសណ្ឋាគារក៏មានអាងហែលទឹកចំនួន ៩០ ហើយកន្លែងពិសេសបំផុតមួយគឺអាងហែលទឹកគ្មានដែនកំណត់នៅជាន់ទី ២២ ដែលមានកៅអីសម្រាប់កម្តៅថ្ងៃ និងប៉ារ៉ាសុលម៉ាក D&G ដែលផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពដ៏ធំទូលាយនៃតំបន់ Palm Island ដ៏ល្បីល្បាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis9EpqkuDYBLRuauW2q_3nTuUTiKV1dIbpitGxi9Sbteol3bvky79v-xJwDKU5VMUiYG7wwhJzlsDuLy2_7Rj6OYxuhOBDYaNGjeYEWt8n43a0VQNmbPf8iB7xG2CBr3-3Xr9O4QjajjeaJ_DXQkrG36TpnWBfvduEPU_HrrMl_q8q9HjU6TfLFdmyg7Y/s1800/1920_cloud22-poolloungers.jpg

ដូច្នេះភ្ញៀវអាចហែលទឹកបណ្តើរពិសាស្រាក្រឡុកបណ្តើរ និងអាហារសម្រន់ដូចជា caviar bruschetta នៅរបារក្បែរនោះ។ នៅទីនោះក៏មានអាងហែលទឹកមួយទៀតដែលមើលទៅលើឈូងសមុទ្រអារ៉ាប់ និងកាបាណាឯកជនសម្រាប់ភ្ញៀវសម្រាកលំហែកាយផងដែរ។ នៅជាន់ទី ២២ ក៏ជាអាផាតមិន VIP ដែលធ្លាប់ជួលដោយកំពូលតារាម៉ូដែល Kendall Jenner ដើម្បីរៀបចំពិធីជប់លៀងសម្ពោធម៉ាកយីហោផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងអាងហែលទឹកដ៏ប្រណិត កន្លែងអង្គុយពីរ និងអាងងូតទឹកក្រោមកញ្ចក់។ នៅក្នុងវីឡា និងបន្ទប់ស្ទីលដ៏ល្បីរបស់រមណីយដ្ឋាន ភ្ញៀវក៏អាចរីករាយជាមួយអាងហែលទឹករាបស្មើរឯកជនរហូតដល់ជាន់ទី ៤៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLLwFZx3V2V7KhSghEe_obRqex0TUYaiYfrX__ZEvZIIvhZONhkzRjG8bk_onqAAtJIM6k50LISBrc8RgLNg5EAqU4i8DCZu-bTa-3QU_2Fa2KCrQhrCfj932KnZc4-_wO-9-qW-MsvFF1jQM-HkmvWC5SZuTBs9Wrm9Ps7GfFonARMIMaiNPlKjXXr1s/s4410/240422121042-14-atlantis-royal-dubai.jpg

តំណាងសណ្ឋាគារបាននិយាយថា រមណីយដ្ឋានភាគច្រើនតែងតែត្រូវបានសាងសង់ដោយផ្ដេក ខណៈដែល Atlantis ត្រូវបានសាងសង់បញ្ឈរ ដោយបង្កើតនូវលក្ខណៈពិសេសមួយ ដែលភ្ញៀវទេសចរអាចរីករាយនឹងទិដ្ឋភាពដ៏ធំទូលាយនៃកោះ Co និងផ្ទៃមេឃនៃកោះឌូបៃ។ ទន្ទឹមនឹងនេះដែរ ដោយសារមានទីតាំងនៅកម្ពស់ដ៏លេចធ្លោ បន្ទប់ផ្តល់ឱ្យអ្នកទស្សនានូវភាពឯកជនដ៏កម្រ។ សណ្ឋាគារនេះមានអាងចិញ្ចឹមត្រីបញ្ឈរពីជាន់ទៅពិដានចំនួន ៣ ដែលពោរពេញទៅដោយជីវិតសត្វសមុទ្រចំនួន ៧,២០០ ប្រភេទ។ ហើយអ្វីដែលពិសេសនោះភ្ញៀវក៏នឹងទទួលបានការដឹកជញ្ជូនតាមអាកាសយានដ្ឋានដោយឥតគិតថ្លៃ ផលិតផលពីម៉ាក Graff និង Valentino ក៏នឹងត្រូវបាននាំយកមកក្នុងបន្ទប់សម្រាប់ភ្ញៀវដើម្បីទទួលបានបទពិសោធន៍ទិញទំនិញឯកជនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXh35Qn8Zz8nvZsvMPFUF8ramwZC_QbSGv14TIf-sghsq3ogVQUPI2C2amvwN-5cMUpLtkD7BzAzAnxs_W_TaoPs3qBNxue1D_Buylp2O5e6LAFNMHiumXuPLZUtKCdrKHUUwQI0wXYke-k25eSQMrmreNbBMW8Krzy6C4SzISP7EPdxUkPBmXhvpeHZg/s1200/atlantis-the-royal-bookings.jpg

មេចុងភៅល្បីឈ្មោះមកពីភោជនីយដ្ឋានរបស់សណ្ឋាគារនឹងធ្វើម្ហូបសម្រាប់ភ្ញៀវនៅក្នុងផ្ទះបាយឯកជន ដោយមានសេវាកម្មមេចុងភៅ និងអ្នកក្រឡុកស្រាតែងតែត្រៀមខ្លួនធ្វើតាមរាល់សំណើរបស់ភ្ញៀវ ២៤/៧ ផងដែរ។ គួរបញ្ជាក់ដែរថាសម្រាប់តម្លៃបន្ទប់សណ្ឋាគារនៅទីនោះមានចាប់ពី ១,៣០០ ដុល្លារក្នុងរដូវកាលខ្ពស់ និង ១០០,០០០ ដុល្លារសម្រាប់ផ្ទះពិសេសមួយ៕

