Home Blog Page 1070

តើត្រូវធ្វើដូចម្តេចដើម្បីការពារខ្លួនពីគ្រោះ.ថ្នាក់ នៅពេលយន្តហោះជួបនឹងភាពចលាចល?

0

ដូចដែលយើងបានដឹងហើយថាកាលពីថ្ងៃទី ២១ ខែឧសភាម្សិលមិញនេះ គឺមានឧបទ្ទវហេតុដ៏រន្ធត់មួយកើតឡើង ខណៈដែលយន្តហោះដឹកអ្នកដំណើរ Singapore Airlines បង្ខំចិត្តចុះចតនៅថៃភ្លាមៗដោយសារអាកាសធាតុប្រែប្រួលនិងមានបញ្ហាសម្ពាធខ្យល់បុកខ្លាំងក្នុងអំឡុងពេលហោះហើរបង្កឱ្យមានភាពចលាចលពេញយន្តហោះ បណ្តាលឱ្យមនុស្សម្នាក់ស្លា.ប់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមរបាយការណ៍យន្តហោះនេះគឺធ្វើដំណើរចេញពីទីក្រុងឡុងដ៍ ទៅប្រទេសសិង្ហបុរី ដោយនៅក្នុងវីដេអូគេបានឃើញថាសម្ភារៈជាច្រើននៅក្នុងយន្តហោះបានធ្លាក់ខ្ចាត់ខ្ចាយពេញទាំងអស់ ហើយសម្ភារៈខ្លះទៀតបានធ្លាក់ពីផ្នែកខាងលើចុះមកក្រោម។ ក្រៅពីនេះ នៅលើដំបូលមានស្នាមប្រឡាក់ពណ៌ក្រហមជាច្រើនចំណុចស្រដៀងនឹងឈាមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOoDnutmXRnzQjQpQSExu_vtBBVsibwaKR9MTy1e4MpWnyY_CJK1Iy8pJwCQ1t7knOSkwKRa0LVT0qXqc0UAAy3KA5zZig_wTdi3WghxDlvrEwr7nTvVF22-Qm5HkhVBaqtuVlFazpD9XirXH3IMTQntgqCDGWSLXglgEeqz8vcLENWMIlCcFwuVLmVdc/s1280/photo_2024-05-22_09-27-18.jpg

ទោះជាយ៉ាងណាដោយសារករណីនេះកើតឡើងញឹកញាប់ពេក ក៏មានសំណួរសួរថា តើត្រូវធ្វើដូចម្តេចដើម្បីការពារខ្លួនពីគ្រោះ.ថ្នាក់ នៅពេលយន្តហោះជួបនឹងភាពចលាចល? លោក John Strickland អ្នកជំនាញអាកាសចរណ៍នៅចក្រភពអង់គ្លេសបាននិយាយថា ដើម្បីការពារខ្លួនពីគ្រោះ.ថ្នាក់ នៅពេលយន្តហោះជួបនឹងភាពចលាចលបែបនេះ គឺអ្នកត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ដែលនេះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការរងរបួសដែលបណ្តាលមកពីភាពច្របូកច្របល់ពេលកំពុងហោះហើរ។ លោក John បន្តថាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់គួរតែណែនាំអ្នកដំណើរឱ្យពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេញជើងហោះហើរ ទោះបីជាភ្លើងខ្សែក្រវាត់សុវត្ថិភាពនៅលើយន្តហោះត្រូវបានបិទក៏ដោយ ក៏អ្នកដំណើរគួរតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6m98WCoxaPebqIuInamBDvt-v42Rn-htfjpPdLnsBgwxLBqDrHedwfRqATCaYgm6EoLf2JtDwwenUFPEb868amDHrF7CA5dnJWRqmQjwFisiu4QpY3iXwgD-Mu9-m4FBisgNHmJMS4SXrbJMImMXxQqBXpKZ3LtVMavt00GXPjibZZP2ooGUjl2mpWmA/s1200/53449316062_30fee9d631_k-e1706140355542.jpg

លោកក៏បានបន្ថែមទៀតថា ឧបទ្ទវហេតុខាងលើដែលបានធ្វើឱ្យមនុស្សជាច្រើនរងរបួសគឺដោយសារអ្នកដំណើរមួយចំនួនធំមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវដែលនេះគឺជាមូលហេតុធ្វើឱ្យពួកគេមានគ្រោះថ្នាក់។ យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ខ្សែក្រវ៉ាត់សុវត្ថិភាពនៅលើយន្តហោះគឺអាចរក្សាសុវត្ថិភាពអ្នកដំណើរនៅពេលអង្គុយក្នុងដំណាក់កាលសំខាន់ៗនៃការហោះហើរ (ដូចជាការហោះហើរ និងការចុះចត) និងនៅពេលដែលមានភាពច្របូកច្របល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXM5qJaivaoqoLofQKmTniPByaGCh0G5GkGeXOtfkm_hCHD_j7mtJmFKt_pPKP2Eksf5gWpvBVQSaX6tScAPIgYCVG25U9q87OiUk2m1Xaz9sNt5UZdiCt7_9a7WYrd6AonVv6fFq-dCMrGyHc7-vxwi8Qe7S-QYmhyOGqmNvdQTnfG0G4XrfjugGT8A/s1995/240124120208-08-unruly-passengers.jpg

ភេសជ្ជៈ ៤ ប្រភេទនេះផឹកកាន់តែច្រើនកាន់តែគ្រោះថ្នាក់ដល់សុខភាព

0

ភេសជ្ជៈទាំង ៤ ប្រភេទនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលអ្នកផឹក ប៉ុន្តែពួកវាបំផ្លាញសុខភាពអ្នកដោយស្ងៀមស្ងាត់ ជាពិសេសគឺ បំផ្លាញថ្លើម និងតម្រងនោមយ៉ាងលឿនបំផុត។ លើសពីនេះភេសជ្ជៈក៏អាចប៉ះពាល់ដល់សម្ពាធឈាមដែរ ដូចច្នេះអ្នកគួរតែប្រយ័ត្នជាមួយភេសជ្ជៈខាងក្រោមនេះព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងរធ្ងរដល់សុខភាព៖

១.កាហ្វេ៖ ការផឹកកាហ្វេច្រើនពេកក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងហានិភ័យនៃជំងឺលើសឈាមផងដែរ អ្នកឯកទេសខាងចំណីអាហារជនជាតិអាមេរិកលោក Vincenza Zurlo វិភាគថា “ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈដែលមានជាតិកាបូនមួយចំនួនអាចបង្កើនសម្ពាធឈាមខ្ពស់ និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9bKfNEVJYYlym3r-1HjFgRSySmYKVDNivT4jAVkP-LB3PujAr53FLz0n1SkWk15goTHMb26wKynB79AxwQbgPNDVKXxLdvTMSVV52uGQtUAF9_S3-xOo24wYpBzf54HTYqhCExPXmho7NsYAZnj4WJQB3xve70Wd9sJ-96upr5ApgAv0KdV5NQFW8Vkk/s3200/Latte_and_dark_coffee.jpg

