Home ព័ត៌មានអន្តរជាតិ ហេតុតែស្រឡាញ់! នាយកប្រតិបត្តិក្រុមហ៊ុន Ford ធ្លាប់បានបញ្ចាំផ្ទះដើម្បីទិញរថយន្តមួយនេះ

ហេតុតែស្រឡាញ់! នាយកប្រតិបត្តិក្រុមហ៊ុន Ford ធ្លាប់បានបញ្ចាំផ្ទះដើម្បីទិញរថយន្តមួយនេះ

62
0

លោក Jim Farley ដែលបច្ចុប្បន្នគឺជានាយកប្រតិបត្តិក្រុមហ៊ុន Ford ដោយពីអតីតកាលលោកគ្រាន់តែជាបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុននេះប៉ុណ្ណោះ។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកបានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយ ដោយរៀបរាប់ពីអតីតកាលតស៊ូរបស់លោក។ Jim Farley បាននិយាយថា លោកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ និងចូលចិត្តរថយន្ត Ford ខ្លាំងបំផុត ដោយចំណង់ចំណូលចិត្តរបស់លោកគឺចូលចិត្តបើកបរខ្លួនឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlYk3hDz5X7DGvzVnfvx2bbK9UDbvA8UgP6uilOmH_L2IkMEpLrawFYnhLUjDflxhnlNU7ToJiMKtIeAESsm6GuHDFc9oRpaE34rBnES0CRY1FVpyr1aWB_1Wene2faBet1QgFHSmjV7ugeWCLTe8cWnMjdrrePWPLXr2cMO0jS3UBFfc7c-zriDPmZ4/s1200/photo_2024-06-27_13-03-51.jpg

Jim Farley បានបន្តទៀតថា នៅពេលដែលលោកជាបុគ្គលិកទីផ្សារ លោកធ្លាប់បានបញ្ចាំផ្ទះដើម្បីទិញ Ford Shelby Cobra ដែលជារថយន្តបុរាណមួយរបស់សហរដ្ឋអាមេរិក ក្នុងតម្លៃ ១០ ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានទិញរថយន្តស្ព័ររបស់ក្រុមហ៊ុន Mazda, Porsche និង Toyota ទៀតផង។ ក្នុងអំឡុងពេលនៃការសន្ទនាមានរយៈពេលជាងមួយម៉ោង នាយកប្រតិបត្តិបានបង្ហាញពីព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញអាជីពរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWngmvZ2vxagMXt-tJ6UfiqE89F1HmERt2NjHOUXxYgCzDgYQz1hpfORbpmNKe2rIjrLYN76lC0AbGbCr0fqUbfuO8L6J3eig78HJNzBSPK7u7B6UPT4o29SMg3RYVqja9WUpJYj8GvEx1wASm7VYIhnCi4pqhJvy8ZsH8Di19_5JTgcfEcUd0dZny48/s1280/photo_2024-06-27_13-04-24.jpg

ជាការពិតណាស់ នៅពេលដែលអ្នកស្រឡាញ់អ្វីមួយត្រូវតែតាំងចិត្តសម្រេចវាឱ្យបាន ទោះបីវាចំណាយពេលយូរបន្តិចក្តី ក៏អ្នកមិនអាចបោះបង់ក្តីស្រម៉ៃរបស់អ្នកបានឡើយ ហេតុនេះអ្នកត្រូវមានគោលដៅជីវិតឱ្យបានច្បាស់លាស់ មានមហិច្ឆតាខ្ពស់ ទើបអ្នកអាចទទួលបានភាពជោគជ័យនៅថ្ងៃអនាគត នេះបើយោងតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលបានផ្តល់បទសម្ភាសក្នុងកម្មវិធី Smoking Tire។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlwkGF6tcNjl5rpx35pUqGqyFGSkmsGaqGRNvUG78UgQQN0QOmcQvVV8uXLpikB_GxaI7AJhO34lPrEfcgaX5OaGG_enGnmxojPw0n8IitgW-LyRqSutAmm018ci-C6DWt0qu4vu57qXKV-SMXuHTLLOxv4xEtLdYGrI-qJmPPNf62hEvubOUuYHmzO0/s1280/photo_2024-06-27_13-04-35.jpg

ទោះជាយ៉ាងណា រឿងខាងលើនេះគឺបានកើតឡើងមុនពេលលោក Jim Farley ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Ford ដោយបច្ចុប្បន្ន CEO ម្នាក់នេះគឺបានកាន់កាប់ភាគហ៊ុនរាប់រយលានដុល្លារឯណោះ។ ការសន្ទនារបស់ CEO ក៏បានលើកឡើងពីទិសដៅទូទៅរបស់ក្រុមហ៊ុន Ford និងគម្រោងអនាគតដ៏មានសក្តានុពលមួយចំនួនផងដែរ។ កត្តាដែលគួរឱ្យកត់សម្គាល់បំផុតក្នុងចំណោមកត្តាទាំងនេះគឺថាក្រុមហ៊ុនបច្ចុប្បន្នកំពុងធ្វើឱ្យប្រសើរឡើងជាបណ្តើរៗនូវត្រកូលរបស់ខ្លួនដើម្បីកាត់បន្ថយវត្តមាននៅក្នុងផ្នែករថយន្តតម្លៃទាប ហើយកំណត់គោលដៅជាបណ្តើរៗទៅកាន់ផ្នែកតម្លៃខ្ពស់ដូចជាអ្វីដែលស្មាតហ្វូន F-Series កំពុងធ្វើជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3OFYLauin98FnlhH3Dxuc8BxbZNuPp3QRrIpeNmzy1sSHaEbte221TvJPEffrlRXYqgtvBcDlbMxkwU5H8O-HwtY4eejHCOIO9vxX5vA2_2VMzyrXRpax9MiDH0alsHBR6kzXpq1jXAcPQ0R8GR5g-tDNi9HEGS2AFNseExv6Q7vGxWaalpUMBmSQZlg/s1280/photo_2024-06-27_13-05-37.jpg