Home ព័ត៌មានអន្តរជាតិ ធ្លាប់តែឃើញអាងហែលទឹកធម្មតា មកមើលអាងហែលទឹកនៅឌូបៃមានកន្លែងកម្សាន្តចម្រុះ

ធ្លាប់តែឃើញអាងហែលទឹកធម្មតា មកមើលអាងហែលទឹកនៅឌូបៃមានកន្លែងកម្សាន្តចម្រុះ

30
0

សហព័ន្ធអារ៉ាប់រួម ៖ បើនិយាយពីពិភពក្រោមទឹក ភ្ញៀវទេសចរភាគច្រើននឹងនឹកឃើញដល់ការជម្រុជចុះក្នុងមហាសមុទ្រដើម្បីទស្សនាផ្កាថ្ម និងសត្វសមុទ្រផ្សេងៗ ប៉ុន្តែបើភ្ញៀវទេសចរណាពុំចង់ជ្រមុជទឹកជ្រៅបែបនេះ ពួកគេអាចមកជ្រមុជទឹកក្នុងអាងហែលទឹកនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម ដែលនៅទីនេះ មានផ្តល់សេវាកម្មយ៉ាងច្រើនសម្រាប់ភ្ញៀវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBd4Fx7N9-fMWVtKGfLpGS-CO73ClBdrFo8HAWAfeK2SDfRZ2s8Vi2x37QZ2wiqXuH0ydLBrK6qEAGdrbpj159d8uUQqQDD_uAmjr6BXibj9hQOcBb8ZWYifPZtP6NI4C1LRirISFVTciqBi__VsL7rzlEeACisWaS4AzTqAZZV2sHV11Itefg8j8UgsI/s1280/photo_2024-06-24_12-21-55%20(2).jpg

អ្នកគ្រប់គ្រងអាងហែលទឹកនិយាយថា ជារៀងរាល់ឆ្នាំ មានអ្នកជ្រមុជទឹកអាជីព និងអ្នកជ្រមុជទឹកធម្មតាយ៉ាងច្រើនបានមកកម្សាន្តនៅទីនេះ ហើយពួកគេទទួលបានអារម្មណ៍រីករាយ ខុសប្លែកពីអាងហែលទឹកទូទៅ ។ តើនៅផ្នែកខាងក្នុងអាងទឹកមានសេវាកម្មអ្វីខ្លះ ទើបវាអាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVFX-IMDQsxxIUpbv5dsXr7KvvCYxNyHzOk0xUBtTaXjhGF_OqO3lLe5xeQNWDtpkTVrDOWKGS4e4qoT99zfxsJH5NmQBU-xSJHRr4pfvAWTk373zIXTF-q79uMJNqRFA1VV1mVHeF7qEduZADlSOBhZFVfjBwDUl7nU1IB0oP6Ggwhu2Qw7U5zQKJRKA/s1280/photo_2024-06-24_12-21-55%20(3).jpg

កាលពីខែកក្កដា ឆ្នាំ២០២១ សារព័ត៌មាន CNN រាយការណ៍ថា សហព័ន្ធអារ៉ាប់រួមបានដំណើរការអាងហែលទឹកជ្រៅបំផុតលើពិភពលោក ឈ្មោះ «Deep Dive Dubai» ស្ថិតនៅទីក្រុងឌូបៃ ខណៈប្រទេសនេះមានអគារខ្ពស់បំផុត និងហាងលក់ទំនិញធំបំផុតលើពិភពលោក ។ អាងហែលទឹកមានកន្លែងកម្សាន្តយ៉ាងច្រើនក្នុងនោះ ហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ Guinness World Records កត់ត្រាថា វាជាអាងហែលទឹកជ្រៅបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_agfAbX7BvzrYnJbUVoCYww1Cz9cTlm2K8v2ZjBynq8Hz-tsohfk_rzZEzfQUie0Vx52mLvcLhPIDRn3uSEXC2iOTq_GHn-JUanDynmB4CaG6-Sbobe0Md0vdFJulyjHGK0fPRM4dtdOlYl6z4wLifoAF-q5V8gdMWO8wtU_2g4H7qnAAzmKYVCGDu4/s1280/photo_2024-06-24_12-21-55.jpg