មូលហេតុ ដែលមនុស្សច្រើនទៅរៀបអាពាហ៍ពិពាហ៍នៅកោះសមុយ

0

កោះសមុយ (Koh Samui) គឺជាកោះមួយនៅខាងកើតឆ្នេរ នៅក្នុងខេត្តស៊ុរ៉ាតថារ៉ានីរបស់ប្រទេសថៃ និងជាកោះធំជាងគេទី៣របស់ថៃ ដែលមានផ្ទៃដី ២២៨,៧គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKBhn0pbqKcClF3ARSBjyVlPQ7K9jPHFG9lDAtOXLfCd1RKPoe_ODvvi_FGvyWsgeeKsUkD-2BsbFIxOByNqCZWGnbVCUdiCV8u-WxN5anlkFL0_cp74wpKBDaog2PB1P14g4cLl06ek2bb8FAJM8A5R5qbRT-nmuYKaEZOc_rkp5UiA7cVQZyFionck/s1366/44202281-city-56280-1767207b463.jpg

កោះនេះ ត្រូវបានគេទទួលស្គាល់ថា ជាទីតាំងដ៏ល្អប្រណីតសម្រាប់គូស្នេហ៍ ដែលមានបំណងសុំមិត្តស្រីរៀបការ ឬក៏ជ្រើសយកកោះនេះធ្វើជាកន្លែងអាពាហ៍ពិពាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghcegFBhut5gAZEJbMfIFYsn2TutHpnO_6eE8miOl2mjKltGpUVPPF8N8WmaH9TifRd5slkjFXNzLKFBc-D-Z1CPIP9bWsJiO808Fqkuap4uz58470ExIKrOvGakuJvnOcWRgJcz5FIP-G2HsS6VXI_rxXjAm_n0jheLRU0Rt3hVCrrOK6-EEO-2TKyfg/s1050/6b275f6251c4f23ec75c627105f1546e.jpg

កោះសាមុយ ត្រូវបានគេស្គាល់ ថាជាកោះដែលមានឆ្នេរដ៏ស្រស់ស្អាត ទឹកថ្លាឈ្វង់មើលឃើញដល់បាតជាមួយនិង ឆ្នេរខ្សាច់សខ្មុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwIOPKi_1fFMytOtsfd3DIkASu9HudmdrVJRqwF-9VIDHOlFR9t_XpKU82w1wDiksxtOMwNsew6j-db2uHM458umJ9U8b0ptJlf1X_aXfOVquPB8cECz1rmlLiZ8ZX62_GrYzemngOqZz5P_yX_buLEvrffa8IAWz1jpvjiaKPgDk5u3M0G-rJr_AIdHc/s1920/Aljosa_Petirc_Photography-71.jpg

មូលហេតុចំបងមួយ ដែលកោះសាមុយជាគោលដៅដ៏ល្អសម្រាប់ពិធីមង្គលការ ឬ ពិធីជប់លៀង  ដោយហេតុថាកោះនេះស្ថិតនៅចំណុចកណ្តាលរវាងទ្វីបអឺរ៉ុប និងប្រទេសអូស្ត្រាលី ឬនូវែលសេឡង់ ដែលជាហេតុ ផ្តល់ភាពងាយស្រួលដល់គូស្វាមីភរិយាដែលមានភ្ញៀវដែលធ្វើដំណើរមកពីតំបន់ផ្សេងៗគ្នាៗនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96U56RQjH4a_ZYMIcFzhl1_ZKR6uUe2HWPTviGmyC_nQU_KhXbhk-QqWfOrRoahRdPhfsi87QGb7KpwKFbl0DBgrVJtHQ8thxg8qr6lBp2luSw67orPiLrwxwfT6Sk7j1BuvxUY3DLa4aw1mknsWbwyfDuI3dZPObqArb44SBguHZGleVZehydX29Wu8/s960/21751967_1290042294458969_6455849683668086669_n.jpg

ក្រៅពីភាពស្រស់ស្អាតធម្មជាតិ និងទីកន្លែងដ៏អស្ចារ្យរបស់វា កោះនេះផ្តល់នូវតម្លៃសមរម្យសម្រាប់គូស្នេហ៍ដែលចង់រៀបការនៅបរទេស ដែលមានចាប់ពីការរៀបចំចាប់ពីរមណីយដ្ឋានប្រណីត រហូតដល់ផ្ទះសំណាក់ដែលសមរម្យនឹងថវិការបស់ភ្ញៀវទេសចរផងដែរ៕

រដ្ឋត្រៀម៥ទៅ១០លានដុល្លារ ជីកស្តារកំពង់ផែទេសចរណ៍ដ៏ធំនៅកំពត ក្រោយសាងស់រួច២ឆ្នាំ ដំណើរការមិនទាន់បាន

