ថ្មីៗនេះ មហាជនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំងទៅលើវីដេអូចែកចាយពីបណ្តាញសង្គមទំនងជាមានប្រភពមកពីប្រទេសឡាវ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារីសិស្សសាលាវ័យមិនទាន់គ្រប់កាល និងបុរសវ័យចំណាស់ បានប្រព្រឹត្តិនូវកាយវិ.ការមិ.នសមរម្យនៅតាមទីសាធារណៈ។
តាមរយៈវីដេអូ គេបានសង្កេតឃើញអំពីទង្វើអសីលធម៌របស់ជនមួយក្រុមមានទាំងកុមារីនិងមនុស្សប្រុសចាស់ៗប៉ុន្មាននាក់បាននឹងកំពុងស្ថិតនៅហាងផឹកស៊ីមួយកន្លែង។ កុមារីនៅក្នុងឈុតសម្លៀកបំពាក់សិស្សសាលា (អាវសរ សំពត់បត់តាមប្រពៃណីឡាវ) ដែលមើលទៅមានអាយុប្រហែលមិនដល់១៥ឆ្នាំផង កំពុងតែឈរអោប ថើបក្នុងកាមឥណ្ហាជាមួយបុរសមា្នក់វ័យចំណាស់នឹងឪពុកខ្លួន ថែមដៃនាងកាន់កែវស្រាម្ខាងយ៉ាងសប្បាយរីករាយ។ រីឯអាកប្បកិរិយាក្មេងស្រីទាំងនោះទៀតសោត ហាក់មិនមានការខ្មាស់អៀន និងមិនមែនជាការចាប់បង្ខំរបស់មនុស្សចាស់ទៅលើខ្លួននោះទេ។
ក្រឡែកទៅលើបុរសម្នាក់ដែលគៀកនឹងក្មេងស្រីម្នាក់នេះវិញ ហាក់មិនកោតក្រែង ហ៊ានប្រព្រឹត្តិទង្វើដែលប្រាស់ចាកពីក្រមសីលធម៌របស់មនុស្សធំទៅលើក្មេងស្រីមិនទាន់គ្រប់អាយុបែបនេះទៅរួចដែរ ដែលនេះគឺសបញ្ជាក់ពីកម្រិតភាពយល់ដឹងទាបរបស់បុរសចំណាស់ទាំងនោះ។ ទោះជាយ៉ាងណា តាមរយៈការលួចថតបាននៅទីតាំងតែមួយនោះ គឺមានប្រមាណ ២-៣គូរទៀតរវាងក្មេងនឹងមនុស្សចាស់សុទ្ធតែប្រព្រឹត្តិទង្វើបែបនេះទាំងអស់ផងដែរ។
តាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គមនេះ មហាជនទាំងឡាវនិងខ្មែរគឺបានចូលទៅបញ្ចេញមតិព្រាតបែបខឹងសម្បារ ថាក្មេងទៅវាមិនដឹងអ្វី ប៉ុន្តែនេះ មនុស្សចាស់ហើយបែរជាមិនដឹងដូចជាក្មេងដែរ។ ជាមួយគ្នានោះ អ្នកខ្លះគឺបានលើកឡើងថា«នេះហើយគឺជាសង្គមមួយដែលគ្មានវប្បធម៌ប្រពៃណី»។ ជនជាតិឡាវខ្លះថា «នេះហើយគឺជាការពិតជាក់ស្តែងនៅក្នុងសង្គមឡាវ ព្រោះថាប្រជាជនឡាវជាច្រើនគឺគ្មានការងារធ្វើ ក្រីក្រ អតិផរណា(ទំនិញឡើងថ្លៃ ប្រាក់ឈ្មួលធ្លាក់ចុះ) និងមានការគាបសង្កត់ពីអ្នកមានអំណាចជាដើម»។
ចំណែកជនជាតិឡាវម្នាក់ទៀតបានលើកឡើងថា «បើមើលទៅលើការបញ្ចេញមតិគឺមានការវាយប្រហារយ៉ាងខ្លាំងទៅលើក្មេងស្រីទៅវិញ? ក្មេងគឺជាក្មេង មិនស្គាល់អ្វីជាក្រមសីលធម៌ មិនដឹងខុសមិនដឹងត្រូវទេ! បើសង្គមបែបនោះ វានឹងដឹកនាំពួកគេឆ្ពោះទៅរកផ្លូវនោះ ក្មេងឈាមរាវ ចង់ចេះ ចង់ដឹងចង់សាក ឆាប់ធ្វើតាមគេយ៉ាងងាយ។ រវាងមនុស្សធំគិនិងកូនក្មេងគិតមិនដូចគ្នាទេ គឺខ្ញុំយល់ឃើញបែបនេះ ខ្ញុំមិនចាប់កំហុសទេ»៕










