Home ព័ត៌មានជាតិ ឈ្វេងឈល់ពីទឹកដីចំណាស់មួយក្នុងប្រទេសកម្ពុជា គឺខេត្តបាត់ដំបង ដែលភ្ញៀវទេសចរតែងមើលរំលង!

ឈ្វេងឈល់ពីទឹកដីចំណាស់មួយក្នុងប្រទេសកម្ពុជា គឺខេត្តបាត់ដំបង ដែលភ្ញៀវទេសចរតែងមើលរំលង!

91
0

យោងតាមរូបភាពនិងការដាក់បង្ហោះដោយ«មន្ទីរទេសចរណ៍ខេត្តបាត់ដំបង» បានឲ្យដឹងថា បាត់ដំបងគឺជាខេត្តមួយប្រជុំទៅដោយបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត ម្ហូបអាហារ សិល្បៈ ដងស្ទឹង សំណង់ស្ថាបត្យកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjio9XDuzL42Em9oB4kPaW8T0CRLSU1fZtS18ruaBLMke8iHYMJmKPKITSgmco9wOH1Rdb4igkp3L90nOleM7ksWCkvwtujVgW6ZN7Md8fwOS8JUI_1lb1urwqmiaBeMpNjd-5G6xXUBxVXsicftyYOVu3R0mBwbrC9HG5aSGGKRBO9e21z2lk550ikGzY/s669/04.jpg

តំបន់សក្តានុពលសំខាន់ក្នុងនិងជុំវិញក្រុងបាត់ដំបងរួមមាន៖ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានប្រាសាទឯកភ្នំ ការទស្សនាហ្វូងសត្វប្រចៀវ ការជិះឡូរីជើងភ្នំបាណន់ ការទស្សនៈវត្តសម័យលោកម្ចាស់ សំណង់សម័យអាណានិគមបារាំង សម្ធិផលសម័យសង្គមរាស្រ្តនិយម ការទស្សនាចង្វាក់ផលិតកម្មអំពីផលិតផលដោយដៃដូចជា៖ស្រាស នំបញ្ចុក សង្វាក់ ណែមត្រី សំបកណែម ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtStYkzY1Nt8_NDyiQNpChYMXBTGKYfhb2ZAR2mNimDMLzhZK766oII-bDgJtEqWCY_5ve8dKLnn2iuVlCHy31LfIvsBCPI6RrkHe8edxVhwW4LIAAWhYTodRK_Dy-Y4sPsqq4gilOU4PpwE7NnTpQYr66fz6x-kfrc9zIgRKOsbMC5IfFM6Hkqe7I1sk/s785/battambang-007.jpg

ចំពោះតំបន់អេកូទេសចរណ៍និងកសិទេសចរណ៍ក្នុងខេត្តនេះវិញ រួមមាន ស្រុករតនៈមណ្ឌល ស្រុកសំឡូត ដែលមានសក្តានុពលអេកូទេសចរណ៍យ៉ាងល្អឯក និងស្រស់ត្រកាល បូករួមទាំងកសិទេសចរណ៍ ដែលរំលេចចេញជាទេសសចរណ៍ព្រៃព្រឹក្សា ចំការដំណាំយ៉ាងខៀវស្រងាត់ និងទេសចរណ៍ទឹកធ្លាក់ ខ្សែទឹកបង្កើតបានជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ ដែលសំខាន់រួមមាន៖ ទឹកធ្លាក់អូរជាំ ទឹកធ្លាក់តាតោកអូរក្រូច ទឹកធ្លាក់បរឡាង ភ្នំកំពូល អូរតង ចំការស្វាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPpy3ZN5MJu6tBPdJWTMYEpugMusSAFQzWiob9IwqGsRDPFEXT6UoSy8PPsybq7tWuScNM_kt1QucMk6-RJ9p8V5XvG3PQLtMy3Di1uhVshON4BuVcqKfeyTnY43WFNY_hrjf11wSGGV6-V0WIr-Ik4pBCPzDDP0PJjoO83mScY_afUH1XWBv5XyJTc4/s640/1624706488wpojv-1618213022.jpeg