២.គ្រឿងស្រវឹង៖ អាល់កុលតែងតែត្រូវបានចាត់ទុកថាជាភេសជ្ជៈមិនល្អ។ ការផឹកស្រាច្រើនពេក ធ្វើឱ្យខូចតម្រងនោម បង្កើនសម្ពាធឈាម និងប៉ះពាល់ដល់សរីរាង្គទាំងអស់នៅក្នុងរាងកាយរបស់យើង។ យោងតាមការស្រាវជ្រាវបង្ហាញថាអ្នកដែលផឹកស្រាមានហានិភ័យខ្ពស់នៃ microalbuminuria ដែលជាសញ្ញានៃជំងឺតម្រងនោម ជំងឺថ្លើម ក្រិនថ្លើម និងមហារីកថ្លើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjQByv1qdwGpTUT3uThNsKenL1fnbUOkXWW858aW5Awc_ugPpiE-nwifRuoXiTD616bLGMbqp6G4-hW7kmoEaIUfdAZKpJ8YzcInYN8i-btfrfBQ6NrdLv8N0nQgM92p418nbqlRN265RqxStZCSsy3jYkqHWwt8H886r-KhDmFlitGYOS3Gg53a5IMOA/s1090/what_is_light_beer-banner.jpg

៣.ភេសជ្ជៈប៉ូវកម្លាំង៖ ការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចប៉ះពាល់ដល់សុខភាព និងហានិភ័យនៃជំងឺលើសឈាមផងដែរ។ លោក Lindsay Delk អ្នកឯកទេសខាងចំណីអាហារជនជាតិអាមេរិកបាននិយាយថា ភេសជ្ជៈប៉ូវកម្លាំងអាចបង្កើនសម្ពាធឈាមខ្ពស់ មូលហេតុគឺដោយសារវាមានផ្ទុកជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC3JqQQ5sBOB4kVyTniP6L8loovtSzEiEceHfclxkecdiD7ervmL4LZygxsc4876Z0szz3OcesNMeDDq87kE0Cnz4o9CZIjuB4i7KXVVjoLvzMUorMZXZ9QbhuxQl4VVGYhMs2ImvIgMlDgCd0vHLObuDzJOB9S8AjfMmnElOULzpBYu0qc4gwsGNeZeQ/s800/Energydrinks.jpg
៤.ភេសជ្ជៈមានជាតិស្ករ៖ អ្នកឯកទេសខាងចំណីអាហារនិយាយថាការផឹកភេសជ្ជៈដូចជាសូដា ឬទឹកផ្លែឈើដែលមានជាតិស្ករច្រើន ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សម្ពាធឈាមផងដែរ។ អ្នកឯកទេសអាហារូបត្ថម្ភគឺលោក Venezuelan Edibel Quintero បានមានប្រសាសន៍ថា “ភេសជ្ជៈមានជាតិស្ករខ្ពស់បង្កើនសម្ពាធឈាម និងអាចមានគ្រោះថ្នាក់សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់៕

បច្ចេកវិទ្យាថ្មីៗ ជប៉ុនផលិតស្លាបព្រាអំបិលអគ្គិសនីជួយបង្កើនរសជាតិប្រៃដោយស្វ័យប្រវត្តិ

0

ប្រទេសជប៉ុន ៖ ស្លាបព្រាអំបិលអគ្គិសនី (Electric Salt Spoon) គឺជាផលិតផលថ្មីបំផុតរបស់ក្រុមហ៊ុនជប៉ុន ដែលផលិតឡើងសម្រាប់ជំនួយដល់អ្នកចូលចិត្តបរិភោគអាហាររសជាតិប្រៃ ។ អ្នកប្រើប្រាស់ស្លាបព្រានេះបរិភោគអាហារនឹងទទួលបានរសជាតិប្រៃដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ដាក់អំបិលបន្ថែមក្នុងអាហារទេ ។ នៅខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនបានលក់ស្លាបព្រានេះតាមអនឡាញនៅប្រទេសជប៉ុន ប៉ុន្តែដឹងអត់ថា តើស្លាបព្រាមួយមានតម្លៃប៉ុន្មាន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRsw3pIysPrCmqrtuLdSRjjrBmpkW6FBFmZMkba7UHLShchezkEC24POo0V57iLFOvDGLAlAiXN318cAgK9oHZaFTKtwIZi5B6QBJHH2mcPJ_dFU7-ZZbLkvWHqGXwS8WZGR5H55gQ4TB_n-MbfFjxF8tYnPO1maSpGb5mPTvbBmDOLSxZytBO7VoALA/s700/photo_2024-05-22_14-14-53.jpg

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនជប៉ុនឈ្មោះ Kirin Holdings បានផលិតស្លាបព្រាអំបិលអគ្គិសនី ដែលមានលក្ខណៈពិសេសខុសពីស្លាបព្រាផ្សេងទៀត គឺអ្នកប្រើប្រាស់នឹងទទួលបាននូវរសជាតិប្រៃជាងមុន ហើយពុំចាំបាច់ដាក់អំបិលក្នុងអាហារទេ ។

ក្រុមហ៊ុន Kirin Holdings និយាយថា នឹងដាក់លក់ស្លាបព្រាអំបិលអគ្គិសនីនៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបានលក់ផលិតផលថ្មីនេះតាមអនឡាញនៅប្រទេសជប៉ុន ចំនួនត្រឹមតែ២០០ស្លាបព្រាប៉ុណ្ណោះ គឺស្លាបព្រាមួយមានតម្លៃប្រមាណ១២៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoorAjwvemC0fAx6CmCrTRq4X9EyYkJ73JVhH2ElEiitlX16_3SI-cdF5IGk02fxqSU1RQrlE7ytCL2p0SYHkE6S82Lwp_lZmg_n3-qWrS3HMGWfNO1kIZcjzOyh5q76_tv9Z9ZsjTlUTh2niMn0UaPOkaYQz_f-njLty8CKdf3YAsYERTqEAOGe715qA/s799/electric-salt-spoon.webp

ចំណែកដំណើរការរបស់ស្លាបព្រាអំបិលអគ្គិសនី គឺវាផ្ទុកនូវអគ្គិសនីមានកម្រិតខ្សោយ ដែលអាចគ្រប់គ្រងដោយការចុចប៊ូតុងតែមួយប៉ុណ្ណោះ ។ នៅពេលអ្នកប្រើប្រាស់ចុចប៊ូតុងភ្លាម ស្លាបព្រានឹងបញ្ចេញពន្លឺដែលអាចទាញយក Sodium Ion បញ្ជូនទៅអណ្តាតរបស់អ្នកប្រើប្រាស់ ហើយពួកគេនឹងទទួលបានរសជាតិប្រៃលើសមុនជិតទ្វេដង ។ ហេតុនេះ ពួកគេពុំចាំបាច់ដាក់អំបិលបន្ថែមក្នុងអាហារដែលកំពុងបរិភោគទេ ហើយស្លាបព្រានេះអាចយកទៅសាកជាមួយថ្មប្រភេទ Lithium Ion ដែលស្រដៀងគ្នានឹងការសាកថ្មទូរស័ព្ទដៃ ។

