Home ព័ត៌មានអន្តរជាតិ ដឹងអត់ ស្ពានផ្លូវរថភ្លើងវែងបំផុតលើពិភពលោក ស្ថិតនៅប្រទេសណា?

ដឹងអត់ ស្ពានផ្លូវរថភ្លើងវែងបំផុតលើពិភពលោក ស្ថិតនៅប្រទេសណា?

52
0

ប្រទេសចិន ៖ ស្ពាន Haoji មានប្រវែងសរុបស្មើនឹង១.៨១៣គីឡូម៉ែត្រ ហើយត្រូវបានគេចាត់ទុកថា វាជាស្ពានផ្លូវរថភ្លើងវែងបំផុតនៅលើពិភពលោក ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនធ្យូងថ្មពីភាគខាងជើងទៅភាគខាងត្បូងប្រទេសចិន ។ ស្ពានផ្លូវរថភ្លើងនេះបានចាប់ផ្តើមបើកដំណើរការដំបូង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsNtndDT4BtElZTlPXB2kV7y7VzBY94wV6jlpIB26iK_QH-ep30Daq12QRZ9PnH44cg7ticwSowbB84gdUbP4BTIN8C3XYlsHPEhlZKvdyVbmnKA9caXIsI85yO9VLudF6p7jENKdWtIfG9qYTV-xGF7pCYtKTt30m0OpggYlhHjUmGHrIlrCYLqfwdk/s1024/5ebf5ad363cf5b5b1745a3fa88e80ceb.jpg

ចំណែកការចំណាយប្រាក់សម្រាប់សាងសង់ស្ពានដ៏វែងនេះ គឺស្មើប្រមាណ២៨ពាន់លានដុល្លារអាមេរិក ។ គេសាងសង់ស្ពាននេះឡើង គឺទុកសម្រាប់ដឹកជញ្ជូនធ្យូងថ្ម ចំនួន២០០លានតោន ពីតំបន់ម៉ុងហ្គោលីខាងក្នុង និងសានស៊ី មកកាន់បណ្តាខេត្តនៅភាគខាងត្បូងប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwqrEZp4o-cnaMAuXCteOpTWp6MuQt0tMImr7bypMvG9zdIJ3WmjDrm8z77kFqgTkkfvOMbNTLYyYdaZnZXXJegb49qh2DbdXwNd4Sk62iRYocEN0LteIvxN40pBt68QP6PQIV3u3L6yqqM5ayuxM14lAIGhaAy5juNUpCcVWrHrsw3nbXqKOLAe8mhOw/s1080/71007380_2738683782850088_7411927141194924032_n.jpg

ក្រៅពីនេះ វាជាស្ពានផ្លូវរថភ្លើងសម្រាប់ដឹកជញ្ជូនធ្យូងថ្មឆ្លងកាត់ពីភាគខាងជើងទៅភាគខាងត្បូងដំបូងគេនៅចិនផងដែរ ។ ការសាងសង់ស្ពានផ្លូវរថភ្លើងនេះ ក្នុងគោលបំណងចៀសវាងការដឹកជញ្ជូនធ្យូងថ្មតាមផ្លូវរថភ្លើងចាស់ៗ ដែលត្រូវឆ្លងកាត់ទីក្រុងឆ្នេរសមុទ្រតាមនាវា ។

ការដឹកជញ្ជូនធ្យូងថ្មតាមស្ពានខាងលើបានជួយកាត់បន្ថយពេលវេលានៅសល់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ខណៈការដឹកជញ្ជូនធ្យូងថ្មតាមសមុទ្របានចំណាយពេលរហូតដល់២០ថ្ងៃ ។ លើសពីនេះ ស្ពានផ្លូវរថភ្លើងក៏បានតភ្ជាប់ជាមួយបណ្តាញផ្លូវរថភ្លើងជាច្រើនតំបន់ទៀត ដើម្បីងាយស្រួលថែទាំផ្លូវរថភ្លើងរួមគ្នា ។ រីឯល្បឿនដែលប្រើប្រាស់សម្រាប់ស្ពានផ្លូវរថភ្លើង គឺស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZy8y7TqogF67inIgqwjzwKzUWsifRKFsAI5VFSBK3JzDVUilP03dTJmbhC9vkv89uPzuifgGzkZNoug9OHECBPY44A_NSogd2XtVKSrWGWqJj_8njGZcq5ZVjxTrpobRc2CCjWa3oWj4s3NO5SAbop9C_l6GWO31-pfPNJRDDgNbIb9IiVa8c4cMJ4J4/s1024/changsha-sept-20-2019-aerial-photo-taken-on-sept-900377.jpg

ស្ពានផ្លូវរថភ្លើងនេះបានដំណើរការដោយក្រុមហ៊ុន China Railway និងទទួលបានការអនុម័តវិនិយោគកាលពីឆ្នាំ២០១៤ ក្នុងទឹកប្រាក់ចំនួន២៧ពាន់លានដុល្លារអាមេរិក ។ រីឯទឹកប្រាក់វិនិយោគផ្សេងទៀត គឺជារបស់ក្រុមហ៊ុន China Railway និងក្រុមហ៊ុនរុករកធ្យូងថ្មធំៗជាច្រើន ។

គេចាត់ទុកថា វាជាភាពជោគជ័យ និងជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់ប្រទេសចិន ក្នុងផ្នែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIPLHqEbxWmrd_0U-nlUZ5FIR05sF_MG5EIPlKRy4BQic5J9NKD_qhzBcoOxLWU1DIn1D2S03sMyuIi-6eD9ENZZLWF5xfmjG3H7lrxXsm7Zr0Ov8fFaKeWwGG6DDDgnY4wyxZdzvOvRbdhC66QnlrU2XF21Md1krQHe41UFv8HddcT2JleruClo1khlA/s598/China-Haoji-Railway.jpg