Home ព័ត៌មានអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ចថៃមិនល្អដូចមុនទេ ខណៈរោងចក្របិទទ្វារបន្តកន្ទុយគ្នា

ស្ថានភាពសេដ្ឋកិច្ចថៃមិនល្អដូចមុនទេ ខណៈរោងចក្របិទទ្វារបន្តកន្ទុយគ្នា

36
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ ថានសេតតាគីច (thansettakij) រាយការណ៍ថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ រោងចក្រនៅប្រទេសថៃបានបិទទ្វាររហូតដល់៥៦១កន្លែង ជាពិសេស រោងចក្រក្នុងឧស្សាហកម្មដែក និងលោហៈ បិទទ្វារច្រើនជាងគេ ។ ការបិទទ្វាររោងចក្រជាបន្តបន្ទាប់នេះ ពុំមែនទើបតែកើតឡើងនៅឆ្នាំ២០២៤ ទេ គឺរោងចក្រនៅថៃបានបិទទ្វារបន្តកន្ទុយគ្នា តាំងពីឆ្នាំ២០២១ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxrTh45pg7TGGvno0RZ-2ZMijIL8YG9yxLnFyM03WCpIxtmS0R5-WJB-kJ7fQlph46M0BTs5Fhto7Bv5JpvqU-XcdUnsuJB8iXmEfCknkqyu0iGxej_oBa4CftZR4lCaeL5zEVeYax9hFSGZOVV-rLwOR9FDuQcWndjJUahLE6fq1pdd8kK2S5tKzbm8/s700/c1_2082079_210311153357_700.jpg

សហព័ន្ធឧស្សាហកម្មថៃទទួលស្គាល់ថា បើការចំណាយដើមទុនផលិតទំនិញនៅតែខ្ពស់ ដូចជា ៖ ថាមពល, ការដឹកជញ្ជូន និងការប្រាក់ នឹងធ្វើឱ្យរោងចក្រនៅថៃបិទទ្វារបន្ថែមទៀត ហើយសហព័ន្ធនេះបានណែនាំឱ្យរដ្ឋាភិបាលប្រញាប់ស្វែងរកវិធានការដោះស្រាយបន្ថែម ដើម្បីជួយរោងចក្រទាំងនេះ ។ លោក ពីកថង ថងញ៉ៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ និយាយថា សហព័ន្ធឧស្សាហកម្មថៃបានតាមដានស្ថានការណ៍បិទរោងចក្រជាបន្តបន្ទាប់នៅថៃ ។

យោងតាមទិន្នន័យរបស់នាយកដ្ឋានឧស្សាហកម្មបង្ហាញថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា ដល់ខែឧសភា) រោងចក្រនៅថៃបានបិទទ្វារចំនួន៥៦១កន្លែង ហើយធ្វើឱ្យកម្មករបាត់បង់ការងារ ចំនួន១៥.៣៤២នាក់ ឬបាត់បង់ការងារជាមធ្យម ស្មើនឹង៣.០០០នាក់ក្នុង១ខែ ។ រីឯរោងចក្របិទទ្វារច្រើនបំផុត គឺរោងចក្រក្នុងឧស្សាហកម្មផ្លាស្ទិក ចំនួន១២, ឧស្សាហកម្មលោហៈ ចំនួន១១ និងឧស្សាហកម្មឈើ ចំនួន៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZA0j-oA32kYSZ5GmLDHTod2jAXqYD30h_cORAK9iGX6deKHDl893-glg9PAd2BrDJqfejC4BuWVDUt0039lyPDQ5U_NdgUCHCxIe3TjalFfFuMlwYTCq8PU76HEcKFvEGTp_Tc7-AFB0pAJ450XTzO18WPIsq0Rk455O07GEnCpIv-tw9uQPLE4TmICg/s1806/ant-rozetsky-SLIFI67jv5k-unsplash.webp