វាជាដំណឹងល្អសម្រាប់អ្នកជំងឺលើសឈាម, ជំងឺបេះដូង និងជំងឺតម្រងនោម ដោយពួកគេពុំចាំបាច់បរិភោគអាហារមានរសជាតិប្រៃ ពីព្រោះគ្រាន់តែប្រើប្រាស់ស្លាបព្រានេះហើយ ពួកគេនឹងទទួលបានរសជាតិប្រៃដូចអំបិលធម្មជាតិដែរ ។ ជាទូទៅ មនុស្សចាស់ៗនៅប្រទេសជប៉ុនបានបរិភោគអំបិលចំនួន១០ក្រាមក្នុង១ថ្ងៃ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមដែលកំណត់ដោយអង្គការសុខភាពពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf8OqbyhgPnHZyHvgKI81MXTvTPCwATQC6LRolzvsMsitSRGiu8PkXRzoiX-8ISnemlmXXHoOjcQ9riUR4ZHkn6s4VG6EEDtOkk9kEZnNlYuzfpO9lf2XXn6xOWAb6W03SrSZiQz-rpE4vtjBu53xjiJmRoMsB4pkw5Zm0GFxNhbVytxda4zxt7aPMc64/s3840/2024-05-20T103808Z_1_LYNXMPEK4J0CP_RTROPTP_4_JAPAN-SPOON.jpg

ក្រុមហ៊ុន Kirin Holdings ចាប់ផ្តើមលក់ស្លាបព្រាអំបិលអគ្គិសនីតាមអនឡាញបណ្តើរៗហើយនៅប្រទេសជប៉ុន គឺលក់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ ប៉ុន្តែក្រុមហ៊ុនលក់ត្រឹមតែ២០០ស្លាបព្រាប៉ុណ្ណោះ ដោយស្លាបព្រា១ មានតម្លៃប្រមាណ១២៥ដុល្លារអាមេរិក ហើយនឹងចាប់ផ្តើមលក់នៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ ៕

BTS ឈរនៅចំណាត់ថ្នាក់លេខ១ BLACKPINK នៅលេខ២ ជាសិល្បករ K-Pop ពេញនិយមបំផុតទូទាំងពិភពលោក

0

ថ្មីៗនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃប្រទេសកូរ៉េខាងត្បូងបានធ្វើការស្ទង់មតិមួយដែលមានចំណងជើងថា 2024 Global Hallyu Survey ដើម្បីទទួលបានការយល់ដឹងអំពីឥទ្ធិពលរីករាលដាលនៃខ្លឹមសារ K-culture នៅទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoQDnwvuzhKQkfg48KNBIWhjs9Cagldlt5OZQagpOYZggp76te0EkmUPE7CoVHZkwxpa9bcYQRdXZpOU5aEF9uTeizhQOUXszPh3on92XBiruKWdPhjZl4ZIdRqqgSOE6jsV-5C5DRG6g9BA7lbipwRCBk2ATvVSM6aCxrtGE76jUcgegiWqo0kbqOtws/s2000/image_2024-05-22_10-41-24.png
ការស្ទង់មតិនេះបានកំណត់គោលដៅប្រជាជនក្នុងប្រទេសចំនួន ២៦ ចាប់ពីអាយុ ១៥ ឆ្នាំ ដល់ ៥៩ ឆ្នាំ ដែលបានទទួលបទពិសោធន៍អំពីខ្លឹមសារវប្បធម៌កូរ៉េ។ ការស្ទង់មតិនេះបានផ្តោតទៅលើបុគ្គលមកពីតំបន់ផ្សេងៗគ្នា ដោយធានានូវការយល់ដឹងដ៏ទូលំទូលាយអំពី Hallyu ឬរលកកូរ៉េ និងផលប៉ះពាល់របស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaA8FnneAIjwsPrrRutYlsCJBexfHaqCAUgENKxntoi9QUX_b6woV-RHZVwQ7lJI8WZvV0BU0qTEzctSPh6nzkkZxM6qQlzk7wIDT35M8MTi1zswAB19Ff9l1eeanku0y5xryVYm-gOW0qDohSULkLhOg-V6MTKQXEftnLjWGOQSl7m5xO7VG8k1zIo7w/s953/image_2024-05-22_10-41-25.png

ក្នុងការស្ទង់មតិខាង អាស៊ីប៉ាស៊ីហ្វិក មានដូចជា ចិន ជប៉ុន តៃវ៉ាន់ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា វៀតណាម កាហ្សាក់ស្ថាន និងអូស្ត្រាលី។ ខាងប៉ែកអាម៉េរិក មានដូចជា សហរដ្ឋអាម៉េរិក កាណាដា ម៉ិកស៊ិក ប្រេស៊ីល និងអាហ្សង់ទីន។ ចំណែកឯខាងប៉ែកអឺរ៉ុប មានដូចជា ចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ រុស្ស៊ី និងទួរគី។ មជ្ឈិមបូព៌ា មាន២ដូចជា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត និងខាងអាហ្រ្វិក មានអាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV0-mj9k1eC2GYzJlBdjfVuHJdsGOZ1_r5ZLkvSSvcLCopY-5TGYA5bvE2KngNmsO3C1fkJqODSfseCpt-PGvE_Hfk4UCWghBUX71ZgCxndEq3qh9mJd2DWW11iburvc6pjAWYjB5fz928aRBt1OJkx10GQ1mI3lce4q7V1U3iR6Dk7sxAe8C-wfzKk7s/s2048/image_2024-05-22_10-41-27%20(2).png
ជាលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ក្រុមចម្រៀងបុរស BTS ឈរនៅចំណាត់ថ្នាក់លេខ១ជាមួយនឹង ២៩.១% ។ ចំណែកក្រុមចម្រៀងនារី BLACKPINK ទទួលបាន ១៣.១%។ តារាច្រៀងទោល Psy មានចំនួន ២.៩% Jungkook (២.៧%) IU (២.១%) TWICE (១.៩%) Lisa (១.៤%)
EXO (១.៣%) G-Dragon (១.៣%) និងក្រុម Stray Kids (១.២%)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHP92k27ECBOOb11_euJbu415PN7EiHZQP-VnfeyZDwoBJTU8RVHzj66xq_-ETax7VYdqT4nGokrAYV5vSRbyz8SX55dmMhfuQzxjacfeiDtM8Unr-V7DO1gzYn148CwZKNp00e6R07XyvnZsucpYHQuSK2VuL88nTTDppoGytH_0fZmcqYTGfA2GlXAU/s1170/image_2024-05-22_10-41-29%20(2).png

ស្ងាត់ៗ មាន សូនីតា លេចវត្តមាននៅកម្រាលព្រំក្រហមនាំយកក្រមាខ្មែរនិងអក្សរយ័ន្តបង្ហាញទៅកាន់ពិភពលោក