0

កំពង់ផែទេសចរណ៍ដ៏ធំនៅកំពត បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ដោយបានបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ហិកតា ក្នងទំហំទឹកប្រាក់៩.២៧លានដុល្លារអាមេរិក ដែលជាកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWynBGlUpScOEVeEJKWJQDG7NsVDK_axehpWCEd5geUQjBWVsar4CkC4sLFMUZ5iWNpzaQUuJrOG1bM4pytFgkBbWk5vZIseyhDySJKssn1r_bk3zX-wSmhnlVbXcCIYFlWe1q9HVO34W-6XX_HjMPiwCVWQDw9W8Mho5dtO7tGO2RJsxrkhG5qg-yq50/s1280/1665375188.jpg

ចាប់តាំងពីការសាងស់រួចរាល់មកនៅឆ្នាំ២០២២ កំពង់ផែនេះ នៅតែមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjne89fgBZVnBHetP6lGN163miUH-He-EnRF3OPUcbtryigtFPSTGw7E9y1qCk38ivrgnzgzP-87IBk1VvUj9yKmmAeEJvDdZnR837NHxLVO1R8Q8UdORkAvIHGM9dfXzPDEcuNoJ_musasEE2_jgKwLWLiJlgS_RcgADe1j-Wl-InswFSZiefisM3-Vck/s750/Bottom-2-2.jpg

ជុំវិញករណីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖” នេះមិនមែនជាកំហុសរបស់ក្រសួងសាធារណការទេ ព្រោះដើមឡើយ គម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ និងទើបបង្វែរជូនឱ្យក្រសួងសាធារណការធ្វើជំនួសវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq90gJTI1MieZTCHY39hAInIDASlMufDTe8-Eh6mpHgVQV4qRHvW3mJmEQZ6Q1nXglGQPPqFkNhYAPVyXKRHkQ2-vV6z0vF1oDCq9H9IE79rjoNhfm5y4InzunO4Sv06koOhvcYvv4IU4zvqosJLSsV2UKXwgSyceP21GtiPOiTFkv4JH2s9pEM7dfmnU/s980/fn-2022-10-08-10-20-13-4.jpg

តែយ៉ាងណាមិញថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន AZ Builder បោះទុន ពី ៥ ទៅ ១០លានដុល្លារ ដើម្បីស្រោចស្រង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលកំពុងជាប់គាំងអស់រយៈពេល ២ឆ្នាំ ឱ្យដំណើរការឡើងវិញនៅចុងឆ្នាំនេះ៕

ក្រសួងយុត្តិធម៌ ឃាត់ខ្លួនប្រធានគណបក្សមួយ ក្រោមបទ “ញុះញង់”

0

នាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែឧសភា នគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន ដោយចាប់ខ្លួនឈ្មោះ ស៊ុន ចន្ទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGmOM2hvPvWbTk0Nr1YMesw2fG1qzZeiRv019oFJBWdpADTD-0O5epjuIqf3uHOgljf-DWpNwN-_N-48ZjOcRKBUrAOGjT3RHgySgpcUwG1HtTru_gxpIEJBYvQk3Z_cP8Lf0y_4bPYLl_yJl3g-ceM4pNTjBBMGVS1-L5S9ALzdM3L3MHiqfw-oeO9Pw/s608/440932617_856518803179124_6083530731625624383_n.jpg

ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Xz8LeJULYogR7bgBhK7aVowXtPfRLzAwasmPC_R02tkj7TUMVVX2IebX-6EwtTjAzyXAbuGMAKeceLdF5kF0MyjBz3LvISKOGZ3eI1yoVEM5R0Q_6lsnwO7Q9FLcLThtmZBCj1o3Isuur2Ve9THav-sEa29_RmXw6ARosMAgJsyrgFyaqqzHAOHUhlY/s1280/440340934_856519026512435_6696962762761694710_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOHQ8OpfY-cgNhq5O4HFTfOqOw1I6aGjrT5XsK02Bi3TTBpRa8gJicvBJW7em952_9S-Tf_NHgK5rEkkrkkvDwaGQE66L6ohLoNMP5LPOomrhvlGd8dLEWO9XM53cUqPP5GJrzzN5Sn7RwV1U6fxvyUPcrm5KWkSxplCNZw8ZIecnfdLyKB7GBxctkn9E/s1280/441581248_856519053179099_8124498199642775216_n.jpg

 

រឿងហួសចិត្ត ប្លែកៗ ! កូនប្រសារលង់ស្រឡាញ់ម្តាយក្មេក បែរជាឪពុកក្មេកមិនជំទាស់ ថែមទាំងធ្វើរឿងនេះ

0

ប្រទេសឥណ្ឌា ៖ ស្នេហាមួយនេះពិតជាស្មុគស្មាញខ្លាំងមែន នៅពេលបុរសឥណ្ឌាម្នាក់ត្រូវបានប្រពន្ធស្លា.ប់ ចោល ហើយក៏វេចបង្វិចទៅរស់នៅជាមួយក្រុមគ្រួសារខាងប្រពន្ធ ។ ប៉ុន្តែពេលរស់នៅយូរៗទៅ បុរសនេះក៏បានជាប់ចិត្តលង់ស្រឡាញ់ម្តាយក្មេករបស់ខ្លួនយ៉ាងខ្លាំង រីឯឪពុកក្មេកមិនជំទាស់អ្វីទេ ថែមទាំងរៀបចំពិធីអាពាហ៍ពិពាហ៍ឱ្យទៀត ។

បុរសជាកូនប្រសាររៀបរាប់ថា ក្រោយពីប្រពន្ធស្លាប់ចោលទៅ លោកក្រៀមក្រំស្រពោនចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែលោកបានជួបស្នេហាថ្មីមួយទៀត ហើយនាងមិនមែនជាអ្នកនៅឆ្ងាយទេ គឺជាម្តាយក្មេករបស់លោក ។

