Home ព័ត៌មានអន្តរជាតិ មិនធម្មតា! សូម្បីអង្គការ NASA ក៏ជាអ្នកគាំទ្រកំពូលរបស់ Aespa ដែរ

មិនធម្មតា! សូម្បីអង្គការ NASA ក៏ជាអ្នកគាំទ្រកំពូលរបស់ Aespa ដែរ

64
0

កូរ៉េខាងត្បូង៖ បន្ទាប់ពី Aespa បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “Supernova” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនៅ MV ដ៏អស្ចារ្យប្លែករបស់ពួកគេ ខណៈបទចម្រៀងនេះទើបតែចេញបានមួយសប្តាហ៍ប៉ុណ្ណោះគឺមានការជោគជ័យខ្លាំង រហូតនាំក្រុមទទួលបានតំណែងកំពូល RAK (Realtime all-kill) នៅលើតារាងតន្ត្រីកូរ៉េទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsKH2ECazaUOSlolnsRBthf4_yMf8vwYDznBfHdZv3IrOO7If4aaa2E4Mu8hGc28dQND-X0f0yHsxHzOIo1dD8iXkQuYSpZMuVkUVYutPE9olML4pe83BEoENFBK-UuFrwx8l01Gza1XYhToVUY8xiFNDIXS-3uxoUwF-lfxHlr_MnWXpz0MYF5F9eog/s1388/aespa-Supernova-MV-Photos-documents-2.webp

នេះបង្ហាញថាប្រជាប្រិយភាពរបស់ aespa ក្នុងរយៈពេលថ្មីៗនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលបទចម្រៀងនេះមានរសនិយម ស័ក្តសមស្តាប់គ្រប់វ័យ ធ្វើឱ្យមនុស្សជាច្រើនជក់ចិត្តនឹងបទនេះ ស្តាប់ហើយមានអារម្មណ៍រីករាយនិងមានថាមពល។ ជាពិសេសនៅពេល “Supernova” ចេញមកភ្លាម គ្រប់គ្នាពិតជាភ្ញាក់ផ្អើលសម្រាប់អ្វីគ្រប់យ៉ាងដែលដាក់បញ្ចូលក្នុងបទនេះ មិនថាអ្នកគាំទ្រទូទៅទេ សូម្បី NASA ក៏ទប់ចិត្តមិនបានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-HaVmGTroKDwUD6B7NUcCBwpT-NC_G6dc8Hi1AbYpkaiYwiSXCVNAsm7T72V68nReBNRgKakHAyDZFokWAwCahJKZNs_8NR_V9aw0kcDH2gfaUoiAM5OaGnyNUeeNDOzJhoeTZei3DwKdjzPXv1jX5UN4uEIQRmjbC_2-rNOvIqkH5fE0GkJsurXvfk/s1280/sdphne112acpatrXsB0KY-o.jpg

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤ គណនី Twitter របស់ NASA Webb Telescope បានបង្ហោះរូបភាព Cassiopeia A ដែលជាកំទេចសំណល់របស់ Supernova ស្ថិតនៅក្នុងក្រុមតារានិករ Cassiopeia ដែល supernova នោះបានកើតឡើងប្រហែល ១១,០០០ ឆ្នាំមកហើយ។ រួមជាមួយនឹងរូបភាពដែលបានបង្ហោះនោះ និងមានការពន្យល់ខ្លីៗពីលើ ដោយគណនី NASA ក៏បានបន្ថែម Caption ថា”Su-su-su-su-su-supernova” ដែលជាឃ្លាចេញពីបទចម្រៀងរបស់ aespa ដែលធ្វើឱ្យ Tweet រីករាលដាលយ៉ាងឆាប់រហ័សជាមួយនឹងការទស្សនាជិត ៥ លានដង និង ២៥,០០០ Tweet។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3yGIIzB3GP8Ko0A5Wd_0ApEkL5e4Av9ZcPxLlmzOU38NTGzHDpjJrGjbEyi5PrmG6522QdLOG7n2WoS2A0L_iOqVfGHQOPDRpY9e_kHFdDJtZgtvqxzSTaY-zEz0hG6p7uEwbtM8iRMXmAckK_reMDxSrpNeFNJ03Hx6FMIz8a2qb2NaWtuA0_Dvw9uI/s800/wang-sn2018evt-cosmic-dust-2024.jpg

គួរបញ្ជាក់ដែរថា “Supernova” គឺជាបទចម្រៀងថ្មីស្ថិតក្នុងអាល់ប៊ុមធំ “Armageddon” ដែលត្រៀមនឹងចេញបទចម្រៀងបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។ Aespa គឺក្រុមចម្រៀងស្រីដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះដែលសព្វថ្ងៃស្ថិតនៅក្នុងផលិតកម្ម SM ជាមួយសមាជិក ៤ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEoLD3UwBrc7XhtveyBvEBO3K0sOfUsduS6TV3OZ1RasNNTmceNFT-Wv7_W29L6zpr_bar14z8eJl9ZXxJE0QqkzEOd5DHEX3ldaWJ4gt7ciBccEQlCi8jFdNocJFDCOSfQfGmQ7y_dJVOGcZjUwA-o2G37Ubw0maLDWgcG8yLtN6UcA2nj2mLTN10RLk/s825/GN4qRJbXwAAfMAi.png