0

ស្ងាត់ៗមិនមាត់កច្រើនស្រាប់តែតារាសម្តែង មាន សូនីតា ហៅ រាជនីក្រមា លេចវត្តមាននៅលើកម្រាលព្រំក្រហមទីក្រុងកានលើទឹកដីបារាំងតែម្តង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងបង្ហាញការរំភើបនោះតារាស្រីរូបនេះបានយកក្រមាខ្មែរច្នៃជាសំលៀកបំពាក់ដ៏ស្រស់ស្អាតមានទាំងក្បូរក្បាច់ពីយ័ន្ត ថែមទាំងមានមួកក្រមាឌីស្សាញតាមមួកស្លឹកត្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNgCRbTRB3lFZifWXfGDnBn8Nkp44rGakcQNlKjO2tHmuEkUohQmmLUnFEzMnNzstxcXkDA83vEWlwq8CwuxDsMkFZ-vEYduLi7CYLJeAcwgdbyPfRQiwcB5-M8_6G-HCplCAm4H6s3_pPQtsf-MyziMnEX8XT60gCQVW5isqLwye55l65d7OXcGE0BDo/s2048/image_2024-05-22_09-21-03.png

នាព្រឹកថ្ងៃទី២២ ឧសភា ម៉ោងនៅកម្ពុជា តារាសម្តែង មាន សូនីតា បានបង្ហោះវីដេអូខ្លីបង្ហាញពីទិដ្ឋភាពនៅលើកម្រាលព្រំក្រហមទីក្រុងកានអមដោយពាក្យពេចន៍ថា «រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុងកាន» ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប។ មួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន។ រចនាបថ និងការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងខ្ញុំគឺឈរលើគោលការណ៍«អភិវឌ្ឍន៍ដើម្បីអភិរក្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioIA3QgFxoHbsqfYhCULveAqFXYl27xnTdD3VczQJbK5WzAmqKJrpWRgTkd4kNGkzj7EjGQH9a3dSp75dDVZWjbnWHf5h3PKEIyCVyenoUr7cbtgUUa_QCztqprbFoFrIZ_4lKHKmX6BF8TYf5xMIHHFanpr8ITGWD4mp75uHFSiZ8WuCwoXF5Z3pLE-E/s2048/image_2024-05-22_09-21-06.png

ការបង្ហាញខ្លួនក្នុងឈុតដ៏ពិសេសនេះក្នុងមហោស្រពភាពយន្តកានលើកទី៧៧ របស់ មាន សូនីតា បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈ មហាជន លាន់មាត់សរសើរនាងគ្រប់គ្នា។ គណនីមួយបានបង្ហាញអារម្មណ៍ថា «រលីងរលោងទឹកភ្នែក រំភើបណាស់ បានឃើញក្រមាខ្មែរបានចូលមហោស្រពទីក្រុងកាន អរគុណអូនមានសូនីតា អរគុណក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងច្នៃម៉ូតសម្រាប់កញ្ញាមានសូនីតាសម្រាប់ពាក់ដើរលើកម្រាលព្រំក្រហមនៃមហោស្រពទីក្រុងកាន»។ អ្នកផ្សេងទៀត លាន់មាត់ថា «អស្ចារ្យណាស់មិនអួត មិនមោទនភាពជ្រុល ទៅដោយកិត្តិយសនិងមានតម្លៃ បែបនេះទើបសមជាអ្នកតំណាងឱ្យប្រទេស ថ្លៃថ្នូរបំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipYc7sNGPF0fHTnVYZDvpYOFxPvbvMvDNfozt8SL_yL1k93GH_H_ymwoI4gSz0PniggxQN41rzikI4W96b3OQgPeZvY27L2iwrRLUAXYGo-yoxlYGw_Wlpv3u93a_9y7dnmeG_ncoixxKysIMfzAnZS8PBIaDwdMDzbg6eVkhhz6kfqG8epkiyBJdFMHs/s2048/image_2024-05-22_09-21-07.png

នេះជាលើកទី១ហើយសម្រាប់ មាន សូនីតា ក្នុងការចូលរួមដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីដ៏ធំសម្បើមបែបនេះហើយនេះជាការសម្រេចក្តីសុបិនដ៏ធំមួយរបស់នាងតាំងពីក្មេង។ ឆ្នាំនេះសិល្បករខ្មែរមានឱកាសចូលរួមបានកាន់តែច្រើនជាងឆ្នាំកន្លងទៅដោយលើកនេះគេបានឃើញ ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ រ៉េត សារីតា ឡូរ៉ា ម៉ម ស្ថាបនិកបុណ្យភូមិ ទៀន គីមចេង ម៉ាដាមដា និងគូស្នេហ៍ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IRhFEywa1JLVXays5LgAX5or2Hy1pCSDK55786G6DCvp7iD8is3a_ZCCYSbQqQCSkYdBtssVtMqpSTmE36ZK1V6b_PCip97g89wQJMEsUg0Cj1yvGS-miMDZ-IyhCiJ9TaguX4I2bfFquj0dpYfD8IRAeU4Z2clei_0K4ErUcYhncnKBHN3j-jxL1M0/s1284/436255782_969026365224764_9083960472610191160_n.jpg

ក្តៅដូចបាយពុះ! គណនីហ្វេកប៊ុកមួយទម្លាយថាខ្មែរមួយចំនួនសម្បូរលុយយកទៅជះនៅទីក្រុងកាន

0

គណនីហ្វេកប៊ុកមួយមានឈ្មោះថា Kim Kalyan Sophea បានបង្ហោះសំណេរមួយយ៉ាងក្តៅគគុកចំពោះការបង្ហាញវត្តមានរបស់ជនជាតិខ្មែរនៅលើកម្រាលព្រំក្រហមទីក្រុងកានប្រទេសបារាំងដោយខ្មែរខ្លះសុខចិត្តចំណាយលុយដើម្បីតែរូបថត៣-៤សន្លឹក តែកុំមើលវិស័យភាពយន្តក្នុងស្រុកវិញគ្មានអ្នកវិនិយោគហិរញ្ញវត្ថុឱ្យភាពយន្តមានគុណភាព។ គណនីនេះទម្លាយថាអាចកុហកទស្សនិកជនក្នុងស្រុកបាន តែមិនអាចបោកភ្នែកទស្សនិកជន ឬសិល្បករផ្សេងៗទៀតដែលចូលរួមនៅទីនោះបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAa2dzWE5AIxW-uBwN1PxvpYfAxEiqugTGx3S4VUcokzQ11Y9aaGy-aFe1XIq-5pttEDZBiLJ4ixYWagLDPKm-wQPZHZQu-Xo-3CLlLhHHsJhOuILsM7QzehtgsOrWUxWcm9RzcCJP1_NQ_HCb81LqSN4-z4Aq4GmFyqMa6xLQv-LZSWEYCWT41WZ3Dck/s2048/image_2024-05-21_16-30-22%20(3).png