លោក Sikandar Yadav អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយកូន២ បានស្រឡាញ់ម្តាយក្មេកឈ្មោះ Geeta Devi អាយុ៥៥ឆ្នាំ ក្រោយពីអ្នកទាំងពីរបានរស់នៅក្រោមដំបូលផ្ទះតែមួយអស់រយៈពេលជាច្រើនឆ្នាំ ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះត្រូវបានបើកចំហដោយលោក Dileshwar ជាស្វាមីអ្នកស្រី Geeta Devi និងជាឪពុកក្មេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfPqvF8iPv3Zca9Vq3Ap2W4e4OwZi37N9lFQhRTiS7a2BmDQBdsz1U19NFBkn09ZGv3xe9-zQRNi3-9PW_CPuRpzCxTjHK8Sfk1RuyJxHf06y6Kck4Nespp6OIUgo2sTvTMHRyLQ9Gu35st5E7cDRNxwqBiEMyodl45dEb5iDHl2qeN6CjWaOe9vXNBWc/s739/%E0%B8%A3%E0%B8%B1%E0%B8%81%E0%B8%95%E0%B9%89%E0%B8%AD%E0%B8%87%E0%B8%AB%E0%B9%89%E0%B8%B2%E0%B8%A1.jpg

ស្នេហានេះបានចាប់ផ្តើមឡើងក្រោយពីលោក Sikandar Yadav បាត់បង់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយលោកក៏មករស់នៅជាមួយគ្រួសារខាងប្រពន្ធ ។ រយៈពេលកន្លងមក លោកទទួលបានការថែទាំយ៉ាងល្អពីអ្នកស្រី Geeta Devi ត្រូវជាម្តាយក្មេក ហើយភាពស្និទ្ធស្នាលបានធ្វើឱ្យអ្នកទាំងពីរស្រឡាញ់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារអ្នកស្រី Geeta Devi ត្រូវជាភរិយារបស់លោក Dileshwar ទើបធ្វើឱ្យពួកគេលួចទាក់ទងគ្នាលួចលាក់ ។

ពាក្យថាអាថ៌កំបាំង គឺគ្មានទេនៅលើលោកនេះ ព្រោះលោក Dileshwar ត្រូវជាឪពុកក្មេកចាប់ផ្តើមសង្ស័យអ្នកទាំងពីរ ពេលឃើញពួកគេស្និទ្ធស្នាលជាមួយគ្នាលើសពីម្តាយក្មេក និងកូនប្រសាប្រុស រហូតដល់លោកឃើញភស្តុតាងផ្ទាល់ភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDJW1KTK6cI7VUYz2BW3B5ETncPJ1Jtn9G1Z8vOEAlXQFOqLkCjqrCCa4-cxsc8DYefAT8GNOciuttLMOfiaOWmJSt1T7uVa53BLbwltrTQuHfmlZugRol9AHA8MDCPmp0cqz07hW3KK4cN7NEaTDBHMqzFcfolPo9DG2GTsx3NJcq3A1GOpGYaBbK48w/s768/AA1o4yic.jpg

ឪពុកក្មេកក៏បានប្រាប់ដំណឹងនេះទៅអាជ្ញាធរភូមិ-ឃុំ ហើយលោក Sikandar Yadav សារភាពតាមត្រង់ថា លោកពិតជាស្រឡាញ់គ្នាជាមួយម្តាយក្មេកមែន ។ ចុងក្រោយ រឿងនេះបានបញ្ចប់ ដោយសារគ្មានការជំទាស់ពីឪពុកក្មេក ហើយអាជ្ញាធរភូមិ-ឃុំក៏យល់ព្រមឱ្យអ្នកទាំងពីររៀបការជាមួយគ្នាពេញច្បាប់ ។

ឪពុកក្មេកបាននិយាយមកកាន់អ្នកសារព័ត៌មានថា លោករីករាយណាស់ និងយល់ព្រមឱ្យពួកគេរៀបការជាមួយគ្នាជាប្តី-ប្រពន្ធ ហើយលោកជាអ្នកចាត់ចែងគ្រប់យ៉ាង ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍នេះ ៕

អង់គ្លេសសង្ស័យថា ចិនលួ.ច យកទិន្នន័យសម្ងាត់កងទ័ពរបស់ខ្លួន

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសចិនអាចនៅពីក្រោយការលួ.ច យកទិន្នន័យសម្ងាត់របស់កងទ័ពអង់គ្លេស កាលពីពេលថ្មីៗនេះ ។ តាមការបញ្ជាក់ពីប្រភពដែលដឹងពីបញ្ហានេះ បានជំរុញឱ្យអង់គ្លេស និងប្រទេសនានាព្រួយបារម្ភពីបញ្ហាពាក់ព័ន្ធនឹងការលួ.ច ទិន្នន័យ និងសកម្មភាពរបស់ភ្នាក់ងារសម្ងាត់ក្រុងប៉េកាំងកាន់តែខ្លាំងឡើង ។https://static.independent.co.uk/2024/03/25/09/INDYCOMP_NEWS_CYBER.jpg?width=1200&height=900&fit=crop

គេរាយការណ៍ថា ក្រុម Hacker បានលួចចូលក្នុងប្រព័ន្ធបើកប្រាក់ខែរបស់ក្រសួងការពារជាតិអង់គ្លេស ហើយក្រុម Hacker បានទទួលឈ្មោះ និងទិន្នន័យលម្អិតក្នុងបញ្ជីធនាគាររបស់កងទ័ពជើងគោក, កងទ័ពជើងទឹក, កងទ័ពអាកាស និងអតីតយុទ្ធជនមួយចំនួនទៀត សរុបស្មើជាង២សែននាក់ ។