បាត់ដំបងក៏ជាខេត្តមួយជាប់នឹងបឹងទន្លេសាប ដែលតំបន់នៅជុំបឹងទន្លេសាបនៃខេត្តនេះរួមមាន៖ស្រុកសង្កែ ស្រុកឯកភ្នំ ជាតំបន់ដែលមានសក្តានុពលទេសចរណ៍តាមផ្ទៃទឹកដ៏ទាក់ទាញបំផុតដូចជា៖ ដងស្ទឹងសង្កែភ្ជាប់ទៅបឹងទន្លេសាប តំបន់បាក់ព្រា ព្រែកត្រប់ ព្រែកទាល់ សំបុកសត្វអូសទូក សំបូរទៅដោយទេសភាពព្រៃលិចទឹក សត្វស្លាប តំបន់អភិរក្សពូជត្រី ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNncsQ03TKFdpQ_q5BNaAFMyYjaz5gECYJ0hMD955CfSWjdhCzj71-ow9oczzqYD3A4H_ynsMayHSNDAgW85YWX9BqGhXcfN9YqhEMF8mji6xJXgMYDGu4QA8mzSwErVLgTMsRt-tA13TnmXSx8GsTuo0iqDjnCIez-Kpeh6ZtrpfQM92De4WHrwChuY0/s990/buddha_statues_on_phnom_sampov_mountain_in_battambang_province_are_seen_earlier_this_month._facebook.jpg

រីឯតំបន់ទេសចរណ៍ជនបទនិងកែច្នៃក្នុងខេត្តនេះ៖ រួមមានស្រុកមោងឬស្សី គាស់ក្រឡ រុក្ខគិរី ដែលមានសក្តានុពលទេសចរណ៍ជនបទ និងកែកែច្នៃ វាលស្រែ យ៉ាងច្រើនអនេច ទំនប់ទឹកបាសាក់ ទំនប់ទឹកដូនទ្រី វាលបឹងឈូក ប្រឡាយទឹកខ្វែងខ្វាត ពាសពេញវាលស្រែខៀវខ្ចី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4B5QIPLebWOk2SA_BF1yiAtkYg_jL-9wY3svYmSOgMzde7HU9LtXcukom09GLcC-RyoizZUnQF78ItfkATE-NwRDteky7scix7C2fhhA9fTvbLXZHyY15sAxj3bPRiBp7gsP_6-0e_o3-DhxkIAQT77NbsrgxhUGkt9plNjeQMMunmQ4yFu78aKcP_E/s850/located_in_battambang_provinces_banan_district_along_national_road_57_phnom_sampov_consists_of_many_mountain_caves_attracting_tourists_from_around_the_world._but_their_natural_beauty_today_con.jpg

គួរបញ្ជាក់ថា ស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង គឺមានព្រំប្រទល់ជាប់ជាមួយព្រះរាជាណាចក្រថៃ ដែលរួមមានស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbYDf9YettSE3-pcABcUNEBsp3T_5zeC7soX95jG9PYj-fNEgweIAzlFse3tUiAjSwZIsahWOzvnfTGCkuFAdyAzQ1T9Ad85mpm2YtexNUHdJndUt7yvmta17bTZ6HSFYZnQC6m8qxJUrwfjf427LM5AlG2ot0CnMWrf_O62XjRRFoaHaSx7iXZSNHLw/s800/Peregrine-Adventures-cambodia_battambang_village-countryside.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2tc95nKRGnl1GOgOTiP-oqZCw0ktgI1bCrudR4fz6eS7udvg0c0ox7aHkLmjyQRjyqbbuOgWUAX-05Mwa3D_yl1RYW1mQBA6NUxTisizaZm_3UyxSv7JLSGWUhDHvb1RWI3qBMnhruoO-bg1oUZOI7-OnssBnlVvgriQHue9Ru1CwDlV41eHcUcmlkE/s1200/pharnat-battambang-market.jpg