អាងហែលទឹកនេះមានជម្រៅស្មើនឹង៦០ម៉ែត្រ, មានទឹកស្មើ៥០លានលីត្រ, មានទំហំធំជាងអាងហែលទឹកក្នុងកីឡាអូឡាំពិក៦ដង និងមានទំហំធំជាងអាងហែលទឹកទូទៅ៤ដង ។ រីឯសីតុណ្ហភាពក្នុងអាងទឹក គឺស្មើនឹង៣០អង្សារសេ ដែលជាសីតុណ្ហភាពសមស្របសម្រាប់ការស្លៀកឈុតហែលទឹកស្តើង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl-0Ble4W5kWIhMWKAyAFDtKEbEdTzpFHAGBUs2ShVntgI8ivV7nMPUqKq96kW8GAHtsyLa1KzpHAoqCEExm2GPoUJhkUXTaFHtCQqX-GuOnKiEYF1OqfoMPGiGDkTefpLnxqEuUSrQnzcoP2xnMAovtjPbUUD1hRT2U9Igd_ReUBLJPKKO8RZzmHnBlA/s1024/photo_2024-06-24_12-21-56.jpg

វាជាអាងហែលទឹកមានជម្រៅជ្រៅ និងមានអគារខាងក្រៅយ៉ាងស្រស់ស្អាត, មានការបំពាក់ភ្លើង, ស្ទូឌីយោថតរូប, កាមេរ៉ាសុវត្ថិភាពចំនួន៥៦គ្រឿង សម្រាប់សុវត្ថិភាពអ្នកជ្រមុជទឹក ។ ភ្ញៀវទេសចរអាចស្លៀកពាក់ឈុតហែលទឹក និងជ្រមុជទឹកលេងបាល់, លេងព្យាណូ, ឮសំឡេងត្រីបាឡែន, ស្តាប់ចម្រៀង និងទស្សនាទីក្រុងនៅក្រោមទឹកតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH7z8kw68BYZi0c9nCpoOyB2ZFyGJh1D5vCT6pWvuapmmhk7ka9GjhRfEd1cWfNvPKbNt0zkn-CgvtpmaKn6K0JXGqmftAnhep-xhDWXR3Uo-LB2nJ7YZtumjPWcFEURUDPrp30vV3a6n7YP_tLlwRAspNOxHo79uNcop98J9FND1Kcs9pT1Cdq5aASQY/s1024/photo_2024-06-24_12-21-57%20(2).jpg

នាយកគ្រប់គ្រងអាងហែលទឹក Deep Dive Dubai និយាយថា នៅទីនេះនឹងទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបដែលស្រឡាញ់ពិភពក្រោមទឹក ដូចជា ៖ អ្នកជ្រមុជទឹកអាជីព ឬអ្នកជ្រមុជទឹកធម្មតា ហើយវាជាអាងហែលទឹកមួយក្នុងចំណោមអាងហែលទឹកដ៏ជ្រៅបំផុតលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុង១ឆ្នាំៗ ។ ក្រៅពីនេះ ក៏មានអ្នកមកចុះឈ្មោះចូលរៀនជ្រមុជទឹកនៅអាងហែលទឹកនេះដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Ng-z9jEQtR70UIoRl2Z0lxR-HKf3M1uhhtQ1su7ReDWwEeb3y7306gMSSFhoY3xUkX2cF-bqn_7uxHoIAMmGftPfoZAGIYq1MYieisUobVU3CzDek90m0ATqefWHeGJIcvHRsrKmX1B3lz1yKTbDCoe2DvAkZ0ZicGtov61m7Gfq1_dvbPrRca8pDcQ/s1024/photo_2024-06-24_12-21-57%20(3).jpg