ការលួចយកទិន្នន័យបញ្ជីធនាគារ និងបញ្ជីឈ្មោះកងទ័ពអង់គ្លេសនេះ បានកើតឡើងក្នុងអំឡុងពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបនៅដើមខែឧសភា ឆ្នាំ២០២៤ ដើម្បីព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Rb7ppB4m5SWY6brzr0nLZ6tQZyavFEX7-R4xdcM8f4fvLGn7gVjuLw2v8SF8BcmsnDa7tsvKhY5ibzuHIqKs6bY2P56T3OzlPdv1jjv-ZUB4_h9cIrWno29GsEWnajpfFPE3EYG17a_ewIx8NRJst3yMUrbN51gBVajjEUop4J8hC5fC_ETcy78is_Q/s1024/_132033714_4c0df4b7c28f120eea6394542252c39ed4beb512.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បានថ្លែងកាលពីថ្ងៃទី៧ ខែឧសភា ថា ប្រព័ន្ធបើកប្រាក់ខែរបស់កងទ័ពអង់គ្លេសជាង២សែននាក់ ដែលបញ្ជាក់លម្អិតពីលេខបញ្ជីធនាគារ ត្រូវបានជនអនាមិកលួចយកដោយជោគជ័យ ។ លោកជឿថា ក្រុងប៉េកាំងបានបញ្ជាក្រុម Hacker ប៉ុន្តែគ្មានភស្តុតាងគ្រប់គ្រាន់ ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងថា ការលួចយកទិន្នន័យសម្ងាត់របស់កងទ័ពអង់គ្លេស គឺពួកគេមានគោលបំណងអាក្រក់ ប៉ុន្តែលោកពុំបាននិយាយថា ចិនជាអ្នកលួចនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7UolIyP7wLhtepkOt_ZOGj-8vrDQYIIzv3M6x1cZ-Y56sQeZ5vSrR5vdxN5fCy5wLdi-fP8XHqU0EZ-nA2uxDU_-AFQpjxfOXLTMZVLHLfHp_i7IAH7J5N16xYuGRQVpNV3OhY5-LvozODzkVtdXvVcaz6XBFPpMjjGsa-6Fw_dqu_m6XltJVkptzMw/s2869/headerImage-fb83d287-09a0-4f99-84b5-c39dc341cbd9.jpg

ទោះយ៉ាងណា ភ្នាក់ងារសន្តិសុខរបស់អង់គ្លេសកំពុងត្រួតពិនិត្យថា តើចិនពិតជាបានលួចយកទិន្នន័យរបស់ក្រសួងការពារជាតិអង់គ្លេស ឬយ៉ាងណា? ពីព្រោះទិន្នន័យដែលត្រូវបានក្រុម Hacker លួចនោះ គឺជាទិន្នន័យសម្ងាត់របស់កងទ័ពអង់គ្លេសគ្រប់ផ្នែក និងទិន្នន័យសំខាន់ៗរបស់មន្ត្រីមានតួនាទីធំៗ ។

ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ៖ «ការលើកឡើងរបស់អ្នកនយោបាយអង់គ្លេសនោះមិនសមហេតុផល និងគ្មានប្រយោជន៍ ។ កន្លងមក ប្រទេសចិនតែងតែប្រឆាំង និងបង្ក្រាបការវាយប្រហារគ្រប់រូបភាពតាមអ៊ីនធើរណេត» ៕

វ៉េណេស៊ុយអេឡាក្លាយជាប្រទេសដំបូងគេដែលបាត់បង់ផ្ទាំងទឹកកកទាំងអស់នៅលើភ្នំ

0

បរទេស៖ វ៉េណេស៊ុយអេឡាគឺជាប្រទេសដែលសម្បូរទៅដោយភ្នំទឹកកកជាច្រើន ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ផ្ទាំងទឹកកកចំនួន ៦ ដែលលាតសន្ធឹងលើផ្ទៃដីសរុប ១,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានរលាយប្រែទៅជាដុំទឹកកកតូចៗ ដោយសារការប្រែប្រួលអាកាសធាតុ នេះបើយោងតាម IFL Science ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDYA3p-xi3JL5NaOGl8oUp3-x3NyGQc4G1PeXcPmGKW0ut9vL9KAZdMnEP4juNbeqIIqBiDJ0ks9wCpXlMZH5lhbeNbwrYDAijtYXAvpOWbip-o2jhkic7IJs5W6ewigkAkL3f21BqP3AGdz4WNM7SMaWSru7kfiHyuByzb5TheaiqYT1_PFSVHLBSCY/s1280/02f34e069404827582_IMG_5688.jpg