លោក ពីកថង ថងញ៉ៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបារម្ភថា បើការចំណាយដើមទុនផលិតទំនិញនៅតែខ្ពស់ ដូចជា ៖ ថាមពល, ការដឹកជញ្ជូន និងការប្រាក់ នឹងធ្វើឱ្យរោងចក្រនៅថៃបិទទ្វារកាន់តែច្រើនថែមទៀត ។ ហេតុនេះ រដ្ឋាភិបាលគួរតែប្រញាប់ស្វែងរកវិធានការជួយសហគ្រិន ហើយសហគ្រិនខ្លួនឯងក៏ត្រូវប្រញាប់សម្របខ្លួន និងគ្រប់គ្រងកាត់បន្ថយការចំណាយផងដែរ ។

រយៈពេល២ឆ្នាំកន្លងមក ទំនិញមានតម្លៃថោកៗបានចូលមកលុកលុយក្នុងទីផ្សារថៃ និងធ្វើឱ្យមានការប្រកួតប្រជែងខ្ពស់ ។ រីឯសហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទច្រកពាណិជ្ជកម្មទាំងអស់ពីចិន ប៉ុន្តែចិននៅតែពុំព្រមកាត់បន្ថយការផលិតទំនិញ ។ ដូច្នេះ ទំនិញចិនទាំងនេះត្រូវបានបញ្ជូនមកលក់នៅថៃជំនួស ទើបធ្វើឱ្យថៃពិបាកប្រកួតប្រជែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJV3LWYaPHo1sTeU2msdsuQTSQKqqFeKSvGVv3IF9i2BdGgRisJ3w0No2eWLQUEFnMKCkwSwA7YH-ZDiICXcV4rgrSmqVStfywXwwp_9rDjn1aKyqjBWVGYgXBZVRdtHkcWCC39eH4i74yl-ezdn2LIBYGJiyYdTglCCdxjX__mdrJPUi4tQsM2Qq7sqw/s2000/-1x-1.jpg

បើតាមទិន្នន័យបង្ហាញថា រោងចក្រនៅថៃបានបិទទ្វារជារៀងរាល់ឆ្នាំ ដូចជា ៖
-នៅឆ្នាំ២០២១ រោងចក្របិទទ្វារ ចំនួន ៦៧៨កន្លែង
-នៅឆ្នាំ២០២២ រោងចក្របិទទ្វារ ចំនួន ៩៩៧កន្លែង
-នៅឆ្នាំ២០២៣ រោងចក្របិទទ្វារ ចំនួន ១.៣៣៧កន្លែង កើនឡើង៦០% បើធៀបនឹងឆ្នាំ២០២២
-រយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ រោងចក្របិទទ្វារ ចំនួន ៥៦១កន្លែង ។

លោក ណាវ៉ា ចាន់ថាណាក់ស៊ូរ៉ាឃុន មន្ត្រីសហព័ន្ធឧស្សាហកម្មថៃនិយាយថា លោកព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ន ហើយវានឹងធ្វើឱ្យរោងចក្រនៅថៃបន្តបិទទ្វារបន្ថែមទៀត ឬបិទដំណើរការច្រើនជាង២ឆ្នាំមុន ដោយសារសង្គ្រាមពាណិជ្ជកម្មដែលអាមេរិក និងសហភាពអឺរ៉ុបនាំគ្នាប្រឆាំងជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9QBJ0qNDVWc9msWCL0E84qxWOpEmyMY2Cd-GcBUhVufL0usg_CAT0cy6gFqs3Z0j2LokbsOfRE0RurXG0ntkEnacWDDqgFdbRF-dnUpLTK4LZl8ckhxKiGgSRt4-6OTk_ZYuK4saUNcTx0OYUEWjSvxvMacK0RPenPOW1EyFuYwhelN28-SmUfnwQTP4/s1200/large-ev-thai-eef0b971923b2c1e113fcbae9ff9e902.jpg

លើសពីនេះ ការផលិតទំនិញរបស់ចិននៅតែស្មើដើម ទើបធ្វើឱ្យទំនិញចិនមានតម្លៃថោកៗហូរចូលមកតំបន់អាស៊ាន រហូតដល់ឧស្សាហកម្មក្នុងប្រទេសអាស៊ានត្រូវកាត់បន្ថយការផលិតទំនិញ ដោយសារឧស្សាហកម្មទាំងនេះបានចំណាយដើមទុនខ្ពស់ជាងចិន ៕