Home ព័ត៌មានជាតិ គោលដៅទេសចរណ៍សំខាន់ៗដែលអ្នកមិនគួររំលងពេលទៅដល់ខេត្តក្រចេះ

គោលដៅទេសចរណ៍សំខាន់ៗដែលអ្នកមិនគួររំលងពេលទៅដល់ខេត្តក្រចេះ

93
0

ក្រចេះគឺជាខេត្តតូចមួយដ៏គួរឱ្យចាប់អារម្មណ៍សិ្ថតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានចម្ងាយ ៣៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តក្រចេះគឺជាដែនដីដ៏ល្បីល្បាញបំផុតនៃនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ និងជាខេត្តដែលបន្សល់ទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន ហើយក៏ជាដែនដីសម្បូរផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញទៅដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3cT93S4bCh1HAz1ibTxfksSUXjP98osoI26YvbMZdGfOyUPaWH0bbnfjYcpi0J23znLK2VxezEhpjeo3YKB-y9f98iiKLjA0dXVN2dE5Uvya9tUHKeC7fvoPie_eN5ng7aLm8DKMZu_tFsJgn48tHNIqDEKW1KVfEyWhw1ai2f_Ucrcwlv_Bqt4slY8/s994/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%85%E1%9F%81%E1%9F%87.jpg

ខេត្តនេះស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី និងសត្វផ្សោត ហើយសត្វផ្សោតក៏ជាប្រភេទសត្វទឹកដ៏កម្រនៅក្នុងប្រទេសកម្ពុជាយើងដែរ។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តក្រចេះហើយ កុំរំលងកន្លែងទេសចរណ៍សំខាន់ៗទាំងនេះឱ្យសោះ។

១.កោះសាមសិប៖ កោះសាមសិបគឺជាតំបន់អេកូទេសចរណ៍ថ្មីមួយ លាតសន្ធឹងតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។ កោះនេះស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ដើម្បីធ្វើដំណើរមកដល់កោះសាមសិប ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវជិះទូកសហគមន៍រយៈពេលជាង ១ ម៉ោងតាមដងទន្លេមេគង្គ។ នៅទីនេះអ្នកទេសចរ អាចជិះទូកមើលសម្រស់ព្រៃលិចទឹក មើលថ្ងៃលិច និងថ្ងៃរះ, ថតរូបសត្វស្លាបដែលជិតផុតពូជ, គយគន់ព្រៃលិចទឹក,និងបោះតង់សម្រាកនៅលើឆ្នេរខ្សាច់សក្បុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4TLe2KbH9njvA6r11OAKtXkzLWLE2nifJLrCT-XFkJVZCC2vOf757UIFjEzgGmWvElBFj6FwBESDuRZrEcJSOHzP7ycMb7qtMsGCcrhb8bshTgnS9rTXQg1ssm9GyZ8wl9e7w_BlVO4dedRvA16ZYUheU_kD6tMbp6I6GEmrdHIgW7iEKBTnb7alngQ/s1280/photo_2024-06-27_10-50-32.jpg

២.វិហារសសរ ១០០៖ វត្តសសរ ១០០ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដដ៏ចំណាស់មួយ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ វត្តនេះកសាងឡើងនៅសតវត្សទី១៦ ក្នុងរាជកាលស្ដេចអង្គច័ន្ទរាជាទី២ ដូច្នេះដើម្បីធ្វើដំណើរទៅកាន់វត្តសសរ ១០០ អ្នកទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ តាមផ្លូវលេខ ៣៧៧ ក្នុងរយៈចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ។ នៅពេលទៅដល់ភ្ញៀវទេសចរនឹងឃើញមុខព្រះវិហារដ៏ធំស្កឹមស្កៃ ទ្រទ្រង់ដោយសសរខ្ពស់ត្រដែត ចំនួន ១១៦ដើម។ ក្រោមជំនោរដ៏ត្រជាក់នៃដងទន្លេមេគង្គ អ្នកទេសចរក៏អាចដើរទស្សនាសំណង់វិហារដ៏ចំណាស់នេះ ព្រមទាំងគយគន់ផ្ទាំងគំនូរសាសនាដ៏ប្រណិត នៅតាមជញ្ជាំង និងពិដានព្រះវិហារថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1QrOkMTIQa35hKJmlirFxT8Ocl8ubPQbYD4AC2mVyyhXK5ibWP0bzW8GbXigWOcQHutdC7lvp8cd71BTUik8w6zFxZLQ9pK0bYI3MJOlkfOB0-aFEh7LTfiNy3deUTRtDFCJc3WZjV6ArnNoDvoaZTL0DjUeGKNZWAMeJbfasltDzy7zkzjiQ2VI-N0/s1280/photo_2024-06-27_10-50-57.jpg