ការបាត់បង់ផ្ទាំងទឹកកកធ្វើឱ្យប្រទេស Venezuela ក្លាយជាប្រទេសដំបូងគេក្នុងសម័យទំនើបដែលឃើញផ្ទាំងទឹកកកទាំងមូលរលាយ នេះគឺជាសោកនាដកម្មដ៏សោកសៅមួយសម្រាប់ប្រទេសដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជិះស្គីទឹកកក ប៉ុន្តែស្រាប់តែប្តូរទៅរៀបចំក្នុងប្រទេសផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZzwZdIxBO1mjXev-u3opklti4repu5J8ZpQF2qHK-t8hmaIBP6L0Lx_sHvwftpzeyaAS2MxZ38VaklRWSgY5MFHUd403cJBbVhZMrbYELn7TufjDMfFNpc-eHpCY6N7hY6qClDy4fjF1k5cvlLp1cuDK5FFMNhCxZJ2AxpjN6hu2yibrS32ifKUBjk8E/s1280/the-most-optimistic-es.jpg
សាស្ត្រាចារ្យ Julio Cesar Centeno នៅសាកលវិទ្យាល័យ Andes (ULA) បាននិយាយថា “ប្រទេសវេណេស៊ុយអេឡាលែងមានផ្ទាំងទឹកកកទៀតហើយ អ្វីដែលយើងមានគឺដុំទឹកកកតូចៗប៉ុណ្ណោះ”។ សាស្ត្រាចារ្យក៏បានបង្ហាញដែរថា ផ្ទាំងទឹកកកនៅក្នុងប្រទេសនេះបានធ្លាក់ចុះ ៩៨ ភាគរយទៅហើយកាលពីចន្លោះឆ្នាំ ១៩៥៣ និង ២០១៩។ ដូច្នេះរហូតមកដល់ពេលនេះអត្រានៃការបាត់បង់ទឹកកកបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ១០០% ដែលធ្វើឱ្យប្រទេសនេះបាត់បង់ផ្ទាំងទឹកកកដំបូងគេក្នុងសម័យទំនើប។https://newsimg.koreatimes.co.kr/2024/03/07/3f79fb55-2ca1-4d22-b554-6e965a087145.jpg

គួរបញ្ជាក់ដែថា កាលពីឆ្នាំ ១៩១០ ប្រទេសអាមេរិកខាងត្បូងនេះមានផ្ទាំងទឹកកកចំនួន ៦ ដែលលាតសន្ធឹងលើផ្ទៃដីសរុប ១,០០០ គីឡូម៉ែត្រក្រឡា ប៉ុន្តែនៅឆ្នាំ ២០១១ ផ្ទាំងទឹកកកចំនួនប្រាំរបស់ប្រទេសវេណេហ្ស៊ុយអេឡាក៏បានរលាយដោយបន្សល់ទុកតែផ្ទាំងទឹកកក Humboldt និង La Corona ដែលនៅសេសសល់នៅក្នុងឧទ្យានជាតិ Sierra Nevada។ ទោះជាយ៉ាងណាក៏ដោយ ផ្ទាំងទឹកកកទាំងពីរនេះគឺមានទំហំតិចណាស់ត្រឹមតែ ០.០២ គីឡូម៉ែត្រការ៉េ ឬ ២ ហិកតាប៉ុណ្ណោះ ដែលជាធម្មតា ផ្ទាំងទឹកកកមួយត្រូវមានផ្ទៃដីយ៉ាងតិច ០.១ គីឡូម៉ែត្រការ៉េ ដើម្បីចាត់ទុកថាជាផ្ទាំងទឹកកក៕

ហុងស៊ុយចុះ ហុងស៊ុយឡើង! លទ្ធផលចុងក្រោយបន្សល់ត្រឹមសោកដនា.ដ.កម្ម

0

វីដេអូចែកចាយពីបណ្តាញសង្គម X ដោយគណនីមួយមានឈ្មោះថា Bin Xie កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រួសារកំពូលជនចិន បាននឹងកំពុងធ្វើពិធីបញ្ចុះស.ពសាច់ញាតិរបស់ខ្លួនយ៉ាងមហោឡារិក ប៉ុន្តែបែរជាជួបនូវឧបទ្ទ.វហេតុដ៏រន្ធ.ត់មួយនឹកស្មានមិនដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxLAbGIamJ3VTuvwgdgiy5SJHvHkn4H0_oKJIJ1DN3d4t81OWl8Dr-acjarerj9akpqmTLESIS_YN0QWhYMwNHCWkT2OZec5AUQuHNEzghOXTPLmKqdlfYt3LI_IwqE8XYQhsvDwTDy7rO3XZDA2JPFfGO6t0BKmdRNtATx2-AJ8NWnPX9wEwJJoKAQ8/s459/Screenshot%202024-05-09%20133312.png

តាមរយៈវីដេអូ គ្រួសារមួយទំនងជាកំពូលអភិជន ជាខ្សែស្រឡាយចិន (មិនបានបញ្ជាក់ទីតាំង) បានប្រារព្ធពិធីបញ្ចុះសពសាច់ញាតិពួកគេ ដែលពិធីនោះទៀតសោតបានរៀបចំឡើងយ៉ាងអធិកអធមបំផុត។ អ្វីដែលកាន់តែពិសេស សូម្បីតែជាផ្នូរសពដែលកប់នៅក្នុងដីសោះ ក៏បានសាងសង់សំណង់ជញ្ជាំងទប់ដី សម្រាប់ផ្ទុកមឈូសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnk8eCwWJYKTzcsW1jFqNEKo1pw3taOFFQCF6CNrtNawm2pvcg8RiR6CVxfWtVegC2N0l76qdeZA4O6_MREyxN45vX8XzouTYHEQgbM17bcATBLuSfnXcQFOB3LRKYIisEfQKbpjhzW6Bkd44vX4iQM-x_M-G737g2hyphenhyphen0dfk_0TsM3wXxB8oT5EDsJOAU/s936/Screenshot%202024-05-09%20154432.png