ដូចមហាជ្រាបមកហើយថាអ្នកគាំទ្រក្នុងស្រុកកំពុងមានមោទនភាពសម្រាប់សិល្បករកម្ពុជាដែលងាចមានឱកាសដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧នៅប្រទេសបារាំងកាន់តែច្រើនជាងឆ្នាំកន្លងទៅ។ ឆ្នាំនេះអ្នកដែលបានចូលរួមមានដូច ស៊ីន យូប៊ីន និងប្អូនស្រី ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ាគង់ ឡូរ៉ា ម៉ម និងស្ថាបនិកបុណ្យភូមិ លំអរពេជ្រ ម៉ាដាមដា អ្នកជំនួញអនឡាញជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmylc4NODvGoa2mEqjaJOmxF1zrKFTSOTM0Hl7eQ0WpMNhSKB6lseKMaS-zUQ_WetETB0cS5Qkcs1nRjdPbQ1p8wC9PIvaQv7W2qMDj5MU0flJI7njao0Pxdr0_6sTSPwYpfidA4uYXkTKcfc22QJSZAilz8PYg1XBzMnygmA7gZtccZGQmdQ6kuqVBCs/s960/image_2024-05-21_16-30-22.png

យ៉ាងណាមិញ អ្នកគាំទ្រកំពុងតែចាប់អារម្មណ៍រឿងដើរលើកម្រាលព្រំក្រហមនេះស្រាប់តែមានគណនីមួយទម្លាយថា អ្នកចូលរួមខ្លះមិនមានការអញ្ជើញនោះទេ ប៉ុន្តែប្រើលុយដើម្បីបានចូលរួមកម្មវិធីនេះ។ រសៀលថ្ងៃទី២១ ខែឧសភា គណនីហ្វេកប៊ុកមួយឈ្មោះថា Kim Kalyan Sophea បានបង្ហោះសំណេរយ៉ាងដូច្នេះថា «

ឆ្ងល់ទៀតហើយ! ឃើញខ្មែរយើងខ្លះ សម្បូរលុយយកទៅជះ នៅទីក្រុងកាន ដើម្បីរូប ៣-៤សន្លឹក លើកម្រាលព្រំក្រហម។ តែកុំមើលវិស័យភាពយន្តក្នុងស្រុកវិញរកអ្នកវិនិយោគ និងអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីឱ្យគុណភាពរបស់ភាពយន្តយើងត្រូវបានគេឱ្យតម្លៃក្នុងព្រឹត្តការណ៍នេះ គឺថាពិបាកម៉ែឪអាពិបាក។ លុយរបស់អ្នកទេ ហើយខ្ញុំក៏គ្មានអីទៅច្រណែនដែរតែខ្ញុំវាធុញលក្ខណៈទ្រង់ទ្រាយធំ និងខ្មាសគេ (ឆាកអន្តរជាតិ) ជំនួស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgB6WJ75yE8BpIppx55Emo4ISIRNp37KQGYKt75jsSpVJu4Gm-SLuvXh9xc6v7NVR63iw6RmKOCL25deZyeCe-uQY72LOmxPC6pha21zpkLTcxnl95fbpeWzuCE20Ov3QNpcRZeN980ZJonDhZbx8Y28PkFF28v6ktUwUs7nss2Nrhr7EqNqeB9UbBh3c/s2048/image_2024-05-21_16-34-17.png

គណនីខាងលើនេះលើកឡើងទៀតថា «មហោស្រពភាពយន្តកាន ជាទីតាំងប្រកួតប្រជែងទេពកោសល្យរបស់សិល្បករភាពយន្ត និងសក្តានុពលភាពនៃឧស្សាហកម្មនេះតាមរយៈគំនិត សម្បជញ្ញៈនិងសមិទ្ធផលដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ វាមិនមែនជាទីលានបង្ហាញម៉ូតខោអាវទេ។ ហើយឈប់ពង្វក់ទស្សនិកជន និងអ្នកគាំទ្រក្នុងស្រុកទៀតទៅ។ បើមិនទាន់ទាំងស្គាល់អ្វីជាគោលបំណងរបស់មហោស្រពកានផង វាពិបាកណាស់ក្នុងការដែលឱ្យគេជឿថា កាយវិការបែបហ្នឹង គឺដើម្បីជាតិ។ យើងអាចកុហកទស្សនិកជនក្នុងស្រុកបាន តែយើងមិនអាចបោកភ្នែកទស្សនិកជន ឬសិល្បករផ្សេងៗទៀតដែលចូលរួមនៅទីនោះបានទេ។ ជាចុងក្រោយ សង្ឃឹមថាអ្នកទៅបង្ហាញម៉ូតទាំងនោះ បានអង្គុយមើលកុន ២-៣ រឿងដល់ចប់ចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cOG_CNo__UN7VSI8chle9B2RFpIeGGxxfjfLp_exPtPL-HbFyYsxS-Z_h5HhFhqu9d1Ccjkd7v9DRLPWjqXLKPT9-dRwpY24GPB7QB2O9cXqRUnGeJj2erxw3MgpqBJWxRLn8AXMsZUJr0Fi5WD3Gsd1RbIFyWVzc93EvPHUkwpDbOYnybVDEr1ecO4/s1439/image_2024-05-21_16-34-20.png

យ៉ាងណាមិញ ខ្លឹមសាររបស់គណនី Kim Kalyan Sophea ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកខ្លះការបានបញ្ចេញយោបល់យល់ស្របនូវការលើកឡើងនេះដូចគ្នា។ ទោះបីជាមិនបានបញ្ជាក់ឈ្មោះថាជានរណាឱ្យប្រាកដតែដូចមហាជនជ្រាបមកហើយថាឆ្នាំនេះមានសិល្បករណាខ្លះចូលរួម ហើយក៏មិនដឹងថាការបង្ហោះនេះពិតប៉ុន្មានភាគរយដូចគ្នា៕

មកស្គាល់ទីតាំងប្រវត្តិសាស្រ្តទាំង៣កន្លែង ដែលព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន

0

បុណ្យវិសាខបូជា ដែលត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធឡើងជារៀងរាលឆ្នាំនិងជារៀងរាល់ថ្ងៃទី១៥កើត ខែពិសាខ ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ទោះជាយ៉ាងណា មនុស្សភាគច្រើនប្រាកដជាមិនទាន់ជ្រាបនៅឡើយនោះទេថា ដំណើរសង្ខារទាំង៣របស់ព្រះសម្មាសម្ពុទ្ធខាងលើនេះ ត្រូវបានគេជឿជាក់យ៉ាងមុតមាំថា បានប្រព្រឹត្តិទៅនៅតាមទីតាំងនីមួយៗ ដែលគេបានចារទុកជាកន្លែងប្រវត្តិសាស្រ្ត និងតែងមានការប្រារព្ធប្រតិបត្តិជាហូរហែររហូតដល់សព្វថ្ងៃនេះ។