៣.រមណីយដ្ឋានអន្លង់ផ្សោតកាំពី៖ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី គឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពលមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ។ ដើម្បីទៅដល់អន្លង់ផ្សោតកាំពី យើងត្រូវធ្វើដំណើរប្រមាណ ១៥គីឡូម៉ែត្រ ចេញពីទីរួមខេត្តក្រចេះ តាមបណ្ដោយផ្លូវលេខ ៣៧៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Q-42C0Ihe_lJoB4Op9ziowQSeoqqQn2gKSTrCYf64T7aPe5kiXB5LAQamRXpizHjRnQmH5vinr8u1kvz9xEIQbo_yMLx8dqb6s9R4VIrMVQYHTi_K52S4fdeleCV6G167Kv1og9OHWYeTmjUi2wDcHsOyEXiiJGuMav8J_xULT6CNet3uTLPTZPfyIE/s1024/photo_2019-04-12_10-22-19-1024x682.jpg

ក្នុងការទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតកាំពី អ្នកទេសចរមានជម្រើស២ គឺទស្សនាសត្វផ្សោតពីចម្ងាយតាមច្រាំងទន្លេ ឬជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាសត្វផ្សោតនាដងទន្លេតែម្ដង។ ក្រៅពីការទស្សនា សត្វផ្សោតលោកអ្នកក៏អាចជិះទូកបន្តដំណើរ តាមបណ្ដោយដងទន្លេ គយគន់សម្រស់ព្រៃប្រឹក្សាអមសងខាង ស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដងទន្លេលាយឡំ និងពន្លឺថ្ងៃចែងចាំងចំផ្ទៃទឹកទន្លេ និងចែងចាំងពន្លឺផ្លេកៗប្រៀបបានដូចត្បូងពេជ្រ ផុសកណ្ដាលដែនពសុធាដ៏ធំល្វឹងល្វើយ។

៤.រមណីយដ្ឋានតាព្រហ្ម៖ គឺជារមណីយដ្ឋានធម្មជាតិមួយ មានចម្ងាយ ៦៥ គីឡូម៉ែត្រពីខេត្តក្រចេះ ស្ថិតនៅភូមិស្ចឹម ឃុំឆ្នើម ស្រុកស្នួល ខេត្តក្រចេះ ដោយនៅទីនោះមានព្រែកមួយ មានទឹកថ្លាឈ្វង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សា ដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដុះទេរជាជួរនៅផ្នែកខាងលើនៃព្រែក យ៉ាងស្រស់ស្អាតផងដែរ។ នៅទីនេះអ្នកទេសចរអាចសម្រាកលំហែកាយ ពិសារអាហារថ្ងៃត្រង់ឆ្ងាញ់ៗជាមួយគ្រួសារ ឬមិត្តភក្តិ និងមុជទឹកលេងកម្សាន្តនារដូវប្រាំង ដែលមានទឹកថ្លាឈ្វង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrJsHvMuK2YysD2V1s4XVdBRWzIFrtUS1FmDmkTouvezQoEF16pAJy8Ceu5D8GrZ0YBAyoHkW4anxfrQbXYpiPBOGTTQbpcpD3cxxBa4GfSlD3h7dwg7HcFVFD9uWpI9_qGp4oc_67ZJl6PPtSPmvW7DCpZJHCDqrXYrVVXeLtEBIHUIA0OsMso13Fa0g/s1024/photo_2019-08-26_17-04-22-1024x768.jpg