កម្មវិធីប្រព្រឹត្តិទៅដោយរលូនស្ទើរតែរួចរាល់ទៅហើយ ប៉ុន្តែជាអកុសល បែរជាជួបរឿងមួយនឹកស្មានមិនដល់ ខណៈពេលដែលកំពុងយកមឈូសសពបញ្ចូលទៅក្នុងផ្នូរ ស្រាប់តែឧបទ្ទវហេតុមួយកើតឡើង គឺបាក់ស្រុតជញ្ជាំងថ្មនិងដីខាងលើ សង្កត់ទៅលើមនុស្សប្រមាណ៥នាក់ ដែលកំពុងតែស្ថិតនៅខាងក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilznJNVkbwYyHDjOcmXj2W10pfcy_WEbGnWrThLrHHAwWJG9UT8rVpdL-3vaRaYLdKe0FLvTNzMpLe5kJ-siG3UIXwk0gbffvYX3BeDW7GJbksh5a0kBBjAnNODkQrmQq7fi5cij_HJZ9FQh3JPelDPSydIoz8T9MUrPcPde5hChMu_f6JaHcy1BHEIQc/s943/Screenshot%202024-05-09%20154455.png

ទោះជាយ៉ាងណា សម្រាប់មូលហេតុពិតប្រាកដយ៉ាងណា នូវតែមិនទាន់ការបញ្ជាក់នៅឡើយនោះទេ។ ជាមួយគ្នានេះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិ ដោយអ្នកខ្លះក៏បានចូលទៅបញ្ចេញមតិថា «មិនមែនមកពីជាងទេបង មកពីខុសស្តង់ដារ សំណង់ជញ្ជាំងទប់ដីមិនអាចយកអិដ្ឋមកទប់ដីបានទេ ត្រូវការបេតុងមានសរសៃដែក»។ អ្នកខ្លះថា «មនុស្សស្លាប់ហើយ ធ្វើអញ្ចឹងបានប្រយោជន៍អ្វីទៅ ខ្មោចមិនសប្បាយចិត្តទេ ទើបដីស្រុតបែបហ្នឹង»។ អ្នកខ្លះថា «កប់ទាំងអស់តែម្តង»។ អ្នកខ្លះថា «មកពីហុងស៊ុយពេក»ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQLjHO3I7jcMCDI9LYwAE97_AsYkBz18CTFe5HjkSYVjDePpUWOAj6LLN73JnW1yN3R9m9pDnFLZbGoOXHr7n0-f7i2T129m4wAPi0eQpvOSPBLaZFK8kvA59SgWKsgh3nzqwP_myDuShyphenhyphenv2BvI_T5CXgrsATWRGKfk4m7mS-2ZxvK90SdlyuDCtN-hQ/s928/Screenshot%202024-05-09%20154517.png

គួរបញ្ជាក់ថា ទំនៀមទម្លាប់របស់ជនជាតិចិន ក៏ដូចជាខ្សែស្រឡាយកាត់ចិន បន្ទាប់ពីសមាជិកនៃក្រុមគ្រួសាររបស់ខ្លួនបានចែកឋានទៅ គេតែងប្រារព្ធពិធីបុណ្យសពជាធម្មតាមានរយៈពេល៧ថ្ងៃ និងចន្លោះពី៧ថ្ងៃ ដល់ ១០០ថ្ងៃជាថ្ងៃកាន់ទុក្ខ។ ក្នុងពិធីបុណ្យសព ក៏មានប្រារព្ធពិធីសូត្រមន្ត ព្រមជាមួយនឹងការគោរពបូជាផ្សេងៗ។ បន្ថែមពីនេះ គេនឹងដង្ហែរសពអ្នកស្លាប់ទៅកាន់ទីកន្លែងបូជា ឬទីបញ្ចុះសព ដើម្បីកប់បុព្វបុរសពួកគេនៅទីនោះ ក៏ដូចជាតែងមានការគោរពប្រតិបត្តិជារៀងរាល់ឆ្នាំមិនដែលខកខាននោះទេ ជាក់ស្តែងគឺពិធីឆេងម៉េង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6PgQkcWi-zyVvsbTER77c3e0bQL9KpSTqktJ7gNkTKMCzTjIGUQURu8TE_ivnl8xlYbq0oSg8c3pVfMIsmkP7BJ-4GF7cBo9-wHzgcUweKuzcWzgJGsJkATwQt_-6VNVxYIJarNp-weRKznUWZjbgdpqkZ0-HINU5jDTF0SKFTKR69EM-GB7JiyjjNc/s946/Screenshot%202024-05-09%20154546.png

ដឹងអត់? ហេតុអ្វីហាងលក់ទំនិញនៅជប៉ុនមិនបើកលក់២៤ម៉ោង?