១ លុម្ពិនី(កន្លែងព្រះពុទ្ធប្រសូត)
កាលពីប្រមាណជាង២៦០០ឆ្នំាំមុន នៅថ្ងៃទី១៥ កើត ពេញបូណ៌មី ខែពិសាខ គឺជាថ្ងៃយោងយានកំណើតដំបូងរបស់ព្រះពុទ្ធអង្គ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតនៅឆ្នាំ ៦២៣ មុនគ្រឹស្តសករាជ នៅក្រោមដើមសាលព្រឹក្សមួយដើម នៃឧទ្យានលម្ពិនី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស៊ីប៉ាន់ដេហ៊ី ខេត្តលុម្ពិនី ប្រទេសនេប៉ាល់ នេះបើយោងតាមសិលាចារឹកAsoka ក្នុងឆ្នាំ ២៤៩ មុនគ.ស។ នៅឯឧទ្យាន Lumbini ក៏រួមមានទាំងប្រាសាទម៉ាយ៉ាទេវី ស្រះពិសិដ្ឋ សសរ Asoka និងប្រាសាទថ្មីៗសាងសង់ជាហូរហែរទៀត ។ បច្ចុប្បន្ន Lumbini បានក្លាយជាកន្លែងគោរពបូជាដ៏ធំបំផុតមួយសម្រាប់ពុទ្ធសាសនិកនៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqVNW5Ji3UEBrxHsDzqKIIoRHgFSYZvBxFgGcHWL8E5MXODIW5lToyvrhRuwBbWml6ks1ztgK2WJ8LQjMfWbSmeiSBEld6QtqWz5Plq4GYVco8mVQBTa5hyGLb6h_TXEEnHqqh3AC78etNG38umVznvZ1acVdKftwjY3mTo16xJFLKf1NlipmJXOiqbRU/s2000/f82069f4-b6fc-44aa-b522-cd1cd2fbc017-lumbini-inline-01.jpg

២ ពុទ្ធគយា (កន្លែងដែលព្រះពុទ្ធត្រាស់ដឹង)
លុះដល់ព្រះជន្ម២៩ព្រះវស្សា ព្រះពុទ្ធអង្គក៏សាងផ្នួស ដោយចំណាយរយៈពេល៦ឆ្នាំស្នាក់នៅក្នុងព្រៃ ទើបត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្រោមដើមពោធិព្រឹក្សមួយដើម នៅក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ហើយចំថ្ងៃ១៥កើត ខែពិសាខ ។ ដើមពោធិ៍ដែលគេត្រូវបានស្គាល់ថាមានអាយុកាលចំណាស់ជាងគេកំពុងតែលេចវត្តមាននៅឯប្រទេសស្រីលង្កា។ បើតាមអះអាង ដើមឈើមួយដើមនេះមានអាយុលើសពី ២០០០ឆ្នាំហើយ ព្រោះត្រូវបានគេដាំជាលើកដំបូងក្នុងឆ្នាំ ២៣៦ មុនគ.ស។ បច្ចុប្បន្ន ដើមពោធិព្រឹក្សនេះគឺជានិមិត្តរូបដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ព្រោះជាទីតាំងដែលព្រះពុទ្ធទ្រង់ត្រាស់ដឹង និងជាទីកន្លែងគោរពសក្ការៈដ៏សក្តិសិទ្ធបំផុតប្រចាំប្រទេសស្រីលង្ការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJusGjJuwpmjf18SKEUbvA2458D1V0Inkw48bnaezQMjITNKgAEZoLmK6B56wVDyp5rDW6Gvc6CccoyALtG-XIr-KhaEtuy2cMCOsBScYqig9RNuvEAD5fE-Qmpz-igUAqqdNhO4UimuVS0rLgRY3-bNMFCvIyQL_S4rPNwIIqsVPaKZ-sOkFZqkb9dHU/s602/main-qimg-590efff9d444f4c6c4523b0e428cb3b8.webp

៣ កុសិនារា (កន្លែងព្រះចូលនិព្វាន)
ចំណេរកាលក្រោយមកទៀត បន្ទាប់ពីព្រះពុទ្ធទ្រង់ត្រាស់ដឹងអស់រយៈពេល៤៥ឆ្នាំ ក្នុងកិច្ចផ្សព្វផ្សាយលិទ្ធពុទ្ធសាសនាទៅកាន់សាធារណៈជនទាំងអស់នៅទូទាំងពិភពលោក ព្រះអង្គក៏បានយាងចូលបរិនិព្វានក្នុងព្រះជន្ម ៨០ព្រះវស្សា ចំថ្ងៃទី១៥ កើត ខែពិសាខ ក្រោមដើមសាលព្រឹក្ស ក្នុងក្រុងកុសិនារា រដ្ឋអាល់ថាប្រាដេស ប្រទេសឥណ្ឌាសព្វថ្ងៃ។ ក្រុងកុសិនារាក៏ត្រូវបានគេចាត់ទុកថាជាព្រះវិហារនិងស្តូបបរិនិព្វានរបស់ព្រះអង្គ និងបានក្លាយជាទីកន្លែងគោរពបូជាដ៏ល្បីល្បាញប្រចាំប្រទេសឥណ្ឌាផងដែរ។ ទោះជាយ៉ាងណា ស្តូបដែលយើងមើលឃើញនេះ គឺជាការសាងសង់ឡើងវិញថ្មី ព្រោះថាសំណង់ចាស់គឺបានសាងសង់ឡើងតាំងពី១០០ឆ្នាំបន្ទាប់ពេលដែលទ្រង់ចូលទិវង្គត់ឯណ្ណោះ ដែលធ្វើឲ្យសំណង់ទាំងនោះពុកផុយខ្ទេចទៅហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DLJUo_6dTlWUE5NAd46wTjTrOpLsBnnWUisKAC2h6eeFkXdCQ_iS157oyU5p0sNdpPrcJj_YQibmJA4TOpNHTBaFIUqLyc7XaYBAm_IMeNsM-equHAklO1PdtB0kkoGqOMXq-i9gWH9qkxGIU1-I6wm6WGbxyHGZwuXuSHjk5J5p3FFtVfbh1LhJCGE/s537/Maha%20Parinibanna.jpg

គំនិតល្អជួយដល់សង្គម! ទូរទម្លាក់ដបផ្លាស្ទិកជួយឱ្យសត្វអនាថាបានស៊ីឆ្អែត និងកាត់បន្ថយសំរាម

0

ប្រទេសតួកគី ៖ Mamamatiks គឺជាទូរសម្រាប់ឱ្យពលរដ្ឋរស់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ទម្លាក់ដបផ្លាស្ទិកដែលពួកគេលែងប្រើប្រាស់ ដើម្បីទទួលបានអាហារ និងទឹកសម្រាប់ឆ្កែ និងឆ្មាអនាថារស់នៅក្នុងទីក្រុង ។ លើសពីនេះ ការដាក់ទូរ Mamamatiks នៅតាមទីសាធារណៈ គឺជាការជំរុញឱ្យពលរដ្ឋតួកគីបោះចោលសម្ភារៈផ្លាស្ទិកបានត្រឹមត្រូវដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញ និងជួយសម្អាតបរិស្ថានផងដែរ ។