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ថា ហាងលក់ទំនិញនៅប្រទេសជប៉ុនប្រមាណ១២% ពុំបានបើកលក់ទំនិញ២៤ម៉ោង លើ២៤ម៉ោងទេ ដោយខាងផ្នែកគ្រប់គ្រងហាងទាំងនេះនិយាយថា ខ្វះខាតបុគ្គលិកធ្វើការ ហើយការទិញទំនិញនៅពេលយប់ធ្លាក់ចុះ ។ រីឯហាងខ្លះទៀតបានប្រើប្រាស់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិ និងពុំចាំបាច់មានបុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYh3FE6MEn6W0EkhUyE2pPk4Lma6p0kL8Kuea8_PAsgQVl1ow6vtFoRhHRXCDLXDv64mXLkUEcTIukCNFLofBXppeYgFxdSS6Y0DZFp_L9gF7-llC7NA1FSEXM-6Zy8GQGDDld1hUGLtO8BO62hdRjBfcldTX2K3rE21Je8-uRWxEUVclk_jgC3fML2c8/s1000/2019_11_IMG_1304-2.jpg

កាលពីខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន Kyodo News បានសាកសួរហាងលក់ទំនិញធំៗចំនួន៧ (លើកលែងតែក្រុមហ៊ុន Yamazaki Baking Co.) ឱ្យដឹងថា ហាងលក់ទំនិញជាង៦.៤០០កន្លែង ក្នុងចំណោមហាង៥៥.០០០កន្លែងនៅប្រទេសជប៉ុន បានកាត់បន្ថយពេលវេលាលក់ទំនិញ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៤ ។ រីឯហាងលក់ទំនិញខ្លះទៀតបានប្រើប្រាស់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាការខ្វះខាតបុគ្គលិកធ្វើការកាន់តែខ្លាំងឡើងនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO1LNWv0nTHR5KT_NwYqDQrayAgGSINmf3Who4Sg-PTvFqvXBUQu5T0zLh84yIjYQHIm3kEE4A7e8OHQMq-RhJqbB6vSOyHsChDhsDxQ-Cig9aJxWpOPyqutnFozQlQhGAidEzblunYzrkCkBCFCaj1ve0-ZjyuItL1Fda1DFYNfqsEgVJPgp1fm26Rs/s1800/02-japan-convenience-1-mediumSquareAt3X.jpg

Seven-Eleven Japan Co. គឺជាក្រុមហ៊ុនលក់ទំនិញនាំមុខគេនៅជប៉ុន បានកាត់បន្ថយពេលវេលាលក់ទំនិញក្នុងហាងជាង២០០កន្លែង ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២៤ ។ រីឯក្រុមហ៊ុន Lawson Inc. ក៏បានអនុវត្តវិធានការស្រដៀងគ្នានេះ ក្នុងហាងលក់ទំនិញប្រមាណ១០០កន្លែងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmQghypwZYd1tFswFh8DTLKS1HRYNcjEzIdge38dApfBVhJEjC-V848mIVfZzsT4mipQfmE9aK9bNKe7sFP7b5oNXDNMmENzeDwhLYCVCNErEz0KdPwqMGFb9a3hlIoZUkDDHg9FS0RAzSRpSj0MbFGIx99FP3x2zl-JhEmd9bBSR_DLZfoOC6dEKhpw/s2000/b-711-a-20191022.jpg

ចំណែក Seicomart ជាហាងលក់ទំនិញដ៏ធំបំផុតនៅខេត្តហុកកៃដូ បានកាត់បន្ថយពេលវេលាបើកលក់ទំនិញច្រើនបំផុត គឺស្មើនឹង៨៧% បន្ទាប់មក គឺហាង Poplar Co. បានកាត់បន្ថយពេលវេលាលក់ទំនិញ ៧៩% ។ អ្នកតំណាងក្រុមហ៊ុន Ministop Co. ដែលអនុញ្ញាតឱ្យហាងលក់ទំនិញ ២២% កាត់បន្ថយពេលវេលាលក់ទំនិញ និយាយថា ៖ «យើងបានអនុវត្តវិធានការពាក់ព័ន្ធនឹងចំនួនការលក់ទំនិញ និងដោះស្រាយបញ្ហាការខ្វះខាតកម្លាំងពលកម្ម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8H88mL1UJDml0953KqGUE-WwhW66yOjFVoRYakcFpEmUsBv1UMmGLZyHVgHIY8oHXIJSAjm77wjSTjCuhYXW2lNUS_QxPX-pkZxlMaDTXQSGYxO7NzhzRysFU9mpQGn1daPIql3hX1HgKrCGo9-TPkXaOSdzQU_tFqaX2T31B-gxuZ9KOLAlJDR1XMg/s624/p07cjnfb.jpg

តាំងពី 7-Eleven Japan បានបើកហាងលក់ទំនិញដំបូងគេនៅតំបន់កូតុ ក្នុងទីក្រុងតូក្យូ កាលពីខែឧសភា ឆ្នាំ១៩៧៤ ហាងនេះបានបើកលក់ទំនិញរយៈពេល២៤ម៉ោង លើ២៤ម៉ោង និងពង្រីកសាខាជាបន្តបន្ទាប់ ។ អតិថិជនចូលក្នុងហាងនេះអាចរកទិញទំនិញផ្សេងៗ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ, ការដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងទៀត ។https://static1.squarespace.com/static/560dbc25e4b0969564758eb5/560de619e4b08da6eb810fb9/634680049dbafd3218136319/1669039222050/SON08488.jpg?format=1500w

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាងលក់ទំនិញនៅជប៉ុនបានកើនឡើងកាន់តែច្រើននៅគ្រប់តំបន់ ខណៈការខ្វះខាតកម្លាំងពលកម្មក៏កាន់តែធ្ងន់ធ្ងរ ។ កាលពីឆ្នាំ២០១៩ មានពាក្យបណ្តឹងពាក់ព័ន្ធនឹងការងារមួយចំនួនលើកឡើងថា ក្រុមហ៊ុនឱ្យបុគ្គលិកធ្វើការ២៤ម៉ោងរាល់ថ្ងៃ គ្មានថ្ងៃឈប់សម្រាក ហើយពាក្យបណ្តឹងនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងបារម្ភពីបញ្ហានេះ ៕