សត្វឆ្កែ និងឆ្មាគ្មានម្ចាស់ ឬសត្វអនាថា គឺជាបញ្ហាមួយកើតឡើងនៅតាមបណ្តាទីក្រុងធំៗលើពិភពលោក ហើយទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ក៏បានប្រឈមនឹងបញ្ហានេះដែរ ។ ទីក្រុងអ៊ីស្តង់ប៊ុល មានឆ្កែ និងឆ្មាអនាថា រហូតដល់ជាង១៥ម៉ឺនក្បាលឯណោះរស់នៅតាមដងផ្លូវនានា ហើយពួកវាត្រូវស្វែងរកចំណីអាហារស៊ីដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIFjfE8_MijhJazU1vFL2gggJZ-kNd_R8dMuy8gr4q3tK3eUrTlFMakcKdfKeemcjdo7J-Kq_CfegvIpRGYy3Bc3isIReC9IFkdNMObOyDJ46C3OY_eghChzgeJ8t94kO6RpcNiMQhXqK5R-DvDkLHzqMPuvZeLIity6PXMZFVO-P6-MdmTDku5MUzjR0/s800/0_animal-feeding-machine.jpg

នៅពេលមើលឃើញបញ្ហានេះ ក្រុមហ៊ុន Pugedon ក៏បានបង្កើតឧបករណ៍ដ៏ទំនើបមួយ ហើយឧបករណ៍នេះមិនត្រឹមតែជួយឱ្យឆ្កែ និងឆ្មាអនាថាទាំងអស់មានអាហារ និងទឹកផឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែឧបករណ៍នេះក៏អាចជួយប្រមូលសម្ភារៈផ្លាស្ទិកមកកែច្នៃឡើងវិញ ព្រមទាំងបណ្តុះគំនិតឱ្យពលរដ្ឋតួកគីមានចិត្តអាណិតសត្វផងដែរ ។

ក្រុមហ៊ុន Pugedon បានផលិតទូរឈ្មោះថា Mamamatiks មានន័យថា ទូរសម្រាប់ចុចយកអាហារឱ្យសត្វ ។ រីឯចំណុចពិសេស គឺគេអាចទម្លាក់ដបផ្លាស្ទិកចូលទៅក្នុងទូរជំនួសកាក់ បន្ទាប់មក ចំណីអាហារសត្វ និងទឹកនឹងធ្លាក់ចូលក្នុងចាននៅផ្នែកខាងក្រោម ។ វាជាវិធីមួយជួយឱ្យសត្វឆ្កែ និងឆ្មាអនាថាក្នុងទីក្រុងនេះបានស៊ីឆ្អែត ហើយក៏ជាការប្រមូលសំរាមសម្រាប់កែច្នៃឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt79aeNWQXzArQcIlJ78NzxVOGagr7Rwq4XOG8Heu0bF5uVli8l48SMOwZOtZky22LuUGyi7BSp2xnK3B3rrI1H30uqU6H5qkjGMWpnQ_MkaA95akKVWgTQiIICNTIYsEzsNgNKm7nW9IOWjI0ehQQiL9TYXaqsNoHAk1aMmaFlMLGWf1jBENif-ySV-0/s926/istanbul-vending-machine.jpg

Mehmet Akay ជានាយកក្រុមហ៊ុន Pugedon និយាយថា ការបិទប្រទេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត បានធ្វើឱ្យសត្វអនាថាពិបាករកអាហារស៊ី ជាពិសេស កូនៗរបស់ពួកវាតែងតែឈឺ ព្រោះមិនអាចរកទឹក និងអាហារគ្រប់គ្រាន់ ។ ហេតុនេះ ទើបក្រុមហ៊ុនបង្កើតទូរផ្តល់អាហារដោយស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាខាងលើ ហើយក្រុមហ៊ុនបានសម្លឹងឃើញវែងឆ្ងាយ គឺចង់ឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមផ្លាស្ទិកដែលប្រទេសនានាលើពិភពលោកកំពុងប្រឈម ។

នាយកក្រុមហ៊ុន Pugedon បន្តថា ៖ «គម្រោងនេះមានគោលបំណងផ្តល់អាហារដល់សត្វអនាថានៅតាមផ្លូវ ហើងយើងចង់បណ្តុះគំនិតឱ្យពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងសត្វ ជាពិសេស ក្រុមយុវវ័យ ។ យើងជឿថា ទូរ Mamamatiks ជាភស្តុតាបញ្ជាក់ថា យើងធ្វើបានជោគជ័យ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3ZVyKzKDa3YyJQ8db_LYcpdvoKJV9O34b1qgDeKTCSuKhI7H8lLrTQY2n4TiLkWz0nmGktSIqOJswri1mi9rFN3016A15tUpUhaDotxxFUN6Z0McF2mKtkwirG8TqFNYuqoXa1j4kSlVZAn_uwdLRFg9pxpICg52ZLBOCASFJD4EqqHFzDKr8zOPO1M/s1024/photo_2024-05-22_11-07-52.jpg

លោកបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់ទូរ Mamamatiks សរុបចំនួន៥៥ទូរ នៅទីក្រុងអ៊ីស្តង់ប៊ុល និងដាក់២០ទូរទៀតនៅតាមទីក្រុងផ្សេងៗ ។ សត្វអនាថាទាំងឡាយចាប់ផ្តើមស្គាល់ទូរនេះហើយ ហើយពួកវាដឹងថា តើត្រូវទៅកន្លែងណាពេលពួកវាឃ្លានបាយ ឬស្រេកទឹក ។ ក្រៅពីនេះ នាយកក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើការកាត់បន្ថយសំរាមផងដែរ ។

លោកបញ្ជាក់ថា ៖ «យើងត្រូវចំណាយពេលរាប់រយឆ្នាំ ទើបដបផ្លាស្ទិកអាចរលាយតាមធម្មជាតិ ខណៈវាបង្កជាតិពុលដល់បរិស្ថានយ៉ាងខ្លាំង ។ ដូច្នេះ យើងអាចប្រមូលដបផ្លាស្ទិកទាំងនេះដាក់ក្នុងទូរ និងឱ្យឆ្កែ-ឆ្មាបានស៊ីឆ្កែត ល្អជាងបោះចោលសំរាមផ្លាស្ទិកពាសពេញទីក្រុង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA6VjASSI2f1Fz5JZC2XjThJFzZvLKV_zjrXndHMMqb2yDvXFHhn8Em30HtNP5zqjYxJUINcGiasqceXRDEYLbK325kSooTixRk6Zl7t3SZon82tAnNsmZd-Pf1vf9PffFbvajmDnnoS0IZzra24a42MizgBjo0GzTffSYxmoIvir-L7VF6wR8xl0qpVU/s640/resized_6f75a-A088594_04.jpg

គំនិតល្អជួយដល់សង្គមរបស់ក្រុមហ៊ុន Pugedon ដែលចង់ទទួលបានប្រយោជន៍ពីទូរផ្តល់អាហារដល់សត្វ គឺមិនត្រឹមតែអាចជួយសង្គ្រោះសត្វអនាថាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកាត់បន្ថយសំរាមផ្លាស្ទិកដែលជាបញ្ហាធំក្នុងតំបន់ជាច្រើនលើពិភពលោក ៕

ក្តៅៗ! ថ្ងៃបុណ្យវិសាខបូជា មានមនុស្សយកសត្វក្រពើទៅព្រលែងនៅស្រះសកលវិទ្យាល័យភូមិន្ទភ្នំពេញ

0

ថ្ងៃនេះ​ ជាបុណ្យវិសាខបូជា ដែលប្រជាពលរដ្ឋដែលជាពុទ្ធសាសនិក តែងតែនាំគ្នាទៅវត្ត យកចង្ហាន់ឬក៏យកជាទានផ្សេងៗទៀត ទៅប្រគេនព្រះសង្ឃ​ដែលគង់នៅវត្ត តែចម្លែកអីបែរជាមានមនុស្សមិនស្គាល់អត្តសញ្ញាណ បានជាយកកូនក្រពើទៅលែងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh02fWEf8i7BWQDEEQpnPt9XOO4ArEkcF99n_lo_vuG3K0rLSQ4Z3JeWPPkUzHvYMC70klUq2CxRqIPNDUNa5jpbQdK_-gKxUIp4BqVw7XGYSvZIdc3meBXdWAI1oJuZ6JI9SmrHv_nLWmUZtNOYanfq8BBKZqbx0QhmDI20ogv7RKA-VRiIZBjmUePb2Q/s2048/443862284_10161853471983538_7498638392821913653_n.jpg

បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលបាននាព្រឹកថ្ងៃទី២២ ខែឧសភា ចំថ្ងៃបុណ្យវិសាខបូជានេះ បានបង្ហោះថា៖”ជារឿងគ្រោះថ្នាក់និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកព្រលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថាការដោះលែងសត្វឲ្យមានជីវិតនិងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។ ខ្ញុំសូមអរគុណនិងកោតសរសើរដល់បងប្អូនសន្តិសុខយើងដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ។ សូមយើងទាំងអស់គ្នាមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOK8TQeTqW12mVfFiAUpfUV83QCX4jKCCVAZOaDpQGR22LhIgGJBkUMgO4suvI_oiLO_fFlxI-NCOUWyG1H1o4cJtF9U28XgK3tXF6015uKIf3qDiGy6kAvrnPLcJOsUivRuWyO7KQig30ZYmZmVG9NFE-M9lQnMklu7NbBlxl2eWFBMgZDcFhYcKeDU/s2048/445046256_10161853472178538_9201265086860512315_n.jpg

 

 

មិនធម្មតា! សូម្បីអង្គការ NASA ក៏ជាអ្នកគាំទ្រកំពូលរបស់ Aespa ដែរ

0

កូរ៉េខាងត្បូង៖ បន្ទាប់ពី Aespa បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “Supernova” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនៅ MV ដ៏អស្ចារ្យប្លែករបស់ពួកគេ ខណៈបទចម្រៀងនេះទើបតែចេញបានមួយសប្តាហ៍ប៉ុណ្ណោះគឺមានការជោគជ័យខ្លាំង រហូតនាំក្រុមទទួលបានតំណែងកំពូល RAK (Realtime all-kill) នៅលើតារាងតន្ត្រីកូរ៉េទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsKH2ECazaUOSlolnsRBthf4_yMf8vwYDznBfHdZv3IrOO7If4aaa2E4Mu8hGc28dQND-X0f0yHsxHzOIo1dD8iXkQuYSpZMuVkUVYutPE9olML4pe83BEoENFBK-UuFrwx8l01Gza1XYhToVUY8xiFNDIXS-3uxoUwF-lfxHlr_MnWXpz0MYF5F9eog/s1388/aespa-Supernova-MV-Photos-documents-2.webp

នេះបង្ហាញថាប្រជាប្រិយភាពរបស់ aespa ក្នុងរយៈពេលថ្មីៗនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលបទចម្រៀងនេះមានរសនិយម ស័ក្តសមស្តាប់គ្រប់វ័យ ធ្វើឱ្យមនុស្សជាច្រើនជក់ចិត្តនឹងបទនេះ ស្តាប់ហើយមានអារម្មណ៍រីករាយនិងមានថាមពល។ ជាពិសេសនៅពេល “Supernova” ចេញមកភ្លាម គ្រប់គ្នាពិតជាភ្ញាក់ផ្អើលសម្រាប់អ្វីគ្រប់យ៉ាងដែលដាក់បញ្ចូលក្នុងបទនេះ មិនថាអ្នកគាំទ្រទូទៅទេ សូម្បី NASA ក៏ទប់ចិត្តមិនបានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-HaVmGTroKDwUD6B7NUcCBwpT-NC_G6dc8Hi1AbYpkaiYwiSXCVNAsm7T72V68nReBNRgKakHAyDZFokWAwCahJKZNs_8NR_V9aw0kcDH2gfaUoiAM5OaGnyNUeeNDOzJhoeTZei3DwKdjzPXv1jX5UN4uEIQRmjbC_2-rNOvIqkH5fE0GkJsurXvfk/s1280/sdphne112acpatrXsB0KY-o.jpg

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤ គណនី Twitter របស់ NASA Webb Telescope បានបង្ហោះរូបភាព Cassiopeia A ដែលជាកំទេចសំណល់របស់ Supernova ស្ថិតនៅក្នុងក្រុមតារានិករ Cassiopeia ដែល supernova នោះបានកើតឡើងប្រហែល ១១,០០០ ឆ្នាំមកហើយ។ រួមជាមួយនឹងរូបភាពដែលបានបង្ហោះនោះ និងមានការពន្យល់ខ្លីៗពីលើ ដោយគណនី NASA ក៏បានបន្ថែម Caption ថា”Su-su-su-su-su-supernova” ដែលជាឃ្លាចេញពីបទចម្រៀងរបស់ aespa ដែលធ្វើឱ្យ Tweet រីករាលដាលយ៉ាងឆាប់រហ័សជាមួយនឹងការទស្សនាជិត ៥ លានដង និង ២៥,០០០ Tweet។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3yGIIzB3GP8Ko0A5Wd_0ApEkL5e4Av9ZcPxLlmzOU38NTGzHDpjJrGjbEyi5PrmG6522QdLOG7n2WoS2A0L_iOqVfGHQOPDRpY9e_kHFdDJtZgtvqxzSTaY-zEz0hG6p7uEwbtM8iRMXmAckK_reMDxSrpNeFNJ03Hx6FMIz8a2qb2NaWtuA0_Dvw9uI/s800/wang-sn2018evt-cosmic-dust-2024.jpg

គួរបញ្ជាក់ដែរថា “Supernova” គឺជាបទចម្រៀងថ្មីស្ថិតក្នុងអាល់ប៊ុមធំ “Armageddon” ដែលត្រៀមនឹងចេញបទចម្រៀងបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។ Aespa គឺក្រុមចម្រៀងស្រីដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះដែលសព្វថ្ងៃស្ថិតនៅក្នុងផលិតកម្ម SM ជាមួយសមាជិក ៤ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEoLD3UwBrc7XhtveyBvEBO3K0sOfUsduS6TV3OZ1RasNNTmceNFT-Wv7_W29L6zpr_bar14z8eJl9ZXxJE0QqkzEOd5DHEX3ldaWJ4gt7ciBccEQlCi8jFdNocJFDCOSfQfGmQ7y_dJVOGcZjUwA-o2G37Ubw0maLDWgcG8yLtN6UcA2nj2mLTN10RLk/s825/GN4qRJbXwAAfMAi.png